Cambodia



សំណុំរឿងនុយក្លេអ៊ែរ៖ អាមេរិក និង អ៊ីរ៉ង់ ចរចាជាលើកទី២ នៅអ៊ីតាលី

សហរដ្ឋអាមេរិក និង​អ៊ីរ៉ង បាន​ចាប់ផ្តើម​កិច្ច​ចរចាដ៏ចម្រូង​ចម្រាស ជាលើកទី២ ជុំវិញបញ្ហានុយក

បុគ្គលិកវិទ្យុអាស៊ីសេរីជិត៤០នាក់ប្រឈមនឹងការបណ្តេញចេញពីអាមេរិកក្នុងរយៈពេល៦០ថ្ងៃ

បុគ្គលិកវិទ្យុអាស៊ីសេរីប្រមាណ ៤០នាក់ ក្នុងនោះមានទាំងកម្ពុជាផងកំពុងប្រឈមនឹងការបញ្ជូនត្រឡ

បុគ្គលិកវិទ្យុអាស៊ីសេរីជិត៤០នាក់ប្រឈមនឹងការបណ្តេញចេញពីអាមេរិកក្នុងរយៈពេល៦០ថ្ងៃ

បុគ្គលិកវិទ្យុអាស៊ីសេរីប្រមាណ ៤០នាក់ ក្នុងនោះមានទាំងកម្ពុជាផងកំពុងប្រឈមនឹងការបញ្ជូនត្រឡប់មកប្រទេសដើមវិញ ក្រោយអស់សុពលភាពទិដ្ឋាការការងារនៅសហរដ្ឋអាមេរិកដោយសារតែការផ្តាច់ជំនួយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ សេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរីក្នុងថ្ងៃទី១៨ មេសាបានគូសបញ្ជាក់ថា បុគ្គលិកទាំង៤០នាក់នោះមានពេលត្រឹម៦០ថ្ងៃក្នុងការស្វែងរកការងារនៅកន្លែងថ្មីដើម្បីអាចបន្តទិដ្ឋាការការងាររបស់ខ្លួនបាន។ 

រញ្ជួយដីបាក់អគារ​៖ អាជ្ញាធរថៃ ចាប់ខ្លួនជនជាតិ ចិន ម្នាក់ និង ថៃ៣នាក់

នៅ​ក្រុង​បាងកក នគរបាល​ថៃ ​​ចាប់ខ្លួនជនជាតិ ចិន ម្នាក់ និង ថៃ ៣ នាក់ ​ជាអ្នក​ទទួល​ខុសត្រូវ​កា

រញ្ជួយដីបាក់អគារ​៖ អាជ្ញាធរថៃ ចាប់ខ្លួនជនជាតិ ចិន ម្នាក់ និង ថៃ៣នាក់

នៅ​ក្រុង​បាងកក នគរបាល​ថៃ ​​ចាប់ខ្លួនជនជាតិ ចិន ម្នាក់ និង ថៃ ៣ នាក់ ​ជាអ្នក​ទទួល​ខុសត្រូវ​ការ​សាងសង់អគារ​មួយ​កន្លែង ដែលបាក់​រលំ និងសង្កត់ស្លាប់​មនុស្ស​ជាច្រើននាក់​។ អគារ​នេះ​ រង​គ្រោះថ្នាក់​ព្រោះតែ​ការ​រញ្ជួយដីដ៏​ធ្ងន់ធ្ងរ ​កាលពី​ចុង​ខែមីនា ​នៅបាងកក ហើយ​បានបណ្តាលឲ្យ​ស្លាប់​មនុស្សយ៉ាងតិច ជិត ៥០ នាក់​។​ 

រុស្ស៊ី ផ្អាកវាយប្រហារលើអ៊ុយក្រែន រយៈពេល ៣០ម៉ោង ក្រោមហេតុផលមនុស្សធម៌

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសនៅថ្ងៃ​សៅរ៍ ទី១៩មេសា អំពីបទឈប់បាញ់រយៈពេល

រុស្ស៊ី ផ្អាកវាយប្រហារលើអ៊ុយក្រែន រយៈពេល ៣០ម៉ោង ក្រោមហេតុផលមនុស្សធម៌

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសនៅថ្ងៃ​សៅរ៍ ទី១៩មេសា អំពីបទឈប់បាញ់រយៈពេល៣០ម៉ោង ចំថ្ងៃបុណ្យសាសនាគ្រិស្ត Pâques ក្រោមហេតុផលមនុស្សធម៌។ ការប្រកាសរបស់លោកពូទីន ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមដកខ្លួនឈប់សម្រុះសម្រួលក្នុងសំណុំរឿងសង្រ្គាមអ៊ុយក្រែន។ ចំណែកឯ លោក វ៉្លូឌីមៀរ ហ្សេឡេនស្គីវិញ បានអះអាងថា នេះគ្រាន់តែចង់ទាក់ទាញការចាប់អារម្មណ៍ជុំវិញបទឈប់បាញ់របស់រុស្ស៊ីប៉ុណ្ណោះ។ ក៏ប៉ុន្តែ កងទ័ពរុស្ស៊ីនៅបន្តវាយប្រហារយ៉ាងសន្ធាប់លើអ៊ុយក្រែនដដែល។

ឯកអគ្គរដ្ឋទូតចិនបង្ហើបថា គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីងបានបង្ហើបឲ្យដឹងថា កម្ពុជា និងចិនកំពុងពិភាក្ស

ឯកអគ្គរដ្ឋទូតចិនបង្ហើបថា គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីងបានបង្ហើបឲ្យដឹងថា កម្ពុជា និងចិនកំពុងពិភាក្សាគ្នាអំពីការតភ្ជាប់ផ្លូវដែកត្រង់រវាងប្រទេសទាំងពីរដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ចូនទំនិញ។ តែលោកឯកអគ្គរដ្ឋទូតចិននៅមិនទាន់អាចបញ្ជាក់បានទេថា តើគម្រោងសិក្សាផ្លូវដែកតភ្ជាប់ត្រង់មកកម្ពុជានឹងត្រូវឆ្លងកាត់តាមប្រទេសណាខ្លះទេ។

ពលរដ្ឋ​​គាំទ្រ​លោក យូន ស៊ុកយោល ​ទម្លាក់​កំហុស​លើចិន​ថា​នាំ​ឲ្យ​កូរ៉េ​ខាងត្បូងចលាចល

នៅប្រទេស​កូរ៉េ​ខាងត្បូង មនោសញ្ចេតនា​ស្អប់​ខ្ពើម​ជន​ជាតិចិន កាន់តែ​ពុះកញ្ច្រោល​ ជាពិសេស ក្

ពលរដ្ឋ​​គាំទ្រ​លោក យូន ស៊ុកយោល ​ទម្លាក់​កំហុស​លើចិន​ថា​នាំ​ឲ្យ​កូរ៉េ​ខាងត្បូងចលាចល

នៅប្រទេស​កូរ៉េ​ខាងត្បូង មនោសញ្ចេតនា​ស្អប់​ខ្ពើម​ជន​ជាតិចិន កាន់តែ​ពុះកញ្ច្រោល​ ជាពិសេស ក្នុង​ចំណោម​បណ្តា​​​អ្នក​គាំទ្រ​ប្រធានាធិបតីធ្លាក់ពីតំណែង លោក យូន ស៊ុកយោល​។ ក្រៅ​ពីចោទប្រកាន់​ថា​ចិន​ជា​ប្រភព​នៃភាព​ចលាចលនៅក្នុងស្រុក​ អ្នក​ទាំងនោះបាន​សម្តែង​សកម្មភាព​ហិង្សា និង​គំរាម​ឲ្យ​ពលរដ្ឋ​ចិនចាកចេញពី​កូរ៉េ​ខាងត្បូង ទៀត​ផង​។​

នាវាជប៉ុន២គ្រឿងចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជារយៈពេល៤ថ្ងៃ

នាវារបស់កងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿងចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍មូលដ្ឋានក

នាវាជប៉ុន២គ្រឿងចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជារយៈពេល៤ថ្ងៃ

នាវារបស់កងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿងចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍មូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ មេសា ឆ្នាំ២០២៥។ តាមទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា AKP ការចូលចតរបស់នាវាជប៉ុននៅមូលដ្ឋានទ័ពរាមនាពេលនេះបានរូមចំណែកដល់ការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិ។

មនុស្សយន្ត​ចិនរត់ប្រកួត​កីឡា​​ម៉ារ៉ាតុង​ជាលើកទី១​ក្នុង​ប្រវត្តិសាស្ត្រ

មនុស្ស​យន្តចិន​​ជាង ​២០ គ្រឿង​ បាន​ចូលរួម​រត់​ប្រកួតកីឡាពាក់កណ្តាល​​ម៉ារ៉ាតុង នៅរដ្ឋធានី​

មនុស្សយន្ត​ចិនរត់ប្រកួត​កីឡា​​ម៉ារ៉ាតុង​ជាលើកទី១​ក្នុង​ប្រវត្តិសាស្ត្រ

មនុស្ស​យន្តចិន​​ជាង ​២០ គ្រឿង​ បាន​ចូលរួម​រត់​ប្រកួតកីឡាពាក់កណ្តាល​​ម៉ារ៉ាតុង នៅរដ្ឋធានី​ប៉េកាំង។ នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលរដ្ឋអំណាច​ចិនបាន​ដាក់​ឲ្យមនុស្សយន្ត​ ​រត់កីឡា​​រយៈ​ចម្ងាយ ​២១ គីឡូម៉ែត្រ​។​ ព្រឹត្តិការណ៍​នេះ ទាក់​ទាញចំណាប់​អារម្មណ៍​ពិភពលោក ហើយក៏​បង្ហាញអំពីមហិច្ឆតា​របស់​ចិនក្នុងការ​អភិវឌ្ឍប​ច្ចេកវិទ្យា​។​

ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ទៅការប្តីចិនទទូចឲ្យរដ្ឋាភិបាលជួយសង្គ្រោះមកកម្ពុជាវិញ

ស្ត្រីខ្មែរម្នាក់ដែលអះអាងកំពុងរងគ្រោះពីការចាញ់បោកមេខ្យល់អូសទាញទៅរៀបការជាមួយប្តីនៅចិនបា

ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ទៅការប្តីចិនទទូចឲ្យរដ្ឋាភិបាលជួយសង្គ្រោះមកកម្ពុជាវិញ

ស្ត្រីខ្មែរម្នាក់ដែលអះអាងកំពុងរងគ្រោះពីការចាញ់បោកមេខ្យល់អូសទាញទៅរៀបការជាមួយប្តីនៅចិនបានទទូចឱ្យរដ្ឋាភិបាលកម្ពុជាជួយសង្គ្រោះខ្លួននាំមកប្រទេសកម្ពុជាវិញ។ ការទទូចសុំរបស់ជនរងគ្រោះពេលនេះធ្វើឡើង ក្រោយរងការធ្វើទារុណកម្មពីសំណាក់ប្តីជាជនជាតិចិន។ គួរបញ្ជាក់ថា ស្ត្រីខ្មែរជាជនរងគ្រោះក៏ធ្លាប់សុំកិច្ចអន្តរាគមន៍ពីសំណាក់មន្ត្រីពាក់ព័ន្ធជាច្រើនដែរ តែពុំឃើញមានលទ្ធផល។

លោក ត្រាំ គំរាមដកខ្លួនឈប់សម្រុះសម្រួល​ក្នុងកិច្ចចរចាបញ្ចប់​សង្គ្រាម​អ៊ុយក្រែន

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី១៨ មេសា ថាអាមេរិកនឹងដកខ្លួនឈប់សម្រ

លោក ត្រាំ គំរាមដកខ្លួនឈប់សម្រុះសម្រួល​ក្នុងកិច្ចចរចាបញ្ចប់​សង្គ្រាម​អ៊ុយក្រែន

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី១៨ មេសា ថាអាមេរិកនឹងដកខ្លួនឈប់សម្រុះសម្រួលក្នុងសំណុំរឿងសង្រ្គាមនៅអ៊ុយក្រែន ប្រសិនបើភាគីជម្លោះទាំង២ រុស្ស៊ីនិងអ៊ុយក្រែន មិនចុះកិច្ចព្រមព្រៀងសន្តិភាព នោះទេ។ ចៅហ្វាយសេតវិមាន បញ្ជាក់ថា លោកនឹងឈប់ខ្វល់រវីរវល់រឿងនេះតទៅទៀត ព្រោះវាមិនមែនជាសង្គ្រាមរបស់អាមេរិកទេ។

កម្ពុជាអះអាងប្រាប់ UN ពីការរីកចម្រើនក្នុងវិស័យយុត្តិធម៌សង្គម

កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញឲ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ការ

កម្ពុជាអះអាងប្រាប់ UN ពីការរីកចម្រើនក្នុងវិស័យយុត្តិធម៌សង្គម

កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញឲ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ការលើកកម្ពស់សមភាពយេនឌ័រ និងការ ការពារក្រុមងាយរងគ្រោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការនានានៅទីក្រុងហ្ស៊ីណែវចេញផ្សាយក្នុងថ្ងៃទី១៨ មេសា។ តាមសេចក្តីថ្លែងការណ៍ដដែល កម្ពុជាក៏បាន និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អអភិបាលកិច្ច និងកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេសដែរ។

ប្រមុខទូត​ប៉ាគីស្ថានទៅ​ក្រុង​កាប៊ុល​​ ក្រោយ​បណ្តេញ​ពលរដ្ឋ​អាហ្វាហ្កានីស្ថាន​ ៨ម៉ឺននាក់

​​រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បាន​អញ្ចើញទៅដល់ប្រទេស​ អាហ្វហ្កានីស្ថាន ថ្ងៃសៅរ៍ ទី១៩មេសា

ប្រមុខទូត​ប៉ាគីស្ថានទៅ​ក្រុង​កាប៊ុល​​ ក្រោយ​បណ្តេញ​ពលរដ្ឋ​អាហ្វាហ្កានីស្ថាន​ ៨ម៉ឺននាក់

​​រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បាន​អញ្ចើញទៅដល់ប្រទេស​ អាហ្វហ្កានីស្ថាន ថ្ងៃសៅរ៍ ទី១៩មេសា​ ដើម្បីសម្រុះសម្រួលការទូត និង​បន្ធូរបន្ថយ​ភាព​តាន​តឹង​។ ប្រទេស​ទាំង​២​ជួប​ភាពរំកាំរកូស​នឹង​គ្នាជា​ខ្លាំង បន្ទាប់​ពីរដ្ឋាភិបាល​ទី​ក្រុង​អ៊ីស្លាម៉ាបាដ បានបណ្តាញពលរដ្ឋអាហ្វាហ្កានីស្ថាន ប្រមាណ​ ៨៥ ០០០នាក់ ឲ្យ​ចេញពី​ប្រទេស​ប៉ាគីស្ថាន​ ។ ថ្នាក់​ដឹកនាំ​តាលីបង់​សម្តែង​ក្តីបារម្ភ​ជាខ្លាំង​ចំពោះបញ្ហានេះ។  ​

សភាពាណិជ្ជកម្មអាមេរិកថា ការនាំទំនិញកម្ពុជាចូលទីផ្សារអាមេរិកនឹងត្រូវចប់ បើត្រូវជាប់អត្រាពន្ធខ្ពស់

ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett បានវាយតម្លៃថា កម្ពុជានឹងបាត់បង់លទ្ធភាពក្នុ

សភាពាណិជ្ជកម្មអាមេរិកថា ការនាំទំនិញកម្ពុជាចូលទីផ្សារអាមេរិកនឹងត្រូវចប់ បើត្រូវជាប់អត្រាពន្ធខ្ពស់

ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett បានវាយតម្លៃថា កម្ពុជានឹងបាត់បង់លទ្ធភាពក្នុងការនាំទំនិញចូលទីផ្សារសហរដ្ឋអាមេរិក និងបាត់បង់ការងាររោងចក្រជាង១០ម៉ឺនការងារ ប្រសិនបើកម្ពុជាមិនអាចគេចផុតពីការជាប់ពន្ធក្នុងអត្រាដល់ទៅ ៤៩ភាគរយដែលដាក់ដោយរដ្ឋបាលអាមេរិក។

កម្ពុជាបញ្ជាក់ជំហរជាថ្មីគាំទ្រគោលនយោបាយ «ចិនតែមួយ»

កម្ពុជាបានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីម្តងទៀតពីការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» និង

កម្ពុជាបញ្ជាក់ជំហរជាថ្មីគាំទ្រគោលនយោបាយ «ចិនតែមួយ»

កម្ពុជាបានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីម្តងទៀតពីការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» និងថា មានតែរដ្ឋាភិបាលក្រុងប៉េកាំងមួយគត់ដែលស្របច្បាប់ និងតំណាងឲ្យប្រទេសចិនទាំងមូល។ ការចេញមកបញ្ជាក់ជាថ្មីរបស់កម្ពុជាពេលនេះធ្វើឡើង ស្របពេលដែលអាជ្ញាធរកម្ពុជាបានចាប់បញ្ជូនជនជាតិតៃវ៉ាន់ចំនួន១៨០នាក់ ទៅចិននៅប៉ុន្មានថ្ងៃ មុនទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជាកាលពីថ្ងៃទី ១៧ និង១៨មេសា ឆ្នាំ ២០២៥។

តើទីផ្សារចិនអាចរួមចំណែកបានកម្រិតណាដើម្បីជួយទិញទំនិញពីកម្ពុជា?

ប្រធា​នាធិ​បតី​ចិន លោក ស៊ី ជីនពីង បាន​អះអាង​ថា ចិន​នឹង​បើក​ទីផ្សារ​ដ៏​ធំ​របស់​ខ្លួន​ជូន​ក

តើទីផ្សារចិនអាចរួមចំណែកបានកម្រិតណាដើម្បីជួយទិញទំនិញពីកម្ពុជា?

ប្រធា​នាធិ​បតី​ចិន លោក ស៊ី ជីនពីង បាន​អះអាង​ថា ចិន​នឹង​បើក​ទីផ្សារ​ដ៏​ធំ​របស់​ខ្លួន​ជូន​កម្ពុជា​ដោយអនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចូល​ផលិត​ផល​កសិ​កម្ម​ដែល​មាន​គុណ​ភាព​ខ្ពស់​ទៅ​លក់​នៅ​ទីផ្សារ​ចិន​។​ នេះ​បើ​តាមការ​ចុះផ្សាយ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ចិន​ Xinhua នា​ឱកាស​ដែល​មេដឹ​នាំចិន​មក​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅកម្ពុជា​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា​។ ជា​ការ​កត់​សម្គាល់ ការ​អះអាង​របស់​ចិន​ដូច​នេះ គឺ​បន្ទាប់ពី​អាមេរិក​បាន​ដាក់​ពន្ធ​បណ្តោះ​អាសន្ន​លើ​ទំនិញ​កម្ពុជា ១០% ដោយ​ទុក​ពេល​ឲ្យ​ចរចា​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ។​ តើការ​សន្យា​របស់​ចិន​នឹង​ក្លាយ​ជាការ​ពិត​ដែរ​ឬ​ទេ និង​ថា តើ​ទីផ្សារ​ចិន​អាច​រួម​ចំណែក​ជួយ​ទិញ​ទំនិញ​ពី​កម្ពុជា​បាន​កម្រិត​ណា​ដែរ​?

អ៊ុយក្រែន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ ក្រោយ​ចោទថាផលិត​អាវុធលើដីរុស្ស៊ី

លើឆាកអន្តរជាតិ រដ្ឋាភិបាល​ចិនតែងតែ​ប្រកាស​ជំហរ​អព្យាក្រឹត្យ​​ចំពោះ​រឿង​សង្គ្រាម​អ៊ុយក្រ

អ៊ុយក្រែន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ ក្រោយ​ចោទថាផលិត​អាវុធលើដីរុស្ស៊ី

លើឆាកអន្តរជាតិ រដ្ឋាភិបាល​ចិនតែងតែ​ប្រកាស​ជំហរ​អព្យាក្រឹត្យ​​ចំពោះ​រឿង​សង្គ្រាម​អ៊ុយក្រែន។ ពេល​នេះ​ រដ្ឋាភិបាលទីក្រុង​កៀវ ​ដាក់​ក្រុមហ៊ុនចិន ៣ ក្នុង​បញ្ជី​ទណ្ឌកម្ម និង​បង្កកទ្រព្យ​សម្បត្តិ​។ ការ​ដាក់ទណ្ឌកម្ម​លើក្រុមហ៊ុនចិន ​ធ្វើឡើង​ក្រោយ​ពី​ថ្នាក់ដឹកនាំ​អ៊ុយក្រែន​ ​ចោទប្រកាន់ថា​ ចិន​ផលិត​អាវុធលើដីរុស្ស៊ី ហើយ​ទាហាន​ចិន​ក៏​ជួយ​ច្បាំងរុស្ស៊ីថែមទៀត​​។

ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅកម្ពុជាអាចជះឥទ្ធិពលដល់ការចរចាពន្ធរវាងកម្ពុជានិងអាមេរិកដែរ ឬទេ?

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជាពីថ្ងៃទី១៧ និង១៨ មេ

ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅកម្ពុជាអាចជះឥទ្ធិពលដល់ការចរចាពន្ធរវាងកម្ពុជានិងអាមេរិកដែរ ឬទេ?

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជាពីថ្ងៃទី១៧ និង១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់មេដឹកនាំកំពូលចិននៅកម្ពុជាធ្វើឡើងស្របពេលដែលកម្ពុជា និងសហរដ្ឋអាមេរិកបានត្រៀមបើកកិច្ចចរចាស្តីពីការដាក់ពន្ធគ្នាទៅវិញទៅមក។ អ្នកជំនាញសេដ្ឋកិច្ច និងសង្គមនានាបានសម្តែងការសាទរ និងកង្វល់ដំណាលគ្នាចំពោះវត្តមានរបស់លោក ស៊ី ជីនពីង នៅកម្ពុជា ខណៈដែលចិន និងអាមេរិកកំពុងតឹងសរសៃក ដាក់គ្នារឿងដំឡើងពន្ធរវាងគ្នា ហើយកម្ពុជានិងចិនបានដំឡើងមិត្តភាពស្និទ្ធស្នាលដល់កម្រិតត្បូងពេជ្រ។

ភ្ញៀវទេសចរជិត ២៤លាននាក់បានចេញដើរលេងកម្សាន្តចូលឆ្នាំខ្មែរ៣ថ្ងៃ

ក្រសួងទេសចរណ៍បានឲ្យដឹងនៅថ្ងៃទី១៧ ខែមេសានេះថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មា

ភ្ញៀវទេសចរជិត ២៤លាននាក់បានចេញដើរលេងកម្សាន្តចូលឆ្នាំខ្មែរ៣ថ្ងៃ

ក្រសួងទេសចរណ៍បានឲ្យដឹងនៅថ្ងៃទី១៧ ខែមេសានេះថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្តសរុបជិត ២៤លាននាក់ ពោលកើនចំនួនជិត៣លាននាក់ ធៀបនឹងចូលឆ្នាំ ២០២៣ ដែលមានភ្ញៀវទេសចរដើរលេងកម្សាន្តជាង ២១លាននាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួនជាង ២៣លាននាក់ និងភ្ញៀវទេសចរអន្តរជាតិមានប្រមាណ១១ម៉ឺននាក់។

នៅប៉ារីស ប្រមុខ​ការទូត​អាមេរិកជជែកជាមួយ​អឺរ៉ុបដើម្បី​បញ្ចប់សង្គ្រាម​អ៊ុយក្រែន

លោក​ ម៉ារកូ រ៉ូប៊ីយ៉ូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​​​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុងប៉ារីស

នៅប៉ារីស ប្រមុខ​ការទូត​អាមេរិកជជែកជាមួយ​អឺរ៉ុបដើម្បី​បញ្ចប់សង្គ្រាម​អ៊ុយក្រែន

លោក​ ម៉ារកូ រ៉ូប៊ីយ៉ូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​​​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុងប៉ារីស​ ថ្ងៃ​ទី​១៧មេសា ដើម្បីពិភាក្សា​​​ជាមួយ​ប្រទេស​ដឹកនាំ​អឺរ៉ុប ជុំវិញ​ការស្វែងរក​ដំណោះស្រាយបញ្ចប់សង្គ្រាមនៅ​អ៊ុយក្រែន។ ទាក់ទង​នឹង​បញ្ហា​នេះ មហាអំណាច​ចិន​បានបដិសេធ​ជាថ្មីម្តងទៀត​ចំពោះ​ការ​ចោទប្រកាន់​របស់​អ៊ុយក្រែន ដែល​ថា ចិន​បាន​ជួយ​ផ្គត់ផ្គង់​​អា​វុធ​ឲ្យ​រុស្ស៊ី។​​

កម្ពុជា និងអាមេរិកផ្តើមជជែកដើម្បីបង្ហាញសមានចិត្តរវាងគ្នា មុនចរចារឿងពន្ធ

ខណៈដែលចិន និងសហរដ្ឋអាមេរិកកំពុងបន្តវាយប្រហារផ្លូវពាណិជ្ជកម្មតាមរយៈការដាក់ពន្ធទៅវិញ ទៅមក

កម្ពុជា និងអាមេរិកផ្តើមជជែកដើម្បីបង្ហាញសមានចិត្តរវាងគ្នា មុនចរចារឿងពន្ធ

ខណៈដែលចិន និងសហរដ្ឋអាមេរិកកំពុងបន្តវាយប្រហារផ្លូវពាណិជ្ជកម្មតាមរយៈការដាក់ពន្ធទៅវិញ ទៅមកក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក កម្ពុជា និងអាមេរិកបានផ្តើមចរចារឿងអាត្រាពន្ធរវាងគ្នា។ អ្នកពាក់ព័ន្ធក្នុងវិស័យកាត់ដេរនៅកម្ពុជាមានការប្រយ័ត្នប្រយែងដោយ យល់ឃើញថា កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់មួយចំនួនដើម្បីបានជាទុនចរចាជាមួយអាមេរិកដែលជាទីផ្សារដ៏ធំមួយសម្រាប់ទំនិញកម្ពុជា។

ប្រជាសហគមន៍ក្បាលខ្លាព្យាយាមដាំកូនឈើឡើងវិញនៅលើដីដែលដកហូតពីជនល្មើស

ប្រជាសហគមន៍បានចាត់ទុកការដាំកូនឈើឡើងវិញនៅទីតាំងដី ដែលដកហូតពីជនល្មើសថា ជារឿងដ៏សំខាន់ ដើម្ប

ប្រជាសហគមន៍ក្បាលខ្លាព្យាយាមដាំកូនឈើឡើងវិញនៅលើដីដែលដកហូតពីជនល្មើស

ប្រជាសហគមន៍បានចាត់ទុកការដាំកូនឈើឡើងវិញនៅទីតាំងដី ដែលដកហូតពីជនល្មើសថា ជារឿងដ៏សំខាន់ ដើម្បីរក្សាគំរបព្រៃឈើឲ្យបានដូចដើម និងផ្តល់ប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយឲ្យស្គាល់ឈើប្រណិតៗដូចជា ធ្នង់ ផ្ចឹក សុក្រំ កកោះ គ្រញូង និងបេងជាដើម។ តែលោក មីង នី សមាជិកគណៈកម្មាការព្រៃសហគមន៍ក្បាលខ្លាបានអះអាងថា កូនឈើដែលដាំថ្មីៗបានងាប់ច្រើនជាងរស់។ នេះក៏ព្រោះតែបញ្ហាអាកាសធាតុក្ដៅហួតហែង ភ្លើងឆេះព្រៃ និងកង្វះការថែទាំ។

ខ្មែរក្រហម ខួប៥០ឆ្នាំ៖ ពលរដ្ឋខ្មែរ និង បារាំង សម្ពោធស្តូប រំឭកវិញ្ញាណក្ខន្ធ ជនរងគ្រោះ

ថ្ងៃ ព្រហស្បតិ៍ ទី ១៧ មេសា ឆ្នាំ ២០២៥ ។ ៥០ ឆ្នាំគត់ ក្រោយពីខ្មែរក្រហមបានវាយលុកចូលទីក្រុង ភ្នំ

ខ្មែរក្រហម ខួប៥០ឆ្នាំ៖ ពលរដ្ឋខ្មែរ និង បារាំង សម្ពោធស្តូប រំឭកវិញ្ញាណក្ខន្ធ ជនរងគ្រោះ

ថ្ងៃ ព្រហស្បតិ៍ ទី ១៧ មេសា ឆ្នាំ ២០២៥ ។ ៥០ ឆ្នាំគត់ ក្រោយពីខ្មែរក្រហមបានវាយលុកចូលទីក្រុង ភ្នំពេញ និង ជម្លៀសប្រជាជនខ្មែរទាំងអស់ ទៅកាន់ទីជនបទ។ ដើម្បីរំឭកដល់ថ្ងៃ ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដ៏ខ្មៅងងឹត ដែលការចាប់ផ្តើមនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនខ្មែរដែលរស់ នៅលើទឹកដីបារាំង ព្រមទាំងប្រជាជនបារាំងផ្ទាល់ បានជួបជុំគ្នាធ្វើពិធីសម្ពោធ ស្តូបរំឭកវិញ្ញាណក្ខន្ធ ជួនរងគ្រោះ ក្នុងសម័យអន្ធកាលខាងលើ។

ខួប៥០ឆ្នាំ៖ ពលរដ្ឋខ្មែររំលឹកព្រឹត្តិការណ៍ជម្លៀសចេញពីក្រុងភ្នំពេញនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥

ថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ គឺជាខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ ប្រជាព

ខួប៥០ឆ្នាំ៖ ពលរដ្ឋខ្មែររំលឹកព្រឹត្តិការណ៍ជម្លៀសចេញពីក្រុងភ្នំពេញនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥

ថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ គឺជាខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ ប្រជាពលរដ្ឋខ្មែរដែលមានវ័យចំណាស់បានរំលឹកហេតុការណ៍កាលពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដោយអ្នកខ្លះបានបាត់បង់ក្រុមគ្រួសារ និងបងប្អូនដែលមិនអាចវិលត្រឡប់វិញបាន។ តែសម្រាប់យុវជនជំនាន់ក្រោយ ពួកគេចង់ឃើញប្រទេសកម្ពុជាមានការរួបរួមសាមគ្គី និងសិក្សាពីប្រវត្តិសាស្ត្រដើម្បីជៀសវាងការកើតឡើងវិញនូវរបបដ៏ខ្មៅងងឹតដូចកាលពី ៥០ឆ្នាំមុន។

មជ្ឈមណ្ឌលឯកសារកម្ពុជាថា ឯកសារស្តីពីខ្មែរក្រហមមានកម្មវត្ថុរកយុត្តិធម៌ជូនជនរងគ្រោះ

ថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ ជាខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ ក្នុងឆ្

មជ្ឈមណ្ឌលឯកសារកម្ពុជាថា ឯកសារស្តីពីខ្មែរក្រហមមានកម្មវត្ថុរកយុត្តិធម៌ជូនជនរងគ្រោះ

ថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ ជាខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ ក្នុងឆ្នាំ ១៩៩៥ ពោលក្រោយការដួលរលំរបបខ្មែរក្រហមបាន ១៦ឆ្នាំ មជ្ឈមណ្ឌលឯកសារកម្ពុជាហៅកាត់ថា (DC-Cam)បានប្រមូលទុកនូវឯកសារនានាពាក់ព័ន្ធនឹងរបបខោអាវខ្មៅនេះក្នុងបុព្វហេតុស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការផ្សះផ្សាជាតិ និងការគាំទ្រដល់ការកាត់ក្តីមេដឹកនាំជាន់ខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ។ អ្នករស់រានមានជីវិតពីរបបនេះបានមើលឃើញពីសារសំខាន់នៃកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

លោក ក្រាញ់ តូនី៖ សាលាក្តីខ្មែរក្រហមចង់បានដៃគូគម្រោងផ្សេងៗដើម្បីអនុវត្តការងារនៅសេសសល់

អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមបានបញ្ចប់បេសកកម្មយុត្តាធ

លោក ក្រាញ់ តូនី៖ សាលាក្តីខ្មែរក្រហមចង់បានដៃគូគម្រោងផ្សេងៗដើម្បីអនុវត្តការងារនៅសេសសល់

អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមបានបញ្ចប់បេសកកម្មយុត្តាធិការរបស់ខ្លួនកាលពីឆ្នាំ២០២២ ក្នុងការស្វែងយុត្តិធម៌ជូនជនរងគ្រោះក្នុងសម័យខ្មែរក្រហម។ តែក្រុមការងារនៃសាលាក្តីនេះនៅមិនទាន់ចប់ការងារថែរក្សា គ្រប់គ្រងឯកសារ និងការពន្យល់ផ្សព្វផ្សាយដល់មហាជនពីអ្វីដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅឡើយទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ នេះ លោក ក្រាញ់ តូនី រដ្ឋលេខាធិការ និងជាប្រធានរដ្ឋបាលស្តីទីនៃសាលាក្តីខ្មែរក្រហមបានគូសបញ្ជាក់ថា សាលាក្តីខ្មែរក្រហមត្រូវការគម្រោងនានាដែលមានការចូលរួមពីដៃគូជាតិ និងអន្តរជាតិបន្ថែមទៀតដើម្បីអនុវត្តការងារដែលនៅសេសសល់ ដូចជាការងារថែរក្សាកេរដំណែលសាលាក្តី និងការងារផ្សព្វផ្សាយជាដើម។

ខួប ៥០ឆ្នាំ៖ ផ្ទះ និងផ្នូររបស់ប៉ុល ពត ជាកេរដំណែលបន្សល់ទុកចុងក្រោយនៃរបបខ្មែរក្រហម

ថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ ជាខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ សាឡុត ស ឬ ប៉ុល ពត គឺ

ខួប ៥០ឆ្នាំ៖ ផ្ទះ និងផ្នូររបស់ប៉ុល ពត ជាកេរដំណែលបន្សល់ទុកចុងក្រោយនៃរបបខ្មែរក្រហម

ថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ ជាខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ សាឡុត ស ឬ ប៉ុល ពត គឺជាបងធំទី១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលបានដឹកនាំកម្ពុជាឲ្យធ្លាក់ចូលជ្រោះដ៏ងងឹត និងបានធ្វើឲ្យប្រជាជនខ្មែរស្លាប់ជិត ២លាននាក់តែក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ៥០ឆ្នាំក្រោយមក ផ្ទះ និងផ្នូររបស់ប៉ុលពតនៅលើខ្នងភ្នំដងរែក គឺជាកេរដំណែលមួយដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ផ្ទះ និងផ្នូររបស់ប៉ុល ពតបានក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្រ្ត និងជាភស្តុតាងនៃជីវិតចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម។

សភាពការណ៍ថ្ងៃ១៧ មេសា ១៩៧៩ ដែលខ្មែរ​ក្រហមឡើង​កាន់​អំណាច

នៅ​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥ កាលពី៥០​ឆ្នាំ​មុន ទីក្រុង ភ្នំពេញ បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់

សភាពការណ៍ថ្ងៃ១៧ មេសា ១៩៧៩ ដែលខ្មែរ​ក្រហមឡើង​កាន់​អំណាច

នៅ​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥ កាលពី៥០​ឆ្នាំ​មុន ទីក្រុង ភ្នំពេញ បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ខ្មែរក្រហម​ បន្ទាប់ពី ពួក​នេះ បាន​ឃោសនាថា ពួក​គេ នាំ សន្តិភាព មក​ឲ្យ​ប្រទេស​កម្ពុជា​វិញ។ ប៉ុន្តែ​តាម​ការពិត គឺ​ជា​ការ​ចាប់​ផ្តើម​​បោស​សំអាត​មួយ​បែប​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​ ក្រឡាប់ចក្រ​ស្លាប់​មនុស្សអស់​ជិត២លាននាក់​ត្រឹម​តែ​រយៈពេល​៣​ឆ្នាំ​៨​ខែ និង​២០ថ្ងៃ។

បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ប្រមុខរដ្ឋចិន លោកស៊ី ជីងពីនផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា

ប្រធានាធិបតីចិន លោក ស៊ី ជីងពីនបានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ង

បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ប្រមុខរដ្ឋចិន លោកស៊ី ជីងពីនផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា

ប្រធានាធិបតីចិន លោក ស៊ី ជីងពីនបានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់លោកស៊ីនៅកម្ពុជាពេលនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនេះនៅក្នុងប្រទេសអាស៊ានចំនួន ៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាដែលជាប្រទេសចុងក្រោយ។ អ្វីជាការកត់សម្គាល់ វត្តមានរបស់លោកស៊ីនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជាធ្វើឡើងចំពេលដែលប្រទេសអាស៊ីទាំង ៣ កំពុងប្រឈមនឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិក។ មួយវិញទៀត កម្ពុជាកំពុងស្វះស្វែងរកការចរចាជាមួយអាមេរិកដើម្បីសម្រួលការដំឡើងពន្ធនេះ។

កូនចៅជំនាន់ក្រោយផ្តួចផ្តើមគំនិតបង្កើតស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហម

នៅប្រទេសបារាំង កូនចៅរបស់គ្រួសារជនរងគ្រោះដោយសាររបបខ្មែរក្រហមបានផ្តួចផ្តើមគំនិតគ្នាដើម្បី

កូនចៅជំនាន់ក្រោយផ្តួចផ្តើមគំនិតបង្កើតស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហម

នៅប្រទេសបារាំង កូនចៅរបស់គ្រួសារជនរងគ្រោះដោយសាររបបខ្មែរក្រហមបានផ្តួចផ្តើមគំនិតគ្នាដើម្បីបង្កើតស្តូបរំលឹកវិញ្ញាណក្ខន្ធរបស់អ្នកស្លាប់នៅក្នុងសម័យខ្មែរក្រហម។ ស្តូបKH50 (កា អះ ហាសិប) នៅទីក្រុងឡូញ ជាយក្រុងប៉ារីស ជាស្តូបទី២ ដែលប្រជាជនខ្មែររស់នៅប្រទេសបារាំងផ្តួចផ្តើមឲ្យមាន ដើម្បីការចងចាំពីប្រវត្តិសាស្រ្តស្តីពីរបបខ្មែរក្រហមដែលបានសម្លាប់មនុស្សជិត២លាននាក់ ហើយក៏ជាចំណុចចាប់ផ្តើមនៃរលកជនភៀសខ្លួនចេញពីប្រទេសកម្ពុជា។

លោកSeraតស៊ូចងក្រងសៀវភៅរឿងខ្មែរក្រហមដោយសុក្រឹតបំផុត ដើម្បីកុំឲ្យគេអាចបំភ្លៃប្រវត្តិសាស្រ្តដ៏ជូរចត់

ពេលវេលាបានកន្លងផុតទៅ ៥០ឆ្នាំ ថ្ងៃ១៧ មេសា ១៩៧៥ នៅតែដក់ ចារជាប់ជានិច្ចក្នុងការចងចាំរបស់លោកអ៊

លោកSeraតស៊ូចងក្រងសៀវភៅរឿងខ្មែរក្រហមដោយសុក្រឹតបំផុត ដើម្បីកុំឲ្យគេអាចបំភ្លៃប្រវត្តិសាស្រ្តដ៏ជូរចត់

ពេលវេលាបានកន្លងផុតទៅ ៥០ឆ្នាំ ថ្ងៃ១៧ មេសា ១៩៧៥ នៅតែដក់ ចារជាប់ជានិច្ចក្នុងការចងចាំរបស់លោកអ៊ីង ភូសេរ៉ា កូនកាត់ខ្មែរបារាំង។ ចំពោះវិចិត្រករ និងជាម្ចាស់និពន្ធសៀវភៅរូបភាពបារាំង លោកអ៊ីង ភូសេរ៉ា ខ្មែរក្រហមចូលកាន់អំណាចនៅទីក្រុងភ្នំពេញ នៅថ្ងៃទី ១៧ មេសា កាលពី៥០ឆ្នាំមុន មិនត្រឹមតែធ្វើឲ្យប្រទេសកម្ពុជាក្រឡាប់ចាក់ ប៉ុន្តែ ក្រុមគ្រួសាររបស់លោកត្រូវបែកបាក់ ព្រាត់ប្រាសឪពុក និងបន្សល់ស្នាមឈឺចាប់ កំហឹងគ្មានទីបញ្ចប់។ យើងស្តាប់សក្ខីកម្មរបស់ម្ចាស់សៀវភៅ l’Ame au bord des cheveux ប្រែជាភាសាខ្មែរថា ព្រលឹងចុងសក់ ដែលចេញផ្សាយដោយគ្រឹះស្ថានបោះពុម្ព Delcourt។

សេតវិមាន​អាមេរិក​បោះដៃចរចាពាណិជ្ជកម្ម តែ​ចិន​បន្ត​ដាក់សម្ពាធ​លើក្រុមហ៊ុនយន្តហោះ​អាមេរិក

សង្គ្រាម​ពាណិជ្ជកម្ម​ រវាង សហរដ្ឋ​អាមេរិក ​និងមហាយក្ស​ចិន ​កំពុងតែបន្ត​​ពុះ​កញ្ជ្រោល​។ ទន

សេតវិមាន​អាមេរិក​បោះដៃចរចាពាណិជ្ជកម្ម តែ​ចិន​បន្ត​ដាក់សម្ពាធ​លើក្រុមហ៊ុនយន្តហោះ​អាមេរិក

សង្គ្រាម​ពាណិជ្ជកម្ម​ រវាង សហរដ្ឋ​អាមេរិក ​និងមហាយក្ស​ចិន ​កំពុងតែបន្ត​​ពុះ​កញ្ជ្រោល​។ ទន្ទឹម​នឹង​ការ​​ដំឡើង​ពន្ធសង្កត់កចិន សហរដ្ឋអាមេរិក​ក៏​បើកផ្លូវ​ច្រកផ្លូវ​សម្រាប់​ចរចា​បញ្ចប់​ជម្លោះ។ ក៏ប៉ុន្តែ ចិន​ប្រតិកម្មវាយ​បកថា មិនអាច​ចរចា​ក្រោម​សម្ពាធ​​នោះទេ។ បន្ថែមពីនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដាក់​​សម្ពាធលើ​ក្រុមហ៊ុនផលិតយន្តហោះអាមេរិក។​ ​

តុលាការរុស្ស៊ី កាត់ទោសអ្នកកាសែតប្រឆាំង ៤ រូប ឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំ

ថ្ងៃអង្គារទី ១៥ ខែមេសា តុលាការនៅទីក្រុងម៉ូស្គូ បានកាត់ទោសអ្នកសារព័ត៌មាន ៤ រូប ឲ្យជាប់ពន្ធនា

តុលាការរុស្ស៊ី កាត់ទោសអ្នកកាសែតប្រឆាំង ៤ រូប ឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំ

ថ្ងៃអង្គារទី ១៥ ខែមេសា តុលាការនៅទីក្រុងម៉ូស្គូ បានកាត់ទោសអ្នកសារព័ត៌មាន ៤ រូប ឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំ ពីបទបានរួមសហការជាមួយ អង្គការដែលបង្កើតឡើង ដោយលោក អាឡិកសី ណាវ៉ាល់នី អតីតមេដឹកនាំបក្សប្រឆាំង ដែលបានស្លាប់ក្នុងគុក កាលដើមឆ្នាំ ២០២៤ កន្លងទៅ។ នេះ ជាឧទាហរណ៍ថ្មីមួយទៀត ដែលសឲ្យឃើញច្បាស់ អំពីនយោបាយរបស់វិមានក្រេមឡាំង ដែលបន្តរឹតបន្តឹង និង បង្ក្រាបរាល់សំឡេងប្រឆាំងក្នុងស្រុក។

នារី ៦ នាក់ ធ្វើដំណើរកម្សាន្ត បែបទេសចរណ៍ ក្នុងលំហអវកាស

តារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ​ Katy Perry និង​ស្រ្តី​ជនជាតិអាមេរិក​៥នាក់ផ្សេងទៀតដែលជា​អ្នកកាសែត

នារី ៦ នាក់ ធ្វើដំណើរកម្សាន្ត បែបទេសចរណ៍ ក្នុងលំហអវកាស

តារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ​ Katy Perry និង​ស្រ្តី​ជនជាតិអាមេរិក​៥នាក់ផ្សេងទៀតដែលជា​អ្នកកាសែត អ្នកផលិតភាពយន្ត និង​សកម្មជនដើម្បីសិទ្ធិស្រ្តី​បានធ្វើដំណើរកម្សាន្ត​បែបទេសចរណ៍​ទៅកាន់ទីអវកាស​ជាមួយ​យាន​របស់​ក្រុមហ៊ុន​Blue Origin ដែលជាកម្មសិទ្ធិ​របស់លោក Jeff Bezos ​ម្ចាស់ក្រុមហ៊ុនAmazon។ ទោះដំណើរទៅកាន់ទីអវកាស​មានរយៈពេល​សរុប មិនដល់​១១នាទី ប៉ុន្តែ នេះជា​លើកទី១ គិត​ចាប់តាំង​ពី​ឆ្នាំ ១៩៦៣ ដែល​អ្នកដំណើរ​ទាំងអស់ នៅក្នុង​យាន​ទៅកាន់ទីអវកាស​សុទ្ធសឹង​ជា​មនុស្សស្រី។ ​

បារាំង​បណ្តេញ​មន្ត្រី​ទូត​អាល់ហ្សេរី​១២នាក់ និង​កោះហៅឯកអគ្គ​រដ្ឋទូត​​ឲ្យត្រឡប់​មក​ប៉ារីស​វិញ

អរិភាពការទូត​​រវាង ​បារាំង ​និង ​អាល់ហ្សេរី​ ឈាន​ដល់​ចំណុច​កំពូល។ ប្រធានាធិបតីបារាំង លោក អេ

បារាំង​បណ្តេញ​មន្ត្រី​ទូត​អាល់ហ្សេរី​១២នាក់ និង​កោះហៅឯកអគ្គ​រដ្ឋទូត​​ឲ្យត្រឡប់​មក​ប៉ារីស​វិញ

អរិភាពការទូត​​រវាង ​បារាំង ​និង ​អាល់ហ្សេរី​ ឈាន​ដល់​ចំណុច​កំពូល។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​សម្រេចចិត្ត​បណ្តេញ​មន្ត្រី​ទូត​និងកុងស៊ុល អាល់ហ្សេរី ចំនួន ១២ នាក់ ឲ្យ​ចេញពី​ប្រទេស​បារាំង។ រដ្ឋាភិបាល​ក្រុង​ប៉ារីស​ក៏​ថែមទាំង​បាន​កោះហៅឯកអគ្គរដ្ឋទូត​របស់ខ្លួន​ ឲ្យ​ត្រឡប់​ចូលស្រុក​វិញ។ នេះជា​វិធានការ​ឆ្លើយ​តប​ចំពោះ​អាល់ហ្សេរី​ ដែល​បានបណ្តេញ​មន្ត្រីទូត​បារាំង​ ក្នុង​ចំនួន​ស្មើគ្នា។

តៃវ៉ាន់តវ៉ាថា កម្ពុជាចាប់បញ្ជូនជនជាតិខ្លួន​ទៅ​ឲ្យ​ចិន នៅក្រោម​សម្ពាធ​របស់​ប៉េកាំង

នៅប៉ុន្មានថ្ងៃ​មុន​ទទួល​ស្វាគមន៍​​ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង​ដែល​ផ្តើម​ទស្សនកិច្ច​ន

តៃវ៉ាន់តវ៉ាថា កម្ពុជាចាប់បញ្ជូនជនជាតិខ្លួន​ទៅ​ឲ្យ​ចិន នៅក្រោម​សម្ពាធ​របស់​ប៉េកាំង

នៅប៉ុន្មានថ្ងៃ​មុន​ទទួល​ស្វាគមន៍​​ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង​ដែល​ផ្តើម​ទស្សនកិច្ច​នៅកម្ពុជា​នៅថ្ងៃទី ១៧ មេសា ឆ្នាំ ២០២៥ អាជ្ញាធរ​កម្ពុជា​បាន​ចាប់បញ្ជូន​ជនជាតិតៃវ៉ាន់​ជាច្រើន​នាក់​ទៅ​ឲ្យ​ប្រទេស​ចិន។ យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​តៃវ៉ាន់ ជនជាតិ​តៃវ៉ាន់​ដែល​កម្ពុជា​ចាប់បញ្ជូន ប្រគល់​ទៅ​ឲ្យ​ចិន ស្ថិតក្នុងចំណោម​ជនបរទេស​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចុះ​បង្រ្កាបកាលពីថ្ងៃទី​៣១​មីនា​ទៅលើមជ្ឈមណ្ឌល​ឆបោក​អនឡាញ​មួយ​កន្លែង​នៅទីក្រុង​ភ្នំពេញ។

Get more results via ClueGoal