Cambodia



លោក​ត្រាំអួតខ្ទរ​ពី​ជោគជ័យ​នៃ​ការ​ដឹកនាំ​ប្រទេស​​រយៈ​ពេល១០០ថ្ងៃ​ដំបូង

ថ្ងៃនេះ​ជា​គម្រប់​ខួប​១០០ថ្ងៃ​គត់​នៃការ​ត្រលប់​មក​កាន់​អំណាចជា​ប្រធានាធិបតី​អាមេរិក ​ ​

ហ្កាហ្សា៖ អ.ស.ប.​ និងអង្គការប៉ាឡេស្ទីន​ ​ថាអ៊ីស្រាអែលធ្វើអំពើប្រល័យពូជសាសន៍ ដោយ​កាត់បន្ថយ​កំណើតទារក

អ៊ីស្រាអែលកំពុងតែ​ធ្វើអំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនប៉ាឡេស្ទីន​​នៅតំបន់ហ្កាហ្សា តាមរយៈក

ហ្កាហ្សា៖ អ.ស.ប.​ និងអង្គការប៉ាឡេស្ទីន​ ​ថាអ៊ីស្រាអែលធ្វើអំពើប្រល័យពូជសាសន៍ ដោយ​កាត់បន្ថយ​កំណើតទារក

អ៊ីស្រាអែលកំពុងតែ​ធ្វើអំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនប៉ាឡេស្ទីន​​នៅតំបន់ហ្កាហ្សា តាមរយៈការប្រើវិធីរារាំង​មិនឲ្យ​អ្នករស់នៅ​តំបន់ហ្កាហ្សា អាចមាន​កូន​។ នេះគឺជាការអះអាងសន្និដ្ឋាន របស់​អង្គការ​ក្រៅរដ្ឋាភិបាល​ប៉ាឡេស្ទីន​មួយ និងក្រុមអ្នកជំនាញ​មួយក្រុម​ នៃអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយរបាយការណ៍ កាលពីថ្ងៃទី​២៩មេសា​។ ដោយឡែក អ៊ីស្រាអែលបានបរិហារបាយការណ៍នេះ ថាជារបាយការណ៍​បែប​ ស្អប់ខ្ពើមមកលើប្រជាជនជ្វីហ្វអ៊ីស្រាអែល​។

វៀតណាមរំឭកខួប​៥០ឆ្នាំ នៃ​ជ័យជំនះរបស់​គណបក្សកុម្មុយនីស្ត និង​ការបង្រួប​បង្រួមខាងជើង-ខាងត្បូង

ថ្ងៃទី៣០មេសា១៩៧៥ គឺជាថ្ងៃដែលកងទ័ពកម្មុយនីស្ត​​​វៀតណាមខាងជើង បានយកជ័យជំនះ​លើកងទ័ពអាមេរិក

វៀតណាមរំឭកខួប​៥០ឆ្នាំ នៃ​ជ័យជំនះរបស់​គណបក្សកុម្មុយនីស្ត និង​ការបង្រួប​បង្រួមខាងជើង-ខាងត្បូង

ថ្ងៃទី៣០មេសា១៩៧៥ គឺជាថ្ងៃដែលកងទ័ពកម្មុយនីស្ត​​​វៀតណាមខាងជើង បានយកជ័យជំនះ​លើកងទ័ពអាមេរិក​និង​វៀតណាមខាងត្បូង។ ទីក្រុងសៃហ្កុង ក្រោយមកប្រែឈ្មោះជាទីក្រុងហូជីមិញ បានធ្លាក់ទៅក្នុង​ការគ្រប់គ្រងទាំងស្រុង របស់កងទ័ពកុម្មុយនីស្តវៀតណាម​។ នៅថ្ងៃនេះ វៀតណាមបានប្រារព្ធពិធី​បុណ្យ​ខួប​៥០ឆ្នាំ យ៉ាងអធិកអធំ​ ដោយ​មានការចូលរួម ពីថ្នាក់ដឹកនាំ និងកងទ័ព​នៃ​ប្រទេសក្បែរខាងវៀតណាម ដូចជា​កម្ពុជា ឡាវ និងចិន។

កម្ពុជានិងម៉ាឡេស៊ីពិភាក្សារឿងតួនាទីអាស៊ានដើម្បីតបនឹងការដំឡើងពន្ធរបស់អាមេរិក

នៅថ្ងៃទី២៩ ខែមេសា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៊ីប្រាហ៊ីមនាយករដ្ឋ

កម្ពុជានិងម៉ាឡេស៊ីពិភាក្សារឿងតួនាទីអាស៊ានដើម្បីតបនឹងការដំឡើងពន្ធរបស់អាមេរិក

នៅថ្ងៃទី២៩ ខែមេសា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ានបានជួបពិភាក្សាគ្នាតាមទូរស័ព្ទលើបញ្ហាសំខាន់ៗមួយចំនួន ដូចជាវិបត្តិនៅភូមា ការបញ្ចូលប្រទេសទីម័រខាងកើតទៅក្នុងគ្រួសារអាស៊ាន និងបញ្ហារនាំងពន្ធគយរបស់រដ្ឋបាលអាមេរិក។អ្នកជំនាញសេដ្ឋកិច្ចយល់ថា ប្រទេសអាស៊ានអាចមានទឹកមាត់ប្រៃដើម្បីចរចាជាមួយអាមេរិករឿងរនាំងពន្ធគយបើប្រទេសអាស៊ានអាចមូលមតិគ្នានិយាយសំឡេងតែមួយ។

ជំនួប លោក ហ៊ុន សែន និងបក្សជំទាស់ជា «សន្លឹកបៀ» ដើម្បីតតាំងនឹងពន្ធដែលអាមេរិកដាក់លើកម្ពុជា?

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណ​បក្ស​កាន់​អំណាច​បាន​ទទួល​ជួប​សមាជិក​គណបក

ជំនួប លោក ហ៊ុន សែន និងបក្សជំទាស់ជា «សន្លឹកបៀ» ដើម្បីតតាំងនឹងពន្ធដែលអាមេរិកដាក់លើកម្ពុជា?

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណ​បក្ស​កាន់​អំណាច​បាន​ទទួល​ជួប​សមាជិក​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ក្នុង​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥​។​ នេះ​ជា​ជំនួប​លើក​ទី​២ បន្ទាប់ពី​ជំនួប​លើក​ទី​១ កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៤។ សម្រាប់​ក្រុម​អ្នក​វិភាគ ជំនួប​ទាំង ២​លើក​នេះហាក់​មិន​មាន​សញ្ញា​ប្រែប្រួល​នយោបាយ​នៅ​កម្ពុជា​ទេ​។ តែ​អ្នក​នយោបាយ​ប្រឆាំង​យល់ថា ជំនួប​នេះជា​ការ​បង្កើត ​«សន្លឹកបៀ» ថ្មី​ដើម្បី​ទុក​ឲ្យ​រដ្ឋាភិបាល​លេង​ជាមួយ​អាមេរិក​នៅ​ក្នុង​ការ​ចរ​ចាពន្ធ​ដែល​អាមេរិក​ដាក់​លើ​កម្ពុជា​ក្នុង​អត្រា​ដល់​ទៅ ​៤៩%​៕

មន្ត្រីបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានចាប់ខ្លួនពីបទញុះញង់ និងប្រមាថព្រះមហាក្សត្រ

លោក យ៉ាង សុខយាង អនុប្រធានក្រុមការងាររបស់គណបក្សកម្លាំងជាតិនៅស្រុកតាំងគោក ខេត្តកំពង់ធំត្រូវ

មន្ត្រីបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានចាប់ខ្លួនពីបទញុះញង់ និងប្រមាថព្រះមហាក្សត្រ

លោក យ៉ាង សុខយាង អនុប្រធានក្រុមការងាររបស់គណបក្សកម្លាំងជាតិនៅស្រុកតាំងគោក ខេត្តកំពង់ធំត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២២ មេសា។ គិតត្រឹមថ្ងៃទី៣០ មេសា ឆ្នាំ ២០២៥ នេះ មានមន្ត្រីបក្សកម្លាំងជាតិជាង១០នាក់បានរងការបង្រ្កាប និងចាប់ខ្លួន។ មន្ត្រីជាន់ខ្ពស់បក្សកម្លាំងជាតិចាត់ទុកទង្វើនេះថាជាការដាក់សម្ពាធ និងជាការគំរាមកំហែងយ៉ាងខ្លាំងដល់ការធ្វើសកម្មភាពនយោបាយ។

វៀតណាមចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាថាជាទំនាក់ទំនងគ្មានប្រទេសណាប្រៀបបាន

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានចាត់ទុកទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាថ

វៀតណាមចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាថាជាទំនាក់ទំនងគ្មានប្រទេសណាប្រៀបបាន

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានចាត់ទុកទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាថាជាទំនាក់ទំនងដ៏ល្អគ្មានប្រទេសណាអាចប្រៀបបានទេ។ លោក តូ ឡឹមបានបញ្ជាក់ដូចនេះនៅក្នុងជំនួបដោយផ្ទាល់ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែននាថ្ងៃចន្ទ ទី២៩ មេសាក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមជាទីដែលលោក ហ៊ុន សែន ទៅចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥។

បណ្ឌិត ឈាង វណ្ណារិទ្ធ៖កម្ពុជាទទួលបានប្រយោជន៍សេដ្ឋកិច្ចនិងការទូតច្រើនពីអាស៊ានក្នុងរយៈពេល២៦ឆ្នាំ

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ គឺជាខួប២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជា។ នៅក្

បណ្ឌិត ឈាង វណ្ណារិទ្ធ៖កម្ពុជាទទួលបានប្រយោជន៍សេដ្ឋកិច្ចនិងការទូតច្រើនពីអាស៊ានក្នុងរយៈពេល២៦ឆ្នាំ

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ គឺជាខួប២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិRFI នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានថ្លែងថា អាស៊ានគឺជាខែលដ៏សំខាន់ក្នុងការថែរក្សាស្ថិរភាពនៅក្នុងតំបន់ និងការពារផ្តល់ផលប្រយោជន៍ស្នូលដល់សមាជិករបស់ខ្លួន។ សម្រាប់កម្ពុជា ត្រូវបានលោកបណ្ឌិតកត់សម្គាល់ឃើញថា ក្នុងនាមជាសមាជិកអាស៊ានរយៈពេល ២៦ឆ្នាំកន្លងទៅ កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសសេដ្ឋកិច្ច និងការទូត៕

ក្នុងរវាងដប់ឆ្នាំ ជនអន្តោប្រវេសន៍ប្រមាណ​៧២០០០នាក់ ស្លាប់ឬបាត់ខ្លួននៅតាមផ្លូវធ្វើដំណើរ

ក្នុងរវាង​១០ឆ្នាំកន្លងមកនេះ មានមនុស្សប្រមាណ​៧២០០០នាក់ ដែលបានស្លាប់ ឬបាត់ខ្លួននៅតាមផ្លូវធ

ក្នុងរវាងដប់ឆ្នាំ ជនអន្តោប្រវេសន៍ប្រមាណ​៧២០០០នាក់ ស្លាប់ឬបាត់ខ្លួននៅតាមផ្លូវធ្វើដំណើរ

ក្នុងរវាង​១០ឆ្នាំកន្លងមកនេះ មានមនុស្សប្រមាណ​៧២០០០នាក់ ដែលបានស្លាប់ ឬបាត់ខ្លួននៅតាមផ្លូវធ្វើអន្តោប្រវេសន៍ នៅ​ទូទាំងពិភពលោក។​ នេះបើផ្អែកតាមរបាយការណ៍​បូកសរុប របស់ទីភ្នាក់ងារសហប្រជាជាតិដើម្បី​ជនអន្តោប្រវេសន៍ ចេញផ្សាយ​កាលពីថ្ងៃទី​២៩មេសា​។ ភាគច្រើននៃជនអន្តោប្រវេសន៍​ដែលបាត់ខ្លួនឬស្លាប់ សុទ្ធសឹងតែបានធ្វើដំណើរ​ផ្សងជីវិតដោយ​គ្មានជម្រើស ចេញពីប្រទេសឬតំបន់ដែល​មានអស្ថិរភាព សង្គ្រាម ឬវិបត្តិអាកាសធាតុ​​។

សមាគមអ្នក​ប្រាជ្ញ៖ មើល​​​អេក្រង់ក្រោម​៦ឆ្នាំ ​​​ក្មេងនឹង​អាប់​បញ្ញាហើយអន់​​សុខភាព

មិន​ត្រូវ​ឱ្យ​ក្មេង​ក្រោម​អាយុ​៦​ឆ្នាំ​ ​នៅមុខ​អេក្រង់ មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬ​ហ្កេម

សមាគមអ្នក​ប្រាជ្ញ៖ មើល​​​អេក្រង់ក្រោម​៦ឆ្នាំ ​​​ក្មេងនឹង​អាប់​បញ្ញាហើយអន់​​សុខភាព

មិន​ត្រូវ​ឱ្យ​ក្មេង​ក្រោម​អាយុ​៦​ឆ្នាំ​ ​នៅមុខ​អេក្រង់ មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬ​ហ្កេម​ទេ​ ទោះបី​មាន​លក្ខណៈ​សិក្សា​ក៏​ដោយ។ នេះ​បើ​តាម​អនុសាសន៍​​របស់​ក្រុម​សមាគម​អ្នក​ប្រាជ្ញ​បារាំង ៥​ក្រុម ដែលចេញផ្សាយ​ជា​សាធារណៈ​​រួម​គ្នា​ នៅ​ថ្ងៃ​អង្គារ​ទី ២៩​មេសា២០២៥។ បើ​ក្រុម​អ្នក​ប្រាជ្ញ​ជំនាញ​ផ្នែក​សុខភាព​នេះ ការ​មើល​អេក្រង់នៅអាយុក្រោម​៦​ឆ្នាំ អាច​នឹង​ធ្វើ​ក្មេង​ខូច​សុខភាព​ជា​រហូត​ទៅ​​ ហើយ​​អាប់​បញ្ញា​ទៀត។

ដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស នៅ​អេស្ប៉ាញ និង​ព័រទុយហ្កាល់ អស់ជាង​១០ ទៅ២០ម៉ោង

កាលពីថ្ងៃចន្ទទី​២៨មេសា មានករណី​ដាច់ចរន្តអគ្គិសនីដ៏ធំមួយ ​នៅទូទាំងប្រទេសអេស្ប៉ាញ និង​នៅព័

ដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស នៅ​អេស្ប៉ាញ និង​ព័រទុយហ្កាល់ អស់ជាង​១០ ទៅ២០ម៉ោង

កាលពីថ្ងៃចន្ទទី​២៨មេសា មានករណី​ដាច់ចរន្តអគ្គិសនីដ៏ធំមួយ ​នៅទូទាំងប្រទេសអេស្ប៉ាញ និង​នៅព័រទុយហ្កាល់ អស់រយៈពេល​ជាង​១០ម៉ោង។ បញ្ហានេះ បានបង្ក​ឲ្យ​មាន​ប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាញគមនាគមន៍ធ្វើដំណើរ​ និងសកម្មភាពសេដ្ឋកិច្ច​។ គិតត្រឹមព្រឹក​ថ្ងៃអង្គារនេះ បណ្តាញ​ចរន្តអគ្គិសនីត្រូវបាន​តភ្ជាប់សឹងទាំងស្រុងវិញហើយ។ អាជ្ញាធរអេស្ប៉ាញ កំពុង​តែ​ស្រាវជ្រាវរកមូល​ហេតុពិតប្រាកដ ដែល​បណ្តាល​ឲ្យ​ចរន្ត​អគ្គិសនី​ដាច់ទូទាំងប្រទេសបែប​នេះ​។

រុស្ស៊ី៖ លោកពូទីនប្រកាសបទឈប់បាញ់ ៣ ថ្ងៃនៅអ៊ុយក្រែនពីថ្ងៃ ទី៨ ដល់ ទី១០ ឧសភា

នៅថ្ងៃចន្ទ ទី២៨មេសា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីនបានប្រកាសបទឈប់បាញ់រយៈពេល ៣ ថ្ងៃ

រុស្ស៊ី៖ លោកពូទីនប្រកាសបទឈប់បាញ់ ៣ ថ្ងៃនៅអ៊ុយក្រែនពីថ្ងៃ ទី៨ ដល់ ទី១០ ឧសភា

នៅថ្ងៃចន្ទ ទី២៨មេសា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីនបានប្រកាសបទឈប់បាញ់រយៈពេល ៣ ថ្ងៃនៅលើសមរភូមិសង្គ្រាមអ៊ុយក្រែន ពីថ្ងៃទី ៨ រហូតដល់ ទី ១០ ឧសភា។ តែលោកពូទីនមិនភ្លេចក្រើនរំលឹកថា កងទ័ពរុស្ស៊ីនឹងវាយបកវិញ ប្រសិនបើអ៊ុយក្រែនរំលោភបំពានលើបទឈប់បាញ់នេះ។

លោកស្រី ភឿង សកុណា៖ ស្ថិតក្នុងបញ្ជីក្រហម នេះជាលើកចុងក្រោយ ដែល​រូបព្រះវិស្ណុផ្ទំ តាំងនៅទឹកដីបរទេស

នៅប្រទេស​បារាំង សារមន្ទីសិល្បៈអាស៊ី​ ហ្គីមេ Guimet នៅទីក្រុង​ប៉ារីស​បាន​បើកសម្ពោធ​ពិព័រណ៌រូបព

លោកស្រី ភឿង សកុណា៖ ស្ថិតក្នុងបញ្ជីក្រហម នេះជាលើកចុងក្រោយ ដែល​រូបព្រះវិស្ណុផ្ទំ តាំងនៅទឹកដីបរទេស

នៅប្រទេស​បារាំង សារមន្ទីសិល្បៈអាស៊ី​ ហ្គីមេ Guimet នៅទីក្រុង​ប៉ារីស​បាន​បើកសម្ពោធ​ពិព័រណ៌រូបព្រះវិស្ណុផ្ទំ​មកពីប្រាសាទមេបុណ្យខាងលិច កាលពីល្ងាច​ថ្ងៃ​ចន្ទទី ២៨ មេសាម្សិលមិញ។ អមដំណើរដោយ​លោកហង់ពៅ អគ្គនាយក​អាជ្ញាធរអប្សរា ​លោកស្រី ភឿងសកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌​កម្ពុជា​បានធ្វើដំណើរ​ទៅចូលរួមដោយផ្ទាល់នៅក្នុង​ពិធីសម្ពោធ​ការតាំងពិព័រណ៌​វត្ថុសិល្បៈធ្វើពីសំរឹទ្ធ​របស់ប្រទេស​កម្ពុជា​នៅ​សារមន្ទីរជាតិបារាំង​ហ្គីមេ។ មានឈ្មោះ Bronzes royaux d'Angkor, un art du divin បកប្រែក្រៅផ្លូវការថា សិល្បៈសម្រាប់ទេព​របស់រាជបដិមាសំរឹទ្ធនៅអង្គរ ពិព័រណ៌​នៅទីក្រុង​ប៉ារីស​នឹង​បើកទ្វារទទួល​សាធារណជនចាប់ពីថ្ងៃទី ៣០មេសា រហូត​ដល់​ថ្ងៃទី ៨ កញ្ញាឆ្នាំ ២០២៥។ ឈាង បុប្ផា​បានចុះ​ទៅ​យកព័ត៌មានផ្ទាល់​នៅសារមន្ទីរហ្គីមេ។ យើងស្តាប់បទយកការណ៍របស់គាត់។

បោះឆ្នោត​កាណាដា៖ នាយករដ្ឋមន្ត្រី​ជាប់​ឆ្នោត​ថ្មី សន្យា​មិន​ភ្លេច​ទង្វើ​ក្បត់​របស់​អាមេរិក

លោកនាយករដ្ឋមន្ត្រីកាណាដា​ម៉ាក ខានី (Mark Carney) បាន​ទទួល​ជោគជ័យ​នាំ​មុខ​គេ​​នៅក្នុង​សម័យ​បោះឆ្នោ

បោះឆ្នោត​កាណាដា៖ នាយករដ្ឋមន្ត្រី​ជាប់​ឆ្នោត​ថ្មី សន្យា​មិន​ភ្លេច​ទង្វើ​ក្បត់​របស់​អាមេរិក

លោកនាយករដ្ឋមន្ត្រីកាណាដា​ម៉ាក ខានី (Mark Carney) បាន​ទទួល​ជោគជ័យ​នាំ​មុខ​គេ​​នៅក្នុង​សម័យ​បោះឆ្នោត​សភាជា​ប្រវត្តិសាស្ត្រ​​ នា​ថ្ងៃទី ២៨​មេសា​២០២៥ម្សិលមិញ។ ក្នុង​សុន្ទរកថា​ លោក​នាយករដ្ឋមន្ត្រី​ជាប់​ឆ្នោត​ថ្មី បាន​សន្យា​យក​ឈ្នះ​សហរដ្ឋ​អាមេរិក​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម និង​មិន​ភ្លេច​ជា​ដាច់​ខាត ទង្វើ​ក្បត់​របស់​អាមេរិក​ ។

សង្គមស៊ីវិលអំពាវនាវឲ្យអាជ្ញាធរដោះលែងសកម្មជនមាតាធម្មជាតិក្នុងខួបជាប់ឃុំ ៣០០ថ្ងៃ

អង្គការសង្គមស៊ីវិលបានអំពាវនាវឲ្យមានការដោះលែងសកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្សចំនួន៥

សង្គមស៊ីវិលអំពាវនាវឲ្យអាជ្ញាធរដោះលែងសកម្មជនមាតាធម្មជាតិក្នុងខួបជាប់ឃុំ ៣០០ថ្ងៃ

អង្គការសង្គមស៊ីវិលបានអំពាវនាវឲ្យមានការដោះលែងសកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្សចំនួន៥នាក់នៃក្រុមចលនាមាតាធម្មជាតិដែលបានជាប់ឃុំចំនួន ៣០០ថ្ងៃ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ការចេញមុខអំពាវនាវដូចនេះដោយសារសង្គមស៊ីវិលយល់ឃើញថា សកម្មជនទាំងនោះមិនបានប្រព្រឹត្តបទល្មើស និងថា សកម្មភាពដែលពួកគេបានធ្វើកន្លងមក គឺស្របច្បាប់សម្រាប់កិច្ចការការពារបរិស្ថាន និងសិទ្ធិមនុស្ស។

លោក រ៉ុង ឈុន៖ ក្រោយការរឹបអូសផ្ទះរបស់ខ្ញុំ ខ្ញុំនឹងបោះតង់ដេកតាមចិញ្ចើមថ្នល់

លោក រ៉ុង ឈុន ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សាលាឧទ្ធរណ៍​ចេញ​ដីកា​កោះ​ហៅឲ្យ​ច

លោក រ៉ុង ឈុន៖ ក្រោយការរឹបអូសផ្ទះរបស់ខ្ញុំ ខ្ញុំនឹងបោះតង់ដេកតាមចិញ្ចើមថ្នល់

លោក រ៉ុង ឈុន ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សាលាឧទ្ធរណ៍​ចេញ​ដីកា​កោះ​ហៅឲ្យ​ចូល​សវនា​ការ​នៅថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៥ ស្តីពី​សំណុំ​រឿង​ «ផ្តល់​នីតិ​សម្បទារ​ឡើង​វិញ» ​ក្រោយ​ពី​លោក​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​មួយ​ភាគ​ធំ​។​ ដោយ​ឡែក ​សំណុំរឿង​ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកាស​រឹប​អូស​ផ្ទះ​របស់​លោក​ទៅ​លក់​ដើម្បី​សង​ជំងឺ​ចិត្ត​ដល់​គណៈ​កម្មាធិការ​ព្រំដែន​ត្រូវ​បាន​លោក​ រ៉ុង​ ឈុនអះ​អាង​ថា លោក​គ្មាន​អ្វី​តវ៉ា និង​ក៏​មិន​ផ្លាស់​ប្តូរ​ជំហរ​នយោបាយ​ដែរ​។ ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា លោក រ៉ុង ឈុន ថ្លែង​ថា ក្រោយ​ពី​គេ​រឹប​អូស​ផ្ទះ​របស់​លោក ​លោក​នឹង​ទៅបោះ​តង់​ដេក​តាម​ចិញ្ចើម​ថ្នល់​។

សមាគមខ្មែរកម្ពុជាក្រោមបន្តទទូចឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម

នៅព្រឹកថ្ងៃអង្គារ ទី២៩ មេសានេះ អង្គការសមាគមខ្មែរកម្ពុជាក្រោមបានដង្ហែក្បួនតាមដងផ្លូវឆ្ពោះ

សមាគមខ្មែរកម្ពុជាក្រោមបន្តទទូចឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម

នៅព្រឹកថ្ងៃអង្គារ ទី២៩ មេសានេះ អង្គការសមាគមខ្មែរកម្ពុជាក្រោមបានដង្ហែក្បួនតាមដងផ្លូវឆ្ពោះទៅកាន់ក្រសួងការបរទេសដើម្បីដាក់ញត្តិស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា។ ញត្តិរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមបន្តទទូចឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់នឹងពួកគេដែលមានអ្នកខ្លះបានរងការបង្រ្កាប និងចាប់ខ្លួនពីសំណាក់អាជ្ញាធរវៀតណាម។ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ថ្លែងថា រដ្ឋាភិបាលកម្ពុជាត្រូវជួយឈឺឆ្អាលរឿងសុខទុក្ខពលរដ្ឋខ្មែរក្រោមដូចដែលវៀតណាមតែងតែស្នើឲ្យកម្ពុជាយកចិត្តទុកដាក់ពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជា។

លោក ហ៊ុន សែន ទៅចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥

នៅព្រឹកថ្ងៃទី២៩ មេសានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក

លោក ហ៊ុន សែន ទៅចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥

នៅព្រឹកថ្ងៃទី២៩ មេសានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដើម្បីចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥។ តាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែននឹងមានជំនួបការងារដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម និងថ្នាក់ដឹកនាំបរទេសផ្សេងទៀតនៅក្នុងឱកាសនោះ។

កម្ពុជា និងវៀតណាមចុះកិច្ចព្រមព្រៀងបង្កើនការដោះដូរពាណិជ្ជកម្មរវាងគ្នា

កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយវៀតណាមដើម្បីជំរុញការដោះដូរពាណិជ្ជកម្មរវាងគ្នាឲ្យដល់ ២០ព

កម្ពុជា និងវៀតណាមចុះកិច្ចព្រមព្រៀងបង្កើនការដោះដូរពាណិជ្ជកម្មរវាងគ្នា

កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយវៀតណាមដើម្បីជំរុញការដោះដូរពាណិជ្ជកម្មរវាងគ្នាឲ្យដល់ ២០ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះបានធ្លាក់មកចំពេលដែលអាមេរិក និងចិនកំពុងបន្តសង្គ្រាមពាណិជ្ជកម្មរវាងគ្នា និងដែលសង្រ្គាមមួយនេះកំពុងធ្វើឲ្យសេដ្ឋកិច្ចសកលស្ថិតនៅក្នុងស្ថានភាពមួយមិនច្បាស់លាស់។ ដោយឡែក និងក្រៅពីវៀតណាម កម្ពុជាចង់ឲ្យវិនិយោគិន និងសហគ្រិនរុស្ស៊ីមកមើលសក្តានុពលរបស់ទីផ្សារកម្ពុជានៅក្នុងវិស័យជាច្រើន ពិសេសសិកម្ម និងថាមពល។

លោកហ៊ុន ម៉ាណែត៖ខ្ញុំនឹងឈប់ធ្វើនាយករដ្ឋមន្រ្តី បើរកឃើញតំបន់ណាក្នុងប្រទេសគ្មានការអភិវឌ្ឍ

ប្រមុខរដ្ឋាភិបាលកម្ពុជា​ លោក ហ៊ុន ម៉ាណែតអះអាងថា លោកនឹងចុះចេញពីតំណែងនាយករដ្ឋមន្រ្តី ប្រសិន

លោកហ៊ុន ម៉ាណែត៖ខ្ញុំនឹងឈប់ធ្វើនាយករដ្ឋមន្រ្តី បើរកឃើញតំបន់ណាក្នុងប្រទេសគ្មានការអភិវឌ្ឍ

ប្រមុខរដ្ឋាភិបាលកម្ពុជា​ លោក ហ៊ុន ម៉ាណែតអះអាងថា លោកនឹងចុះចេញពីតំណែងនាយករដ្ឋមន្រ្តី ប្រសិនបើរកឃើញតំបន់ណាមួយក្នុងប្រទេសកម្ពុជាមិនទាន់មានការអភិវឌ្ឍ​ ធៀបនឹងអំឡុងឆ្នាំ១៩៨០។ លោកបានបញ្ជាក់យ៉ាងដូចនេះនៅក្នុងពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្នុងខេត្តតាកែវ។ តាម​លោក​នាយករដ្ឋមន្រ្តី បច្ចុប្បន្ននេះ​ កម្ពុជាមិនមែនអភិវឌ្ឍន៍តែក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ និងថា រយៈពេលជាង៤០ឆ្នាំមកនេះ រដ្ឋាភិបាល​បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់។

កូរ៉េខាង​ជើង​ទទួល​ស្គាល់​រឿង​បញ្ជូន​ទ័ព​ទៅជួយ​ច្បាំងរុស្ស៊ី លោក​ពូទីន​អរគុណ​លោក​គីម

គេ​ត្រូវ​រង់ចាំ​អស់​រយៈ​ពេល​ជាង​៧​ខែ ទើប​ឃើញ​កូរ៉េខាង​ជើង​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវកា

កូរ៉េខាង​ជើង​ទទួល​ស្គាល់​រឿង​បញ្ជូន​ទ័ព​ទៅជួយ​ច្បាំងរុស្ស៊ី លោក​ពូទីន​អរគុណ​លោក​គីម

គេ​ត្រូវ​រង់ចាំ​អស់​រយៈ​ពេល​ជាង​៧​ខែ ទើប​ឃើញ​កូរ៉េខាង​ជើង​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ ជា​លើក​ដំបូង នៅ​ថ្ងៃចន្ទទី ២៨មេសា​២០២៥​នេះ ថា​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​ច្បាំង​រុស្ស៊ី​។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង KCNK ទាហាន​កូរ៉េខាង​ជើង​បានសម្រេច​ស្នាដៃ​​ជួយ​ម៉ូស្គូ​ឱ្យ​ដណ្តើម​យក​តំបន់​គួស្ក៍​ពី​អ៊ុយក្រែនបាន​មក​វិញ​។ ចំណែកលោក​​ប្រធានាធិបតី​រុស្ស៊ី​ ពូទីន វិញ ក៏​បាន​ថ្លែង​អំណរគុណ​លោក​ប្រមុខ​គីមជុងអ៊ុន ចំពោះ​ជោគជ័យ​នៅ​លើ​សមរភូមិគួស្ក៍។

នៅក្នុងបរិបទសេដ្ឋកិច្ចសកលមិនច្បាស់លាស់ តើប្រាក់ឈ្នួលកម្មករគួរបន្តដំឡើង ឬយ៉ាងណា?

នៅក្នុងជំនួបជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅជ្រោយចង្វារ លោក

នៅក្នុងបរិបទសេដ្ឋកិច្ចសកលមិនច្បាស់លាស់ តើប្រាក់ឈ្នួលកម្មករគួរបន្តដំឡើង ឬយ៉ាងណា?

នៅក្នុងជំនួបជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅជ្រោយចង្វារ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញពីសុឆន្ទៈរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និយោជិតនៃវិស័យកាត់ដេរ ទោះក្នុងកាលៈទេសៈលំបាកក៏ដោយ។ មេដឹកនាំសហជីព និងអ្នកពាក់ព័ន្ធវិស័យកាត់ដេរបានទទួលស្គាល់ថា កម្ពុជាពិតជាមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ទោះតិច ឬច្រើន។ តែមេដឹកនាំសហជីពក៏យល់ឃើញថា ការដំឡើងប្រាក់ឈ្នួលជារឿងចាំបាច់ ព្រោះទំនិញលើទីផ្សារក៏បានឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំដែរ។

ពលរដ្ឋហ្វីលីពីន ៤នាក់ត្រូវបានសង្គ្រោះពីការឆបោកអនឡាញនៅកម្ពុជា

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសហ្វីលីពីនបានឲ្យដឹងនាពេលថ្មីៗនេះថា មានជនជាតិហ្វីលីពីន ចំនួន

ពលរដ្ឋហ្វីលីពីន ៤នាក់ត្រូវបានសង្គ្រោះពីការឆបោកអនឡាញនៅកម្ពុជា

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសហ្វីលីពីនបានឲ្យដឹងនាពេលថ្មីៗនេះថា មានជនជាតិហ្វីលីពីន ចំនួន៤នាក់ត្រូវបានរំដោះរួចចេញពីទីតាំងឆបោកអនឡាញក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ មន្ត្រីហ្វីលីពីនអះអាងថា ជនរងគ្រោះទាំង ៤នាក់ដែលបានមកដល់ប្រទេសកំណើតវិញត្រូវបានគេទិញ លក់ និងបំពារបំពាននៅកន្លែងឆបោកអនឡាញ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ថាលោកមិនមានអ្វីអត្ថាធិប្បាយលើករណីជនជាតិហ្វីលីពីនទាំង ៤នាក់នោះទេ។

ថៃសន្យាទិញដំឡូងមី ៣០ម៉ឺនតោន និងពោតក្រហម ១០ម៉ឺនតោនពីកម្ពុជាក្នុងមួយឆ្នាំ

ក្រុមហ៊ុន ខសាន របស់ថៃនឹងទិញដំឡូងមីពីកម្ពុជាចំនួន ៣០ម៉ឺនតោន និងពោតក្រហមចំនួន១០ម៉ឺនតោនក្នុង

ថៃសន្យាទិញដំឡូងមី ៣០ម៉ឺនតោន និងពោតក្រហម ១០ម៉ឺនតោនពីកម្ពុជាក្នុងមួយឆ្នាំ

ក្រុមហ៊ុន ខសាន របស់ថៃនឹងទិញដំឡូងមីពីកម្ពុជាចំនួន ៣០ម៉ឺនតោន និងពោតក្រហមចំនួន១០ម៉ឺនតោនក្នុងមួយឆ្នាំតាមរយៈសហព័ន្ធដំឡូងមីកម្ពុជា។ ការសន្យានេះធ្វើឡើងតាមការចុះអនុស្សារណៈយោគយល់ស្តីពីការទិញផលិតផលកសិកម្មរវាងក្រុមហ៊ុនថៃ ខសាន (Koson Group) និងសហព័ន្ធដំឡូងមីកម្ពុជាតាមរយៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកពាណិជ្ជកម្មកាលពីសប្តាហ៍មុន។ តំណាងកសិករដាំដំឡូងមីកម្ពុជាសាទរលើការចុះកិច្ចព្រមព្រៀងនេះដោយរំពឹងថា កសិករខ្មែរនឹងមានទីផ្សារជាក់លាក់បន្ថែមសម្រាប់កសិផលរបស់ខ្លួន។ 

សមាគមខ្មែរកម្ពុជាក្រោមនឹងដាក់ញត្តិទាមទារឲ្យវៀតណាមបញ្ឈប់ការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម

នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២៥ អង្គការសមាគមខ្មែរកម្ពុជាក្រោមនឹងដាក់ញត្តិទៅកាន់ស្ថានទូត និងស្ថា

សមាគមខ្មែរកម្ពុជាក្រោមនឹងដាក់ញត្តិទាមទារឲ្យវៀតណាមបញ្ឈប់ការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម

នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២៥ អង្គការសមាគមខ្មែរកម្ពុជាក្រោមនឹងដាក់ញត្តិទៅកាន់ស្ថានទូត និងស្ថាប័នអន្តរជាតិនានាក្នុងទីក្រុងភ្នំពេញ។ កម្មវត្ថុនៃការដាក់ញត្តិនេះ គឺដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាមដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសវៀតណាម រួមទាំងទាមទារឲ្យអាជ្ញាធរវៀតណាមបញ្ឈប់ការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម។

ហូលល័ក្ដខ្មែរពេញនិយម ប៉ុន្តែប្រឈមនឹងការបាត់បង់ប្រពៃណីធ្វើល័ក្ដ

ល័ក្ដធម្មជាតិតាមក្បួនបុរាណខ្មែរ ឬល័ក្ដគីមី ត្រូវបានគេប្រើប្រាស់ជាចាំបាច់សម្រាប់ជ្រលក់ពណ

ហូលល័ក្ដខ្មែរពេញនិយម ប៉ុន្តែប្រឈមនឹងការបាត់បង់ប្រពៃណីធ្វើល័ក្ដ

ល័ក្ដធម្មជាតិតាមក្បួនបុរាណខ្មែរ ឬល័ក្ដគីមី ត្រូវបានគេប្រើប្រាស់ជាចាំបាច់សម្រាប់ជ្រលក់ពណ៌ក្នុងការងារតម្បាញហូល។ថ្វីបើហូលត្បាញដោយសរសៃសូត្រជ្រលក់ល័ក្ដធម្មជាតិកំពុងពេញនិយម និងមានតម្លៃខ្ពស់ ប៉ុន្តែសិប្បករប្រើសរសៃសូត្រជ្រលក់ល័ក្ដខ្មែរកាន់តែខ្សត់ទៅៗ។ កញ្ញា អ្នក សម្ផស្ស បុគ្គលិកក្រុមហ៊ុនសូត្រពណ៌បានអះអាងថា សូត្រពណ៌ព្យាយាមអភិរក្ស ស្រាវជ្រាវបង្កើតពណ៌ធម្មជាតិ និងបង្រៀនរបៀបធ្វើល័ក្ដធម្មជាតិដល់សហគមន៍តម្បាញនៅខេត្តតាកែវតាំងពីឆ្នាំ២០០៩មកម្ល៉េះ។

លោក​ម៉ះមូដ អាបាស់ ប្រកាសតែងតាំងមនុស្ស​ថ្មីជា​​អនុប្រធាន​អង្គការ​រំដោះ​ប៉ាឡេស្ទីន ដើម្បីស្នងបន្តពីលោក

លោក​ម៉ះមូដ អាបាស់ ប្រធាន​អាជ្ញាធរប៉ាឡេស្ទីន បានប្រកាសតែងតាំងមនុស្សថ្មីម្នាក់ ឈ្មោះ ហ៊ូសេន

លោក​ម៉ះមូដ អាបាស់ ប្រកាសតែងតាំងមនុស្ស​ថ្មីជា​​អនុប្រធាន​អង្គការ​រំដោះ​ប៉ាឡេស្ទីន ដើម្បីស្នងបន្តពីលោក

លោក​ម៉ះមូដ អាបាស់ ប្រធាន​អាជ្ញាធរប៉ាឡេស្ទីន បានប្រកាសតែងតាំងមនុស្សថ្មីម្នាក់ ឈ្មោះ ហ៊ូសេន អាល់ឆេក ជាអនុប្រធាន​នៃ​អង្គការរំដោះប៉ាឡេស្ទីន។ តាម​ការវិភាគ​ មនុស្សថ្មីនេះ អាចជាអ្នកដែលនឹងមកស្នងតំណែង បន្ត​ពីលោក ម៉ះមូដ អាបាស់ ដែលមានវ័យ​៨៩ឆ្នាំទៅ​ហើយ​។ សហគមអន្តរជាតិ និងក្រុមម្ចាស់ជំនួយ ធ្លាប់បាន​ទាមទារជាច្រើនលើក ឲ្យ​អង្គការរំដោះប៉ាឡេស្ទីនត្រូវតែធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បី​ត្រៀមដឹកនាំ​ដែនដីប៉ាឡេស្ទីនទាំងមូល ដោយរាប់ទាំងតំបន់​ហ្កាហ្សា បន្ទាប់ពី​សង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាស ត្រូវបិទបញ្ចប់​។

លោក​​ដូណាល់ ត្រាំ​​​ជួប​​និយាយជា​មួយ​លោក​ ហ្សេឡេនស្គីនៅវ៉ាទីកង់ និងថាសង្ស័យ​លោកពូទីនកំពុងបោកបញ្ឆោត

នៅបុរីវ៉ាទីកង់ ក្នុងឱកាសបុណ្យ​ព្រះសពសម្តេចប៉ាបហ្វ្រង់ស្វ័រ កាលពី​ថ្ងៃ២៦​មេសា លោកដូណាល់ ត្

លោក​​ដូណាល់ ត្រាំ​​​ជួប​​និយាយជា​មួយ​លោក​ ហ្សេឡេនស្គីនៅវ៉ាទីកង់ និងថាសង្ស័យ​លោកពូទីនកំពុងបោកបញ្ឆោត

នៅបុរីវ៉ាទីកង់ ក្នុងឱកាសបុណ្យ​ព្រះសពសម្តេចប៉ាបហ្វ្រង់ស្វ័រ កាលពី​ថ្ងៃ២៦​មេសា លោកដូណាល់ ត្រាំ និង​លោក​ហ្សេឡេនស្គី បាន​ឆ្លៀតជួបនិយាយគ្នាមួយ​ភ្លែត​ មួយទល់នឹងមួយ​។ ដាក់កៅអីអង្គុយ​​ទល់មុខគ្នា លោក​ប្រធានាធិបតីទាំង២ បានជជែកគ្នា​ប្រមាណ​ជា​១៥នាទី​ ​អំពី​ការបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ក្រោយជំនួប​ឥតព្រាងទុកនេះ លោក​ដូណាល់ ត្រាំ បានបង្ហោះសារ​​តាមបណ្តាញសង្គម ដោយ​លោក​បាន​លើកឡើងថា លោក​សង្ស័យតែលោក​ពូទីន​មិនចង់បញ្ចប់សង្គ្រាមទេ ហើយ​លោកពូទីនប្រហែលជា​​​កំពុងតែបោក​បញ្ឆោតរូបលោកក៏មិនដឹង​​។

រថយន្តបើកបុកហ្វូងមនុស្ស នៅ Vancouver ស្លាប់ប្រមាណ៩នាក់និងរបួសជាច្រើននាក់

នៅទីក្រុង Vancouver ប្រទេសកាណាដា កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ មនុស្សស្លាប់និងរបួសជាច្រើននាក់ ក្នុងហ

រថយន្តបើកបុកហ្វូងមនុស្ស នៅ Vancouver ស្លាប់ប្រមាណ៩នាក់និងរបួសជាច្រើននាក់

នៅទីក្រុង Vancouver ប្រទេសកាណាដា កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ មនុស្សស្លាប់និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍រថយន្តបើកបំបុកហ្វូងមនុស្ស អំឡុងពិធីបុណ្យតាមដងផ្លូវរបស់សហគមន៍ជនជាតិហ្វីលីពីន។ ហេតុការណ៍បានកើតឡើងពីរថ្ងៃមុនការបោះឆ្នោតជាតិកាណាដា ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៨ មេសា ខាងមុខ។

យុវជនបក្សកាន់អំណាចប្តេជ្ញាការពារ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីរក្សាសន្តិភាព

យុវជនគណបក្សអំណាចនៅកម្ពុជា បានប្រកាសការពារដាច់ខាតនូវសន្តិភាព និងបូរណភាពទឹកដី និងការពារ​ឲ្

យុវជនបក្សកាន់អំណាចប្តេជ្ញាការពារ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីរក្សាសន្តិភាព

យុវជនគណបក្សអំណាចនៅកម្ពុជា បានប្រកាសការពារដាច់ខាតនូវសន្តិភាព និងបូរណភាពទឹកដី និងការពារ​ឲ្យខាងតែបាននូវប្រធានគណបក្សប្រជាជនកម្ពុជាគឺ លោក ហ៊ុន សែន និងនាយកដ្ឋមន្ត្រីបច្ចុប្បន្នគឺ​លោក ហ៊ុន ម៉ាណែត។ ការប្រកាសបែបនេះ​ធ្វើឡើង​តាម​រយៈ​លទ្ធផល​នៃសន្និបាតរបស់​យុវជនថ្នាក់កណ្តាល​របស់​គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៥។ 

លោក ស៊ី ជីនពីង អំពាវនាវឲ្យមានការផលិតបន្ទះឈីប AI ក្នុងស្រុក

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង​ បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងអស់ ត្រូវជ

លោក ស៊ី ជីនពីង អំពាវនាវឲ្យមានការផលិតបន្ទះឈីប AI ក្នុងស្រុក

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង​ បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងអស់ ត្រូវជំនះគ្រប់ឧបសគ្គ និង បន្តអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងស្រុក ដើម្បីអាចឈានទៅផលិតបន្ទះឈីប AI និង កម្មវិធីដំណើរការដោយ AI ដែលមានសមត្ថភាពខ្ពស់។ ប្រឈមនឹងការសម្លុតស្ថានការណ៍តានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរបស់រដ្ឋាភិបាលអាមេរិក មេដឹកនាំចិនរូបនេះក៏បានជំរុញឲ្យក្រុមហ៊ុនក្នុងស្រុក នាំគ្នាខិតខំប្រឹងប្រែងដោយខ្លួន និង កាត់បន្ថយការពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់បរទេស។

តុលាការថាកំពុងចាត់ការសំណុំរឿងស្រ្តីស្រវឹងបើកបុកមនុស្សស្លាប់អំឡុងបុណ្យចូលឆ្នាំខ្មែរ

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៧​ ខែមេសា បានឱ្យដឹងថា តុលាការកំពុងបន្តចំណាត់

តុលាការថាកំពុងចាត់ការសំណុំរឿងស្រ្តីស្រវឹងបើកបុកមនុស្សស្លាប់អំឡុងបុណ្យចូលឆ្នាំខ្មែរ

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៧​ ខែមេសា បានឱ្យដឹងថា តុលាការកំពុងបន្តចំណាត់ការលើសំណុំរឿងគ្រោះថ្នាក់ចរចារណ៍បុកស្លាប់បុរសវ័យ៤៧ឆ្នាំម្នាក់ និងបណ្តាលឱ្យមនុស្ស៥នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃទី១៦ ខែមេសា ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដែល​បង្កឡើងដោយស្រ្តីម្នាក់ក្នុងភាពស្រវឹង។ ចំណាត់ការបន្តរបស់តុលាការនាពេលនេះ ធ្វើឡើងខណៈគ្រួសារសពបាន ទទូច ឱ្យតុលាការស្វែងរកយុត្តិធម៌លើករណីនេះ និងថា ភាគីរងគ្រោះពុំទាន់ទទួលបានសំណងជំងឺចិត្តនៅឡើយ។

សមាគមធាងត្នោត​៖ លំនៅដ្ឋានក្រីក្រខ្លះក្នុងក្រុងភ្នំពេញខ្វះហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាតប្រើប្រាស់

អង្គការ​សមាគមធាងត្នោត បានរកឃើញថា តំបន់តាំងទីលំនៅចំនួន០៦ក្នុងទីក្រុងរាជធានីភ្នំពេញ​ និងខេ

សមាគមធាងត្នោត​៖ លំនៅដ្ឋានក្រីក្រខ្លះក្នុងក្រុងភ្នំពេញខ្វះហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាតប្រើប្រាស់

អង្គការ​សមាគមធាងត្នោត បានរកឃើញថា តំបន់តាំងទីលំនៅចំនួន០៦ក្នុងទីក្រុងរាជធានីភ្នំពេញ​ និងខេត្តកណ្តាល មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់គ្រាន់ និងការតភ្ជាប់បណ្តាញទឹកស្អាតនៅឡើយ ខណៈពលរដ្ឋកំពុងរងសម្ពាធនៃការប្រែប្រួលអាកាសធាតុ។ របាយការណ៍រកឃើញថា តំបន់ដែលសម្បូរដោយប្រជាពលរដ្ឋក្រីក្រទាំងនោះ ខ្វះផ្លូវបេតុង ប្រព័ន្ធលូ និងទឹកស្អាត ហើយក៏មានការលំបាកក្នុងការទទួលបានសេវាថែទាំសុខភាព និងការអប់រំឲ្យបានពេញលេញ។ 

តើការបញ្ជូនកងទ័ពកម្ពុជាទៅដើរក្បួនអបអរខួបថ្ងៃបង្រួបបង្រួមជាតិវៀតណាមមានអត្ថន័យយ៉ាងណា?

នាពេលថ្មីៗនេះ កាសែតរដ្ឋវៀតណាមបានចុះផ្សាយអំពីការហាត់សមដំណើរព្យុហយាត្រា ដើម្បីអបអរកម្មវិធ

តើការបញ្ជូនកងទ័ពកម្ពុជាទៅដើរក្បួនអបអរខួបថ្ងៃបង្រួបបង្រួមជាតិវៀតណាមមានអត្ថន័យយ៉ាងណា?

នាពេលថ្មីៗនេះ កាសែតរដ្ឋវៀតណាមបានចុះផ្សាយអំពីការហាត់សមដំណើរព្យុហយាត្រា ដើម្បីអបអរកម្មវិធីខួបទី៥០ នៃការបង្រួបបង្រួមជាតិវៀតណាម។ អ្វីដែលការកត់សម្គាល់ នេះជាលើកទី១ដែលភាគីវៀតណាមបានអញ្ចើញកងទ័ពបរទេសចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន រួមមានកង​ទ័ព​មក​ពី​ប្រទេស​ចិន ឡាវ និង​កម្ពុជា។ ចំពោះអ្នកតាមដានសង្គមកម្ពុជា ការបញ្ជូនកងទ័ពកម្ពុជាទៅអបអរថ្ងៃបង្រួបបង្រួមជាតិវៀតណាមនាពេលនេះ គឺបានបង្ហាញពីទំនាក់ទំនងការពារជាតិដ៏រឹងមាំរបស់ប្រទេសទាំង២។ ប៉ុន្តែពួកគេថា កម្ពុជាក៏ត្រូវតែបញ្ជាក់ជំហរខ្លួនទៅកាន់ភាគីវៀតណាម ដើម្បីរំឭកថាកម្ពុជាបានរួមចំណែកដល់ឯករាជ្យភាពរបស់វៀតណាមកាលពី៥០ឆ្នាំមុន។ ដូច្នេះ តើការចូលរួមរបស់កងទ័ពកម្ពុជា ក្នុងខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមមានអត្ថន័យបែបណា?

លោក ហ៊ុន ម៉ាណែត ថាអាមេរិកមិនទាន់អាចបញ្ជាក់ពីរឿងពន្ធដែលអាមេរិកបានដាក់មកលើកម្ពុជា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែង​នៅថ្ងៃអាទិត្យទី២៧ ខែ​មេសា​ឆ្នាំ​២០២៥ថា

លោក ហ៊ុន ម៉ាណែត ថាអាមេរិកមិនទាន់អាចបញ្ជាក់ពីរឿងពន្ធដែលអាមេរិកបានដាក់មកលើកម្ពុជា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែង​នៅថ្ងៃអាទិត្យទី២៧ ខែ​មេសា​ឆ្នាំ​២០២៥ថា លោក​បាន​សួរទៅ​មន្ត្រីជាន់​ខ្ពស់​ព្រឹទ្ធសភាអាមេរិក​ដែល​មកទស្សនកិច្ចនៅកម្ពុជា​ក្នុង​សប្តាហ៍នេះ ពីជោគវាសនាពន្ធដែលអាមេរិកបានដាក់មកលើ​កម្ពុជាចំនួន៤៩% តែទម្លាក់​មកនៅ១០% ​ដោយ​ទុកពេល៩០ថ្ងៃឲ្យចរចា ។​ ការ​លើកឡើង​របស់ លោក ហ៊ុន ម៉ាណែត គឺនៅក្នុងពេលជួបសំណេះសំណាលជាមួយអ្នក​ប្រកប​របរសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធនៅថ្ងៃអាទិត្យនេះ ​ដោយ​បញ្ជាក់ថា លោកនៅមិនទាន់ដឹងពីជោគវាសនា​ពន្ធ​ដែល​អាមេរិកបានដាក់ចេញនោះទេ។

សង្គមស៊ីវិល​៖ការបន្តរំឭកដល់ការស្លាប់របស់ លោក ឈុត វុទ្ធី ដើម្បីបំបាត់អំពើនិទណ្ឌភាព

ថ្ងៃទី២៦ ខែមេសា គឺជាព្រឹត្តិការណ៍នៃឃាតកម្មលើសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធីដែលត្រូវបាន​

សង្គមស៊ីវិល​៖ការបន្តរំឭកដល់ការស្លាប់របស់ លោក ឈុត វុទ្ធី ដើម្បីបំបាត់អំពើនិទណ្ឌភាព

ថ្ងៃទី២៦ ខែមេសា គឺជាព្រឹត្តិការណ៍នៃឃាតកម្មលើសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធីដែលត្រូវបាន​គេធ្វើឃាតក្នុងខេត្តកោះកុង ពេលលោក និងអ្នកកាសែតពីរនាក់ចុះទៅអង្កេតបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបន់ភ្នំក្រវ៉ាញ។ ១៣ឆ្នាំក្រោយមក អង្គការ​សង្គមស៊ីវិល​មួយចំនួននៅកម្ពុជា​នៅតែបន្តរំឭកដល់ការបាញ់សម្លាប់លោក ឈុត វុទ្ធី ដើម្បីបន្តរកយុត្តិធម៌ឲ្យបានពេញលេញ និងដើម្បីបំបាត់ទិទណ្ឌភាពក្នុងសង្គមកម្ពុជា។ 

Get more results via ClueGoal