នៅប៉ុន្មានថ្ងៃមុនទទួលស្វាគមន៍ប្រធានាធិបតីចិន លោកស៊ី ជីនពីងដែលផ្តើមទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ១៧ មេសា ឆ្នាំ ២០២៥ អាជ្ញាធរកម្ពុជាបានចាប់បញ្ជូនជនជាតិតៃវ៉ាន់ជាច្រើននាក់ទៅឲ្យប្រទេសចិន។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសតៃវ៉ាន់ ជនជាតិតៃវ៉ាន់ដែលកម្ពុជាចាប់បញ្ជូន ប្រគល់ទៅឲ្យចិន ស្ថិតក្នុងចំណោមជនបរទេសដែលអាជ្ញាធរកម្ពុជាបានចុះបង្រ្កាបកាលពីថ្ងៃទី៣១មីនាទៅលើមជ្ឈមណ្ឌលឆបោកអនឡាញមួយកន្លែងនៅទីក្រុងភ្នំពេញ។
ថ្ងៃចន្ទទី ១៤ ខែមេសា ឆ្នាំ ២០២៥ វិមានក្រេមឡាំងបានចេញសេចក្តីថ្លែងការណ៍ថា ជំនួបរវាងលោក វ៉្លាឌីមៀរ ពូទីន និង លោក Steve Witkoff ប្រេសិតពិសេស របស់លោក ដូណាល់ ត្រាំ នៅក្រុង Saint-Petersbourg ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានហុចផលប្រយោជន៍ច្រើន គួរឲ្យកត់សម្គាល់។
គណបក្សប្រជាធិបតេយ្យហុងកុង «The Democratic Party» ដែលជាចលនាបក្សនយោបាយដើម្បីលទ្ធិប្រជាធិបតេយ្យ មានចំណាស់ជាងគេនៅហុងកុង បានបោះឆ្នោតសម្រេចឈានទៅរំលាយខ្លួនចោល កាលពីថ្ងៃអាទិត្យទី១៣មេសា។ ដោយមិនបញ្ជាក់ថា បានទទួលសំពាធពីប៉េកាំង ប្រធានគណបក្សនេះធ្លាប់បានត្រឹមលើកឡើងថា ធ្វើនយោបាយដើម្បីលទ្ធិប្រជាធិបតេយ្យនៅហុងកុង គឺត្រូវជួបឧបសគ្គលំបាកខ្លាំងណាស់។
ក្នុងពេលដែលកំពុងមានភាពតានតឹងបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្តើមទស្សនកិច្ចមួយជុំនៅអាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់។ អញ្ជើញទៅដល់ក្រុងហាណូយប្រទេសវៀតណាម នាព្រឹកថ្ងៃចន្ទទី ១៤មេសានេះ លោកស៊ី ជីនពីង បានបរិហារនយោបាយ បែបការពារជាតិនិយម គិតតែប្រយោជន៍ឯង ដោយបញ្ជាក់ថា ជម្លោះពាណិជ្ជកម្មគ្មានអ្នកឈ្នះទេ។
ថ្នាក់ដឹកនាំប្រទេសធំៗក្នុងពិភពលោក ដោយរួមទាំងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំផង បានថ្កោលទោសយ៉ាងដាច់អហង្ការសកម្មភាពវាយប្រហាររបស់រុស្ស៊ីទៅលើទីក្រុងSoumy របស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី ១៣មេសា ដែលបានសម្លាប់មនុស្សយ៉ាងហោច ៣៤នាក់ និងរបួសជាង ១១៧នាក់។ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ចាត់ទុកការវាយប្រហាររបស់រុស្ស៊ីថា ឧក្រិដ្ឋសង្រ្គាម ប្រធានាធិបតីអ៊ុយក្រែនរិះគន់រុស្ស៊ី ជាមួយនឹងកំហឹង និងថា ដោយវាយប្រហារទៅលើទីប្រជុំជននៅចំថ្ងៃបុណ្យសាសនាកាលពីថ្ងៃអាទិត្យ រុស្ស៊ីមានចេតនាសម្លាប់មនុស្សក្នុងចំនួនដ៏ច្រើន។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជារកចំណូលបានពីការនាំចេញផលិតផលកៅស៊ូចំនួនជាង ១១៦លានដុល្លារ។ ចំនួននេះបានកើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ តម្រូវការជ័រកៅស៊ូពីសំណាក់រោងចក្រផលិតសំបកកង់រថយន្តក្នុងស្រុកក៏កំពុងកើនឡើងជាបន្តបន្ទាប់ដែរ។ សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាអះអាងថា លទ្ធភាពនៃការផលិត និងការផ្គត់ផ្គង់កៅស៊ូរបស់កម្ពុជា គឺអាចគ្រប់គ្រងបានដោយគ្មានបញ្ហាអ្វីទាំងអស់។
នៅសហរដ្ឋអាមេរិក ប្រឈមមុខនឹងនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបង្កភាពវឹកវរច្រើនទៅៗ ក្រុមសមាជិកសភារបស់បក្សប្រជាធិបតេយ្យ មិនអាចទ្រាំសម្ងំនៅស្ងៀមបានតទៅទៀតទេ។ សមាជិកសភា និងព្រឹទ្ធសមាជិកអាមេរិក មកពីគណបក្សប្រឆាំង បាននាំគ្នាងើបឈរ ហើយធ្វើពិធីជួបជុំសម្តែងមតិ ព្រមទាំង ជំរុញអ្នកគាំទ្រឲ្យចូលរួមបង្ហាញវត្តមាន ហើយបញ្ចេញយោបល់រិះគន់ប្រឆាំងនឹងនយោបាយដឹកនាំរបស់ចៅហ្វាយសេតវិមាន និងបក្សពួកមហាសេដ្ឋី។ ថ្ងៃសៅរ៍ ជួបជុំគ្នានៅ Los Angeles ហើយអាទិត្យ បន្តទៅ Salt Lake City ។
បន្ទាប់ពីបានយល់ព្រម ផ្អាកមិនអនុវត្តអត្រាពន្ធថ្មីរយៈពេល៩០ថ្ងៃសម្រាប់ប្រទេសជាង៦០ ពេលនេះ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានដកថយមួយជំហានទៀតហើយ។ ផ្អែកតាមលិខិតជូនដំណឹងមួយ របស់ការិយាល័យពន្ធគយសហរដ្ឋអាមេរិក ចុះថ្ងៃទី១១មេសា គឺអាមេរិកនឹងលើកលែង មិនអនុវត្តអត្រាពន្ធថ្មីនេះ ទៅលើទំនិញបច្ចេកវិទ្យាទំនើបមួយចំនួន ដូចជាទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិកត្រូនិកច្រើនប្រភេទទៀត ដែលភាគច្រើនលើសលប់ គឺសុទ្ធតែផលិតនៅចិន។ នេះអាចចាត់ទុកបានថា ជាការបន្ទន់ជំហររបស់វ៉ាស៊ីនតោន ប្រឈមនឹងការប្តេជ្ញាចិត្តមិនចុះចាញ់របស់ចិន។
គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា អាជ្ញាធរកម្ពុជាកំពុងបើកការស៊ើបអង្កេតលើករណីបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលស្លាប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះត្រូវបានរដ្ឋាភិបាលឥណ្ឌូណេស៊ីសង្ស័យជាករណីជួញដូរមនុស្ស និងជួញដូរសេរីរាង្គ។ ការស៊ើបអង្កេតនេះធ្វើឡើងភ្លាមៗ ក្រោយស្ថានទូតឥណ្ឌូណេស៊ីជូនដំណឹងមកអាជ្ញាធរកម្ពុជាអំពីករណីស្លាប់ពលរដ្ឋខ្លួន។ ចំណែកក្រសួងការពារពលករចំណាកស្រុកឥណ្ឌូណេស៊ីក៏កំពុងបើកការស៊ើបអង្កេតករណីនេះដូចគ្នា។
ឆ្នាំនេះ ភូមាបើកទំព័រចូលឆ្នាំថ្មី ដោយក្តីទុក្ខសោកសង្រេងព្រោះតែប្រទេសជាតិទើបតែរងគ្រោះថ្នាក់រញ្ជួយដី ដែលបានរំលងទៅ ២ សប្តាហ៍តែប៉ុណ្ណោះ។ ដើម្បីបន្តគោរពវិញ្ញាណក្ខន្ធជនរងគ្រោះរាប់ពាន់នាក់ ភូមាត្រូវបន្តរក្សាភាពស្ងៀមស្ងាត់។ របបសឹកភូមា បានដាក់បំរាមមិនឲ្យចាក់ភ្លេង និងហាមរាំច្រៀង ក្នុងឱកាសបុណ្យចូលឆ្នាំ។
អាជ្ញាធរបានរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៥។ នៅតាមបណ្តោយផ្លូវក្បែររមណីយដ្ឋានវត្តភ្នំ គេសង្កេតមានសកម្មភាពលេងជះទឹក និងប៉ាតម្សៅយ៉ាងទ្រហឹងអឺងកង។ អាជីវករមួយចំនួនសង្ឃឹមថា ការលក់កាំភ្លើងជ័របាញ់ទឹក និងម្សៅក្នុងរដូវចូលឆ្នាំខ្មែរ ២០២៥ នេះអាចលក់ដាច់ច្រើនជាងឆ្នាំមុនៗដោយសារតែមានការបន្ថែមថ្ងៃកម្សាន្ត និងកំណើនចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ចាប់តាំងពីថ្ងៃសុក្រ ទី១១ មេសា គ្រប់បណ្តារាជធានី-ខេត្តបានរៀបចំទីកន្លែងដើម្បីឲ្យពលរដ្ឋអាចជួបជុំសប្បាយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ រាជធានី-ខេត្ត ខ្លះមានរៀបចំការលេងល្បែងប្រជាប្រិយ និងខ្លះទៀតមានលេងបាញ់ទឹក ប៉ាតម្សៅជាដើម។ អ្នកតាមដានសង្គម យល់ថា ការរៀបចំរបៀបនេះជាការបង្ហាញនូវស្ថិរភាពនយោបាយ។ តែទន្ទឹមគ្នានេះ ពួកគេក៏ផ្តល់យោបល់ថា ពលរដ្ឋត្រូវចេះសប្បាយដោយមានការទទួលខុសត្រូវ និងកុំខ្ជះខ្ជាយថវិកា។
ក្នុងជម្លោះសង្គ្រាមពាណិជ្ជកម្ម រដ្ឋអំណាចចិនហាក់កំពុងតែតាំងខ្លួនជាវីរបុរសការពារប្រទេសក្រីក្រ និងងាយរងគ្រោះព្រោះការដំឡើងពន្ធគយរបស់មហាអំណាចអាមេរិក។ ថ្លែងប្រាប់ថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក មន្ត្រីជាន់ខ្ពស់ចិនបានចោទប្រកាន់ថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសក្រីក្រនិងទន់ខ្សោយ។
គោមផ្ការំដួលជាប្រភេទចង្កៀងគោមដែលទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរសម្រាប់ការតែងលម្អផ្ទះសម្បែងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ អ្នកផលិតចង្កៀងគោមផ្ការំដួលបានឲ្យដឹងថា ប្រភេទចង្កៀងផ្ការំដួលបានរំលេចនូវសម្រស់ផ្ការំដួលខ្មែរដែលជាផ្កាតំណាងអត្តសញ្ញាណជាតិ។
នៅព្រឹកថ្ងៃសៅរ៍ទី១២ មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានចេញមុខអរគុណចិនចំពោះការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានរបស់កម្ពុជាក្នុងទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារ។ សម្រាប់លោកនាយករដ្ឋមន្ត្រី ចិនជាមិត្តដែលកម្ពុជាមិនអាចខ្វះបានក្នុងការផ្តល់កម្ចី និងជំនួយឥតសំណងដល់ការកសាងផ្លូវ ថ្នល់ក្នុងប្រទេសកម្ពុជា។
ប្រេសិតពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងប្រមុខការទូតអ៊ីរ៉ង់ ត្រូវផ្តើមកិច្ចចរចា ក្នុងថ្ងៃសៅរ៍ ទី១២មេសា នៅប្រទេសអូម៉ង់។ កិច្ចចរចានៅអូម៉ង់ អាចចាត់ទុកថា ជាជំនួបកម្រិតកំពូលមួយរវាងប្រទេសទាំង ២ ដ្បិតថា អាមេរិកនិងអ៊ីរ៉ង់ ផ្តាច់ទំនាក់ទំនងផ្លូវទូតនឹងគ្នា ប្រមាណជា ៤៥ ឆ្នាំមកហើយ។ ។ ក៏ប៉ុន្តែ បរិបទនៃការចរចានេះ ហាក់ឋិតក្រោមសម្ពាធនិងការគំរាមដ៏ខ្លាំងពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
នៅថ្ងៃទី១១ មេសា គណបក្សកម្លាំងជាតិបានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដោយបានឆ្លៀតស្នើសុំរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយឲ្យមានសេរីភាពដើម្បីជួបជុំគ្រួសារ។ សំណើរបស់គណបក្សកម្លាំងជាតិដូចនេះធ្វើឡើង ក្នុងពេលដែលក្រសួងយុត្តិធម៌បានត្រៀមបន្ធូរបន្ថយទោសដល់ទណ្ឌិតជាង ៩០០នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
នៅក្នុងសំណុំរឿងអ៊ុយក្រែនឯនោះវិញ លោកដូណាល់ ត្រាំ ហាក់បង្ហាញការអត់ទ្រាំកាន់តែលែងបាន នៅចំពោះមុខដំណើរអូសជើងរបស់ភាគីរុស្ស៊ី។ កាលពីថ្ងៃសុក្រ ទី១១មេសា លោកដូណាល់ ត្រាំ បានបង្ហោះសារសរសេរតឿនថា រុស្ស៊ីត្រូវតែប្រញាប់រូតរះឡើង ដើម្បីស្វែងរកដំណោះស្រាយក្នុងបញ្ហាអ៊ុយក្រែន។ សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ប្រេសិតតំណាងលោកដូណាល់ ត្រាំ បានធ្វើដំណើរទៅជួបលោកពូទីន ជាថ្មីម្តងទៀត នៅឯទីក្រុងសាំងប៉េតេសបួរ ដើម្បីនិយាយអំពីបញ្ហាអ៊ុយក្រែន តែលទ្ធផលហាក់ដូចជាគ្មានទាល់តែសោះ។
ខាងជើងទល់រុស្ស៊ី ខាងត្បូងទល់នឹងចិន ជប៉ុនបានរងការដាក់សម្ពាធខ្លាំងមិនធ្លាប់មាន ពីខាងទ័ពអាកាសរបស់ប្រទេសទាំងពីរនៅរយៈពេល១ឆ្នាំចុងក្រោយនេះ។ នេះបើតាមអ្នកនាំពាក្យរបស់ទីបញ្ជាការដ្ឋានជប៉ុន កាលពីថ្ងៃ សុក្រទី ១១មេសា ដោយបញ្ជាក់ថា នៅក្នុងរយៈពេលតែមួយឆ្នាំ ជប៉ុនត្រូវបង្ខំចិត្តបញ្ជូនយន្តហោះចម្បាំងដល់ទៅ៧០៤ដងដើម្បីទៅចាប់ បណ្តេញយន្តហោះចម្បាំងរបស់រុស្ស៊ី និងដ្រូនយោធារបស់ចិន ដែលមួយចំនួនបានហោះរំលោភចូលក្នុងដែនអាកាសរបស់ជប៉ុន។
តុលាការឧទ្ធរណ៍ដាណឺម៉ាក បានទាត់ចោលបណ្តឹងជំទាស់របស់អង្គការសង្គមស៊ីវិល ដែលប្តឹងមន្ត្រីរដ្ឋាភិបាល ជុំវិញការលក់គ្រឿងសព្វាវុធទៅឲ្យអ៊ីស្រាអែល។ ពាក្យបណ្តឹងរបស់អង្កការសិទ្ធិមនុស្សដាណឺម៉ាក់ បានចោទប្រកាន់ថា គ្រឿងសព្វាវុធដាណឺម៉ាកបានត្រូវទ័ពអ៊ីស្រាអែលប្រើប្រាស់ក្នុងសង្គ្រាមហ្កាហ្សា ដែលបណ្តាលឲ្យមានសោកនាដកម្ម និងបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានអាមេរិកនៅសប្តាហ៍នេះ រដ្ឋបាលអាមេរិកចង់កាត់បន្ថយវត្តមានកងទ័ពអាមេរិកនៅអឺរ៉ុបខាងកើត ប្រមាណ១ម៉ឺននាក់។ សម្រាប់អ្នកវិភាគ ប្រសិនបើអាមេរិកពិតជាដកកងទ័ពខ្លះចេញពីអឺរ៉ុបមែន នោះអឺរ៉ុបត្រូវព្រួយខ្វល់ខ្លាំង ព្រោះនេះជាសញ្ញាថ្មីមួយទៀតថាដែលគេអាចបកស្រាយបានថាអាមេរិកកំពុងបោះជើងមួយជំហានទៀតរករុស្ស៊ី។
ដោយមិនអាចទប់ជាប់នឹងការដាក់សម្ពាធឥតល្ហែររបស់រដ្ឋបាលលោកដូណាល់ ត្រាំ ប្រទេសប៉ាណាម៉ាសុខចិត្តឲ្យអាមេរិកដាក់ពង្រាយទ័ពនៅតំបន់ជុំវិញព្រែកជីកប៉ាណាម៉ា។ នេះបើតាមកិច្ចព្រមព្រៀងទ្វេភាគី ដែលរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសទាំងពី អាមេរិក និងប៉ាណាម៉ាបានចុះហត្ថលេខានៅក្នុងអំឡុងទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកនៅប៉ាណាម៉ានៅ សប្តាហ៍នេះ។ យ៉ាងណាក៏ដោយ តាំងពីប្រទេសពេរូ ជាទីដែលលោកកំពុងទស្សនកិច្ច ប្រធានាធិបតីប៉ាណាម៉ាបានលើកឡើងថា អាមេរិកទាមទារចង់ដាក់មូលដ្ឋានទ័ពជាអចិន្ត្រៃយ៍នៅក្នុងទឹកដីប៉ាណាម៉ា ប៉ុន្តែ ប៉ាណាម៉ាបដិសេធមិនយល់ព្រម។
សហរដ្ឋអាមេរិក និង រុស្ស៊ី បានដោះដូរអ្នកទោស ជាលើកទី២ ក្នុងឆ្នាំ២០២៥។ ការដោះដូរទណ្ឌិត ១ទល់១ បានធ្វើឡើងក្រោយពីកិច្ចចរចាផ្លូវទូត រវាងអាមេរិកនិងរុស្ស៊ី នៅក្នុងប្រទេសតួកគី។ ការណ៍នេះក៏ជាសញ្ញាថ្មីបន្ថែមទៀត ដែលសបង្ហាញអំពីការខិតទៅជិតគ្នាកាន់តែខ្លាំង រវាង រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងម៉ូស្គូ។
នៅថ្ងៃសុក្រទី១១ មេសានេះ មេដឹកនាំមួយរូបរបស់គណបក្សឆន្ទៈខ្មែរ គឺលោក សេង ម៉ារឌីបានចេញមកបដិសេធចំពោះការបែកបាក់ផ្ទៃក្នុងគណបក្សប្រឆាំងមួយនេះដោយសារតែការចងក្រងសៀវភៅរបស់លោក សុន ឆ័យ។ ការបដិសេធនេះធ្វើឡើង បន្ទាប់ពីមានការទម្លាយខ្លឹមសារសៀវភៅដែលលោក សុន ឆ័យ បានចងក្រងអំពីជីវិត និងនយោបាយរបស់លោកដែលថា លោក សេង ម៉ារឌី ជាមនុស្សរបស់លោក សម រង្ស៊ីប្រើឲ្យមកទប់ឥទ្ធិពលលោក សុន ឆ័យ។
វៀតណាមនៅតែបន្តគាំទ្រការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ពិសេសគោរពដល់អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជាក្នុងនាមជាប្រទេសក្បែរខាងគ្នា។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមដែលចុះផ្សាយដោយសារព័ត៌មានវៀតណាម Vietnam News នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ និងថា ជំហររបស់ក្រសួងការបរទេសវៀតណាមនេះជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញការសម្ពោធមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជាដែលសាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលចិន។
ក្នុងឱកាសទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអេស្ប៉ាញ នៅទីក្រុងប៉េកាំង លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអំពាវនាវឱ្យសហភាពអឺរ៉ុប ចាប់ដៃតស៊ូរួមគ្នាជាមួយចិន ក្រាញប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយលោកដូណាល់ត្រាំ។
តាមព័ត៌មានរដ្ឋចិន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសសមាជិកអាស៊ានចំនួន៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់១៨ ខែមេសា ឆ្នាំ២០២៥។ កម្ពុជាគឺជាប្រទេសចុងក្រោយដែលលោកស៊ីនឹងបំពេញទស្សនកិច្ចពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ មេសា តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី។ មហាជននៅកម្ពុជាបានលើកជាចម្ងល់ថាហេតុអ្វីលោក ស៊ី ជីនពីង មកដល់កម្ពុជាចំថ្ងៃ១៧ មេសា ២០២៥ ដែលចំថ្ងៃខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមដោយបានបង្កសោកនាដកម្មដ៏ធំធេងនៅប្រទេសកម្ពុជា និងដែលប្រវត្តិសាស្ត្របានបញ្ជាក់ពីការបានជាប់ពាក់ព័ន្ធនឹងប្រទេសចិន។ ដូច្នេះតើវាជារឿងចៃដន្យ ឬយ៉ាងណាដែលប្រមុខរដ្ឋចិនមកបំពេញទស្សនកិច្ចនៅកម្ពុជាចំថ្ងៃ១៧ មេសា ២០២៥?
បន្ទាប់ពីប្រកាសចាប់ខ្លួនឈ្លើយសឹកជនជាតិចិនបានពីរនាក់ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងវត្តមានទាហានចិនក្នុងជួរកងទ័ពរុស្ស៊ីនៅលើសមរភូមិអ៊ុយក្រែន។ តែនៅថ្ងៃព្រហស្បតិ៍ទី១០មេសានេះ ប៉េកាំងបានបញ្ចេញប្រតិកម្ម ដោយបរិហារលោកហ្សេឡេនស្គី ថាបានប្រើសម្តីដែលគ្មានទំនួលខុសត្រូវ។
បន្ទាប់ពីជួបភាពរកាំរកូសជាមួយសហរដ្ឋអាមេរិក ក្នុងសំណុំរឿងហ្ក្រូអិនឡង់ដ៏ (Groenland) ប្រទេសដាណឺម៉ាក បានងាកមកទិញមីស៊ីល និងរថពាសដែកពីប្រទេសអឺរ៉ុប។ លើសពីនេះទៀត ដាណឺម៉ាក ក៏ចង់សើរើកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជុំវិញការអនុញ្ញាតឲ្យទ័ពអាមេរិកប្រើប្រាស់មូលដ្ឋានយោធាដាណឺម៉ាក។
ក្នុងសំណុំរឿងសង្គ្រាមហ្កាហ្សា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសគាំទ្រដំណោះស្រាយរដ្ឋពីររស់នៅក្បែរគ្នា គឺប៉ាឡេស្ទីននិងអ៊ីស្រាអែល ដោយបញ្ជាក់ថា ប្រទេសបារាំងគ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅខែមិថុនាខាងមុខ។ ទន្ទឹមនឹងគ្នានេះ លោកប្រមុខរដ្ឋបារាំង ម៉ាក្រុង ក៏សន្យាជំរុញឲ្យប្រទេសដែលមិនទាន់ទទួលស្គាល់រដ្ឋអ៊ីស្រាអែល ឲ្យព្រមទទួលស្គាល់ដែរ។
ទីផ្សារភាគហ៊ុនបានប្រែពណ៌ ក្រោយពីប្រធានាធិបតីអាមេរិកបានប្រែក្រលាស់ចិត្ត ដោយប្រកាសនៅល្ងាចថ្ងៃពុធទី៩មេសា ផ្អាកការអនុវត្តពន្ធគយបដិការរយៈពេល៩០ថ្ងៃ។ ទើបចូលជាធរមានបាន មួយថ្ងៃ អត្រាពន្ធនាំចូលដ៏ធ្ងន់ សម្រាប់ប្រទេសជាង៦០លើកលែងតែចិន ត្រូវបញ្ចុះមកនៅត្រឹម១០%វិញ។ ហេតុអ្វីបានជាលោកប្រធានាធិបតីអាមេរិកស្រាប់តែប្តូរចិត្តដូច្នេះ? តើនេះជាផែនការយុទ្ធសាស្ត្រដែលបានគូសវាសទុករួចហើយ ឬជាប្រតិកម្មស្តារនយោបាយសេដ្ឋកិច្ច?
ក្រុមមន្ត្រីគណបក្សប្រឆាំងថៃ គឺគណបក្សប្រជាជន(ថៃ) បាននាំគ្នាដាក់ញត្តិមួយទៅក្រសួងការងារថៃកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីទាមទារឲ្យមានសំណងជូនពលករ ដែលរងគ្រោះដោយការបាក់រលំអគារអំឡុងពេលរញ្ជួយដីកាលពីចុងខែមីនា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ ក្រសួងការងារកម្ពុជា និងអង្គការសង់ត្រាល់ក៏បានអះអាងពីការប្រឹងប្រែងរៀងៗខ្លួនស្នើឲ្យអាជ្ញាធរថៃជំរុញឲ្យមានសំណងសមស្របដល់ពលរដ្ឋខ្មែរ ដែលបានរងគ្រោះនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនោះ។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០ ខែមេសានេះថា ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីថៃ ដើម្បីធានាអត្ថប្រយោជន៍ដែលរដ្ឋាភិបាលថៃផ្តល់ជូនជនរងគ្រោះពីការរញ្ជួយដី។
ខំតស៊ូអត់ធ្មត់រហូតលក់ដីដើម្បីយកលុយបន្តអាជីវកម្មផលិតធុងសម្រាមបរិស្ថាន អ្នកស្រី សឿង សុថារី នៅតែមើលឃើញថា អាជីវកម្មរបស់អ្នកស្រីក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះហាក់ថយសន្ទុះគាំទ្រខ្លាំងរហូតដល់ ៨០%។ ការថយចុះយ៉ាងគំហុកបែបនេះត្រូវបានអ្នកស្រីកត់សម្គាល់ថា គឺមកពីការផ្អាកការបញ្ជាទិញពីអតិថិជនធំៗដូចជាក្រសួង អង្គការជាតិ និងអន្តរជាតិ។ តាមម្ចាស់សិប្បកម្មធុងបរិស្ថានដដែលរូបនេះ ការកម្មង់ធុងបរិស្ថានក្នុងមួយខែមានត្រឹមចន្លោះពី១០០ ទៅ២០០ធុងប៉ុណ្ណោះ។