Cambodia



អ្វីខ្លះជាការចង់បានរបស់ពលរដ្ឋដើម្បីលើកឡើងនៅក្នុងសមាជរវាងរដ្ឋសភា និងព្រឹទ្ធសភាក្នុងខែមិថុនា?

តាមគម្រោង សមាជរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភានឹងធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២ ដល់ទី៣

ជនជាតិអាហ្វ្រិកខាងត្បូងស្បែក ស ចំនួន៤៩នាក់ទទួលបានសិទ្ធិភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក

នៅក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ជនភៀសខ្លួន​ពិសេស​របស់​លោកដូណាល់ ត្រាំ​ ប្រជាជនអាហ្រ្វិកខា

ជនជាតិអាហ្វ្រិកខាងត្បូងស្បែក ស ចំនួន៤៩នាក់ទទួលបានសិទ្ធិភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក

នៅក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ជនភៀសខ្លួន​ពិសេស​របស់​លោកដូណាល់ ត្រាំ​ ប្រជាជនអាហ្រ្វិកខាងត្បូងស្បែកស​មួយក្រុមដែលមានគ្នីគ្នា​ចំនួន​៤៩នាក់​បាន​ទទួល​សិទ្ធិជ្រកកោន​ទៅរស់នៅ​សហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ កាលពីថ្ងៃអាទិត្យ​ទី​១១​ឧសភាម្សិលមិញ ពួកគេ​ទាំងនោះ​បានធ្វើដំណើរតាម​យន្តហោះចាកចេញពីទឹកដីអាហ្វ្រិកខាងត្បូង សំដៅ​ រដ្ឋធានីវ៉ាស៊ីនតោន មុននឹង​ទៅតាំង​ទីជា​អចិន្ត្រៃយ៍​នៅ​រដ្ឋ​តិចសាស់។

សហគមន៍បន្តរកឃើញបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការខេត្តព្រះវិហារ

សំណុំរឿងកាប់បំផ្លាញព្រៃឈើបានទាញចំណាប់អារម្មណ៍ពីសាធារណជនជាថ្មីទៀត បន្ទាប់ពីសហគមន៍ជនជាតិដ

សហគមន៍បន្តរកឃើញបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការខេត្តព្រះវិហារ

សំណុំរឿងកាប់បំផ្លាញព្រៃឈើបានទាញចំណាប់អារម្មណ៍ពីសាធារណជនជាថ្មីទៀត បន្ទាប់ពីសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ ក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានរកឃើញករណីបំផ្លិចបំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ។ អ្នកការពារបរិស្ថានថា ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគួរបើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ តាមប្រមាញ់ជនបង្កបទល្មើសព្រៃឈើក្នុងតំបន់ការពារ និងបិទបញ្ចប់ការសាចទឹកដាក់គ្នាទៅវិញទៅមករវាងពលរដ្ឋដែលឃ្លាំមើលធនធានព្រៃឈើ និងអាជ្ញាធរទទួលបន្ទុកអភិរក្សតំបន់ការពារ។

ចិននិងអាមេរិក​ព្រមព្រៀងគ្នា​ផ្អាក​អត្រាពន្ធកប់ពពក​៩០ថ្ងៃ ដើម្បីបន្តចរចាដោះស្រាយ​សង្គ្រាមពាណិជ្ជកម្ម

ចិននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមចរចាគ្នា កាលពីថ្ងៃសៅរ៍សប្តាហ៍​កន្លងទៅ​ ដើម្បីដោះស្រាយ​បញ

ចិននិងអាមេរិក​ព្រមព្រៀងគ្នា​ផ្អាក​អត្រាពន្ធកប់ពពក​៩០ថ្ងៃ ដើម្បីបន្តចរចាដោះស្រាយ​សង្គ្រាមពាណិជ្ជកម្ម

ចិននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមចរចាគ្នា កាលពីថ្ងៃសៅរ៍សប្តាហ៍​កន្លងទៅ​ ដើម្បីដោះស្រាយ​បញ្ហាសង្គ្រាមពាណិជ្ជកម្ម​។ ក្រោយការចរចាបាន២ថ្ងៃ នៅព្រឹកថ្ងៃចន្ទទី​១២ឧសភា​ ភាគីទាំង២បានប្រកាសដំណឹងល្អ អំពីលទ្ធផលវិជ្ជមាន​។ ​មហាអំណាចសេដ្ឋកិច្ចទាំង​២ បានព្រមព្រៀងគ្នា​ផ្អាកការអនុវត្ត​អត្រាពន្ធខ្ពស់​កប់ពពករយៈពេល​៩០ថ្ងៃ ដើម្បី​បន្តការចរចា ស្វែងរកដំណោះស្រាយ​ជាស្ថាពរ បិទបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែល​បំផុសឡើង ដោយរដ្ឋបាល​​លោកដូណាល់ ត្រាំ​។​

សាលាឧទ្ធរណ៍បដិសេធសំណើសុំស្តារនីតិសម្បទាឡើងវិញរបស់លោក រ៉ុង ឈុន

ក្នុងសវនាការនៅព្រឹកថ្ងៃទី១២ ឧសភានេះ សាលាឧទ្ធរណ៍បានបដិសេធសំណើសុំស្តារនីតិសម្បទា ឬការផ្ដល់

សាលាឧទ្ធរណ៍បដិសេធសំណើសុំស្តារនីតិសម្បទាឡើងវិញរបស់លោក រ៉ុង ឈុន

ក្នុងសវនាការនៅព្រឹកថ្ងៃទី១២ ឧសភានេះ សាលាឧទ្ធរណ៍បានបដិសេធសំណើសុំស្តារនីតិសម្បទា ឬការផ្ដល់សិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ការបដិសេធលើសំណើនេះត្រូវបានតុលាការលើកយកហេតុផលទៅពន្យល់ថា លោក រ៉ុង ឈុន មិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ពាក់ព័ន្ធនឹងការសងសំណងជំងឺចិត្តដល់ដើមបណ្តឹងទេ។

ហេតុអ្វីបញ្ហាព្រំដែននឹងបន្តក្លាយជារបៀវារៈក្តៅទាំងបច្ចុប្បន្ន និងទៅអនាគត?

នៅក្នុងចំណោមប្រធានរឿងដ៏រសើបនៅក្នុងនយោបាយខ្មែរ បញ្ហាព្រំដែនគឺជាចំណុចក្តៅមួយដែលអ្នកនយោបា

ហេតុអ្វីបញ្ហាព្រំដែននឹងបន្តក្លាយជារបៀវារៈក្តៅទាំងបច្ចុប្បន្ន និងទៅអនាគត?

នៅក្នុងចំណោមប្រធានរឿងដ៏រសើបនៅក្នុងនយោបាយខ្មែរ បញ្ហាព្រំដែនគឺជាចំណុចក្តៅមួយដែលអ្នកនយោបាយ និងសកម្មជនលើកយកមកធ្វើជាអាវុធសម្រាប់វាយប្រហារគ្នា ពិសេសការដាក់បន្ទុករបស់ក្រុមអ្នកនយោបាយប្រឆាំងទៅលើរដ្ឋាភិបាល។ តែប្រធានបទព្រំដែននេះអាចនឹងធូរស្រាលវិញរវាងខ្មែរ និងខ្មែរ ប្រសិនបើរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាននូវលទ្ធផលជាវិជ្ជមានជាមួយប្រទេសជិតខាង។

អាហ្វ្រិកខាងត្បូងស្បែកស៤៩នាក់បានសិទ្ធិភៀសខ្លួនទៅរស់នៅអាមេរិក

នៅក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ជនភៀសខ្លួន​ពិសេស​របស់​លោកដូណាល់ ត្រាំ​ ប្រជាជនអាហ្រ្វិកខា

អាហ្វ្រិកខាងត្បូងស្បែកស៤៩នាក់បានសិទ្ធិភៀសខ្លួនទៅរស់នៅអាមេរិក

នៅក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ជនភៀសខ្លួន​ពិសេស​របស់​លោកដូណាល់ ត្រាំ​ ប្រជាជនអាហ្រ្វិកខាងត្បូងស្បែកស​មួយក្រុមដែលមានគ្នីគ្នា​ចំនួន​៤៩នាក់​បាន​ទទួល​សិទ្ធិជ្រកកោន​ទៅរស់នៅ​សហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ កាលពីថ្ងៃអាទិត្យ​ទី​១១​ឧសភាម្សិលមិញ ពួកគេ​ទាំងនោះ​បានធ្វើដំណើរតាម​យន្តហោះចាកចេញពីទឹកដីអាហ្វ្រិកខាងត្បូង សំដៅ​ រដ្ឋធានីវ៉ាស៊ីនតោន មុននឹង​ទៅតាំង​ទីជា​អចិន្ត្រៃយ៍​នៅ​រដ្ឋ​តិចសាស់។

អ៊ីស្រាអែលប្រកាសគាំទ្រយ៉ាងពេញទំហឹង ផែនការជំនួយមនុស្សធម៌របស់អាមេរិក នៅហ្កាហ្សា

ប្រមុខការទូតអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់

អ៊ីស្រាអែលប្រកាសគាំទ្រយ៉ាងពេញទំហឹង ផែនការជំនួយមនុស្សធម៌របស់អាមេរិក នៅហ្កាហ្សា

ប្រមុខការទូតអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋបាលលោកដូណាល់ ត្រាំ ជុំវិញផែនការផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ ផែនការរបស់សហរដ្ឋអាមេរិកនេះ តម្រូវឲ្យកងទ័ពអ៊ីស្រាអែលជាអ្នកការពារសន្តិសុខ អំឡុងពេលចែកជំនួយមនុស្សធម៌។ រីឯភ្នាក់ឯកជន រួមមានអតីតទាហានអាមេរិក និង បុគ្គលិកអង្គការមនុស្សធម៌ ទទួលបន្ទុកចែកស្បៀងអាហារនិងជំនួយផ្សេងៗ។

សម្តេច​ប៉ាបថ្មី​​អំពាវនាវ​ឱ្យ​ក្រុម​មហាអំណាច​បញ្ឈប់​សង្គ្រាម

នៅក្នុង​ពិធី​សូត្រ​ធម៌​​ប្រចាំ​​ថ្ងៃ​អាទិត្យ​ ជា​លើកដំបូង​ក្នុង​​នាមសម្តេច​សង្ឃ​កាតូលិ

សម្តេច​ប៉ាបថ្មី​​អំពាវនាវ​ឱ្យ​ក្រុម​មហាអំណាច​បញ្ឈប់​សង្គ្រាម

នៅក្នុង​ពិធី​សូត្រ​ធម៌​​ប្រចាំ​​ថ្ងៃ​អាទិត្យ​ ជា​លើកដំបូង​ក្នុង​​នាមសម្តេច​សង្ឃ​កាតូលិក សម្តេច​ប៉ាប ឡេអុង១៤ បានពញ្ញាក់​ស្មារតី​​ក្រុម​មហាអំណាច​នៅ​លើ​ពិភពលោក​ទាំង​អស់ឱ្យ​បញ្ឈប់​សង្គ្រាម។ មិន​ត្រូវ​ឱ្យ​មាន​សង្គ្រាម​ទៀត​ទេ ! សម្រាប់​​​សម្តេច​ប៉ាប ឡេអុង​១៤​ដែល​មាន​ជំហរនយោបាយ​បន្ត​ពី​​សម្តេច​ប៉ាប​ហ្វ្រង់ស័រ ពិភពលោក​កំពុង​ធ្លាក់​ក្នុង​សេណារីយ៉ូដ៏អាក្រក់​ ក្នុង​ទម្រង់​ជា​​សង្គ្រាម​លោកលើក​ទីបី ដោយអន្លើ។

សហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបស្នើឲ្យបន្ថែមថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយការពារជីវចម្រុះ

ដែនអភិរក្សសហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបធ្លាប់តែជាកន្លែងប្រឈមនឹងបទល្មើសនេសាទ។ តែចាប់ត

សហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបស្នើឲ្យបន្ថែមថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយការពារជីវចម្រុះ

ដែនអភិរក្សសហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបធ្លាប់តែជាកន្លែងប្រឈមនឹងបទល្មើសនេសាទ។ តែចាប់តាំងពីឆ្នាំ២០២០ មក រដ្ឋបាលជលផល និងអង្គការដៃគូបានទម្លាក់ថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយបង្កើនទីជម្រកដល់ជីវចម្រុះ និងទប់ស្កាត់បទល្មើសផ្សេងៗ។ ប្រជានេសាទក្នុងសហគមន៍អះអាងថា វិធានការទម្លាក់ថ្មសិប្បនិម្មិតនេះមានប្រសិទ្ធិភាពខ្ពស់ក្នុងការអភិរក្សធនធានជលផល និងបានស្នើក្រសួងកសិកម្មឲ្យពិនិត្យមើលលទ្ធភាពក្នុងការទម្លាក់ថ្មសិប្បនិម្មិតបន្ថែមទៀត។

ការ​បោះឆ្នោត​សភា​អាល់បានីជា​វិញ្ញាសា​តេស្ត​បើក​ផ្លូវ​ចូល​​ជា​​សមាជិកសហភាពអឺរ៉ុប

នៅថ្ងៃ​អាទិត្យ​ទី​១១​ឧសភា​នេះ អាល់បានី រៀប​ចំ​បោះឆ្នោត​សភា ដែល​មាន​អត្ថន័យ​សំខាន់​ខ្លាំង

ការ​បោះឆ្នោត​សភា​អាល់បានីជា​វិញ្ញាសា​តេស្ត​បើក​ផ្លូវ​ចូល​​ជា​​សមាជិកសហភាពអឺរ៉ុប

នៅថ្ងៃ​អាទិត្យ​ទី​១១​ឧសភា​នេះ អាល់បានី រៀប​ចំ​បោះឆ្នោត​សភា ដែល​មាន​អត្ថន័យ​សំខាន់​ខ្លាំង​លើស​សព្វដង សម្រាប់​អ្នក​ស្រមៃ​ចង់​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប។ ជា​ប្រទេស​ដ៏​តូច​មួយ​នៅក្នុង​ឧបទ្វីប​​បាល់កង់ ពលរដ្ឋ​អាល់បានី ត្រូវ​ជ្រើសរើស​រវាង​បក្ស​របស់​នាយករដ្ឋមន្ត្រី​កំពុង​កាន់​អំណាច និង​បក្ស​ប្រឆាំង​ដែល​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ចាស់។

លោកពូទីនស្នើឲ្យបើកកិច្ចចរចាដោយផ្ទាល់ររវាងរុស្ស៊ីនិងអ៊ុយក្រែននៅ​តួកគី

ថ្ងៃអាទិត្យទី ១១ ឧសភា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានស្នើឲ្យបើកការ ចរចា ដោយ​”ត្

លោកពូទីនស្នើឲ្យបើកកិច្ចចរចាដោយផ្ទាល់ររវាងរុស្ស៊ីនិងអ៊ុយក្រែននៅ​តួកគី

ថ្ងៃអាទិត្យទី ១១ ឧសភា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានស្នើឲ្យបើកការ ចរចា ដោយ​”ត្រង់ផ្ទាល់” និង “ដោយគ្មានលក្ខខណ្ឌជាមុន” រវាងរុស្ស៊ីនិងអ៊ុយក្រែន នៅថ្ងៃព្រហស្បត៏ទី ១៥ ឧសភា ក្នុងក្រុង អ៊ីស្តង់ប៊ូល ប្រទេសទួកគី បានន័យថា លោក​ច្រានចោល​រាល់​ការពិភាក្សា​ដើម្បីបទឈប់បាញ់ ជាយថាហេតុ ដែលទាមទារដោយបណ្តាសម្ព័ន្ធមិត្តរបស់ក្រុងកៀវ។

ឥណ្ឌានិងប៉ាគីស្ថាន ព្រមទទួលយកបទឈប់បាញ់តាមសំណើរបស់អាមេរិក

បន្ទាប់ពីបានវាយប្រហារគ្នាទៅវិញទៅមកយ៉ាងសន្ធាប់ ៤ថ្ងៃជាប់គ្នា ឥណ្ឌានិងប៉ាគីស្ថានសុខចិត្តទ

ឥណ្ឌានិងប៉ាគីស្ថាន ព្រមទទួលយកបទឈប់បាញ់តាមសំណើរបស់អាមេរិក

បន្ទាប់ពីបានវាយប្រហារគ្នាទៅវិញទៅមកយ៉ាងសន្ធាប់ ៤ថ្ងៃជាប់គ្នា ឥណ្ឌានិងប៉ាគីស្ថានសុខចិត្តទទួលយកបទឈប់បាញ់ទាំងស្រុង និងជាបន្ទាន់ តាមសំណើរបស់អាមេរិក កាលពីថ្ងៃសៅរ៍ ទី១០ ឧសភា។ ក៏ប៉ុន្តែភាគីជម្លោះទាំងពីរបន្តប្រយុទ្ធគ្នា​ នៅតាមបណ្តោយព្រំដែនក្នុង​តំបន់​កាស្មៀរ រហូតដល់ព្រឹកថ្ងៃអាទិត្យ ដោយបានចោទដាក់គ្នាអំពីការរំលោភបទឈប់បាញ់នេះ។

អ្នកតាមដានសង្គម៖ ការមានជំនឿលើអ្វីមួយដោយខ្វះការពិចារណានាំឲ្យជីវិតអន្តរាយ

នាប៉ុន្មាន​ថ្ងៃ​មក​នេះ ​មាន​ការ​ជជែក​យ៉ាង​ផុល​ផុស​នៅ​តាម​បណ្តាញ​សង្គម​អំពី​ជំនឿ​អរូបិយ

អ្នកតាមដានសង្គម៖ ការមានជំនឿលើអ្វីមួយដោយខ្វះការពិចារណានាំឲ្យជីវិតអន្តរាយ

នាប៉ុន្មាន​ថ្ងៃ​មក​នេះ ​មាន​ការ​ជជែក​យ៉ាង​ផុល​ផុស​នៅ​តាម​បណ្តាញ​សង្គម​អំពី​ជំនឿ​អរូបិយ​ ឬ​មន្ត​អាគម​ ខណៈ​ដែល​តារា​ចម្រៀង​ល្បី​ឈ្មោះ​ មាស សុខ​សោភា ​ប្រកាស​ចែក​ផ្លូវ​គ្នា​ជា​មួយ​ស្វាមី​ បន្ទាប់​ពី​នាង​មាន​ជំនឿ​ទៅ​លើ​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ឯង​ជា«​តាបស»​នៅ​លើ​ភ្នំ​ត្បែង​។ ​មាស សុខសោភា ​បាន​អំពាវ​នាវ​ឲ្យ​អតីត​ស្វាមី​របស់​ខ្លួន​ដក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​«​បុរស​ដែល​តាំង​ខ្លួន​ជា​តាបស»​នោះ ​ពី​បទ​ឆ​បោក​ប្រាក់​២៣​ម៉ឺន​ដុល្លារ​។​ អ្នក​តាម​ដាន​សង្គម លើក​នូវ​ពាក្យ​ស្លោក​បុរាណ​របស់​ខ្មែរ​មករម្លឹកថា ​«មន្តអាគម​ផ្សំ​ជីវិត​ តែ​បើ​ជឿ​មិន​ចេះ​គិត​ធ្វើ​ឲ្យ​ជីវិត​អន្តរាយ​»។

សភាជាតិ និងព្រឹទ្ធសភាគ្រោងធ្វើសមាជដើម្បីរកប្រយោជន៍ជូនជាតិ

រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា គ្រោងនឹងធ្វើសមាជរួមគ្នា នៅខែមិថុនា ខាងមុខ ទៅតាមការស្នើរបស់ប្

សភាជាតិ និងព្រឹទ្ធសភាគ្រោងធ្វើសមាជដើម្បីរកប្រយោជន៍ជូនជាតិ

រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា គ្រោងនឹងធ្វើសមាជរួមគ្នា នៅខែមិថុនា ខាងមុខ ទៅតាមការស្នើរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។​ តាម AKP សមាជរបស់សភាទាំងពីរជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់ ក្នុងអាណត្តិទី៧ នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តកាលពីឆ្នាំ២០២៣។

បាតុករខ្មែរចោទឯកអគ្គរាជទូតកម្ពុជានៅអាមេរិកថាមិនទទួលញត្តិទាមទារដោះស្រាយបញ្ហាជាតិ

ក្រុមបាតុករខ្មែរ​ដែលធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ បានថ្លែងថា លោក កុយ គួ

បាតុករខ្មែរចោទឯកអគ្គរាជទូតកម្ពុជានៅអាមេរិកថាមិនទទួលញត្តិទាមទារដោះស្រាយបញ្ហាជាតិ

ក្រុមបាតុករខ្មែរ​ដែលធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ បានថ្លែងថា លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក មិនព្រមចេញមកទទួលយកញត្តិរបស់ក្រុមបាតុករ អំឡុងពេលពួកគេឈរតវ៉ានៅមុខស្ថានទូតកម្ពុជា កាលពីថ្ងៃទី១០ឧសភា។ ជាញត្តិដែលក្រុមអ្នកតវ៉ាទាមទារឲ្យមានការដោះស្រាយបញ្ហាជាច្រើន ដូចជា បញ្ហាព្រំដែនជាមួយប្រទេសថៃ និងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ តែ លោក កុយ គួង បានប្រតិកម្មភ្លាមៗថា បាតុករមិនបានយកញត្តិទៅជូនលោកទេ ពោលគឺលោកគ្រាន់តែឮសម្រែកទាមទារពីនេះពីនោះរបស់ពួកគេតែប៉ុណ្ណោះ។​

ទណ្ឌិតចំនួន២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោសក្នុងថ្ងៃបុណ្យវិសាខបូជា

ក្រសួងយុត្តិធម៌បានឲ្យដឹងថា ទណ្ឌិតចំនួន ២៩៦នាក់ត្រូវបានអង្គព្រះមហាក្សត្រសម្រេចបន្ធូរបន្ថ

ទណ្ឌិតចំនួន២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោសក្នុងថ្ងៃបុណ្យវិសាខបូជា

ក្រសួងយុត្តិធម៌បានឲ្យដឹងថា ទណ្ឌិតចំនួន ២៩៦នាក់ត្រូវបានអង្គព្រះមហាក្សត្រសម្រេចបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជា។ ក្នុងចំណោមទណ្ឌិតជិត៣០០នាក់នោះ ក្រសួងយុត្តិធម៌មិនបានបញ្ជាក់ថាតើមានករណីលើកលែង ឬបន្ធូរបន្ថយទោសទៅលើសកម្មជនការពារបរិស្ថាន សិទ្ធិមនុស្ស និងសកម្មជននយោបាយបក្សប្រឆាំងដែរឬទេ។

អ៊ុយក្រែននិងសម្ព័ន្ធមិត្ត ស្នើរុស្ស៊ីឲ្យទទួលយក​បទឈប់បាញ់ទាំងស្រុង​​៣០ថ្ងៃ ដើម្បីបើកផ្លូវចរចា

ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រទេសអឺរ៉ុប ​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន បានជួបប្រជុំគ្នានៅ​ទីក្

អ៊ុយក្រែននិងសម្ព័ន្ធមិត្ត ស្នើរុស្ស៊ីឲ្យទទួលយក​បទឈប់បាញ់ទាំងស្រុង​​៣០ថ្ងៃ ដើម្បីបើកផ្លូវចរចា

ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រទេសអឺរ៉ុប ​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន បានជួបប្រជុំគ្នានៅ​ទីក្រុងកៀវជាមួយ​លោក​ប្រធានាធិបតី​ហ្សេឡេនស្គី កាលពីថ្ងៃទី​១០​ឧសភា។ នៅក្នុង​កិច្ចប្រជុំនេះ អ៊ុយក្រែននិងសម្ព័ន្ធ​មិត្ត​បាន​ប្រកាសជំហរ ស្នើឲ្យរុស្ស៊ីត្រូវតែ​ទទួលយក​ បទឈប់បាញ់ទាំងស្រុងរយៈពេល​៣០ថ្ងៃ ដោយ​គ្មានលក្ខខណ្ឌបឋមអ្វីទាំងអស់ ដើម្បីឈានទៅ​បើកផ្លូវចរចា​សន្តិភាព​។ ទាំងអាមេរិក ទាំង​អឺរ៉ុប សុទ្ធតែបានអះអាងថា បើរុស្ស៊ី​នៅតែរឹងរូស មិនទទួលយកបទឈប់បាញ់​បណ្តោះអាសន្ននេះ នោះគេនឹង​ដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើរុស្ស៊ី​។

តើការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្រៅប្រទេសអាចដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាកម្រិតណា?

នៅថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានបន្តជួបជុំធ្វើបាតុកម្ម ដ

តើការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្រៅប្រទេសអាចដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាកម្រិតណា?

នៅថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានបន្តជួបជុំធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ ស្តារលទ្ធិប្រជាធិបតេយ្យ និងលើកយកបញ្ហាអធិបតេយ្យភាពកោះគុតប្តឹងទៅតុលាការអន្តរជាតិ។ អ្នកនយោបាយនៅក្រៅប្រទេសថា ការបន្តធ្វើបាតុកម្មនេះ គឺដើម្បីដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យគិតគូពីបញ្ហានយោបាយនិងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង។ តើការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្រៅប្រទេសអាចដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាកម្រិតណា?

មន្ទីរបរិស្ថានបដិសេធរឿងកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ

មន្ទីរបរិស្ថានខេត្តព្រះវិហារនៅថ្ងៃទី៩ ខែឧសភា បានប្រតិកម្មនឹង​ការ​ចេញផ្សាយរបស់វិទ្យុអាសេ

មន្ទីរបរិស្ថានបដិសេធរឿងកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ

មន្ទីរបរិស្ថានខេត្តព្រះវិហារនៅថ្ងៃទី៩ ខែឧសភា បានប្រតិកម្មនឹង​ការ​ចេញផ្សាយរបស់វិទ្យុអាសេរីកាលពីថ្ងៃទី៨ ខែឧសភា ដែលបានស្រង់សម្តីអ្នកការពារបរិស្ថាន លោកម៉ា​ ចិត្រា ដែលថា​មានការកាប់បំផ្លាញព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឆែប-​ព្រះរការនៅក្នុងខេត្តព្រះវិហារ។ មន្ទីរបរិស្ថាន បានចោទប្រកាន់​អ្នករាយការណ៍ពីរឿងកាប់ឈើនោះថា​បានធ្វើសកម្មភាពខុសច្បាប់ និងមានចេតនាញុះញង់ផ្សព្វផ្សាយព័ត៌មានមិនពិត។​ តែសកម្មជនបរិស្ថាន ចង់ឃើញ ​មន្ត្រីពាក់ព័ន្ធ​ចុះទៅពិនិត្យករណីកាប់ឈើ​ដោយ​ផ្ទាល់ជាជាង​ច្រានចោលសេចក្តីរាយការណ៍នានាពីសកម្មជនព្រៃឈើនៅលើបណ្តាញ​ផ្សព្វ​ផ្សាយ។

ជនជាតិបារាំងភ្ញាក់ផ្អើល និងកោតសរសើរ​ពន្លឺ ពណ៌ក្នុងផ្ទាំងគំនូរ​របស់​វិចិត្រករ នូ សារី

ដូចការសន្យា​ អ្នកទទួលខុសត្រូវ​នៃ​វិចិត្រសាល អេពីឌីមីក​ក្នុង​ទីប្រទេស​បារាំង​បាន​រៀបចំ​ក

ជនជាតិបារាំងភ្ញាក់ផ្អើល និងកោតសរសើរ​ពន្លឺ ពណ៌ក្នុងផ្ទាំងគំនូរ​របស់​វិចិត្រករ នូ សារី

ដូចការសន្យា​ អ្នកទទួលខុសត្រូវ​នៃ​វិចិត្រសាល អេពីឌីមីក​ក្នុង​ទីប្រទេស​បារាំង​បាន​រៀបចំ​ការតាំងពិព័រណ៌​បង្ហាញ​ស្នាដៃ​រូបគំនូររបស់​វិចិត្រករ​ខ្មែរជាលើកទី២ ដោយ​លើកនេះ ផ្តោតសំខាន់​តែ​ទៅលើ​គំនូរសហសម័យ​របស់​លោក នូសារី។ ជាវិចិត្រករខ្មែរដ៏កម្រ​ដែលបានទទួលការសិក្សា​នៅ​សាលាវិចិត្រសិល្បៈ​នៅប្រទេស​បារាំង លោក​នូ សារី​បាន​ត្រលប់ទៅប្រទេស​បារាំង​ជាលើកទី​២ ដើម្បី​តាំង​បង្ហាញ​ស្នាដៃគំនូរ​របស់​លោក នៅក្នុងពិព័រណ៌​ដែលមានឈ្មោះ​ថា “ពណ៌នៃដួងព្រលឹងខ្មែរ”។

ឥណ្ឌា​និង​​ប៉ាគីស្ថាន​បាញ់មូលដ្ឋាន​កងទ័ពគ្នា​​​ ធ្វើ​ឲ្យ​បារម្ភពី​ការផ្ទុះ​​សង្គ្រាម​នុយក្លេអ៊ែរ

ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែក្តៅគគុកឡើង នៅថ្ងៃសៅរ៍ទី​១០ឧសភានេះ ដោយ​កងទ័ពទាំងសងខាង

ឥណ្ឌា​និង​​ប៉ាគីស្ថាន​បាញ់មូលដ្ឋាន​កងទ័ពគ្នា​​​ ធ្វើ​ឲ្យ​បារម្ភពី​ការផ្ទុះ​​សង្គ្រាម​នុយក្លេអ៊ែរ

ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែក្តៅគគុកឡើង នៅថ្ងៃសៅរ៍ទី​១០ឧសភានេះ ដោយ​កងទ័ពទាំងសងខាង បានប្រើដ្រូននិងបាញ់មីស៊ីល ​វាយកម្ទេចមូលដ្ឋានកងទ័ពរបស់ម្ខាងទៀត​។ គិតត្រឹមពេលនេះ មានប្រជាជន​ស៊ីវីល​ជាង​៥០នាក់ដែលបានស្លាប់។ អ្វីដែល​សហគមន៍អន្តរជាតិព្រួយបារម្ភបំផុតនោះ គឺកំហឹងជម្លោះចេះតែពុះកញ្ជ្រោកឡើង ដែលអាចឈាន​ផ្ទុះក្លាយជាសង្គ្រាមនុយក្លេអ៊ែរ។ ចិន សហរដ្ឋអាមេរិក និងប្រទេសតំបន់ដើមបូព៌ា បាន​ប្រកូកប្រកាស​ដូចៗគ្នា ឲ្យ​ឥណ្ឌានិងប៉ាគីស្ថានត្រូវតែអត់ធ្មត់ ឈប់វាយប្រហារ ហើយងាកមក​ដោះស្រាយ​បញ្ហានេះ​ឲ្យ​បាន ដោយសន្តិវិធី​។

ចិននិងអាមេរិកជួបចរចាគ្នានៅស្វ៊ីស ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម

នៅថ្ងៃសៅរ៍ ទី១០ និងថ្ងៃអាទិត្យ ទី១១ ឧសភា នេះ អ្នកតំណាងនៃរដ្ឋាភិបាលចិននិងអាមរិកជួបចរចាគ្នា ន

ចិននិងអាមេរិកជួបចរចាគ្នានៅស្វ៊ីស ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម

នៅថ្ងៃសៅរ៍ ទី១០ និងថ្ងៃអាទិត្យ ទី១១ ឧសភា នេះ អ្នកតំណាងនៃរដ្ឋាភិបាលចិននិងអាមរិកជួបចរចាគ្នា នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ជុំវិញសំណុំរឿងពាណិជ្ជកម្ម។ មួយថ្ងៃមុនជំនួបចរចាពាណិជ្ជកម្ម លោក ដូណាល់ ត្រាំ បានប្រកាសបន្ថយពន្ធគយលើផលិតផលនាំចូលពីចិន ពី១៤៥% ចុះមកត្រឹម ៨០%។ ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសមិនផ្លាស់ប្តូរជំហដើមរបស់ខ្លួនទេ។ គ្រប់ការចរចាទាំងអស់ត្រូវផ្អែកលើគោលការណ៍ស្មើភាពគ្នា គោរពគ្នា និង ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្មវត្ថុនៃកិច្ចពិភាក្សាលើកនេះ គឺដើម្បីស្វែងរកដំណោះស្រាយ និង បន្ធូរបន្ថយស្ថានការណ៍តានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតបារាំងជំរុញកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សក់ ប៉ឺឡេ បានលើកឡើងពីការចង់ឃើញរដ្ឋាភិបាលកម្ពុជាធ្វ

ឯកអគ្គរដ្ឋទូតបារាំងជំរុញកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សក់ ប៉ឺឡេ បានលើកឡើងពីការចង់ឃើញរដ្ឋាភិបាលកម្ពុជាធ្វើសច្ចាប័នលើច្បាប់សមុទ្រ UNCLOS ដើម្បី​​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ចរចាបញ្ហា​ព្រំដែន​សមុទ្រ និង​កោះ​ជាមួយ​ប្រទេស​ជិតខាង។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានក្នុងស្ថានទូតបារាំងកាលពីថ្ងៃទី៥ ឧសភា ឆ្នាំ​២០២៥ ដោយលោកអះអាងថា ​លោកមិន​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

ក្រសួងអប់រំបង្កើតយុទ្ធនាការសុវត្ថិភាពអាហារដើម្បីកាត់បន្ថយភាពស្លេកស្លាំង និងកង្វះអាហារូបត្ថម្ភកុមារ

នៅថ្ងែទី៧ ឧសភា ឆ្នាំ២០២៥ ក្រសួងអប់រំបានផ្តើមយុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀនដើម

ក្រសួងអប់រំបង្កើតយុទ្ធនាការសុវត្ថិភាពអាហារដើម្បីកាត់បន្ថយភាពស្លេកស្លាំង និងកង្វះអាហារូបត្ថម្ភកុមារ

នៅថ្ងែទី៧ ឧសភា ឆ្នាំ២០២៥ ក្រសួងអប់រំបានផ្តើមយុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀនដើម្បីកាត់បន្ថយភាពស្លេកស្លាំងរបស់កុមារ និងរួមចំណែកលើកកម្ពស់សុវត្ថិភាពចំណីអាហារដល់កុមារតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជា។ តាមក្រសួងអប់រំ យុទ្ធនាការនេះផ្តោតលើការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ការផ្តល់អាហារូបត្ថម្ភដែលមានជាតិដែក និងវីតាមីនស៊ី និងការចៀសវាងភេសជ្ជៈផ្អែម។អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់នៅថ្ងៃទី១០ ឧសភានេះថាមានគ្រឹះ​ស្ថាន​ជាង ៨០០០កន្លែងនៅទូទាំងរាជធានី ខេត្ត ដែលកំពុងអនុវត្តគោលការណ៍សុវត្ថិភាពចំណីអាហារនេះ។

សហភាពអឺរ៉ុបផ្តល់ជំនួយជាង៣លានដុល្លារដើម្បីពង្រឹងសិទ្ធិពលករចំណាកស្រុកកម្ពុជាផ្នែកនេសាទ

អង្គការ​ពលកម្មអន្តរជាតិ ILO បានប្រកាសអំពីការអនុវត្តកម្មវិធីការពារ និងលើកកម្ពស់សិទ្ធិពលករទូ

សហភាពអឺរ៉ុបផ្តល់ជំនួយជាង៣លានដុល្លារដើម្បីពង្រឹងសិទ្ធិពលករចំណាកស្រុកកម្ពុជាផ្នែកនេសាទ

អង្គការ​ពលកម្មអន្តរជាតិ ILO បានប្រកាសអំពីការអនុវត្តកម្មវិធីការពារ និងលើកកម្ពស់សិទ្ធិពលករទូកនេសាទ និងអាហារសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងដំណាក់កាលទី៣ ក្រោមការជួយឧបត្ថម្ភមូលនិធិរបស់សហភាពអឹរ៉ុបដែលមានទឹកប្រាក់​ជាង​៣លានដុល្លារ។​ អ្នកពាក់ព័ន្ធនឹងឧស្សាកម្មនេសាទ យល់ឃើញថា ការបន្តអនុវត្តកម្មវិធីដែលមានរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៥​ដល់២០២៨នេះ នឹងរួមចំណែកដល់ការកាត់បន្ថយការកេងប្រវ័ញ្ច និងការរំលោភបំពានសិទ្ធិជាមូលដ្ឋានផ្សេងៗក្នុងឧស្សាហកម្មមួយនេះ​។

លោក អ៊ុន ច័ន្ទថុល៖ អ្នកសារព័ត៌ដែលមានមេធាវីរបស់អង្គការLACជួយការពារក្តី ភាគច្រើនបានឈ្នះក្តី

អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​(LAC)​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២៥ ​ពី​

លោក អ៊ុន ច័ន្ទថុល៖ អ្នកសារព័ត៌ដែលមានមេធាវីរបស់អង្គការLACជួយការពារក្តី ភាគច្រើនបានឈ្នះក្តី

អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​(LAC)​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២៥ ​ពី​ការ​ផ្តល់​មេ​ធាវី​ជួយ​ការ​ពារ​អ្នក​សារ​ព័ត៌​មាន​ នៅក្នុង​ករណី​ពួកគេមាន​តម្រូវ​ការ​ពឹង​ពាក់​មេធាវី​ការ​ពារ​ក្តី។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃទី​១០ ​ឧសភា លោក អ៊ុន ច័ន្ទថុល ​មេធាវី​របស់​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ភាគ​ច្រើននៃ​រឿង​ក្តី​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​អង្គការ​នេះ​ដាក់​មេធាវីជួយ​ការ​ពារ​ក្តី​មិន​គិត​ថ្លៃ​ គឺ​ទទួល​បាន​ជោគ​ជ័យ ​ដោយ​អ្នក​សារព័ត៌​មាន​ដែល​រង​ការ​ចោទ​ប្រកាន់​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​។

សហគមន៍កំពង់សាមគ្គី៖ ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមក្នុងការដាំកូនកោងកាង

ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងកម្ពៅផែនដី កំណើនល្បាយខ្សាច់តាមឆ្នេរទឹករ៉ាក

សហគមន៍កំពង់សាមគ្គី៖ ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមក្នុងការដាំកូនកោងកាង

ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងកម្ពៅផែនដី កំណើនល្បាយខ្សាច់តាមឆ្នេរទឹករ៉ាក់ និងការប្រែប្រួលចរន្តទឹកសមុទ្របានបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើការពង្រីកផ្ទៃដីដាំកូនកោងកាង។ សហគមន៍នេសាទកំពង់សាមគ្គីបានជ្រើសរើសវិធីដាំកូនកោងកាងតាមរយៈការធ្វើថ្នាលពិសោធន៍ និងសង់ស្ពានឬស្សីដើម្បីទប់ទល់នឹងការប្រែប្រួលចរន្តទឹកសមុទ្រដោយមានជំនួយពីដៃគូអភិវឌ្ឍន៍នានា។

លោកឡុង កុសល៖ កម្មវិធី «Visit Angkor» ជួយ លើកស្ទួយវិស័យទេសចរណ៍ និងតម្លៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាទើបបានប្រកាសដាក់ឲ្យសាកល្បងប្រើប្រាស់កម្មវិធី «Visit Angkor» ដើម្បីទទួល ឬផ្តល់ព័

លោកឡុង កុសល៖ កម្មវិធី «Visit Angkor» ជួយ លើកស្ទួយវិស័យទេសចរណ៍ និងតម្លៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាទើបបានប្រកាសដាក់ឲ្យសាកល្បងប្រើប្រាស់កម្មវិធី «Visit Angkor» ដើម្បីទទួល ឬផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអង្គរវត្តទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៩ ឧសភានេះ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កម្មវិធី «Visit Angkor» ត្រូវបានបង្កើតឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស។ លោក ឡុង កុសលរំពឹងថា កម្មវិធី «Visit Angkor» នឹងអាចចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ។

រុស្ស៊ី និង​ចិន​ពង្រឹង​ចំណង​យុទ្ធសាស្ត្រ​ប្រឈម​នឹង​លទ្ធិ​ណាហ្ស៊ី​បែបថ្មី និង​អនុត្តរភាព​អាមេរិក

ថ្ងៃព្រហស្បតិ៍ ទី៨ ឧសភា លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន​បាន​សម្តែង​អំណរគុណ​ទៅ​ក

រុស្ស៊ី និង​ចិន​ពង្រឹង​ចំណង​យុទ្ធសាស្ត្រ​ប្រឈម​នឹង​លទ្ធិ​ណាហ្ស៊ី​បែបថ្មី និង​អនុត្តរភាព​អាមេរិក

ថ្ងៃព្រហស្បតិ៍ ទី៨ ឧសភា លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន​បាន​សម្តែង​អំណរគុណ​ទៅ​កាន់​សមភាគី​ចិន លោក ស៊ី ជីនពីង​ដែល​បាន​យល់ព្រម​ជា​អធិបតី​ផ្ទាល់​នៅ​ក្នុង​ក្បួន​ព្យុយាត្រា​កងទ័ព​នាថ្ងៃសុក្រទី ៩ ឧសភា​នេះ​នៅ​លើ​ទីលានក្រហម​មុខ​វិមាន​ក្រេមឡាំង​ដើម្បី​អបអរសាទរ​ខួប​គម្រប់ ៨០ ឆ្នាំ​នៃ​មហាជ័យជំនះ​សហភាពសូវៀត និង​បណ្តា​សម្ព័ន្ធមិត្ត​សូវៀត​លើ​អាល្លឺម៉ង់​ណាហ្ស៊ី។ នៅ​ក្នុង​ជំនួប​ដដែល លោកពូទីន​ក៏​បាន​ប្រាប់​លោក​ពូទីន​ថា ចាប់​ពី​អំណើះ​តទៅ រុស្ស៊ី និង​ចិន​ជា​រណសិរ្ស​ប្រឈម​នឹង​លទ្ធិ​ណាហ្ស៊ី​បែប​ថ្មី។ ចំណែក​លោក ស៊ី ជីនពីង​បាន​និយាយ​ប្រាប់​លោក​ពូទីន​ថា ចិន​នឹង​ស្ថិត​នៅ​ស្មាពាក់ស្មា​ជាមួយ​រុស្ស៊ី​ដើម្បី​តទល់នឹង​ការ​យាយី​នៃ​អនុត្តរភាព​អាមេរិក។ 

មួយថ្ងៃក្រោយបាញ់សាកមីស៊ីល​បាលីស្ទីក​ច្រើនគ្រាប់ កូរ៉េខាងជើងបើកសមយុទ្ធទប់ទល់ការវាយប្រហារនុយក្លេអ៊ែរ

នៅថ្ងៃ៩ឧសភានេះ មេដឹកនាំផ្តាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន បានចុះពិនិត្យ​ដោយ​ផ្ទាល់ នូ​វ​កា

មួយថ្ងៃក្រោយបាញ់សាកមីស៊ីល​បាលីស្ទីក​ច្រើនគ្រាប់ កូរ៉េខាងជើងបើកសមយុទ្ធទប់ទល់ការវាយប្រហារនុយក្លេអ៊ែរ

នៅថ្ងៃ៩ឧសភានេះ មេដឹកនាំផ្តាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន បានចុះពិនិត្យ​ដោយ​ផ្ទាល់ នូ​វ​ការធ្វើសមយុទ្ធយោធា ដើម្បី​ហាត់​សមការទប់ទល់ ចំពោះការវាយប្រហារដោយ​អាវុធនុយក្លេអ៊ែរ ពីសំណាក់សត្រូវ​។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទីព្រហស្បតិ៍​ទី​៨ឧសភា កូរ៉េខាងជើង បានបាញ់សាកល្បងនូវ​មីស៊ីល​បាលីស្ទីកទំនើប ជាច្រើនគ្រាប់ ហើយ​បើយោងតាម​ការសង្ស័យពី​អ្នកវិភាគ ក៏ដូចជាអ្នកជំនាញ​កូរ៉េខាងត្បូង គឺអាវុធនិងមីស៊ីលទាំងនេះ កូរ៉េខាងជើងកំពុងតែផលិត​ដើម្បីបញ្ជូនទៅជួយ​រុស្ស៊ី​។

រុស្ស៊ី៖ទិវា​ខួប៨០ឆ្នាំ​នៃ​ជ័យជម្នះ​ថ្ងៃទី៩ ឧសភា​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់ និង​មានវិធានការសន្តិសុខខ្ពស់

ជាមួយ​នឹង​វិធានការសន្តិសុខ​យ៉ាងម៉ឺងម៉ាត់ និង​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​នៃ​ហ្វូង​ដ្រូន​

រុស្ស៊ី៖ទិវា​ខួប៨០ឆ្នាំ​នៃ​ជ័យជម្នះ​ថ្ងៃទី៩ ឧសភា​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់ និង​មានវិធានការសន្តិសុខខ្ពស់

ជាមួយ​នឹង​វិធានការសន្តិសុខ​យ៉ាងម៉ឺងម៉ាត់ និង​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​នៃ​ហ្វូង​ដ្រូន​អ៊ុយក្រែន​ថ្មីៗ​នេះ ពិធី​ប្រារព្ធ​ខួប៨០ឆ្នាំ​នៃ​ការ​ចប់​ទៅ​នៃ​សង្គ្រាមលោក​លើកទី២ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃសុក្រ ទី ៩ឧសភា​ក្នុង​រដ្ឋធានី​រុស្ស៊ី គឺ​ស្ថិតក្រោម​សម្ពាធ​តែ​ម្តង។ ការ​ចងចាំ​នៃ​សង្គ្រាម​កាល​ពី ៨០ឆ្នាំ​មួយ​នេះ​នៅ​តែ​ដក់​ជាប់ និង​សំខាន់​ជានិច្ច​សម្រាប់​បណ្តាជន​ភាគច្រើន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ តែ​ទន្ទឹម​គ្នា​នេះ ពិធី​បុណ្យ​ថ្ងៃ៩ ឧសភា​ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ផ្ចិតផ្ចង់​នេះ​ក៏​ជា​សារកម្លាំង និង​រូបភាព​ដែល​រុស្ស៊ី​ចង់​បញ្ជូន​ទៅ​កាន់​ពិភពលោក​ដែរ។ 

អ៊ុយក្រែននិង​អឺរ៉ុបរួមគ្នា​បង្កើតអង្គជំនុំជម្រះ​វិសាមញ្ញ កាត់ទោសសង្គ្រាម​ឈ្លានពាន​របស់រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអឺរ៉ុប រួមជាមួយនឹងអ៊ុយក្រែន បាន​សម្រេចអនុម័តជា​ផ្លូវការ

អ៊ុយក្រែននិង​អឺរ៉ុបរួមគ្នា​បង្កើតអង្គជំនុំជម្រះ​វិសាមញ្ញ កាត់ទោសសង្គ្រាម​ឈ្លានពាន​របស់រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអឺរ៉ុប រួមជាមួយនឹងអ៊ុយក្រែន បាន​សម្រេចអនុម័តជា​ផ្លូវការ ថ្ងៃទី​៩ឧសភា បង្កើតអង្គជំនុំជម្រះ​វិសាមញ្ញមួយ​ ដើម្បី​កាត់ទោសរុស្ស៊ី​ស្តីពី​អំពើឧក្រិដ្ឋឈ្លានពានអ៊ុយក្រែន​។ ថ្នាក់ដឹកនាំអ៊ុយក្រែន​ រំពឹងសង្ឃឹមថា អង្គជំនុំជម្រះវិសាមញ្ញ នឹងកាត់ទោស​មេដឹកនាំកំពូលៗ​របស់រុស្ស៊ី ក្នុងនោះមាន​លោក​ពូទីនជាដើម ដើម្បី​​ស្វែងរកយុត្តិធម៌ ជូន​ប្រទេសក៏ដូចជាប្រជាជនអ៊ុយក្រែន។

EDC អះអាងថាបានផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋស្ទើរ ១០០% នៅទូទាំងប្រទេស

អគ្គិសនីកម្ពុជាបានអះអាងនៅថ្ងៃសុក្រ ទី៩ ឧសភានេះថា ប្រជាពលរដ្ឋស្ទើរតែ១០០%នៅទូទាំងប្រទេសទទួល

EDC អះអាងថាបានផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋស្ទើរ ១០០% នៅទូទាំងប្រទេស

អគ្គិសនីកម្ពុជាបានអះអាងនៅថ្ងៃសុក្រ ទី៩ ឧសភានេះថា ប្រជាពលរដ្ឋស្ទើរតែ១០០%នៅទូទាំងប្រទេសទទួលបានសេវាអគ្គិសនីប្រើប្រាស់។ ការអះអាងនេះធ្វើឡើងតាមរយៈលោក ប្រាំង ជលសា ប្រធានអគ្គិសនីកម្ពុជាក្នុងឱកាសខួប២០ឆ្នាំរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃអគ្គិសនីកម្ពុជា។

ក្រសួងការពារជាតិទាត់ចោលការលើកឡើងថា កម្ពុជាដកទ័ពចេញពីប្រាសាទតាមាន់

នៅថ្ងៃសុក្រ ទី៩ ឧសភានេះ ក្រសួងការពារជាតិកម្ពុជា បានចេញមកទាត់ចោលការលើកឡើងថា កម្ពុជា និងថៃបា

ក្រសួងការពារជាតិទាត់ចោលការលើកឡើងថា កម្ពុជាដកទ័ពចេញពីប្រាសាទតាមាន់

នៅថ្ងៃសុក្រ ទី៩ ឧសភានេះ ក្រសួងការពារជាតិកម្ពុជា បានចេញមកទាត់ចោលការលើកឡើងថា កម្ពុជា និងថៃបានដកកងទ័ពចេញពីប្រាសាទតាមាន់។ ការបញ្ជាក់របស់ក្រសួងការពារជាតិធ្វើឡើង បន្ទាប់ពីសារព័ត៌មានថៃ កាលពីសប្តាហ៍កន្លងទៅ បានរាយការណ៍ថា កងទ័ពថៃ និងកម្ពុជាបានឯកភាពគ្នាដកទ័ពចេញពីកន្លែងដែលធា្លប់ឈរជើងលើប្រាសាទតាមាន់។

ស្ថានទូតបារាំងរៀបចំពិព័រណ៌រូបថត «ប្រឈមមុខនឹងខ្មែរក្រហម» ដើម្បីរំលឹកអតីតកាលខ្មៅងងឹតរបស់កម្ពុជា

ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងបានរៀបចំកម្មវិធីពិព័រណ៌រូបថត «ប្រឈមមុខនឹ

ស្ថានទូតបារាំងរៀបចំពិព័រណ៌រូបថត «ប្រឈមមុខនឹងខ្មែរក្រហម» ដើម្បីរំលឹកអតីតកាលខ្មៅងងឹតរបស់កម្ពុជា

ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងបានរៀបចំកម្មវិធីពិព័រណ៌រូបថត «ប្រឈមមុខនឹងខ្មែរក្រហម» ដើម្បីរំលឹកខួប ៥០ឆ្នាំនៃការធ្លាក់ទីក្រុងភ្នំពេញក្នុងកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។ ការតាំងពិព័រណ៌ដែលមានរយៈពេល ៣ខែនឹងនាំអ្នកទស្សនាឲ្យត្រឡប់ទៅមើលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ពិសេសនៅក្នុងបរិវេណរបស់ស្ថានទូតបារាំងដែលមានមនុស្សរាប់រយនាក់បានភៀសខ្លួនជ្រកកោននៅពេលពួកខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ។ ពលរដ្ឋខ្មែរដែលបានចូលរួមក្នុងពិព័រណ៌បានលើកឡើងថា ពិព័រណ៌នេះជាឱកាសសម្រាប់ឲ្យពួកគេអាចស្វែងយល់បន្ថែមពីប្រវត្តិរបស់ពួកខ្មែរក្រហម។

Get more results via ClueGoal