តើអាស៊ីគួរទាញយកប្រយោជន៍ពីការដំឡើងពន្ធរបស់អាមេរិកលើផ្ទាំងសូឡា?
newsare.net
នៅចុងខែមេសាកន្លងទៅ រដ្ឋបាលលោកដូណាល់ ត្រាំបានប្រកាសគម្រោងដំឡើងពន្ធខ្ពស់កប់ពពកលើផ្តើអាស៊ីគួរទាញយកប្រយោជន៍ពីការដំឡើងពន្ធរបស់អាមេរិកលើផ្ទាំងសូឡា?
នៅចុងខែមេសាកន្លងទៅ រដ្ឋបាលលោកដូណាល់ ត្រាំបានប្រកាសគម្រោងដំឡើងពន្ធខ្ពស់កប់ពពកលើផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យដែលនាំចូលពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ ដោយប្រកាសដំឡើងពន្ធពី៣០% ទៅ៣០០០% ដូចករណីផ្ទាំងសូឡានាំចូលពីកម្ពុជា លោកដូណាល់ត្រាំចង់ប្រើវិធានការដំឡើងពន្ធដើម្បីដាក់សម្ពាធលើចិនដែលអាមេរិកជឿថា លួចទៅបង្កើតរោងចក្រផលិតនៅប្រទេសអាស៊ីផ្សេងទៀត ក្នុងគោលបំណងគេចពន្ធរបស់អាមេរិក និងអឺរ៉ុប។ អ្នកជំនាញវិញវាយតម្លៃថា វិធានការដំឡើងពន្ធរបស់រដ្ឋបាលលោកដូណាល់ត្រាំ អាចជាឱកាសមាសព្រោះថា បណ្តាប្រទេសនៅអាស៊ីអាចទិញផ្ទាំងសូឡាក្នុងតម្លៃថោកដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាតស្អំ មិនបំពុលបរិស្ថានដូចជាថាមពលផូស៊ីល។ Read more














