Cambodia



Trump does not think Russia to drag its feet to sign Ukraine deal with future US leader

US leader also suggested that the conflict in Ukraine could drag on for a long time if it is not resolved

ទូតកម្ពុជាប្រចាំប្រទេសបារាំងប្រាប់អ្នកដំណើរអឺរ៉ុបដែល​មកកម្ពុជាឲ្យជៀសវាងការឆ្លងកាត់ថៃ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានជូនដំណឹងដល់អ

ទូតកម្ពុជាប្រចាំប្រទេសបារាំងប្រាប់អ្នកដំណើរអឺរ៉ុបដែល​មកកម្ពុជាឲ្យជៀសវាងការឆ្លងកាត់ថៃ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានជូនដំណឹងដល់អ្នកដំណើរ ដែលត្រូវធ្វើដំណើរពីអឺរ៉ុបមកកាន់​កម្ពុជា ឲ្យជៀសវាងការឆ្លងកាត់ (transit) នៅ​ទីក្រុងបាងកកប្រទេសថៃ។ ការណែនាំដល់អ្នកដំណើររបស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសបារាំងដូច្នេះ ដោយសារនៅព្រលានយន្តហោះថៃបានបង្ហាញសកម្មភាពអវិជ្ជមាន ក្រោមលេសរឹតបន្តឹងសន្តិសុខ ដែលរំខានដល់អ្នកដំណើរយ៉ាងខ្លាំង។

ម៉ាឡេស៊ីថា កម្ពុជា និងថៃយល់ព្រមចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃទី២២ ធ្នូ

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ានបានអះអាងថា ភាគីកម

ម៉ាឡេស៊ីថា កម្ពុជា និងថៃយល់ព្រមចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃទី២២ ធ្នូ

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ានបានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានយល់ព្រមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី២២ខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី Bernama នៅថ្ងៃទី១៧ ធ្នូដែលបានស្រង់សម្តីលោក អាន់វ៉ា។ បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្មវត្ថុនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ ធ្នូ គឺដើម្បីបញ្ចុះបញ្ចូលកម្ពុជា និងថៃឲ្យបញ្ឈប់ជម្លោះ។

ក្រោយ​ភេរវកម្ម​នៅស៊ីដនី ហ្វីលីពីនត្រូវគេសង្ស័យថាមាន​មណ្ឌលហ្វឹកហាត់​ជីហាត នៅកោះមីន​ដាណាវ

ហេតុការណ៍​វា​យប្រហារភេរវកម្ម​នៅទីក្រុងស៊ីដនី ដែល​បាន​ផ្តាច់ជីវិត​អ្នកកាន់សាសនាជ្វីហ្វ​

ក្រោយ​ភេរវកម្ម​នៅស៊ីដនី ហ្វីលីពីនត្រូវគេសង្ស័យថាមាន​មណ្ឌលហ្វឹកហាត់​ជីហាត នៅកោះមីន​ដាណាវ

ហេតុការណ៍​វា​យប្រហារភេរវកម្ម​នៅទីក្រុងស៊ីដនី ដែល​បាន​ផ្តាច់ជីវិត​អ្នកកាន់សាសនាជ្វីហ្វ​ ចំនួន​១៥នាក់ កាលពី​ចុងសប្តាហ៍​កន្លងទៅ បាន​នាំឲ្យ​គេក្រឡេកទៅមើល ​ដល់​កោះមួយនៅភាគខាងត្បូង​​​ហ្វីលីពីន។ គឺកោះមីនដាណាវ ដែលស្ថិតក្រោម​ការ​​​គ្រប់គ្រង​ ​មួយ​ផ្នែក​របស់​ពួកអន្ធពាល​និងក្រុមឧទ្ទាមប្រដាប់អាវុធ។ សមត្ថកិច្ច​អូស្ត្រាលី​បាន​សង្ស័យថា ជនដៃដល់២នាក់ឪពុកកូន ទំនងជា​បានទៅហ្វឹកហាត់នៅក្នុងជំរំ​ជីហាត​ភេរវកម្មនៅលើកោះនោះ មុននឹងចេញធ្វើសកម្មភាពសម្លាប់មនុស្ស​។ តែយ៉ាងណា អាជ្ញាធរហ្វីលីពីនបានអះអាងថា គ្មាន​មណ្ឌលហ្វឹកហាត់​ក្រុមជីហាតនៅលើទឹកដីខ្លួនឡើយ​។

អាមេរិក ​អនុម័ត​លក់​អាវុធបន្ថែមទៀត​ឲ្យ ​តៃវ៉ាន់ ក្នុង​ទំហំ​ទឹកប្រាក់ជាង ១១ ពាន់​លាន​ដុល្លារ

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​​អនុម័ត​ជាថ្មីទៀត បន្ត​លក់​គ្រឿង​សព្វាវុធ​ឲ្យ តៃវ៉ាន់​ ក្

អាមេរិក ​អនុម័ត​លក់​អាវុធបន្ថែមទៀត​ឲ្យ ​តៃវ៉ាន់ ក្នុង​ទំហំ​ទឹកប្រាក់ជាង ១១ ពាន់​លាន​ដុល្លារ

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​​អនុម័ត​ជាថ្មីទៀត បន្ត​លក់​គ្រឿង​សព្វាវុធ​ឲ្យ តៃវ៉ាន់​ ក្នុង​ទំហំ​ទឹកប្រាក់ចំនួន ១១,១ ពាន់​លាន​ដុល្លារ​។ នេះគឺ ​ជាការ​លក់​អាវុធអាមេរិកឲ្យ​តៃវ៉ាន់ ក្នុង​ទំហំទឹកប្រាក់ដ៏​​​ច្រើន​ ​ហើយ​ជា​​លើកទី២ ​ ក្នុងអាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ​។​ 

អង្គការ​សុខភាពពិភពលោក​ចង់ពង្រឹង​​ប្រសិទ្ធភាព​ថ្នាំ​បូរាណ​ ដោយ​ពឹង​លើ​បញ្ញាសិប្បនិម្មិត

ជំនួប​កំពូល​​អង្គការ​សុខភាពពិភពលោកស្តីពី​វេជ្ជសាស្ត្រ​បូរាណ បាន​បើក​ធ្វើ​នៅ​ថ្ងៃពុធទី​១

អង្គការ​សុខភាពពិភពលោក​ចង់ពង្រឹង​​ប្រសិទ្ធភាព​ថ្នាំ​បូរាណ​ ដោយ​ពឹង​លើ​បញ្ញាសិប្បនិម្មិត

ជំនួប​កំពូល​​អង្គការ​សុខភាពពិភពលោកស្តីពី​វេជ្ជសាស្ត្រ​បូរាណ បាន​បើក​ធ្វើ​នៅ​ថ្ងៃពុធទី​១៧​ធ្នូ​២០២៥ នៅ​ក្រុង​ញូវដេលី​ប្រទេស​ឥណ្ឌាដែល​មាន​មជ្ឈមណ្ឌល​ឱសថបូរាណ​ពិភពលោក តាំង​នៅ។ ជំនួប​កំពូលមាន​​មហិច្ឆតា​ជំរុញ​ការ​ស្រាវជ្រាវ ដើម្បី​​បញ្ជាក់​​អំពី​​ប្រសិទ្ធភាពតាម​បែប​វិទ្យាសាស្ត្រ នៃវិធី​ព្យាបាល​បែប​​​បូរាណខ្លះ​ តាម​រយៈ​​បច្ចេកវិទ្យាទំនើប​​ថ្មី​ មាន​ជាអាទិ៍​បញ្ញាសិប្បនិម្មិត។

យានអវកាសAriane 6 ហោះនាំ​ផ្កាយរណប​​២គ្រឿងនៃ​កម្មវិធីGalileoរបស់អឺរ៉ុប ទៅកាន់អវកាស

វេលាទាបភ្លឺព្រឹកថ្ងៃពុធ ទី​១៧ធ្នូ យានអវកាសអារីយ៉ានទី​៦របស់​អឺរ៉ុប បានហោះនាំផ្កាយរណបចំនួន

យានអវកាសAriane 6 ហោះនាំ​ផ្កាយរណប​​២គ្រឿងនៃ​កម្មវិធីGalileoរបស់អឺរ៉ុប ទៅកាន់អវកាស

វេលាទាបភ្លឺព្រឹកថ្ងៃពុធ ទី​១៧ធ្នូ យានអវកាសអារីយ៉ានទី​៦របស់​អឺរ៉ុប បានហោះនាំផ្កាយរណបចំនួន​​២គ្រឿង ទៅកាន់អវកាស ចេញពីមណ្ឌលអវកាសគូរូ តំបន់ហ្គូយ៉ាន របស់បារាំង។ ផ្កាយរណបទំនើប​ទាំង​២គ្រឿងនេះ ស្ថិតនៅក្នុងកម្មវិធី Galileo ហើយដែលវា​គឺជា​ផ្នែកមួយ ​នៃបេសកកម្ម​​​កសាងប្រព័ន្ធផ្កាយរណប​ឯករាជ្យ​ របស់ទីភ្នាក់ងារអវកាសអឺរ៉ុប​។

លោក ឃួង ស្រេង៖ ការបង្ហោះដ្រូនក្នុងក្រុងភ្នំពេញត្រូវហាមឃាត់ក្រោមហេតុផលសន្តិសុខ

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបាន​ប្រកាស​ហាមឃាត់ការបង្ហោះដ្រូន ក្រោ

លោក ឃួង ស្រេង៖ ការបង្ហោះដ្រូនក្នុងក្រុងភ្នំពេញត្រូវហាមឃាត់ក្រោមហេតុផលសន្តិសុខ

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបាន​ប្រកាស​ហាមឃាត់ការបង្ហោះដ្រូន ក្រោមហេតុផលសន្តិសុខក្នុងពេលកម្ពុជា និងថៃកំពុងមានភាពតានតឹងនៅតាមព្រំដែន។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ ធ្នូនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណាដែលបង្ហោះដ្រូនក្នុងក្រុងភ្នំពេញចាប់ពីថ្ងៃចេញសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ។ 

Nikkei Asia៖ កម្ពុជាដាក់ពាក្យចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP

កាសែតជប៉ុន Nikkei Asia បានឲ្យដឹងនៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៥ ថា កម្ពុជាកំពុងដាក់ពាក្យសុំចូលជាសមាជិកក

Nikkei Asia៖ កម្ពុជាដាក់ពាក្យចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP

កាសែតជប៉ុន Nikkei Asia បានឲ្យដឹងនៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៥ ថា កម្ពុជាកំពុងដាក់ពាក្យសុំចូលជាសមាជិកក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាត់ CPTPP។ សំណើសុំនេះធ្វើឡើង បន្ទាប់​ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពន្ធបដិការក្នុងអត្រា១៩% ជាមួយអាមេរិក។ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា កម្ពុជានឹងទទួលបានឱកាសថ្មីៗក្នុងការពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួននៅពេលក្លាយជាសមាជិក CPTPP។

អ.ស.ប. ស្រែកអាសន្នថាជន​ស៊ីវិលអ៊ុយក្រែនក្លាយ​ជា​ផ្ទាំង​ស៊ីបនៃ​ការ​​វាយប្រហារ​កាន់តែច្រើន

ក្រេមឡាំងបាន​ព្រមាន​ជា​ស្រេច​ថា​​ គ្មានទេ​​ការ​ផ្អាក​ ឬ​បន្ធូរបន្ថយ​សកម្មភាព​បាញ់​ប្រហា

អ.ស.ប. ស្រែកអាសន្នថាជន​ស៊ីវិលអ៊ុយក្រែនក្លាយ​ជា​ផ្ទាំង​ស៊ីបនៃ​ការ​​វាយប្រហារ​កាន់តែច្រើន

ក្រេមឡាំងបាន​ព្រមាន​ជា​ស្រេច​ថា​​ គ្មានទេ​​ការ​ផ្អាក​ ឬ​បន្ធូរបន្ថយ​សកម្មភាព​បាញ់​ប្រហារ​​ក្នុង​អំឡុង​ពេល​បុណ្យ​ណូអែល និង​បុណ្យ​ឆ្លង​ឆ្នាំ។ នេះ​ជា​ដំណឹង​ដ៏​អាក្រក់​មួយទៀត ព្រោះ​បើ​តាម​អង្គការ​សហប្រជាជាតិ​ ជន​ស៊ីវិល​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ដោយ​ដ្រូន​រុស្ស៊ី​កាន់​តែ​ខ្លាំង​ឡើងៗ។ ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បានបង្ហាញ​ក្តៅ​​ព្រួយ​បារម្ភខ្លាំង​ចំពោះ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ដែន​ដី​អ៊ុយក្រែន​ក្រោម​ការ​ត្រួត​ត្រា​របស់​រុស្ស៊ី។

លោក ឃួន ស្រេង៖ ការបង្ហោះដ្រូនក្នុងក្រុងភ្នំពេញត្រូវហាមឃាត់ក្រោមហេតុផលសន្តិសុខ

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបាន​ប្រកាស​ហាមឃាត់ការបង្ហោះដ្រូន ក្រោ

លោក ឃួន ស្រេង៖ ការបង្ហោះដ្រូនក្នុងក្រុងភ្នំពេញត្រូវហាមឃាត់ក្រោមហេតុផលសន្តិសុខ

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបាន​ប្រកាស​ហាមឃាត់ការបង្ហោះដ្រូន ក្រោមហេតុផលសន្តិសុខក្នុងពេលកម្ពុជា និងថៃកំពុងមានភាពតានតឹងនៅតាមព្រំដែន។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ ធ្នូនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណាដែលបង្ហោះដ្រូនក្នុងក្រុងភ្នំពេញចាប់ពីថ្ងៃចេញសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ។ 

សារមន្ទីរសិល្បៈអាស៊ីសម្រេច​ប្រគល់វត្ថុបុរាណ ៣រូប​មកឲ្យកម្ពុជាវិញ

ជាលើកទីមួយ សារមន្ទីរសិល្បៈអាស៊ីនៃវិទ្យាស្ថាន Smithsonian ក្នុងសហរដ្ឋអាមេរិក បានសម្រេចជាផ្លូវការ​

សារមន្ទីរសិល្បៈអាស៊ីសម្រេច​ប្រគល់វត្ថុបុរាណ ៣រូប​មកឲ្យកម្ពុជាវិញ

ជាលើកទីមួយ សារមន្ទីរសិល្បៈអាស៊ីនៃវិទ្យាស្ថាន Smithsonian ក្នុងសហរដ្ឋអាមេរិក បានសម្រេចជាផ្លូវការ​​ក្នុងការ​​​ប្រគល់​​វត្ថុបុរាណខ្មែរចំនួន ៣រូប​ជូនមកកម្ពុជាវិញ បន្ទាប់ពីមានកិច្ចចរចា​​​អស់រយៈ​ពេល​​​ជាច្រើនឆ្នាំ​​​​​។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌​នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ តាម​ក្រសួងវប្បធម៌ ​​​រតនវត្ថុសិល្បៈបុរាណខ្មែរទាំង ៣នេះ ជាវត្ថុ​បុរាណ​​ដែលត្រូវបានលួចនាំចេញ ​អំឡុងពេលមានសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា។ 

បំណុលរាប់សិបលានដុល្លារនឹងត្រូវលុបចោលដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

នៅ​ក្នុង​សន្និ​សីទ​កាសែត​នា​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ លោក​ អ៊ិន​ ចាន់នី ​ប្រធាន​នាយ

បំណុលរាប់សិបលានដុល្លារនឹងត្រូវលុបចោលដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

នៅ​ក្នុង​សន្និ​សីទ​កាសែត​នា​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ លោក​ អ៊ិន​ ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ​អេស៊ីលីដា បាន​ប្រកាស​ពី​ផែន​ការ​លុប​បំណុល​សរុប​ ៣០​លាន​ដុល្លារ ​សម្រាប់​យោធិន​ពិកា ​និង​យោធិន​ពលី​នៅសម​ភូមិ​ជួរ​មុខ​។​ ទន្ទឹម​គ្នា​នោះ ​អេស៊ីលីដា​ក៏ប្រកាស​ពី​ការ​ពន្យារ​ពេល​សង​បំណុល​របស់​អតិថិ​ជន​ដែល​ជាយោធិន​នៅ​ជួរ​មុខ​សរុប​ប្រមាណ ​៧០​លាន​ដុល្លារ​ដែរ​។​ ចំណែក​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​បាន​ប្រកាស​ពីការ​អនុវត្ត​វិធាន​ការ​ដែល​ដាក់​ចេញ​ដោយ​ធនាគារ​ជាតិ​។​ ធនាគារ​ជាតិ​ដែល​ប្រាប់​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញា​វត្ថុ​លុប​ចោល​ឥណទាន ​១០​លាន​រៀល​សម្រាប់​យោធិន​របួស ​និង​លុប​ចោល​ឥណទាន​ដល់​ទៅ ៨០​លាន​រៀល​ក្នុង​ករណី​យោធិន​ពលី ​រួមទាំង​ផ្តល់​ការ​អនុគ្រោះ​ពិសេស​ដល់​ពលរដ្ឋ​ដែល​ជា​ជន​ភៀស​សឹក​៕

ប្រទេសអឺរ៉ុប​៣៥ប្រទេស សម្រេច​បង្កើតគណៈកម្មការទាមទារ​សំណងខូចខាត​ជូន​អ៊ុយក្រែន

ប្រទេសអឺរ៉ុបចំនួន​៣៥ប្រទេស បានមូលមតិគ្នា នៅថ្ងៃទី​១៦ធ្នូ សម្រេច​បង្កើតគណៈកម្មការពិសេសមួយ

ប្រទេសអឺរ៉ុប​៣៥ប្រទេស សម្រេច​បង្កើតគណៈកម្មការទាមទារ​សំណងខូចខាត​ជូន​អ៊ុយក្រែន

ប្រទេសអឺរ៉ុបចំនួន​៣៥ប្រទេស បានមូលមតិគ្នា នៅថ្ងៃទី​១៦ធ្នូ សម្រេច​បង្កើតគណៈកម្មការពិសេសមួយ ដើម្បីទទួលបន្ទុកចាត់ចែងកិច្ចការ ទាមទារ​​សំណងខូចខាតជូន​​អ៊ុយក្រែន ដែល​បានរងគ្រោះដោយ​​​សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី ​ជិត​៤ឆ្នាំមកនេះ​។ ជាសំណងជួលជុល​ ទាំងទៅលើបញ្ហា​ជំងឺផ្លូវចិត្តជនរងគ្រោះ និងការខូចខាតសម្ភារៈទ្រព្យសម្បត្តិឯកជន​​ និង​​​បេតិកភណ្ឌជាតិ​​អ៊ុយក្រែនជាដើម​។ តែទន្ទឹមនឹងនេះ ការ​ប្រឹងប្រែងរបស់អឺរ៉ុបនេះ អាចនឹង​ជួប​ឧបសគ្គ​ ប្រសិន​បើអាមេរិក​ចង់កំណត់​ការ​មិនយកទោសពៃទាំងស្រុង ដើម្បី​បិទបញ្ចប់សង្គ្រាម​​នឹង​​កសាង​សន្តិភាព​។

សិង្ហបុរី បន្តរក្សាទោសប្រហារជីវិត និងអនុវត្តទោស​នេះ យ៉ាងតឹងតែង

នៅសិង្ហបុរី តុលាការ​បាន​សម្រេច​ច្រានចោល​បណ្តឹងរបស់​ក្រុម​សង្គម​ស៊ីវិល ​ដែល​ស្នើសុំ​ឲ្យ​

សិង្ហបុរី បន្តរក្សាទោសប្រហារជីវិត និងអនុវត្តទោស​នេះ យ៉ាងតឹងតែង

នៅសិង្ហបុរី តុលាការ​បាន​សម្រេច​ច្រានចោល​បណ្តឹងរបស់​ក្រុម​សង្គម​ស៊ីវិល ​ដែល​ស្នើសុំ​ឲ្យ​លុប​ចោលទោសប្រហារ​ជីវិត ចំពោះជនជាប់ចោទ​ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន​។ ដោយបន្ត​រក្សាការ​ផ្តន្ទាទោស​ប្រហារជីវិត អាជ្ញាធរ​សិង្ហបុរី យល់ឃើញថា ការអនុវត្តទោស​ប្រហារ​ជីវិត​ ធ្វើឲ្យ​ប្រទេស​អាស៊ី​មួយ​នេះ មា​នសន្តិសុខសុវត្ថិភាពជាងគេ​លើពិភពលោក​​។​  

អង្គការទស្សនៈពិភពលោកទទូចឱ្យមានជំនួយបន្ថែមដល់ជនភៀសសឹក ពិសេសកុមារ

អង្គការទស្សនៈពិភពលោក (World Vision) ដែលធ្វើការលើកិច្ចគាំពារកុមារបានអំពាវនាវឱ្យមានជំនួយមូលនិធិបន្ទ

អង្គការទស្សនៈពិភពលោកទទូចឱ្យមានជំនួយបន្ថែមដល់ជនភៀសសឹក ពិសេសកុមារ

អង្គការទស្សនៈពិភពលោក (World Vision) ដែលធ្វើការលើកិច្ចគាំពារកុមារបានអំពាវនាវឱ្យមានជំនួយមូលនិធិបន្ទាន់ដល់កុមារក្នុងជំរំភៀសសឹក ក្រោយមានពលរដ្ឋខ្មែររាប់ពាន់គ្រួសារបានផ្លាស់ទីក្នុងពេលនៃការប៉ះទង្គិចគ្នាតាមព្រំដែនជាថ្មីរវាងយោធាកម្ពុជា និងថៃ។ តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោកក៏បានទទូចឱ្យម្ចាស់ជំនួយបង្កើនជំនួយដូចជា ស្បៀង និងជម្រក ព្រមទាំងផ្តល់ជំនួយផ្នែកអប់រំដល់កុមារក្នុងរយៈពេលវែង។

លោក រស់ សុដ្ឋា៖ ពលរដ្ឋត្រូវចេះបង្ការខ្លួនពីការប្រើផ្សែងពុលរបស់ទាហានថៃ

លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ CHRAC ប្រាប់វិទ្យុបារ

លោក រស់ សុដ្ឋា៖ ពលរដ្ឋត្រូវចេះបង្ការខ្លួនពីការប្រើផ្សែងពុលរបស់ទាហានថៃ

លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ CHRAC ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្រុមការងារជំនាញរបស់អង្គការ CHRAC នឹងបន្តចុះទៅអង្កេតពីផលប៉ះពាល់ដែលបង្កចេញពីការបាញ់ផ្សែងពុលដោយយោធាថៃក្នុងពេលប៉ះទង្គិចគ្នាលើកទី២ ជាមួយកម្ពុជា។ តាមលោក រស់ សុដ្ឋា ពលរដ្ឋត្រូវចេះការពារខ្លួនដោយពាក់ម៉ាស និងកុំទទួលទានទឹកអូរ ឬស្រះក្នុងតំបន់ដែលរងការបាញ់ផ្សែងពុលរបស់យោធាថៃ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី ៖ ភេរវករ ទំនងជា​​មាន​ទំនោរមនោគមវិជ្ជា​ជីហាតអ៊ីស្លាម

​ភេរវកម្មនៅមាត់ឆ្នេរក្រុង​ស៊ីដនី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បានីស៊ី បញ្ជាក

នាយករដ្ឋមន្ត្រីអូស្ត្រាលី ៖ ភេរវករ ទំនងជា​​មាន​ទំនោរមនោគមវិជ្ជា​ជីហាតអ៊ីស្លាម

​ភេរវកម្មនៅមាត់ឆ្នេរក្រុង​ស៊ីដនី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បានីស៊ី បញ្ជាក់ថា ខ្មាន់កាំភ្លើង ២នាក់ ឪពុកនិង​កូន ​ប្រាកដជាមាន​ការ​ជំរុញ​ចិត្ត ​ពី​ទំនោរមនោគមវិជ្ជាជ្រុលនិយម នៃ អង្គការ​រដ្ឋអ៊ីស្លាមជីហាត ជាក់ជាពុំខាន។ ​​ភេរវកម្ម​បាញ់ប្រហារ​ដ៏សោកនាដកម្ម​ ​បានកើតឡើងកាលពី​ថ្ងៃ​អាទិត្យ​ ទី ១៤ធ្នូ​ និងបណ្តាល​ធ្វើឲ្យ​មនុស្ស ​ស្លាប់ ១៥ នាក់ និង ​របួស​ធ្ងន់​ ៤២ នាក់។​  

អាមេរិក​សុខចិត្ត​​លើ​ “លក្ខខណ្ឌ​ការពារសន្តិសុខ​រឹងមាំ​ឲ្យ​​អ៊ុយក្រែន​​”​ ដើម្បី​ចងជើង​រុស្ស៊ី

​ថ្ងៃអាទិត្យ​និង​ថ្ងៃចន្ទកន្លងមកនេះ លោក​ប្រធានាធិបតី​​អ៊ុយក្រែន​ បានចរចានៅទីក្រុងប៊ែរឡា

អាមេរិក​សុខចិត្ត​​លើ​ “លក្ខខណ្ឌ​ការពារសន្តិសុខ​រឹងមាំ​ឲ្យ​​អ៊ុយក្រែន​​”​ ដើម្បី​ចងជើង​រុស្ស៊ី

​ថ្ងៃអាទិត្យ​និង​ថ្ងៃចន្ទកន្លងមកនេះ លោក​ប្រធានាធិបតី​​អ៊ុយក្រែន​ បានចរចានៅទីក្រុងប៊ែរឡាំង ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេសអឺរ៉ុប និង​តំណាងសហរដ្ឋអាមេរិក ដើម្បី​និយាយអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី​។ ឆ្លងកាត់ការពិភាក្សាគ្នា ភាគីសហរដ្ឋអាមេរិក​​ ​បានសុខចិត្ត​ទៅតាមការទាមទាររបស់អ៊ុយក្រែននិងអឺរ៉ុប ដោយបានសន្យាធានា​ចងលក្ខខណ្ឌការពារសន្តិសុខឲ្យ​​​អ៊ុយក្រែន ឲ្យ​បានរឹងមាំបំផុត​ ដើម្បីកុំឲ្យរុស្ស៊ីអាចត្រឡប់​មក​​​​ធ្វើសង្គ្រាមឈ្លានពាន​អ៊ុយក្រែន​ជាថ្មីទៀត។

លោក ហ៊ុន សែន៖ គ្មានទាហានរុស្ស៊ី ឬបរទេសណាចូលរួមសមរភូមិនៅកម្ពុជាទេ

នៅរសៀលថ្ងៃអង្គារ ទី១៦ ធ្នូនេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែនបានប្រតិកម្មតបទៅនឹងប្រព័

លោក ហ៊ុន សែន៖ គ្មានទាហានរុស្ស៊ី ឬបរទេសណាចូលរួមសមរភូមិនៅកម្ពុជាទេ

នៅរសៀលថ្ងៃអង្គារ ទី១៦ ធ្នូនេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែនបានប្រតិកម្មតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលថា មានទាហានរុស្ស៊ីចូលរួមប្រយុទ្ធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក ហ៊ុន សែន បានបញ្ជាក់ចំៗថា កម្ពុជាពុំដែលមានយោធាបរទេសណាម្នាក់នៅក្នុងប្រទេសឡើយ ចាប់តាំងពីអ៊ុនតាក់ត្រូវបានដកចេញពីកម្ពុជានៅឆ្នាំ ១៩៩៣។

ជនភៀសសឹកស្នើឱ្យសហគមន៍អន្តរជាតិជួយបញ្ចប់ជម្លោះប្រដាប់អាវុធតាមព្រំដែនខ្មែរ-ថៃ

បន្ទាប់ពីការផ្ទុះសង្គ្រាមតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃជាលើកទី២ យោធាថៃបានប្រើប្រាស់អាវុធធន

ជនភៀសសឹកស្នើឱ្យសហគមន៍អន្តរជាតិជួយបញ្ចប់ជម្លោះប្រដាប់អាវុធតាមព្រំដែនខ្មែរ-ថៃ

បន្ទាប់ពីការផ្ទុះសង្គ្រាមតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃជាលើកទី២ យោធាថៃបានប្រើប្រាស់អាវុធធន់ធ្ងន់ ដូចជាការទម្លាក់គ្រាប់ផ្លោងតាមយន្តហោះ F-16 ជាដើម​ចូលមូលដ្ឋានស៊ីវិលរបស់កម្ពុជា។ ការណ៍នេះ​បានបង្ខំឱ្យជនភៀសសឹកកម្ពុជាប្រមាណជាង ៤២ម៉ឺននាក់ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេ ទៅរកតំបន់មានសុវត្ថិភាព។ ក្នុងកាលៈទេសៈនេះដែរ ជនភៀសសឹកកម្ពុជាមួយចំនួន​កំពុងជួបប្រទះនឹងកង្វះខាតតម្រូវការប្រចាំថ្ងៃរួមមាន កន្លែងស្នាក់នៅ អាហារ ទឹកស្អាតប្រើប្រាស់ ព្រមទាំងការខកខានការសិក្សារបស់ក្មេងៗ​ជាដើម។ ប្រឈមនឹងផលវិបាកទាំងនេះ ជនភៀសសឹកកម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចជួយបញ្ចប់សង្គ្រាមឈ្លានពានថៃមកលើកម្ពុជា ដើម្បីឱ្យពួកគេបានវិលត្រលប់ទៅលំនៅឋាន ជួបជុំគ្រួសារ និងប្រកបមុខរបរស្រែចម្ការឡើងវិញ។ 

ថៃរឹតបន្តឹងការធ្វើដំណើរតាមផ្លូវអាកាសរបស់ជនបរទេស ពិសេសពលរដ្ឋខ្មែរក្នុងពេលជម្លោះព្រំដែន

រដ្ឋាភិបាលថៃ តាមរយៈការិយាល័យអន្តោប្រវេសន៍បានប្រកាសក្នុងថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២៥ ពីការរឹតបន

ថៃរឹតបន្តឹងការធ្វើដំណើរតាមផ្លូវអាកាសរបស់ជនបរទេស ពិសេសពលរដ្ឋខ្មែរក្នុងពេលជម្លោះព្រំដែន

រដ្ឋាភិបាលថៃ តាមរយៈការិយាល័យអន្តោប្រវេសន៍បានប្រកាសក្នុងថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២៥ ពីការរឹតបន្តឹងការចេញ-ចូលតាមផ្លូវអាកាស។ វិធានការនេះធ្វើឡើងក្រោមហេតុផលបារម្ភពីបញ្ហាសន្តិសុខជាតិក្នុងពេលដែលស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃកំពុងបន្តកើនកម្តៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃដោយបញ្ជាក់ថា វិធានការរឹតបន្តឹងនេះសំដៅលើជនបរទេស ពិសេសគឺពលរដ្ឋខ្មែរ។ ដោយឡែក កម្ពុជា តាមរយៈអ្នកនាំពាក្យអាកាសចរស៊ីវិលលោក ស៊ិន ចាន់សេរីវុត្ថា ហាក់មិនបានភ្ញាក់ផ្អើលនឹងវិធានការរបស់ថៃនេះទេ។

តើកម្ពុជាគួរគិតយ៉ាងណាចំពោះលក្ខខណ្ឌឈប់បាញ់ទាំង ៣ចំណុចរបស់ថៃពេលនេះ?

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សា

តើកម្ពុជាគួរគិតយ៉ាងណាចំពោះលក្ខខណ្ឌឈប់បាញ់ទាំង ៣ចំណុចរបស់ថៃពេលនេះ?

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយបង្ហាញលក្ខខណ្ឌចំនួន ៣ចំណុចសម្រាប់បទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លក្ខខណ្ឌទី១ កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន ទី២ បទឈប់បាញ់ត្រូវធ្វើឡើងដោយអនុវត្តជាក់ស្ដែង និងទី៣ កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន។ អ្នកវិភាគនានានៅកម្ពុជាយល់ឃើញថា លក្ខខណ្ឌទាំង ៣ របស់ថៃគឺជាចំណុចងាយៗ និងថា កម្ពុជាធ្លាប់បានគោរពយ៉ាងខ្ជាប់ខ្ជួនលើចំណុចទាំងនោះរួចហើយនាពេលកន្លងមក។ តើកម្ពុជាគួរគិតយ៉ាងណាចំពោះលក្ខខណ្ឌទាំង ៣ចំណុចរបស់ថៃពេលនេះ?

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សស្នើឲ្យមានការឈប់បាញ់ជាបន្ទាន់រវាងកម្ពុជា និងថៃ

នៅថ្ងៃទី១៥ធ្នូម្សិលមិញនេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស​ (​APHR)​ បានស្នើឲ្យ​បញ្ឈប់

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សស្នើឲ្យមានការឈប់បាញ់ជាបន្ទាន់រវាងកម្ពុជា និងថៃ

នៅថ្ងៃទី១៥ធ្នូម្សិលមិញនេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស​ (​APHR)​ បានស្នើឲ្យ​បញ្ឈប់ការវាយប្រហារគ្នា​រវាងកងទ័ពកម្ពុជា និងថៃជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ក្រៅពីនេះ​ APHR ក៏សុំឲ្យមានការការពារប្រជាជនស៊ីវិលឲ្យបានពេញលេញ និងលទ្ធភាពចូលទៅជួយខាងផ្នែកមនុស្សធម៌សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននេះ។

រុស្ស៊ីបដិសេធការចោទប្រកាន់របស់ថៃដែលថា មាន​រុស្ស៉ីធ្វើ​ទាហានស៊ីឈ្នួលក្នុងជម្លោះព្រំដែនខ្មែរ-ថៃ

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកកបានច

រុស្ស៊ីបដិសេធការចោទប្រកាន់របស់ថៃដែលថា មាន​រុស្ស៉ីធ្វើ​ទាហានស៊ីឈ្នួលក្នុងជម្លោះព្រំដែនខ្មែរ-ថៃ

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកកបានច្រានចោលការចុះផ្សាយ​ប្រព័ន្ធផ្សព្វផ្សាយថៃដែលចុះផ្សាយថា ​ពលរដ្ឋរុស្ស៊ីអាចធ្វើជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ចំពោះរុស្ស៊ី ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ​​បានរំលោភបំពានដល់ពលរដ្ឋខ្លួន និងប៉ះពាល់ទំនាក់ទំនងជាប្រពៃណីជាមួយកម្ពុជា និងថៃ។ 

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាលោកនឹងដោះស្រាយសង្គ្រាមខ្មែរ-ថៃ

ថ្លែងពីការិយាល័យធ្វើការរបស់លោកនៅឯសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាលោកនឹងដោះស្រាយសង្គ្រាមខ្មែរ-ថៃ

ថ្លែងពីការិយាល័យធ្វើការរបស់លោកនៅឯសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃទី១៥ធ្នូម្សិលមិញថា លោកបានបញ្ចប់សង្គ្រាមចំនួន៨ តែសង្គ្រាមមួយក្នុងចំណោមនោះ គឺសង្គ្រាម ខ្មែរ និងថៃ នៅមិនទាន់បញ្ចប់នៅឡើយ ដោយសារការវាយប្រយុទ្ធតាមព្រំដែនប្រទេសទាំងពីរនៅបន្ត ហើយការសា្លប់ក៏បានកើតឡើង។  លោកកត់សម្គាល់ឃើញថា មានបញ្ហាតិចតួចនៅក្នុងការបញ្ចប់សង្គ្រាមនេះ។ យ៉ាងណាក្តី ចៅហ្វាយសេតវិមានរូបនេះ បង្ហាញការតាំងចិត្តនឹងដោះស្រាយសង្គ្រាមមួយនេះឲ្យខាងតែបាន។ 

១ឆ្នាំ អារ៉ាប៊ីសាអូឌីត ប្រហារជីវិត​មនុស្ស យ៉ាងតិច ៣៤០ នាក់

ចាប់ពី​ដើម​ឆ្នាំ ​មកទល់​នឹង​ពាក់កណ្តាល​ខែធ្នូ​ ឆ្នាំ​២០២៥ នេះ​ អារ៉ាប៊ីសាអូឌីត បាន​ប្រហារ

១ឆ្នាំ អារ៉ាប៊ីសាអូឌីត ប្រហារជីវិត​មនុស្ស យ៉ាងតិច ៣៤០ នាក់

ចាប់ពី​ដើម​ឆ្នាំ ​មកទល់​នឹង​ពាក់កណ្តាល​ខែធ្នូ​ ឆ្នាំ​២០២៥ នេះ​ អារ៉ាប៊ីសាអូឌីត បាន​ប្រហារជីវិតមនុស្ស យ៉ាងហោច​ ៣៤០ នាក់។ ចំនួន​នេះ បំបែក​កំណត់ត្រា ​ឆ្នាំ​ចាស់ ២០២៤។ ​អារ៉ាប៊ីសាអូឌីត ជាព្រះ​រាជាណាចក្រ​ ដែលឃុំឃាំង​​មនុស្ស​​​ច្រើន​ជាងគេ ក្នុង​ពិភពលោក បន្ទាប់ពី ចិន និង អ៊ីរ៉ង់។  

ចាង​ហ្វាង​កាសែត​ប្រឆាំងនៅហុងកុង​ លោក ​ជីមីឡៃ​ ​មានទោស អាច​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

នៅ​ថ្ងៃចន្ទទី ១៥​ធ្នូ​នេះ តុលាការ​ហុងកុង​បាន​ប្រកាសរក​ឃើញ​​​ថាលោក ជីមី ឡៃ ​មហាសេដ្ឋី​ផ្នែ

ចាង​ហ្វាង​កាសែត​ប្រឆាំងនៅហុងកុង​ លោក ​ជីមីឡៃ​ ​មានទោស អាច​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

នៅ​ថ្ងៃចន្ទទី ១៥​ធ្នូ​នេះ តុលាការ​ហុងកុង​បាន​ប្រកាសរក​ឃើញ​​​ថាលោក ជីមី ឡៃ ​មហាសេដ្ឋី​ផ្នែក​​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​និង​ ជាអតីត​ចាង​ហ្វាង​កាសែត​ប្រឆាំង​​ ពិត​ជាបាន​ប្រព្រឹត្ត​កំហុស ចង់​បះបោរ និង​ផ្សំ​គំនិត​ជាមួយ​បរទេស ​ប៉ះពាល់​ដោយ​សន្តិសុខ​ជាតិ។​ បើ​យោង​ទៅ​តាម​ច្បាប់​សន្តិសុខ​ជាតិដែល​តាក់តែង​ឡើង​ដោយ​ប៉េកាំង​ លោក ជីមី ឡៃ​ ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារអស់​មួយ​ជីវិត។ តុលាការ​នឹង​ប្រកាស​សាលក្រមនៅពេល​ក្រោយ

លោក លី វណ្ណៈ៖ តំបន់អង្គរវត្តមិនមែនជាទីតាំងគោលដៅវាយប្រហាររបស់យោធាថៃ

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានពង្រីកសមរភូមិ ដោយបើកការបាញ់ប្រហារកំរោល ជាមួយយន្

លោក លី វណ្ណៈ៖ តំបន់អង្គរវត្តមិនមែនជាទីតាំងគោលដៅវាយប្រហាររបស់យោធាថៃ

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានពង្រីកសមរភូមិ ដោយបើកការបាញ់ប្រហារកំរោល ជាមួយយន្តហោះចម្បាំង F -16 ទម្លាក់គ្រាប់ទៅលើស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីតំបន់អង្គរវត្ត។ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលនេះថា តំបន់អង្គរវត្តមិនមែនជាទីតាំងគោលដៅវាយប្រហាររបស់យោធាថៃនោះទេ ហើយលោកក៏មិនជឿថា យោធាថៃប្រហើនទៅបើកការប្រហារដល់តំបន់ប្រាសាទអង្គរវត្តដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃត្រូវពន្យារពេល

គម្រោងនៃការបង្ហាញលទ្ធផលពិនិត្យផ្ទៀងផ្ទាត់ដើមហេតុ នៅពី​ក្រោយការវាយប្រយុទ្ធគ្នា​ជាលើកទី២រ

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃត្រូវពន្យារពេល

គម្រោងនៃការបង្ហាញលទ្ធផលពិនិត្យផ្ទៀងផ្ទាត់ដើមហេតុ នៅពី​ក្រោយការវាយប្រយុទ្ធគ្នា​ជាលើកទី២រវាងកងទ័ពកម្ពុជា និងថៃ​ត្រូវបានពន្យារពេលទៅតាមការ​ស្នើសុំរបស់ប្រទេសជិតខាងទាំងពីរនេះ។ នេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម​ ដែលត្រូវបានដកស្រង់សម្តីដោយកាសែត Bernama។ ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលទីក្រុងគូឡាឡាំពួរ​បានស្នើឲ្យ​មានការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅទីតាំងមានជម្លោះតាមព្រំដែនខ្មែរ ដើម្បីបានដឹងពីដំណើរដើមទងនៃការផ្ទុះអាវុធ។

នៅស៊ីលី អ្នក​នយោបាយស្តាំអភិរក្សនិយមជ្រុល ​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី

នៅ​​ស៊ីលី ជាលើកទី១​ក្នុង​ប្រវត្តិសាស្ត្រ រយៈ​ពេល​៣៥ឆ្នាំចុងក្រោយ​​នេះ ដែល​ប្រជា​ពលរដ្ឋសម

នៅស៊ីលី អ្នក​នយោបាយស្តាំអភិរក្សនិយមជ្រុល ​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី

នៅ​​ស៊ីលី ជាលើកទី១​ក្នុង​ប្រវត្តិសាស្ត្រ រយៈ​ពេល​៣៥ឆ្នាំចុងក្រោយ​​នេះ ដែល​ប្រជា​ពលរដ្ឋសម្រេច​បោះឆ្នោត​គាំទ្រ ​អ្នក​នយោបាយ​ស្តាំនិយមជ្រុល ​និង​អភិរក្សនិយម​ជ្រុល​ ឲ្យ​ឡើង​កាន់អំណាចប្រធានាធិបតី ។ តែ ជ័យជម្នះរបស់​អ្នកនយោបាយ​ស្តាំអភរិក្សនិយមជ្រុល​ នាពេលនេះ ​​​ជាទំព័រដ៏​ខ្មៅ​ងងឹត​ចំពោះ​ស្ត្រី និង​អ្នក​ស្រឡាញ់​ភេទដូចគ្នា​ នៅ​ស៊ីលី​។​ ​

បារាំងអំពាវនាវជាថ្មីឲ្យកម្ពុជា-ថៃ គោរពសេចក្តីថ្លែងការណ៍រួម និងដោះស្រាយគ្នាដោយសន្តិវិធី

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសបារាំងបានអំពាវនាវជាថ្មី ឲ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់ការ

បារាំងអំពាវនាវជាថ្មីឲ្យកម្ពុជា-ថៃ គោរពសេចក្តីថ្លែងការណ៍រួម និងដោះស្រាយគ្នាដោយសន្តិវិធី

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសបារាំងបានអំពាវនាវជាថ្មី ឲ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់ការប្រយុទ្ធគ្នា និងវិលទៅរកការសន្ទនាគ្នា ដោយគោរពតាមសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ។ ការអំពាវនាវរបស់បារាំង ធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ បានចេញសេចក្តីថ្លែងការណ៍ម្តងហើយ ឲ្យប្រទេសទាំងពីរគោរពបទឈប់បាញ់ឲ្យបានពេញលេញ។

ថៃគំរាមបិទផ្លូវដឹកប្រេងចូលកម្ពុជា ក្រោយកម្ពុជាបិទការឆ្លងកាត់របស់ប្រជាជនតាមព្រំដែនគោក

យោធាថៃបានបង្ហើបឲ្យដឹងថា ខ្លួនកំពុងគិតគូរដល់ការរាំងខ្ទប់ការដឹកជញ្ជូនប្រេងចូលមកកម្ពុជា ខណ

ថៃគំរាមបិទផ្លូវដឹកប្រេងចូលកម្ពុជា ក្រោយកម្ពុជាបិទការឆ្លងកាត់របស់ប្រជាជនតាមព្រំដែនគោក

យោធាថៃបានបង្ហើបឲ្យដឹងថា ខ្លួនកំពុងគិតគូរដល់ការរាំងខ្ទប់ការដឹកជញ្ជូនប្រេងចូលមកកម្ពុជា ខណៈការវាយប្រយុទ្ធគ្នាក្នុងជម្លោះព្រំដែនរវាងប្រទេសជិតខាងទាំងពីរនៅមិនទាន់ធូរស្រាល។ ថៃដែលបានបិទការចរចាជាមួយកម្ពុជាក៏មានបំណងបិទការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្រផ្សេងទៀត​​ចូលមកកម្ពុជាផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែល​​ចុះផ្សាយកាលពីថ្ងៃទី១៤ធ្នូនេះ ។

Get more results via ClueGoal