Cambodia



លោក Casey Barnett៖ កម្ពុជាមានទាំងឱកាស និងហានិភ័យក្នុងបរិបទដំឡើងពន្ធរបស់អាមេរិក

មកដល់ពេលនេះ ការចរចាការដាក់ពន្ធលើមុខទំនិញរវាងកម្ពុជា និងអាមេរិក នៅមិនទាន់មានការកំណត់ជាក់ល

សង្គមស៊ីវិល​៖ការបន្តរំឭកដល់ការស្លាប់របស់ លោក ឈុត វុទ្ធី ដើម្បីបំបាត់អំពើនិទណ្ឌភាព

ថ្ងៃទី២៦ ខែមេសា គឺជាព្រឹត្តិការណ៍នៃឃាតកម្មលើសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធីដែលត្រូវបាន​

សង្គមស៊ីវិល​៖ការបន្តរំឭកដល់ការស្លាប់របស់ លោក ឈុត វុទ្ធី ដើម្បីបំបាត់អំពើនិទណ្ឌភាព

ថ្ងៃទី២៦ ខែមេសា គឺជាព្រឹត្តិការណ៍នៃឃាតកម្មលើសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធីដែលត្រូវបាន​គេធ្វើឃាតក្នុងខេត្តកោះកុង ពេលលោក និងអ្នកកាសែតពីរនាក់ចុះទៅអង្កេតបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបន់ភ្នំក្រវ៉ាញ។ ១៣ឆ្នាំក្រោយមក អង្គការ​សង្គមស៊ីវិល​មួយចំនួននៅកម្ពុជា​នៅតែបន្តរំឭកដល់ការបាញ់សម្លាប់លោក ឈុត វុទ្ធី ដើម្បីបន្តរកយុត្តិធម៌ឲ្យបានពេញលេញ និងដើម្បីបំបាត់ទិទណ្ឌភាពក្នុងសង្គមកម្ពុជា។ 

ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជាមានកំណើន ៤ភាគរយសម្រាប់ឆ្នាំ២០២៥

ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា​នឹង​មានកំណើនអត្រា៤ភាគរយនៅឆ្នាំ២០២៥ ដែលថយ

ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជាមានកំណើន ៤ភាគរយសម្រាប់ឆ្នាំ២០២៥

ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា​នឹង​មានកំណើនអត្រា៤ភាគរយនៅឆ្នាំ២០២៥ ដែលថយចុះបន្តិចធៀបនឹងអត្រាកំណើន៥,៣ភាគរយកាលពីឆ្នាំ២០២៤។ អ្នកជំនាញពាណិជ្ជកម្មថា សេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ បើជាប់ពន្ធច្រើនលើការនាំទំនិញទៅសហរដ្ឋអាមេរិក ព្រោះកំណើនដែលមានកន្លងមកគឺពឹងផ្អែកមួយភាគធំលើការនាំចេញទៅទីផ្សារអាមេរិក។ 

បណ្ណាគារជប៉ុន Tsutaya ដ៏ល្បីល្បាញធំជាងគេក្នុងលោក មកបង្កើតទីតាំងនៅកម្ពុជា

មិនដែលធ្លាប់មាននៅកម្ពុជា បណ្ណាគាររបស់ជប៉ុនឈ្មោះ Tsutaya ដែលជាបណ្ណាគារដ៏ធំ ល្បីឈ្មោះក្នុងពិភពល

បណ្ណាគារជប៉ុន Tsutaya ដ៏ល្បីល្បាញធំជាងគេក្នុងលោក មកបង្កើតទីតាំងនៅកម្ពុជា

មិនដែលធ្លាប់មាននៅកម្ពុជា បណ្ណាគាររបស់ជប៉ុនឈ្មោះ Tsutaya ដែលជាបណ្ណាគារដ៏ធំ ល្បីឈ្មោះក្នុងពិភពលោក បានមកបង្កើតទីតាំងជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ។ ហាងលក់សៀវភៅដែលមានរចនាបថបែបជប៉ុនមួយនេះបាននាំយកសៀវភៅរហូតដល់ទៅប្រមាណ ៧ម៉ឺនចំណងជើង មកតាំងលក់ ព្រមទាំងមានហាងកាហ្វេ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ពលរដ្ឋខ្មែរ ដែលវិទ្យុបារាំងអន្តរជាតិ RFI បានសម្ភាសន៍ បានលើកឡើងពីក្តីរំភើបនៅពេលឃើញមានបណ្ណាគារប្រភេទនេះ ដែលសម្បូរសៀវភៅចម្រុះបែប ឲ្យអ្នកចូលចិត្តសៀវភៅអាចជ្រើសរើសបាន។ បន្ថែមពីនេះ ពួកគេចង់ឃើញបណ្ណាគារបែបនេះបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅបរទេស។ 

កូរ៉េខាងជើង អួតសម្ញែងនាវាចម្បាំងប្រភេទថ្មី ឈ្មោះ Choe Hyon

នៅថ្ងៃសៅរ៍ ទី២៦ មេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយរូបភាពប្រមុខដឹកនាំកូរ៉េខា

កូរ៉េខាងជើង អួតសម្ញែងនាវាចម្បាំងប្រភេទថ្មី ឈ្មោះ Choe Hyon

នៅថ្ងៃសៅរ៍ ទី២៦ មេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយរូបភាពប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ចូលរួមក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់នាវាចម្បាំងទម្ងន់ប្រមាណ ៥ពាន់តោន នៅការដ្ឋានសាងសង់នាវាមួយកន្លែង ​ដែលស្ថិតនៅភាគខាងលិចប្រទេសកូរ៉េខាងជើង។ នាវាចម្បាំងប្រភេទថ្មីនេះ ជាសព្វាវុធទំនើបនិងមានអានុភាពខ្លាំងក្លាជាមួយបច្ចេកវិទ្យាជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ព្រមទាំងមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរតាក់ទិករយៈចម្ងាយខ្លី។ នេះបើយោងតាមគេហទំព័រអាមេរិក NK News។

ថ្នាក់ដឹកនាំពិភពលោក និងមនុស្ស​​ប្រមាណ​២៥ម៉ឺននាក់ ចូលរួម​លា​ព្រះ​សព​​សម្តេចប៉ាបហ្វ្រង់ស្វ័រ

ពិធីបុណ្យ​ព្រះសពរបស់​សម្តេចប៉ាបហ្វ្រង់ស្វ័រ បានប្រព្រឹត្តិធ្វើទៅ​នៅបុរីវ៉ាទីកង់ នៅថ្ងៃស

ថ្នាក់ដឹកនាំពិភពលោក និងមនុស្ស​​ប្រមាណ​២៥ម៉ឺននាក់ ចូលរួម​លា​ព្រះ​សព​​សម្តេចប៉ាបហ្វ្រង់ស្វ័រ

ពិធីបុណ្យ​ព្រះសពរបស់​សម្តេចប៉ាបហ្វ្រង់ស្វ័រ បានប្រព្រឹត្តិធ្វើទៅ​នៅបុរីវ៉ាទីកង់ នៅថ្ងៃសៅរ៍ទី​២៦មេសានេះ។ ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង​គណៈប្រតិភូសរុបជាង​១៦០ បានមកចូលរួមនៅក្នុងកម្មវិធីនេះ​។ បុរីវ៉ាទីកង់ និងទីក្រុងរ៉ូមប្រទេសអ៊ីតាលី បានក្លាយជាបេះដូងនៃ​ពិភពលោក នៅថ្ងៃនេះ ដោយមាន​ការយាមសន្តិសុខយ៉ាងប្រុងប្រយ័ត្នបំផុត។ មនុស្ស​ម្នា​​ជាច្រើនសិបម៉ឺននាក់ បាន​នាំគ្នាធ្វើដំណើរមកពីគ្រប់ទិសទីនៃពិភពលោក ដើម្បីមកថ្វាយបង្គំ​​​លា​​សម្តេចប៉ាបហ្វ្រង់ស្វ័រ ជាលើកចុងក្រោយ ដែលគ្រប់គ្នាចាត់ទុកព្រះអង្គថា ជាសម្តេចប៉ាបនៃជនក្រីក្រ​។

របបសឹក​ភូមាបន្ត​វាយប្រហារលើក្រុមឧទ្ទាម​​​ ដោយ​មិនគោរបទឈប់បាញ់​ក្រោយរញ្ជួយដី

របបសឹកភូមាដែលបាន​សន្យា​ផ្អាក​ការវាយប្រហារបណ្តោះអាសន្ន​ ទៅលើក្រុមឧទ្ទាម បន្ទាប់ពីប្រទេស​

របបសឹក​ភូមាបន្ត​វាយប្រហារលើក្រុមឧទ្ទាម​​​ ដោយ​មិនគោរបទឈប់បាញ់​ក្រោយរញ្ជួយដី

របបសឹកភូមាដែលបាន​សន្យា​ផ្អាក​ការវាយប្រហារបណ្តោះអាសន្ន​ ទៅលើក្រុមឧទ្ទាម បន្ទាប់ពីប្រទេស​បានជួប​គ្រោះរញ្ជួយដីនោះ គឺនៅតែ​បន្តការវាយ​ប្រហារដដែលទេ​។ នេះ​បើផ្អែកតាម​ព័ត៌មាន ​ប្រមូល​បានដោយ​ទីភ្នាក់ងារព័ត៌មាន​Reuters ចេញផ្សាយ​កាលពីថ្ងៃទី​២៥មេសា។ គ្រោះរញ្ជួយដីកាលពីថ្ងៃទី​២៨មីនា បាន​ផ្តាច់ជីវិតមនុស្ស​ប្រមាណ​៣៧០០នាក់នៅភូមា ហើយ​បច្ចុប្បន្ន​ ប្រជាជនភូមា​​​ប្រមាណ​៦ម៉ឺននាក់ ត្រូវរស់នៅក្នុងជំរកបណ្ដោះអាសន្ន​ ដោយសារផ្ទះសម្បែង​ត្រូវបាក់បែកអស់​។

អតីតប្រធានាធិបតីប្រេស៊ីល​ ខូល្ល័រ ឌឺ មែលឡូ ត្រូវ​ចាប់ខ្លួន​ក្នុង​បទល្មើស​​ពុករលួយ

នគរបាល​ប្រេស៊ីលបា​នបញ្ជាក់អំពីការ​ចាប់ខ្លួន​លោកអតីតប្រធានាធិបតី ហ្វែរណាន់ដូ ខូល្ល័រ ឌឺ មែ

អតីតប្រធានាធិបតីប្រេស៊ីល​ ខូល្ល័រ ឌឺ មែលឡូ ត្រូវ​ចាប់ខ្លួន​ក្នុង​បទល្មើស​​ពុករលួយ

នគរបាល​ប្រេស៊ីលបា​នបញ្ជាក់អំពីការ​ចាប់ខ្លួន​លោកអតីតប្រធានាធិបតី ហ្វែរណាន់ដូ ខូល្ល័រ ឌឺ មែលឡូ។ ក្នុង​វ័យ​៧៥ឆ្នាំ អតីត​ប្រមុខ​ដឹកនាំ​ប្រទេសប្រេស៊ីល​​ រូបនេះ រង​បទចោទប្រកាន់​ក្នុង​សំណុំ​រឿង​ពុករលួយ​ ស៊ី​សំណូក និង​លាង​លុយកខ្វក់។​​ ​

លោកដូណាល់ ត្រាំ ចេញក្រិត្យ​បើក​ផ្លូវ​ឲ្យ​ធ្វើអាជីវកម្ម​ជីកគាស់យករ៉ែ នៅ​បាតសមុទ្រអន្តរជាតិ

លោកដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី​២៤មេសា បានចុះហត្ថលេខាលើក្រិត្យ​មួយ ដែល​មានខ្លឹមសារ

លោកដូណាល់ ត្រាំ ចេញក្រិត្យ​បើក​ផ្លូវ​ឲ្យ​ធ្វើអាជីវកម្ម​ជីកគាស់យករ៉ែ នៅ​បាតសមុទ្រអន្តរជាតិ

លោកដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី​២៤មេសា បានចុះហត្ថលេខាលើក្រិត្យ​មួយ ដែល​មានខ្លឹមសារ​បើក​ផ្លូវ​ឲ្យ​មានការជីកគាស់កកាយ​យករ៉ែនៅ​បាតសមុទ្រ ក្នុងដែនទឹកអន្តរជាតិ។ នេះគឺជាលើកទីមួយ​ហើយ ដែល​ប្រទេសមួយ​ហ៊ាន​ធ្វើបំពាន​ រំលង​នឹងសិទ្ធិអំណាច របស់អាជ្ញាធរ​អន្តរជាតិ​គ្រប់គ្រង​បាតសមុទ្រ ហៅកាត់ថា AIFM។ អ្នកជំនាញនិងអង្គការបរិស្ថាននានា បាន​ថ្លែងការបារម្ភថា ការសម្រេចរបស់រដ្ឋបាលលោក​ដូណាល់ ត្រាំ នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ ដល់​ប្រព័ន្ធជីវចម្រុះបាតសមុទ្រក្នុង​ដែនទឹកអន្តរជាតិ ដែល​​ជាសម្បត្តិរួមរបស់មនុស្សជាតិ ហើយវានឹងបើក​ផ្លូវ​ឲ្យ​ប្រទេសផ្សេងៗនាំគ្នាធ្វើតាម​។

កំណើននៃការទូទាត់ប្រាក់តាម QR code ជារឿងដ៏វិជ្ជមាននៃវិស័យសេដ្ឋកិច្ច ឬយ៉ាងណា?

ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី កាលពីពេលថ្មីៗនេះបានឲ្យដឹងថាបច្ចុប្បន្ននេះចំន

កំណើននៃការទូទាត់ប្រាក់តាម QR code ជារឿងដ៏វិជ្ជមាននៃវិស័យសេដ្ឋកិច្ច ឬយ៉ាងណា?

ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី កាលពីពេលថ្មីៗនេះបានឲ្យដឹងថាបច្ចុប្បន្ននេះចំនួន QR code សម្រាប់ទូទាត់ប្រាក់ ដែលបានស្នើ និងអនុញ្ញាតឲ្យដាក់នៅតាមបញ្ជ ទូទាត់ និងហាងទំនិញកើនដល់ជាង១,៥លាន។ ការទូទាត់ឆ្លងដែនតាមរយៈ KHQR Code ក៏បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់ផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចនានាមើលឃើញថាកំណើននៃការទូទាត់ប្រាក់តាម QR code នៅក្នុងបរិបទនៃប្រទេសកម្ពុជា គឺជាចំណុចវិជ្ជមាននៃវិស័យសេដ្ឋកិច្ចជាតិ ជាជាងហានិភ័យ។

ចិនកោះប្រជុំ​ការិយាល័យនយោបាយមជ្ឈិមបក្ស​ ដើម្បីរក​មធ្យោបាយ​ទប់ទល់​នឹងការសម្លុតរបស់​​អាមេរិក

ក្នុង​បរិបទ​សង្គ្រាម​ពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក​ រដ្ឋអំណាច​ក្រុង​ប៉េកាំងបាន​ប្រញាប់

ចិនកោះប្រជុំ​ការិយាល័យនយោបាយមជ្ឈិមបក្ស​ ដើម្បីរក​មធ្យោបាយ​ទប់ទល់​នឹងការសម្លុតរបស់​​អាមេរិក

ក្នុង​បរិបទ​សង្គ្រាម​ពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក​ រដ្ឋអំណាច​ក្រុង​ប៉េកាំងបាន​ប្រញាប់​ប្រញាល់កោះប្រជុំ​ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​រនាំង​ពន្ធគយ។ ទន្ទឹម​នឹង​គ្នា​នេះ ថ្នាក់ដឹកនាំរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏បាន​​អំពាវនាវ​សហគមអន្តរជាតិ ឲ្យ​ពួតដៃ​គ្នា​ជាមួយ​ចិន​ ដើម្បី​ទប់​ទប់​នឹងការ​​​គំរាម​សម្លុត​របស់រដ្ឋអំណាច​ទី​ក្រុង​វ៉ាស៊ីនតោន​។​  ​

ពលរដ្ឋខ្មែរជាង៩០% ស្នើឱ្យរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់

ពលរដ្ឋខ្មែរជាង៩០% បានស្នើឱ្យរដ្ឋាភិបាលដាក់កំហិតកាន់តែខ្លាំងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្

ពលរដ្ឋខ្មែរជាង៩០% ស្នើឱ្យរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់

ពលរដ្ឋខ្មែរជាង៩០% បានស្នើឱ្យរដ្ឋាភិបាលដាក់កំហិតកាន់តែខ្លាំងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ទម្រង់ ដើម្បីការពារ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ នេះបើយោងតាមការសិក្សាមួយរបស់រាជបណ្ឌិត្យសភាកម្ពុជាស្តីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ការសិក្សាដដែលក៏បានបង្ហាញឱ្យឃើញថា ការសេពគ្រឿងស្រវឹងក្នុងចំណោមពលរដ្ឋខ្មែរទូទៅនាពេលកន្លងមក គឺបានជះផលអវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ច សង្គម និងអ្នកប្រើប្រាស់ផ្ទាល់។

កងអាវុធហត្ថចាប់ខ្លួនជនជាតិស្បែកខ្មៅ២នាក់ ក្រោយឆបោកប្រាក់ជនរងគ្រោះម្នាក់ជាង៧លានដុល្លារ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិបរទេសស្បែកខ្មៅ២នាក់ ក្នុងចំណោមជនល្មើសសរុ

កងអាវុធហត្ថចាប់ខ្លួនជនជាតិស្បែកខ្មៅ២នាក់ ក្រោយឆបោកប្រាក់ជនរងគ្រោះម្នាក់ជាង៧លានដុល្លារ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិបរទេសស្បែកខ្មៅ២នាក់ ក្នុងចំណោមជនល្មើសសរុប៥នាក់ ក្រោយប្រើវិធីសាស្ត្រថ្មីឆបោកប្រាក់ជនរងគ្រោះម្នាក់អស់ប្រាក់ប្រមាណ៧លានដុល្លារអាមេរិក។ ជនជាតិបរទេសទាំង២នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនត្រូវបានបញ្ចូនតាមនីតិវិធីទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ខណៈបក្ខពួកសេសសល់៣នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

ស្ថានទូតបារាំងនឹងបង្កើតកម្មវិធីរយៈពេល ៣ខែដើម្បីរំលឹកខួប ៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ

ស្ថានទូតបារាំងប្រចាំកម្ពុជានឹងរៀបចំព្រឹត្តិការណ៍រំលឹកខួប ៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំព

ស្ថានទូតបារាំងនឹងបង្កើតកម្មវិធីរយៈពេល ៣ខែដើម្បីរំលឹកខួប ៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ

ស្ថានទូតបារាំងប្រចាំកម្ពុជានឹងរៀបចំព្រឹត្តិការណ៍រំលឹកខួប ៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ ដែលមានរយៈពេលជាង ៣ខែដើម្បីឧទ្ទិសដល់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម និងរក្សាការចងចាំពីព្រឹត្តិការណ៍នេះ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ព្រឹត្តិការណ៍រំលឹកនឹងធ្វើឡើងដោយមានការតាំងពិព័រណ៍ ពិធីឧទ្ទិសកុសល និងកម្មវិធីបញ្ចាំងភាពយន្តទាក់ទងនឹងសម័យខ្មែរក្រហមជាដើម។

បដិមាព្រះវិស្ណុផ្ទំដ៏ល្អអស្ចារ្យនឹង​បង្អួតសម្រស់នៅក្នុង​ពិព័រណ៌ដ៏ធំរបស់សារមន្ទីរបារាំងGuimet

នៅទីបំផុត រូបព្រះវិស្ណុផ្ទំ​ដែលទទួលបានការជួសជុលសំអាត​ជាច្រើនខែ ​បានមកដល់​សារមន្ទីរសិល្ប

បដិមាព្រះវិស្ណុផ្ទំដ៏ល្អអស្ចារ្យនឹង​បង្អួតសម្រស់នៅក្នុង​ពិព័រណ៌ដ៏ធំរបស់សារមន្ទីរបារាំងGuimet

នៅទីបំផុត រូបព្រះវិស្ណុផ្ទំ​ដែលទទួលបានការជួសជុលសំអាត​ជាច្រើនខែ ​បានមកដល់​សារមន្ទីរសិល្បៈអាស៊ី ហ្គីមេ​ Guimetក្នុងទីក្រុងប៉ារីស កាលពីសប្តាហ៍មុន ដើម្បី​ចូលរួម​ក្នុងពិធីតាំងពិព័រណ៌​ដ៏ធំ ដែល​រៀបចំឡើង​​ដោយ​សារមន្ទីរសិល្បៈអាស៊ីហ្គីមេ ពីចុងខែ​មេសា រហូត​ដល់​ខែកញ្ញាឆ្នាំ ២០២៥។ នៅមុន​ការដាក់តាំងបង្ហាញជា​សាធារណៈ​នៅសប្តាហ៍ក្រោយ ព្រះវិស្ណុផ្ទំដែលជាបដិមាធ្វើពីសំរឹទ្ធបុរាណធំជាងគេ​បង្អស់ក្នុងប្រទេស​កម្ពុជា ឬ​នៅអាស៊ីអាគ្នេយ៍ បានទទួលការជួសជុសយ៉ាងយកចិត្តទុកដាក់ពីអ្នកឯកទេសបារាំង អស់រយៈពេល​៣ខែ នៅ​មន្ទីរពិសោធន៍ឯកទេស ឈ្មោះ អាក់ កង់ទិក Arc’Antique ក្នុងទីក្រុង ណង់ Nantes​ ភាគពាយ័ព្យ​នៃប្រទេសបារាំង។ ឈាង បុប្ផា​បានទៅធ្វើបទយកការណ៍នៅពេល​រូបព្រះវិស្ណុ​ផ្ទំត្រូវបានដឹក និង​យកទៅដំឡើង​នៅ​សារមន្ទីរ​សិល្បៈអាស៊ីហ្គីមេ កាលពី​សប្តាហ៍មុន។

ក្រោយភេរវកម្ម​បាញ់​ប្រហារ​ទេសចរ ឥណ្ឌានិងប៉ាគីស្ថាន​ឈ្លោះ​រាលដាល​ដល់​បញ្ហា​ទឹក

ភាព​តាន​តឹង​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន បាន​ឡើង​ដល់​កំរិត​កំពូល ក្រោយ​ភេរវកម្ម​បាញ់​ប្រហា

ក្រោយភេរវកម្ម​បាញ់​ប្រហារ​ទេសចរ ឥណ្ឌានិងប៉ាគីស្ថាន​ឈ្លោះ​រាលដាល​ដល់​បញ្ហា​ទឹក

ភាព​តាន​តឹង​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន បាន​ឡើង​ដល់​កំរិត​កំពូល ក្រោយ​ភេរវកម្ម​បាញ់​ប្រហារ​ទេសចរ នៅ​តំបន់​កាស្មៀរ​។ ក្រៅ​អំពីប្រកាស​ប្តេជ្ញា​តាម​ប្រមាញ់​ភេរវជន​ ឱ្យ​ខាង​តែ​បាន​ នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៤​មេសា​នេះ ឥណ្ឌា​និង​ប៉ាគីស្ថាន​​ចេញ​វិធានការ​ក្តៅ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​បណ្តេញ​មន្ត្រី​ទូត ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ បិទ​ព្រំដែនគោក ព្រំដែន​អាកាស​... នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ថែម​ទាំង​ប្រកាស​ផ្អាក​សន្ធិសញ្ញាស្តី​ពី​ទន្លេIndus​។ សម្រាប់​ប៉ាគីស្ថាន​ ប៉ះពាល់​ដល់​សន្ធិសញ្ញា​ទឹក មាន​ន័យ​ថា​ជា​ការប្រកាស​សង្គ្រាម​ហើយ។ តើ​សន្ធិសញ្ញា​ទឹក​​ទន្លេ​Indus ជា​អ្វី?

អេស្ប៉ាញ​ផ្តាច់កិច្ចសន្យាទិញ​លក់​អាវុធជាមួយ​​អ៊ីស្រាអែល

ដើម្បី​ពង្រឹងការគាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន រដ្ឋាភិបាល​អេស្ប៉ាញ បានប្រកាស​​ផ្តាច់​កិច្ច

អេស្ប៉ាញ​ផ្តាច់កិច្ចសន្យាទិញ​លក់​អាវុធជាមួយ​​អ៊ីស្រាអែល

ដើម្បី​ពង្រឹងការគាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន រដ្ឋាភិបាល​អេស្ប៉ាញ បានប្រកាស​​ផ្តាច់​កិច្ចសន្យាទិញ​លក់គ្រឿង​សព្វាវុធ​ជាមួយ​​ក្រុម​ហ៊ុន​អ៊ីស្រាអែល​។ ការ​សម្រេច​ចិត្ត​នេះ បាន​បង្កភាព​មិនពេញចិត្ត​ពីសំណាក់​អ៊ីស្រាអែល ហើយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ ក៏​មិន​សប្បាយចិត្ត​ប៉ុន្មា​ន​ដែរ​ ព្រមទាំងបាន​​បញ្ចេញប្រតិកម្ម​រិះគន់​ជាខ្លាំង​។​

តុលាការរឹបអូសផ្ទះលោក រ៉ុង ឈុន និងចាប់ផ្តើមការលក់ដោយបង្ខំ

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំនូវអចលនវត្ថុ(ផ្ទះ)របស់លោក

តុលាការរឹបអូសផ្ទះលោក រ៉ុង ឈុន និងចាប់ផ្តើមការលក់ដោយបង្ខំ

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំនូវអចលនវត្ថុ(ផ្ទះ)របស់លោក រ៉ុង ឈុន កាលពីថ្ងៃទី២៧មីនា ដើម្បីជាថ្នូរនឹងសំណងទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ដែលលោករ៉ុងឈុន ត្រូវបង់សងជំងឺចិត្តទៅឲ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាម្ចាស់ដើមបណ្តឹង។ ដីការបស់ចៅក្រម យី សុខវួច ដែលចេញតាំងពីថ្ងៃទី២៧មីនានោះ ទើបតែទៅដល់ដៃលោក រ៉ុង ឈុន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឲ្យលោករ៉ុង ឈុនមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងបទសម្ភាសន៍ជាមួយ ជួប នរក្សានៅថ្ងៃនេះ លោក រ៉ុង ឈុន និយាយថា ពេលនេះលោកមិនទាន់ឃើញវត្តមានអាជ្ញាធរចុះទៅរឹបអូសផ្ទះរបស់លោក តាមដីការបស់តុលាការនៅឡើយ។

លោក ត្រាំ បរិហារលោក ហ្សេឡេនស្គី​ ជុំវិញបញ្ហា​គ្រីមេ ខណៈ រុស្ស៊ីបាញ់មីស៊ីលទ្រង់ទ្រាយធំលើអ៊ុយក្រែន

កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលនិងវាយប្រហារដ្រូនយ៉ាងច្រើនសម្បើម ទៅលើតំបន់សំខាន់ៗ ចំនួន ៦ របស់អ៊

លោក ត្រាំ បរិហារលោក ហ្សេឡេនស្គី​ ជុំវិញបញ្ហា​គ្រីមេ ខណៈ រុស្ស៊ីបាញ់មីស៊ីលទ្រង់ទ្រាយធំលើអ៊ុយក្រែន

កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលនិងវាយប្រហារដ្រូនយ៉ាងច្រើនសម្បើម ទៅលើតំបន់សំខាន់ៗ ចំនួន ៦ របស់អ៊ុយក្រែន ដែលបានបណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច ១០ នាក់ និងរបួសជាង ៧០ នាក់។ នេះបើតាមកងទ័ពជើងអាកាសអ៊ុយក្រែន ដោយបញ្ជាក់លម្អិតថា រុស្ស៊ីបាញ់មីស៊ីលយ៉ាងហោច ៧០ គ្រាប់ និង ដ្រូន ១៤៥ គ្រឿង។ ការវាយប្រហាររបស់កងទ័ពរុស្ស៊ីកើតឡើង នៅបន្ទាប់ពីចៅហ្វាយសេតវិមានអាមេរិក ដូណាល់ ត្រាំ បានរិះគន់ថ្កោលទោសប្រធានាធិបតីអ៊ុយក្រែន ក្នុងសំណុំរឿងដែនដីគ្រីមេ។ ចំពោះ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ, ជំហររបស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលមិនព្រមទទួលស្គាល់ដែនដីគ្រីមេថាជារបស់រុស្ស៊ី នឹងធ្វើឲ្យរាំងស្ទះដល់ផែន​ការ​ចុះកិច្ចព្រមព្រៀងសន្តិភាព។ ​

បណ្ឌិត ហ៊ាន សុខុម៖ អក្ខរាវិរុទ្ធភាសាខ្មែរគឺជាបញ្ហាចាំបាច់ដែលត្រូវមានការដោះស្រាយជាបន្ទាន់

នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុ

បណ្ឌិត ហ៊ាន សុខុម៖ អក្ខរាវិរុទ្ធភាសាខ្មែរគឺជាបញ្ហាចាំបាច់ដែលត្រូវមានការដោះស្រាយជាបន្ទាន់

នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្តីពីការរៀបចំកម្មវិធី(សុសវែរ) ពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ ដោយមានការចូលរួមពីអ្នកជំនាញផ្នែកសុសវែរភាសាខ្មែរមួយចំនួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាបង្កើតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរមួយ ដែលមានលក្ខណៈពេញលេញ និងអាចប្រើប្រាស់បានជាទូទៅ។

IDE៖ នូវែលសេឡង់ជួយកសិករកម្ពុជា ៦០០០នាក់ដើម្បីបង្កើនប្រាក់ចំណូល

គ្រួសារកសិករខ្នាតតូចកម្ពុជាប្រមាណ ៦០០០នាក់ បានទទួលការគាំទ្រពីគម្រោងមូលនិធិនូវែលសេឡង់ដើម

IDE៖ នូវែលសេឡង់ជួយកសិករកម្ពុជា ៦០០០នាក់ដើម្បីបង្កើនប្រាក់ចំណូល

គ្រួសារកសិករខ្នាតតូចកម្ពុជាប្រមាណ ៦០០០នាក់ បានទទួលការគាំទ្រពីគម្រោងមូលនិធិនូវែលសេឡង់ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងភាពធន់របស់កសិករនៅចំពោះមុខបញ្ហាប្រឈម ដូចជាការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទីព្រហស្បតិ៍ ទី២៤ មេសា អង្គការអាយឌីអ៊ីកម្ពុជា (IDE) ដែលធ្វើការលើផ្នែកអនាម័យ និងបញ្ចប់ភាពក្រីក្រនៅប្រទេសកម្ពុជា បានអះអាងថា ជំនួយរបស់ប្រទេសនូវែលសេឡង់នៅបានជួយគាំទ្រដល់អាជីវកម្មកសិកម្មចំនួនជាង ៣០០កន្លែងផ្សេងទៀត ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការអនុវត្តកសិកម្មឆ្លាតវៃ។

តើជំនួបថ្នាក់ដឹកនាំកម្ពុជា-ថៃ អាចដោះស្រាយសំណុំរឿងធំៗបានកម្រិតណា?

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃនៅប្រទេសកម្ពុជា ប្រ

តើជំនួបថ្នាក់ដឹកនាំកម្ពុជា-ថៃ អាចដោះស្រាយសំណុំរឿងធំៗបានកម្រិតណា?

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃនៅប្រទេសកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជាបានរំលេចឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តចាប់ដៃគ្នាកសាងសហគមន៍រួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ តែចំពោះសំណុំរឿងក្តៅៗ ដូចជា បញ្ហាកោះគុត តំបន់ប្រេងត្រួតស៊ីគ្នានៅក្នុងសមុទ្រ បញ្ហាព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ និងករណីឃាតកម្មលើអតីតតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ានៅទីក្រុងបាងកក ពុំត្រូវបានលើកឡើងមកនិយាយនៅក្នុងការបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចនោះទេ។ ចំពោះអ្នកនយោបាយ និងអ្នកវិភាគ ភាគីទាំងពីរ កម្ពុជា ថៃអាចមិនលើកយកសំណុំរឿងទាំងនេះមកជជែកគ្នា ពីព្រោះរដ្ឋាភិបាលទាំងពីរបារម្ភខ្លាចខាតបង់ផលប្រយោជន៍រវាងគ្នា។ តើក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃនៅកម្ពុជារយៈពេល២ថ្ងៃមកនេះ ភាគីទាំងពីរពិតជាមិនអើពើលើកនិយាយពីសំណុំរឿងធំៗដែលជាប្រយោជន៍ជាតិពិតមែន ឬយ៉ាងណា? 

UNODC៖ ឧក្រិដ្ឋកម្មឆ្លងដែនអាស៊ីអាគ្នេយ៍កំពុងវិវឌ្ឍលឿនជាងពេលណាទាំងអស់

របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ជាភាស

UNODC៖ ឧក្រិដ្ឋកម្មឆ្លងដែនអាស៊ីអាគ្នេយ៍កំពុងវិវឌ្ឍលឿនជាងពេលណាទាំងអស់

របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ជាភាសាអង់គ្លេសថា UNODC បានបង្ហាញថា ឧក្រិដ្ឋកម្មឆ្លងដែននៅអាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផង កំពុងវិវឌ្ឍលឿនជាងពេលណាទាំងអស់ និងកំពុងរាលនៅទូទាំងពិភពលោក។ បើតាម UNODC ទោះរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្កើតកិច្ចសហការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែនរួមគ្នា ប៉ុន្តែស្ថាប័នរបស់អង្គការសហប្រជាជាតិមួយនេះនៅតែកត់សម្គាល់ឃើញ ការរីកសាយភាយនៃមជ្ឍមណ្ឌលបោកប្រាស់តាមអ៊ីនធ័រនែត ទំហំឧស្សាហកម្មដែលបាន និងកំពុងជំរុញឱ្យមានការកើនឡើងនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែនសម័យទំនើប បណ្តាញលាងលុយកខ្វក់ ការជួញដូរមនុស្ស ឬការលួចប្លន់យកទិន្នន័យជាដើម។

សង្គ្រាមអ៊ុយក្រែន៖ តើ​ផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយ​អាមេរិក​មាន​ខ្លឹមសារ​យ៉ាងណាខ្លះ?

ក្នុង​ខណៈ​ដែល​​ប្រធានាធិបតី​អ៊ុយក្រែន បាន​ទទូច​ជា​ថ្មី​ ឱ្យ​មាន​បទ​ឈប់​បាញ់ ទាំង​ស្រុង ភ្

សង្គ្រាមអ៊ុយក្រែន៖ តើ​ផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយ​អាមេរិក​មាន​ខ្លឹមសារ​យ៉ាងណាខ្លះ?

ក្នុង​ខណៈ​ដែល​​ប្រធានាធិបតី​អ៊ុយក្រែន បាន​ទទូច​ជា​ថ្មី​ ឱ្យ​មាន​បទ​ឈប់​បាញ់ ទាំង​ស្រុង ភ្លាម និង​ដោយ​គ្មាន​លក្ខខណ្ឌ អនុប្រធានាធិបតី​អាមេរិក​លោក JD Vance បានអះអាង​ បែប​​ដាក់​ឱសានវាទ ថា​អ៊ុយក្រែន​និង​រុស្ស៊ី​ចាំបាច់​ត្រូវ​តែ​ធ្វើ​សម្បទានទឹក​ដី ទើប​រក​សន្តិភាពឃើញ។ បើតាម​អនុប្រធានាធិបតី​រូប​នេះ ​​អាមេរិកបានលើក​​​សំណើ​លម្អិតបង្ហាញ​ក្រុង​​កៀវនិង​ម៉ូស្គូ​ហើយ។ តើ​ផែនការ​សន្តិភាព​ស្នើ​ដោយ​អាមេរិក​នេះ​មាន​ខ្លឹមសារ​យ៉ាង​ណា?

ប្រមុខទូត​បារាំងធ្វើ​​ដំណើរ១​ជុំតំបន់​ដើមបូព៌ាដើម្បី​បញ្ចុះបញ្ជូល​ផែនការសន្តិភាព​នៅ​ហ្កាហ្សា

រដ្ឋមន្ត្រីការបរទេស​​បារាំង លោក ហ្សង់-ណូអែល បាររ៉ូត៍ (Jean-Noël Barrot) ​បំពេញទស្សនកិច្ចជាលើកទី១ នៅ​​អ

ប្រមុខទូត​បារាំងធ្វើ​​ដំណើរ១​ជុំតំបន់​ដើមបូព៌ាដើម្បី​បញ្ចុះបញ្ជូល​ផែនការសន្តិភាព​នៅ​ហ្កាហ្សា

រដ្ឋមន្ត្រីការបរទេស​​បារាំង លោក ហ្សង់-ណូអែល បាររ៉ូត៍ (Jean-Noël Barrot) ​បំពេញទស្សនកិច្ចជាលើកទី១ នៅ​​អ៊ីរ៉ាក់​។ ចេញពី​អ៊ីរ៉ាក់ ប្រមុខ​ទូត​បារាំង​​បន្ត​ទៅអារ៉ាប៊ីសាអូឌីត​និង​​កូវ៉ែត ដើម្បី​បញ្ចុះបញ្ជូលផែនការសន្តិភាពនៅហ្កាហ្សា​។​ ពោលគឺ​រដ្ឋពីរ​រស់​នៅក្បែរគ្នា អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

គ្រួសារសកម្មជនមាតាធម្មជាតិហាក់អស់សង្ឃឹមលើប្រព័ន្ធតុលាការកម្ពុជា

នៅព្រឹកថ្ងៃពុធទី២៣មេសានេះ តុលាការកំពូលបានបើកការសវនាការលើការស្នើសុំរបស់សកម្មជនមាតាធម្មជា

គ្រួសារសកម្មជនមាតាធម្មជាតិហាក់អស់សង្ឃឹមលើប្រព័ន្ធតុលាការកម្ពុជា

នៅព្រឹកថ្ងៃពុធទី២៣មេសានេះ តុលាការកំពូលបានបើកការសវនាការលើការស្នើសុំរបស់សកម្មជនមាតាធម្មជាតិ ដើម្បីនៅក្រៅឃុំ។ សវនាការដែលចាយពេលអស់មួយព្រឹក នៅមិនទាន់មានការសម្រេចអ្វីឡើយ ដោយចៅក្រមអះអាងថា នឹងប្រកាសសាលដីកា នៅថ្ងៃទី៣០មេសាខាងមុខ។ នៅចំពោះមុខនៃការទន្ទឹងរង់ចាំលទ្ធផលក្រុមគ្រួសាររបស់សកម្មជនចលនាមាតាធម្មជាតិ បង្ហាញក្តីអស់សង្ឃឹមលើប្រព័ន្ធតុលាការ ដ្បិតថាការស្នើសុំនៅក្រៅឃុំកន្លងមកតែងតែបរាជ័យ។

តើកម្ពុជាមានលទ្ធភាពកំរិតណាក្នុងការទាក់ទាញទេសចរពី «ព្រះរាជាណាចក្រ២ គោលដៅតែ១»

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នាថ្

តើកម្ពុជាមានលទ្ធភាពកំរិតណាក្នុងការទាក់ទាញទេសចរពី «ព្រះរាជាណាចក្រ២ គោលដៅតែ១»

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងថៃ។ ក្រោមទិសស្លោក«ព្រះរាជាណាចក្រពីរ ក្នុងគោលដៅតែមួយ» អ្នកជំនាញក្នុងវិស័យទេសចរណ៍បានសម្តែងសុទិដ្ឋិនិយមចំពោះការរួមគ្នារវាងថៃ និងកម្ពុជា ដើម្បីស្រូបទាញទេសចរអន្តរជាតិឲ្យបានជាអតិបរមា។ តែខ្លះទៀតយល់ថា កម្ពុជាត្រូវតែរៀបចំខ្លួនឲ្យបានរួចរាល់ និងមានសមត្ថភាពគ្រប់គ្រាន់។

សង្គមស៊ីវិលនៅកម្ពុជាខ្នះខ្នែងរកថវិកាដើម្បីទ្រទ្រង់សកម្មភាពរបស់ខ្លួនក្រោយអាមេរិកផ្តាច់ជំនួយ

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាកំពុងខ្នះខ្នែងស្វែងការគាំទ្រផ្នែកថវិកាពីសហគមន៍ខ្មែរនៅក

សង្គមស៊ីវិលនៅកម្ពុជាខ្នះខ្នែងរកថវិកាដើម្បីទ្រទ្រង់សកម្មភាពរបស់ខ្លួនក្រោយអាមេរិកផ្តាច់ជំនួយ

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាកំពុងខ្នះខ្នែងស្វែងការគាំទ្រផ្នែកថវិកាពីសហគមន៍ខ្មែរនៅក្រៅប្រទេសដើម្បីបន្តសកម្មភាពការងាររបស់ខ្លួនទៅមុខទៀត បន្ទាប់ពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជួបប្រទះបញ្ហាខ្វះថវិកា ដោយសាររដ្ឋបាលលោក ដូណាល់ត្រាំ កាត់ផ្តាច់ជំនួយរបស់USAIDទៅកាន់បណ្តាប្រទេសនានា។ យុទ្ធនាការស្វែងរកជំនួយនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ Save Cambodia ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិ និងជាអ្នកដែលបានសម្របសម្រួលឲ្យមានការសន្ទនាគ្នារវាងពលរដ្ឋកម្ពុជា និងសហគមន៍ខ្មែរ នៅក្នុងវេទិកាតុមូលមួយ ជាមួយមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីពេលថ្មីៗនេះ។

លោក រ៉ុង ឈុន រំពឹងថា តុលាការនឹងឈប់ប្រើវិធានការច្បាប់លើរូបលោក ដើម្បីប្រយោជន៍ជាតិ

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានបើកសវនាការជំនុំជម្រះសំណុំរឿង លោក រ៉

លោក រ៉ុង ឈុន រំពឹងថា តុលាការនឹងឈប់ប្រើវិធានការច្បាប់លើរូបលោក ដើម្បីប្រយោជន៍ជាតិ

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានបើកសវនាការជំនុំជម្រះសំណុំរឿង លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ «ពីបទមិនរាងចាល» ក្នុងបទល្មើសមជ្ឈិម បន្ទាប់ពីមានការផ្តន្ទាទោសក្នុងបទល្មើសមួយផ្សេងទៀតដែលផ្តើមចេញពីការនិយាយរឿងព្រំដែនកម្ពុជាវៀតណាមកន្លងមក។នៅក្រោយសវនាការ លោក រ៉ុង ឈុន មានសុទិដ្ឋិនិយមថា តុលាការនឹងពិចារណាទម្លាក់បទចោទលើរូបលោកទាំងស្រុង ដើម្បីប្រយោជន៍ជាតិ។ 

រដ្ឋាភិបាលកម្ពុជាបន្តមិនយកពន្ធអគារដែលជាប់គាំងក្នុងខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តម្ចាស់គម្រោងអគារជាប់គាំងក្នុងខេត្តព្រះសីហនុ តាមរយៈការអនុគ្រ

រដ្ឋាភិបាលកម្ពុជាបន្តមិនយកពន្ធអគារដែលជាប់គាំងក្នុងខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តម្ចាស់គម្រោងអគារជាប់គាំងក្នុងខេត្តព្រះសីហនុ តាមរយៈការអនុគ្រោះពន្ធសម្រាប់អគារដែលត្រូវបានសាងសង់ ចាប់ពីឆ្នាំ ២០១៦។ នៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃពុធទី ២៣មេសានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឱ្យម្ចាស់គម្រោងដែលមិនទាន់ទទួលបានការសម្រួលពន្ធ អាចទៅស្នើពាក្យសុំពីក្រុមការងារជំរុញវិនិយោគរបស់ខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួល និងការលើកទឹកចិត្តផ្សេងទៀត។

កម្ពុជា និងថៃ ប្តេជ្ញាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញនៅបណ្តោយព្រំដែន

កម្ពុជា និងថៃ បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៥ ក្នុង​ការ​ប្រយ

កម្ពុជា និងថៃ ប្តេជ្ញាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញនៅបណ្តោយព្រំដែន

កម្ពុជា និងថៃ បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៥ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ករណី​ឆបោក​តាម​អន​ឡាញ នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​ ការ​ប្តេជ្ញា​ចិត្ត​នេះ​ធ្វើឡើង​នៅ​ក្នុង​ពេល​ដែល​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា និង​ប្រមុខ​រដ្ឋាភិ​បាល​ថៃ ធ្វើ​សន្និ​សីទ​កាសែត​រួម​គ្នា នៅ​ក្រោយ​ពិធី​ចុះហត្ថ​លេខា​លើឯក​សារ​ចំនួន​០៧​ ដែលសម្រេច​បាន​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ នៅ​ប្រទេស​កម្ពុជា​។

HRWជំរុញឱ្យនាយករដ្ឋមន្ត្រីថៃលើកបញ្ហារំលោភបំពានឆ្លងដែនមកជជែកជាមួយកម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅថ្ងៃទី២២ ខែមេសាបានចេញសេចក្តីប្រកាសព័ត៌មានម

HRWជំរុញឱ្យនាយករដ្ឋមន្ត្រីថៃលើកបញ្ហារំលោភបំពានឆ្លងដែនមកជជែកជាមួយកម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅថ្ងៃទី២២ ខែមេសាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន លើកយកពីក្តីកង្វល់ ជុំវិញការរំលោភបំពានឆ្លងដែនមកជជែកជាមួយរដ្ឋាភិបាលកម្ពុជា។ សំណើរបស់ Human Rights Watch នាពេលនេះ ធ្វើឡើងចំពេលដែលលោកស្រីនាយករដ្ឋមន្ត្រីថៃ កំពុងតែបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។

សង្គ្រាមពាណិជ្ជកម្ម៖ លោក ដូណាល់ ត្រាំ បន្ទន់ជំហរ ឯចិនយល់ព្រមបើកទ្វារចរចា

ស្ថានការណ៍​សង្គ្រាមពាណិជ្ជកម្មរវាង​អាមេរិក​និង​ចិន​ បានធូរស្រាលមួយ​កម្រិត​​ បន្ទាប់ពី​ល

សង្គ្រាមពាណិជ្ជកម្ម៖ លោក ដូណាល់ ត្រាំ បន្ទន់ជំហរ ឯចិនយល់ព្រមបើកទ្វារចរចា

ស្ថានការណ៍​សង្គ្រាមពាណិជ្ជកម្មរវាង​អាមេរិក​និង​ចិន​ បានធូរស្រាលមួយ​កម្រិត​​ បន្ទាប់ពី​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ប្រកាស​​បន្ធូរបន្ថយរនាំងពន្ធគយ​ចំពោះ​ទំនិញ​ចិន​ ប្រសិន​បើរដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ព្រម​ចរចា​ចុះកិច្ចព្រម​ព្រៀង។ ចំណែក​ រដ្ឋអំណាច​ចិន​ វិញ ក៏​បាន​ប្រកាស​បើកចំហទ្វារ​សម្រាប់​ចរចា តែប៉េកាំង​បាន​បដិសេធ​ មិន​ទទួល​យកកិច្ចព្រមព្រៀង​ដែល​បង្ខូច​ប្រយោជន៍​​ចិន នោះ​ឡើយ​។​ ​

រដ្ឋមន្ត្រីអង់គ្លេសចុះអនុស្សរណៈជាមួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ

នៅថ្ងៃអង្គារទី ២២មេសា ឆ្នាំ ២០២៥ អនុរដ្ឋមន្រ្តីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហិ្វកនៃក្រសួងការ

រដ្ឋមន្ត្រីអង់គ្លេសចុះអនុស្សរណៈជាមួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ

នៅថ្ងៃអង្គារទី ២២មេសា ឆ្នាំ ២០២៥ អនុរដ្ឋមន្រ្តីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហិ្វកនៃក្រសួងការបរទេស អង់គ្លេសបាននិងកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដែលនៅក្នុងនោះ មានការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច។ អមដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលអង់គ្លេសបានចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ក្រោមការរចនារបស់ក្រុមហ៊ុនអង់គ្លេសឈ្មោះ Foster + Partners។ 

លោក Roland Neveu ម្ចាស់រូបថតដ៏ល្បីល្បាញ ពេលទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ ថ្ងៃ១៧ មេសា

នៅពេលចូលកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចង់កាត់ផ្តាច់ប្រទេសកម្ពុជាចេញពីពិ

លោក Roland Neveu ម្ចាស់រូបថតដ៏ល្បីល្បាញ ពេលទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ ថ្ងៃ១៧ មេសា

នៅពេលចូលកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចង់កាត់ផ្តាច់ប្រទេសកម្ពុជាចេញពីពិភពលោកខាងក្រៅ តាមរយៈការបណ្តេញជនបរទេសដែលនៅសេសសល់ចេញពីប្រទេសរបស់កម្ពុជា។ កាលពី៥០ឆ្នាំមុន លោក Roland Neveu គឺជាអ្នកថតរូបរបស់កាសែតបារាំងម្នាក់ ដែលស្ថិតនៅក្នុងចំណោមជនបរទេសចុងក្រោយគេ ដែលត្រូវបានគេជម្លៀសចេញពីស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ នៅថ្ងៃចុងក្រោយបង្អស់គឺ ថ្ងៃទី៨ ឧសភា ឆ្នាំ១៩៧៥។ ជាសាក្សីដ៏កម្រនៃសោកនាដកម្មមួយរបស់កម្ពុជា លោក Roland Neveu បានផ្តិតយករូបភាពជាច្រើនសន្លឹកដែលជានិមិត្តរូបជាប្រវត្តិសាស្ត្រថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ 

Get more results via ClueGoal