ថៃនិងកម្ពុជាព្រមព្រៀងដកកងទ័ពចេញពីតំបន់ប្រទាញប្រទង់នៅប្រាសាទតាមាន់
newsare.net
កងទ័ពថៃ និងកម្ពុជាដែលមានវត្តមាននៅក្នុងប្រាសាទតាមាន់នឹងដកថយចេញពីប្រាសាទ ទៅតាមការឯកភាពគ្នថៃនិងកម្ពុជាព្រមព្រៀងដកកងទ័ពចេញពីតំបន់ប្រទាញប្រទង់នៅប្រាសាទតាមាន់
កងទ័ពថៃ និងកម្ពុជាដែលមានវត្តមាននៅក្នុងប្រាសាទតាមាន់នឹងដកថយចេញពីប្រាសាទ ទៅតាមការឯកភាពគ្នារវាងមន្ត្រីយោធាកម្ពុជា និងថៃ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post នៅថ្ងៃសៅរ៍ទី៣ឧសភានេះ មន្រ្តីយោធាថៃ និងកម្ពុជាបានជួបចរចាគ្នា កាលពីថ្ងៃសុក្រទី២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងក្របខ័ណ្ឌនៃការយល់ព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់ប្រាសាទដែលស្ថិតនៅក្នុងខេត្តសុរិន្ទប្រទសថៃ និងខេត្តឧត្តរមានជ័យប្រទេសកម្ពុជា។ ភាពតានតឹងរវាងភាគីកងទ័ពថៃនិងកម្ពុជាបានឡើងកម្តៅសាជាថ្មី នៅប្រាសាទបុរាណដ៏ចំណាស់មួយនេះ បន្ទាប់ពីមានស្ត្រីកម្ពុជាមួយក្រុមនាំគ្នាទៅច្រៀងចម្រៀងជាតិនៅទីនោះ កាលពីខែកុម្ភៈឆ្នាំ២០២៥។ Read more