Cambodia



ស្ថានទូតបារាំងរៀបចំពិព័រណ៌រូបថត «ប្រឈមមុខនឹងខ្មែរក្រហម» ដើម្បីរំលឹកអតីតកាលខ្មៅងងឹតរបស់កម្ពុជា

ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងបានរៀបចំកម្មវិធីពិព័រណ៌រូបថត «ប្រឈមមុខនឹ

លោកឡុង កុសល៖ កម្មវិធី «Visit Angkor» ជួយ លើកស្ទួយវិស័យទេសចរណ៍ និងតម្លៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាទើបបានប្រកាសដាក់ឲ្យសាកល្បងប្រើប្រាស់កម្មវិធី «Visit Angkor» ដើម្បីទទួល ឬផ្តល់ព័

លោកឡុង កុសល៖ កម្មវិធី «Visit Angkor» ជួយ លើកស្ទួយវិស័យទេសចរណ៍ និងតម្លៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាទើបបានប្រកាសដាក់ឲ្យសាកល្បងប្រើប្រាស់កម្មវិធី «Visit Angkor» ដើម្បីទទួល ឬផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអង្គរវត្តទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៩ ឧសភានេះ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កម្មវិធី «Visit Angkor» ត្រូវបានបង្កើតឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស។ លោក ឡុង កុសលរំពឹងថា កម្មវិធី «Visit Angkor» នឹងអាចចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ។

រុស្ស៊ី និង​ចិន​ពង្រឹង​ចំណង​យុទ្ធសាស្ត្រ​ប្រឈម​នឹង​លទ្ធិ​ណាហ្ស៊ី​បែបថ្មី និង​អនុត្តរភាព​អាមេរិក

ថ្ងៃព្រហស្បតិ៍ ទី៨ ឧសភា លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន​បាន​សម្តែង​អំណរគុណ​ទៅ​ក

រុស្ស៊ី និង​ចិន​ពង្រឹង​ចំណង​យុទ្ធសាស្ត្រ​ប្រឈម​នឹង​លទ្ធិ​ណាហ្ស៊ី​បែបថ្មី និង​អនុត្តរភាព​អាមេរិក

ថ្ងៃព្រហស្បតិ៍ ទី៨ ឧសភា លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន​បាន​សម្តែង​អំណរគុណ​ទៅ​កាន់​សមភាគី​ចិន លោក ស៊ី ជីនពីង​ដែល​បាន​យល់ព្រម​ជា​អធិបតី​ផ្ទាល់​នៅ​ក្នុង​ក្បួន​ព្យុយាត្រា​កងទ័ព​នាថ្ងៃសុក្រទី ៩ ឧសភា​នេះ​នៅ​លើ​ទីលានក្រហម​មុខ​វិមាន​ក្រេមឡាំង​ដើម្បី​អបអរសាទរ​ខួប​គម្រប់ ៨០ ឆ្នាំ​នៃ​មហាជ័យជំនះ​សហភាពសូវៀត និង​បណ្តា​សម្ព័ន្ធមិត្ត​សូវៀត​លើ​អាល្លឺម៉ង់​ណាហ្ស៊ី។ នៅ​ក្នុង​ជំនួប​ដដែល លោកពូទីន​ក៏​បាន​ប្រាប់​លោក​ពូទីន​ថា ចាប់​ពី​អំណើះ​តទៅ រុស្ស៊ី និង​ចិន​ជា​រណសិរ្ស​ប្រឈម​នឹង​លទ្ធិ​ណាហ្ស៊ី​បែប​ថ្មី។ ចំណែក​លោក ស៊ី ជីនពីង​បាន​និយាយ​ប្រាប់​លោក​ពូទីន​ថា ចិន​នឹង​ស្ថិត​នៅ​ស្មាពាក់ស្មា​ជាមួយ​រុស្ស៊ី​ដើម្បី​តទល់នឹង​ការ​យាយី​នៃ​អនុត្តរភាព​អាមេរិក។ 

មួយថ្ងៃក្រោយបាញ់សាកមីស៊ីល​បាលីស្ទីក​ច្រើនគ្រាប់ កូរ៉េខាងជើងបើកសមយុទ្ធទប់ទល់ការវាយប្រហារនុយក្លេអ៊ែរ

នៅថ្ងៃ៩ឧសភានេះ មេដឹកនាំផ្តាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន បានចុះពិនិត្យ​ដោយ​ផ្ទាល់ នូ​វ​កា

មួយថ្ងៃក្រោយបាញ់សាកមីស៊ីល​បាលីស្ទីក​ច្រើនគ្រាប់ កូរ៉េខាងជើងបើកសមយុទ្ធទប់ទល់ការវាយប្រហារនុយក្លេអ៊ែរ

នៅថ្ងៃ៩ឧសភានេះ មេដឹកនាំផ្តាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន បានចុះពិនិត្យ​ដោយ​ផ្ទាល់ នូ​វ​ការធ្វើសមយុទ្ធយោធា ដើម្បី​ហាត់​សមការទប់ទល់ ចំពោះការវាយប្រហារដោយ​អាវុធនុយក្លេអ៊ែរ ពីសំណាក់សត្រូវ​។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទីព្រហស្បតិ៍​ទី​៨ឧសភា កូរ៉េខាងជើង បានបាញ់សាកល្បងនូវ​មីស៊ីល​បាលីស្ទីកទំនើប ជាច្រើនគ្រាប់ ហើយ​បើយោងតាម​ការសង្ស័យពី​អ្នកវិភាគ ក៏ដូចជាអ្នកជំនាញ​កូរ៉េខាងត្បូង គឺអាវុធនិងមីស៊ីលទាំងនេះ កូរ៉េខាងជើងកំពុងតែផលិត​ដើម្បីបញ្ជូនទៅជួយ​រុស្ស៊ី​។

រុស្ស៊ី៖ទិវា​ខួប៨០ឆ្នាំ​នៃ​ជ័យជម្នះ​ថ្ងៃទី៩ ឧសភា​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់ និង​មានវិធានការសន្តិសុខខ្ពស់

ជាមួយ​នឹង​វិធានការសន្តិសុខ​យ៉ាងម៉ឺងម៉ាត់ និង​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​នៃ​ហ្វូង​ដ្រូន​

រុស្ស៊ី៖ទិវា​ខួប៨០ឆ្នាំ​នៃ​ជ័យជម្នះ​ថ្ងៃទី៩ ឧសភា​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់ និង​មានវិធានការសន្តិសុខខ្ពស់

ជាមួយ​នឹង​វិធានការសន្តិសុខ​យ៉ាងម៉ឺងម៉ាត់ និង​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​នៃ​ហ្វូង​ដ្រូន​អ៊ុយក្រែន​ថ្មីៗ​នេះ ពិធី​ប្រារព្ធ​ខួប៨០ឆ្នាំ​នៃ​ការ​ចប់​ទៅ​នៃ​សង្គ្រាមលោក​លើកទី២ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃសុក្រ ទី ៩ឧសភា​ក្នុង​រដ្ឋធានី​រុស្ស៊ី គឺ​ស្ថិតក្រោម​សម្ពាធ​តែ​ម្តង។ ការ​ចងចាំ​នៃ​សង្គ្រាម​កាល​ពី ៨០ឆ្នាំ​មួយ​នេះ​នៅ​តែ​ដក់​ជាប់ និង​សំខាន់​ជានិច្ច​សម្រាប់​បណ្តាជន​ភាគច្រើន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ តែ​ទន្ទឹម​គ្នា​នេះ ពិធី​បុណ្យ​ថ្ងៃ៩ ឧសភា​ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ផ្ចិតផ្ចង់​នេះ​ក៏​ជា​សារកម្លាំង និង​រូបភាព​ដែល​រុស្ស៊ី​ចង់​បញ្ជូន​ទៅ​កាន់​ពិភពលោក​ដែរ។ 

អ៊ុយក្រែននិង​អឺរ៉ុបរួមគ្នា​បង្កើតអង្គជំនុំជម្រះ​វិសាមញ្ញ កាត់ទោសសង្គ្រាម​ឈ្លានពាន​របស់រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអឺរ៉ុប រួមជាមួយនឹងអ៊ុយក្រែន បាន​សម្រេចអនុម័តជា​ផ្លូវការ

អ៊ុយក្រែននិង​អឺរ៉ុបរួមគ្នា​បង្កើតអង្គជំនុំជម្រះ​វិសាមញ្ញ កាត់ទោសសង្គ្រាម​ឈ្លានពាន​របស់រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអឺរ៉ុប រួមជាមួយនឹងអ៊ុយក្រែន បាន​សម្រេចអនុម័តជា​ផ្លូវការ ថ្ងៃទី​៩ឧសភា បង្កើតអង្គជំនុំជម្រះ​វិសាមញ្ញមួយ​ ដើម្បី​កាត់ទោសរុស្ស៊ី​ស្តីពី​អំពើឧក្រិដ្ឋឈ្លានពានអ៊ុយក្រែន​។ ថ្នាក់ដឹកនាំអ៊ុយក្រែន​ រំពឹងសង្ឃឹមថា អង្គជំនុំជម្រះវិសាមញ្ញ នឹងកាត់ទោស​មេដឹកនាំកំពូលៗ​របស់រុស្ស៊ី ក្នុងនោះមាន​លោក​ពូទីនជាដើម ដើម្បី​​ស្វែងរកយុត្តិធម៌ ជូន​ប្រទេសក៏ដូចជាប្រជាជនអ៊ុយក្រែន។

EDC អះអាងថាបានផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋស្ទើរ ១០០% នៅទូទាំងប្រទេស

អគ្គិសនីកម្ពុជាបានអះអាងនៅថ្ងៃសុក្រ ទី៩ ឧសភានេះថា ប្រជាពលរដ្ឋស្ទើរតែ១០០%នៅទូទាំងប្រទេសទទួល

EDC អះអាងថាបានផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋស្ទើរ ១០០% នៅទូទាំងប្រទេស

អគ្គិសនីកម្ពុជាបានអះអាងនៅថ្ងៃសុក្រ ទី៩ ឧសភានេះថា ប្រជាពលរដ្ឋស្ទើរតែ១០០%នៅទូទាំងប្រទេសទទួលបានសេវាអគ្គិសនីប្រើប្រាស់។ ការអះអាងនេះធ្វើឡើងតាមរយៈលោក ប្រាំង ជលសា ប្រធានអគ្គិសនីកម្ពុជាក្នុងឱកាសខួប២០ឆ្នាំរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃអគ្គិសនីកម្ពុជា។

ក្រសួងការពារជាតិទាត់ចោលការលើកឡើងថា កម្ពុជាដកទ័ពចេញពីប្រាសាទតាមាន់

នៅថ្ងៃសុក្រ ទី៩ ឧសភានេះ ក្រសួងការពារជាតិកម្ពុជា បានចេញមកទាត់ចោលការលើកឡើងថា កម្ពុជា និងថៃបា

ក្រសួងការពារជាតិទាត់ចោលការលើកឡើងថា កម្ពុជាដកទ័ពចេញពីប្រាសាទតាមាន់

នៅថ្ងៃសុក្រ ទី៩ ឧសភានេះ ក្រសួងការពារជាតិកម្ពុជា បានចេញមកទាត់ចោលការលើកឡើងថា កម្ពុជា និងថៃបានដកកងទ័ពចេញពីប្រាសាទតាមាន់។ ការបញ្ជាក់របស់ក្រសួងការពារជាតិធ្វើឡើង បន្ទាប់ពីសារព័ត៌មានថៃ កាលពីសប្តាហ៍កន្លងទៅ បានរាយការណ៍ថា កងទ័ពថៃ និងកម្ពុជាបានឯកភាពគ្នាដកទ័ពចេញពីកន្លែងដែលធា្លប់ឈរជើងលើប្រាសាទតាមាន់។

សម្តេចប៉ាបថ្មីជា​ជនជាតិអាមេរិក មាន​ព្រះនាម Leon XIV

បន្ទាប់ពីជួបប្រជុំគ្នា​ដោយ​សម្ងាត់ បិទទ្វារ​ជិត ដោយ​ផ្តាច់ពីពិភពលោកខាងក្រៅអស់​ជិត​២ថ្ងៃ

សម្តេចប៉ាបថ្មីជា​ជនជាតិអាមេរិក មាន​ព្រះនាម Leon XIV

បន្ទាប់ពីជួបប្រជុំគ្នា​ដោយ​សម្ងាត់ បិទទ្វារ​ជិត ដោយ​ផ្តាច់ពីពិភពលោកខាងក្រៅអស់​ជិត​២ថ្ងៃនៅព្រះវិហារSixtine ក្នុង​បុរីវ៉ាទីកង់ ក្រុម​មន្ត្រី​សង្ឃ​កាតូលិក​ចំនួន​១៣៣អង្គនៅក្នុង​ពិភពលោក នៅទីបំផុត​បានបោះឆ្នោតជ្រើសតាំង​​សម្តេច​សង្ឃកាតូលិកថ្មី បន្ត​វេន​ពី​សម្តេច​ប៉ាប​ហ្វ្រង់ស័រ ដែលសុគត​កាលពីថ្ងៃទី​២១​មេសាកន្លងទៅ។ ប្រមុខដឹកនាំថ្មី​នៃ​វិហារសាសនា​កាតូលិក មានព្រះនាមថា ឡេអុង​ទី​១៤ Leon XIV ជន្មាយុ ​៦៩ព្រះវស្សា សញ្ជាតិអាមេរិកាំង។ នៅព្រឹកថ្ងៃសុក្រ ទី​៩​ឧសភា ព្រះអង្គ​​រៀបចំ​​​​បា្ររព្ធ​​​ពិធី​​បុណ្យ​ ​messe​ លើក​​ទី​​មួយ​​របស់​​ព្រះអង្គ​​ក្នុង​​នាម​​ជាសម្តេច​​ប៉ាប​​កាតូលិកថ្មី។

លោក ហ៊ុន សែនបញ្ជាក់ជាថ្មីថា ចិនមិនដែលបញ្ជាឲ្យកម្ពុជាធ្វើតាមខ្លួនជាថ្នូរនឹងការផ្តល់ជំនួយ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងអរគុណរដ្ឋាភិបាលចិនដែលតែងតែផ្តល់ជំនួយដល់កម្ពុ

លោក ហ៊ុន សែនបញ្ជាក់ជាថ្មីថា ចិនមិនដែលបញ្ជាឲ្យកម្ពុជាធ្វើតាមខ្លួនជាថ្នូរនឹងការផ្តល់ជំនួយ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងអរគុណរដ្ឋាភិបាលចិនដែលតែងតែផ្តល់ជំនួយដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនានាក្នុងប្រទេស ដោយមិនមានការបញ្ជា ឬដាក់លក្ខខណ្ឌឲ្យកម្ពុជាធ្វើនេះ ធ្វើនោះតាមខ្លួនឡើយ។ លោកហ៊ុន សែនបានអះអាងដូចនេះនៅពេលថ្លែងបាឋកថាក្រោមប្រធានបទ« មេរៀនរបស់ហ៊ុនសែនពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព »នៅប្រទេសទីម័រខាងកើតនាព្រឹកថ្ងៃទី ៩ ឧសភា។ តាមលោក ហ៊ុន សែន មានប្រទេសមួយចំនួនបានបញ្ជាឲ្យកម្ពុជាអនុវត្តតាមគោលការណ៍របស់ខ្លូនជាមុនសិន ទើបពួកគេសម្រេចផ្តល់ជំនួយនានាឲ្យកម្ពុជា។

ជាលើកទី១ អាមេរិកមាន​ជនជាតិរបស់ខ្លួនជា​សម្តេចប៉ាបថ្មីព្រះនាម Leon XIV

បន្ទាប់ពីជួបប្រជុំគ្នា​ដោយ​សម្ងាត់ បិទទ្វារ​ជិត ដោយ​ផ្តាច់ពីពិភពលោកខាងក្រៅអស់​ជិត​២ថ្ងៃ

ជាលើកទី១ អាមេរិកមាន​ជនជាតិរបស់ខ្លួនជា​សម្តេចប៉ាបថ្មីព្រះនាម Leon XIV

បន្ទាប់ពីជួបប្រជុំគ្នា​ដោយ​សម្ងាត់ បិទទ្វារ​ជិត ដោយ​ផ្តាច់ពីពិភពលោកខាងក្រៅអស់​ជិត​២ថ្ងៃនៅព្រះវិហារSixtine ក្នុង​បុរីវ៉ាទីកង់ ក្រុម​មន្ត្រី​សង្ឃ​កាតូលិក​ចំនួន​១៣៣អង្គនៅក្នុង​ពិភពលោក នៅទីបំផុត​បានបោះឆ្នោតជ្រើសតាំង​​សម្តេច​សង្ឃកាតូលិកថ្មី បន្ត​វេន​ពី​សម្តេច​ប៉ាប​ហ្វ្រង់ស័រ ដែលសុគត​កាលពីថ្ងៃទី​២១​មេសាកន្លងទៅ។ ប្រមុខដឹកនាំថ្មី​នៃ​វិហារសាសនា​កាតូលិក មានព្រះនាមថា ឡេអុង​ទី​១៤ Leon XIV ជន្មាយុ ​៦៩ព្រះវស្សា សញ្ជាតិអាមេរិកាំង។ នៅព្រឹកថ្ងៃសុក្រ ទី​៩​ឧសភា ព្រះអង្គ​​រៀបចំ​​​​បា្ររព្ធ​​​ពិធី​​បុណ្យ​ ​messe​ លើក​​ទី​​មួយ​​របស់​​ព្រះអង្គ​​ក្នុង​​នាម​​ជាសម្តេច​​ប៉ាប​​កាតូលិកថ្មី។

ផលប្រយោជន៍រវាងកម្ពុជា និងទីម័រខាងកើត តាមរយៈទំនាក់ទំនងស្និទ្ធស្នាលរវាងមេដឹកនាំទាំង២

ប្រធានាធិបតីទីម័រខាងកើត លោក ចូសេ រ៉ាម៉ូស ហ័រតា(José Ramos-Horta) បានទទួលបដិសណ្ឋារកិច្ច និងបើករថយន្តដោយ

ផលប្រយោជន៍រវាងកម្ពុជា និងទីម័រខាងកើត តាមរយៈទំនាក់ទំនងស្និទ្ធស្នាលរវាងមេដឹកនាំទាំង២

ប្រធានាធិបតីទីម័រខាងកើត លោក ចូសេ រ៉ាម៉ូស ហ័រតា(José Ramos-Horta) បានទទួលបដិសណ្ឋារកិច្ច និងបើករថយន្តដោយផ្ទាល់ជូនលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅទីម័រខាងកើតនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ កាយវិការរបស់ លោក ចូសេ រ៉ាម៉ូស ហ័រតា ចំពោះលោក ហ៊ុន សែន ដូចនេះជាសក្ខីកម្មបង្ហាញថា មេដឹកនាំនៃប្រទេសទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង។ តើកម្ពុជា និងទីម័រខាងកើតមានផលប្រយោជន៍អ្វីខ្លះរវាងគ្នា?

ក្រសួងដែនដីដាក់ឱសានវាទឱ្យពលរដ្ឋចេញពីអាគារអង្គរមានជ័យក្នុងរយៈពេល ១៥ថ្ងៃ

ក្រសួងរៀបចំដែនដីណែនាំឱ្យពលរដ្ឋ ៤គ្រួសារចុងក្រោយដែលរស់នៅក្នុងអគារសហកម្មសិទ្ធិ ឬអតីតសណ្ឋា

ក្រសួងដែនដីដាក់ឱសានវាទឱ្យពលរដ្ឋចេញពីអាគារអង្គរមានជ័យក្នុងរយៈពេល ១៥ថ្ងៃ

ក្រសួងរៀបចំដែនដីណែនាំឱ្យពលរដ្ឋ ៤គ្រួសារចុងក្រោយដែលរស់នៅក្នុងអគារសហកម្មសិទ្ធិ ឬអតីតសណ្ឋាគារអង្គរមានជ័យចាកចេញពីអគារនេះជាបន្ទាន់ ក្រោមហេតុផលថា សំណង់អគារនេះមានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង និងអាចប្រឈមនឹងការបាក់រលំជាយថាហេតុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដីនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ និងថា ពលរដ្ឋទាំង ៤គ្រួសារត្រូវចាកចេញពីអាគារនេះក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង ខណៈអាជ្ញាធរសន្យាសម្របសម្រួល និងដោះស្រាយសំណងជូន។

កម្មវិធីព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៥ ដោយ អោ ស្រីពេជ្រ

កម្មវិធីព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៥ ដោយ អោ ស្រីពេជ្រ

Amnesty International ថាអេមីរ៉ាតឱ្យអាវុធផលិតនៅចិនទៅក្រុមប្រដាប់អាវុធស៊ូដង់

ក្នុង​ខណៈ​ដែល​មាន​ការ​វាយប្រហារ​ដ្រូនកាន់​តែ​​សន្ធាប់ឡើងៗ​​ជាប់​គ្នា​អស់​៥​ថ្ងៃ Anmnesty Internationa

Amnesty International ថាអេមីរ៉ាតឱ្យអាវុធផលិតនៅចិនទៅក្រុមប្រដាប់អាវុធស៊ូដង់

ក្នុង​ខណៈ​ដែល​មាន​ការ​វាយប្រហារ​ដ្រូនកាន់​តែ​​សន្ធាប់ឡើងៗ​​ជាប់​គ្នា​អស់​៥​ថ្ងៃ Anmnesty International ​បាន​ចេញសេចក្តី​​ថ្លែងការណ៍​ប្រកាស​ថា មាន​អាវុធ​ចិន​ជា​ច្រើន​ ត្រូវ​បាន​អេមីរ៉ាតអារ៉ាប់រួម​​យក​ទៅផ្គត់ផ្គង់ក្រុមប្រដាប់​អាវុធប៉ារ៉ាយោធា​​​​ស៊ូដង់​។ ទង្វើ​នេះ​ជា​ការ​​រំលោភ​យ៉ាង​ច្បាស់​ក្រលែត​​បម្រាម​របស់​អង្គការសហប្រជាជាតិ​។

តើអាស៊ីគួរទាញយកប្រយោជន៍ពីការដំឡើងពន្ធរបស់​អាមេរិក​លើ​ផ្ទាំងសូឡា​?

នៅចុងខែមេសា​កន្លងទៅ រដ្ឋបាលលោកដូណាល់ ត្រាំ​បានប្រកាស​គម្រោង​ដំឡើងពន្ធ​ខ្ពស់កប់ពពក​លើ​ផ្

តើអាស៊ីគួរទាញយកប្រយោជន៍ពីការដំឡើងពន្ធរបស់​អាមេរិក​លើ​ផ្ទាំងសូឡា​?

នៅចុងខែមេសា​កន្លងទៅ រដ្ឋបាលលោកដូណាល់ ត្រាំ​បានប្រកាស​គម្រោង​ដំឡើងពន្ធ​ខ្ពស់កប់ពពក​លើ​ផ្ទាំងសូឡា​ស្រូបពន្លឺព្រះអាទិត្យដែលនាំចូលពីបណ្តា​ប្រទេស​នៅអាស៊ីអាគ្នេយ៍។ ដោយ​ប្រកាស​ដំឡើងពន្ធ​ពី​៣០% ទៅ​៣០០០% ដូចករណី​ផ្ទាំងសូឡា​នាំចូលពី​កម្ពុជា លោកដូណាល់​ត្រាំ​ចង់ប្រើវិធានការដំឡើង​ពន្ធដើម្បីដាក់សម្ពាធ​លើ​ចិនដែល​អាមេរិក​ជឿថា លួចទៅ​បង្កើត​រោងចក្រ​ផលិត​នៅប្រទេស​អាស៊ីផ្សេងទៀត ក្នុងគោលបំណងគេចពន្ធរបស់​អាមេរិក និងអឺរ៉ុប។ អ្នកជំនាញ​វិញវាយតម្លៃថា វិធានការដំឡើងពន្ធ​របស់​រដ្ឋបាលលោកដូណាល់​ត្រាំ អាច​ជា​ឱកាស​មាសព្រោះថា បណ្តាប្រទេស​នៅអាស៊ីអាចទិញ​ផ្ទាំងសូឡា​ក្នុងតម្លៃថោកដើម្បីជំរុញ​ការប្រើប្រាស់​ថាមពល​ស្អាតស្អំ មិនបំពុលបរិស្ថានដូច​ជាថាមពល​ផូស៊ីល។

ព្រះញ្ញាណវង្ស ឃឹម សន៖ មិនគួរយកវត្ថុជាទីសក្ការបូជាដ៏កម្ររបស់ពុទ្ធសាសនិកទៅដាក់ដេញថ្លៃ

ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិបានរាយការណ៍ថា មានវត្ថុជាទីសក្ការបូជាដ៏កម្ររបស់ពុទ្ធ

ព្រះញ្ញាណវង្ស ឃឹម សន៖ មិនគួរយកវត្ថុជាទីសក្ការបូជាដ៏កម្ររបស់ពុទ្ធសាសនិកទៅដាក់ដេញថ្លៃ

ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិបានរាយការណ៍ថា មានវត្ថុជាទីសក្ការបូជាដ៏កម្ររបស់ពុទ្ធសាសនិកចំនួន ៣០០ប្រភេទដែលមានតម្លៃជាង ១០លានដុល្លារត្រូវបានសារមន្ទីរ Sotheby របស់អាមេរិកយកទៅដាក់ដេញថ្លៃក្នុងទីក្រុងហុងកុង ប្រទេសចិន។ ការណ៍នេះបានញ៉ាំងឲ្យមានអារម្មណ៍ខឹងសម្បារពីក្នុងចំណោមព្រះសង្ឃ បញ្ញវន្ត និង សហគមន៍អ្នកកាន់ព្រះពុទ្ធសាសនាទូទាំងសាកលលោក។ អ្នកជំនាញសាសនាយល់ថា គេមិនគួរយកព្រះសារីរិកធាតុសក្តិសិទ្ធទាំងនោះទៅដាក់ដេញថ្លៃបែបនេះទេ ព្រោះវាជាការបង្អាប់ព្រះពុទ្ធសាសនា។ ព្រះញ្ញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញមិនបានដឹងលម្អិតជុំវិញរឿងរ៉ាវនេះទេ តែព្រះអង្គមានសង្ឃដីកាថា អ្នកដាក់ដេញថ្លៃព្រះសារីរិកធាតុទាំងនោះគួរតែគិតពីតម្លៃជាសាកលនៃព្រះពុទ្ធសាសនា។

នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ថ្មីមក​​បារាំងមុន​គេ​ ​ដើម្បីផ្តល់​សន្ទុះ​ថ្មី​ដល់​អឺរ៉ុប

បន្ទាប់​ពី​បាន​ទទួល​​ទំនុក​ចិត្ត​ពី​សភា នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ថ្មី លោក ហ្វ្រីដ្រិក មែ

នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ថ្មីមក​​បារាំងមុន​គេ​ ​ដើម្បីផ្តល់​សន្ទុះ​ថ្មី​ដល់​អឺរ៉ុប

បន្ទាប់​ពី​បាន​ទទួល​​ទំនុក​ចិត្ត​ពី​សភា នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ថ្មី លោក ហ្វ្រីដ្រិក មែក្ស បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​ នៅ​ប្រទេស​បារាំង ​និង​បន្ទាប់មក​នៅ​ប្រទេស​ប៉ូឡូញ។ លោក​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ថ្មីសង្ឃឹម​ថា​ទស្សនកិច្ចនេះ​នឹង​ផ្តល់​សន្ទុះ​ថ្មី​ដល់​ទំនាក់ទំនង​រវាង​ប្រទេសផង និង​ជា​ការ​ពង្រឹង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​អឺរ៉ុប ឱ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ផង​។ នេះ​បើ​តាម​ការ​អបអរ​របស់​លោក​ប្រធានាធិបតី​បារាំង។

ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាង​​កងទ័ព​​ឥណ្ឌានិង​ប៉ាគីស្ថាន​ នៅតំបន់កាស្មៀរ

ដូចអ្វីដែល​គេបានព្រួយបារម្ភ​ប៉ុន្មានថ្ងៃមកនេះ ទីបំផុត​កងទ័ពឥណ្ឌា និង​ប៉ាគីស្ថាន ​បាន​ផ្ទ

ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាង​​កងទ័ព​​ឥណ្ឌានិង​ប៉ាគីស្ថាន​ នៅតំបន់កាស្មៀរ

ដូចអ្វីដែល​គេបានព្រួយបារម្ភ​ប៉ុន្មានថ្ងៃមកនេះ ទីបំផុត​កងទ័ពឥណ្ឌា និង​ប៉ាគីស្ថាន ​បាន​ផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី​៧ឧសភា​នេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្ស​ស្លាប់​ជាង​៣០នាក់​​ និងរបួស​ជិត​១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល​។ សហគមន៍អន្តរជាតិ បាន​ចេញ​មុខអំពាវនាវជាបន្តបន្ទាប់ ឲ្យ​ភាគីជម្លោះទាំង២ដែលសុទ្ធតែមាន​អាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវ​តែ​ខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំ​បញ្ឆេះសង្គ្រាមថែមមួយទៀត​ ព្រោះថាពិភពលោក​បច្ចុប្បន្ននេះ មានភាពវឹកវរដោយសារ​សង្គ្រាម​ច្រើនរួចទៅហើយ​។

តើការប្រើក្រដាសប្រាក់សរសេរសាររិះគន់អ្នកកាន់អំណាចដើម្បីចែកចាយមានឥទ្ធិពលលើពលរដ្ឋឬទេ?

អ្នក​នយោ​បាយ​ប្រឆាំង​បាន និង​កំពុង​បន្ត​ផ្សព្វ​ផ្សាយ ករណី​ដែល​គេ​អះអាង​ថា មាន​ការ​បាច​ក្

តើការប្រើក្រដាសប្រាក់សរសេរសាររិះគន់អ្នកកាន់អំណាចដើម្បីចែកចាយមានឥទ្ធិពលលើពលរដ្ឋឬទេ?

អ្នក​នយោ​បាយ​ប្រឆាំង​បាន និង​កំពុង​បន្ត​ផ្សព្វ​ផ្សាយ ករណី​ដែល​គេ​អះអាង​ថា មាន​ការ​បាច​ក្រដាស​ប្រាក់រៀល​ជា​ច្រើន​សន្លឹក​ជា​បន្ត​បន្ទាប់​នាប៉ុន្មាន​ថ្ងៃ​មក​នេះ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។ សារ​នៅ​លើ​ក្រដាស​ប្រាក់​រៀល​នោះ មាន​ខ្លឹម​សារ​ រិះ​គន់​ខ្លាំងៗ​ទៅ​លើ​អ្នក​កាន់​អំណាច​បច្ចុប្បន្ន​នេះ។​ លោក សម រង្ស៊ី ប្រធាន​ចលនា​ជាតិ​តស៊ូ ​អះអាង​ថា យុទ្ធនា​ការ​នេះផុស​ចេញ​ពី​ឆន្ទៈ​របស់​ពល​រដ្ឋខ្មែរ​ ដែល​រង​ភាព​អយុត្តិធម៌ តែ​លោក​បដិសេធ​ថា ​យុទ្ធនា​ការ​នេះមិន​មែន​រៀប​ចំ​ឡើង​ដោយ​ក្រុម​បក្ស​ប្រឆាំង​ណា​មួយ​នោះទេ​។ ​តើ​ការ​ប្រើ​ក្រដាស​ប្រាក់​សរសេរ​សារ​រិះ​គន់​អ្នក​កាន់​អំណាច​ដើម្បី​ចែក​ចាយ​មាន​ឥទ្ធិ​ពល​លើ​ពល​រដ្ឋ​ឬ​ទេ​?

សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបន្តសវនាការសំណុំរឿងលោក កឹម សុខា ឡើងវិញ

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ នេះថា សាលាឧទ

សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបន្តសវនាការសំណុំរឿងលោក កឹម សុខា ឡើងវិញ

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ នេះថា សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបន្តកម្មវិធីសវនាការរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឡើងវិញនៅពេលខាងមុខ តែមិនទាន់អាចបញ្ជាក់កាលបរិច្ឆេទជាក់លាក់បាននៅឡើយទេ។

កម្មករ១នាក់បានស្លាប់ និង៤០នាក់រងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ

យ៉ាងហោចមានកម្មករ១នាក់ បានស្លាប់ និងជាង៤០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះថ្នា

កម្មករ១នាក់បានស្លាប់ និង៤០នាក់រងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ

យ៉ាងហោចមានកម្មករ១នាក់ បានស្លាប់ និងជាង៤០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនាព្រលឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យកម្មករស្លាប់ និងរបួសនេះ គឺជាឧបទ្ទវហេតុដ៏កំរ ទាក់ទងទៅនឹង ការធ្វើដំណើររបស់កម្មករដោយរថយន្តក្រុងរួមគ្នា បន្ទាប់ពីផ្លាស់ប្តូរពីការធ្វើដំណើរដោយរថយន្តដឹកទំនិញ។

ថ្នាក់ដឹកនាំគណបក្សប្រឆាំងត្រូវបានអនុញ្ញាតឲ្យចូលជួបសកម្មជនរបស់ខ្លួនក្នុងពន្ធនាគារនៅថ្ងៃទី៨ ឧសភា

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២២០៥ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនឹងចូលជួបសួរសុខ

ថ្នាក់ដឹកនាំគណបក្សប្រឆាំងត្រូវបានអនុញ្ញាតឲ្យចូលជួបសកម្មជនរបស់ខ្លួនក្នុងពន្ធនាគារនៅថ្ងៃទី៨ ឧសភា

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២២០៥ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនឹងចូលជួបសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួន ដែលកំពុងជាប់ក្នុងពន្ធនាគារនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស។ ការចូលជួបថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួននៅក្នុងពន្ធនាគារពេលនេះធ្វើឡើង បន្ទាប់ពីគណបក្សបានស្នើសុំទៅពន្ធនាគារកាលពី២ខែមុន និងក្រោមឥទ្ធិពលនៃជំនួបរវាងសមាជិកព្រឹទ្ធសភាបក្សប្រឆាំងចំនួន៣រូប ជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ។

ដើម្បីការពារ​​យុវវ័យ​ ប្រទេ​សកាន់​តែ​ច្រើន​ចង់មាន​​ច្បាប់​ហាមឃាត់ក្មេង​ មិន​ឱ្យ​លេងបណ្តាញ​សង្គម

ដើម្បីការពារ​ជីវិត​យុវវជ័យ​ពី​គ្រោះថ្នាក់​នៃ​បណ្តាញ​សង្គម អូស្ត្រាលី​មាន​ច្បាប់​ ដែល​នឹ

ដើម្បីការពារ​​យុវវ័យ​ ប្រទេ​សកាន់​តែ​ច្រើន​ចង់មាន​​ច្បាប់​ហាមឃាត់ក្មេង​ មិន​ឱ្យ​លេងបណ្តាញ​សង្គម

ដើម្បីការពារ​ជីវិត​យុវវជ័យ​ពី​គ្រោះថ្នាក់​នៃ​បណ្តាញ​សង្គម អូស្ត្រាលី​មាន​ច្បាប់​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ។ នៅ​ថ្ងៃ​នេះ​​​នូវែលសេឡង់ បាន​បង្ហាញ​​គម្រោង​ច្បាប់​សំដៅ​ហាមឃាត់​មិន​ឱ្យ​ក្មេង​អាយុក្រោម​១៦​ឆ្នាំ​លេង​បណ្តាញ​សង្គម​ដែរ។ ចំណែកនៅ​អឺរ៉ុប ​ រដ្ឋាភិបាលបារាំង​កំពុង​ចាប់ផ្តើម​ពិចារណា​រៀប​ចំ​ការពារ​យុវវ័យ ដោយ​ចង់​ដាក់​បម្រាម​មិន​ឱ្យ​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ​ប្រើប្រាស់​បណ្តាញ​សង្គម។

ប្រជាជនអ៊ីស្រាអែល​រាប់ពាន់នាក់ធ្វើបាតុកម្ម ប្រឆាំង​នឹងផែន​ការ​​ទន្ទ្រាន​​យក​តំបន់ហ្កាហ្សា

កាលពីចន្ទទី​៥ឧសភា ប្រជាជនអ៊ីស្រាអែល​ជាច្រើនពាន់នាក់ បានធ្វើបាតុកម្មនៅក្បែរ​​វិមានរដ្ឋសភ

ប្រជាជនអ៊ីស្រាអែល​រាប់ពាន់នាក់ធ្វើបាតុកម្ម ប្រឆាំង​នឹងផែន​ការ​​ទន្ទ្រាន​​យក​តំបន់ហ្កាហ្សា

កាលពីចន្ទទី​៥ឧសភា ប្រជាជនអ៊ីស្រាអែល​ជាច្រើនពាន់នាក់ បានធ្វើបាតុកម្មនៅក្បែរ​​វិមានរដ្ឋសភាអ៊ីស្រាអែល នៅទីក្រុង​ហ្សេរុយសាឡឹម ដើម្បីប្រឆាំងគម្រោងផែនការ​ទន្ទ្រានយក​តំបន់ហ្កាហ្សា​មកគ្រប់គ្រងទាំងស្រុង​ ដែល​រដ្ឋាភិបាល​លោកណេតាន់យ៉ាហ៊ូបានសម្រេច​។​ ប្រជាជនអ៊ីស្រាអែលមួយចំណែកធំ បានបង្ហាញ​ការព្រួយ​បារម្ភខ្លាំងណាស់ ទាក់ទិននឹងគម្រោងនេះ ព្រោះវានឹង​ធ្វើ​ឲ្យ​ប្រជាជនប៉ាឡេស្ទីនត្រូវរត់ផ្លាស់ទី​ ភៀសខ្លួន​ ហើយ​មិនត្រឹមប៉ុណ្ណោះទេ វានឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតចំណាប់ខ្មាំងអ៊ីស្រាអែល ​ដែល​ស្ថិតនៅ​ក្នុង​ដៃរបស់ក្រុមហាម៉ាសនៅឡើយ​។

អស់​ជំនួយ​អាមេរិក កម្មវិធី​​សុខភាព​សាធារណៈ​​​បង់​ក្លាដែស​រលំ?

បង់​ក្លាដែសមាន​​​កម្មវត្ថុ​​​​ “លុប​បំបាត់ជំងឺ​របេងទាំង​ស្រុង​​នៅ​ឆ្នាំ​២០៣៥”។ ប៉ុន្តែ​

អស់​ជំនួយ​អាមេរិក កម្មវិធី​​សុខភាព​សាធារណៈ​​​បង់​ក្លាដែស​រលំ?

បង់​ក្លាដែសមាន​​​កម្មវត្ថុ​​​​ “លុប​បំបាត់ជំងឺ​របេងទាំង​ស្រុង​​នៅ​ឆ្នាំ​២០៣៥”។ ប៉ុន្តែ​សេចក្តី​សម្រេចកាត់​ជំនួយអភិវឌ្ឍន៍​​អន្តរជាតិ​​របស់​លោក​ប្រធានាធិបតីអាមេរិក​ដូណាល់ត្រាំ បាន​និង​កំពុង​ធ្វើ​ឱ្យ​ក្តី​រំពឹង និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ជា​ច្រើន​ឆ្នាំ​ ត្រូវ​​រលត់​រលាយ​ទៅ​វិញ។

អ៊ុយក្រែន​បញ្ជាដ្រូនជាង​១០០គ្រឿង​​បំភ័យរុស្ស៊ី ៣ថ្ងៃមុន​​រុស្ស៊ីប្រារព្ធខួប​ជ័យជំនះ​៩​ឧសភា

នៅយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារទី​៦ឧសភា អ៊ុយក្រែនបានបញ្ជូនយានដ្រូន​ប្រមាណជាង​១០០គ្រឿងចូល

អ៊ុយក្រែន​បញ្ជាដ្រូនជាង​១០០គ្រឿង​​បំភ័យរុស្ស៊ី ៣ថ្ងៃមុន​​រុស្ស៊ីប្រារព្ធខួប​ជ័យជំនះ​៩​ឧសភា

នៅយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារទី​៦ឧសភា អ៊ុយក្រែនបានបញ្ជូនយានដ្រូន​ប្រមាណជាង​១០០គ្រឿងចូលទៅដល់​ក្បែរ​រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី​។ នេះអាចចាត់ទុក​បានថា ជាការបង្ហាញកម្លាំង​យ៉ាងច្បាស់ ថាអ៊ុយក្រែន​អាចមានលទ្ធភាពវាយ​ប្រហារដល់ទីក្រុងម៉ូស្គូ ខណៈដែលនៅ​បាំងតែ៣ថ្ងៃទៀតប៉ុណ្ណោះ រុស្ស៊ីនឹង​រៀបចំ​ពិធី​បុណ្យ​រំឭកខួបជ័យជំនះ​នៃកងទ័ពក្រហមសូវៀត កាលពីអំឡុងសង្គ្រាមលោក​លើកទី​២។ តាមការគ្រោងទុក លោក​ស៊ី ជីនពីង ក៏នឹងមានវត្តមានដែរ​នៅក្នុងកម្មវិធីនេះ នៅទីក្រុង​ម៉ូស្គូ។​

អឺរ៉ុបនិងបារាំងប្រកាសថវិកា​៦០០លានអឺរ៉ូ​​ ដើម្បី​ទាក់ទាញ​អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ

បារាំងនិងសហភាពអឺរ៉ុប បានរួម​គ្នា​សន្យា​​ចំណាយ​ប្រាក់វិនិយោគ សរុបប្រមាណ​៦០០លានអឺរ៉ូ ដើម្ប

អឺរ៉ុបនិងបារាំងប្រកាសថវិកា​៦០០លានអឺរ៉ូ​​ ដើម្បី​ទាក់ទាញ​អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ

បារាំងនិងសហភាពអឺរ៉ុប បានរួម​គ្នា​សន្យា​​ចំណាយ​ប្រាក់វិនិយោគ សរុបប្រមាណ​៦០០លានអឺរ៉ូ ដើម្បី​ទាក់ទាញ​អ្នកវិទ្យាសាស្ត្រពីបរទេស ឲ្យ​មកស្រាវជ្រាវនៅបារាំង និង​តាមបណ្តាប្រទេស​អឺរ៉ុប​។ គោលនយោបាយ​ទាក់ទាញអ្នកស្រាវជ្រាវវិទ្យាសាស្ត្រឲ្យ​មកអឺរ៉ុបនេះ គឺបន្ទាប់ពី​អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ​ជាច្រើននាក់ នៅតាមបណ្តាសកលវិទ្យាល័យធំៗនៅសហរដ្ឋអាមេរិក​​ បានចាប់ផ្តើមត្អូញត្អែរ និង​ខកចិត្តជាខ្លាំង ជាមួយ​នឹងរដ្ឋបាលថ្មីរបស់​លោកដូណាល់ ត្រាំ ដែលបានដាក់សំពាធនិងបំបិទសិទ្ធិសេរីភាព​ក្នុងការស្រាវជ្រាវ​។

កម្ពុជាចុះបញ្ជីប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីជំរុញវិស័យសេដ្ឋកិច្ច

នៅថ្ងៃទី៥ ឧសភានេះ ប្រហុកសៀមរាបរបស់កម្ពុជាត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឬ

កម្ពុជាចុះបញ្ជីប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីជំរុញវិស័យសេដ្ឋកិច្ច

នៅថ្ងៃទី៥ ឧសភានេះ ប្រហុកសៀមរាបរបស់កម្ពុជាត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឬ GI ដើម្បីលើកកម្ពស់ការកែច្នៃតាមបែបប្រពៃណី គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងការប្រកបរបរចិញ្ចឹមជីវិតនៅតាមជនបទ។ តាមរយៈការចុះបញ្ជីនេះ កម្ពុជារំពឹងថានឹងអាចជួយលើកកម្ពស់ជីវភាពរស់នៅរបស់ផលិតករក្នុងស្រុក លើកស្ទួយកេរ្ត៍ឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ និងលើកតម្កើងឱ្យមានការទទួលស្គាល់មរតកម្ហូបខ្មែរជាដើម។

អ្នកឃ្លាំមើលថា ការកាត់ទោស លោក រ៉ុង ឈុន ជាការបញ្ចប់ជីវិតនយោបាយរបស់គាត់

នៅ​ថ្ងៃ​ចន្ទ​ទី​៥ ខែ​ឧសភា​នេះ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​សម្រេច​ដាក់​ទោស​ លោក​ រ៉ុ

អ្នកឃ្លាំមើលថា ការកាត់ទោស លោក រ៉ុង ឈុន ជាការបញ្ចប់ជីវិតនយោបាយរបស់គាត់

នៅ​ថ្ងៃ​ចន្ទ​ទី​៥ ខែ​ឧសភា​នេះ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​សម្រេច​ដាក់​ទោស​ លោក​ រ៉ុង ឈុន ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ឲ្យជាប់​ក្នុង​ពន្ធនា​គារ​ចំនួន ០៤ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤ លាន​រៀល ​ព្រម​ទាំង​មិន​ឲ្យលោក​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​ដក​សិទ្ធិ​មិន​ឲ្យ​បោះ​ឆ្នោត​មួយ​ជីវិត​។ ​អ្នក​នយោបាយ​ប្រឆាំង​ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា ការ​កាត់​ទោស​នេះ មាន​លក្ខណៈ​នយោ​បាយ និង​ជាការ​បញ្ចប់​ជីវិត​នយោ​បាយ​របស់ លោក រ៉ុង ឈុន កុំ​ឲ្យ​ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៨​៕

កម្ពុជាត្រៀមឆ្លើយតបនឹងភាគីថៃដែលថាប្រាសាទតាមាន់នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ

នៅថ្ងៃចន្ទ ទី៥ ឧសភា ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យលោកស្រី ម៉ាលី សុជាតាបានអះអាង

កម្ពុជាត្រៀមឆ្លើយតបនឹងភាគីថៃដែលថាប្រាសាទតាមាន់នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ

នៅថ្ងៃចន្ទ ទី៥ ឧសភា ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យលោកស្រី ម៉ាលី សុជាតាបានអះអាងថា ក្រសួងការពារជាតិត្រៀមឆ្លើយតបនឹងភាគីថៃដែលថាប្រាសាទតាមាន់នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។ ប្រតិកម្មរបស់លោកស្រី ម៉ាលី សុជាតាធ្វើឡើង ក្រោយកាសែត The Nation របស់ថៃបានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិថៃ លោក ភុំថាម វីឆាយ៉ាឆៃបានអះអាងជាថ្មីថា ការដកទាហានថៃចេញពីតំបន់ប្រាសាទតាមាន់នឹងមិនបង្កការខាតបង់ទឹកដីរបស់ថៃទេ និងថា ប្រាសាទតាមាន់ដែលជាប្រាសាទបុរាណខ្មែរ និងស្ថិតក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជានៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។

លោក លី សូវ៉ាន់៖ ពលរដ្ឋមិនត្រូវទិញសាច់សត្វដែលគ្មានការត្រួតពិនិត្យច្បាស់លាស់មកបរិភោគ

កាលពីពេលថ្មីៗនេះ ខេត្តមុដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់(ពិសធ្យូង) ចំនួនពីរករណ

លោក លី សូវ៉ាន់៖ ពលរដ្ឋមិនត្រូវទិញសាច់សត្វដែលគ្មានការត្រួតពិនិត្យច្បាស់លាស់មកបរិភោគ

កាលពីពេលថ្មីៗនេះ ខេត្តមុដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់(ពិសធ្យូង) ចំនួនពីរករណីលើមនុស្ស ក្នុងនោះមួយករណីបានធ្វើឲ្យបុរសអាយុ ៥៣ឆ្នាំម្នាក់ស្លាប់ និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។ ព័ត៌មាននេះធ្វើឲ្យពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងសម្តែងការព្រួយបារម្ភផងដែរ ដោយខ្លះបានចៀសវាង ឬកាត់បន្ថយការបរិភោគសាច់គោមួយរយៈ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថាកម្ពុជាមិនទាន់មានឆ្លងជំងឺនេះនៅឡើយទេ។ ជាមួយគ្នានេះ លោក លី សូវ៉ាន់ ស្នើឲ្យអ្នកសម្លាប់សត្វមិនត្រូវយកសាច់សត្វដែលឈឺមកលក់លើទីផ្សារ និងអ្នកទិញក៏មិនត្រូវទិញសាច់សត្វដែលមិនមានប្រភពត្រួតពិនិត្យច្បាស់លាស់ដែរ៕

បោះឆ្នោតរូម៉ានី៖ លោក George Simion បេក្ខជន​បក្សស្តាំនិយមជ្រុល ឈ្នះនាំមុខខ្លាំង​​នៅជុំទី​១

នៅ​ក្នុង​​ការបោះឆ្នោត​ប្រធានាធិបតី​ជុំទី១ នៅប្រទេសរូម៉ានី កាលពីថ្ងៃអាទិត្យ​ទី​៤ឧសភា​ ​​​

បោះឆ្នោតរូម៉ានី៖ លោក George Simion បេក្ខជន​បក្សស្តាំនិយមជ្រុល ឈ្នះនាំមុខខ្លាំង​​នៅជុំទី​១

នៅ​ក្នុង​​ការបោះឆ្នោត​ប្រធានាធិបតី​ជុំទី១ នៅប្រទេសរូម៉ានី កាលពីថ្ងៃអាទិត្យ​ទី​៤ឧសភា​ ​​​ គឺបេក្ខជន​អាយុ​៣៨ឆ្នាំ មកពីបក្សស្តាំនិយមជ្រុល ដែល​​គាំទ្រលោកដូណាល់ ត្រាំ និងស្អប់អឺរ៉ុប​ បានឈ្នះ​នាំមុខខ្លាំង ដាច់ឆ្ងាយ​ពីបក្ស​ផ្សេងៗទៀត។ គួរកត់សំគាល់ថា ការបោះឆ្នោត​នៅរូម៉ានីនេះ បានទទួលការចាប់អារម្មណ៍​ជាខ្លាំង ដោយសារតែចលនាគាំទ្រ​បក្សស្តាំនិយមជ្រុល ជាតិនិយមជ្រុល​​ បាន​ស្ទុះឡើងខ្លាំង​ ហើយវាបាន​បង្ហាញ​ពី​ទំនោរទូទៅនៅអឺរ៉ុប។

ប្រជានេសាទងាកទៅចិញ្ចឹមត្រីឆ្ពង់ ស្របពេលផលនេសាទសមុទ្រធ្លាក់ចុះ

ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានងាកទៅចិញ្ចឹមត

ប្រជានេសាទងាកទៅចិញ្ចឹមត្រីឆ្ពង់ ស្របពេលផលនេសាទសមុទ្រធ្លាក់ចុះ

ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានងាកទៅចិញ្ចឹមត្រីឆ្ពង់សមុទ្រវិញ ស្របពេលផលនេសាទពីសមុទ្រកាន់តែធ្លាក់ចុះ។ មូលហេតុមួយទៀត ដែលធ្វើឲ្យពលរដ្ឋនៅទីនោះងាកទៅចិញ្ចឹមត្រីឆ្ពង់ គឺពួកគេលែងចង់ប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារខ្យល់ព្យុះនៅពេលចេញទៅនេសាទលើលំហសមុទ្រ។ ប្រជានេសាទរំពឹងថា ការចិញ្ចឹមត្រីឆ្ពង់នឹងអាចជួយបង្កើនប្រាក់ចំណូលឱ្យកាន់តែប្រសើរឡើងថែមទៀត៕

យុវជនអាស៊ី « រួមគ្នាដើម្បីការអប់រំ » តាមរយៈការប្រកួតសិល្បៈគំនូរ

ក្នុងគោលបំណងលើកកំពស់រួមគ្នាដើម្បីការអប់រំទាំងអស់គ្នា ជាពិសេសផ្តោតសំខាន់លើការអប់រំរបស់ស្

យុវជនអាស៊ី « រួមគ្នាដើម្បីការអប់រំ » តាមរយៈការប្រកួតសិល្បៈគំនូរ

ក្នុងគោលបំណងលើកកំពស់រួមគ្នាដើម្បីការអប់រំទាំងអស់គ្នា ជាពិសេសផ្តោតសំខាន់លើការអប់រំរបស់ស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិច ក្រុមសកម្មភាពយុវជនអាស៊ី ហៅកាត់ថា(AYA) បានសហការជាមួយអង្គការសីលការកម្ពុជានិងអង្គការAFSC បង្កើតវេទិកានៃការប្រកួតប្រជែងសិល្បៈគំនូរ កាលពីថ្ងៃ៣ឧសភា ក្រោមប្រធានបទ « រួមគ្នាដើម្បីការអប់រំ »។

Get more results via ClueGoal