Cambodia



ការបង្កើនសមយុទ្ធយោធាកម្ពុជា-ចិន កាន់តែធំឆ្លុះបញ្ជាំងយ៉ាងណានៅក្នុងក្រសែភ្នែកបស្ចិមលោក?

កងទ័ពកម្ពុជា និងកងទ័ពចិនចាប់ផ្តើមធ្វើ«សមយុទ្ធនាគមាស-២០២៥» ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្ន

ក្រសួងកសិកម្មថា សេចក្តីព្រាងច្បាប់ជលផលថ្មីនឹងការពារប្រយោជន៍ប្រជានេសាទ

ក្រសួងកសិកម្មបានធ្វើសេចក្តីព្រាងច្បាប់ជលផលថ្មីដើម្បីអភិរក្ស និងអភិវឌ្ឍជលផល ពិសេសប្រឆាំង

ក្រសួងកសិកម្មថា សេចក្តីព្រាងច្បាប់ជលផលថ្មីនឹងការពារប្រយោជន៍ប្រជានេសាទ

ក្រសួងកសិកម្មបានធ្វើសេចក្តីព្រាងច្បាប់ជលផលថ្មីដើម្បីអភិរក្ស និងអភិវឌ្ឍជលផល ពិសេសប្រឆាំងនឹងសកម្មភាពនេ​សាទ​ខុសច្បាប់។ ការសម្រេចធ្វើសេចក្តីព្រាងច្បាប់ថ្មីនេះប្រព្រឹត្តទៅនៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម និងគណៈកម្មាធិការទី៣ នៃរដ្ឋសភាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ តាមក្រសួងកសិកម្ម សេចក្តីព្រាងច្បាប់ថ្មីនេះមានលក្ខណៈខុសពីច្បាប់ចាស់កាលពីឆ្នាំ ២០០៦ និងថា កម្មវត្ថុនៃការធ្វើសេចក្តីព្រាងច្បាប់ថ្មីគឺដើម្បីឲ្យស្របនឹងបរិបទ បច្ចុ​ប្បន្ន​​ ដោយធានាឲ្យមានការ ការពារប្រយោជន៍ប្រជានេសាទ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ។

ទេសចរចិនទៅទស្សនាប្រាសាទអង្គរវត្តកើន ២៩ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២៥

គ្រឹះស្ថានអង្គរដែលកត់ត្រាទុកចំនួនទេសចរអន្តរជាតិទៅទស្សនាប្រាសាទអង្គរវត្តបានឲ្យដឹងថា នៅក្

ទេសចរចិនទៅទស្សនាប្រាសាទអង្គរវត្តកើន ២៩ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២៥

គ្រឹះស្ថានអង្គរដែលកត់ត្រាទុកចំនួនទេសចរអន្តរជាតិទៅទស្សនាប្រាសាទអង្គរវត្តបានឲ្យដឹងថា នៅក្នុងរយៈ ៤ខែដំបូងនៃឆ្នាំ២០២៥ ចំនួនទេសចរចិនបានកើនឡើង ២៩ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ចំនួននេះបានធ្វើឲ្យទេសចរចិនឈរនៅលំដាប់ទី៤ នៃចំនួនភ្ញៀវដែលទៅទស្សនាប្រាសាទបុរាណរបស់ខ្មែរច្រើនជាងគេបំផុតក្នុងខេត្តសៀមរាប។ តាមអ្នកគ្រប់គ្រងគ្រឹះស្ថានអង្គរ កំណើនភ្ញៀវបានមកពីស្ថានភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប និងការផ្សព្វផ្សាយផ្សេងៗទៀត។

នាវាចម្បាំងខ្នាតយក្សចិនចូលចតកំពង់ផែរាមដើម្បីត្រៀមធ្វើលំហាត់សឹកជាមួយកម្ពុជា

នាវាចម្បាំងខ្នាតយក្សរបស់ចិនឈ្មោះ Changbaishan បានចូលចតនៅកំពង់ផែរាមក្រុងព្រះសីហនុនៅថ្ងៃចន្ទ​ ទី១២

នាវាចម្បាំងខ្នាតយក្សចិនចូលចតកំពង់ផែរាមដើម្បីត្រៀមធ្វើលំហាត់សឹកជាមួយកម្ពុជា

នាវាចម្បាំងខ្នាតយក្សរបស់ចិនឈ្មោះ Changbaishan បានចូលចតនៅកំពង់ផែរាមក្រុងព្រះសីហនុនៅថ្ងៃចន្ទ​ ទី១២​ ឧសភា។ វត្តមានរបស់នាវាចម្បាំងខ្នាតយក្សចិននៅដែនសមុទ្រកម្ពុជាពេលនេះ គឺដើម្បីចូលរួមលំហាត់សឹកនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ ដែលអ្នកនាំពាក្យកងទ័ពជើងទឹកកម្ពុជាអះអាងថា គឺជាសមយុទ្ធប្រវត្តិសាស្ត្រ ក្រោយពេលកំពង់ផែរាមទើបធ្វើទំនើបកម្មរួចរាល់។

រុស្ស៊ីទាត់បានទាត់ចោល ”រាល់ឱសានវាទ” ស្តីពីបទឈប់បាញ់នៅអ៊ុយក្រែន

ថ្ងៃចន្ទទី១២ ឧសភា វិមានក្រេមឡាំងបានថ្លែងទាត់ចោល” ឱសានវាទ” ដែលដាក់ចេញដោយក្រុងកៀវ និងបណ្តាស

រុស្ស៊ីទាត់បានទាត់ចោល ”រាល់ឱសានវាទ” ស្តីពីបទឈប់បាញ់នៅអ៊ុយក្រែន

ថ្ងៃចន្ទទី១២ ឧសភា វិមានក្រេមឡាំងបានថ្លែងទាត់ចោល” ឱសានវាទ” ដែលដាក់ចេញដោយក្រុងកៀវ និងបណ្តាសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន។ គឺជាឱសានវាទដែលតម្រូវឲ្យមានបទឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅអ៊ុយក្រែន មុននឹងចាប់ផ្តើមបើកកិច្ចចរចាសន្តិភាព។ ទន្ទឹមគ្នានេះ ម៉ូស្គូក៏មិនឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គីដែលស្នើសុំជួបចរចាជាមួយសមភាគីរុស្ស៊ី លោក ពូទីនដោយផ្ទាល់នៅក្រុងអ៊ីស្តង់ប៊ូល ប្រទេស តួកគីនាថ្ងៃព្រហស្បតិ៍ ទី ១៥ ឧសភា ខាងមុខ។

លោកស៊ី ជីនពីង ខំយកចិត្ត​ក្រុមប្រទេសអាមេរិកឡាទីន និង​​បរិហា​អំពើសម្លុតរបស់សហរដ្ឋអាមេរិក

នៅថ្ងៃអង្គារទី​១៣ឧសភា​នេះ លោក​ប្រធានាធិបតីចិន បានបើកវេទិកាកំពូលមួយនៅទីក្រុងប៉េកាំង ជាមួយ

លោកស៊ី ជីនពីង ខំយកចិត្ត​ក្រុមប្រទេសអាមេរិកឡាទីន និង​​បរិហា​អំពើសម្លុតរបស់សហរដ្ឋអាមេរិក

នៅថ្ងៃអង្គារទី​១៣ឧសភា​នេះ លោក​ប្រធានាធិបតីចិន បានបើកវេទិកាកំពូលមួយនៅទីក្រុងប៉េកាំង ជាមួយ​ថ្នាក់ដឹកនាំនៃក្រុមប្រទេសអាមេរិកឡាទីននិង​ការ៉ាអ៊ីប។ ជាវេទិកាដែលចិនបាន​ប្រកាសខ្លួន ធ្វើជាអ្នកការពារ​ទ្រឹស្តីពហុភាគីនិយម ហើយ​បានបរិហារ​ចំពោះការ​ប្រើកម្លាំងគំរាមសម្លុតរបស់សហរដ្ឋអាមេរិក។​ ដើម្បីយកចិត្ត​ក្រុមប្រទេស​អាមេរិកឡាទីន​និង​ការ៉ាអ៊ីប ចិន​បានប្រកាស​ផងដែរ នូ​វការ​ផ្តល់​កម្ចី​សរុបប្រមាណ​ជាង​៨ពាន់​លានអឺរ៉ូ។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន​វិលត្រលប់​មក​សា​ជាថ្មី​ជាមួយ​​វត្តមាន​តារាហូលីវូដ​ច្រើន​ស្អេកស្កះ

មហោស្រពភាពយន្តអន្តរជាតិលើកទី​៧៨​ចាប់បើកទ្វារ​ពីថ្ងៃអង្គារ​ទី ១៣​ឧសភា ​រហូត​ដល់​ថ្ងៃទី ២៤

មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន​វិលត្រលប់​មក​សា​ជាថ្មី​ជាមួយ​​វត្តមាន​តារាហូលីវូដ​ច្រើន​ស្អេកស្កះ

មហោស្រពភាពយន្តអន្តរជាតិលើកទី​៧៨​ចាប់បើកទ្វារ​ពីថ្ងៃអង្គារ​ទី ១៣​ឧសភា ​រហូត​ដល់​ថ្ងៃទី ២៤ឧសភា។ នៅក្នុង​រយៈពេល​ជិត​ពីរសប្តាហ៍ ​មហោស្រពភាពយន្ត​ដ៏ធំជាងគេ​នៅក្នុងពិភពលោក​នឹង​ក្រាលព្រំក្រហម​​ទទួល​តារាភាពយន្តល្បីៗក្នុងពិភពលោក និងចាក់បញ្ចាំងខ្សែភាពយន្តបរទេស​ជាច្រើន។ នៅក្នុង​នោះ ខ្សែភាពយន្ត​ចំនួន​២២មកពីអឺរ៉ុប អាស៊ី ដើមបូព៌ា អាមេរិក​នឹង​ត្រូវ​​ប្រកួតប្រជែងគ្នា​ ដណ្តើមរង្វាន់​តាល់ប័ត្រ​មាស​ ដែលជារង្វាន់ធំ​របស់​មហោស្រព។ ខ្សែភាពយន្ត​ហូលីវូដរឿង Mission : Impossible-The Final Reckoningដែលមានលោក​ Tom Cruiseជាតួឯក នឹង​មកបន្ថែមទម្ងន់​របស់មហោស្រពភាពយន្តកាន។

លោក អ៊ុក ម៉ៅ៖ បណ្តឹងខ្ញុំប្តឹងគេ ត្រូវបានទាត់ចោល តែបណ្តឹងគេប្តឹងខ្ញុំ បែរជាមានចំណាត់ការលឿន

លោក អ៊ុក ម៉ៅ អ្នក​សារ​ព័ត៌​មាន​ផ្នែក​បរិស្ថាន​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង បាន​អះអាង​ថា ​លោក​

លោក អ៊ុក ម៉ៅ៖ បណ្តឹងខ្ញុំប្តឹងគេ ត្រូវបានទាត់ចោល តែបណ្តឹងគេប្តឹងខ្ញុំ បែរជាមានចំណាត់ការលឿន

លោក អ៊ុក ម៉ៅ អ្នក​សារ​ព័ត៌​មាន​ផ្នែក​បរិស្ថាន​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង បាន​អះអាង​ថា ​លោក​បាន​រង​បណ្តឹង​នៅ​តុលា​ការ​សរុប​១៤​ករណី​ដោយ​សារ​តែលោក​បាន​រាយការណ៍​ពី​ការ​ឃុប​ឃិត​គ្នា​រវាង​មន្ត្រី និង​ក្រុម​អ្នក​កាប់ឈើ​នៅ​តំបន់​នោះ​។ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI នៅ​ថ្ងៃ​ទី​១៣ ខែឧសភា អ្នក​សារ​ព័ត៌​មាន​ដែល​គ្មាន​ប្រាក់​ខែ​រូប​នេះ ថ្លែងថា លោក​ធ្លាប់​ត្រូវ​បាន​គេវាយ​ដំ គេបោក​ទូរសព្ទ​ចោល ដុត​ម៉ូតូ និង​ដុត​ផ្ទះ​ចោល​។ តែ​លោក​ថា នៅ​ពេល​លោក​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​រក​យុត្តិ​ធម៌​ មន្ត្រី​មួយ​ចំនួន​ទាត់​ចោល​ពាក្យ​បណ្តឹង​របស់​លោក ហើយ​នៅ​ពេល​ដែល​ភាគី​ម្ខាង​ទៀត​ប្តឹង​លោក​វិញ គឺ​បែរ​ជា​មន្ត្រី​មាន​ចំណាត់​ការ​លឿន​ទៅ​វិញ​។

AMRO ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៤ភាគរយ សម្រាប់ឆ្នាំ២០២៥ និង២០២៦

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ឬ AMRO បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹង

AMRO ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៤ភាគរយ សម្រាប់ឆ្នាំ២០២៥ និង២០២៦

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ឬ AMRO បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់មកនៅត្រឹម ៤.៩ភាគរយសម្រាប់ឆ្នាំ ២០២៥ នេះ និង៤.៧ភាគរយសម្រាប់ឆ្នាំ ២០២៦ ប្រសិនបើរនាំងពន្ធគយសហរដ្ឋអាមេរិកចាប់ចូលធរមាន។ ទន្ទឹមនឹងការព្យាករទាញទម្លាក់កំណើនសេដ្ឋកិច្ច AMRO ក៏បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសេដ្ឋកិច្ចកម្ពុជា ប្រសិនបើរដ្ឋាភិបាលកម្ពុជាគ្មានវិធានការគោលនយោបាយជាបន្ទាន់ទេនោះ។ របាយការណ៍របស់ AMRO ធ្លាក់មកក្នុងពេលដែលកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគយកម្ពុជា និងសហរដ្ឋអាមេរិកកំពុងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៥។

មហោស្រពភាពយន្ត​អន្តរជាតិកានវិលត្រលប់មកសាជាថ្មីជាមួយ​វត្តមានតារាហូលីវូដច្រើនស្អេកស្កះ

មហោស្រពភាពយន្តអន្តរជាតិលើកទី​៧៨​ចាប់បើកទ្វារ​ពីថ្ងៃអង្គារ​ទី ១៣​ឧសភា ​រហូត​ដល់​ថ្ងៃទី ២៤

មហោស្រពភាពយន្ត​អន្តរជាតិកានវិលត្រលប់មកសាជាថ្មីជាមួយ​វត្តមានតារាហូលីវូដច្រើនស្អេកស្កះ

មហោស្រពភាពយន្តអន្តរជាតិលើកទី​៧៨​ចាប់បើកទ្វារ​ពីថ្ងៃអង្គារ​ទី ១៣​ឧសភា ​រហូត​ដល់​ថ្ងៃទី ២៤ឧសភា។ នៅក្នុង​រយៈពេល​ជិត​ពីរសប្តាហ៍ ​មហោស្រពភាពយន្ត​ដ៏ធំជាងគេ​នៅក្នុងពិភពលោក​នឹង​ក្រាលព្រំក្រហម​​ទទួល​តារាភាពយន្តល្បីៗក្នុងពិភពលោក និងចាក់បញ្ចាំងខ្សែភាពយន្តបរទេស​ជាច្រើន។ នៅក្នុង​នោះ ខ្សែភាពយន្ត​ចំនួន​២២មកពីអឺរ៉ុប អាស៊ី ដើមបូព៌ា អាមេរិក​នឹង​ត្រូវ​​ប្រកួតប្រជែងគ្នា​ ដណ្តើមរង្វាន់​តាល់ប័ត្រ​មាស​ ដែលជារង្វាន់ធំ​របស់​មហោស្រព។ ខ្សែភាពយន្ត​ហូលីវូដរឿង Mission : Impossible-The Final Reckoningដែលមានលោក​ Tom Cruiseជាតួឯក នឹង​មកបន្ថែមទម្ងន់​របស់មហោស្រពភាពយន្តកាន។

តួកគី៖ គណបក្សពលករគួដឌីស្ថាន PKK ប្រកាសរំលាយខ្លួន ឈប់​ធ្វើការតស៊ូដោយ​អាវុធ

គណបក្ស​ពលករជនជាតិគួដឌីស្ថាន PKK បានប្រកាសរំលាយ​ខ្លួនចោល និង​ឈប់ធ្វើការតស៊ូនយោបាយ​ដោយ​អាវុធ

តួកគី៖ គណបក្សពលករគួដឌីស្ថាន PKK ប្រកាសរំលាយខ្លួន ឈប់​ធ្វើការតស៊ូដោយ​អាវុធ

គណបក្ស​ពលករជនជាតិគួដឌីស្ថាន PKK បានប្រកាសរំលាយ​ខ្លួនចោល និង​ឈប់ធ្វើការតស៊ូនយោបាយ​ដោយ​អាវុធ​តទៅទៀត ។ ការប្រកាសរំលាយ​ចោល​នូវចលនាតស៊ូ​ជនជាតិ​គួដឌីស្ថាន​នេះ គឺបន្ទាប់ពី​ចលនានេះ ​បាន​ផ្សះផ្សារនយោបាយ​ជាមួយ​គណបក្សកាន់អំណាចនៅតួកគី គឺបក្ស AKP។ ស្របពេលដែល​​​លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី អះអាងថា ​នេះគឺជាការបោះជំហាន​ដើម្បីកសាងសន្តិភាព​ តែអ្នកវិភាគខ្លះលើកឡើងថា លោកអ៊ែរដូហ្កាន់នឹងកាន់តែក្តាប់អំណាចពេញដៃ​ លែងមាន​ចលនាប្រឆាំង​។

ជនជាតិអាហ្វ្រិកខាងត្បូងស្បែក ស ចំនួន៤៩នាក់ទទួលបានសិទ្ធិភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក

នៅក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ជនភៀសខ្លួន​ពិសេស​របស់​លោកដូណាល់ ត្រាំ​ ប្រជាជនអាហ្រ្វិកខា

ជនជាតិអាហ្វ្រិកខាងត្បូងស្បែក ស ចំនួន៤៩នាក់ទទួលបានសិទ្ធិភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក

នៅក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ជនភៀសខ្លួន​ពិសេស​របស់​លោកដូណាល់ ត្រាំ​ ប្រជាជនអាហ្រ្វិកខាងត្បូងស្បែកស​មួយក្រុមដែលមានគ្នីគ្នា​ចំនួន​៤៩នាក់​បាន​ទទួល​សិទ្ធិជ្រកកោន​ទៅរស់នៅ​សហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ កាលពីថ្ងៃអាទិត្យ​ទី​១១​ឧសភាម្សិលមិញ ពួកគេ​ទាំងនោះ​បានធ្វើដំណើរតាម​យន្តហោះចាកចេញពីទឹកដីអាហ្វ្រិកខាងត្បូង សំដៅ​ រដ្ឋធានីវ៉ាស៊ីនតោន មុននឹង​ទៅតាំង​ទីជា​អចិន្ត្រៃយ៍​នៅ​រដ្ឋ​តិចសាស់។

សហគមន៍បន្តរកឃើញបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការខេត្តព្រះវិហារ

សំណុំរឿងកាប់បំផ្លាញព្រៃឈើបានទាញចំណាប់អារម្មណ៍ពីសាធារណជនជាថ្មីទៀត បន្ទាប់ពីសហគមន៍ជនជាតិដ

សហគមន៍បន្តរកឃើញបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការខេត្តព្រះវិហារ

សំណុំរឿងកាប់បំផ្លាញព្រៃឈើបានទាញចំណាប់អារម្មណ៍ពីសាធារណជនជាថ្មីទៀត បន្ទាប់ពីសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ ក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានរកឃើញករណីបំផ្លិចបំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ។ អ្នកការពារបរិស្ថានថា ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគួរបើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ តាមប្រមាញ់ជនបង្កបទល្មើសព្រៃឈើក្នុងតំបន់ការពារ និងបិទបញ្ចប់ការសាចទឹកដាក់គ្នាទៅវិញទៅមករវាងពលរដ្ឋដែលឃ្លាំមើលធនធានព្រៃឈើ និងអាជ្ញាធរទទួលបន្ទុកអភិរក្សតំបន់ការពារ។

អ្វីខ្លះជាការចង់បានរបស់ពលរដ្ឋដើម្បីលើកឡើងនៅក្នុងសមាជរវាងរដ្ឋសភា និងព្រឹទ្ធសភាក្នុងខែមិថុនា?

តាមគម្រោង សមាជរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភានឹងធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២ ដល់ទី៣

អ្វីខ្លះជាការចង់បានរបស់ពលរដ្ឋដើម្បីលើកឡើងនៅក្នុងសមាជរវាងរដ្ឋសភា និងព្រឹទ្ធសភាក្នុងខែមិថុនា?

តាមគម្រោង សមាជរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភានឹងធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២ ដល់ទី៣ ខែមិថុនាឆ្នាំ២០២៥។ កម្មវត្ថុ គឺបើកផ្លូវឲ្យមានការពិភាក្សារវាងសភាទាំងពីរដើម្បីរកដំណោះស្រាយឲ្យបញ្ហាសំខាន់ៗនានាជូនប្រទេសជាតិ។ អ្នកនយោបាយ និងអ្នកសង្កេតការណ៍បានគាំទ្រឲ្យមានការរៀបចំសមាជបែបនេះ ដោយពួកគេឆ្លៀតរំលេចពីបញ្ហាធំៗមួយចំនួនរបស់ជាតិដែលជាការចង់បានរបស់ពលរដ្ឋដើម្បីយកទៅពិភាក្សារកដំណោះស្រាយ។

ចិននិងអាមេរិក​ព្រមព្រៀងគ្នា​ផ្អាក​អត្រាពន្ធកប់ពពក​៩០ថ្ងៃ ដើម្បីបន្តចរចាដោះស្រាយ​សង្គ្រាមពាណិជ្ជកម្ម

ចិននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមចរចាគ្នា កាលពីថ្ងៃសៅរ៍សប្តាហ៍​កន្លងទៅ​ ដើម្បីដោះស្រាយ​បញ

ចិននិងអាមេរិក​ព្រមព្រៀងគ្នា​ផ្អាក​អត្រាពន្ធកប់ពពក​៩០ថ្ងៃ ដើម្បីបន្តចរចាដោះស្រាយ​សង្គ្រាមពាណិជ្ជកម្ម

ចិននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមចរចាគ្នា កាលពីថ្ងៃសៅរ៍សប្តាហ៍​កន្លងទៅ​ ដើម្បីដោះស្រាយ​បញ្ហាសង្គ្រាមពាណិជ្ជកម្ម​។ ក្រោយការចរចាបាន២ថ្ងៃ នៅព្រឹកថ្ងៃចន្ទទី​១២ឧសភា​ ភាគីទាំង២បានប្រកាសដំណឹងល្អ អំពីលទ្ធផលវិជ្ជមាន​។ ​មហាអំណាចសេដ្ឋកិច្ចទាំង​២ បានព្រមព្រៀងគ្នា​ផ្អាកការអនុវត្ត​អត្រាពន្ធខ្ពស់​កប់ពពករយៈពេល​៩០ថ្ងៃ ដើម្បី​បន្តការចរចា ស្វែងរកដំណោះស្រាយ​ជាស្ថាពរ បិទបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែល​បំផុសឡើង ដោយរដ្ឋបាល​​លោកដូណាល់ ត្រាំ​។​

សាលាឧទ្ធរណ៍បដិសេធសំណើសុំស្តារនីតិសម្បទាឡើងវិញរបស់លោក រ៉ុង ឈុន

ក្នុងសវនាការនៅព្រឹកថ្ងៃទី១២ ឧសភានេះ សាលាឧទ្ធរណ៍បានបដិសេធសំណើសុំស្តារនីតិសម្បទា ឬការផ្ដល់

សាលាឧទ្ធរណ៍បដិសេធសំណើសុំស្តារនីតិសម្បទាឡើងវិញរបស់លោក រ៉ុង ឈុន

ក្នុងសវនាការនៅព្រឹកថ្ងៃទី១២ ឧសភានេះ សាលាឧទ្ធរណ៍បានបដិសេធសំណើសុំស្តារនីតិសម្បទា ឬការផ្ដល់សិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ការបដិសេធលើសំណើនេះត្រូវបានតុលាការលើកយកហេតុផលទៅពន្យល់ថា លោក រ៉ុង ឈុន មិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ពាក់ព័ន្ធនឹងការសងសំណងជំងឺចិត្តដល់ដើមបណ្តឹងទេ។

ហេតុអ្វីបញ្ហាព្រំដែននឹងបន្តក្លាយជារបៀវារៈក្តៅទាំងបច្ចុប្បន្ន និងទៅអនាគត?

នៅក្នុងចំណោមប្រធានរឿងដ៏រសើបនៅក្នុងនយោបាយខ្មែរ បញ្ហាព្រំដែនគឺជាចំណុចក្តៅមួយដែលអ្នកនយោបា

ហេតុអ្វីបញ្ហាព្រំដែននឹងបន្តក្លាយជារបៀវារៈក្តៅទាំងបច្ចុប្បន្ន និងទៅអនាគត?

នៅក្នុងចំណោមប្រធានរឿងដ៏រសើបនៅក្នុងនយោបាយខ្មែរ បញ្ហាព្រំដែនគឺជាចំណុចក្តៅមួយដែលអ្នកនយោបាយ និងសកម្មជនលើកយកមកធ្វើជាអាវុធសម្រាប់វាយប្រហារគ្នា ពិសេសការដាក់បន្ទុករបស់ក្រុមអ្នកនយោបាយប្រឆាំងទៅលើរដ្ឋាភិបាល។ តែប្រធានបទព្រំដែននេះអាចនឹងធូរស្រាលវិញរវាងខ្មែរ និងខ្មែរ ប្រសិនបើរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាននូវលទ្ធផលជាវិជ្ជមានជាមួយប្រទេសជិតខាង។

អាហ្វ្រិកខាងត្បូងស្បែកស៤៩នាក់បានសិទ្ធិភៀសខ្លួនទៅរស់នៅអាមេរិក

នៅក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ជនភៀសខ្លួន​ពិសេស​របស់​លោកដូណាល់ ត្រាំ​ ប្រជាជនអាហ្រ្វិកខា

អាហ្វ្រិកខាងត្បូងស្បែកស៤៩នាក់បានសិទ្ធិភៀសខ្លួនទៅរស់នៅអាមេរិក

នៅក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ជនភៀសខ្លួន​ពិសេស​របស់​លោកដូណាល់ ត្រាំ​ ប្រជាជនអាហ្រ្វិកខាងត្បូងស្បែកស​មួយក្រុមដែលមានគ្នីគ្នា​ចំនួន​៤៩នាក់​បាន​ទទួល​សិទ្ធិជ្រកកោន​ទៅរស់នៅ​សហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ កាលពីថ្ងៃអាទិត្យ​ទី​១១​ឧសភាម្សិលមិញ ពួកគេ​ទាំងនោះ​បានធ្វើដំណើរតាម​យន្តហោះចាកចេញពីទឹកដីអាហ្វ្រិកខាងត្បូង សំដៅ​ រដ្ឋធានីវ៉ាស៊ីនតោន មុននឹង​ទៅតាំង​ទីជា​អចិន្ត្រៃយ៍​នៅ​រដ្ឋ​តិចសាស់។

អ៊ីស្រាអែលប្រកាសគាំទ្រយ៉ាងពេញទំហឹង ផែនការជំនួយមនុស្សធម៌របស់អាមេរិក នៅហ្កាហ្សា

ប្រមុខការទូតអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់

អ៊ីស្រាអែលប្រកាសគាំទ្រយ៉ាងពេញទំហឹង ផែនការជំនួយមនុស្សធម៌របស់អាមេរិក នៅហ្កាហ្សា

ប្រមុខការទូតអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋបាលលោកដូណាល់ ត្រាំ ជុំវិញផែនការផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ ផែនការរបស់សហរដ្ឋអាមេរិកនេះ តម្រូវឲ្យកងទ័ពអ៊ីស្រាអែលជាអ្នកការពារសន្តិសុខ អំឡុងពេលចែកជំនួយមនុស្សធម៌។ រីឯភ្នាក់ឯកជន រួមមានអតីតទាហានអាមេរិក និង បុគ្គលិកអង្គការមនុស្សធម៌ ទទួលបន្ទុកចែកស្បៀងអាហារនិងជំនួយផ្សេងៗ។

សម្តេច​ប៉ាបថ្មី​​អំពាវនាវ​ឱ្យ​ក្រុម​មហាអំណាច​បញ្ឈប់​សង្គ្រាម

នៅក្នុង​ពិធី​សូត្រ​ធម៌​​ប្រចាំ​​ថ្ងៃ​អាទិត្យ​ ជា​លើកដំបូង​ក្នុង​​នាមសម្តេច​សង្ឃ​កាតូលិ

សម្តេច​ប៉ាបថ្មី​​អំពាវនាវ​ឱ្យ​ក្រុម​មហាអំណាច​បញ្ឈប់​សង្គ្រាម

នៅក្នុង​ពិធី​សូត្រ​ធម៌​​ប្រចាំ​​ថ្ងៃ​អាទិត្យ​ ជា​លើកដំបូង​ក្នុង​​នាមសម្តេច​សង្ឃ​កាតូលិក សម្តេច​ប៉ាប ឡេអុង១៤ បានពញ្ញាក់​ស្មារតី​​ក្រុម​មហាអំណាច​នៅ​លើ​ពិភពលោក​ទាំង​អស់ឱ្យ​បញ្ឈប់​សង្គ្រាម។ មិន​ត្រូវ​ឱ្យ​មាន​សង្គ្រាម​ទៀត​ទេ ! សម្រាប់​​​សម្តេច​ប៉ាប ឡេអុង​១៤​ដែល​មាន​ជំហរនយោបាយ​បន្ត​ពី​​សម្តេច​ប៉ាប​ហ្វ្រង់ស័រ ពិភពលោក​កំពុង​ធ្លាក់​ក្នុង​សេណារីយ៉ូដ៏អាក្រក់​ ក្នុង​ទម្រង់​ជា​​សង្គ្រាម​លោកលើក​ទីបី ដោយអន្លើ។

សហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបស្នើឲ្យបន្ថែមថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយការពារជីវចម្រុះ

ដែនអភិរក្សសហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបធ្លាប់តែជាកន្លែងប្រឈមនឹងបទល្មើសនេសាទ។ តែចាប់ត

សហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបស្នើឲ្យបន្ថែមថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយការពារជីវចម្រុះ

ដែនអភិរក្សសហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបធ្លាប់តែជាកន្លែងប្រឈមនឹងបទល្មើសនេសាទ។ តែចាប់តាំងពីឆ្នាំ២០២០ មក រដ្ឋបាលជលផល និងអង្គការដៃគូបានទម្លាក់ថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយបង្កើនទីជម្រកដល់ជីវចម្រុះ និងទប់ស្កាត់បទល្មើសផ្សេងៗ។ ប្រជានេសាទក្នុងសហគមន៍អះអាងថា វិធានការទម្លាក់ថ្មសិប្បនិម្មិតនេះមានប្រសិទ្ធិភាពខ្ពស់ក្នុងការអភិរក្សធនធានជលផល និងបានស្នើក្រសួងកសិកម្មឲ្យពិនិត្យមើលលទ្ធភាពក្នុងការទម្លាក់ថ្មសិប្បនិម្មិតបន្ថែមទៀត។

ការ​បោះឆ្នោត​សភា​អាល់បានីជា​វិញ្ញាសា​តេស្ត​បើក​ផ្លូវ​ចូល​​ជា​​សមាជិកសហភាពអឺរ៉ុប

នៅថ្ងៃ​អាទិត្យ​ទី​១១​ឧសភា​នេះ អាល់បានី រៀប​ចំ​បោះឆ្នោត​សភា ដែល​មាន​អត្ថន័យ​សំខាន់​ខ្លាំង

ការ​បោះឆ្នោត​សភា​អាល់បានីជា​វិញ្ញាសា​តេស្ត​បើក​ផ្លូវ​ចូល​​ជា​​សមាជិកសហភាពអឺរ៉ុប

នៅថ្ងៃ​អាទិត្យ​ទី​១១​ឧសភា​នេះ អាល់បានី រៀប​ចំ​បោះឆ្នោត​សភា ដែល​មាន​អត្ថន័យ​សំខាន់​ខ្លាំង​លើស​សព្វដង សម្រាប់​អ្នក​ស្រមៃ​ចង់​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប។ ជា​ប្រទេស​ដ៏​តូច​មួយ​នៅក្នុង​ឧបទ្វីប​​បាល់កង់ ពលរដ្ឋ​អាល់បានី ត្រូវ​ជ្រើសរើស​រវាង​បក្ស​របស់​នាយករដ្ឋមន្ត្រី​កំពុង​កាន់​អំណាច និង​បក្ស​ប្រឆាំង​ដែល​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ចាស់។

លោកពូទីនស្នើឲ្យបើកកិច្ចចរចាដោយផ្ទាល់ររវាងរុស្ស៊ីនិងអ៊ុយក្រែននៅ​តួកគី

ថ្ងៃអាទិត្យទី ១១ ឧសភា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានស្នើឲ្យបើកការ ចរចា ដោយ​”ត្

លោកពូទីនស្នើឲ្យបើកកិច្ចចរចាដោយផ្ទាល់ររវាងរុស្ស៊ីនិងអ៊ុយក្រែននៅ​តួកគី

ថ្ងៃអាទិត្យទី ១១ ឧសភា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានស្នើឲ្យបើកការ ចរចា ដោយ​”ត្រង់ផ្ទាល់” និង “ដោយគ្មានលក្ខខណ្ឌជាមុន” រវាងរុស្ស៊ីនិងអ៊ុយក្រែន នៅថ្ងៃព្រហស្បត៏ទី ១៥ ឧសភា ក្នុងក្រុង អ៊ីស្តង់ប៊ូល ប្រទេសទួកគី បានន័យថា លោក​ច្រានចោល​រាល់​ការពិភាក្សា​ដើម្បីបទឈប់បាញ់ ជាយថាហេតុ ដែលទាមទារដោយបណ្តាសម្ព័ន្ធមិត្តរបស់ក្រុងកៀវ។

ឥណ្ឌានិងប៉ាគីស្ថាន ព្រមទទួលយកបទឈប់បាញ់តាមសំណើរបស់អាមេរិក

បន្ទាប់ពីបានវាយប្រហារគ្នាទៅវិញទៅមកយ៉ាងសន្ធាប់ ៤ថ្ងៃជាប់គ្នា ឥណ្ឌានិងប៉ាគីស្ថានសុខចិត្តទ

ឥណ្ឌានិងប៉ាគីស្ថាន ព្រមទទួលយកបទឈប់បាញ់តាមសំណើរបស់អាមេរិក

បន្ទាប់ពីបានវាយប្រហារគ្នាទៅវិញទៅមកយ៉ាងសន្ធាប់ ៤ថ្ងៃជាប់គ្នា ឥណ្ឌានិងប៉ាគីស្ថានសុខចិត្តទទួលយកបទឈប់បាញ់ទាំងស្រុង និងជាបន្ទាន់ តាមសំណើរបស់អាមេរិក កាលពីថ្ងៃសៅរ៍ ទី១០ ឧសភា។ ក៏ប៉ុន្តែភាគីជម្លោះទាំងពីរបន្តប្រយុទ្ធគ្នា​ នៅតាមបណ្តោយព្រំដែនក្នុង​តំបន់​កាស្មៀរ រហូតដល់ព្រឹកថ្ងៃអាទិត្យ ដោយបានចោទដាក់គ្នាអំពីការរំលោភបទឈប់បាញ់នេះ។

អ្នកតាមដានសង្គម៖ ការមានជំនឿលើអ្វីមួយដោយខ្វះការពិចារណានាំឲ្យជីវិតអន្តរាយ

នាប៉ុន្មាន​ថ្ងៃ​មក​នេះ ​មាន​ការ​ជជែក​យ៉ាង​ផុល​ផុស​នៅ​តាម​បណ្តាញ​សង្គម​អំពី​ជំនឿ​អរូបិយ

អ្នកតាមដានសង្គម៖ ការមានជំនឿលើអ្វីមួយដោយខ្វះការពិចារណានាំឲ្យជីវិតអន្តរាយ

នាប៉ុន្មាន​ថ្ងៃ​មក​នេះ ​មាន​ការ​ជជែក​យ៉ាង​ផុល​ផុស​នៅ​តាម​បណ្តាញ​សង្គម​អំពី​ជំនឿ​អរូបិយ​ ឬ​មន្ត​អាគម​ ខណៈ​ដែល​តារា​ចម្រៀង​ល្បី​ឈ្មោះ​ មាស សុខ​សោភា ​ប្រកាស​ចែក​ផ្លូវ​គ្នា​ជា​មួយ​ស្វាមី​ បន្ទាប់​ពី​នាង​មាន​ជំនឿ​ទៅ​លើ​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ឯង​ជា«​តាបស»​នៅ​លើ​ភ្នំ​ត្បែង​។ ​មាស សុខសោភា ​បាន​អំពាវ​នាវ​ឲ្យ​អតីត​ស្វាមី​របស់​ខ្លួន​ដក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​«​បុរស​ដែល​តាំង​ខ្លួន​ជា​តាបស»​នោះ ​ពី​បទ​ឆ​បោក​ប្រាក់​២៣​ម៉ឺន​ដុល្លារ​។​ អ្នក​តាម​ដាន​សង្គម លើក​នូវ​ពាក្យ​ស្លោក​បុរាណ​របស់​ខ្មែរ​មករម្លឹកថា ​«មន្តអាគម​ផ្សំ​ជីវិត​ តែ​បើ​ជឿ​មិន​ចេះ​គិត​ធ្វើ​ឲ្យ​ជីវិត​អន្តរាយ​»។

សភាជាតិ និងព្រឹទ្ធសភាគ្រោងធ្វើសមាជដើម្បីរកប្រយោជន៍ជូនជាតិ

រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា គ្រោងនឹងធ្វើសមាជរួមគ្នា នៅខែមិថុនា ខាងមុខ ទៅតាមការស្នើរបស់ប្

សភាជាតិ និងព្រឹទ្ធសភាគ្រោងធ្វើសមាជដើម្បីរកប្រយោជន៍ជូនជាតិ

រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា គ្រោងនឹងធ្វើសមាជរួមគ្នា នៅខែមិថុនា ខាងមុខ ទៅតាមការស្នើរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។​ តាម AKP សមាជរបស់សភាទាំងពីរជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់ ក្នុងអាណត្តិទី៧ នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តកាលពីឆ្នាំ២០២៣។

បាតុករខ្មែរចោទឯកអគ្គរាជទូតកម្ពុជានៅអាមេរិកថាមិនទទួលញត្តិទាមទារដោះស្រាយបញ្ហាជាតិ

ក្រុមបាតុករខ្មែរ​ដែលធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ បានថ្លែងថា លោក កុយ គួ

បាតុករខ្មែរចោទឯកអគ្គរាជទូតកម្ពុជានៅអាមេរិកថាមិនទទួលញត្តិទាមទារដោះស្រាយបញ្ហាជាតិ

ក្រុមបាតុករខ្មែរ​ដែលធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ បានថ្លែងថា លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក មិនព្រមចេញមកទទួលយកញត្តិរបស់ក្រុមបាតុករ អំឡុងពេលពួកគេឈរតវ៉ានៅមុខស្ថានទូតកម្ពុជា កាលពីថ្ងៃទី១០ឧសភា។ ជាញត្តិដែលក្រុមអ្នកតវ៉ាទាមទារឲ្យមានការដោះស្រាយបញ្ហាជាច្រើន ដូចជា បញ្ហាព្រំដែនជាមួយប្រទេសថៃ និងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ តែ លោក កុយ គួង បានប្រតិកម្មភ្លាមៗថា បាតុករមិនបានយកញត្តិទៅជូនលោកទេ ពោលគឺលោកគ្រាន់តែឮសម្រែកទាមទារពីនេះពីនោះរបស់ពួកគេតែប៉ុណ្ណោះ។​

ទណ្ឌិតចំនួន២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោសក្នុងថ្ងៃបុណ្យវិសាខបូជា

ក្រសួងយុត្តិធម៌បានឲ្យដឹងថា ទណ្ឌិតចំនួន ២៩៦នាក់ត្រូវបានអង្គព្រះមហាក្សត្រសម្រេចបន្ធូរបន្ថ

ទណ្ឌិតចំនួន២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោសក្នុងថ្ងៃបុណ្យវិសាខបូជា

ក្រសួងយុត្តិធម៌បានឲ្យដឹងថា ទណ្ឌិតចំនួន ២៩៦នាក់ត្រូវបានអង្គព្រះមហាក្សត្រសម្រេចបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជា។ ក្នុងចំណោមទណ្ឌិតជិត៣០០នាក់នោះ ក្រសួងយុត្តិធម៌មិនបានបញ្ជាក់ថាតើមានករណីលើកលែង ឬបន្ធូរបន្ថយទោសទៅលើសកម្មជនការពារបរិស្ថាន សិទ្ធិមនុស្ស និងសកម្មជននយោបាយបក្សប្រឆាំងដែរឬទេ។

អ៊ុយក្រែននិងសម្ព័ន្ធមិត្ត ស្នើរុស្ស៊ីឲ្យទទួលយក​បទឈប់បាញ់ទាំងស្រុង​​៣០ថ្ងៃ ដើម្បីបើកផ្លូវចរចា

ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រទេសអឺរ៉ុប ​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន បានជួបប្រជុំគ្នានៅ​ទីក្

អ៊ុយក្រែននិងសម្ព័ន្ធមិត្ត ស្នើរុស្ស៊ីឲ្យទទួលយក​បទឈប់បាញ់ទាំងស្រុង​​៣០ថ្ងៃ ដើម្បីបើកផ្លូវចរចា

ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រទេសអឺរ៉ុប ​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន បានជួបប្រជុំគ្នានៅ​ទីក្រុងកៀវជាមួយ​លោក​ប្រធានាធិបតី​ហ្សេឡេនស្គី កាលពីថ្ងៃទី​១០​ឧសភា។ នៅក្នុង​កិច្ចប្រជុំនេះ អ៊ុយក្រែននិងសម្ព័ន្ធ​មិត្ត​បាន​ប្រកាសជំហរ ស្នើឲ្យរុស្ស៊ីត្រូវតែ​ទទួលយក​ បទឈប់បាញ់ទាំងស្រុងរយៈពេល​៣០ថ្ងៃ ដោយ​គ្មានលក្ខខណ្ឌបឋមអ្វីទាំងអស់ ដើម្បីឈានទៅ​បើកផ្លូវចរចា​សន្តិភាព​។ ទាំងអាមេរិក ទាំង​អឺរ៉ុប សុទ្ធតែបានអះអាងថា បើរុស្ស៊ី​នៅតែរឹងរូស មិនទទួលយកបទឈប់បាញ់​បណ្តោះអាសន្ននេះ នោះគេនឹង​ដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើរុស្ស៊ី​។

តើការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្រៅប្រទេសអាចដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាកម្រិតណា?

នៅថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានបន្តជួបជុំធ្វើបាតុកម្ម ដ

តើការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្រៅប្រទេសអាចដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាកម្រិតណា?

នៅថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានបន្តជួបជុំធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ ស្តារលទ្ធិប្រជាធិបតេយ្យ និងលើកយកបញ្ហាអធិបតេយ្យភាពកោះគុតប្តឹងទៅតុលាការអន្តរជាតិ។ អ្នកនយោបាយនៅក្រៅប្រទេសថា ការបន្តធ្វើបាតុកម្មនេះ គឺដើម្បីដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យគិតគូពីបញ្ហានយោបាយនិងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង។ តើការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្រៅប្រទេសអាចដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាកម្រិតណា?

មន្ទីរបរិស្ថានបដិសេធរឿងកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ

មន្ទីរបរិស្ថានខេត្តព្រះវិហារនៅថ្ងៃទី៩ ខែឧសភា បានប្រតិកម្មនឹង​ការ​ចេញផ្សាយរបស់វិទ្យុអាសេ

មន្ទីរបរិស្ថានបដិសេធរឿងកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ

មន្ទីរបរិស្ថានខេត្តព្រះវិហារនៅថ្ងៃទី៩ ខែឧសភា បានប្រតិកម្មនឹង​ការ​ចេញផ្សាយរបស់វិទ្យុអាសេរីកាលពីថ្ងៃទី៨ ខែឧសភា ដែលបានស្រង់សម្តីអ្នកការពារបរិស្ថាន លោកម៉ា​ ចិត្រា ដែលថា​មានការកាប់បំផ្លាញព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឆែប-​ព្រះរការនៅក្នុងខេត្តព្រះវិហារ។ មន្ទីរបរិស្ថាន បានចោទប្រកាន់​អ្នករាយការណ៍ពីរឿងកាប់ឈើនោះថា​បានធ្វើសកម្មភាពខុសច្បាប់ និងមានចេតនាញុះញង់ផ្សព្វផ្សាយព័ត៌មានមិនពិត។​ តែសកម្មជនបរិស្ថាន ចង់ឃើញ ​មន្ត្រីពាក់ព័ន្ធ​ចុះទៅពិនិត្យករណីកាប់ឈើ​ដោយ​ផ្ទាល់ជាជាង​ច្រានចោលសេចក្តីរាយការណ៍នានាពីសកម្មជនព្រៃឈើនៅលើបណ្តាញ​ផ្សព្វ​ផ្សាយ។

ជនជាតិបារាំងភ្ញាក់ផ្អើល និងកោតសរសើរ​ពន្លឺ ពណ៌ក្នុងផ្ទាំងគំនូរ​របស់​វិចិត្រករ នូ សារី

ដូចការសន្យា​ អ្នកទទួលខុសត្រូវ​នៃ​វិចិត្រសាល អេពីឌីមីក​ក្នុង​ទីប្រទេស​បារាំង​បាន​រៀបចំ​ក

ជនជាតិបារាំងភ្ញាក់ផ្អើល និងកោតសរសើរ​ពន្លឺ ពណ៌ក្នុងផ្ទាំងគំនូរ​របស់​វិចិត្រករ នូ សារី

ដូចការសន្យា​ អ្នកទទួលខុសត្រូវ​នៃ​វិចិត្រសាល អេពីឌីមីក​ក្នុង​ទីប្រទេស​បារាំង​បាន​រៀបចំ​ការតាំងពិព័រណ៌​បង្ហាញ​ស្នាដៃ​រូបគំនូររបស់​វិចិត្រករ​ខ្មែរជាលើកទី២ ដោយ​លើកនេះ ផ្តោតសំខាន់​តែ​ទៅលើ​គំនូរសហសម័យ​របស់​លោក នូសារី។ ជាវិចិត្រករខ្មែរដ៏កម្រ​ដែលបានទទួលការសិក្សា​នៅ​សាលាវិចិត្រសិល្បៈ​នៅប្រទេស​បារាំង លោក​នូ សារី​បាន​ត្រលប់ទៅប្រទេស​បារាំង​ជាលើកទី​២ ដើម្បី​តាំង​បង្ហាញ​ស្នាដៃគំនូរ​របស់​លោក នៅក្នុងពិព័រណ៌​ដែលមានឈ្មោះ​ថា “ពណ៌នៃដួងព្រលឹងខ្មែរ”។

ឥណ្ឌា​និង​​ប៉ាគីស្ថាន​បាញ់មូលដ្ឋាន​កងទ័ពគ្នា​​​ ធ្វើ​ឲ្យ​បារម្ភពី​ការផ្ទុះ​​សង្គ្រាម​នុយក្លេអ៊ែរ

ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែក្តៅគគុកឡើង នៅថ្ងៃសៅរ៍ទី​១០ឧសភានេះ ដោយ​កងទ័ពទាំងសងខាង

ឥណ្ឌា​និង​​ប៉ាគីស្ថាន​បាញ់មូលដ្ឋាន​កងទ័ពគ្នា​​​ ធ្វើ​ឲ្យ​បារម្ភពី​ការផ្ទុះ​​សង្គ្រាម​នុយក្លេអ៊ែរ

ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែក្តៅគគុកឡើង នៅថ្ងៃសៅរ៍ទី​១០ឧសភានេះ ដោយ​កងទ័ពទាំងសងខាង បានប្រើដ្រូននិងបាញ់មីស៊ីល ​វាយកម្ទេចមូលដ្ឋានកងទ័ពរបស់ម្ខាងទៀត​។ គិតត្រឹមពេលនេះ មានប្រជាជន​ស៊ីវីល​ជាង​៥០នាក់ដែលបានស្លាប់។ អ្វីដែល​សហគមន៍អន្តរជាតិព្រួយបារម្ភបំផុតនោះ គឺកំហឹងជម្លោះចេះតែពុះកញ្ជ្រោកឡើង ដែលអាចឈាន​ផ្ទុះក្លាយជាសង្គ្រាមនុយក្លេអ៊ែរ។ ចិន សហរដ្ឋអាមេរិក និងប្រទេសតំបន់ដើមបូព៌ា បាន​ប្រកូកប្រកាស​ដូចៗគ្នា ឲ្យ​ឥណ្ឌានិងប៉ាគីស្ថានត្រូវតែអត់ធ្មត់ ឈប់វាយប្រហារ ហើយងាកមក​ដោះស្រាយ​បញ្ហានេះ​ឲ្យ​បាន ដោយសន្តិវិធី​។

ចិននិងអាមេរិកជួបចរចាគ្នានៅស្វ៊ីស ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម

នៅថ្ងៃសៅរ៍ ទី១០ និងថ្ងៃអាទិត្យ ទី១១ ឧសភា នេះ អ្នកតំណាងនៃរដ្ឋាភិបាលចិននិងអាមរិកជួបចរចាគ្នា ន

ចិននិងអាមេរិកជួបចរចាគ្នានៅស្វ៊ីស ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម

នៅថ្ងៃសៅរ៍ ទី១០ និងថ្ងៃអាទិត្យ ទី១១ ឧសភា នេះ អ្នកតំណាងនៃរដ្ឋាភិបាលចិននិងអាមរិកជួបចរចាគ្នា នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ជុំវិញសំណុំរឿងពាណិជ្ជកម្ម។ មួយថ្ងៃមុនជំនួបចរចាពាណិជ្ជកម្ម លោក ដូណាល់ ត្រាំ បានប្រកាសបន្ថយពន្ធគយលើផលិតផលនាំចូលពីចិន ពី១៤៥% ចុះមកត្រឹម ៨០%។ ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសមិនផ្លាស់ប្តូរជំហដើមរបស់ខ្លួនទេ។ គ្រប់ការចរចាទាំងអស់ត្រូវផ្អែកលើគោលការណ៍ស្មើភាពគ្នា គោរពគ្នា និង ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្មវត្ថុនៃកិច្ចពិភាក្សាលើកនេះ គឺដើម្បីស្វែងរកដំណោះស្រាយ និង បន្ធូរបន្ថយស្ថានការណ៍តានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតបារាំងជំរុញកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សក់ ប៉ឺឡេ បានលើកឡើងពីការចង់ឃើញរដ្ឋាភិបាលកម្ពុជាធ្វ

ឯកអគ្គរដ្ឋទូតបារាំងជំរុញកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សក់ ប៉ឺឡេ បានលើកឡើងពីការចង់ឃើញរដ្ឋាភិបាលកម្ពុជាធ្វើសច្ចាប័នលើច្បាប់សមុទ្រ UNCLOS ដើម្បី​​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ចរចាបញ្ហា​ព្រំដែន​សមុទ្រ និង​កោះ​ជាមួយ​ប្រទេស​ជិតខាង។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានក្នុងស្ថានទូតបារាំងកាលពីថ្ងៃទី៥ ឧសភា ឆ្នាំ​២០២៥ ដោយលោកអះអាងថា ​លោកមិន​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

ក្រសួងអប់រំបង្កើតយុទ្ធនាការសុវត្ថិភាពអាហារដើម្បីកាត់បន្ថយភាពស្លេកស្លាំង និងកង្វះអាហារូបត្ថម្ភកុមារ

នៅថ្ងែទី៧ ឧសភា ឆ្នាំ២០២៥ ក្រសួងអប់រំបានផ្តើមយុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀនដើម

ក្រសួងអប់រំបង្កើតយុទ្ធនាការសុវត្ថិភាពអាហារដើម្បីកាត់បន្ថយភាពស្លេកស្លាំង និងកង្វះអាហារូបត្ថម្ភកុមារ

នៅថ្ងែទី៧ ឧសភា ឆ្នាំ២០២៥ ក្រសួងអប់រំបានផ្តើមយុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀនដើម្បីកាត់បន្ថយភាពស្លេកស្លាំងរបស់កុមារ និងរួមចំណែកលើកកម្ពស់សុវត្ថិភាពចំណីអាហារដល់កុមារតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជា។ តាមក្រសួងអប់រំ យុទ្ធនាការនេះផ្តោតលើការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ការផ្តល់អាហារូបត្ថម្ភដែលមានជាតិដែក និងវីតាមីនស៊ី និងការចៀសវាងភេសជ្ជៈផ្អែម។អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់នៅថ្ងៃទី១០ ឧសភានេះថាមានគ្រឹះ​ស្ថាន​ជាង ៨០០០កន្លែងនៅទូទាំងរាជធានី ខេត្ត ដែលកំពុងអនុវត្តគោលការណ៍សុវត្ថិភាពចំណីអាហារនេះ។

Get more results via ClueGoal