Cambodia



Live updates: Trump hosting Norwegian prime minister amid global tensions on trade, Ukraine

Get the latest news on President Donald Trump’s return to the White House and the new Congress.

ក្រោយភេរវកម្ម​បាញ់​ប្រហារ​ទេសចរ ឥណ្ឌានិងប៉ាគីស្ថាន​ឈ្លោះ​រាលដាល​ដល់​បញ្ហា​ទឹក

ភាព​តាន​តឹង​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន បាន​ឡើង​ដល់​កំរិត​កំពូល ក្រោយ​ភេរវកម្ម​បាញ់​ប្រហា

ក្រោយភេរវកម្ម​បាញ់​ប្រហារ​ទេសចរ ឥណ្ឌានិងប៉ាគីស្ថាន​ឈ្លោះ​រាលដាល​ដល់​បញ្ហា​ទឹក

ភាព​តាន​តឹង​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន បាន​ឡើង​ដល់​កំរិត​កំពូល ក្រោយ​ភេរវកម្ម​បាញ់​ប្រហារ​ទេសចរ នៅ​តំបន់​កាស្មៀរ​។ ក្រៅ​អំពីប្រកាស​ប្តេជ្ញា​តាម​ប្រមាញ់​ភេរវជន​ ឱ្យ​ខាង​តែ​បាន​ នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៤​មេសា​នេះ ឥណ្ឌា​និង​ប៉ាគីស្ថាន​​ចេញ​វិធានការ​ក្តៅ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​បណ្តេញ​មន្ត្រី​ទូត ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ បិទ​ព្រំដែនគោក ព្រំដែន​អាកាស​... នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ថែម​ទាំង​ប្រកាស​ផ្អាក​សន្ធិសញ្ញាស្តី​ពី​ទន្លេIndus​។ សម្រាប់​ប៉ាគីស្ថាន​ ប៉ះពាល់​ដល់​សន្ធិសញ្ញា​ទឹក មាន​ន័យ​ថា​ជា​ការប្រកាស​សង្គ្រាម​ហើយ។ តើ​សន្ធិសញ្ញា​ទឹក​​ទន្លេ​Indus ជា​អ្វី?

អេស្ប៉ាញ​ផ្តាច់កិច្ចសន្យាទិញ​លក់​អាវុធជាមួយ​​អ៊ីស្រាអែល

ដើម្បី​ពង្រឹងការគាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន រដ្ឋាភិបាល​អេស្ប៉ាញ បានប្រកាស​​ផ្តាច់​កិច្ច

អេស្ប៉ាញ​ផ្តាច់កិច្ចសន្យាទិញ​លក់​អាវុធជាមួយ​​អ៊ីស្រាអែល

ដើម្បី​ពង្រឹងការគាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន រដ្ឋាភិបាល​អេស្ប៉ាញ បានប្រកាស​​ផ្តាច់​កិច្ចសន្យាទិញ​លក់គ្រឿង​សព្វាវុធ​ជាមួយ​​ក្រុម​ហ៊ុន​អ៊ីស្រាអែល​។ ការ​សម្រេច​ចិត្ត​នេះ បាន​បង្កភាព​មិនពេញចិត្ត​ពីសំណាក់​អ៊ីស្រាអែល ហើយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ ក៏​មិន​សប្បាយចិត្ត​ប៉ុន្មា​ន​ដែរ​ ព្រមទាំងបាន​​បញ្ចេញប្រតិកម្ម​រិះគន់​ជាខ្លាំង​។​

តុលាការរឹបអូសផ្ទះលោក រ៉ុង ឈុន និងចាប់ផ្តើមការលក់ដោយបង្ខំ

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំនូវអចលនវត្ថុ(ផ្ទះ)របស់លោក

តុលាការរឹបអូសផ្ទះលោក រ៉ុង ឈុន និងចាប់ផ្តើមការលក់ដោយបង្ខំ

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំនូវអចលនវត្ថុ(ផ្ទះ)របស់លោក រ៉ុង ឈុន កាលពីថ្ងៃទី២៧មីនា ដើម្បីជាថ្នូរនឹងសំណងទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ដែលលោករ៉ុងឈុន ត្រូវបង់សងជំងឺចិត្តទៅឲ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាម្ចាស់ដើមបណ្តឹង។ ដីការបស់ចៅក្រម យី សុខវួច ដែលចេញតាំងពីថ្ងៃទី២៧មីនានោះ ទើបតែទៅដល់ដៃលោក រ៉ុង ឈុន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឲ្យលោករ៉ុង ឈុនមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងបទសម្ភាសន៍ជាមួយ ជួប នរក្សានៅថ្ងៃនេះ លោក រ៉ុង ឈុន និយាយថា ពេលនេះលោកមិនទាន់ឃើញវត្តមានអាជ្ញាធរចុះទៅរឹបអូសផ្ទះរបស់លោក តាមដីការបស់តុលាការនៅឡើយ។

លោក ត្រាំ បរិហារលោក ហ្សេឡេនស្គី​ ជុំវិញបញ្ហា​គ្រីមេ ខណៈ រុស្ស៊ីបាញ់មីស៊ីលទ្រង់ទ្រាយធំលើអ៊ុយក្រែន

កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលនិងវាយប្រហារដ្រូនយ៉ាងច្រើនសម្បើម ទៅលើតំបន់សំខាន់ៗ ចំនួន ៦ របស់អ៊

លោក ត្រាំ បរិហារលោក ហ្សេឡេនស្គី​ ជុំវិញបញ្ហា​គ្រីមេ ខណៈ រុស្ស៊ីបាញ់មីស៊ីលទ្រង់ទ្រាយធំលើអ៊ុយក្រែន

កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលនិងវាយប្រហារដ្រូនយ៉ាងច្រើនសម្បើម ទៅលើតំបន់សំខាន់ៗ ចំនួន ៦ របស់អ៊ុយក្រែន ដែលបានបណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច ១០ នាក់ និងរបួសជាង ៧០ នាក់។ នេះបើតាមកងទ័ពជើងអាកាសអ៊ុយក្រែន ដោយបញ្ជាក់លម្អិតថា រុស្ស៊ីបាញ់មីស៊ីលយ៉ាងហោច ៧០ គ្រាប់ និង ដ្រូន ១៤៥ គ្រឿង។ ការវាយប្រហាររបស់កងទ័ពរុស្ស៊ីកើតឡើង នៅបន្ទាប់ពីចៅហ្វាយសេតវិមានអាមេរិក ដូណាល់ ត្រាំ បានរិះគន់ថ្កោលទោសប្រធានាធិបតីអ៊ុយក្រែន ក្នុងសំណុំរឿងដែនដីគ្រីមេ។ ចំពោះ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ, ជំហររបស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលមិនព្រមទទួលស្គាល់ដែនដីគ្រីមេថាជារបស់រុស្ស៊ី នឹងធ្វើឲ្យរាំងស្ទះដល់ផែន​ការ​ចុះកិច្ចព្រមព្រៀងសន្តិភាព។ ​

បណ្ឌិត ហ៊ាន សុខុម៖ អក្ខរាវិរុទ្ធភាសាខ្មែរគឺជាបញ្ហាចាំបាច់ដែលត្រូវមានការដោះស្រាយជាបន្ទាន់

នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុ

បណ្ឌិត ហ៊ាន សុខុម៖ អក្ខរាវិរុទ្ធភាសាខ្មែរគឺជាបញ្ហាចាំបាច់ដែលត្រូវមានការដោះស្រាយជាបន្ទាន់

នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្តីពីការរៀបចំកម្មវិធី(សុសវែរ) ពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ ដោយមានការចូលរួមពីអ្នកជំនាញផ្នែកសុសវែរភាសាខ្មែរមួយចំនួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាបង្កើតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរមួយ ដែលមានលក្ខណៈពេញលេញ និងអាចប្រើប្រាស់បានជាទូទៅ។

IDE៖ នូវែលសេឡង់ជួយកសិករកម្ពុជា ៦០០០នាក់ដើម្បីបង្កើនប្រាក់ចំណូល

គ្រួសារកសិករខ្នាតតូចកម្ពុជាប្រមាណ ៦០០០នាក់ បានទទួលការគាំទ្រពីគម្រោងមូលនិធិនូវែលសេឡង់ដើម

IDE៖ នូវែលសេឡង់ជួយកសិករកម្ពុជា ៦០០០នាក់ដើម្បីបង្កើនប្រាក់ចំណូល

គ្រួសារកសិករខ្នាតតូចកម្ពុជាប្រមាណ ៦០០០នាក់ បានទទួលការគាំទ្រពីគម្រោងមូលនិធិនូវែលសេឡង់ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងភាពធន់របស់កសិករនៅចំពោះមុខបញ្ហាប្រឈម ដូចជាការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទីព្រហស្បតិ៍ ទី២៤ មេសា អង្គការអាយឌីអ៊ីកម្ពុជា (IDE) ដែលធ្វើការលើផ្នែកអនាម័យ និងបញ្ចប់ភាពក្រីក្រនៅប្រទេសកម្ពុជា បានអះអាងថា ជំនួយរបស់ប្រទេសនូវែលសេឡង់នៅបានជួយគាំទ្រដល់អាជីវកម្មកសិកម្មចំនួនជាង ៣០០កន្លែងផ្សេងទៀត ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការអនុវត្តកសិកម្មឆ្លាតវៃ។

តើជំនួបថ្នាក់ដឹកនាំកម្ពុជា-ថៃ អាចដោះស្រាយសំណុំរឿងធំៗបានកម្រិតណា?

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃនៅប្រទេសកម្ពុជា ប្រ

តើជំនួបថ្នាក់ដឹកនាំកម្ពុជា-ថៃ អាចដោះស្រាយសំណុំរឿងធំៗបានកម្រិតណា?

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃនៅប្រទេសកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជាបានរំលេចឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តចាប់ដៃគ្នាកសាងសហគមន៍រួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ តែចំពោះសំណុំរឿងក្តៅៗ ដូចជា បញ្ហាកោះគុត តំបន់ប្រេងត្រួតស៊ីគ្នានៅក្នុងសមុទ្រ បញ្ហាព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ និងករណីឃាតកម្មលើអតីតតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ានៅទីក្រុងបាងកក ពុំត្រូវបានលើកឡើងមកនិយាយនៅក្នុងការបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចនោះទេ។ ចំពោះអ្នកនយោបាយ និងអ្នកវិភាគ ភាគីទាំងពីរ កម្ពុជា ថៃអាចមិនលើកយកសំណុំរឿងទាំងនេះមកជជែកគ្នា ពីព្រោះរដ្ឋាភិបាលទាំងពីរបារម្ភខ្លាចខាតបង់ផលប្រយោជន៍រវាងគ្នា។ តើក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃនៅកម្ពុជារយៈពេល២ថ្ងៃមកនេះ ភាគីទាំងពីរពិតជាមិនអើពើលើកនិយាយពីសំណុំរឿងធំៗដែលជាប្រយោជន៍ជាតិពិតមែន ឬយ៉ាងណា? 

UNODC៖ ឧក្រិដ្ឋកម្មឆ្លងដែនអាស៊ីអាគ្នេយ៍កំពុងវិវឌ្ឍលឿនជាងពេលណាទាំងអស់

របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ជាភាស

UNODC៖ ឧក្រិដ្ឋកម្មឆ្លងដែនអាស៊ីអាគ្នេយ៍កំពុងវិវឌ្ឍលឿនជាងពេលណាទាំងអស់

របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ជាភាសាអង់គ្លេសថា UNODC បានបង្ហាញថា ឧក្រិដ្ឋកម្មឆ្លងដែននៅអាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផង កំពុងវិវឌ្ឍលឿនជាងពេលណាទាំងអស់ និងកំពុងរាលនៅទូទាំងពិភពលោក។ បើតាម UNODC ទោះរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្កើតកិច្ចសហការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែនរួមគ្នា ប៉ុន្តែស្ថាប័នរបស់អង្គការសហប្រជាជាតិមួយនេះនៅតែកត់សម្គាល់ឃើញ ការរីកសាយភាយនៃមជ្ឍមណ្ឌលបោកប្រាស់តាមអ៊ីនធ័រនែត ទំហំឧស្សាហកម្មដែលបាន និងកំពុងជំរុញឱ្យមានការកើនឡើងនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែនសម័យទំនើប បណ្តាញលាងលុយកខ្វក់ ការជួញដូរមនុស្ស ឬការលួចប្លន់យកទិន្នន័យជាដើម។

សង្គ្រាមអ៊ុយក្រែន៖ តើ​ផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយ​អាមេរិក​មាន​ខ្លឹមសារ​យ៉ាងណាខ្លះ?

ក្នុង​ខណៈ​ដែល​​ប្រធានាធិបតី​អ៊ុយក្រែន បាន​ទទូច​ជា​ថ្មី​ ឱ្យ​មាន​បទ​ឈប់​បាញ់ ទាំង​ស្រុង ភ្

សង្គ្រាមអ៊ុយក្រែន៖ តើ​ផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយ​អាមេរិក​មាន​ខ្លឹមសារ​យ៉ាងណាខ្លះ?

ក្នុង​ខណៈ​ដែល​​ប្រធានាធិបតី​អ៊ុយក្រែន បាន​ទទូច​ជា​ថ្មី​ ឱ្យ​មាន​បទ​ឈប់​បាញ់ ទាំង​ស្រុង ភ្លាម និង​ដោយ​គ្មាន​លក្ខខណ្ឌ អនុប្រធានាធិបតី​អាមេរិក​លោក JD Vance បានអះអាង​ បែប​​ដាក់​ឱសានវាទ ថា​អ៊ុយក្រែន​និង​រុស្ស៊ី​ចាំបាច់​ត្រូវ​តែ​ធ្វើ​សម្បទានទឹក​ដី ទើប​រក​សន្តិភាពឃើញ។ បើតាម​អនុប្រធានាធិបតី​រូប​នេះ ​​អាមេរិកបានលើក​​​សំណើ​លម្អិតបង្ហាញ​ក្រុង​​កៀវនិង​ម៉ូស្គូ​ហើយ។ តើ​ផែនការ​សន្តិភាព​ស្នើ​ដោយ​អាមេរិក​នេះ​មាន​ខ្លឹមសារ​យ៉ាង​ណា?

ប្រមុខទូត​បារាំងធ្វើ​​ដំណើរ១​ជុំតំបន់​ដើមបូព៌ាដើម្បី​បញ្ចុះបញ្ជូល​ផែនការសន្តិភាព​នៅ​ហ្កាហ្សា

រដ្ឋមន្ត្រីការបរទេស​​បារាំង លោក ហ្សង់-ណូអែល បាររ៉ូត៍ (Jean-Noël Barrot) ​បំពេញទស្សនកិច្ចជាលើកទី១ នៅ​​អ

ប្រមុខទូត​បារាំងធ្វើ​​ដំណើរ១​ជុំតំបន់​ដើមបូព៌ាដើម្បី​បញ្ចុះបញ្ជូល​ផែនការសន្តិភាព​នៅ​ហ្កាហ្សា

រដ្ឋមន្ត្រីការបរទេស​​បារាំង លោក ហ្សង់-ណូអែល បាររ៉ូត៍ (Jean-Noël Barrot) ​បំពេញទស្សនកិច្ចជាលើកទី១ នៅ​​អ៊ីរ៉ាក់​។ ចេញពី​អ៊ីរ៉ាក់ ប្រមុខ​ទូត​បារាំង​​បន្ត​ទៅអារ៉ាប៊ីសាអូឌីត​និង​​កូវ៉ែត ដើម្បី​បញ្ចុះបញ្ជូលផែនការសន្តិភាពនៅហ្កាហ្សា​។​ ពោលគឺ​រដ្ឋពីរ​រស់​នៅក្បែរគ្នា អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

គ្រួសារសកម្មជនមាតាធម្មជាតិហាក់អស់សង្ឃឹមលើប្រព័ន្ធតុលាការកម្ពុជា

នៅព្រឹកថ្ងៃពុធទី២៣មេសានេះ តុលាការកំពូលបានបើកការសវនាការលើការស្នើសុំរបស់សកម្មជនមាតាធម្មជា

គ្រួសារសកម្មជនមាតាធម្មជាតិហាក់អស់សង្ឃឹមលើប្រព័ន្ធតុលាការកម្ពុជា

នៅព្រឹកថ្ងៃពុធទី២៣មេសានេះ តុលាការកំពូលបានបើកការសវនាការលើការស្នើសុំរបស់សកម្មជនមាតាធម្មជាតិ ដើម្បីនៅក្រៅឃុំ។ សវនាការដែលចាយពេលអស់មួយព្រឹក នៅមិនទាន់មានការសម្រេចអ្វីឡើយ ដោយចៅក្រមអះអាងថា នឹងប្រកាសសាលដីកា នៅថ្ងៃទី៣០មេសាខាងមុខ។ នៅចំពោះមុខនៃការទន្ទឹងរង់ចាំលទ្ធផលក្រុមគ្រួសាររបស់សកម្មជនចលនាមាតាធម្មជាតិ បង្ហាញក្តីអស់សង្ឃឹមលើប្រព័ន្ធតុលាការ ដ្បិតថាការស្នើសុំនៅក្រៅឃុំកន្លងមកតែងតែបរាជ័យ។

តើកម្ពុជាមានលទ្ធភាពកំរិតណាក្នុងការទាក់ទាញទេសចរពី «ព្រះរាជាណាចក្រ២ គោលដៅតែ១»

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នាថ្

តើកម្ពុជាមានលទ្ធភាពកំរិតណាក្នុងការទាក់ទាញទេសចរពី «ព្រះរាជាណាចក្រ២ គោលដៅតែ១»

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងថៃ។ ក្រោមទិសស្លោក«ព្រះរាជាណាចក្រពីរ ក្នុងគោលដៅតែមួយ» អ្នកជំនាញក្នុងវិស័យទេសចរណ៍បានសម្តែងសុទិដ្ឋិនិយមចំពោះការរួមគ្នារវាងថៃ និងកម្ពុជា ដើម្បីស្រូបទាញទេសចរអន្តរជាតិឲ្យបានជាអតិបរមា។ តែខ្លះទៀតយល់ថា កម្ពុជាត្រូវតែរៀបចំខ្លួនឲ្យបានរួចរាល់ និងមានសមត្ថភាពគ្រប់គ្រាន់។

សង្គមស៊ីវិលនៅកម្ពុជាខ្នះខ្នែងរកថវិកាដើម្បីទ្រទ្រង់សកម្មភាពរបស់ខ្លួនក្រោយអាមេរិកផ្តាច់ជំនួយ

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាកំពុងខ្នះខ្នែងស្វែងការគាំទ្រផ្នែកថវិកាពីសហគមន៍ខ្មែរនៅក

សង្គមស៊ីវិលនៅកម្ពុជាខ្នះខ្នែងរកថវិកាដើម្បីទ្រទ្រង់សកម្មភាពរបស់ខ្លួនក្រោយអាមេរិកផ្តាច់ជំនួយ

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាកំពុងខ្នះខ្នែងស្វែងការគាំទ្រផ្នែកថវិកាពីសហគមន៍ខ្មែរនៅក្រៅប្រទេសដើម្បីបន្តសកម្មភាពការងាររបស់ខ្លួនទៅមុខទៀត បន្ទាប់ពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជួបប្រទះបញ្ហាខ្វះថវិកា ដោយសាររដ្ឋបាលលោក ដូណាល់ត្រាំ កាត់ផ្តាច់ជំនួយរបស់USAIDទៅកាន់បណ្តាប្រទេសនានា។ យុទ្ធនាការស្វែងរកជំនួយនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ Save Cambodia ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិ និងជាអ្នកដែលបានសម្របសម្រួលឲ្យមានការសន្ទនាគ្នារវាងពលរដ្ឋកម្ពុជា និងសហគមន៍ខ្មែរ នៅក្នុងវេទិកាតុមូលមួយ ជាមួយមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីពេលថ្មីៗនេះ។

លោក រ៉ុង ឈុន រំពឹងថា តុលាការនឹងឈប់ប្រើវិធានការច្បាប់លើរូបលោក ដើម្បីប្រយោជន៍ជាតិ

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានបើកសវនាការជំនុំជម្រះសំណុំរឿង លោក រ៉

លោក រ៉ុង ឈុន រំពឹងថា តុលាការនឹងឈប់ប្រើវិធានការច្បាប់លើរូបលោក ដើម្បីប្រយោជន៍ជាតិ

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានបើកសវនាការជំនុំជម្រះសំណុំរឿង លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ «ពីបទមិនរាងចាល» ក្នុងបទល្មើសមជ្ឈិម បន្ទាប់ពីមានការផ្តន្ទាទោសក្នុងបទល្មើសមួយផ្សេងទៀតដែលផ្តើមចេញពីការនិយាយរឿងព្រំដែនកម្ពុជាវៀតណាមកន្លងមក។នៅក្រោយសវនាការ លោក រ៉ុង ឈុន មានសុទិដ្ឋិនិយមថា តុលាការនឹងពិចារណាទម្លាក់បទចោទលើរូបលោកទាំងស្រុង ដើម្បីប្រយោជន៍ជាតិ។ 

រដ្ឋាភិបាលកម្ពុជាបន្តមិនយកពន្ធអគារដែលជាប់គាំងក្នុងខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តម្ចាស់គម្រោងអគារជាប់គាំងក្នុងខេត្តព្រះសីហនុ តាមរយៈការអនុគ្រ

រដ្ឋាភិបាលកម្ពុជាបន្តមិនយកពន្ធអគារដែលជាប់គាំងក្នុងខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តម្ចាស់គម្រោងអគារជាប់គាំងក្នុងខេត្តព្រះសីហនុ តាមរយៈការអនុគ្រោះពន្ធសម្រាប់អគារដែលត្រូវបានសាងសង់ ចាប់ពីឆ្នាំ ២០១៦។ នៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃពុធទី ២៣មេសានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឱ្យម្ចាស់គម្រោងដែលមិនទាន់ទទួលបានការសម្រួលពន្ធ អាចទៅស្នើពាក្យសុំពីក្រុមការងារជំរុញវិនិយោគរបស់ខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួល និងការលើកទឹកចិត្តផ្សេងទៀត។

កម្ពុជា និងថៃ ប្តេជ្ញាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញនៅបណ្តោយព្រំដែន

កម្ពុជា និងថៃ បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៥ ក្នុង​ការ​ប្រយ

កម្ពុជា និងថៃ ប្តេជ្ញាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញនៅបណ្តោយព្រំដែន

កម្ពុជា និងថៃ បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៥ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ករណី​ឆបោក​តាម​អន​ឡាញ នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​ ការ​ប្តេជ្ញា​ចិត្ត​នេះ​ធ្វើឡើង​នៅ​ក្នុង​ពេល​ដែល​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា និង​ប្រមុខ​រដ្ឋាភិ​បាល​ថៃ ធ្វើ​សន្និ​សីទ​កាសែត​រួម​គ្នា នៅ​ក្រោយ​ពិធី​ចុះហត្ថ​លេខា​លើឯក​សារ​ចំនួន​០៧​ ដែលសម្រេច​បាន​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ នៅ​ប្រទេស​កម្ពុជា​។

HRWជំរុញឱ្យនាយករដ្ឋមន្ត្រីថៃលើកបញ្ហារំលោភបំពានឆ្លងដែនមកជជែកជាមួយកម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅថ្ងៃទី២២ ខែមេសាបានចេញសេចក្តីប្រកាសព័ត៌មានម

HRWជំរុញឱ្យនាយករដ្ឋមន្ត្រីថៃលើកបញ្ហារំលោភបំពានឆ្លងដែនមកជជែកជាមួយកម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅថ្ងៃទី២២ ខែមេសាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន លើកយកពីក្តីកង្វល់ ជុំវិញការរំលោភបំពានឆ្លងដែនមកជជែកជាមួយរដ្ឋាភិបាលកម្ពុជា។ សំណើរបស់ Human Rights Watch នាពេលនេះ ធ្វើឡើងចំពេលដែលលោកស្រីនាយករដ្ឋមន្ត្រីថៃ កំពុងតែបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។

សង្គ្រាមពាណិជ្ជកម្ម៖ លោក ដូណាល់ ត្រាំ បន្ទន់ជំហរ ឯចិនយល់ព្រមបើកទ្វារចរចា

ស្ថានការណ៍​សង្គ្រាមពាណិជ្ជកម្មរវាង​អាមេរិក​និង​ចិន​ បានធូរស្រាលមួយ​កម្រិត​​ បន្ទាប់ពី​ល

សង្គ្រាមពាណិជ្ជកម្ម៖ លោក ដូណាល់ ត្រាំ បន្ទន់ជំហរ ឯចិនយល់ព្រមបើកទ្វារចរចា

ស្ថានការណ៍​សង្គ្រាមពាណិជ្ជកម្មរវាង​អាមេរិក​និង​ចិន​ បានធូរស្រាលមួយ​កម្រិត​​ បន្ទាប់ពី​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ប្រកាស​​បន្ធូរបន្ថយរនាំងពន្ធគយ​ចំពោះ​ទំនិញ​ចិន​ ប្រសិន​បើរដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ព្រម​ចរចា​ចុះកិច្ចព្រម​ព្រៀង។ ចំណែក​ រដ្ឋអំណាច​ចិន​ វិញ ក៏​បាន​ប្រកាស​បើកចំហទ្វារ​សម្រាប់​ចរចា តែប៉េកាំង​បាន​បដិសេធ​ មិន​ទទួល​យកកិច្ចព្រមព្រៀង​ដែល​បង្ខូច​ប្រយោជន៍​​ចិន នោះ​ឡើយ​។​ ​

រដ្ឋមន្ត្រីអង់គ្លេសចុះអនុស្សរណៈជាមួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ

នៅថ្ងៃអង្គារទី ២២មេសា ឆ្នាំ ២០២៥ អនុរដ្ឋមន្រ្តីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហិ្វកនៃក្រសួងការ

រដ្ឋមន្ត្រីអង់គ្លេសចុះអនុស្សរណៈជាមួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ

នៅថ្ងៃអង្គារទី ២២មេសា ឆ្នាំ ២០២៥ អនុរដ្ឋមន្រ្តីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហិ្វកនៃក្រសួងការបរទេស អង់គ្លេសបាននិងកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដែលនៅក្នុងនោះ មានការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច។ អមដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលអង់គ្លេសបានចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ក្រោមការរចនារបស់ក្រុមហ៊ុនអង់គ្លេសឈ្មោះ Foster + Partners។ 

លោក Roland Neveu ម្ចាស់រូបថតដ៏ល្បីល្បាញ ពេលទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ ថ្ងៃ១៧ មេសា

នៅពេលចូលកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចង់កាត់ផ្តាច់ប្រទេសកម្ពុជាចេញពីពិ

លោក Roland Neveu ម្ចាស់រូបថតដ៏ល្បីល្បាញ ពេលទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ ថ្ងៃ១៧ មេសា

នៅពេលចូលកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចង់កាត់ផ្តាច់ប្រទេសកម្ពុជាចេញពីពិភពលោកខាងក្រៅ តាមរយៈការបណ្តេញជនបរទេសដែលនៅសេសសល់ចេញពីប្រទេសរបស់កម្ពុជា។ កាលពី៥០ឆ្នាំមុន លោក Roland Neveu គឺជាអ្នកថតរូបរបស់កាសែតបារាំងម្នាក់ ដែលស្ថិតនៅក្នុងចំណោមជនបរទេសចុងក្រោយគេ ដែលត្រូវបានគេជម្លៀសចេញពីស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ នៅថ្ងៃចុងក្រោយបង្អស់គឺ ថ្ងៃទី៨ ឧសភា ឆ្នាំ១៩៧៥។ ជាសាក្សីដ៏កម្រនៃសោកនាដកម្មមួយរបស់កម្ពុជា លោក Roland Neveu បានផ្តិតយករូបភាពជាច្រើនសន្លឹកដែលជានិមិត្តរូបជាប្រវត្តិសាស្ត្រថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ 

តុលាការអាមេរិកបង្គាប់ឲ្យទទួលយកបុគ្គលិកវិទ្យុអាស៊ីសេរី RFA និងវិទ្យុVOA ចូលធ្វើការវិញ

តុលា​ការ​សហព័ន្ធ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន បាន​ចេញ​ដី​កា​មួយ នៅ​ថ្ងៃ​អង្គារ​ទី​២២ ខែ​មេ

តុលាការអាមេរិកបង្គាប់ឲ្យទទួលយកបុគ្គលិកវិទ្យុអាស៊ីសេរី RFA និងវិទ្យុVOA ចូលធ្វើការវិញ

តុលា​ការ​សហព័ន្ធ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន បាន​ចេញ​ដី​កា​មួយ នៅ​ថ្ងៃ​អង្គារ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥ ដោយបង្គាប់​ឲ្យ​ទទួល​យក​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA)ចូល​ធ្វើ​ការ​វិញ​។ សេចក្តី​សម្រេច​នេះ ធ្វើ​ឡើង បន្ទាប់ពី​ចៅក្រម​បើក​សវនាការ​ទៅលើ​បណ្តឹង​របស់​អ្នក​តំណាង​វិទ្យុទាំង​ពីរ​នេះ ​ដែលបាន​តវ៉ា​ប្រឆាំង​នឹង​ការ​ផ្តាច់​ជំនួយ​របស់​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល​(USAGM) ទៅ​តាម​បទ​បញ្ជា​របស់​ប្រធានា​ធិបតី ដូណាល់ ត្រាំ កាល​ពី​ខែ​មីនា​។

វិបត្តិ​​ថវិកា៖ កម្មវិធី​​ស្បៀង​អាហារ​ពិភពលោក​ ប្រកាស​ផ្តាច់​ជំនួយ​នៅ​អេត្យូពី

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក បាន​ប្រកាសផ្តាច់ជំនួយ​ឧបត្ថម្ភ​គម្រោង​ផ្គត់ផ្គង់​​អាហារូបត

វិបត្តិ​​ថវិកា៖ កម្មវិធី​​ស្បៀង​អាហារ​ពិភពលោក​ ប្រកាស​ផ្តាច់​ជំនួយ​នៅ​អេត្យូពី

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក បាន​ប្រកាសផ្តាច់ជំនួយ​ឧបត្ថម្ភ​គម្រោង​ផ្គត់ផ្គង់​​អាហារូបត្ថម្ភ​ ក្នុងប្រទេស​ អេត្យូពី។ ការ​ផ្តាច់ជំនួយរបស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​នេះ នឹង​ប៉ះពាល់​ទៅដល់​​ស្ត្រី​និង​កុមារ ​យ៉ាងតិច ៦៥០ ០០០ នាក់​។​ ​

តើចៅហ្វាយសេតវិមាន បានធ្វើអ្វីខ្លះ ក្នុងរយៈពេល ១០០ ថ្ងៃមកនេះ?

ចាប់តាំងពីស្បថចូលកាន់តំណែង កាលពីថ្ងៃទី ២០មករា ឆ្នាំ២០២៥ មានរយៈពេល១០០ថ្ងៃដែលលោកដូណាល់ ត្រា

តើចៅហ្វាយសេតវិមាន បានធ្វើអ្វីខ្លះ ក្នុងរយៈពេល ១០០ ថ្ងៃមកនេះ?

ចាប់តាំងពីស្បថចូលកាន់តំណែង កាលពីថ្ងៃទី ២០មករា ឆ្នាំ២០២៥ មានរយៈពេល១០០ថ្ងៃដែលលោកដូណាល់ ត្រាំបានត្រលប់មកកាន់អំណាច ដឹកនាំអាមេរិកសាជាថ្មី។ នៅក្នុងរយៈពេល១០០ថ្ងៃនេះ លោកដូណាល់ ត្រាំបានប្រែក្រឡាប់ចាក់ក្បួនច្បាប់ សណ្តាប់ធ្នាប់ពិភពលោក ដែលរដ្ឋកាអាមេរិកកន្លងមកបានព្យាយាមកសាងជាង៨ទសវត្សរ៍។ នៅ១០០ថ្ងៃមកនេះ តើលោកដូណាល់ ត្រាំស្តីបន្ទោសមេដឹកនាំប្រទេសផ្សេងទៀត និងធ្វើឲ្យទីផ្សារពិភពលោកចលាចល? តើលោកដូណាល់ ត្រាំកំពុងសងសឹកសត្រូវនិងព្យាយាមកាត់ចង្កូតអាមេរិកតាមមហិច្ឆតានយោបាយរបស់លោក? 

ម៉ុងហ្គាប៉េ៖ កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ

កម្ពុជានៅតែបន្តនាំចេញសត្វស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក បើទោះបីជ

ម៉ុងហ្គាប៉េ៖ កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ

កម្ពុជានៅតែបន្តនាំចេញសត្វស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិហៅកាត់ថា (CITES) បានណែនាំឲ្យផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបរទេសម៉ុងហ្គាបេ នៅថ្ងៃទី២១ មេសា ដោយបន្ថែមថា កម្ពុជាបានក្លាយជាអ្នកផ្គត់ផ្គង់សត្វស្វាកន្ទុយវែងដ៏ធំមួយសម្រាប់ស្រាវជ្រាវ និងពិសោធន៍វេជ្ជសាស្រ្ត បន្ទាប់ពីប្រទេសចិនបានបញ្ឈប់ការនាំចេញនៅឆ្នាំ២០២០។

អាមេរិក​ចង់​ដំឡើង​ពន្ធ​ដល់​ជាង​៣ពាន់​ភាគរយចំពោះ​ផ្ទាំង​សូឡា​ផលិត​នៅ​អាស៊ីអាគ្នេយ៍

ក្នុង​បរិបទ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន រដ្ឋាភិបា​លក្រុង​វ៉ាស៊ីនតោន​ចង់​ដំឡើង​រនាំងព

អាមេរិក​ចង់​ដំឡើង​ពន្ធ​ដល់​ជាង​៣ពាន់​ភាគរយចំពោះ​ផ្ទាំង​សូឡា​ផលិត​នៅ​អាស៊ីអាគ្នេយ៍

ក្នុង​បរិបទ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន រដ្ឋាភិបា​លក្រុង​វ៉ាស៊ីនតោន​ចង់​ដំឡើង​រនាំងពន្ធគយ​បន្ថែមទៀត ពី​ជាង ​៣០% រហូត​ដល់​ជាង​ ៣ ០០០%​ ចំពោះ​ផ្ទាំង​កញ្ចក់​សូឡា​ស្រូប​ពន្លឺ​ព្រះអាទិត្យ ដែល​បាន​ផលិតក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ និង​ដែល​នាំចូល​ទៅសហរដ្ឋអាមេរិក។​ រដ្ឋបាលលោក ដូណាល់ ត្រាំ​ ចង់ប្រើវិធានការ​នេះ​ដើម្បី​តាម​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ចិន​។​  

ហេតុអ្វីអាមេរិកដំឡើងពន្ធជាង៣៥០០% លើផ្ទាំងសូឡានាំចេញពីកម្ពុជា?

អាមេរិក​មាន​បំណង​ដំឡើង​ពន្ធគយ​លើ​ផ្ទាំង​សូឡា​របស់​កម្ពុជា ដែល​នាំទៅ​អាមេរិក​ដល់​ទៅ​ជាង

ហេតុអ្វីអាមេរិកដំឡើងពន្ធជាង៣៥០០% លើផ្ទាំងសូឡានាំចេញពីកម្ពុជា?

អាមេរិក​មាន​បំណង​ដំឡើង​ពន្ធគយ​លើ​ផ្ទាំង​សូឡា​របស់​កម្ពុជា ដែល​នាំទៅ​អាមេរិក​ដល់​ទៅ​ជាង​ ៣៥០០​ភាគ​រយ ​ខណៈ​ផ្ទាំង​សូឡាន​របស់​វៀត​ណាម​នឹង​អាច​រង​ការ​ដំឡើង​ពន្ធ​ជាង​៣៩៥ ភាគរយ​ ថៃ ជាង​៣៧៥ ភាគរយ និង​ម៉ាឡេស៊ី ជាង​៣៤​ភាគរយ​។ នេះបើ​សេចក្តី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ទី ២១​មេសា​។ គម្រោង​ចង់​ដំឡើង​ពន្ធ​លើ​ផ្ទាំង​សូឡា នាំ​ចេញ​ពី​ប្រទេស​នៅអាស៊ី​អាគ្នេយ៍ ធ្វើ​ឡើង​បន្ទាប់ពី ការ​ស៊ើប​អង្កេត​រយៈពេលមួ​យ​ឆ្នាំបាន​រក​ឃើញ​ថា ក្រុម​ហ៊ុន​ផលិត​ផ្ទាំង​ស្រូប​ពន្លឺ​ព្រះអាទិត្យ នៅ​អាស៊ី​អាគ្នេយ៍ ទទួល​បាន​អត្ថ​ប្រយោជន៍ ឧបត្ថម្ភធន​ពី​រដ្ឋាភិបាល ដែល​មាន​ចិន​នៅ​ពី​ក្រោយ​ខ្នង​។ ​ការណ៍​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាច​លក់​ផលិត​ផល​របស់​ពួកគេ​ទៅឲ្យ​សហរដ្ឋ​អាមេរិក ក្នុង​តម្លៃ​ដ៏ទាប ​រហូត​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​អាមេរិក​ពិបាក​នឹង​ប្រកួត​ប្រជែង​។ តើ​ការ​ដំឡើង​ពន្ធ​ដ៏ខ្ពស់​របស់​អាមេរិក​លើ​ផ្ទាំង​សូឡា​របស់​កម្ពុជា​ដែល​នាំ​ចូល​ទៅ​អាមេរិក​នឹង​ជះ​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​កម្ពុជា​?

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យសមត្ថកិច្ចពិនិត្យមើលឲ្យបានច្បាស់លាស់ការប្រើអួនអូសត្រីនិងលៀស

នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យសមត្ថកិច្ចពិនិត្យមើលឲ្យបានច្បាស់លាស់ការប្រើអួនអូសត្រីនិងលៀស

នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia នៅខេត្តពោធិ៍សាត់នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឆ្លៀតថ្លែងថា ខេត្តពោធិ៍សាត់បានដើរតួនាទីសំខាន់ក្នុងការថែរក្សា និងទប់ស្កាត់បទល្មើសធនធានធម្មជាតិផ្សេងៗ។ ដោយសារតែខេត្តពោធិ៍សាត់មានទីតាំងជាប់នឹងបឹងទន្លេសាប លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចឲ្យពិនិត្យមើលយ៉ាងម៉ត់ចត់នូវសកម្មភាពនេសាទ ព្រោះថាអាចមានជនឆ្លៀតឱកាសបន្លំជាប្រជាសហគមន៍ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ។ សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការនេសាទលៀសនៅបឹងទន្លេសាបធ្វើឡើងនៅក្រោមទិដ្ឋភាពមួយចំនួន ដូចជាការយកម៉ាស៊ីន និងទូកអូសលៀសក្នុងទ្រង់ទ្រាយធំ ដើម្បីយកទៅធ្វើជាចំណីត្រី និងកិនធ្វើជាចំណីសត្វដទៃទៀត រហូតធ្វើឱ្យបាត់បង់ចំណីអាហារសម្រាប់មនុស្ស ហើយនៅពេលដែលខ្មែរដាច់ពូជលៀស ប្រទេសជិតខាងនឹងដឹកលៀសមកឱ្យខ្មែរហូប។ លោកបណ្ឌិត សុខ ទូច បន្តថាលៀស និងខ្ចៅជាជីវៈចម្រុះ ដែលមាននៅក្នុងបឹងទន្លេសាប ជាអ្នកធានាតុល្យភាពអេកូឡូស៊ី ព្រមទាំងបានចោទសួរថាការនេសាទបែបបំផ្លាញដូចនេះ តើវាអាចបន្តពូជ និងឆ្លើយតបមកវិញតាមតម្រូវការដែរឬទេ?

លោក រ៉ុង ឈុន និងមេធាវីនឹងចូលរួមក្នុងសវនាការពីបទមិនរាងចាល

មេធាវីការពារក្តីរបស់លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាគណបក្សកម្លាំងជាតិបានអះអាង នៅថ្ងៃទី២២ ខែមេ

លោក រ៉ុង ឈុន និងមេធាវីនឹងចូលរួមក្នុងសវនាការពីបទមិនរាងចាល

មេធាវីការពារក្តីរបស់លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាគណបក្សកម្លាំងជាតិបានអះអាង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ថា លោក និងកូនក្តីរបស់លោក នឹងចូលរួមក្នុងសវនាការនៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសាលាដំបូងរាជធានីភ្នំពេញ។ នៅក្នុងសវនាការនៅថ្ងៃពុធស្អែកនេះ លោក រ៉ុង ឈុន ត្រូវបានចោទពីបទ មិនរាងចាល ក្នុងបទល្មើសមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមត្រូវបានលើកម្តងហើយ កាលពីខែមករា ឆ្នាំ២០២៥។

រឿងធំៗជាមួយថៃអាចរកបានដំណោះស្រាយតាមរយៈទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា?

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល

រឿងធំៗជាមួយថៃអាចរកបានដំណោះស្រាយតាមរយៈទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា?

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃពីថ្ងៃទី២៣ ដល់ទី២៤ ខែមេសា ឆ្នាំ២០២៥។ អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមកម្ពុជានានាមើលឃើញផ្សេងៗគ្នាថា ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាអាចនឹងមានលទ្ធផលវិជ្ជមាន និងអវិជ្ជមាន។ អ្វីជាការកត់សម្គាល់នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ មានបញ្ហាធំៗមួយចំនួនដែលប្រទេសជិតខាងទាំងពីរហាក់ពិបាកនិយាយចុះសម្រុងគ្នា ដូចជាបញ្ហាព្រំដែន បញ្ហាតំបន់ត្រួតស៊ីគ្នា ឬបញ្ហាវប្បធម៌។ តាមរយៈគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ តើកម្ពុជាមានក្តីរំពឹងលើដំណោះស្រាយបញ្ហាចម្រូងចម្រាសជាមួយថៃបានកម្រិតណា?

កម្ពុជាសង្ឃឹមនឹងអាចនាំភាពយន្តរបស់ខ្លួនទៅកាន់ទីផ្សារចិន

កម្ពុជា និងចិនបានប្រារព្ធខួបលើកទី ១០ នៃព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» ដោយបានចា

កម្ពុជាសង្ឃឹមនឹងអាចនាំភាពយន្តរបស់ខ្លួនទៅកាន់ទីផ្សារចិន

កម្ពុជា និងចិនបានប្រារព្ធខួបលើកទី ១០ នៃព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» ដោយបានចាក់បញ្ចាំងខ្សែភាពយន្តចិនចំនួន ៥រឿងនៅលើវាលស្មៅក្នុងបរិវេណអង្គរវត្តកាលពីថ្ងៃទី ១៨ មេសា ឆ្នាំ២០២៥។ លោក Shen Haixiong អនុរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងឃោសនាការចិនបានដាក់ក្តីសង្ឃឹមនឹងមានការផ្លាស់ប្តូរភាពយន្តរវាងប្រទេសទាំងពីរថែមទៀតដើម្បីរក្សាចំណងមិត្តភាព និងពង្រឹងវិស័យវប្បធម៌។ ដោយឡែក លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១ មេសានេះថា ការចាក់បញ្ចាំងភាពយន្តចិននៅកម្ពុជាធ្វើឡើងក្នុងក្របខណ្ឌសហប្រតិបត្តការដែលមានការផ្លាស់ប្តូរគ្នាជារៀងរាល់ឆ្នាំ។ តាមលោកប៉ុក បូរក្ស ការផ្លាស់ប្តូរភាពយន្តនេះក៏នឹងអាចជួយដល់ផលិតករក្នុងការបង្ហាញស្នាដៃរបស់ខ្លួននៅលើឆាកអន្តរជាតិ ខណៈដែលទីផ្សារភាពយន្តនៅកម្ពុជាមានលក្ខណៈតូចចង្អៀតនៅឡើយ។ 

សម្តេចប៉ាប ហ្វ្រង់ស្វ័រ សោយទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា

សម្តេចប៉ាប ហ្វ្រង់ស្វ័រ ប្រមុខសង្ឃកាតូលិក បាន​សោយទិវង្គត​នៅព្រឹកថ្ងៃចន្ទ ទី​២១មេសា ក្នុងព

សម្តេចប៉ាប ហ្វ្រង់ស្វ័រ សោយទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា

សម្តេចប៉ាប ហ្វ្រង់ស្វ័រ ប្រមុខសង្ឃកាតូលិក បាន​សោយទិវង្គត​នៅព្រឹកថ្ងៃចន្ទ ទី​២១មេសា ក្នុងព្រះ​ជន្មាយុ​៨៨ព្រះវស្សា។ នេះបើផ្អែកតាម​លិខិតប្រកាស​របស់​ បុរីវ៉ាទីកង់។ សុខភាព​របស់​សម្តេចប៉ាប ហ្វ្រង់ស្វ័រ បានចុះទ្រុឌទ្រោមជាខ្លាំង ជាច្រើន​ខែមកហើយ ដោយសារតែជម្ងឺ​សួតដ៏ធ្ងន់ធ្ងរ និ​ងបន្ទាប់ពីព្រះអង្គបានទទួលការវះកាត់ព្យាបាល​ ជាច្រើនលើក។

លោកហ៊ុន ម៉ាណែតថា កម្ពុជាច្បាមយកទាំងចិន និងអាមេរិកដើម្បីបំប៉នសុខភាពសេដ្ឋកិច្ច

នៅថ្ងៃទី២១ ខែមេសា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងរិះគន់អ្នកបញ្ចេញយោបល់តាមបណ្តាញសង្

លោកហ៊ុន ម៉ាណែតថា កម្ពុជាច្បាមយកទាំងចិន និងអាមេរិកដើម្បីបំប៉នសុខភាពសេដ្ឋកិច្ច

នៅថ្ងៃទី២១ ខែមេសា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងរិះគន់អ្នកបញ្ចេញយោបល់តាមបណ្តាញសង្គមដែលថា កម្ពុជានឹងបានត្រឹមតែស្ពៃ បើចាប់យកចិន និងបានត្រឹមតែសាច់គោ បើចាប់យកអាមេរិក។ តែនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត លោក ហ៊ុន ម៉ាណែតបានអះអាងថា កម្ពុជាត្រូវការមហាអំណាចទាំងពីរដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋ។ តាមលោកហ៊ុន ម៉ាណែត គ្មានភាគីណាមួយមកគំរាមកម្ពុជាឲ្យរើសយកអាមេរិក ឬចិននោះទេ។ 

កម្ពុជា និងចិនត្រៀមធ្វើសមយុទ្ធ«នាគមាស» ផ្តោតលើការប្រឆាំងភេរវកម្ម និងជួយសង្គ្រោះ

កងទ័ពកម្ពុជា និងចិននឹងធ្វើសមយុទ្ធ «នាគមាស» រយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧស

កម្ពុជា និងចិនត្រៀមធ្វើសមយុទ្ធ«នាគមាស» ផ្តោតលើការប្រឆាំងភេរវកម្ម និងជួយសង្គ្រោះ

កងទ័ពកម្ពុជា និងចិននឹងធ្វើសមយុទ្ធ «នាគមាស» រយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតានៅថ្ងៃទី២១ ខែមេសា។ តាមលោកស្រី ម៉ាលី សុជាតា សមយុទ្ធនេះនឹងគ្របដណ្តប់លើប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌។ 

លោក ហ៊ុន ម៉ាណែត ថា ចិនគាំទ្រគម្រោងព្រែកជីកហ្វូណនតាំងពីដើមទីមក

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​អះ​អាង​នៅថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ថា ចិន​បាន

លោក ហ៊ុន ម៉ាណែត ថា ចិនគាំទ្រគម្រោងព្រែកជីកហ្វូណនតាំងពីដើមទីមក

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​អះ​អាង​នៅថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ថា ចិន​បាន​គាំ​ទ្រគម្រោង​ព្រែក​ជីក​ហ្វូណន​តាំង​ពី​ដើម​ទី​មក ពោល​មិន​មែន​ទើប​តែ​ប្រកាស​គាំទ្រ​នៅពេល​មាន​ភាព​តាន​តឹង​នៃ​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​អាមេ​រិក និង​ចិន​ពេល​នេះ​ទេ​។ ការ​ចេញ​មក​បញ្ជាក់​ជា​ថ្មី​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ គឺ​បន្ទាប់​ពី លោក គឹម សុខ អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​បាន​ធ្វើ​អត្ថា​ធិប្បាយ​ថា ​ការដែល​ចិន​ប្រកាស​គាំទ្រ​គម្រោង​ព្រែក​ជីក​ហ្វូណន​ក្នុង​ពេល​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​ចិន​លោក ស៊ី ជីន​ពីង កាល​ពី​ថ្ងៃ​ទី​១៧ មេសា គឺ​ដើម្បី​ទប់​ទល់​នឹង​អាមេរិក​ដែល​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​។

Get more results via ClueGoal