លោក ហ៊ុន ម៉ាណែត ថា ចិនគាំទ្រគម្រោងព្រែកជីកហ្វូណនតាំងពីដើមទីមក
newsare.net
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះថា ចិនបានលោក ហ៊ុន ម៉ាណែត ថា ចិនគាំទ្រគម្រោងព្រែកជីកហ្វូណនតាំងពីដើមទីមក
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះថា ចិនបានគាំទ្រគម្រោងព្រែកជីកហ្វូណនតាំងពីដើមទីមក ពោលមិនមែនទើបតែប្រកាសគាំទ្រនៅពេលមានភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនពេលនេះទេ។ ការចេញមកបញ្ជាក់ជាថ្មីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ គឺបន្ទាប់ពី លោក គឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូបានធ្វើអត្ថាធិប្បាយថា ការដែលចិនប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនក្នុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃទី១៧ មេសា គឺដើម្បីទប់ទល់នឹងអាមេរិកដែលបានដំឡើងពន្ធលើទំនិញចិន។ Read more