លោក ណុប វី៖ សេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះដោយសារតែឃាតកម្ម និងកំណើនបណ្តឹងប្រឆាំងអ្នកសារព័ត៌មាន
newsare.net
ថ្ងៃទី៣ឧសភា គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២។ នៅក្នុងរបាយការណ៍លោក ណុប វី៖ សេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះដោយសារតែឃាតកម្ម និងកំណើនបណ្តឹងប្រឆាំងអ្នកសារព័ត៌មាន
ថ្ងៃទី៣ឧសភា គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការអ្នកកាសែតគ្មានព្រំដែន ដែលចេញផ្សាយក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានពិភពលោក កម្ពុជាត្រូវបានអង្គការមួយនេះទម្លាក់ចំណាត់ថ្នាក់ចំនួន១០លេខ។ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខាមបូចារ) កត់សំគាល់ថា សេរីភាពសារព័ត៌មាននៅកម្ពុជា ធ្លាក់ចុះក៏ដោយសារតែករណីបាញ់សម្លាប់អ្នកកាសែតម្នាក់នៅខេត្តសៀមរាប និងបណ្តឹងប្រឆាំងអ្នកសារព័ត៌មានកើនឡើងជាង១០០%។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ណុប វី យល់ថា នៅកម្ពុជាអ្នកសារព័ត៌មានមិនទាន់ត្រូវបានធានាពីសុវត្ថិភាព និងសេរីភាពក្នុងការបំពេញវិជ្ជាជីវៈនៅឡើយ ទោះជាស្ថាប័នសារព័ត៌មានមានចំនួនរហូតដល់ជាង១ពាន់អង្គភាព និងអ្នកសារព័ត៌មានមានប្រមាណ១ម៉ឺននាក់ក្តី។ Read more