រដ្ឋបាលខេត្តកោះកុងផ្តើមដោះស្រាយបញ្ហាខ្វះទឹកស្អាត នៅក្រោយការរអ៊ូរទាំរបស់ប្រជាពលរដ្ឋ
newsare.net
រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ខេត្តកោះកុងកំពុងប្រឈមនឹងកង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រដ្ឋបាលខេត្តកោះកុងផ្តើមដោះស្រាយបញ្ហាខ្វះទឹកស្អាត នៅក្រោយការរអ៊ូរទាំរបស់ប្រជាពលរដ្ឋ
រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ខេត្តកោះកុងកំពុងប្រឈមនឹងកង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រជាពលដ្ឋមួយចំនួនបានទាមទារឲ្យអាជ្ញាធរខេត្តឆ្លើយតបនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ និងបានទាមទារឲ្យមានការផ្លាស់ប្តូរក្រុមហ៊ុន ដែលផ្តល់សេវាទឹកស្អាតក្នុងខេត្តដែលនៅជាប់មាត់សមុទ្រមួយនេះ។ លោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះថា បញ្ហាកង្វះខាតទឹកនៅក្នុងខេត្តកោះកុង គឺបណ្តាលមកពីការកើនឡើងច្រើននៃការសាងសង់សំណង់ផ្សេងៗ និងការធ្លាក់ភ្លៀងតិចតួច។ អាជ្ញាធរមូលដ្ឋាន នៅតំបន់មួយចំនួននៃខេត្តកោះកុង ជាពិសេសនៅសង្កាត់ដងទង់ បានចេញអន្តរាគមន៍ ដោយដឹកទឹកតាមរថយន្ត ចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលកំពុងប្រឈមនឹងការខ្វះទឹកស្អាតប្រើប្រាស់។ នេះគ្រាន់តែជាវិធានការឆ្លើយតបជាបណ្តោះអាសន្នប៉ុណ្ណោះ។ បើតាម លោកស្រី អភិបាលខេត្តកោះកុង អាជ្ញាធរបានជំរុញឲ្យក្រុមហ៊ុនពង្រឹងសមត្ថភាពក្នុងការចែកចាយ និងស្វែងរកប្រភពទឹកបន្ថែមទៀត។ Read more