Cambodia



លោក ហ៊ុន ម៉ាណែតស្នើឲ្យបន្ថយការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជា

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតស្នើឲ្យក្រសួងរ៉ែ និងថាមពលពិនិត្យ

អ៊ីស្រាអែលបាញ់​បង្អើល​​មន្ត្រី​ទូតបរទេសពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅដែនដី​​ប៉ាឡេស្ទីន

នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២១​ឧសភា​ម្សិលមិញ ទាហាន​អ៊ីស្រាអែល​បាន​បាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់

អ៊ីស្រាអែលបាញ់​បង្អើល​​មន្ត្រី​ទូតបរទេសពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅដែនដី​​ប៉ាឡេស្ទីន

នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២១​ឧសភា​ម្សិលមិញ ទាហាន​អ៊ីស្រាអែល​បាន​បាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់​ បង្អើល​ក្រុម​មន្ត្រី​ទូត​ជាង​៣០ប្រទេស​​ដែល​កំពុង​​បំពេញទស្សនកិច្ច​នៅជំរំ​​ហ្សេនីន ក្នុងតំបន់​​​ស៊ីហ្សកដានី ដែល​ជា​ដែន​ដី​​ប៉ាឡេស្ទីនក្រោម​អាណានិគមកិច្ច​អ៊ីស្រាអែល។ ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ពី​គ្រប់​មជ្ឈដ្ឋាន ខ្លះ​ថ្កោលទោស ខ្លះ​ទាមទារ​ឱ្យ​អ៊ីស្រាអែល​ពន្យល់​បំភ្លឺ និង​បើក​អង្កេត​​ឱ្យ​បាន​ស៊ីជម្រៅ។ 

ប្រធានាធិបតីបារាំង និងចិន​សន្ទនាគ្នាតាមទូរស័ព្ទដើម្បីបញ្ជៀស​ការដំឡើងពន្ធសងសឹកគ្នា

បារាំង និងចិន​យល់ព្រមព្រៀងគ្នា​ដើម្បី​បោះជំហាន​ទៅមុខ​ក្នុង​ការចរចា ដោះស្រាយ​បញ្ហា​ខ្វែង

ប្រធានាធិបតីបារាំង និងចិន​សន្ទនាគ្នាតាមទូរស័ព្ទដើម្បីបញ្ជៀស​ការដំឡើងពន្ធសងសឹកគ្នា

បារាំង និងចិន​យល់ព្រមព្រៀងគ្នា​ដើម្បី​បោះជំហាន​ទៅមុខ​ក្នុង​ការចរចា ដោះស្រាយ​បញ្ហា​ខ្វែងគំនិតគ្នា ជាពិសេសរឿង​នាំចូលស្រាខ្លាំងប្រភេទ Brandy របស់​អឺរ៉ុបទៅ​ប្រទេស​ចិន ដែល​ក្នុងនោះ ស្រាកូញ៉ាក់​របស់​បារាំង​មាន​ចំណែក​ដល់​ទៅ ៩៥%។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋចិន CCTV នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទ​ជាមួយលោកប្រធានាធិបតីម៉ាក្រុង​កាលពីថ្ងៃព្រហស្បតិ៍ លោក​ស៊ី ជីនពីង​បានអំពាវនាវ​ឲ្យ​ភាគីបារាំង​រួមគា្នជាមួយចិនដើម្បី​ការពារច្បាប់ ពាណិជ្ជកម្ម​អន្តរជាតិ និង​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​សកល។ ពាក្យអំពាវនាវ​របស់​មេដឹកនាំចិន​ធ្វើឡើង​នៅក្នុង​បរិបទ​នៃនយោបាយ​គំរាមដំឡើងពន្ធ​របស់​រដ្ឋបាលដូណាល់ ត្រាំ។

ជម្លោះ​ឥណ្ឌាប៉ាគីស្ថាន ជា​ឱកាស​បង្ហាញ​សមត្ថភាព​នៃសព្វាវុធ​ចិន?

ក្នុង​អំឡុង​ពេលប៉ះទង្គិច​​គ្នា​មួយ​ប្រ៉ាវជា​មួយ​ឥណ្ឌា​ ស្ទើរ​​​ផ្ទុះ​ជា​សង្គ្រាម កាលពី​

ជម្លោះ​ឥណ្ឌាប៉ាគីស្ថាន ជា​ឱកាស​បង្ហាញ​សមត្ថភាព​នៃសព្វាវុធ​ចិន?

ក្នុង​អំឡុង​ពេលប៉ះទង្គិច​​គ្នា​មួយ​ប្រ៉ាវជា​មួយ​ឥណ្ឌា​ ស្ទើរ​​​ផ្ទុះ​ជា​សង្គ្រាម កាលពី​ដើម​ខែ​ឧសភា​​ ​ប៉ាគីស្ថានបាន​​ប្រើ​សព្វាវុធ​ទិញ​មក​ពី​ចិន​ជា​ច្រើន​​ប្រភេទ​ មាន​ជា​អាទិ៍​ប្រព័ន្ធ​ការពារ​មីស៊ីល។​ នេះជា​លើក​ទីមួយ​ ដែលគេ​ឃើញ​​សព្វាវុធ​ចិននៅលើ​សមរភូមិពិតៗ។ តើ​សព្វាវុធ​ចិន​​សមត្ថភាព​និង​ប្រសិទ្ធភាព​យ៉ាង​ណា​ សម្រាប់​ក្រសែ​ភ្នែក​អ្នក​វិភាគ​យោធា?

លោកដូណាល់ត្រាំ ប្រកាស​សាង​សង់​ប្រព័ន្ធ​ខែល​មីស៊ីល​ “ដំបូល​មាស” គ្រប​ការពារ​អាមេរិក​ទាំង​មូល

ដោយ​យក​គំរូ​តាម​អ៊ីស្រាអែល សហរដ្ឋអាមេរិក​នឹង​សាង​សង់​ប្រព័ន្ធ​ខែល​មីស៊ីស គ្រប​ការពារ​​ទ

លោកដូណាល់ត្រាំ ប្រកាស​សាង​សង់​ប្រព័ន្ធ​ខែល​មីស៊ីល​ “ដំបូល​មាស” គ្រប​ការពារ​អាមេរិក​ទាំង​មូល

ដោយ​យក​គំរូ​តាម​អ៊ីស្រាអែល សហរដ្ឋអាមេរិក​នឹង​សាង​សង់​ប្រព័ន្ធ​ខែល​មីស៊ីស គ្រប​ការពារ​​ទឹក​ដី​អាមេរិក​ទាំង​មូល។ ប្រព័ន្ធការពារ​មីស៊ីល​ ដែល​លោក​ដូណាល់ត្រាំ ប្រសិទ្ធនាម​ថា “​ដំបូល​មាស” នឹង​ចាប់​ដំណើរ​ការ​បាន​នៅចុង​អណត្តិ​របស់​លោក។

គណបក្សសង្គ្រោះជាតិនៅបារាំងជំរុញឱ្យកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS

អតីតគណបក្សប្រឆាំងនៅប្រទេសបារាំងបានសរសេរលិខិតចំហមួយច្បាប់ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន

គណបក្សសង្គ្រោះជាតិនៅបារាំងជំរុញឱ្យកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS

អតីតគណបក្សប្រឆាំងនៅប្រទេសបារាំងបានសរសេរលិខិតចំហមួយច្បាប់ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬUNCLOS។ ការជំរុញដូច្នេះដោយរបស់បក្សប្រឆាំងនៅក្រៅស្រុកមួយនេះបារម្ភថា កម្ពុជាអាចនឹងមានជម្លោះការទូត ឬការប្រឈមមុខដាក់គ្នាផ្លូវអាវុធជាយថាហេតុ ដោយជម្លោះព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងឡើងវិញ។

មន្រ្តីទូតអ៊ីស្រាអែលពីរនាក់ត្រូវ​ខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាល​រដ្ឋធានីវ៉ាស៊ីនតោន

នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃ​ពុធទី ២១ ឧសភា ខ្មាន់កាំភ្លើង​បាញ់សម្លាប់​បុគ្គលិក​ពីរ

មន្រ្តីទូតអ៊ីស្រាអែលពីរនាក់ត្រូវ​ខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាល​រដ្ឋធានីវ៉ាស៊ីនតោន

នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃ​ពុធទី ២១ ឧសភា ខ្មាន់កាំភ្លើង​បាញ់សម្លាប់​បុគ្គលិក​ពីរនាក់​របស់​ស្ថានទូតអ៊ីស្រាអែលប្រចាំ​សហរដ្ឋអាមេរិក។ ហេតុការណ៍នេះកើតឡើង​នៅ​មុខ​សារមន្ទីរជនជាតិ​ជ្វីហ្វ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ខណៈពេល​ដែល​ខ្មាន់កាំភ្លើង ដែល​ជា​ជនល្មើស​ត្រូវប៉ូលិស​ចាប់ឃាត់ខ្លួន។ ​ភ្លាមៗ​ប្រធានាធិបតី​អាមេរិក លោកដូណាល់​ត្រាំ ប្រកាស​ថ្កោលទោសសកម្មភាព​របស់​ខ្មាន់កាំភ្លើង​ដែល​លោក​ចាត់ទុក​ថាជាទង្វើ​ស្អប់ជនជាតិជ្វីហ្វ។ នៅក្រោយ​ហេតុការណ៍កើតឡើង​នៅ​វ៉ាស៊ីនតោន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​វិញបាន​ប្រកាស​ពង្រឹង​សន្តិសុខ​ឲ្យ​មន្រ្តីទូតរបស់ខ្លួនទាំងអស់​នៅក្នុង​ពិភពលោក។

កោះកុងក្រៅក្លាយជាតំបន់ទេសចរណ៍ក្នុងស្រុកសម្រាប់អ្នកស្រលាញ់ឆ្នេរសមុទ្របែបធម្មជាតិ

កោះកុងក្រៅ ជាតំបន់ឆ្នេរសមុទ្របែបធម្មជាតិដែលស្ថិតក្នុងខេត្តកោះកុង។ តំបន់ឆ្នេរមួយនេះទើបផ្

កោះកុងក្រៅក្លាយជាតំបន់ទេសចរណ៍ក្នុងស្រុកសម្រាប់អ្នកស្រលាញ់ឆ្នេរសមុទ្របែបធម្មជាតិ

កោះកុងក្រៅ ជាតំបន់ឆ្នេរសមុទ្របែបធម្មជាតិដែលស្ថិតក្នុងខេត្តកោះកុង។ តំបន់ឆ្នេរមួយនេះទើបផ្ទុះការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរនាប៉ុន្មានឆ្នាំចុងក្រោយសម្រាប់ទិដ្ឋភាពដ៏ត្រកាលនៃឆ្នេរខ្សាច់ដ៏ស ក្បុស និងសម្រស់ព្រៃភ្នំដ៏ខៀវស្រងាត់។ បច្ចុប្បន្ន កោះកុងក្រៅបានក្លាយជាទីលំហែ និងឱសថព្យាបាលទុក្ខកង្វល់របស់ទេសចរក្នុងស្រុក ពិសេសអ្នកនិយមស្រលាញ់ភាពស្ងប់ស្ងាត់ និងការដើរកម្សាន្តបែបធម្មជាតិ។

ឆ្នាំ​២០២៤ ជនរងគ្រោះ​ស្លាប់​ដោយ​អាវុធគ្រាប់​ផ្ទុះ បាន​កើនឡើង​៦០%

ប្រជាជនស៊ីវីលស្លាប់​ដោយ​អាវុធគ្រាប់ផ្ទុះ បានកើនចំនួន​ដល់ទៅ​៦០% នៅក្នុងឆ្នាំ​២០២៤។ នេះបើផ្

ឆ្នាំ​២០២៤ ជនរងគ្រោះ​ស្លាប់​ដោយ​អាវុធគ្រាប់​ផ្ទុះ បាន​កើនឡើង​៦០%

ប្រជាជនស៊ីវីលស្លាប់​ដោយ​អាវុធគ្រាប់ផ្ទុះ បានកើនចំនួន​ដល់ទៅ​៦០% នៅក្នុងឆ្នាំ​២០២៤។ នេះបើផ្អែកតាម​របាយការណ៍​មួយ​ របស់អង្គការ​ឃ្លាំមើលអាវុធគ្រាប់​ផ្ទុះ ចេញផ្សាយ​កាលពីរសៀលថ្ងៃទី​២១ឧសភា​។ ២ភាគ៣នៃជនរងគ្រោះ​ដែលស្លាប់ដោយ​អាវុធគ្រាប់​ផ្ទុះទាំងនេះ គឺស្ថិតនៅតំបន់ហ្កាហ្សានិង​តំបន់​ស៊ីហ្សកដានី​។

ជំងឺ​មិនឆ្លងកំពុង​ក្លាយ​ជាជំងឺ​រាតត្បាត​ថ្មី?

អាជ្ញាធរ​សុខាភិបាលកម្ពុជា​ បាន​អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​កំណើន​ជំងឺ​មិនឆ្លង​ ដែល​

ជំងឺ​មិនឆ្លងកំពុង​ក្លាយ​ជាជំងឺ​រាតត្បាត​ថ្មី?

អាជ្ញាធរ​សុខាភិបាលកម្ពុជា​ បាន​អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​កំណើន​ជំងឺ​មិនឆ្លង​ ដែល​ស្ទើរ​ក្លាយ​ជា​មូលហេតុ​ទីមួយ​នៃ​មរណភាព​របស់​ពលរដ្ឋ​។ បើ​​មិន​ឆ្លងផង ហេតុ​អ្វី​ជំងឺ​នេះ​​មាន​កំណើន​ខ្លាំង​? តើ​អ្វីជា​កត្តា​ជំរុញ​ឱ្យ​មាន​ជំងឺ​មិន​ឆ្លង ? តើ​គេ​អាច​ទប់​ស្កាត់​និង​បង្ការ​ជំងឺ​មិន​ឆ្លង​បាន​ដែរឬទេ?

លោក ប្រាក់ សុខុនថា កម្ពុជាពិចារណាកែសម្រួលនយោបាយការបរទេសដើម្បីឆ្លើយតបនឹងវិបត្តិសកល

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់

លោក ប្រាក់ សុខុនថា កម្ពុជាពិចារណាកែសម្រួលនយោបាយការបរទេសដើម្បីឆ្លើយតបនឹងវិបត្តិសកល

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួនដែលអាមេរិកធ្លាប់ជារដ្ឋសមាជិក និងហត្ថលេខី។ លោក ប្រាក់ សុខុនបញ្ជាក់ដូច្នេះនៅក្នុងសិក្ខាសាលាមួយស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ព្រៃ​ត្រូពិក​រង​កា​របំផ្លាញខ្លាំង​ដល់​កំពូល ដោយបាតុភូត​ភ្លើង​ឆេះ​ព្រៃ

តំបន់​ត្រូពិក​​​បាន​បាត់​បង់​ព្រៃ​អស់​​៦លាន​៧​សែន​ហិចតា នៅ​ឆ្នាំ​២០២៤ ពោល​គឺ​ជា​ការ​បាត

ព្រៃ​ត្រូពិក​រង​កា​របំផ្លាញខ្លាំង​ដល់​កំពូល ដោយបាតុភូត​ភ្លើង​ឆេះ​ព្រៃ

តំបន់​ត្រូពិក​​​បាន​បាត់​បង់​ព្រៃ​អស់​​៦លាន​៧​សែន​ហិចតា នៅ​ឆ្នាំ​២០២៤ ពោល​គឺ​ជា​ការ​បាត់​បង់​ព្រៃដ៏​​ច្រើនខ្លាំង​មិន​ធ្លាប់​មាន និង​ច្រើន​​ជាង​ឆ្នាំ​២០២៣​ដល់​ទៅ​៨០%។ ​ការ​ប្រែប្រួល​អាកាសធាតុ ការ​ឡើង​កម្តៅនៃ​ភព​ផែន​ដី ដែល​សម្រួល​ឱ្យ​មាន​បាតុភូត​ភ្លើង​ឆេះ​ព្រៃ ជាមូលហេតុ​ធំ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​ World Resources Institute សហការ​ជាមួយ​សាកលវិទ្យាល័យ​Maryland។

សហភាពអឺរ៉ុប សម្រេច​​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំងស្រុង​​ចេញពី​ប្រទេស​​ស៊ីរី

ប៉ុន្មានថ្ងៃ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសដកទណ្ឌកម្ម​សេដ្ឋកិច្ចទាំងអស់ ចេញពីប្រទេស​​ស៊ី

សហភាពអឺរ៉ុប សម្រេច​​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំងស្រុង​​ចេញពី​ប្រទេស​​ស៊ីរី

ប៉ុន្មានថ្ងៃ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសដកទណ្ឌកម្ម​សេដ្ឋកិច្ចទាំងអស់ ចេញពីប្រទេស​​ស៊ីរី  គឺដល់វេន​សហភាពអឺរ៉ុបម្តង ដែល​បានសម្រេច​នៅថ្ងៃ​ពុធទី​២១ឧសភានេះ។​ ផ្អែកតាមលោកស្រីប្រមុខ​ការទូតសហភាពអឺរ៉ុប​ ការសម្រេចនេះ​ គឺអឺរ៉ុបមានបំណងជួយ​ដល់​ប្រជាជន​ស៊ីរី ដើម្បីកសាងប្រទេស នៅក្នុងរបបនយោបាយថ្មី​ ជាមួយ​នឹង​សន្តិភាព​និង​​ការបង្រួបបង្រួមគ្នា​។​

លោក ឃួង ស្រេង៖ ភ្នំពេញនឹងអាចទប់ទល់ការជន់លិចសម្រាប់ទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ

កាលពីដើមខែឧសភា ឆ្នាំ២០២៥ នេះ សាលារាជធានីភ្នំពេញបានជូនដំណឹងស្តីពីវឌ្ឍនភាពនៃការងាររបស់ខ្លួ

លោក ឃួង ស្រេង៖ ភ្នំពេញនឹងអាចទប់ទល់ការជន់លិចសម្រាប់ទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ

កាលពីដើមខែឧសភា ឆ្នាំ២០២៥ នេះ សាលារាជធានីភ្នំពេញបានជូនដំណឹងស្តីពីវឌ្ឍនភាពនៃការងាររបស់ខ្លួនទាក់នឹងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកដើម្បីចៀសវាងការជន់លិចរាជធានីភ្នំពេញ។ គម្រោងនេះសម្រេចបាន៨០% នៃផែនការហើយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រាជធានីភ្នំពេញអាចទប់ទល់ការជន់លិចបានសម្រាប់កំរិតទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ និងថា ការរំដោះទឹកពីរាជធានីភ្នំពេញនឹងទទួលបានជោគជ័យច្រើន នៅពេលគម្រោងនេះត្រូវបញ្ចប់ក្នុងរយៈពេល ២ខែខាងមុខ៕

ឥណ្ឌូណេស៊ី និងកម្ពុជាគ្រោងចុះអនុស្សារណៈយោគយល់ទប់ស្កាត់អំពើឆបោកអនឡាញ

រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto បានប្រកាសក្នុងថ្ងៃអង្គារ ទី២០ ឧសភាថា រដ្ឋាភិប

ឥណ្ឌូណេស៊ី និងកម្ពុជាគ្រោងចុះអនុស្សារណៈយោគយល់ទប់ស្កាត់អំពើឆបោកអនឡាញ

រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto បានប្រកាសក្នុងថ្ងៃអង្គារ ទី២០ ឧសភាថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់ជាមួយភាគីកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា។ អ្នកតាមដានសង្គមកម្ពុជាបានវាយតម្លៃថា អនុស្សារណៈយោគយល់នេះជាជំហានដំបូងក្នុងការឆ្លើយតបនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មផ្សេងទៀតក្នុងតំបន់ និងថា ភាគីទាំងពីរកម្ពុជា ឥណ្ឌូណេស៊ីក៏គួរចាប់យកយន្តការអាស៊ានដែលអាចបង្ក្រាបឧក្រិដ្ឋម្មក្នុងវិសាលភាពទូលំទូលាយមួយឈានទៅកាត់ផ្តាច់ខ្សែបណ្តាញរបស់ពួកឧក្រិដ្ឋជន។

ក្រោយបិទទ្វារ តើព្រលានយន្តហោះអន្តរជាតិភ្នំពេញអាចទាញប្រយោជន៍សេដ្ឋកិច្ចអ្វីខ្លះ?

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេ

ក្រោយបិទទ្វារ តើព្រលានយន្តហោះអន្តរជាតិភ្នំពេញអាចទាញប្រយោជន៍សេដ្ឋកិច្ចអ្វីខ្លះ?

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ត្រូវ​រក្សា​នូវ​តម្លៃ​ប្រវត្តិ​សាស្ត្រ​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ជា​អតិបរមា និង​បញ្ជាក់​ច្បាស់​ៗ​ថា មិន​មាន​គម្រោង​លក់​ព្រលាន​យន្ត​ហោះនេះ​ទេ។ ​ទន្ទឹមគ្នា​នេះ លោក ហ៊ុន ម៉ាណែត ក៏បាន​លើក​ឡើង​ពី​ផែន​ការ​ទៅ​ថ្ងៃខាង​មុខ ​ក្រោយ​ពី​ព្រលាន​យន្ត​ហោះ​មួយ​នេះ​បិទ​ទ្វារ​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥​។​ ផែន​ការ​ទី១​ រក្សា​ទុក​ព្រលាន​យន្ត​ហោះនេះ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ទី២ ទុក​សម្រាប់​ចុះចត​យន្ត​ហោះនៅ​ពេល​អាសន្ន និង​ទី៣ ​អនុញ្ញាត​ឲ្យពលរដ្ឋ​ប្រើ​ប្រាស់​ក្នុង​ប្រយោជន៍​សាធារណៈជា​អតិបរមា​។​ តើ​ក្រោយបិទ​ទ្វារ ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​អាច​ទាញ​ប្រយោជន៍​សេដ្ឋ​កិច្ច​អ្វី​ខ្លះ?​

ឥណ្ឌា​ពិត​ជា​ចាប់​ជន​រ៉ូហ៊ីងយ៉ា​យក​ទៅ​ទម្លាក់​ចោល​ក្នុង​សមុទ្ទ​មែនឬ?

ឥណ្ឌា​ទំនង​ជា​ចាប់​ជនភៀសខ្លួន​​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ៤៣​នាក់ ទៅ​ទម្លាក់​ចោល​នៅក្នុង​សមុទ្

ឥណ្ឌា​ពិត​ជា​ចាប់​ជន​រ៉ូហ៊ីងយ៉ា​យក​ទៅ​ទម្លាក់​ចោល​ក្នុង​សមុទ្ទ​មែនឬ?

ឥណ្ឌា​ទំនង​ជា​ចាប់​ជនភៀសខ្លួន​​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ៤៣​នាក់ ទៅ​ទម្លាក់​ចោល​នៅក្នុង​សមុទ្ទ។ នេះ​បើ​តាម​អង្គការសហប្រជាជាតិ ក្រុមគ្រួសារ និងក្រុម​មេធាវី។ អ្នក​រាយការណ៍​​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ភូមា​បាន​ប្រកាស​បើក​អង្កេត​ជុំ​វិញ​ការ​សង្ស័យ​​នេះ ដោយ​បរិហារ​ថាជា​ទង្វើ​​មិន​អាច​ទទួល​យក​បាន។

លោកឡៃ ឈីងទឿ ថាតៃវ៉ាន់ត្រៀមខ្លួនសន្ទនា និងសហការ​​ជាមួយចិនដោយ​ស្មើភាព​ ដើម្បីបញ្ចៀសសង្គ្រាម

តៃវ៉ាន់បានត្រៀមខ្លួនជានិច្ច​ ដើម្បី​សន្ទនា និង​សហការជាមួយ​ចិន ដោយ​ស្មើភាព​គ្នា ដើម្បីបញ្ច

លោកឡៃ ឈីងទឿ ថាតៃវ៉ាន់ត្រៀមខ្លួនសន្ទនា និងសហការ​​ជាមួយចិនដោយ​ស្មើភាព​ ដើម្បីបញ្ចៀសសង្គ្រាម

តៃវ៉ាន់បានត្រៀមខ្លួនជានិច្ច​ ដើម្បី​សន្ទនា និង​សហការជាមួយ​ចិន ដោយ​ស្មើភាព​គ្នា ដើម្បីបញ្ចៀសសង្រ្គាម​។ តែទន្ទឹមនឹងនេះ តៃវ៉ាន់ក៏ត្រូវតែត្រៀម​ខ្លួន​ពង្រឹងសមត្ថភាពការពារជាតិដែរ​។​ នេះគឺជាសម្តីអះអាង​របស់​លោក​ ឡៃ ឈីងទឿ ប្រធានាធិបតីតៃវ៉ាន់ នៅក្នុង​ឱកាសខួបគម្រប់​មួយឆ្នាំនៃការចូលកាន់អំណាច​របស់លោក។ ចិន​បានប្រតិកម្មតបវិញថា ចិន​បើកផ្លូវសន្ទនា តែត្រូវតែមាន​លក្ខខណ្ឌ ដែល​ដើរលើផ្លូវនៃការឈានទៅបង្រួមបង្រួមចិនតែមួយ​។

ហ្កាហ្សា៖ សហគមន៍អន្តរជាតិរិះគន់ខ្លាំងឡើង ចំពោះទង្វើអមនុស្សធម៌របស់អ៊ីស្រាអែល

នៅថ្ងៃអង្គារទី​២០​ឧសភា ក្រុមប្រទេសលោកខាង​លិច បានបារាំង អង់គ្លេស កាណាដា បានរួមគ្នា​ថ្លែងសា

ហ្កាហ្សា៖ សហគមន៍អន្តរជាតិរិះគន់ខ្លាំងឡើង ចំពោះទង្វើអមនុស្សធម៌របស់អ៊ីស្រាអែល

នៅថ្ងៃអង្គារទី​២០​ឧសភា ក្រុមប្រទេសលោកខាង​លិច បានបារាំង អង់គ្លេស កាណាដា បានរួមគ្នា​ថ្លែងសារថ្កោលទោស​អ៊ីស្រាអែល និងបាន​​​ទាមទារ​ឲ្យ​អ៊ីស្រាអែល ត្រូវតែ​បិទបញ្ចប់​ប្រតិបត្តិការយោធា ហើយត្រូវ​​បើកផ្លូវ​ដឹកបញ្ជូនស្បៀងចូលទៅកាន់តំបន់ហ្កាហ្សា​។ សហភាពអឺរ៉ុប​កំពុងពិនិត្យ​មើលផងដែរ ទាក់ទិននឹងការគោរពសិទ្ធិមនុស្ស ដែលមានចែងនៅ​​ក្នុង​​កិច្ចព្រមព្រៀងរវាងអឺរ៉ុបនិងអ៊ីស្រាអែល។ ប្រតិកម្មជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិនេះ គឺបន្ទាប់ពី លោកនេតាន់យ៉ាហ៊ូ ​បានប្រកាសកាលពីថ្ងៃចន្ទ បើកប្រតិបត្តិការយោធា ចូលទៅទន្ទ្រានដើម្បីគ្រប់គ្រងតំបន់​ហ្កាហ្សាទាំងស្រុង។

សង្គ្រាម​អ៊ុយក្រែន៖ តើ​លោក​ត្រាំ​និង​លោក​ពូទីន​ជជែក​គ្នា​ពីរ​ម៉ោង​បានការ​អ្វីខ្លះ?

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្លាឌ

សង្គ្រាម​អ៊ុយក្រែន៖ តើ​លោក​ត្រាំ​និង​លោក​ពូទីន​ជជែក​គ្នា​ពីរ​ម៉ោង​បានការ​អ្វីខ្លះ?

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្លាឌី​មៀ ពូទីន នៅ​ថ្ងៃចន្ទទី​១៩​ឧសភា២០២៥។ ប្រធានាធិបតី​រុស្ស៊ី បាន​ចាត់​ទុកថា​ជា​កិច្ច​សន្ទនា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​និង​អត្ថប្រយោជន៍។ ចំណែក​លោក​ត្រាំ​ថា រុស្ស៊ី​និង​អ៊ុយក្រែន នឹង​ផ្តើម​ចរចា​ភ្លាម​ដើម្បី​ស្វែង​រក​​បទ​ឈប់​បាញ់។

វៀតណាមបង្ហាញជំនឿថា សមយុទ្ធនាគមាសជាផ្នែកមួយនៃការរក្សាសន្តិសុខក្នុងតំបន់

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាពេលថ្មីៗនេះថា កិច្ចសហក

វៀតណាមបង្ហាញជំនឿថា សមយុទ្ធនាគមាសជាផ្នែកមួយនៃការរក្សាសន្តិសុខក្នុងតំបន់

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាពេលថ្មីៗនេះថា កិច្ចសហការរវាងបណ្តាប្រទេសនានាគួរមានគោលដៅគាំទ្រសន្តិភាព និងសិ្ថរភាពនៅក្នុងតំបន់ និងនៅលើសកលលោកដោយស្របតាមច្បាប់អន្តរជាតិ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមយ៉ាងដូចនេះធ្វើឡើងស្របពេលដែលទ័ពកម្ពុជា និងចិនចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ «នាគមាស»២០២៥ ក្នុងបុព្វហេតុប្រឆាំងអំពើភេរវកម្ម និងគាំទ្រដល់កិច្ចការមនុស្សធម៌។ អ្នកជំនាញកិច្ចការអន្តរជាតិ និងភូមិសាស្ត្រនយោបាយយល់ថា ប្រតិកម្មរបស់វៀតណាមបានបង្ហាញពីក្តីបារម្ភមួយផ្នែក ក្រោមហេតុផលថា សមយុទ្ធកម្ពុជា និងចិនលើកនេះមានទ្រង់ទ្រាយធំជាងពេលមុន ខណៈវៀតណាមកំពុងបន្តមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង។

ហេតុអ្វីបានជាអ្នកលោត ឬធ្លាក់ពីលើអគារខ្ពស់ៗនៅកម្ពុជាភាគច្រើនជាជនបរទេស?

ជារឿយៗ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា គេតែងឃើញមានអ្នកលោត ឬធ្លាក់ពីលើអគា

ហេតុអ្វីបានជាអ្នកលោត ឬធ្លាក់ពីលើអគារខ្ពស់ៗនៅកម្ពុជាភាគច្រើនជាជនបរទេស?

ជារឿយៗ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា គេតែងឃើញមានអ្នកលោត ឬធ្លាក់ពីលើអគារខ្ពស់ដែលភាគច្រើនជាជនបរទេស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែឧសភានេះ មានជនបរទេសម្នាក់បានធ្លាក់ពីលើសណ្ឋាគារមួយនៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញបណ្តាលឲ្យស្លាប់ភា្លមៗ។ នៅប៉ុន្មានថ្ងៃមុននេះ មានស្ត្រីជនជាតិចិន និងខ្មែរបានធ្លាក់ពីលើអគារខ្ពស់ស្លាប់នៅភ្នំពេញដែរ។ ករណីនេះត្រូវបានអ្នកតាមដានសង្គមមើលឃើញថា គឺជារឿងគួរឲ្យភា្ញក់ផ្អើល និងត្រូវមានការស៊ើបអង្កេតឲ្យបានជាក់លាក់ដើម្បីទប់ស្កាត់ និងរកយុត្តិធម៌ជូនជនរងគ្រោះ ប្រសិនបើជារឿងឃាតកម្ម។

អឺរ៉ុបបានចុះកិច្ចព្រមព្រៀមគោលខ្ចីលុយរួមគ្នាប្រមាណ ១៥០ពាន់លានអឺរ៉ូដើម្បីទិញអាវុធ

នៅទីក្រុងព្រុយសែល ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស បានចុះកិច្ចព្រមព្រៀមគោល ដែលមានឈ្មោះថ

អឺរ៉ុបបានចុះកិច្ចព្រមព្រៀមគោលខ្ចីលុយរួមគ្នាប្រមាណ ១៥០ពាន់លានអឺរ៉ូដើម្បីទិញអាវុធ

នៅទីក្រុងព្រុយសែល ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស បានចុះកិច្ចព្រមព្រៀមគោល ដែលមានឈ្មោះថា «សកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប» ហៅកាត់ជាភាសាអង់គ្លេសថា SAFE កាលពីថ្ងៃចន្ទ ទី១៩ ឧសភា។ កិច្ចព្រមព្រៀងគោលនេះគឺជាស្ថិតក្នុងក្រមខណ្ឌកម្មវិធីកម្ចីហិរញ្ញវត្ថុរួមគ្នារបស់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ប្រមាណ ១៥០ពាន់លានអឺរ៉ូ ដើម្បីសម្រួលដល់ការទិញសព្វាវុធនិងការផលិតអាវុឌក្នុងទី្វបអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់មន្រ្តីការទូតអឺរ៉ុប។

៥ឆ្នាំក្រោយ Brexit សហភាព​អឺរ៉ុប​និង​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​“​ដៃគូយុទ្ធសាស្ត្រ​ថ្មី​”

អង់គ្លេសនិង​សហភាពអឺរ៉ុប​បានចុះកិច្ចព្រមព្រៀង​ “ដៃគូយុទ្ធសាស្ត្រថ្មី” ជាមួយគ្នា កាលពីថ្ងៃ

៥ឆ្នាំក្រោយ Brexit សហភាព​អឺរ៉ុប​និង​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​“​ដៃគូយុទ្ធសាស្ត្រ​ថ្មី​”

អង់គ្លេសនិង​សហភាពអឺរ៉ុប​បានចុះកិច្ចព្រមព្រៀង​ “ដៃគូយុទ្ធសាស្ត្រថ្មី” ជាមួយគ្នា កាលពីថ្ងៃចន្ទទី​១៩ឧសភា​។ ៥ឆ្នាំក្រោយ​ពីអង់គ្លេសបានចាកចេញ​ពីសហភាពភាពអឺរ៉ុប កិច្ចព្រមព្រៀងថ្មីនេះនឹងអនុញ្ញាតឲ្យភាគីទាំង​២ភ្ជាប់ទំនាក់ទំនង​ នៅក្នុងបរិបទ ​ដែល​បញ្ហា​សន្តិសុខ​នៅអឺរ៉ុបទាំងមូល ​កំពុងតែរងការគំរាម​កំហែង។

លោក នី សុខា៖ គួរមានការស៊ើបអង្កេតដោយតម្លាភាពលើការចាប់ខ្លួន លោក អ៊ុក ម៉ៅ

លោក អ៊ុក ម៉ៅ អ្នក​សារ​ព័ត៌​មាន​ម្នាក់​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​ត្រូវ​បាន​ឃុំខ្លួន​នៅយប់​

លោក នី សុខា៖ គួរមានការស៊ើបអង្កេតដោយតម្លាភាពលើការចាប់ខ្លួន លោក អ៊ុក ម៉ៅ

លោក អ៊ុក ម៉ៅ អ្នក​សារ​ព័ត៌​មាន​ម្នាក់​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​ត្រូវ​បាន​ឃុំខ្លួន​នៅយប់​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ឆ្នាំ​២០២៥ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ និង​បរិហារ​កេរ្តិ៍​។​ នេះ​បើ​តាម​សមាគម​អាដហុក​ដែល​យល់​ព្រម​ផ្តល់​មេធា​វី​ការ​ពារ​ក្តី​ជូន​ លោក អ៊ុក ម៉ៅ។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ នា​ថ្ងៃ​ទី២០ ខែ​ឧសភា ​លោក នី សុខា ប្រធាន​សមាគម​អាដហុក​យល់ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​រូប​នេះ​ធ្វើឡើង​ដោយ​ពុំ​ត្រឹម​ត្រូវ​ ព្រោះចាប់​ទាំង​ពាក់​កណ្តាល​អាធ្រាត្រ និង​ពុំ​បាន​បង្ហាញ​ដី​កា​ជា​មុន​។ ​ក្នុង​ន័យ​នេះ​ ​លោក​ នី​ សុខា ​បាន​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​បើក​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​លើ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌​មាន​ក្រីក្រ​អាយុ​៥៧​ឆ្នាំ​ លោក​ អ៊ុក​ ម៉ៅ​។

សង្គ្រាម​អ៊ុយក្រែន៖ តើ​លោក​ត្រាំ​និង​ពូទីន​ជជែក​គ្នា​ពីរ​ម៉ោង​បានការ​អ្វីខ្លះ?

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្លាឌ

សង្គ្រាម​អ៊ុយក្រែន៖ តើ​លោក​ត្រាំ​និង​ពូទីន​ជជែក​គ្នា​ពីរ​ម៉ោង​បានការ​អ្វីខ្លះ?

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្លាឌី​មៀ ពូទីន នៅ​ថ្ងៃចន្ទទី​១៩​ឧសភា២០២៥។ ប្រធានាធិបតី​រុស្ស៊ី បាន​ចាត់​ទុកថា​ជា​កិច្ច​សន្ទនា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​និង​អត្ថប្រយោជន៍។ ចំណែក​លោក​ត្រាំ​ថា រុស្ស៊ី​និង​អ៊ុយក្រែន នឹង​ផ្តើម​ចរចា​ភ្លាម​ដើម្បី​ស្វែង​រក​​បទ​ឈប់​បាញ់។

កម្មកររោងចក្រ Color Star បន្តការតវ៉ាពាក់ព័ន្ធនឹងការផ្លាស់ប្តូរកន្លែងធ្វើការថ្មី

កម្មករជាច្រើនរយនាក់នៅរោងចក្រ Color Star ផ្ទុះការតវ៉ាជាថ្មីនៅថ្ងៃអង្គារ ទី២០ ឧសភានេះ និងឈានដល់ការ

កម្មកររោងចក្រ Color Star បន្តការតវ៉ាពាក់ព័ន្ធនឹងការផ្លាស់ប្តូរកន្លែងធ្វើការថ្មី

កម្មករជាច្រើនរយនាក់នៅរោងចក្រ Color Star ផ្ទុះការតវ៉ាជាថ្មីនៅថ្ងៃអង្គារ ទី២០ ឧសភានេះ និងឈានដល់ការបិទកំណាត់ផ្លូវមួយកន្លែងក្នុងតំបន់ផ្សារព្រែកជ្រៃ ខណ្ឌដង្កោ ដោយសារការផ្លាស់ប្តូរទីតាំងរោងចក្រពីភ្នំពេញទៅទីតាំងថ្មីនៅស្រុកបាទីខេត្តតាកែវ។ ការតវ៉ាជាថ្មីនេះដោយពួកគេបារម្ភពីការបាត់បង់អត្ថប្រយោជន៍មួយចំនួនចំពោះការប្តូរទីតាំងរោងចក្រនេះ។

ភ្នំភ្លើង Laki-Laki នៅភាគខាងកើតឥណ្ឌូនេស៊ី បានផ្ទុះកម្រើកសាជាថ្មី

នៅឥណ្ឌូនេស៊ី ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះកម្រើកសាជាថ្មី នៅថ្ងៃចន្ទ ទី១៩ ឧសភា​ ដែលបានបញ្ចេញផ្សែ

ភ្នំភ្លើង Laki-Laki នៅភាគខាងកើតឥណ្ឌូនេស៊ី បានផ្ទុះកម្រើកសាជាថ្មី

នៅឥណ្ឌូនេស៊ី ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះកម្រើកសាជាថ្មី នៅថ្ងៃចន្ទ ទី១៩ ឧសភា​ ដែលបានបញ្ចេញផ្សែងអួរអាប់ទៅលើអាកាស កម្ពស់ជាង ១គីឡូម៉ែត្រ។ អាជ្ញាធរឥណ្ឌូនេស៊ីបានទាញសញ្ញាអាសន្នកំរិតខ្ពស់ ណែនាំឲ្យប្រជាជនពាក់ម៉ាស និង ហាមមិនឲ្យអ្នកទេសចរចូលទៅក្បែរតំបន់គ្រោះថ្នាក់។

លោកចូ បៃដិន មានជំងឺ​មហារីប្រូស្តាត​ ក្នុងកម្រិតមួយ​​ធ្ងន់ធ្ងរ

លោកចូ បៃដិន អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវបានក្រុមគ្រូពេទ្យ រកឃើញថាមាន​ជំងឺមហារីក​ប

លោកចូ បៃដិន មានជំងឺ​មហារីប្រូស្តាត​ ក្នុងកម្រិតមួយ​​ធ្ងន់ធ្ងរ

លោកចូ បៃដិន អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវបានក្រុមគ្រូពេទ្យ រកឃើញថាមាន​ជំងឺមហារីក​ប្រូស្តាត ក្នុងកម្រិតមួយធ្ងន់ធ្ងរ។ មានអាយុ ៨២ឆ្នាំ សុខភាពរបស់លោកចូ បៃដិន បានចុះទ្រុឌទ្រោម តាំងតែពីចុងអាណត្តិប្រធានាធិបតីរបស់លោក មុននឹងលោក​បានសម្រេចចិត្ត ​មិនឈរឈ្មោះម្តងទៀត។ ផ្អែកតាមគ្រូពេទ្យជំនាញ ជំងឺមហារីករបស់​លោកចូ បៃដិន បានរីករាលដាលជា «ម៉េតាស្តាស​ក្នុងឆ្អឹង​»។

តើការស្វាគមន៍ និងបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសឆ្លុះបញ្ចាំងពីអ្វីខ្លះ?

តាម​គម្រោង ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ​នឹង​ទៅ​ប្រទេស​ជប៉ុន​នាថ្ងៃ​ទី​៣០ ខែ

តើការស្វាគមន៍ និងបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសឆ្លុះបញ្ចាំងពីអ្វីខ្លះ?

តាម​គម្រោង ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ​នឹង​ទៅ​ប្រទេស​ជប៉ុន​នាថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៥ ដើម្បី​ចូល​រួម​នៅ​ក្នុង​សន្និសីទ​អន្តរ​ជាតិ​។​ ជា​ការ​កត់​សម្គាល់​ នៅ​ពេល​ដែល​មាន​មេដឹក​នាំ​កម្ពុជា​ចេញ​ទៅ​ក្រៅ​ប្រទេស​ម្តងៗ គេ​សង្កេត​ឃើញ​មាន​ពល​រដ្ឋ​ខ្មែរ​មួយ​ក្រុម​ចេញ​មុខ​ប្រកាស​ទទួល​ស្វាគមន៍​ ខណៈ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ទៀត​ដែល​នៅ​ក្រៅប្រទេស​ស្រាប់​ចេញ​មុខ​ប្រកាស​ធ្វើ​បាតុកម្ម​។​ តើសកម្ម​ភាព​ទាំង​ពីរ​នេះ​ឆ្លុះ​បញ្ចាំង​យ៉ាង​ណា​ពី​ស្ថាន​ភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​ថា តើ​សកម្មភាព​ទាំង​ពីរ​នេះ​ចំណេញ ឬ​ខាត​សម្រាប់​កម្ពុជា​?

តន្ត្រី «បង្សុកូល» ​ដ៏ធំ​របស់កម្ពុជា​ត្រៀម​​សម្តែង​ជាថ្មី​នៅ​ទីក្រុង​​ម៉ុងរ៉េអាល់

ក្នុងឱកាសរំលឹកខួប៥០ឆ្នាំ ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ស្នាដៃ​តន្ត្រី​“បង្សុកូល”​ ដ៏ល្បីឈ្មោះ​របស

តន្ត្រី «បង្សុកូល» ​ដ៏ធំ​របស់កម្ពុជា​ត្រៀម​​សម្តែង​ជាថ្មី​នៅ​ទីក្រុង​​ម៉ុងរ៉េអាល់

ក្នុងឱកាសរំលឹកខួប៥០ឆ្នាំ ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ស្នាដៃ​តន្ត្រី​“បង្សុកូល”​ ដ៏ល្បីឈ្មោះ​របស់កម្ពុជា​ ដែលដឹកនាំនិពន្ធនិង​សម្តែង​ដោយក្រុម​សិល្បកររបស់​លោក​បណ្ឌិត​​ហ៊ឹម សុភី​ និងសមិទ្ធិករលោក​ប៉ាន់ រិទ្ធី​ កំពុង​ត្រៀមខ្លួនចាកចេញទៅសម្តែងថ្នាក់ពិភពលោក​ជាថ្មី​​ នៅក្នុងមហោស្រពសិល្បៈ​កម្ពុជា​ នាទីក្រុង​ម៉ុងរ៉េអាល់​។ ការប្រគំ​តន្ត្រី​“បង្សុកូល”​ ដែល​​រួម​មានការ​សម្តែង​​ជាមួយ​សិល្បករ​​អន្តរជាតិ​​ផ្សេ​ង​ៗទៀត​ ក្នុងគោលបំណង​ឧទ្ទិសវិញ្ញាណ​ក្ខន្ត​ដល់​ជនរងគ្រោះខ្មែរ​​ក្នុង​របប​ខ្មែរក្រហម​និងការរស់ឡើងវិញ​នៃតន្ត្រី​កម្ពុជា​​ នឹង​ត្រូវ​រៀបចំធ្វើ​ឡើង​ជាថ្មី​នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥​​ខាងមុខនេះ ដោយ​អង្គការសិល្ប:ខ្មែរអមត:​​រួមសហការ​​ជាមួយ​អង្គការ​ Connexion Champa​ របស់សហគមន៍ខ្មែរនៅប្រទេសកាណាដា។ 

HRW ថា ជប៉ុនត្រូវតែសង្កត់កម្ពុជាឲ្យគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឬ Human Rights Watch បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ឧសភាដោយជំ

HRW ថា ជប៉ុនត្រូវតែសង្កត់កម្ពុជាឲ្យគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឬ Human Rights Watch បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ឧសភាដោយជំរុញនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហ៊ីកេរុ អ៊ីស្ហ៊ីបា បរិហារបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេលដែលនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន ម៉ាណែតទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននាចុងខែឧសភានេះ។ Human Rights Watch យល់ថា ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងជាម្ចាស់ជំនួយធំមួយរបស់កម្ពុជា ជប៉ុនមិនត្រូវអោបដៃ ឬបើកភ្លើងខៀវឲ្យរដ្ឋាភិបាលកម្ពុជាបន្តយុទ្ធសាស្ត្រកៀបសង្កត់ និងរំលោភបំពានសិទ្ធិមនុស្សតាមតែចិត្តទៀតឡើយ។

Get more results via ClueGoal