ពិភពលោកប្រឈមនឹងលំហូរទំនិញរបស់ចិន ដែលធ្វើសង្រ្គាមពាណិជ្ជកម្មសងសឹកអាមេរិក
newsare.net
មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ អាមេរិក និងចិនបានផ្ទុះសង្រ្គាមពាណិជ្ជកម្ម ដោយការបពិភពលោកប្រឈមនឹងលំហូរទំនិញរបស់ចិន ដែលធ្វើសង្រ្គាមពាណិជ្ជកម្មសងសឹកអាមេរិក
មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ អាមេរិក និងចិនបានផ្ទុះសង្រ្គាមពាណិជ្ជកម្ម ដោយការប្រកាសដំឡើងពន្ធសងសឹកគ្នាទៅវិញ ទៅមក។ នៅពេលអត្រាដំឡើងពន្ធរបស់រដ្ឋបាលអាមេរិកចំពោះទំនិញគ្រប់ប្រទេសចាប់ពី១០%ឡើងទៅ នឹងចូលជាធរមាននៅថ្ងៃពុធទី ៩មេសា អត្រាពន្ធរបស់ចិនចំនួន៣៤%ទៅលើទំនិញអាមេរិកនឹងចាប់អនុវត្តនៅ មួយថ្ងៃក្រោយ គឺថ្ងៃព្រហស្បតិ៍ទី ១០មេសា។ ដោយប្រកាសដំឡើងពន្ធលើគ្រប់ទំនិញនាំចូលទៅអាមេរិក លោកដូណាល់ ត្រាំចង់ការពារសេដ្ឋកិច្ចអាមេរិក ប៉ុន្តែ ផលវិបាកនៃរនាំងពន្ធគយរបស់ដូណាល់ ត្រាំមានច្រើនអនេក។ ដោយមិននិយាយវិបត្តិអតិផរណា ទំនិញឡើងថ្លៃនៅទឹកដីអាមេរិក រនាំងពន្ធគយរបស់អាមេរិកលើទំនិញចិនតែមួយមុខកំពុងធ្វើឲ្យពិភពលោកឈឺក្បាលរួចទៅហើយ នោះ គឺការប្រឈមនឹងលំហូរទំនិញចិនរាប់ពាន់លានដុល្លារដែលត្រូវបង្វែរចេញពីអាមេរិក ដោយសារតែនយោបាយរបាំងពន្ធគយរបស់រដ្ឋបាលលោកដូណាល់ ត្រាំ។ Read more