Cambodia



កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ ២០២៥

.....

អង្គការសហប្រជាជាតិ អំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ការវាយប្រហារលើស៊ីរី

ក្រោយពីអ៊ីស្រាអែលបានវាយប្រហារទម្លាក់គ្រាប់ទៅលើតាំងយោធាស៊ីរីជាច្រើនកន្លែង នៅយប់ថ្ងៃសុក្

អង្គការសហប្រជាជាតិ អំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ការវាយប្រហារលើស៊ីរី

ក្រោយពីអ៊ីស្រាអែលបានវាយប្រហារទម្លាក់គ្រាប់ទៅលើតាំងយោធាស៊ីរីជាច្រើនកន្លែង នៅយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ទី៣ ឧសភា ប្រេសិតពិសេសអង្គការសហប្រជាជាតិប្រចាំនៅស៊ីរី បានអំពាវនាវឲ្យកងទ័ពអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់រាល់ការវាយប្រហារទៅលើប្រទេសស៊ីរី។ ចំណែកឯ កងទ័ពអ៊ីស្រាអែលវិញបានអះអាងអំពីការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតំបន់ប៉ែកខាងត្បូងប្រទេសស៊ីរី ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារភូមិរបស់ជនជាតិភាគតិចស៊ីរី Druzes។

ប៉ាគីស្ថានធ្វើសមយុទ្ធ និងបាញ់សាកល្បងមីស៊ីល នៅក្នុងបរិបទតានតឹងឡើងកម្តៅជាមួយ​ឥណ្ឌា

ឥណ្ឌា និងប៉ាគីស្ថាន​ កាន់តែមើលមុខគ្នា​លែង​ចំ។ ភាពតានតឹងដំឡើង​សំឡេង​ដាក់គ្នាកើតមានជារៀងរា

ប៉ាគីស្ថានធ្វើសមយុទ្ធ និងបាញ់សាកល្បងមីស៊ីល នៅក្នុងបរិបទតានតឹងឡើងកម្តៅជាមួយ​ឥណ្ឌា

ឥណ្ឌា និងប៉ាគីស្ថាន​ កាន់តែមើលមុខគ្នា​លែង​ចំ។ ភាពតានតឹងដំឡើង​សំឡេង​ដាក់គ្នាកើតមានជារៀងរាល់ថ្ងៃ ចាប់តាំងពី​ឥណ្ឌា​ចោទប៉ាគីស្ថាន​ថា ជាអ្នកនៅពីក្រោយ​ខ្នង​នៃ​ការវាយប្រហារ​ភេរវកម្ម​ដែលបាន​សម្លាប់​មនុស្ស​២៦នាក់​នៅ​តំបន់​កាស្មៀរ​ឥណ្ឌា។ នៅប៉ាគីស្ថាន​ កងទ័ព​ប្រកាស​ត្រៀមខ្លួន បន្ទាប់ពីប្រភពចារកិច្ច​ប៉ាគីស្ថាន​អះអាងថា ឥណ្ឌា​នឹង​បើកការវាយប្រហារ​ទៅលើ​ប៉ាគីស្ថាន​នៅក្នុងពេល​ដ៏ខ្លីខាងមុខ។ ដើម្បីបង្ហាញថា ខ្លួន​បាន​ត្រៀម​ទប់ទល់​នឹង​ការវាយប្រហារ​ណាមួយ​ពីឥណ្ឌា ប៉ាគីស្ថាន​កាលពី​ថ្ងៃសៅរ៍ ទី ៣​ឧសភា​បាន​ប្រកាស​បាញ់​សាកល្បង​ដោយ​ជោគជ័យគ្រាប់មីស៊ីល​សម្រាប់ប្រើ​លើ​សមរភូមិ​ដីគោក

ថៃនិងកម្ពុជាព្រមព្រៀងដកកងទ័ពចេញពីតំបន់ប្រទាញប្រទង់នៅប្រាសាទតាមាន់

កងទ័ពថៃ និងកម្ពុជាដែលមានវត្តមាននៅក្នុងប្រាសាទតាមាន់នឹងដកថយចេញពីប្រាសាទ ទៅតាមការឯកភាពគ្ន

ថៃនិងកម្ពុជាព្រមព្រៀងដកកងទ័ពចេញពីតំបន់ប្រទាញប្រទង់នៅប្រាសាទតាមាន់

កងទ័ពថៃ និងកម្ពុជាដែលមានវត្តមាននៅក្នុងប្រាសាទតាមាន់នឹងដកថយចេញពីប្រាសាទ ទៅតាមការឯកភាពគ្នារវាងមន្ត្រីយោធាកម្ពុជា និងថៃ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post នៅថ្ងៃសៅរ៍ទី៣ឧសភានេះ មន្រ្តីយោធាថៃ និងកម្ពុជាបានជួបចរចាគ្នា កាលពីថ្ងៃសុក្រទី២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងក្របខ័ណ្ឌនៃការយល់ព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់ប្រាសាទដែលស្ថិតនៅក្នុងខេត្តសុរិន្ទប្រទសថៃ និងខេត្តឧត្តរមានជ័យប្រទេសកម្ពុជា។ ភាពតានតឹងរវាងភាគីកងទ័ពថៃនិងកម្ពុជាបានឡើងកម្តៅសាជាថ្មី នៅប្រាសាទបុរាណដ៏ចំណាស់មួយនេះ បន្ទាប់ពីមានស្ត្រីកម្ពុជាមួយក្រុមនាំគ្នាទៅច្រៀងចម្រៀងជាតិនៅទីនោះ កាលពីខែកុម្ភៈឆ្នាំ២០២៥។

បោះឆ្នោតនៅអូស្ត្រាលីគ្របដណ្តប់ដោយក្តីបារម្ភពី អតិផរណា និង សង្រ្គាមពាណិជ្ជកម្ម

ក្នុងបរិបទសង្រ្គាមពាណិជ្ជកម្មជាមួយនឹងអាមេរិក និង អតិផរណា ប្រជាជនអូស្ត្រាលីទាំងក្នុងនិងក្

បោះឆ្នោតនៅអូស្ត្រាលីគ្របដណ្តប់ដោយក្តីបារម្ភពី អតិផរណា និង សង្រ្គាមពាណិជ្ជកម្ម

ក្នុងបរិបទសង្រ្គាមពាណិជ្ជកម្មជាមួយនឹងអាមេរិក និង អតិផរណា ប្រជាជនអូស្ត្រាលីទាំងក្នុងនិងក្រៅប្រទេសរាប់លាននាក់ បាននាំគ្នាទៅបោះឆ្នោតនៅថ្ងៃសៅរ៍ ទី៣ ឧសភា ដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មី។ បើតាមការស្ទង់មតិ គណបក្សពលកររបស់លោកនាយករដ្ឋមន្រ្តីអូស្ត្រាលីបច្ចុប្បន្ន គឺលោក Anthony Albanese អាចមានសង្ឃឹមឈ្នះ លោក Peter Dutton ដែលជាគូប្រជែងមកពីសម្ព័នគណបក្សអភិរក្សនិយម។

លោក ណុប វី៖ សេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះដោយសារតែឃាតកម្ម និងកំណើនបណ្តឹងប្រឆាំងអ្នកសារព័ត៌មាន

ថ្ងៃ​ទី​៣​ឧសភា គឺ​ជា​ទិវា​សេរី​ភាព​សារព័ត៌​មាន​ពិភព​លោក​លើក​ទី​៣២​។​ នៅ​ក្នុង​របាយការណ៍

លោក ណុប វី៖ សេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះដោយសារតែឃាតកម្ម និងកំណើនបណ្តឹងប្រឆាំងអ្នកសារព័ត៌មាន

ថ្ងៃ​ទី​៣​ឧសភា គឺ​ជា​ទិវា​សេរី​ភាព​សារព័ត៌​មាន​ពិភព​លោក​លើក​ទី​៣២​។​ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន  ដែល​ចេញ​ផ្សាយ​ក្នុង​ឱកាស ទិវា​សេរីភាព​សារព័ត៌​មាន​ពិភព​លោក ​កម្ពុជា​ត្រូវ​បាន​អង្គការ​មួយ​នេះ​ទម្លាក់​ចំណាត់​ថ្នាក់​ចំនួន​១០​លេខ​។​ លោក ណុប វី នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​(ខាមបូចារ) កត់​សំគាល់​ថា សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា ធ្លាក់​ចុះ​ក៏ដោយ​សារ​តែ​ករណី​បាញ់​សម្លាប់​អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​សៀមរាប និង​បណ្តឹង​ប្រឆាំង​អ្នក​សារ​ព័ត៌​មាន​កើន​ឡើង​ជាង​១០០%​។​ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI លោក ណុប វី ​យល់​ថា ​នៅ​កម្ពុជា​អ្នកសារ​ព័ត៌​មាន​មិន​ទាន់​ត្រូវ​បាន​ធានា​ពី​សុវត្ថិភាព និង​សេរីភាព​ក្នុង​ការ​បំពេញ​វិជ្ជា​ជីវៈ​នៅ​ឡើយ​ ទោះ​ជា​ស្ថាប័ន​សារព័ត៌​មាន​មាន​ចំនួន​រហូត​ដល់​ជាង​១ពាន់​អង្គភាព និង​អ្នក​សារ​ព័ត៌​មាន​មាន​ប្រមាណ​១​ម៉ឺន​នាក់​ក្តី​។

លោក ហ៊ុន ម៉ាណែតប្តេជ្ញាការពារសេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាន

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្តេជ្ញាចិត្តការពារសេរីភាពសារព័ត៌មាន តាមរយៈការធា

លោក ហ៊ុន ម៉ាណែតប្តេជ្ញាការពារសេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាន

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្តេជ្ញាចិត្តការពារសេរីភាពសារព័ត៌មាន តាមរយៈការធានាសុវត្ថិភាពដល់អ្នកសារព័ត៌មាន ដើម្បីធ្វើឱ្យវិស័យសារព័ត៌មានកម្ពុជាកាន់តែរីកចម្រើនពោរពេញដោយគុណភាព។ ការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងចំថ្ងៃប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ បើតាម លោក ហ៊ុន ម៉ាណែត សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងដល់ពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងតម្លាភាពសង្គម។

សាលាឧទ្ធរណ៍អាមេរិកសម្រេចឲ្យ VOA ដំណើរឡើងវិញ ខណៈវិទ្យុអាស៊ីសេរី(RFA)ត្រូវបន្តរង់ចាំការសម្រេចថ្មី

សាលាឧទ្ធរណ៍នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១ ឧសភា បានសម្រេចឲ្យរដ្ឋបាលដូណាល

សាលាឧទ្ធរណ៍អាមេរិកសម្រេចឲ្យ VOA ដំណើរឡើងវិញ ខណៈវិទ្យុអាស៊ីសេរី(RFA)ត្រូវបន្តរង់ចាំការសម្រេចថ្មី

សាលាឧទ្ធរណ៍នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១ ឧសភា បានសម្រេចឲ្យរដ្ឋបាលដូណាល់ ត្រាំ បន្តអនុវត្តការបិទខ្ទប់ កុំទាន់ផ្តល់មូលនិធិទៅវិទ្យុអាស៊ីសេរី(RFA) វិទ្យុអឺរ៉ុបសេរី (RFE/RL) និងវិទ្យុមជ្ឈិមបូព៌ា។ ចំណែក ករណីវិទ្យុសំឡេងសហរដ្ឋអាមេរិក VOAវិញ ត្រូវបានចៅក្រមរបស់សាលាឧទ្ធរណ៍សម្រេច ឲ្យវិលត្រឡប់ទៅធ្វើការបានធម្មតាឡើងវិញ ព្រោះជាស្ថាប័នរបស់រដ្ឋាភិបាលអាមេរិក។

សមាជិកសភាជប៉ុនវាយតម្លៃថាកម្ពុជាមានសក្តានុពល ទាក់ទាញការបណ្តាក់ទុន

កម្ពុជាជាប្រទេសប្រកបដោយសក្តានុពលជាពិសេស ផលិតផលកសិកម្មដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំច

សមាជិកសភាជប៉ុនវាយតម្លៃថាកម្ពុជាមានសក្តានុពល ទាក់ទាញការបណ្តាក់ទុន

កម្ពុជាជាប្រទេសប្រកបដោយសក្តានុពលជាពិសេស ផលិតផលកសិកម្មដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មជំនាញ នៅក្នុងដំណើរការផលិត ប្រកបដោយគុណភាព។ សក្តានុពលទាំងអស់នេះអាចប្រែក្លាយកម្ពុជា ទៅជា«មជ្ឈមណ្ឌលកណ្តាលមួយរបស់អាស៊ាន»។ នេះជាការវាយតម្លៃរបស់ សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនលោក Nishimura Yasutoshi ក្នុងពេលលោកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបន្ទាប់ពីបានជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។

សហគមន៍នេសាទ”កំពង់សាមគ្គី” ក្លាយជាសហគមន៍ទេសចរណ៍មួយក្នុងខេត្តកំពត

តំបន់សហគមន៍នេសាទ”កំពង់សាមគ្គី” ដែលជាកន្លែងការពារព្រៃកោងកាងបានប្រែខ្លួនទៅជាសហគមន៍អេកូទេស

សហគមន៍នេសាទ”កំពង់សាមគ្គី” ក្លាយជាសហគមន៍ទេសចរណ៍មួយក្នុងខេត្តកំពត

តំបន់សហគមន៍នេសាទ”កំពង់សាមគ្គី” ដែលជាកន្លែងការពារព្រៃកោងកាងបានប្រែខ្លួនទៅជាសហគមន៍អេកូទេសចរណ៍មួយក្នុងខេត្តកំពតតាំងពីឆ្នាំ ២០១៩។ បច្ចុប្បន្ន សហគមន៍មួយនេះ អាចរកបានចំណូលបន្ថែមសម្រាប់សហគមន៍។តាមរយៈចំណូលនេះ សហគមន៍អាចបង្កើនប្រសិទ្ធិភាពក្នុងការងារអភិរក្សធនធានធម្មជាតិ៕

អាជ្ញាធរការពារទិន្នន័យអឺរ៉ុបពិន័យ​បណ្តាញសង្គម​ TikTok ឲ្យបង់ប្រាក់៥៣០លាន​អឺរ៉ូ

រងការចោទប្រកាន់ពីបទ​ផ្ទេរទិន្នន័យផ្ទាល់ខ្លួន​របស់​ប្រជាជន​អឺរ៉ុបទៅ​ឲ្យទីក្រុង​ប៉េកាំង ក

អាជ្ញាធរការពារទិន្នន័យអឺរ៉ុបពិន័យ​បណ្តាញសង្គម​ TikTok ឲ្យបង់ប្រាក់៥៣០លាន​អឺរ៉ូ

រងការចោទប្រកាន់ពីបទ​ផ្ទេរទិន្នន័យផ្ទាល់ខ្លួន​របស់​ប្រជាជន​អឺរ៉ុបទៅ​ឲ្យទីក្រុង​ប៉េកាំង ក្រុមហ៊ុន​TikTok របស់​ប្រទេស​ចិន​ត្រូវ​គណៈកម្មការការពារទិន្នន័យ​របស់​ប្រទេស​អៀរឡង់ចាប់ ​ឲ្យបង់ប្រាក់ពិន័យ​ជិត​៦០០លាន​ដុល្លារ។ ទៅតាម​ការដាក់ពិន័យ​របស់​អាជ្ញាធរ​អឺរ៉ុប​កាលពីថ្ងៃ​សុក្រទី ២​ឧសភា​ ក្រុមហ៊ុន Tiktok ដែលជា​បណ្តាញសង្គម​របស់​ក្រុមហ៊ុន​ចិនByteDance ត្រូវ​បញ្ជា​ឲ្យ​គោរពអនុវត្ត​ច្បាប់អឺរ៉ុបឲ្យបាន​នៅក្នុងរយៈពេល ៦ខែ។

សល់​មួយ​ខែ​ដល់​ពេល​​បោះឆ្នោត ​កូរ៉េខាងត្បូងផុង​​ក្នុង​វិបត្តិ​នយោបាយ​កាន់​តែ​ជ្រៅ

ការ​បោះឆ្នោតប្រធានាធិបតី​មុន​អាណត្តិ​​កាន់​តែ​ខិត​មក​ដល់ កូរ៉េខាង​ត្បូង​ផុងកាន់​តែ​ជ្រៅ

សល់​មួយ​ខែ​ដល់​ពេល​​បោះឆ្នោត ​កូរ៉េខាងត្បូងផុង​​ក្នុង​វិបត្តិ​នយោបាយ​កាន់​តែ​ជ្រៅ

ការ​បោះឆ្នោតប្រធានាធិបតី​មុន​អាណត្តិ​​កាន់​តែ​ខិត​មក​ដល់ កូរ៉េខាង​ត្បូង​ផុងកាន់​តែ​ជ្រៅ​​ក្នុង​វិបត្តិ​នយោបាយ​។ បេក្ខជន​ប្រធានាធិបតីនៃ​​បក្ស​ប្រឆាំង ដ៏មាន​ប្រជាប្រិយភាព​បំផុត កំពុង​ប្រឈម​​ក្តី​នៅ​តុលាការ​ដែល​អាច​សម្រេច​បិទ​សិទ្ធិ​មិន​ឱ្យ​ឈរ​ឈ្មោះបោះឆ្នោត​រយៈ​ពេល​៥​ឆ្នាំ។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ ប្រមុខ​ដឹកនាំគន្លឹះ​ពីរ​របស់​រដ្ឋាភិបាល​ បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង។

RSF៖ សេរីភាព​សារព័ត៌មានធ្លាក់ចុះខ្លាំង សូម្បីនៅប្រទេស​ប្រជាធិបតេយ្យ ដូច​សហរដ្ឋអាមេរិក

​​ជាលើកទី១ ស្ថានភាព​សេរីភាពសារព័ត៌មាននៅក្នុងពិភពលោក​ធ្លាក់ចុះអាក្រក់​សឹង​គ្រប់ទីកន្លែង​

RSF៖ សេរីភាព​សារព័ត៌មានធ្លាក់ចុះខ្លាំង សូម្បីនៅប្រទេស​ប្រជាធិបតេយ្យ ដូច​សហរដ្ឋអាមេរិក

​​ជាលើកទី១ ស្ថានភាព​សេរីភាពសារព័ត៌មាននៅក្នុងពិភពលោក​ធ្លាក់ចុះអាក្រក់​សឹង​គ្រប់ទីកន្លែង​នៅក្នុងពិភពលោក។ នៅក្នុង​របាយការណ៍​ដែលចេញផ្សាយនៅមួយថ្ងៃមុន​ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី​៣២ (ថ្ងៃទី ៣​ឧសភា ឆ្នាំ ២០២៥) អង្គការ​អ្នកកាសែត​គ្មានព្រំដែន ដែលមានទីស្នាក់ការ​នៅទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​បានបង្ហាញថា ក្រៅពីប្រឈម​នឹង​​បញ្ហា​អសន្តិសុខ និងការដាក់សម្ពាធផ្នែកនយោបាយ ​អ្នកកាសែត និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​កំពុង​រង​ការដាក់សម្ពាធខ្លាំងមិនធ្លាប់មានផ្នែក​សេដ្ឋកិច្ច។ អង្គការ​អ្នកកាសែត​គ្មានព្រំដែន​បាន​លើកយក​ករណីជាពិសេស​របស់​សហរដ្ឋអាមេរិក ជាទី​ដែល​រដ្ឋបាលលោកដូណាល់ ត្រាំ ទើបបាន​ចុះហត្ថលេខា​លើក្រឹត្យ​បញ្ជាឲ្យគេកាត់ផ្តាច់ជំនួយ​ដល់​វិទ្យុ និង​ទូរទស្សន៍រដ្ឋ​ចំនួន​ពីរ កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ១​ឧសភាម្សិលមិញ។

តើ​មាន​មធ្យោបាយ​បញ្ចៀស​អាការៈ​ពុល​ឡាន​ទេ?

អ្នក​ពុលឡានខ្លាចណាស់​ការ​ធ្វើ​ដំណើរ​​។ ការ​ដើរ​សម្រាក​កំសាន្តវិស្សមកាល​​អាច​ក្លាយ​ជា​ទណ

តើ​មាន​មធ្យោបាយ​បញ្ចៀស​អាការៈ​ពុល​ឡាន​ទេ?

អ្នក​ពុលឡានខ្លាចណាស់​ការ​ធ្វើ​ដំណើរ​​។ ការ​ដើរ​សម្រាក​កំសាន្តវិស្សមកាល​​អាច​ក្លាយ​ជា​ទណ្ឌកម្ម​ ព្រោះ​នៅ​ពេល​ជិះ​ឡាន អ្នក​ពុល អាច​មានអាការៈ​មិនស្រួល​ខ្លួន វិលមុខ ចង់​ក្អួត ចង្អោរ ឬ​បែកញើស​ស្អិត ។ល។ និង។ល។ ហេតុអ្វី​បាន​ជា​គ្រាន់​តែ​ជិះក្នុង​ឡានសោះ​ ក៏​ពុល​ដែរ? តើមានវិធីបង្ការ និង​ប្រយុទ្ធ​ប្រឆាំងការ​​ពុលឡាន​ដែរ​ឬទេ?

ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើបង្ខាំងក្រុមហ៊ុនលោក ហ៊ុន តូ មិនឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក

បណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចអាមេរិក (FinCEN) បានចេញសេចក្តីប្រកាសបន្

ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើបង្ខាំងក្រុមហ៊ុនលោក ហ៊ុន តូ មិនឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក

បណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចអាមេរិក (FinCEN) បានចេញសេចក្តីប្រកាសបន្ទាន់មួយក្នុងថ្ងៃទី១ ឧសភាដោយបង្ហាញក្តីបារម្ភថា ក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាកំពុងលុកលុយចូលប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ តាមសេចក្តីប្រកាសដដែល ក្រសួងសេដ្ឋកិច្ចអាមេរិកបានរកឃើញថា ក្រុមហ៊ុន Huione លាងលុយកខ្វក់ឲ្យក្រុមចោរព័ត៌មានវិទ្យា ឬ Hacker កូរ៉េខាងជើង និងជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញខ្មៅងងឹតនៅតំបន់អាស៊ីអាគ្នេយ៍ជាច្រើនផ្សេងទៀត។

ជាង ១ឆ្នាំ មានក្រុមហ៊ុន រោងចក្រ ២៨ទីតាំងបានបង្ហូរសារធាតុពុលចូលប្រភពទឹកសាធារណៈ

គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន ២៨ទីតាំងប

ជាង ១ឆ្នាំ មានក្រុមហ៊ុន រោងចក្រ ២៨ទីតាំងបានបង្ហូរសារធាតុពុលចូលប្រភពទឹកសាធារណៈ

គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន ២៨ទីតាំងបានបង្ហូរទឹកកខ្វក់មានសារធាតុបំពុលចូលក្នុងតំបន់ទឹកសាធារណៈ។ ក្រុមហ៊ុន រោងចក្រទាំង ២៨ នោះ មានភាគច្រើនជាក្រុមហ៊ុនកែច្នៃស្បែកគោ ស្បែកជ្រូក និងកែច្នៃផ្លែស្វាយ។ តាមក្រសួងបរិស្ថាន ក្នុងចំណោមក្រុមហ៊ុន រោងចក្រទាំង ២៨ មានចំនួន៧ ហើយដែលក្រសួងបានអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស។

លោក គឹម ចាន់បញ្ញា៖ ថៃខាតបង់សេដ្ឋកិច្ចច្រើនជាងកម្ពុជាលើការបិទច្រកព្រំដែនអានសេះ

នៅថ្ងៃទី១ ឧសភា ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារត្រូវបានភាគីថៃបិទជាឯកតោភាគី

លោក គឹម ចាន់បញ្ញា៖ ថៃខាតបង់សេដ្ឋកិច្ចច្រើនជាងកម្ពុជាលើការបិទច្រកព្រំដែនអានសេះ

នៅថ្ងៃទី១ ឧសភា ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារត្រូវបានភាគីថៃបិទជាឯកតោភាគី។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រទី២ ឧសភា លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារបានឲ្យដឹងថា ការបិទច្រកព្រំដែនអានសេះភ្លាមៗពីភាគីថៃអាចមកពីការភាន់ច្រឡំលើបញ្ហាអ្វីមួយ និងថា អាជ្ញាធរខ្មែរក្នុងខេត្តព្រះវិហារកំពុងចរចាជាមួយភាគីថៃដើម្បីបើកច្រកព្រំដែននេះឡើងវិញ។ តាមលោក គឹម ចាន់បញ្ញា ថៃជាអ្នកខាតបង់សេដ្ឋកិច្ចច្រើនជាងកម្ពុជាចំពោះការបិទច្រកព្រំដែនអន្តរជាតិអានសេះពេលនេះ។ 

បារាំង៖ ទិវាពលកម្មអន្តរជាតិ​១ឧសភា នៅក្នុង​បរិបទវិបត្តិសង្គម​និងនយោបាយ ​ដ៏​តានតឹង

នៅបារាំង មិនខុសពីប្រទេសមួយចំនួនទៀតនៅអឺរ៉ុប បានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយការដើរ

បារាំង៖ ទិវាពលកម្មអន្តរជាតិ​១ឧសភា នៅក្នុង​បរិបទវិបត្តិសង្គម​និងនយោបាយ ​ដ៏​តានតឹង

នៅបារាំង មិនខុសពីប្រទេសមួយចំនួនទៀតនៅអឺរ៉ុប បានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយការដើរដង្ហែក្បួន ដើម្បីទាមទារ​រក​សមភាពនិងយុត្តិធម៌សង្គម​។ ទិវាពលកម្មឆ្នាំនេះ ស្ថិតនៅក្នុងបរិបទមួយ ដ៏សែនតានតឹង ស្របពេល​ដែលរដ្ឋាភិបាលបារាំង ​កំពុងរៀបចំ​សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ​២០២៦ ហើយដែលត្រូវតែកាត់បន្ថយ​ការចំណាយ​ឲ្យ​បាន​យ៉ាង​ហោច​៤០ពាន់លានអឺរ៉ុប​។ ក្រុមសហជីព​បានបង្ហាញការព្រួយបារម្ភថា គឺប្រជាជនក្រីក្រ​ដែលជាអ្នក​ទទួលការលំបាកកាន់តែខ្លាំង ដោយសារតែរដ្ឋកាត់បន្ថយ​ការចំណាយ​។​

កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន​ លោកត្រាំ​ទម្លាក់​កំហុស​លើ​លោក​បៃដិន

សេដ្ឋកិច្ច​អាមេរិក​បានធាក់​ថយ​ ០,៣% នៅ​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០២៥ ដែល​ជា​រយៈ​ពេល​​បី​ខែ​

កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន​ លោកត្រាំ​ទម្លាក់​កំហុស​លើ​លោក​បៃដិន

សេដ្ឋកិច្ច​អាមេរិក​បានធាក់​ថយ​ ០,៣% នៅ​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០២៥ ដែល​ជា​រយៈ​ពេល​​បី​ខែ​ដំបូង​នៃ​អាណត្តិជា​ប្រធានាធិបតី​​​លោក​ដូណាល់ត្រាំ។ នេះ​បើ​តាមការ​ព្យាករ​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិកដែល​​ចេញ​ផ្សាយជា​សាធារណៈ​​នៅ​ថ្ងៃពុធទី ៣០​មេសា​២០២៥។ ដោយ​មិន​បង្អង់​ លោក​ ដូណាល់ត្រាំ បាន​បញ្ចេញ​ប្រតិកម្មថា​គ្មាន​ពាក់​ព័ន្ធ​នឹង​ការ​ដំឡើង​ពន្ធនាំ​ចូល​ទេ តែជា​​កំហុស​របស់​​​ប្រធានាធិបតី​អាមេរិក​អាណត្តិ​មុន​បៃដិន។

រុស្ស៊ី និងកូរ៉េខាងជើងបើកការដ្ឋានសាងសង់ស្ពានផ្លូវគោកទី១ ដែលភ្ជាប់ប្រទេសទាំងពីរ

នៅ​ថ្ងៃពុធ ទី ៣០ មេសា រុស្ស៊ី និង​កូរ៉េខាងជើង​បាន​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ផ្លូវគោក​ទី១ ដ

រុស្ស៊ី និងកូរ៉េខាងជើងបើកការដ្ឋានសាងសង់ស្ពានផ្លូវគោកទី១ ដែលភ្ជាប់ប្រទេសទាំងពីរ

នៅ​ថ្ងៃពុធ ទី ៣០ មេសា រុស្ស៊ី និង​កូរ៉េខាងជើង​បាន​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ផ្លូវគោក​ទី១ ដែល​ភ្ជាប់​ប្រទេស​ទាំង​ពីរ​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា។ ព្រឹត្តិការណ៍​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ការ​រឹត​ចំណង​យុទ្ធសាស្ត្រ​រវាង​ក្រុង​ម៉ូស្គូ និង​ក្រុង​ព្យុងយ៉ាង។

ទិវាពលកម្មអន្តរជាតិ ២០២៥ ត្រូវបានប្រារព្ធក្នុងរូបភាពផ្សេងគ្នារវាងសហជីព និងរដ្ឋាភិបាល

ទិវាពលកម្មអន្តរជាតិថ្ងៃ១ ឧសភាក្នុងឆ្នាំ២០២៥ នេះ គឺជាខួបលើកទី១៣៩។ ក្នុងឱកាសនេះ បណ្តាសហជីព ន

ទិវាពលកម្មអន្តរជាតិ ២០២៥ ត្រូវបានប្រារព្ធក្នុងរូបភាពផ្សេងគ្នារវាងសហជីព និងរដ្ឋាភិបាល

ទិវាពលកម្មអន្តរជាតិថ្ងៃ១ ឧសភាក្នុងឆ្នាំ២០២៥ នេះ គឺជាខួបលើកទី១៣៩។ ក្នុងឱកាសនេះ បណ្តាសហជីព និងកម្មកររាប់រយនាក់បានជួបជុំគ្នាសម្តែងមតិដោយលើកឡើងពីបញ្ហាប្រឈម និងកង្វល់ដើម្បីឲ្យរដ្ឋាភិបាលបានដឹង ឮ និងជួយដោះស្រាយ។ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់កម្មករនៅតែជាបញ្ហារសើបបំផុតដែលបណ្តាសហជីពបានលើកឡើង។ ពីជ្រុងរដ្ឋាភិបាលវិញបានអះអាងពីការប្តេជ្ញាខ្ពស់ដើម្បីជួយលើកកម្ពស់ជីវភាពកម្មករ។

តើ​កិច្ចព្រមព្រៀង​អាមេរិក​អ៊ុយក្រែន​ស្តីពី​រ៉ែកម្រ មាន​ខ្លឹមសារ​យ៉ាងណា?

ក្រោយ​ពី​ចរចា​យ៉ាង​តាន​តឹង​និង​ដំឡើង​សរសៃ​ក​ដាក់​គ្នា​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ជា​ច្រើន​

តើ​កិច្ចព្រមព្រៀង​អាមេរិក​អ៊ុយក្រែន​ស្តីពី​រ៉ែកម្រ មាន​ខ្លឹមសារ​យ៉ាងណា?

ក្រោយ​ពី​ចរចា​យ៉ាង​តាន​តឹង​និង​ដំឡើង​សរសៃ​ក​ដាក់​គ្នា​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក អាមេរិក​និង​អ៊ុយក្រែនបានប្រកាសនៅ​ថ្ងៃ​ពុធ​ទី ៣០​មេសា ២០២៥ ​ ​ចុះ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ដែល​គ្រោង​បង្កើត​មូលនិធិ​វិនិយោគរួម​សម្រាប់​ស្ថាបនា​​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​ និងផ្តល់​អាទិភាព​ពិសេស​ដល់​អាមេរិក​ក្នុង​ការ​​ធ្វើ​ផលិតកម្ម​ធនធាន​រ៉ែ​ធម្មជាតិ​កម្រ​របស់​អ៊ុយក្រែន។

ជម្លោះតំបន់​កាស្មៀរ៖ ប៉ាគីស្ថានអះអាងថា ឥណ្ឌានឹងបើកការវាយ​ប្រហារមកលើខ្លួន​ ក្នុងពេលដ៏ឆាប់

ជម្លោះតានតឹងរវាងប៉ាគីស្ថាននិង​ឥណ្ឌា ដែលជាមហាអំណាចនុយក្លេអ៊ែរដូចគ្នា មិនបានចុះកំដៅទាល់តែ

ជម្លោះតំបន់​កាស្មៀរ៖ ប៉ាគីស្ថានអះអាងថា ឥណ្ឌានឹងបើកការវាយ​ប្រហារមកលើខ្លួន​ ក្នុងពេលដ៏ឆាប់

ជម្លោះតានតឹងរវាងប៉ាគីស្ថាននិង​ឥណ្ឌា ដែលជាមហាអំណាចនុយក្លេអ៊ែរដូចគ្នា មិនបានចុះកំដៅទាល់តែសោះ។ ជម្លោះ​ដែល​បាន​កើតឡើង បន្ទាប់ពីមានការ​វាយ​ប្រហារភេវកម្ម​មួយ នៅតំបន់កាស្មៀរឥណ្ឌា បណ្តាលឲ្យ​ស្លាប់មនុស្ស​២៦នាក់ កាលពីថ្ងៃទី​២២មេសា ហើយដែលអាជ្ញាធរឥណ្ឌា បាន​ចោទថាប៉ាគីស្ថានជាអ្នកធ្វើ​។ កាលពីថ្ងៃពុធទី​៣០មេសា ប៉ាគីស្ថានបានអះអាងថា គេបានត្រៀមកម្លាំងប្រយុទ្ធរួចជាស្រេច ព្រោះផ្អែកតាមប្រភពច្បាស់ការ គឺកងទ័ពឥណ្ឌានឹងបើកការវាយប្រហារមកលើប៉ាគីស្ថាន​ ក្នុងពេលដ៏ឆាប់នេះ​។

ហ្កាហ្សា៖ អ.ស.ប.​ និងអង្គការប៉ាឡេស្ទីន​ ​ថាអ៊ីស្រាអែលធ្វើអំពើប្រល័យពូជសាសន៍ ដោយ​កាត់បន្ថយ​កំណើតទារក

អ៊ីស្រាអែលកំពុងតែ​ធ្វើអំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនប៉ាឡេស្ទីន​​នៅតំបន់ហ្កាហ្សា តាមរយៈក

ហ្កាហ្សា៖ អ.ស.ប.​ និងអង្គការប៉ាឡេស្ទីន​ ​ថាអ៊ីស្រាអែលធ្វើអំពើប្រល័យពូជសាសន៍ ដោយ​កាត់បន្ថយ​កំណើតទារក

អ៊ីស្រាអែលកំពុងតែ​ធ្វើអំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនប៉ាឡេស្ទីន​​នៅតំបន់ហ្កាហ្សា តាមរយៈការប្រើវិធីរារាំង​មិនឲ្យ​អ្នករស់នៅ​តំបន់ហ្កាហ្សា អាចមាន​កូន​។ នេះគឺជាការអះអាងសន្និដ្ឋាន របស់​អង្គការ​ក្រៅរដ្ឋាភិបាល​ប៉ាឡេស្ទីន​មួយ និងក្រុមអ្នកជំនាញ​មួយក្រុម​ នៃអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយរបាយការណ៍ កាលពីថ្ងៃទី​២៩មេសា​។ ដោយឡែក អ៊ីស្រាអែលបានបរិហារបាយការណ៍នេះ ថាជារបាយការណ៍​បែប​ ស្អប់ខ្ពើមមកលើប្រជាជនជ្វីហ្វអ៊ីស្រាអែល​។

វៀតណាមរំឭកខួប​៥០ឆ្នាំ នៃ​ជ័យជំនះរបស់​គណបក្សកុម្មុយនីស្ត និង​ការបង្រួប​បង្រួមខាងជើង-ខាងត្បូង

ថ្ងៃទី៣០មេសា១៩៧៥ គឺជាថ្ងៃដែលកងទ័ពកម្មុយនីស្ត​​​វៀតណាមខាងជើង បានយកជ័យជំនះ​លើកងទ័ពអាមេរិក

វៀតណាមរំឭកខួប​៥០ឆ្នាំ នៃ​ជ័យជំនះរបស់​គណបក្សកុម្មុយនីស្ត និង​ការបង្រួប​បង្រួមខាងជើង-ខាងត្បូង

ថ្ងៃទី៣០មេសា១៩៧៥ គឺជាថ្ងៃដែលកងទ័ពកម្មុយនីស្ត​​​វៀតណាមខាងជើង បានយកជ័យជំនះ​លើកងទ័ពអាមេរិក​និង​វៀតណាមខាងត្បូង។ ទីក្រុងសៃហ្កុង ក្រោយមកប្រែឈ្មោះជាទីក្រុងហូជីមិញ បានធ្លាក់ទៅក្នុង​ការគ្រប់គ្រងទាំងស្រុង របស់កងទ័ពកុម្មុយនីស្តវៀតណាម​។ នៅថ្ងៃនេះ វៀតណាមបានប្រារព្ធពិធី​បុណ្យ​ខួប​៥០ឆ្នាំ យ៉ាងអធិកអធំ​ ដោយ​មានការចូលរួម ពីថ្នាក់ដឹកនាំ និងកងទ័ព​នៃ​ប្រទេសក្បែរខាងវៀតណាម ដូចជា​កម្ពុជា ឡាវ និងចិន។

លោក​ត្រាំអួតខ្ទរ​ពី​ជោគជ័យ​នៃ​ការ​ដឹកនាំ​ប្រទេស​​រយៈ​ពេល១០០ថ្ងៃ​ដំបូង

ថ្ងៃនេះ​ជា​គម្រប់​ខួប​១០០ថ្ងៃ​គត់​នៃការ​ត្រលប់​មក​កាន់​អំណាចជា​ប្រធានាធិបតី​អាមេរិក ​ ​

លោក​ត្រាំអួតខ្ទរ​ពី​ជោគជ័យ​នៃ​ការ​ដឹកនាំ​ប្រទេស​​រយៈ​ពេល១០០ថ្ងៃ​ដំបូង

ថ្ងៃនេះ​ជា​គម្រប់​ខួប​១០០ថ្ងៃ​គត់​នៃការ​ត្រលប់​មក​កាន់​អំណាចជា​ប្រធានាធិបតី​អាមេរិក ​ ​ របស់​លោក​ ដូណាល់ ត្រាំ។ តាំងពី​ថ្ងៃទី​២០មករា​មក លោកប្រធានាធិបតី ត្រាំ​​ដែល​អម​ដោយ​​រដ្ឋមន្ត្រី​​ដ៏​មាន​ភក្តីភាពចំពោះលោក​​បំផុតនោះ​ បាន​ដឹកនាំ​ប្រទេស​ ដោយ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​​យ៉ាង​ខ្លាំង ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដំឡើង​ពន្ធគយ នយោបាយការបរទេស និង​ នយោយបាយ​សង​សឹក។ ប៉ុន្តែបើ​ទោះ​បី​ជា​ប្រជាប្រិយភាព​ចាប់​ធ្លាក់ចុះ​​ក៏​ដោយ ក៏​​ម្សិលមិញ​លោក​ដូណាល់ត្រាំ បាន​អះអាង​ យ៉ាង​ខ្ទរខ្ទារ  អំពី​ជោគជ័យ​នៃ​ការ​ដឹកនាំ​របស់​លោក។

កម្ពុជានិងម៉ាឡេស៊ីពិភាក្សារឿងតួនាទីអាស៊ានដើម្បីតបនឹងការដំឡើងពន្ធរបស់អាមេរិក

នៅថ្ងៃទី២៩ ខែមេសា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៊ីប្រាហ៊ីមនាយករដ្ឋ

កម្ពុជានិងម៉ាឡេស៊ីពិភាក្សារឿងតួនាទីអាស៊ានដើម្បីតបនឹងការដំឡើងពន្ធរបស់អាមេរិក

នៅថ្ងៃទី២៩ ខែមេសា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ានបានជួបពិភាក្សាគ្នាតាមទូរស័ព្ទលើបញ្ហាសំខាន់ៗមួយចំនួន ដូចជាវិបត្តិនៅភូមា ការបញ្ចូលប្រទេសទីម័រខាងកើតទៅក្នុងគ្រួសារអាស៊ាន និងបញ្ហារនាំងពន្ធគយរបស់រដ្ឋបាលអាមេរិក។អ្នកជំនាញសេដ្ឋកិច្ចយល់ថា ប្រទេសអាស៊ានអាចមានទឹកមាត់ប្រៃដើម្បីចរចាជាមួយអាមេរិករឿងរនាំងពន្ធគយបើប្រទេសអាស៊ានអាចមូលមតិគ្នានិយាយសំឡេងតែមួយ។

ជំនួប លោក ហ៊ុន សែន និងបក្សជំទាស់ជា «សន្លឹកបៀ» ដើម្បីតតាំងនឹងពន្ធដែលអាមេរិកដាក់លើកម្ពុជា?

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណ​បក្ស​កាន់​អំណាច​បាន​ទទួល​ជួប​សមាជិក​គណបក

ជំនួប លោក ហ៊ុន សែន និងបក្សជំទាស់ជា «សន្លឹកបៀ» ដើម្បីតតាំងនឹងពន្ធដែលអាមេរិកដាក់លើកម្ពុជា?

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណ​បក្ស​កាន់​អំណាច​បាន​ទទួល​ជួប​សមាជិក​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ក្នុង​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥​។​ នេះ​ជា​ជំនួប​លើក​ទី​២ បន្ទាប់ពី​ជំនួប​លើក​ទី​១ កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៤។ សម្រាប់​ក្រុម​អ្នក​វិភាគ ជំនួប​ទាំង ២​លើក​នេះហាក់​មិន​មាន​សញ្ញា​ប្រែប្រួល​នយោបាយ​នៅ​កម្ពុជា​ទេ​។ តែ​អ្នក​នយោបាយ​ប្រឆាំង​យល់ថា ជំនួប​នេះជា​ការ​បង្កើត ​«សន្លឹកបៀ» ថ្មី​ដើម្បី​ទុក​ឲ្យ​រដ្ឋាភិបាល​លេង​ជាមួយ​អាមេរិក​នៅ​ក្នុង​ការ​ចរ​ចាពន្ធ​ដែល​អាមេរិក​ដាក់​លើ​កម្ពុជា​ក្នុង​អត្រា​ដល់​ទៅ ​៤៩%​៕

មន្ត្រីបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានចាប់ខ្លួនពីបទញុះញង់ និងប្រមាថព្រះមហាក្សត្រ

លោក យ៉ាង សុខយាង អនុប្រធានក្រុមការងាររបស់គណបក្សកម្លាំងជាតិនៅស្រុកតាំងគោក ខេត្តកំពង់ធំត្រូវ

មន្ត្រីបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានចាប់ខ្លួនពីបទញុះញង់ និងប្រមាថព្រះមហាក្សត្រ

លោក យ៉ាង សុខយាង អនុប្រធានក្រុមការងាររបស់គណបក្សកម្លាំងជាតិនៅស្រុកតាំងគោក ខេត្តកំពង់ធំត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២២ មេសា។ គិតត្រឹមថ្ងៃទី៣០ មេសា ឆ្នាំ ២០២៥ នេះ មានមន្ត្រីបក្សកម្លាំងជាតិជាង១០នាក់បានរងការបង្រ្កាប និងចាប់ខ្លួន។ មន្ត្រីជាន់ខ្ពស់បក្សកម្លាំងជាតិចាត់ទុកទង្វើនេះថាជាការដាក់សម្ពាធ និងជាការគំរាមកំហែងយ៉ាងខ្លាំងដល់ការធ្វើសកម្មភាពនយោបាយ។

វៀតណាមចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាថាជាទំនាក់ទំនងគ្មានប្រទេសណាប្រៀបបាន

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានចាត់ទុកទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាថ

វៀតណាមចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាថាជាទំនាក់ទំនងគ្មានប្រទេសណាប្រៀបបាន

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានចាត់ទុកទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាថាជាទំនាក់ទំនងដ៏ល្អគ្មានប្រទេសណាអាចប្រៀបបានទេ។ លោក តូ ឡឹមបានបញ្ជាក់ដូចនេះនៅក្នុងជំនួបដោយផ្ទាល់ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែននាថ្ងៃចន្ទ ទី២៩ មេសាក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមជាទីដែលលោក ហ៊ុន សែន ទៅចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥។

បណ្ឌិត ឈាង វណ្ណារិទ្ធ៖កម្ពុជាទទួលបានប្រយោជន៍សេដ្ឋកិច្ចនិងការទូតច្រើនពីអាស៊ានក្នុងរយៈពេល២៦ឆ្នាំ

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ គឺជាខួប២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជា។ នៅក្

បណ្ឌិត ឈាង វណ្ណារិទ្ធ៖កម្ពុជាទទួលបានប្រយោជន៍សេដ្ឋកិច្ចនិងការទូតច្រើនពីអាស៊ានក្នុងរយៈពេល២៦ឆ្នាំ

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ គឺជាខួប២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិRFI នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានថ្លែងថា អាស៊ានគឺជាខែលដ៏សំខាន់ក្នុងការថែរក្សាស្ថិរភាពនៅក្នុងតំបន់ និងការពារផ្តល់ផលប្រយោជន៍ស្នូលដល់សមាជិករបស់ខ្លួន។ សម្រាប់កម្ពុជា ត្រូវបានលោកបណ្ឌិតកត់សម្គាល់ឃើញថា ក្នុងនាមជាសមាជិកអាស៊ានរយៈពេល ២៦ឆ្នាំកន្លងទៅ កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសសេដ្ឋកិច្ច និងការទូត៕

ក្នុងរវាងដប់ឆ្នាំ ជនអន្តោប្រវេសន៍ប្រមាណ​៧២០០០នាក់ ស្លាប់ឬបាត់ខ្លួននៅតាមផ្លូវធ្វើដំណើរ

ក្នុងរវាង​១០ឆ្នាំកន្លងមកនេះ មានមនុស្សប្រមាណ​៧២០០០នាក់ ដែលបានស្លាប់ ឬបាត់ខ្លួននៅតាមផ្លូវធ

ក្នុងរវាងដប់ឆ្នាំ ជនអន្តោប្រវេសន៍ប្រមាណ​៧២០០០នាក់ ស្លាប់ឬបាត់ខ្លួននៅតាមផ្លូវធ្វើដំណើរ

ក្នុងរវាង​១០ឆ្នាំកន្លងមកនេះ មានមនុស្សប្រមាណ​៧២០០០នាក់ ដែលបានស្លាប់ ឬបាត់ខ្លួននៅតាមផ្លូវធ្វើអន្តោប្រវេសន៍ នៅ​ទូទាំងពិភពលោក។​ នេះបើផ្អែកតាមរបាយការណ៍​បូកសរុប របស់ទីភ្នាក់ងារសហប្រជាជាតិដើម្បី​ជនអន្តោប្រវេសន៍ ចេញផ្សាយ​កាលពីថ្ងៃទី​២៩មេសា​។ ភាគច្រើននៃជនអន្តោប្រវេសន៍​ដែលបាត់ខ្លួនឬស្លាប់ សុទ្ធសឹងតែបានធ្វើដំណើរ​ផ្សងជីវិតដោយ​គ្មានជម្រើស ចេញពីប្រទេសឬតំបន់ដែល​មានអស្ថិរភាព សង្គ្រាម ឬវិបត្តិអាកាសធាតុ​​។

សមាគមអ្នក​ប្រាជ្ញ៖ មើល​​​អេក្រង់ក្រោម​៦ឆ្នាំ ​​​ក្មេងនឹង​អាប់​បញ្ញាហើយអន់​​សុខភាព

មិន​ត្រូវ​ឱ្យ​ក្មេង​ក្រោម​អាយុ​៦​ឆ្នាំ​ ​នៅមុខ​អេក្រង់ មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬ​ហ្កេម

សមាគមអ្នក​ប្រាជ្ញ៖ មើល​​​អេក្រង់ក្រោម​៦ឆ្នាំ ​​​ក្មេងនឹង​អាប់​បញ្ញាហើយអន់​​សុខភាព

មិន​ត្រូវ​ឱ្យ​ក្មេង​ក្រោម​អាយុ​៦​ឆ្នាំ​ ​នៅមុខ​អេក្រង់ មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬ​ហ្កេម​ទេ​ ទោះបី​មាន​លក្ខណៈ​សិក្សា​ក៏​ដោយ។ នេះ​បើ​តាម​អនុសាសន៍​​របស់​ក្រុម​សមាគម​អ្នក​ប្រាជ្ញ​បារាំង ៥​ក្រុម ដែលចេញផ្សាយ​ជា​សាធារណៈ​​រួម​គ្នា​ នៅ​ថ្ងៃ​អង្គារ​ទី ២៩​មេសា២០២៥។ បើ​ក្រុម​អ្នក​ប្រាជ្ញ​ជំនាញ​ផ្នែក​សុខភាព​នេះ ការ​មើល​អេក្រង់នៅអាយុក្រោម​៦​ឆ្នាំ អាច​នឹង​ធ្វើ​ក្មេង​ខូច​សុខភាព​ជា​រហូត​ទៅ​​ ហើយ​​អាប់​បញ្ញា​ទៀត។

ដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស នៅ​អេស្ប៉ាញ និង​ព័រទុយហ្កាល់ អស់ជាង​១០ ទៅ២០ម៉ោង

កាលពីថ្ងៃចន្ទទី​២៨មេសា មានករណី​ដាច់ចរន្តអគ្គិសនីដ៏ធំមួយ ​នៅទូទាំងប្រទេសអេស្ប៉ាញ និង​នៅព័

ដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស នៅ​អេស្ប៉ាញ និង​ព័រទុយហ្កាល់ អស់ជាង​១០ ទៅ២០ម៉ោង

កាលពីថ្ងៃចន្ទទី​២៨មេសា មានករណី​ដាច់ចរន្តអគ្គិសនីដ៏ធំមួយ ​នៅទូទាំងប្រទេសអេស្ប៉ាញ និង​នៅព័រទុយហ្កាល់ អស់រយៈពេល​ជាង​១០ម៉ោង។ បញ្ហានេះ បានបង្ក​ឲ្យ​មាន​ប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាញគមនាគមន៍ធ្វើដំណើរ​ និងសកម្មភាពសេដ្ឋកិច្ច​។ គិតត្រឹមព្រឹក​ថ្ងៃអង្គារនេះ បណ្តាញ​ចរន្តអគ្គិសនីត្រូវបាន​តភ្ជាប់សឹងទាំងស្រុងវិញហើយ។ អាជ្ញាធរអេស្ប៉ាញ កំពុង​តែ​ស្រាវជ្រាវរកមូល​ហេតុពិតប្រាកដ ដែល​បណ្តាល​ឲ្យ​ចរន្ត​អគ្គិសនី​ដាច់ទូទាំងប្រទេសបែប​នេះ​។

រុស្ស៊ី៖ លោកពូទីនប្រកាសបទឈប់បាញ់ ៣ ថ្ងៃនៅអ៊ុយក្រែនពីថ្ងៃ ទី៨ ដល់ ទី១០ ឧសភា

នៅថ្ងៃចន្ទ ទី២៨មេសា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីនបានប្រកាសបទឈប់បាញ់រយៈពេល ៣ ថ្ងៃ

រុស្ស៊ី៖ លោកពូទីនប្រកាសបទឈប់បាញ់ ៣ ថ្ងៃនៅអ៊ុយក្រែនពីថ្ងៃ ទី៨ ដល់ ទី១០ ឧសភា

នៅថ្ងៃចន្ទ ទី២៨មេសា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីនបានប្រកាសបទឈប់បាញ់រយៈពេល ៣ ថ្ងៃនៅលើសមរភូមិសង្គ្រាមអ៊ុយក្រែន ពីថ្ងៃទី ៨ រហូតដល់ ទី ១០ ឧសភា។ តែលោកពូទីនមិនភ្លេចក្រើនរំលឹកថា កងទ័ពរុស្ស៊ីនឹងវាយបកវិញ ប្រសិនបើអ៊ុយក្រែនរំលោភបំពានលើបទឈប់បាញ់នេះ។

Get more results via ClueGoal