Cambodia



តើការរៀបចំកន្លែងឲ្យពលរដ្ឋជួបជុំសប្បាយឆ្នាំថ្មីឆ្លុះបញ្ចាំងពីតថភាពសង្គម និងសេដ្ឋកិច្ចដូចម្តេច?

ចាប់តាំងពីថ្ងៃសុក្រ ទី១១ មេសា គ្រប់បណ្តារាជធានី-ខេត្តបានរៀបចំទីកន្លែងដើម្បីឲ្យពលរដ្ឋអាចជួ

គណបក្សប្រជាធិបតេយ្យ​ចំណាស់​ជាង​គេនៅហុងកុង​ បោះឆ្នោត​ឈាន​ទៅ​​​រំលាយ​ខ្លួន​ចោល

គណបក្សប្រជាធិបតេយ្យហុងកុង​​ «The Democratic Party» ដែលជាចលនាបក្សនយោបាយដើម្បី​លទ្ធិប្រជាធិបតេយ្យ ​មា

គណបក្សប្រជាធិបតេយ្យ​ចំណាស់​ជាង​គេនៅហុងកុង​ បោះឆ្នោត​ឈាន​ទៅ​​​រំលាយ​ខ្លួន​ចោល

គណបក្សប្រជាធិបតេយ្យហុងកុង​​ «The Democratic Party» ដែលជាចលនាបក្សនយោបាយដើម្បី​លទ្ធិប្រជាធិបតេយ្យ ​មានចំណាស់ជាងគេនៅហុងកុង បានបោះឆ្នោត​សម្រេចឈានទៅរំលាយ​ខ្លួនចោល កាលពីថ្ងៃអាទិត្យ​ទី​១៣មេសា។ ដោយ​មិន​បញ្ជាក់ថា បាន​ទទួលសំពាធពីប៉េកាំង ប្រធានគណបក្សនេះធ្លាប់បានត្រឹមលើកឡើងថា ធ្វើនយោបាយ​ដើម្បីលទ្ធិប្រជាធិបតេយ្យនៅហុងកុង គឺត្រូវជួប​ឧបសគ្គ​លំបាក​ខ្លាំងណាស់​។

ប្រធានាធិបតី​ចិន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​បរិបទ​​​សង្គ្រាម​ពាណិជ្ជកម្ម

ក្នុង​ពេល​ដែល​កំពុង​មាន​ភាព​តាន​តឹង​បង្ក​ឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្មរបស់​សហរដ្ឋ​អាមេរ

ប្រធានាធិបតី​ចិន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​បរិបទ​​​សង្គ្រាម​ពាណិជ្ជកម្ម

ក្នុង​ពេល​ដែល​កំពុង​មាន​ភាព​តាន​តឹង​បង្ក​ឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្មរបស់​សហរដ្ឋ​អាមេរិក ​លោកប្រធានាធិបតី​ចិន ស៊ី​ ជីនពីង បាន​ផ្តើម​ទស្សនកិច្ចមួយ​ជុំ​នៅ​អាស៊ីអាគ្នេយ៍ ដើម្បី​ពង្រឹងទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​តំបន់។ ​អញ្ជើញ​ទៅ​ដល់​ក្រុង​ហាណូយ​ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃ​ចន្ទទី ១៤​មេសា​នេះ ​លោក​ស៊ី ជីនពីង បានបរិហារ​នយោបាយ​ បែប​ការពារជាតិនិយម​​ គិត​តែ​ប្រយោជន៍​ឯង ដោយ​បញ្ជាក់​ថា ជម្លោះ​ពាណិជ្ជកម្ម​គ្មាន​អ្នក​ឈ្នះ​ទេ។

លោកត្រាំថ្កោលទោសគំរាម តែរុស្ស៊ី​នៅតែផ្គើន សម្រុកវាយ​យកទឹកដីអ៊ុយក្រែន និងបាញ់ទម្លាក់យន្តហោះអាមេរិក

ថ្នាក់ដឹកនាំ​ប្រទេស​ធំៗក្នុងពិភពលោក​ ដោយរួមទាំងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ផង បាន

លោកត្រាំថ្កោលទោសគំរាម តែរុស្ស៊ី​នៅតែផ្គើន សម្រុកវាយ​យកទឹកដីអ៊ុយក្រែន និងបាញ់ទម្លាក់យន្តហោះអាមេរិក

ថ្នាក់ដឹកនាំ​ប្រទេស​ធំៗក្នុងពិភពលោក​ ដោយរួមទាំងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ផង បាន​ថ្កោលទោស​យ៉ាងដាច់​អហង្ការ​សកម្មភាពវាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​ទីក្រុង​Soumy របស់​អ៊ុយក្រែន​​កាលពីថ្ងៃអាទិត្យទី ១៣​មេសា ដែលបាន​សម្លាប់​មនុស្ស​យ៉ាងហោច ៣៤នាក់ និង​របួស​ជាង ១១៧នាក់។ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់​ចាត់ទុកការវាយប្រហារ​របស់​រុស្ស៊ីថា ឧក្រិដ្ឋសង្រ្គាម ប្រធានាធិបតី​អ៊ុយក្រែនរិះគន់​រុស្ស៊ី​ ជាមួយ​នឹង​កំហឹង​ និងថា ដោយ​វាយប្រហារ​ទៅលើ​ទីប្រជុំជន​នៅចំ​ថ្ងៃ​បុណ្យ​សាសនា​កាលពីថ្ងៃ​អាទិត្យ រុស្ស៊ី​មាន​ចេតនាសម្លាប់មនុស្ស​​ក្នុង​ចំនួន​ដ៏ច្រើន។

ផលិតកម្មជ័រកៅស៊ូរបស់កម្ពុជាកើនឡើង ១៥ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២៥

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជារកចំណូលបានពីការនាំចេញផលិតផលកៅស៊ូចំនួនជាង ១១៦លានដុ

ផលិតកម្មជ័រកៅស៊ូរបស់កម្ពុជាកើនឡើង ១៥ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២៥

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជារកចំណូលបានពីការនាំចេញផលិតផលកៅស៊ូចំនួនជាង ១១៦លានដុល្លារ។ ចំនួននេះបានកើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ តម្រូវការជ័រកៅស៊ូពីសំណាក់រោងចក្រផលិតសំបកកង់រថយន្តក្នុងស្រុកក៏កំពុងកើនឡើងជាបន្តបន្ទាប់ដែរ។ សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាអះអាងថា លទ្ធភាពនៃការផលិត និងការផ្គត់ផ្គង់កៅស៊ូរបស់កម្ពុជា គឺអាចគ្រប់គ្រងបានដោយគ្មានបញ្ហាអ្វីទាំងអស់។

បក្ស​ប្រជាធិបតេយ្យ​ងើប​ឈរ​ធ្វើ​យុទ្ធនាការ​​ប្រឆាំង​នឹង​លោក ដូណាល់ ត្រាំ

នៅ​សហរដ្ឋអាមេរិក​ ប្រឈម​មុខ​នឹង​នយោបាយ​របស់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ដែលបង្កភាព​វឹកវ

បក្ស​ប្រជាធិបតេយ្យ​ងើប​ឈរ​ធ្វើ​យុទ្ធនាការ​​ប្រឆាំង​នឹង​លោក ដូណាល់ ត្រាំ

នៅ​សហរដ្ឋអាមេរិក​ ប្រឈម​មុខ​នឹង​នយោបាយ​របស់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ដែលបង្កភាព​វឹកវរ​ច្រើន​ទៅៗ ក្រុម​សមាជិកសភារបស់​បក្សប្រជាធិបតេយ្យ មិន​អាច​​ទ្រាំ​សម្ងំ​នៅស្ងៀម​បា​នតទៅទៀតទេ​។ សមាជិកសភា​ និង​ព្រឹទ្ធសមាជិកអាមេរិក​ មក​ពីគណបក្ស​ប្រឆាំង ​បាន​​នាំគ្នា​ងើបឈរ​ ហើយធ្វើ​ពិធី​ជួប​ជុំសម្តែងមតិ ព្រ​មទាំង​ ជំរុញ​​អ្នក​គាំទ្រឲ្យ​ចូលរួម​​បង្ហាញ​វត្តមាន ហើយ​​បញ្ចេញយោបល់​​រិះគន់​ប្រឆាំងនឹងនយោបា​យ​ដឹកនាំ​របស់​ចៅហ្វាយ​សេតវិមាន ​និងបក្សពួក​មហាសេដ្ឋី។ ថ្ងៃសៅរ៍ ជួបជុំគ្នា​នៅ​ Los Angeles ហើយ​អាទិត្យ​ បន្ត​ទៅ ​ Salt Lake City ។​ ​

ប្រឈមនឹងការប្តេជ្ញារបស់ចិន លោកដូណាល់ ត្រាំ ​ព្រម​ដកថយដោយមិនដំឡើងពន្ធ​លើ​ឧបករណ៍បច្ចេកវិទ្យា​ទំនើប

បន្ទាប់ពីបាន​យល់ព្រម​ ផ្អាក​មិនអនុវត្ត​អត្រាពន្ធថ្មីរយៈពេល​៩០ថ្ងៃសម្រាប់ប្រទេសជាង​៦០ ពេ

ប្រឈមនឹងការប្តេជ្ញារបស់ចិន លោកដូណាល់ ត្រាំ ​ព្រម​ដកថយដោយមិនដំឡើងពន្ធ​លើ​ឧបករណ៍បច្ចេកវិទ្យា​ទំនើប

បន្ទាប់ពីបាន​យល់ព្រម​ ផ្អាក​មិនអនុវត្ត​អត្រាពន្ធថ្មីរយៈពេល​៩០ថ្ងៃសម្រាប់ប្រទេសជាង​៦០ ពេលនេះ រដ្ឋបាល​របស់​លោកដូណាល់ ត្រាំ​ បានដកថយ​មួយជំហានទៀតហើយ។ ផ្អែកតាម​លិខិត​ជូនដំណឹងមួយ របស់ការិយាល័យពន្ធគយសហរដ្ឋអាមេរិក​ ចុះថ្ងៃទី​១១មេសា គឺអាមេរិក​នឹងលើកលែង ​មិនអនុវត្ត​អត្រាពន្ធថ្មីនេះ​ ទៅលើទំនិញ​បច្ចេកវិទ្យាទំនើបមួយចំនួន ដូចជាទូរស័ព្ទ​ កុំព្យូទ័រ និងឧបករណ៍អេឡិកត្រូនិក​ច្រើនប្រភេទ​​ទៀត​ ដែលភាគច្រើនលើសលប់​ គឺសុទ្ធតែផលិតនៅចិន​។​ នេះអាចចាត់ទុកបានថា ជាការបន្ទន់ជំហរ​របស់​វ៉ាស៊ីនតោន ​ប្រឈមនឹង​ការប្តេជ្ញា​ចិត្តមិនចុះចាញ់របស់​ចិន។

អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតករណីបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ស្លាប់ក្នុងក្រុងប៉ោយប៉ែត

គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា អាជ្ញាធរកម្ពុជាកំពុងបើកការស៊ើបអង្កេត

អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតករណីបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ស្លាប់ក្នុងក្រុងប៉ោយប៉ែត

គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា អាជ្ញាធរកម្ពុជាកំពុងបើកការស៊ើបអង្កេតលើករណីបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលស្លាប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះត្រូវបានរដ្ឋាភិបាលឥណ្ឌូណេស៊ីសង្ស័យជាករណីជួញដូរមនុស្ស និងជួញដូរសេរីរាង្គ។ ការស៊ើបអង្កេតនេះធ្វើឡើងភ្លាមៗ ក្រោយស្ថានទូតឥណ្ឌូណេស៊ីជូនដំណឹងមកអាជ្ញាធរកម្ពុជាអំពីករណីស្លាប់ពលរដ្ឋខ្លួន។ ចំណែកក្រសួងការពារពលករចំណាកស្រុកឥណ្ឌូណេស៊ីក៏កំពុងបើកការស៊ើបអង្កេតករណីនេះដូចគ្នា។

គ្មាន​ភ្លេង គ្មាន​រាំច្រៀង​ ពិធី​ចូលឆ្នាំថ្មី​ភូមា​គ្របដណ្តប់​ដោយ​ទុក្ខសោក​គ្រោះរញ្ជួញដី

ឆ្នាំនេះ ភូមា​បើក​ទំព័រ​ចូលឆ្នាំថ្មី​ ដោយ​ក្តី​ទុក្ខសោកសង្រេង​ព្រោះតែ​ប្រទេសជាតិ​ទើបតែ​

គ្មាន​ភ្លេង គ្មាន​រាំច្រៀង​ ពិធី​ចូលឆ្នាំថ្មី​ភូមា​គ្របដណ្តប់​ដោយ​ទុក្ខសោក​គ្រោះរញ្ជួញដី

ឆ្នាំនេះ ភូមា​បើក​ទំព័រ​ចូលឆ្នាំថ្មី​ ដោយ​ក្តី​ទុក្ខសោកសង្រេង​ព្រោះតែ​ប្រទេសជាតិ​ទើបតែ​រងគ្រោះ​ថ្នាក់​រញ្ជួយដី​ ដែល​បាន​រំលងទៅ​ ​២ សប្តាហ៍​តែ​ប៉ុណ្ណោះ​។ ដើម្បីបន្ត​គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ​រាប់​ពាន់នាក់​ ភូមាត្រូវ​បន្ត​រក្សាភាព​ស្ងៀមស្ងាត់។ ​របបសឹកភូមា​ ​បាន​ដាក់​បំរាម​មិនឲ្យ​ចាក់​ភ្លេង និង​ហាម​រាំច្រៀង​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ។​ ​

ចូលឆ្នាំខ្មែរ៖ អាជីវករសង្ឃឹមលក់កាំភ្លើងបាញ់ទឹក និងម្សៅបានច្រើនក្នុងរាជធានីភ្នំពេញ

អាជ្ញាធរបានរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មេសា ឆ្ន

ចូលឆ្នាំខ្មែរ៖ អាជីវករសង្ឃឹមលក់កាំភ្លើងបាញ់ទឹក និងម្សៅបានច្រើនក្នុងរាជធានីភ្នំពេញ

អាជ្ញាធរបានរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៥។ នៅតាមបណ្តោយផ្លូវក្បែររមណីយដ្ឋានវត្តភ្នំ គេសង្កេតមានសកម្មភាពលេងជះទឹក និងប៉ាតម្សៅយ៉ាងទ្រហឹងអឺងកង។ អាជីវករមួយចំនួនសង្ឃឹមថា ការលក់កាំភ្លើងជ័របាញ់ទឹក និងម្សៅក្នុងរដូវចូលឆ្នាំខ្មែរ ២០២៥ នេះអាចលក់ដាច់ច្រើនជាងឆ្នាំមុនៗដោយសារតែមានការបន្ថែមថ្ងៃកម្សាន្ត និងកំណើនចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ចិនប្រាប់​ WTO ថា​ រនាំងពន្ធគយអាមេរិកបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសក្រីក្រ

​ក្នុង​ជម្លោះ​សង្គ្រាម​ពាណិជ្ជកម្ម រដ្ឋអំណាច​ចិន​ហាក់​កំពុងតែ​តាំងខ្លួន​ជា​វីរបុរស​ការព

ចិនប្រាប់​ WTO ថា​ រនាំងពន្ធគយអាមេរិកបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសក្រីក្រ

​ក្នុង​ជម្លោះ​សង្គ្រាម​ពាណិជ្ជកម្ម រដ្ឋអំណាច​ចិន​ហាក់​កំពុងតែ​តាំងខ្លួន​ជា​វីរបុរស​ការពារប្រទេស​ក្រីក្រ​ និងងាយ​រងគ្រោះ​ព្រោះ​ការ​ដំឡើង​ពន្ធគយ​របស់​មហាអំណាច​អាមេរិក​។ ថ្លែង​ប្រាប់​ថ្នាក់ដឹកនាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មន្ត្រី​ជាន់​ខ្ពស់ចិនបានចោទប្រកាន់​ថា ការ​ដំឡើង​ពន្ធគយរបស់​សហរដ្ឋ​អាមេរិក បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសក្រីក្រនិង​ទន់​ខ្សោយ។ ​

គោមផ្ការំដួលទទួលបានការចាប់អារម្មណ៍សម្រាប់ការតែងលម្អពេលចូលឆ្នាំខ្មែរ

គោមផ្ការំដួលជាប្រភេទចង្កៀងគោមដែលទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរសម្រាប់ការតែងលម្អផ្

គោមផ្ការំដួលទទួលបានការចាប់អារម្មណ៍សម្រាប់ការតែងលម្អពេលចូលឆ្នាំខ្មែរ

គោមផ្ការំដួលជាប្រភេទចង្កៀងគោមដែលទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរសម្រាប់ការតែងលម្អផ្ទះសម្បែងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ អ្នកផលិតចង្កៀងគោមផ្ការំដួលបានឲ្យដឹងថា ប្រភេទចង្កៀងផ្ការំដួលបានរំលេចនូវសម្រស់ផ្ការំដួលខ្មែរដែលជាផ្កាតំណាងអត្តសញ្ញាណជាតិ។

លោក ហ៊ុន ម៉ាណែតអរគុណចិនដែលបានរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជារាប់ពាន់លានដុល្លារ

នៅព្រឹកថ្ងៃសៅរ៍ទី១២ មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានចេញមុខអរគុណចិនចំពោះការរួមចំណែកអ

លោក ហ៊ុន ម៉ាណែតអរគុណចិនដែលបានរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជារាប់ពាន់លានដុល្លារ

នៅព្រឹកថ្ងៃសៅរ៍ទី១២ មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានចេញមុខអរគុណចិនចំពោះការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានរបស់កម្ពុជាក្នុងទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារ។ សម្រាប់លោកនាយករដ្ឋមន្ត្រី ចិនជាមិត្តដែលកម្ពុជាមិនអាចខ្វះបានក្នុងការផ្តល់កម្ចី និងជំនួយឥតសំណងដល់ការកសាងផ្លូវ ថ្នល់ក្នុងប្រទេសកម្ពុជា។

អ៊ីរ៉ង់​និង​អាមេរិកផ្តើម​ចរចាគ្នា​រឿង​នុយក្លេអ៊ែរ ក្រោម​សម្ពាធ​​គំរាម​ពី​លោក ដូណាល់ ត្រាំ

​​ប្រេសិតពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និង​​ប្រមុខការទូតអ៊ីរ៉ង់ ត្រូវ​ផ្តើម​កិច្ចច

អ៊ីរ៉ង់​និង​អាមេរិកផ្តើម​ចរចាគ្នា​រឿង​នុយក្លេអ៊ែរ ក្រោម​សម្ពាធ​​គំរាម​ពី​លោក ដូណាល់ ត្រាំ

​​ប្រេសិតពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និង​​ប្រមុខការទូតអ៊ីរ៉ង់ ត្រូវ​ផ្តើម​កិច្ចចរចា ក្នុងថ្ងៃសៅរ៍​ ទី​១២មេសា​ នៅ​ប្រទេស​អូម៉ង់។  កិច្ច​ចរចា​នៅ​អូម៉ង់ អាច​ចាត់ទុកថា ជា​ជំនួបកម្រិត​កំពូល​មួយ​រវាង​ប្រទេស​ទាំង ២ ដ្បិត​ថា អាមេរិក​និងអ៊ីរ៉ង់ ផ្តាច់ទំនាក់ទំនងផ្លូវ​​ទូតនឹងគ្នា​ ​ប្រមាណជា ៤៥ ឆ្នាំមកហើយ។​ ។​ ក៏ប៉ុន្តែ បរិបទ​នៃការចរចា​នេះ ហាក់​ឋិត​ក្រោមសម្ពាធនិងការគំរាមដ៏ខ្លាំង​ពីសំណាក់​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ​

បក្សកម្លាំងជាតិស្នើដោះលែងអ្នកទោសនយោបាយ ខណៈក្រសួងយុត្តិធម៌ត្រៀមបន្ថយទោសទណ្ឌិត ៩០០នាក់

នៅថ្ងៃទី១១ មេសា គណបក្សកម្លាំងជាតិបានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋសម្រាប់ពិធីបុណ្យចូលឆ្នាំប

បក្សកម្លាំងជាតិស្នើដោះលែងអ្នកទោសនយោបាយ ខណៈក្រសួងយុត្តិធម៌ត្រៀមបន្ថយទោសទណ្ឌិត ៩០០នាក់

នៅថ្ងៃទី១១ មេសា គណបក្សកម្លាំងជាតិបានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដោយបានឆ្លៀតស្នើសុំរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយឲ្យមានសេរីភាពដើម្បីជួបជុំគ្រួសារ។ សំណើរបស់គណបក្សកម្លាំងជាតិដូចនេះធ្វើឡើង ក្នុងពេលដែលក្រសួងយុត្តិធម៌បានត្រៀមបន្ធូរបន្ថយទោសដល់ទណ្ឌិតជាង ៩០០នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។

លោកដូណាល់ ត្រាំ តឿនឲ្យរុស្សីត្រូវតែប្រញាប់រួសរាន់​រកដំណោះស្រាយ​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន

នៅក្នុងសំណុំរឿងអ៊ុយក្រែនឯនោះវិញ លោក​ដូណាល់ ត្រាំ ហាក់​បង្ហាញ​ការអត់ទ្រាំកាន់តែលែងបាន នៅចំ

លោកដូណាល់ ត្រាំ តឿនឲ្យរុស្សីត្រូវតែប្រញាប់រួសរាន់​រកដំណោះស្រាយ​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន

នៅក្នុងសំណុំរឿងអ៊ុយក្រែនឯនោះវិញ លោក​ដូណាល់ ត្រាំ ហាក់​បង្ហាញ​ការអត់ទ្រាំកាន់តែលែងបាន នៅចំពោះមុខ​ដំណើរអូសជើងរបស់ភាគីរុស្ស៊ី​។ កាលពីថ្ងៃសុក្រ ទី​១១មេសា លោក​ដូណាល់ ត្រាំ បាន​បង្ហោះសារ​សរសេរតឿន​ថា រុស្ស៊ី​ត្រូវតែប្រញាប់រូតរះឡើង​ ដើម្បីស្វែងរកដំណោះស្រាយ​ក្នុងបញ្ហាអ៊ុយក្រែន។ សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ប្រេសិតតំណាងលោកដូណាល់ ត្រាំ បានធ្វើដំណើរទៅជួប​លោក​ពូទីន ជាថ្មីម្តងទៀត​​ នៅឯទីក្រុងសាំងប៉េតេសបួរ ដើម្បីនិយាយអំពីបញ្ហាអ៊ុយក្រែន តែលទ្ធផល​ហាក់ដូចជាគ្មានទាល់តែសោះ។

ជប៉ុន​បញ្ជូន​យន្តហោះចម្បាំងកាន់តែញឹកញាប់ទៅបណ្តេញយន្តហោះរុស្ស៊ី និងដ្រូនចិន

ខាងជើងទល់​​រុស្ស៊ី​ ខាងត្បូង​ទល់​នឹង​​ចិន ជប៉ុន​បានរងការដាក់សម្ពាធខ្លាំងមិនធ្លាប់មាន ​​ព

ជប៉ុន​បញ្ជូន​យន្តហោះចម្បាំងកាន់តែញឹកញាប់ទៅបណ្តេញយន្តហោះរុស្ស៊ី និងដ្រូនចិន

ខាងជើងទល់​​រុស្ស៊ី​ ខាងត្បូង​ទល់​នឹង​​ចិន ជប៉ុន​បានរងការដាក់សម្ពាធខ្លាំងមិនធ្លាប់មាន ​​ពីខាងទ័ពអាកាស​របស់​ប្រទេស​ទាំងពីរនៅរយៈពេល១​ឆ្នាំចុងក្រោយនេះ។ នេះបើតាម​អ្នកនាំពាក្យ​របស់​ទីបញ្ជាការដ្ឋានជប៉ុន កាលពីថ្ងៃ សុក្រទី ១១​មេសា ដោយ​បញ្ជាក់ថា នៅក្នុង​រយៈពេល​តែមួយឆ្នាំ ជប៉ុន​ត្រូវបង្ខំចិត្ត​បញ្ជូន​យន្តហោះចម្បាំង​ដល់​ទៅ​៧០៤ដង​ដើម្បីទៅ​ចាប់ បណ្តេញ​យន្តហោះចម្បាំង​របស់រុស្ស៊ី និង​ដ្រូន​យោធា​របស់​ចិន ដែល​មួយចំនួន​បាន​ហោះរំលោភចូល​ក្នុងដែនអាកាសរបស់ជប៉ុន។ 

ការលក់អាវុធ​ឲ្យ​អ៊ីស្រាអែល៖ តុលាការដាណឺម៉ាកបន្ត​​ទាត់ចោល​បណ្តឹងរបស់​​អង្គការសិទ្ធិមនុស្ស

​តុលាការឧទ្ធរណ៍​ដាណឺម៉ាក បាន​ទាត់ចោលបណ្តឹងជំទាស់​របស់អង្គការសង្គមស៊ីវិល ដែល​ប្តឹង​មន្ត្

ការលក់អាវុធ​ឲ្យ​អ៊ីស្រាអែល៖ តុលាការដាណឺម៉ាកបន្ត​​ទាត់ចោល​បណ្តឹងរបស់​​អង្គការសិទ្ធិមនុស្ស

​តុលាការឧទ្ធរណ៍​ដាណឺម៉ាក បាន​ទាត់ចោលបណ្តឹងជំទាស់​របស់អង្គការសង្គមស៊ីវិល ដែល​ប្តឹង​មន្ត្រី​រដ្ឋាភិបាល​ ជុំវិញ​ការ​លក់​គ្រឿង​សព្វាវុធទៅឲ្យ​អ៊ីស្រាអែល។ ​ពាក្យ​​បណ្តឹង​របស់​​អង្កការ​សិទ្ធិមនុស្សដាណឺម៉ាក់​ បានចោទប្រកាន់ថា គ្រឿង​សព្វាវុធ​ដាណឺម៉ាកបាន​ត្រូវ​ទ័ព​អ៊ីស្រាអែល​ប្រើប្រាស់​ក្នុង​សង្គ្រាម​ហ្កាហ្សា ដែល​បណ្តាល​ឲ្យមាន​សោកនាដកម្ម ​និង​បំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ។ 

អាមេរិក​ចង់ដក​កងទ័ព​ចេញ​ពីអឺរ៉ុប​ខាង​កើត រុស្ស៊ីកាន់​តែ​បានដៃ?

បើ​តាម​ការ​ផ្សព្វ​ផ្សាយរបស់​សារព័ត៌មាន​អាមេរិក​​​នៅ​សប្តាហ៍​នេះ រដ្ឋបាល​អាមេរិក​ចង់កាត់

អាមេរិក​ចង់ដក​កងទ័ព​ចេញ​ពីអឺរ៉ុប​ខាង​កើត រុស្ស៊ីកាន់​តែ​បានដៃ?

បើ​តាម​ការ​ផ្សព្វ​ផ្សាយរបស់​សារព័ត៌មាន​អាមេរិក​​​នៅ​សប្តាហ៍​នេះ រដ្ឋបាល​អាមេរិក​ចង់កាត់​បន្ថយ​វត្តមាន​កង​ទ័ព​អាមេរិក​នៅ​អឺរ៉ុប​ខាង​កើត ប្រមាណ​១ម៉ឺន​នាក់។ សម្រាប់​អ្នក​វិភាគ ប្រសិន​បើ​អាមេរិក​ពិត​ជា​ដក​កងទ័ព​​ខ្លះចេញពីអឺរ៉ុប​​មែន នោះអឺរ៉ុប​ត្រូវ​ព្រួយ​ខ្វល់​ខ្លាំង ព្រោះ​នេះ​ជា​សញ្ញា​​ថ្មី​មួយ​ទៀត​ថា​ដែល​គេ​អាច​បក​ស្រាយ​បាន​ថា​​អាមេរិក​កំពុង​បោះ​ជើង​មួយ​ជំហាន​ទៀត​​រក​រុស្ស៊ី​។

អាមេរិកចង់បង្កើតមូលដ្ឋានទ័ព ប៉ាណាម៉ាបដិសេធ តែ​យល់ព្រម​ឲ្យ​ពង្រាយទ័ព​នៅ​ជុំវិញព្រែកជីក

ដោយមិនអាចទប់ជាប់​នឹង​ការដាក់សម្ពាធ​ឥតល្ហែរ​របស់រដ្ឋបាល​លោកដូណាល់ ត្រាំ ប្រទេស​ប៉ាណាម៉ា​

អាមេរិកចង់បង្កើតមូលដ្ឋានទ័ព ប៉ាណាម៉ាបដិសេធ តែ​យល់ព្រម​ឲ្យ​ពង្រាយទ័ព​នៅ​ជុំវិញព្រែកជីក

ដោយមិនអាចទប់ជាប់​នឹង​ការដាក់សម្ពាធ​ឥតល្ហែរ​របស់រដ្ឋបាល​លោកដូណាល់ ត្រាំ ប្រទេស​ប៉ាណាម៉ា​សុខចិត្ត​ឲ្យ​អាមេរិក​ដាក់ពង្រាយទ័ព​​​នៅតំបន់ជុំវិញ​ព្រែកជីកប៉ាណាម៉ា។ នេះ​បើតាម​កិច្ចព្រម​ព្រៀង​ទ្វេភាគី ដែល​រដ្ឋមន្រ្តីការពារ​ជាតិ​របស់​ប្រទេស​ទាំងពី​ អាមេរិក និង​ប៉ាណាម៉ា​បាន​ចុះហត្ថលេខា​នៅក្នុងអំឡុង​ទស្សនកិច្ច​របស់​ប្រមុខការពារជាតិអាមេរិក​នៅប៉ាណាម៉ា​នៅ សប្តាហ៍នេះ។ យ៉ាងណាក៏ដោយ តាំង​ពី​ប្រទេស​ពេរូ ជាទី​ដែលលោក​កំពុងទស្សនកិច្ច ប្រធានាធិបតី​ប៉ាណាម៉ា​បាន​លើកឡើង​ថា អាមេរិក​ទាមទារ​ចង់​ដាក់មូលដ្ឋានទ័ពជាអចិន្ត្រៃយ៍​នៅ​ក្នុងទឹកដី​ប៉ាណាម៉ា ប៉ុន្តែ ប៉ាណាម៉ា​បដិសេធ​មិន​យល់ព្រម។

អាមេរិក​និង​រុស្ស៊ី​ដោះដូរ​អ្ន​កទោស​ជាលើកទី២

​សហរដ្ឋអាមេរិក ​និង ​រុស្ស៊ី បាន​ដោះដូរអ្នកទោស ជាលើកទី២ ក្នុង​ឆ្នាំ២០២៥។ ការ​ដោះដូរ​ទណ្ឌិត

អាមេរិក​និង​រុស្ស៊ី​ដោះដូរ​អ្ន​កទោស​ជាលើកទី២

​សហរដ្ឋអាមេរិក ​និង ​រុស្ស៊ី បាន​ដោះដូរអ្នកទោស ជាលើកទី២ ក្នុង​ឆ្នាំ២០២៥។ ការ​ដោះដូរ​ទណ្ឌិត​ ១ទល់១ ​បានធ្វើឡើង​ក្រោយ​ពី​កិច្ចចរចា​ផ្លូវ​ទូត រវាង​អាមេរិក​និង​រុស្ស៊ី នៅក្នុង​ប្រទេស​តួកគី។ ការណ៍​នេះ​ក៏ជា​សញ្ញាថ្មីបន្ថែមទៀត ដែល​សបង្ហាញ​​អំពីការ​ខិត​ទៅជិត​គ្នាកាន់តែខ្លាំង ​រវាង រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងម៉ូស្គូ។​ 

មេដឹកនាំគណបក្សឆន្ទៈខ្មែរថា គ្មានការបែកបាក់ផ្ទៃក្នុងដោយសារសៀវភៅរបស់លោក សុន ឆ័យទេ

នៅថ្ងៃសុក្រទី១១ មេសានេះ មេដឹកនាំមួយរូបរបស់គណបក្សឆន្ទៈខ្មែរ គឺលោក សេង ម៉ារឌីបានចេញមកបដិសេធ

មេដឹកនាំគណបក្សឆន្ទៈខ្មែរថា គ្មានការបែកបាក់ផ្ទៃក្នុងដោយសារសៀវភៅរបស់លោក សុន ឆ័យទេ

នៅថ្ងៃសុក្រទី១១ មេសានេះ មេដឹកនាំមួយរូបរបស់គណបក្សឆន្ទៈខ្មែរ គឺលោក សេង ម៉ារឌីបានចេញមកបដិសេធចំពោះការបែកបាក់ផ្ទៃក្នុងគណបក្សប្រឆាំងមួយនេះដោយសារតែការចងក្រងសៀវភៅរបស់លោក សុន ឆ័យ។ ការបដិសេធនេះធ្វើឡើង បន្ទាប់ពីមានការទម្លាយខ្លឹមសារសៀវភៅដែលលោក សុន ឆ័យ បានចងក្រងអំពីជីវិត និងនយោបាយរបស់លោកដែលថា លោក សេង ម៉ារឌី ជាមនុស្សរបស់លោក សម រង្ស៊ីប្រើឲ្យមកទប់ឥទ្ធិពលលោក សុន ឆ័យ។

មូលដ្ឋានទ័ពរាម៖ វៀតណាមអះអាងពីការបន្តគាំទ្រ និងគោរពអធិបតេយ្យភាពកម្ពុជា

វៀតណាមនៅតែបន្តគាំទ្រការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ពិសេសគោរពដល់អធិបត

មូលដ្ឋានទ័ពរាម៖ វៀតណាមអះអាងពីការបន្តគាំទ្រ និងគោរពអធិបតេយ្យភាពកម្ពុជា

វៀតណាមនៅតែបន្តគាំទ្រការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ពិសេសគោរពដល់អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជាក្នុងនាមជាប្រទេសក្បែរខាងគ្នា។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមដែលចុះផ្សាយដោយសារព័ត៌មានវៀតណាម Vietnam News នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ និងថា ជំហររបស់ក្រសួងការបរទេសវៀតណាមនេះជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញការសម្ពោធមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជាដែលសាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលចិន។

ចិន​​ហៅអឺរ៉ុប​ឱ្យតតាំង​រួម​គ្នា​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក

ក្នុង​ឱកាស​ទទួល​ស្វាគមន៍នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ នៅ​ទី​ក្រុង​ប៉េកាំង លោក​ប្រធានាធិបតីច

ចិន​​ហៅអឺរ៉ុប​ឱ្យតតាំង​រួម​គ្នា​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក

ក្នុង​ឱកាស​ទទួល​ស្វាគមន៍នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ នៅ​ទី​ក្រុង​ប៉េកាំង លោក​ប្រធានាធិបតីចិន​ ស៊ី ជីនពីង បានអំពាវនាវ​ឱ្យ​​សហភាព​អឺរ៉ុប ចាប់​ដៃ​​តស៊ូរួម​គ្នា​​ជាមួយចិន​ ក្រាញ​ប្រឆាំង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្ក​ឡើង​ដោយ​លោក​ដូណាល់​ត្រាំ។

ទស្សនកិច្ចលោក ស៊ី ជីនពីង នៅកម្ពុជាចំថ្ងៃ១៧ មេសា​ ជារឿងចៃដន្យ​ ឬយ៉ាងណា?

តាមព័ត៌មានរដ្ឋចិន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសសមាជិកអាស៊ានចំន

ទស្សនកិច្ចលោក ស៊ី ជីនពីង នៅកម្ពុជាចំថ្ងៃ១៧ មេសា​ ជារឿងចៃដន្យ​ ឬយ៉ាងណា?

តាមព័ត៌មានរដ្ឋចិន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសសមាជិកអាស៊ានចំនួន៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់១៨ ខែមេសា ឆ្នាំ២០២៥។ កម្ពុជាគឺជាប្រទេសចុងក្រោយដែលលោកស៊ីនឹងបំពេញទស្សនកិច្ចពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ មេសា​ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី។ មហាជននៅកម្ពុជាបានលើកជាចម្ងល់ថាហេតុអ្វីលោក ស៊ី ជីនពីង មកដល់កម្ពុជាចំថ្ងៃ១៧ មេសា ២០២៥ ដែលចំថ្ងៃខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម​ដោយបានបង្កសោកនាដកម្មដ៏ធំធេងនៅប្រទេសកម្ពុជា និងដែលប្រវត្តិសាស្ត្របានបញ្ជាក់ពីការបានជាប់ពាក់ព័ន្ធនឹងប្រទេសចិន។ ដូច្នេះតើវាជារឿងចៃដន្យ​ ឬយ៉ាងណាដែលប្រមុខរដ្ឋចិនមកបំពេញទស្សនកិច្ចនៅកម្ពុជាចំថ្ងៃ១៧ មេសា​ ២០២៥?

ចិន​និង​រុស្ស៊ី​បដិសេធ​ថា គ្មាន​ទាហាន​ចិន​នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែនទេ

បន្ទាប់​ពី​ប្រកាស​ចាប់​ខ្លួន​ឈ្លើយ​សឹក​ជនជាតិ​ចិន​បាន​ពីរ​នាក់ លោក​ប្រធានាធិបតី​អ៊ុយក្រ

ចិន​និង​រុស្ស៊ី​បដិសេធ​ថា គ្មាន​ទាហាន​ចិន​នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែនទេ

បន្ទាប់​ពី​ប្រកាស​ចាប់​ខ្លួន​ឈ្លើយ​សឹក​ជនជាតិ​ចិន​បាន​ពីរ​នាក់ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ ហ្សេឡេនស្គី បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​វត្តមាន​ទាហាន​ចិនក្នុង​ជួរ​កងទ័ព​​រុស្ស៊ី​​នៅ​លើ​សមរភូមិ​អ៊ុយក្រែន​។ តែ​នៅ​ថ្ងៃព្រហស្បតិ៍​ទី​១០មេសា​នេះ ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម ដោយ​បរិហារ​​​លោ​កហ្សេឡេនស្គី ថា​បាន​ប្រើ​សម្តី​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ។

តានតឹង​ជាមួយ​អាមេរិក ដាណឺម៉ាក​ចង់​សើរើកិច្ចព្រមព្រៀង​យោធា

​បន្ទាប់ពី​ជួប​ភាព​រកាំរកូស​​ជាមួយសហរដ្ឋ​អាមេរិក ​ក្នុង​សំណុំ​រឿងហ្ក្រូអិនឡង់ដ៏ (Groenland)  ប្រ

តានតឹង​ជាមួយ​អាមេរិក ដាណឺម៉ាក​ចង់​សើរើកិច្ចព្រមព្រៀង​យោធា

​បន្ទាប់ពី​ជួប​ភាព​រកាំរកូស​​ជាមួយសហរដ្ឋ​អាមេរិក ​ក្នុង​សំណុំ​រឿងហ្ក្រូអិនឡង់ដ៏ (Groenland)  ប្រទេស​ដាណឺម៉ាក ​បាន​ងាកមក​​ទិញ​មីស៊ីល ​​​និង​រថពាសដែក​ពីប្រទេស​​អឺរ៉ុប​។ លើសពី​នេះទៀត​ ដាណឺម៉ាក ក៏​ចង់​សើរើ​កិច្ចព្រមព្រៀងយោធា ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​ទ័ព​អាមេរិក​ប្រើប្រាស់​មូលដ្ឋាន​យោធា​​ដាណឺម៉ាក។​  

ប្រធានាធិបតីបារាំងគ្រោងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

ក្នុងសំណុំរឿងសង្គ្រាមហ្កាហ្សា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសគាំទ្រ

ប្រធានាធិបតីបារាំងគ្រោងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

ក្នុងសំណុំរឿងសង្គ្រាមហ្កាហ្សា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសគាំទ្រដំណោះស្រាយរដ្ឋពីររស់នៅក្បែរគ្នា គឺ​ប៉ាឡេស្ទីននិងអ៊ីស្រាអែល ​ ដោយបញ្ជាក់ថា ប្រទេសបារាំងគ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅខែមិថុនាខាងមុខ។ ទន្ទឹម​នឹង​គ្នា​នេះ​ លោកប្រមុខ​រដ្ឋបារាំង​ ម៉ាក្រុង ក៏សន្យាជំរុញឲ្យប្រទេសដែលមិនទាន់ទទួលស្គាល់រដ្ឋអ៊ីស្រាអែល ឲ្យព្រមទទួលស្គាល់ដែរ។ 

ហេតុ​អ្វី​លោក​ដូណាល់​ត្រាំប្តូរ​ចិត្ត​មក​ដំឡើង​ពន្ធត្រឹម​១០%?

ទីផ្សារ​ភាគហ៊ុន​បាន​ប្រែពណ៌ ក្រោយ​ពី​​ប្រធានាធិបតី​អាមេរិកបាន​​ប្រែក្រលាស់​ចិត្ត ដោយ​ប្

ហេតុ​អ្វី​លោក​ដូណាល់​ត្រាំប្តូរ​ចិត្ត​មក​ដំឡើង​ពន្ធត្រឹម​១០%?

ទីផ្សារ​ភាគហ៊ុន​បាន​ប្រែពណ៌ ក្រោយ​ពី​​ប្រធានាធិបតី​អាមេរិកបាន​​ប្រែក្រលាស់​ចិត្ត ដោយ​ប្រកាសនៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​៩​មេសា ​ផ្អាក​ការអនុវត្ត​ពន្ធគយ​បដិការ​រយៈ​ពេល​៩០​ថ្ងៃ។ ទើប​ចូល​ជា​ធរមាន​បាន​​ ​មួយ​ថ្ងៃ អត្រាពន្ធ​នាំ​ចូល​​ដ៏​ធ្ងន់ សម្រាប់​ប្រទេស​ជាង​៦០លើក​លែង​តែ​ចិន ត្រូវ​បញ្ចុះ​មក​នៅ​ត្រឹម​១០%​វិញ។ ហេតុ​អ្វី​បាន​ជា​លោក​ប្រធានាធិបតី​អាមេរិកស្រាប់​តែ​ប្តូរ​ចិត្ត​ដូច្នេះ? តើ​នេះ​ជា​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​គូសវាស​ទុក​រួច​ហើយ ឬ​ជា​ប្រតិកម្ម​​ស្តារ​នយោបាយសេដ្ឋកិច្ច?

ក្រសួងការងារ និងអង្គការសង់ត្រាល់បន្តទាមទារសំណងជូនកម្មករខ្មែរដែលរងគ្រោះដោយអគាររលំនៅថៃ

ក្រុមមន្ត្រីគណបក្សប្រឆាំងថៃ គឺគណបក្សប្រជាជន(ថៃ) បាននាំគ្នាដាក់ញត្តិមួយទៅក្រសួងការងារថៃកាល

ក្រសួងការងារ និងអង្គការសង់ត្រាល់បន្តទាមទារសំណងជូនកម្មករខ្មែរដែលរងគ្រោះដោយអគាររលំនៅថៃ

ក្រុមមន្ត្រីគណបក្សប្រឆាំងថៃ គឺគណបក្សប្រជាជន(ថៃ) បាននាំគ្នាដាក់ញត្តិមួយទៅក្រសួងការងារថៃកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីទាមទារឲ្យមានសំណងជូនពលករ ដែលរងគ្រោះដោយការបាក់រលំអគារអំឡុងពេលរញ្ជួយដីកាលពីចុងខែមីនា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ ក្រសួងការងារកម្ពុជា និងអង្គការសង់ត្រាល់ក៏បានអះអាងពីការប្រឹងប្រែងរៀងៗខ្លួនស្នើឲ្យអាជ្ញាធរថៃជំរុញឲ្យមានសំណងសមស្របដល់ពលរដ្ឋខ្មែរ ដែលបានរងគ្រោះនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនោះ។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០ ខែមេសានេះថា ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីថៃ ដើម្បីធានាអត្ថប្រយោជន៍ដែលរដ្ឋាភិបាលថៃផ្តល់ជូនជនរងគ្រោះពីការរញ្ជួយដី។

ហេតុអ្វីបានជាសន្ទុះគាំទ្រធុងសម្រាមផលិតពីសំបកកង់ឡានចាស់ៗធ្លាក់ចុះជាង ៨០%

ខំតស៊ូអត់ធ្មត់រហូតលក់ដីដើម្បីយកលុយបន្តអាជីវកម្មផលិតធុងសម្រាមបរិស្ថាន អ្នកស្រី សឿង សុថារី

ហេតុអ្វីបានជាសន្ទុះគាំទ្រធុងសម្រាមផលិតពីសំបកកង់ឡានចាស់ៗធ្លាក់ចុះជាង ៨០%

ខំតស៊ូអត់ធ្មត់រហូតលក់ដីដើម្បីយកលុយបន្តអាជីវកម្មផលិតធុងសម្រាមបរិស្ថាន អ្នកស្រី សឿង សុថារី នៅតែមើលឃើញថា អាជីវកម្មរបស់អ្នកស្រីក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះហាក់ថយសន្ទុះគាំទ្រខ្លាំងរហូតដល់ ៨០%។ ការថយចុះយ៉ាងគំហុកបែបនេះត្រូវបានអ្នកស្រីកត់សម្គាល់ថា គឺមកពីការផ្អាកការបញ្ជាទិញពីអតិថិជនធំៗដូចជាក្រសួង អង្គការជាតិ និងអន្តរជាតិ។ តាមម្ចាស់សិប្បកម្មធុងបរិស្ថានដដែលរូបនេះ ការកម្មង់ធុងបរិស្ថានក្នុងមួយខែមានត្រឹមចន្លោះពី១០០ ទៅ២០០ធុងប៉ុណ្ណោះ។ 

តើកម្ពុជាគួរយកគុណសម្បត្តិអ្វីខ្លះទៅអួតប្រាប់អាមេរិកដើម្បីទទួលបានការបន្ធូរបន្ថយពន្ធ?

នៅថ្ងៃទី១០ ខែមេសានេះ កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសចំនួន ៧៥ ដែលអាមេរិកប្រកាសព្យួរការអនុវ

តើកម្ពុជាគួរយកគុណសម្បត្តិអ្វីខ្លះទៅអួតប្រាប់អាមេរិកដើម្បីទទួលបានការបន្ធូរបន្ថយពន្ធ?

នៅថ្ងៃទី១០ ខែមេសានេះ កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសចំនួន ៧៥ ដែលអាមេរិកប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួនមកត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ថា នេះជាសញ្ញាបើកផ្លូវទៅរកភាពវិជ្ជមាននៃការចរចារវាងកម្ពុជា និងអាមេរិក បន្ទាប់ពីការសម្រេចរបស់អាមេរិកដែលត្រៀមដាក់ពន្ធគយបដិការចំនួន ៤៩% លើទំនិញកម្ពុជានាំចូលអាមេរិក។ ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចក៏គិតថា កម្ពុជាត្រូវចេះអួតប្រាប់អាមេរិកពីគុណសម្បត្តិរបស់ខ្លួននៅក្នុងការចរចាដើម្បីទទួលបានការបន្ធូរបន្ថយពន្ធគយបដិការពីរដ្ឋបាលអាមេរិក។

ក្រសួងពាណិជ្ជកម្មថាកម្ពុជាត្រៀមចរចាពន្ធគយក្នុងពេលឆាប់ៗជាមួយអាមេរិក

នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាអត្រាពន្ធលើមុខទំនិញកម្ពុជ

ក្រសួងពាណិជ្ជកម្មថាកម្ពុជាត្រៀមចរចាពន្ធគយក្នុងពេលឆាប់ៗជាមួយអាមេរិក

នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាអត្រាពន្ធលើមុខទំនិញកម្ពុជាដែលនាំចូលទៅអាមេរិក គឺត្រូវបង់ពន្ធគយក្នុងអត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ដែរថាការអនុវត្តន៍ពន្ធ ១០%របស់អាមេរិកលើទំនិញកម្ពុជានេះ គឺជាការឆ្លើយតបដ៏វិជ្ជមានពីសហរដ្ឋអាមេរិកក្រោយការស្នើសុំចរចាពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។

ADBថា សេដ្ឋកិច្ចកម្ពុជានៅតែដើរទៅមុខដោយមានកំណើន ៦,១% ក្នុងឆ្នាំ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដាក់ការព្យាករលើសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ថាអាចមានកំណើន ៦,១% ព

ADBថា សេដ្ឋកិច្ចកម្ពុជានៅតែដើរទៅមុខដោយមានកំណើន ៦,១% ក្នុងឆ្នាំ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដាក់ការព្យាករលើសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ថាអាចមានកំណើន ៦,១% ពោលកើនលើសឆ្នាំ ២០២៤ ចំនួន ០,១%។ តែ ADB ក៏ព្រួយបារម្ភថា ការឈានទៅមានកំណើនសេដ្ឋកិច្ចជាង៦% របស់កម្ពុជាអាចនឹងមិនសូវរលូន ដោយសារតែមានភាពមិនប្រាកដប្រជានៃទីផ្សារសេដ្ឋកិច្ច និងនយោបាយក្នុងលោក ពិសេសគោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើប្រទេសកម្ពុជា។

Get more results via ClueGoal