លោក នី សុខា៖ គួរមានការស៊ើបអង្កេតដោយតម្លាភាពលើការចាប់ខ្លួន លោក អ៊ុក ម៉ៅ
newsare.net
លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានម្នាក់ប្រចាំខេត្តស្ទឹងត្រែងត្រូវបានឃុំខ្លួននៅយប់លោក នី សុខា៖ គួរមានការស៊ើបអង្កេតដោយតម្លាភាពលើការចាប់ខ្លួន លោក អ៊ុក ម៉ៅ
លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានម្នាក់ប្រចាំខេត្តស្ទឹងត្រែងត្រូវបានឃុំខ្លួននៅយប់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៥ ក្រោមការចោទប្រកាន់ពីបទញុះញង់ និងបរិហារកេរ្តិ៍។ នេះបើតាមសមាគមអាដហុកដែលយល់ព្រមផ្តល់មេធាវីការពារក្តីជូន លោក អ៊ុក ម៉ៅ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២០ ខែឧសភា លោក នី សុខា ប្រធានសមាគមអាដហុកយល់ថា ការចាប់ខ្លួនសកម្មជនបរិស្ថានរូបនេះធ្វើឡើងដោយពុំត្រឹមត្រូវ ព្រោះចាប់ទាំងពាក់កណ្តាលអាធ្រាត្រ និងពុំបានបង្ហាញដីកាជាមុន។ ក្នុងន័យនេះ លោក នី សុខា បានស្នើឲ្យក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតដោយតម្លាភាពលើការចាប់ខ្លួនអ្នកសារព័ត៌មានក្រីក្រអាយុ៥៧ឆ្នាំ លោក អ៊ុក ម៉ៅ។ Read more