Cambodia



កម្ពុជាសង្ឃឹមនឹងអាចនាំភាពយន្តរបស់ខ្លួនទៅកាន់ទីផ្សារចិន

កម្ពុជា និងចិនបានប្រារព្ធខួបលើកទី ១០ នៃព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» ដោយបានចា

រឿងធំៗជាមួយថៃអាចរកបានដំណោះស្រាយតាមរយៈទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា?

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល

រឿងធំៗជាមួយថៃអាចរកបានដំណោះស្រាយតាមរយៈទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា?

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃពីថ្ងៃទី២៣ ដល់ទី២៤ ខែមេសា ឆ្នាំ២០២៥។ អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមកម្ពុជានានាមើលឃើញផ្សេងៗគ្នាថា ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាអាចនឹងមានលទ្ធផលវិជ្ជមាន និងអវិជ្ជមាន។ អ្វីជាការកត់សម្គាល់នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ មានបញ្ហាធំៗមួយចំនួនដែលប្រទេសជិតខាងទាំងពីរហាក់ពិបាកនិយាយចុះសម្រុងគ្នា ដូចជាបញ្ហាព្រំដែន បញ្ហាតំបន់ត្រួតស៊ីគ្នា ឬបញ្ហាវប្បធម៌។ តាមរយៈគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ តើកម្ពុជាមានក្តីរំពឹងលើដំណោះស្រាយបញ្ហាចម្រូងចម្រាសជាមួយថៃបានកម្រិតណា?

សម្តេចប៉ាប ហ្វ្រង់ស្វ័រ សោយទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា

សម្តេចប៉ាប ហ្វ្រង់ស្វ័រ ប្រមុខសង្ឃកាតូលិក បាន​សោយទិវង្គត​នៅព្រឹកថ្ងៃចន្ទ ទី​២១មេសា ក្នុងព

សម្តេចប៉ាប ហ្វ្រង់ស្វ័រ សោយទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា

សម្តេចប៉ាប ហ្វ្រង់ស្វ័រ ប្រមុខសង្ឃកាតូលិក បាន​សោយទិវង្គត​នៅព្រឹកថ្ងៃចន្ទ ទី​២១មេសា ក្នុងព្រះ​ជន្មាយុ​៨៨ព្រះវស្សា។ នេះបើផ្អែកតាម​លិខិតប្រកាស​របស់​ បុរីវ៉ាទីកង់។ សុខភាព​របស់​សម្តេចប៉ាប ហ្វ្រង់ស្វ័រ បានចុះទ្រុឌទ្រោមជាខ្លាំង ជាច្រើន​ខែមកហើយ ដោយសារតែជម្ងឺ​សួតដ៏ធ្ងន់ធ្ងរ និ​ងបន្ទាប់ពីព្រះអង្គបានទទួលការវះកាត់ព្យាបាល​ ជាច្រើនលើក។

លោកហ៊ុន ម៉ាណែតថា កម្ពុជាច្បាមយកទាំងចិន និងអាមេរិកដើម្បីបំប៉នសុខភាពសេដ្ឋកិច្ច

នៅថ្ងៃទី២១ ខែមេសា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងរិះគន់អ្នកបញ្ចេញយោបល់តាមបណ្តាញសង្

លោកហ៊ុន ម៉ាណែតថា កម្ពុជាច្បាមយកទាំងចិន និងអាមេរិកដើម្បីបំប៉នសុខភាពសេដ្ឋកិច្ច

នៅថ្ងៃទី២១ ខែមេសា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងរិះគន់អ្នកបញ្ចេញយោបល់តាមបណ្តាញសង្គមដែលថា កម្ពុជានឹងបានត្រឹមតែស្ពៃ បើចាប់យកចិន និងបានត្រឹមតែសាច់គោ បើចាប់យកអាមេរិក។ តែនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត លោក ហ៊ុន ម៉ាណែតបានអះអាងថា កម្ពុជាត្រូវការមហាអំណាចទាំងពីរដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋ។ តាមលោកហ៊ុន ម៉ាណែត គ្មានភាគីណាមួយមកគំរាមកម្ពុជាឲ្យរើសយកអាមេរិក ឬចិននោះទេ។ 

កម្ពុជា និងចិនត្រៀមធ្វើសមយុទ្ធ«នាគមាស» ផ្តោតលើការប្រឆាំងភេរវកម្ម និងជួយសង្គ្រោះ

កងទ័ពកម្ពុជា និងចិននឹងធ្វើសមយុទ្ធ «នាគមាស» រយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧស

កម្ពុជា និងចិនត្រៀមធ្វើសមយុទ្ធ«នាគមាស» ផ្តោតលើការប្រឆាំងភេរវកម្ម និងជួយសង្គ្រោះ

កងទ័ពកម្ពុជា និងចិននឹងធ្វើសមយុទ្ធ «នាគមាស» រយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតានៅថ្ងៃទី២១ ខែមេសា។ តាមលោកស្រី ម៉ាលី សុជាតា សមយុទ្ធនេះនឹងគ្របដណ្តប់លើប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌។ 

លោក ហ៊ុន ម៉ាណែត ថា ចិនគាំទ្រគម្រោងព្រែកជីកហ្វូណនតាំងពីដើមទីមក

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​អះ​អាង​នៅថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ថា ចិន​បាន

លោក ហ៊ុន ម៉ាណែត ថា ចិនគាំទ្រគម្រោងព្រែកជីកហ្វូណនតាំងពីដើមទីមក

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​អះ​អាង​នៅថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ថា ចិន​បាន​គាំ​ទ្រគម្រោង​ព្រែក​ជីក​ហ្វូណន​តាំង​ពី​ដើម​ទី​មក ពោល​មិន​មែន​ទើប​តែ​ប្រកាស​គាំទ្រ​នៅពេល​មាន​ភាព​តាន​តឹង​នៃ​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​អាមេ​រិក និង​ចិន​ពេល​នេះ​ទេ​។ ការ​ចេញ​មក​បញ្ជាក់​ជា​ថ្មី​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ គឺ​បន្ទាប់​ពី លោក គឹម សុខ អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​បាន​ធ្វើ​អត្ថា​ធិប្បាយ​ថា ​ការដែល​ចិន​ប្រកាស​គាំទ្រ​គម្រោង​ព្រែក​ជីក​ហ្វូណន​ក្នុង​ពេល​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​ចិន​លោក ស៊ី ជីន​ពីង កាល​ពី​ថ្ងៃ​ទី​១៧ មេសា គឺ​ដើម្បី​ទប់​ទល់​នឹង​អាមេរិក​ដែល​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​។

លោក សេង ផល្លី ចាត់ទុកការការពារព្រៃក្បាលខ្លាប្រៀបបាននឹងការថែទាំម្ដាយ

ក្បាលខ្លាជាព្រៃសហគមន៍មួយស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលធ្លាប់រងការទន្ទ្រានយកដីដ

លោក សេង ផល្លី ចាត់ទុកការការពារព្រៃក្បាលខ្លាប្រៀបបាននឹងការថែទាំម្ដាយ

ក្បាលខ្លាជាព្រៃសហគមន៍មួយស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលធ្លាប់រងការទន្ទ្រានយកដីដើម្បីដាំដំណាំ និងជាទីសម្រាប់បរបាញ់សត្វព្រៃ។ តែដោយមានការខិតខំប្រឹងប្រែងតស៊ូរបស់ប្រជាសហគមន៍ទាំងអស់ ក្នុងនោះមានលោក សេង ផល្លីម្នាក់ផង ព្រៃក្បាលខ្លាបានក្លាយជាតំបន់ការពារធម្មជាតិ។ ជាសកម្មជនម្នាក់ការពារព្រៃឈើ លោកសេង ផល្លីមានមហិច្ឆតាប្រែក្លាយព្រៃក្បាលខ្លាទៅជាតំបន់អេកូទេសចរណ៍ដែលអាចរួមចំណែកកាត់បន្ថយបទល្មើសព្រៃឈើ និងផ្តល់ចំណូលឲ្យពលរដ្ឋក្នុងសហគមន៍។ 

ពលរដ្ឋអាមេរិក បានជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋបាលរបស់លោក ត្រាំ ជុំវិញបញ្ហាអន្តោប្រវេសន៍

នៅថ្ងៃសៅរ៍ ទី១៩មេសា ប្រជាជនអាមេរិកបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងលោកប្រធានាធិប

ពលរដ្ឋអាមេរិក បានជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋបាលរបស់លោក ត្រាំ ជុំវិញបញ្ហាអន្តោប្រវេសន៍

នៅថ្ងៃសៅរ៍ ទី១៩មេសា ប្រជាជនអាមេរិកបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ពលរដ្ឋអាមេរិក នាំគ្នាសម្តែងមតិជំទាស់នឹងនយោបាយដឹកនាំរបស់លោក ត្រាំ ជុំវិញបញ្ហាអន្តោប្រវេសន៍។

នាយករដ្ឋមន្រ្តីថៃគ្រោងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅកម្ពុជា

នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២

នាយករដ្ឋមន្រ្តីថៃគ្រោងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅកម្ពុជា

នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ មេសា ឆ្នាំ២០២៥។ តាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ ដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ធ្វើឡើង តបតាមការអញ្ចើញរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីប្រារព្វខួបលើកទី៧៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ស្របពេលគ្នា ដំណើរទស្សនកិច្ចមួយនេះក៏នឹងផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច សន្តិសុខ និងបញ្ហាព្រំដែន។

បុគ្គលិកវិទ្យុអាស៊ីសេរីជិត៤០នាក់ប្រឈមនឹងការបណ្តេញចេញពីអាមេរិកក្នុងរយៈពេល៦០ថ្ងៃ

បុគ្គលិកវិទ្យុអាស៊ីសេរីប្រមាណ ៤០នាក់ ក្នុងនោះមានទាំងកម្ពុជាផងកំពុងប្រឈមនឹងការបញ្ជូនត្រឡ

បុគ្គលិកវិទ្យុអាស៊ីសេរីជិត៤០នាក់ប្រឈមនឹងការបណ្តេញចេញពីអាមេរិកក្នុងរយៈពេល៦០ថ្ងៃ

បុគ្គលិកវិទ្យុអាស៊ីសេរីប្រមាណ ៤០នាក់ ក្នុងនោះមានទាំងកម្ពុជាផងកំពុងប្រឈមនឹងការបញ្ជូនត្រឡប់មកប្រទេសដើមវិញ ក្រោយអស់សុពលភាពទិដ្ឋាការការងារនៅសហរដ្ឋអាមេរិកដោយសារតែការផ្តាច់ជំនួយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ សេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរីក្នុងថ្ងៃទី១៨ មេសាបានគូសបញ្ជាក់ថា បុគ្គលិកទាំង៤០នាក់នោះមានពេលត្រឹម៦០ថ្ងៃក្នុងការស្វែងរកការងារនៅកន្លែងថ្មីដើម្បីអាចបន្តទិដ្ឋាការការងាររបស់ខ្លួនបាន។ 

រញ្ជួយដីបាក់អគារ​៖ អាជ្ញាធរថៃ ចាប់ខ្លួនជនជាតិ ចិន ម្នាក់ និង ថៃ៣នាក់

នៅ​ក្រុង​បាងកក នគរបាល​ថៃ ​​ចាប់ខ្លួនជនជាតិ ចិន ម្នាក់ និង ថៃ ៣ នាក់ ​ជាអ្នក​ទទួល​ខុសត្រូវ​កា

រញ្ជួយដីបាក់អគារ​៖ អាជ្ញាធរថៃ ចាប់ខ្លួនជនជាតិ ចិន ម្នាក់ និង ថៃ៣នាក់

នៅ​ក្រុង​បាងកក នគរបាល​ថៃ ​​ចាប់ខ្លួនជនជាតិ ចិន ម្នាក់ និង ថៃ ៣ នាក់ ​ជាអ្នក​ទទួល​ខុសត្រូវ​ការ​សាងសង់អគារ​មួយ​កន្លែង ដែលបាក់​រលំ និងសង្កត់ស្លាប់​មនុស្ស​ជាច្រើននាក់​។ អគារ​នេះ​ រង​គ្រោះថ្នាក់​ព្រោះតែ​ការ​រញ្ជួយដីដ៏​ធ្ងន់ធ្ងរ ​កាលពី​ចុង​ខែមីនា ​នៅបាងកក ហើយ​បានបណ្តាលឲ្យ​ស្លាប់​មនុស្សយ៉ាងតិច ជិត ៥០ នាក់​។​ 

រុស្ស៊ី ផ្អាកវាយប្រហារលើអ៊ុយក្រែន រយៈពេល ៣០ម៉ោង ក្រោមហេតុផលមនុស្សធម៌

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសនៅថ្ងៃ​សៅរ៍ ទី១៩មេសា អំពីបទឈប់បាញ់រយៈពេល

រុស្ស៊ី ផ្អាកវាយប្រហារលើអ៊ុយក្រែន រយៈពេល ៣០ម៉ោង ក្រោមហេតុផលមនុស្សធម៌

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសនៅថ្ងៃ​សៅរ៍ ទី១៩មេសា អំពីបទឈប់បាញ់រយៈពេល៣០ម៉ោង ចំថ្ងៃបុណ្យសាសនាគ្រិស្ត Pâques ក្រោមហេតុផលមនុស្សធម៌។ ការប្រកាសរបស់លោកពូទីន ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមដកខ្លួនឈប់សម្រុះសម្រួលក្នុងសំណុំរឿងសង្រ្គាមអ៊ុយក្រែន។ ចំណែកឯ លោក វ៉្លូឌីមៀរ ហ្សេឡេនស្គីវិញ បានអះអាងថា នេះគ្រាន់តែចង់ទាក់ទាញការចាប់អារម្មណ៍ជុំវិញបទឈប់បាញ់របស់រុស្ស៊ីប៉ុណ្ណោះ។ ក៏ប៉ុន្តែ កងទ័ពរុស្ស៊ីនៅបន្តវាយប្រហារយ៉ាងសន្ធាប់លើអ៊ុយក្រែនដដែល។

ឯកអគ្គរដ្ឋទូតចិនបង្ហើបថា គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីងបានបង្ហើបឲ្យដឹងថា កម្ពុជា និងចិនកំពុងពិភាក្ស

ឯកអគ្គរដ្ឋទូតចិនបង្ហើបថា គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីងបានបង្ហើបឲ្យដឹងថា កម្ពុជា និងចិនកំពុងពិភាក្សាគ្នាអំពីការតភ្ជាប់ផ្លូវដែកត្រង់រវាងប្រទេសទាំងពីរដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ចូនទំនិញ។ តែលោកឯកអគ្គរដ្ឋទូតចិននៅមិនទាន់អាចបញ្ជាក់បានទេថា តើគម្រោងសិក្សាផ្លូវដែកតភ្ជាប់ត្រង់មកកម្ពុជានឹងត្រូវឆ្លងកាត់តាមប្រទេសណាខ្លះទេ។

ពលរដ្ឋ​​គាំទ្រ​លោក យូន ស៊ុកយោល ​ទម្លាក់​កំហុស​លើចិន​ថា​នាំ​ឲ្យ​កូរ៉េ​ខាងត្បូងចលាចល

នៅប្រទេស​កូរ៉េ​ខាងត្បូង មនោសញ្ចេតនា​ស្អប់​ខ្ពើម​ជន​ជាតិចិន កាន់តែ​ពុះកញ្ច្រោល​ ជាពិសេស ក្

ពលរដ្ឋ​​គាំទ្រ​លោក យូន ស៊ុកយោល ​ទម្លាក់​កំហុស​លើចិន​ថា​នាំ​ឲ្យ​កូរ៉េ​ខាងត្បូងចលាចល

នៅប្រទេស​កូរ៉េ​ខាងត្បូង មនោសញ្ចេតនា​ស្អប់​ខ្ពើម​ជន​ជាតិចិន កាន់តែ​ពុះកញ្ច្រោល​ ជាពិសេស ក្នុង​ចំណោម​បណ្តា​​​អ្នក​គាំទ្រ​ប្រធានាធិបតីធ្លាក់ពីតំណែង លោក យូន ស៊ុកយោល​។ ក្រៅ​ពីចោទប្រកាន់​ថា​ចិន​ជា​ប្រភព​នៃភាព​ចលាចលនៅក្នុងស្រុក​ អ្នក​ទាំងនោះបាន​សម្តែង​សកម្មភាព​ហិង្សា និង​គំរាម​ឲ្យ​ពលរដ្ឋ​ចិនចាកចេញពី​កូរ៉េ​ខាងត្បូង ទៀត​ផង​។​

នាវាជប៉ុន២គ្រឿងចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជារយៈពេល៤ថ្ងៃ

នាវារបស់កងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿងចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍មូលដ្ឋានក

នាវាជប៉ុន២គ្រឿងចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជារយៈពេល៤ថ្ងៃ

នាវារបស់កងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿងចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍មូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ មេសា ឆ្នាំ២០២៥។ តាមទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា AKP ការចូលចតរបស់នាវាជប៉ុននៅមូលដ្ឋានទ័ពរាមនាពេលនេះបានរូមចំណែកដល់ការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិ។

មនុស្សយន្ត​ចិនរត់ប្រកួត​កីឡា​​ម៉ារ៉ាតុង​ជាលើកទី១​ក្នុង​ប្រវត្តិសាស្ត្រ

មនុស្ស​យន្តចិន​​ជាង ​២០ គ្រឿង​ បាន​ចូលរួម​រត់​ប្រកួតកីឡាពាក់កណ្តាល​​ម៉ារ៉ាតុង នៅរដ្ឋធានី​

មនុស្សយន្ត​ចិនរត់ប្រកួត​កីឡា​​ម៉ារ៉ាតុង​ជាលើកទី១​ក្នុង​ប្រវត្តិសាស្ត្រ

មនុស្ស​យន្តចិន​​ជាង ​២០ គ្រឿង​ បាន​ចូលរួម​រត់​ប្រកួតកីឡាពាក់កណ្តាល​​ម៉ារ៉ាតុង នៅរដ្ឋធានី​ប៉េកាំង។ នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលរដ្ឋអំណាច​ចិនបាន​ដាក់​ឲ្យមនុស្សយន្ត​ ​រត់កីឡា​​រយៈ​ចម្ងាយ ​២១ គីឡូម៉ែត្រ​។​ ព្រឹត្តិការណ៍​នេះ ទាក់​ទាញចំណាប់​អារម្មណ៍​ពិភពលោក ហើយក៏​បង្ហាញអំពីមហិច្ឆតា​របស់​ចិនក្នុងការ​អភិវឌ្ឍប​ច្ចេកវិទ្យា​។​

សំណុំរឿងនុយក្លេអ៊ែរ៖ អាមេរិក និង អ៊ីរ៉ង់ ចរចាជាលើកទី២ នៅអ៊ីតាលី

សហរដ្ឋអាមេរិក និង​អ៊ីរ៉ង បាន​ចាប់ផ្តើម​កិច្ច​ចរចាដ៏ចម្រូង​ចម្រាស ជាលើកទី២ ជុំវិញបញ្ហានុយក

សំណុំរឿងនុយក្លេអ៊ែរ៖ អាមេរិក និង អ៊ីរ៉ង់ ចរចាជាលើកទី២ នៅអ៊ីតាលី

សហរដ្ឋអាមេរិក និង​អ៊ីរ៉ង បាន​ចាប់ផ្តើម​កិច្ច​ចរចាដ៏ចម្រូង​ចម្រាស ជាលើកទី២ ជុំវិញបញ្ហានុយក្លេអ៊ែរ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី១៩មេសា ក្នុង​​ប្រទេស​អ៊ីតាលី។​ ទន្ទឹម​នឹង​កិច្ចចរចារវាង​វ៉ាស៊ីនតោន​និង​តេហេរ៉ង់ ​នៅ​ក្នុង​​ទីក្រុង​រ៉ូម ​ប្រទេស​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្ត​អាមេរិក បា​នគំរាម​បាញ់​ប្រហារ​លើ​មូលដ្ឋាន​ផលិត​ថាមពល​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។​ អ៊ីរ៉ង់​ក៏​ប្រតិកម្មថា​ខ្លួន​ត្រៀម​ខ្លួន​ស្រេច​ដើម្បីវាយបក​វិញ​យ៉ាងចាស់ដៃ។​

ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ទៅការប្តីចិនទទូចឲ្យរដ្ឋាភិបាលជួយសង្គ្រោះមកកម្ពុជាវិញ

ស្ត្រីខ្មែរម្នាក់ដែលអះអាងកំពុងរងគ្រោះពីការចាញ់បោកមេខ្យល់អូសទាញទៅរៀបការជាមួយប្តីនៅចិនបា

ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ទៅការប្តីចិនទទូចឲ្យរដ្ឋាភិបាលជួយសង្គ្រោះមកកម្ពុជាវិញ

ស្ត្រីខ្មែរម្នាក់ដែលអះអាងកំពុងរងគ្រោះពីការចាញ់បោកមេខ្យល់អូសទាញទៅរៀបការជាមួយប្តីនៅចិនបានទទូចឱ្យរដ្ឋាភិបាលកម្ពុជាជួយសង្គ្រោះខ្លួននាំមកប្រទេសកម្ពុជាវិញ។ ការទទូចសុំរបស់ជនរងគ្រោះពេលនេះធ្វើឡើង ក្រោយរងការធ្វើទារុណកម្មពីសំណាក់ប្តីជាជនជាតិចិន។ គួរបញ្ជាក់ថា ស្ត្រីខ្មែរជាជនរងគ្រោះក៏ធ្លាប់សុំកិច្ចអន្តរាគមន៍ពីសំណាក់មន្ត្រីពាក់ព័ន្ធជាច្រើនដែរ តែពុំឃើញមានលទ្ធផល។

លោក ត្រាំ គំរាមដកខ្លួនឈប់សម្រុះសម្រួល​ក្នុងកិច្ចចរចាបញ្ចប់​សង្គ្រាម​អ៊ុយក្រែន

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី១៨ មេសា ថាអាមេរិកនឹងដកខ្លួនឈប់សម្រ

លោក ត្រាំ គំរាមដកខ្លួនឈប់សម្រុះសម្រួល​ក្នុងកិច្ចចរចាបញ្ចប់​សង្គ្រាម​អ៊ុយក្រែន

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី១៨ មេសា ថាអាមេរិកនឹងដកខ្លួនឈប់សម្រុះសម្រួលក្នុងសំណុំរឿងសង្រ្គាមនៅអ៊ុយក្រែន ប្រសិនបើភាគីជម្លោះទាំង២ រុស្ស៊ីនិងអ៊ុយក្រែន មិនចុះកិច្ចព្រមព្រៀងសន្តិភាព នោះទេ។ ចៅហ្វាយសេតវិមាន បញ្ជាក់ថា លោកនឹងឈប់ខ្វល់រវីរវល់រឿងនេះតទៅទៀត ព្រោះវាមិនមែនជាសង្គ្រាមរបស់អាមេរិកទេ។

កម្ពុជាអះអាងប្រាប់ UN ពីការរីកចម្រើនក្នុងវិស័យយុត្តិធម៌សង្គម

កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញឲ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ការ

កម្ពុជាអះអាងប្រាប់ UN ពីការរីកចម្រើនក្នុងវិស័យយុត្តិធម៌សង្គម

កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញឲ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ការលើកកម្ពស់សមភាពយេនឌ័រ និងការ ការពារក្រុមងាយរងគ្រោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការនានានៅទីក្រុងហ្ស៊ីណែវចេញផ្សាយក្នុងថ្ងៃទី១៨ មេសា។ តាមសេចក្តីថ្លែងការណ៍ដដែល កម្ពុជាក៏បាន និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អអភិបាលកិច្ច និងកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេសដែរ។

ប្រមុខទូត​ប៉ាគីស្ថានទៅ​ក្រុង​កាប៊ុល​​ ក្រោយ​បណ្តេញ​ពលរដ្ឋ​អាហ្វាហ្កានីស្ថាន​ ៨ម៉ឺននាក់

​​រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បាន​អញ្ចើញទៅដល់ប្រទេស​ អាហ្វហ្កានីស្ថាន ថ្ងៃសៅរ៍ ទី១៩មេសា

ប្រមុខទូត​ប៉ាគីស្ថានទៅ​ក្រុង​កាប៊ុល​​ ក្រោយ​បណ្តេញ​ពលរដ្ឋ​អាហ្វាហ្កានីស្ថាន​ ៨ម៉ឺននាក់

​​រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បាន​អញ្ចើញទៅដល់ប្រទេស​ អាហ្វហ្កានីស្ថាន ថ្ងៃសៅរ៍ ទី១៩មេសា​ ដើម្បីសម្រុះសម្រួលការទូត និង​បន្ធូរបន្ថយ​ភាព​តាន​តឹង​។ ប្រទេស​ទាំង​២​ជួប​ភាពរំកាំរកូស​នឹង​គ្នាជា​ខ្លាំង បន្ទាប់​ពីរដ្ឋាភិបាល​ទី​ក្រុង​អ៊ីស្លាម៉ាបាដ បានបណ្តាញពលរដ្ឋអាហ្វាហ្កានីស្ថាន ប្រមាណ​ ៨៥ ០០០នាក់ ឲ្យ​ចេញពី​ប្រទេស​ប៉ាគីស្ថាន​ ។ ថ្នាក់​ដឹកនាំ​តាលីបង់​សម្តែង​ក្តីបារម្ភ​ជាខ្លាំង​ចំពោះបញ្ហានេះ។  ​

សភាពាណិជ្ជកម្មអាមេរិកថា ការនាំទំនិញកម្ពុជាចូលទីផ្សារអាមេរិកនឹងត្រូវចប់ បើត្រូវជាប់អត្រាពន្ធខ្ពស់

ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett បានវាយតម្លៃថា កម្ពុជានឹងបាត់បង់លទ្ធភាពក្នុ

សភាពាណិជ្ជកម្មអាមេរិកថា ការនាំទំនិញកម្ពុជាចូលទីផ្សារអាមេរិកនឹងត្រូវចប់ បើត្រូវជាប់អត្រាពន្ធខ្ពស់

ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett បានវាយតម្លៃថា កម្ពុជានឹងបាត់បង់លទ្ធភាពក្នុងការនាំទំនិញចូលទីផ្សារសហរដ្ឋអាមេរិក និងបាត់បង់ការងាររោងចក្រជាង១០ម៉ឺនការងារ ប្រសិនបើកម្ពុជាមិនអាចគេចផុតពីការជាប់ពន្ធក្នុងអត្រាដល់ទៅ ៤៩ភាគរយដែលដាក់ដោយរដ្ឋបាលអាមេរិក។

កម្ពុជាបញ្ជាក់ជំហរជាថ្មីគាំទ្រគោលនយោបាយ «ចិនតែមួយ»

កម្ពុជាបានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីម្តងទៀតពីការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» និង

កម្ពុជាបញ្ជាក់ជំហរជាថ្មីគាំទ្រគោលនយោបាយ «ចិនតែមួយ»

កម្ពុជាបានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីម្តងទៀតពីការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» និងថា មានតែរដ្ឋាភិបាលក្រុងប៉េកាំងមួយគត់ដែលស្របច្បាប់ និងតំណាងឲ្យប្រទេសចិនទាំងមូល។ ការចេញមកបញ្ជាក់ជាថ្មីរបស់កម្ពុជាពេលនេះធ្វើឡើង ស្របពេលដែលអាជ្ញាធរកម្ពុជាបានចាប់បញ្ជូនជនជាតិតៃវ៉ាន់ចំនួន១៨០នាក់ ទៅចិននៅប៉ុន្មានថ្ងៃ មុនទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជាកាលពីថ្ងៃទី ១៧ និង១៨មេសា ឆ្នាំ ២០២៥។

តើទីផ្សារចិនអាចរួមចំណែកបានកម្រិតណាដើម្បីជួយទិញទំនិញពីកម្ពុជា?

ប្រធា​នាធិ​បតី​ចិន លោក ស៊ី ជីនពីង បាន​អះអាង​ថា ចិន​នឹង​បើក​ទីផ្សារ​ដ៏​ធំ​របស់​ខ្លួន​ជូន​ក

តើទីផ្សារចិនអាចរួមចំណែកបានកម្រិតណាដើម្បីជួយទិញទំនិញពីកម្ពុជា?

ប្រធា​នាធិ​បតី​ចិន លោក ស៊ី ជីនពីង បាន​អះអាង​ថា ចិន​នឹង​បើក​ទីផ្សារ​ដ៏​ធំ​របស់​ខ្លួន​ជូន​កម្ពុជា​ដោយអនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចូល​ផលិត​ផល​កសិ​កម្ម​ដែល​មាន​គុណ​ភាព​ខ្ពស់​ទៅ​លក់​នៅ​ទីផ្សារ​ចិន​។​ នេះ​បើ​តាមការ​ចុះផ្សាយ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ចិន​ Xinhua នា​ឱកាស​ដែល​មេដឹ​នាំចិន​មក​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅកម្ពុជា​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា​។ ជា​ការ​កត់​សម្គាល់ ការ​អះអាង​របស់​ចិន​ដូច​នេះ គឺ​បន្ទាប់ពី​អាមេរិក​បាន​ដាក់​ពន្ធ​បណ្តោះ​អាសន្ន​លើ​ទំនិញ​កម្ពុជា ១០% ដោយ​ទុក​ពេល​ឲ្យ​ចរចា​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ។​ តើការ​សន្យា​របស់​ចិន​នឹង​ក្លាយ​ជាការ​ពិត​ដែរ​ឬ​ទេ និង​ថា តើ​ទីផ្សារ​ចិន​អាច​រួម​ចំណែក​ជួយ​ទិញ​ទំនិញ​ពី​កម្ពុជា​បាន​កម្រិត​ណា​ដែរ​?

អ៊ុយក្រែន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ ក្រោយ​ចោទថាផលិត​អាវុធលើដីរុស្ស៊ី

លើឆាកអន្តរជាតិ រដ្ឋាភិបាល​ចិនតែងតែ​ប្រកាស​ជំហរ​អព្យាក្រឹត្យ​​ចំពោះ​រឿង​សង្គ្រាម​អ៊ុយក្រ

អ៊ុយក្រែន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ ក្រោយ​ចោទថាផលិត​អាវុធលើដីរុស្ស៊ី

លើឆាកអន្តរជាតិ រដ្ឋាភិបាល​ចិនតែងតែ​ប្រកាស​ជំហរ​អព្យាក្រឹត្យ​​ចំពោះ​រឿង​សង្គ្រាម​អ៊ុយក្រែន។ ពេល​នេះ​ រដ្ឋាភិបាលទីក្រុង​កៀវ ​ដាក់​ក្រុមហ៊ុនចិន ៣ ក្នុង​បញ្ជី​ទណ្ឌកម្ម និង​បង្កកទ្រព្យ​សម្បត្តិ​។ ការ​ដាក់ទណ្ឌកម្ម​លើក្រុមហ៊ុនចិន ​ធ្វើឡើង​ក្រោយ​ពី​ថ្នាក់ដឹកនាំ​អ៊ុយក្រែន​ ​ចោទប្រកាន់ថា​ ចិន​ផលិត​អាវុធលើដីរុស្ស៊ី ហើយ​ទាហាន​ចិន​ក៏​ជួយ​ច្បាំងរុស្ស៊ីថែមទៀត​​។

ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅកម្ពុជាអាចជះឥទ្ធិពលដល់ការចរចាពន្ធរវាងកម្ពុជានិងអាមេរិកដែរ ឬទេ?

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជាពីថ្ងៃទី១៧ និង១៨ មេ

ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅកម្ពុជាអាចជះឥទ្ធិពលដល់ការចរចាពន្ធរវាងកម្ពុជានិងអាមេរិកដែរ ឬទេ?

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជាពីថ្ងៃទី១៧ និង១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់មេដឹកនាំកំពូលចិននៅកម្ពុជាធ្វើឡើងស្របពេលដែលកម្ពុជា និងសហរដ្ឋអាមេរិកបានត្រៀមបើកកិច្ចចរចាស្តីពីការដាក់ពន្ធគ្នាទៅវិញទៅមក។ អ្នកជំនាញសេដ្ឋកិច្ច និងសង្គមនានាបានសម្តែងការសាទរ និងកង្វល់ដំណាលគ្នាចំពោះវត្តមានរបស់លោក ស៊ី ជីនពីង នៅកម្ពុជា ខណៈដែលចិន និងអាមេរិកកំពុងតឹងសរសៃក ដាក់គ្នារឿងដំឡើងពន្ធរវាងគ្នា ហើយកម្ពុជានិងចិនបានដំឡើងមិត្តភាពស្និទ្ធស្នាលដល់កម្រិតត្បូងពេជ្រ។

ភ្ញៀវទេសចរជិត ២៤លាននាក់បានចេញដើរលេងកម្សាន្តចូលឆ្នាំខ្មែរ៣ថ្ងៃ

ក្រសួងទេសចរណ៍បានឲ្យដឹងនៅថ្ងៃទី១៧ ខែមេសានេះថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មា

ភ្ញៀវទេសចរជិត ២៤លាននាក់បានចេញដើរលេងកម្សាន្តចូលឆ្នាំខ្មែរ៣ថ្ងៃ

ក្រសួងទេសចរណ៍បានឲ្យដឹងនៅថ្ងៃទី១៧ ខែមេសានេះថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្តសរុបជិត ២៤លាននាក់ ពោលកើនចំនួនជិត៣លាននាក់ ធៀបនឹងចូលឆ្នាំ ២០២៣ ដែលមានភ្ញៀវទេសចរដើរលេងកម្សាន្តជាង ២១លាននាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួនជាង ២៣លាននាក់ និងភ្ញៀវទេសចរអន្តរជាតិមានប្រមាណ១១ម៉ឺននាក់។

នៅប៉ារីស ប្រមុខ​ការទូត​អាមេរិកជជែកជាមួយ​អឺរ៉ុបដើម្បី​បញ្ចប់សង្គ្រាម​អ៊ុយក្រែន

លោក​ ម៉ារកូ រ៉ូប៊ីយ៉ូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​​​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុងប៉ារីស

នៅប៉ារីស ប្រមុខ​ការទូត​អាមេរិកជជែកជាមួយ​អឺរ៉ុបដើម្បី​បញ្ចប់សង្គ្រាម​អ៊ុយក្រែន

លោក​ ម៉ារកូ រ៉ូប៊ីយ៉ូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​​​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុងប៉ារីស​ ថ្ងៃ​ទី​១៧មេសា ដើម្បីពិភាក្សា​​​ជាមួយ​ប្រទេស​ដឹកនាំ​អឺរ៉ុប ជុំវិញ​ការស្វែងរក​ដំណោះស្រាយបញ្ចប់សង្គ្រាមនៅ​អ៊ុយក្រែន។ ទាក់ទង​នឹង​បញ្ហា​នេះ មហាអំណាច​ចិន​បានបដិសេធ​ជាថ្មីម្តងទៀត​ចំពោះ​ការ​ចោទប្រកាន់​របស់​អ៊ុយក្រែន ដែល​ថា ចិន​បាន​ជួយ​ផ្គត់ផ្គង់​​អា​វុធ​ឲ្យ​រុស្ស៊ី។​​

កម្ពុជា និងអាមេរិកផ្តើមជជែកដើម្បីបង្ហាញសមានចិត្តរវាងគ្នា មុនចរចារឿងពន្ធ

ខណៈដែលចិន និងសហរដ្ឋអាមេរិកកំពុងបន្តវាយប្រហារផ្លូវពាណិជ្ជកម្មតាមរយៈការដាក់ពន្ធទៅវិញ ទៅមក

កម្ពុជា និងអាមេរិកផ្តើមជជែកដើម្បីបង្ហាញសមានចិត្តរវាងគ្នា មុនចរចារឿងពន្ធ

ខណៈដែលចិន និងសហរដ្ឋអាមេរិកកំពុងបន្តវាយប្រហារផ្លូវពាណិជ្ជកម្មតាមរយៈការដាក់ពន្ធទៅវិញ ទៅមកក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក កម្ពុជា និងអាមេរិកបានផ្តើមចរចារឿងអាត្រាពន្ធរវាងគ្នា។ អ្នកពាក់ព័ន្ធក្នុងវិស័យកាត់ដេរនៅកម្ពុជាមានការប្រយ័ត្នប្រយែងដោយ យល់ឃើញថា កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់មួយចំនួនដើម្បីបានជាទុនចរចាជាមួយអាមេរិកដែលជាទីផ្សារដ៏ធំមួយសម្រាប់ទំនិញកម្ពុជា។

ប្រជាសហគមន៍ក្បាលខ្លាព្យាយាមដាំកូនឈើឡើងវិញនៅលើដីដែលដកហូតពីជនល្មើស

ប្រជាសហគមន៍បានចាត់ទុកការដាំកូនឈើឡើងវិញនៅទីតាំងដី ដែលដកហូតពីជនល្មើសថា ជារឿងដ៏សំខាន់ ដើម្ប

ប្រជាសហគមន៍ក្បាលខ្លាព្យាយាមដាំកូនឈើឡើងវិញនៅលើដីដែលដកហូតពីជនល្មើស

ប្រជាសហគមន៍បានចាត់ទុកការដាំកូនឈើឡើងវិញនៅទីតាំងដី ដែលដកហូតពីជនល្មើសថា ជារឿងដ៏សំខាន់ ដើម្បីរក្សាគំរបព្រៃឈើឲ្យបានដូចដើម និងផ្តល់ប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយឲ្យស្គាល់ឈើប្រណិតៗដូចជា ធ្នង់ ផ្ចឹក សុក្រំ កកោះ គ្រញូង និងបេងជាដើម។ តែលោក មីង នី សមាជិកគណៈកម្មាការព្រៃសហគមន៍ក្បាលខ្លាបានអះអាងថា កូនឈើដែលដាំថ្មីៗបានងាប់ច្រើនជាងរស់។ នេះក៏ព្រោះតែបញ្ហាអាកាសធាតុក្ដៅហួតហែង ភ្លើងឆេះព្រៃ និងកង្វះការថែទាំ។

ខ្មែរក្រហម ខួប៥០ឆ្នាំ៖ ពលរដ្ឋខ្មែរ និង បារាំង សម្ពោធស្តូប រំឭកវិញ្ញាណក្ខន្ធ ជនរងគ្រោះ

ថ្ងៃ ព្រហស្បតិ៍ ទី ១៧ មេសា ឆ្នាំ ២០២៥ ។ ៥០ ឆ្នាំគត់ ក្រោយពីខ្មែរក្រហមបានវាយលុកចូលទីក្រុង ភ្នំ

ខ្មែរក្រហម ខួប៥០ឆ្នាំ៖ ពលរដ្ឋខ្មែរ និង បារាំង សម្ពោធស្តូប រំឭកវិញ្ញាណក្ខន្ធ ជនរងគ្រោះ

ថ្ងៃ ព្រហស្បតិ៍ ទី ១៧ មេសា ឆ្នាំ ២០២៥ ។ ៥០ ឆ្នាំគត់ ក្រោយពីខ្មែរក្រហមបានវាយលុកចូលទីក្រុង ភ្នំពេញ និង ជម្លៀសប្រជាជនខ្មែរទាំងអស់ ទៅកាន់ទីជនបទ។ ដើម្បីរំឭកដល់ថ្ងៃ ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដ៏ខ្មៅងងឹត ដែលការចាប់ផ្តើមនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនខ្មែរដែលរស់ នៅលើទឹកដីបារាំង ព្រមទាំងប្រជាជនបារាំងផ្ទាល់ បានជួបជុំគ្នាធ្វើពិធីសម្ពោធ ស្តូបរំឭកវិញ្ញាណក្ខន្ធ ជួនរងគ្រោះ ក្នុងសម័យអន្ធកាលខាងលើ។

ខួប៥០ឆ្នាំ៖ ពលរដ្ឋខ្មែររំលឹកព្រឹត្តិការណ៍ជម្លៀសចេញពីក្រុងភ្នំពេញនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥

ថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ គឺជាខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ ប្រជាព

ខួប៥០ឆ្នាំ៖ ពលរដ្ឋខ្មែររំលឹកព្រឹត្តិការណ៍ជម្លៀសចេញពីក្រុងភ្នំពេញនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥

ថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ គឺជាខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ ប្រជាពលរដ្ឋខ្មែរដែលមានវ័យចំណាស់បានរំលឹកហេតុការណ៍កាលពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដោយអ្នកខ្លះបានបាត់បង់ក្រុមគ្រួសារ និងបងប្អូនដែលមិនអាចវិលត្រឡប់វិញបាន។ តែសម្រាប់យុវជនជំនាន់ក្រោយ ពួកគេចង់ឃើញប្រទេសកម្ពុជាមានការរួបរួមសាមគ្គី និងសិក្សាពីប្រវត្តិសាស្ត្រដើម្បីជៀសវាងការកើតឡើងវិញនូវរបបដ៏ខ្មៅងងឹតដូចកាលពី ៥០ឆ្នាំមុន។

មជ្ឈមណ្ឌលឯកសារកម្ពុជាថា ឯកសារស្តីពីខ្មែរក្រហមមានកម្មវត្ថុរកយុត្តិធម៌ជូនជនរងគ្រោះ

ថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ ជាខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ ក្នុងឆ្

មជ្ឈមណ្ឌលឯកសារកម្ពុជាថា ឯកសារស្តីពីខ្មែរក្រហមមានកម្មវត្ថុរកយុត្តិធម៌ជូនជនរងគ្រោះ

ថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ ជាខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ ក្នុងឆ្នាំ ១៩៩៥ ពោលក្រោយការដួលរលំរបបខ្មែរក្រហមបាន ១៦ឆ្នាំ មជ្ឈមណ្ឌលឯកសារកម្ពុជាហៅកាត់ថា (DC-Cam)បានប្រមូលទុកនូវឯកសារនានាពាក់ព័ន្ធនឹងរបបខោអាវខ្មៅនេះក្នុងបុព្វហេតុស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការផ្សះផ្សាជាតិ និងការគាំទ្រដល់ការកាត់ក្តីមេដឹកនាំជាន់ខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ។ អ្នករស់រានមានជីវិតពីរបបនេះបានមើលឃើញពីសារសំខាន់នៃកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

លោក ក្រាញ់ តូនី៖ សាលាក្តីខ្មែរក្រហមចង់បានដៃគូគម្រោងផ្សេងៗដើម្បីអនុវត្តការងារនៅសេសសល់

អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមបានបញ្ចប់បេសកកម្មយុត្តាធ

លោក ក្រាញ់ តូនី៖ សាលាក្តីខ្មែរក្រហមចង់បានដៃគូគម្រោងផ្សេងៗដើម្បីអនុវត្តការងារនៅសេសសល់

អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមបានបញ្ចប់បេសកកម្មយុត្តាធិការរបស់ខ្លួនកាលពីឆ្នាំ២០២២ ក្នុងការស្វែងយុត្តិធម៌ជូនជនរងគ្រោះក្នុងសម័យខ្មែរក្រហម។ តែក្រុមការងារនៃសាលាក្តីនេះនៅមិនទាន់ចប់ការងារថែរក្សា គ្រប់គ្រងឯកសារ និងការពន្យល់ផ្សព្វផ្សាយដល់មហាជនពីអ្វីដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅឡើយទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ នេះ លោក ក្រាញ់ តូនី រដ្ឋលេខាធិការ និងជាប្រធានរដ្ឋបាលស្តីទីនៃសាលាក្តីខ្មែរក្រហមបានគូសបញ្ជាក់ថា សាលាក្តីខ្មែរក្រហមត្រូវការគម្រោងនានាដែលមានការចូលរួមពីដៃគូជាតិ និងអន្តរជាតិបន្ថែមទៀតដើម្បីអនុវត្តការងារដែលនៅសេសសល់ ដូចជាការងារថែរក្សាកេរដំណែលសាលាក្តី និងការងារផ្សព្វផ្សាយជាដើម។

ខួប ៥០ឆ្នាំ៖ ផ្ទះ និងផ្នូររបស់ប៉ុល ពត ជាកេរដំណែលបន្សល់ទុកចុងក្រោយនៃរបបខ្មែរក្រហម

ថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ ជាខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ សាឡុត ស ឬ ប៉ុល ពត គឺ

ខួប ៥០ឆ្នាំ៖ ផ្ទះ និងផ្នូររបស់ប៉ុល ពត ជាកេរដំណែលបន្សល់ទុកចុងក្រោយនៃរបបខ្មែរក្រហម

ថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ ជាខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ សាឡុត ស ឬ ប៉ុល ពត គឺជាបងធំទី១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលបានដឹកនាំកម្ពុជាឲ្យធ្លាក់ចូលជ្រោះដ៏ងងឹត និងបានធ្វើឲ្យប្រជាជនខ្មែរស្លាប់ជិត ២លាននាក់តែក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ៥០ឆ្នាំក្រោយមក ផ្ទះ និងផ្នូររបស់ប៉ុលពតនៅលើខ្នងភ្នំដងរែក គឺជាកេរដំណែលមួយដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ផ្ទះ និងផ្នូររបស់ប៉ុល ពតបានក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្រ្ត និងជាភស្តុតាងនៃជីវិតចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម។

Get more results via ClueGoal