វៀតណាមបង្ហាញជំនឿថា សមយុទ្ធនាគមាសជាផ្នែកមួយនៃការរក្សាសន្តិសុខក្នុងតំបន់
newsare.net
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាពេលថ្មីៗនេះថា កិច្ចសហកវៀតណាមបង្ហាញជំនឿថា សមយុទ្ធនាគមាសជាផ្នែកមួយនៃការរក្សាសន្តិសុខក្នុងតំបន់
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាពេលថ្មីៗនេះថា កិច្ចសហការរវាងបណ្តាប្រទេសនានាគួរមានគោលដៅគាំទ្រសន្តិភាព និងសិ្ថរភាពនៅក្នុងតំបន់ និងនៅលើសកលលោកដោយស្របតាមច្បាប់អន្តរជាតិ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមយ៉ាងដូចនេះធ្វើឡើងស្របពេលដែលទ័ពកម្ពុជា និងចិនចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ «នាគមាស»២០២៥ ក្នុងបុព្វហេតុប្រឆាំងអំពើភេរវកម្ម និងគាំទ្រដល់កិច្ចការមនុស្សធម៌។ អ្នកជំនាញកិច្ចការអន្តរជាតិ និងភូមិសាស្ត្រនយោបាយយល់ថា ប្រតិកម្មរបស់វៀតណាមបានបង្ហាញពីក្តីបារម្ភមួយផ្នែក ក្រោមហេតុផលថា សមយុទ្ធកម្ពុជា និងចិនលើកនេះមានទ្រង់ទ្រាយធំជាងពេលមុន ខណៈវៀតណាមកំពុងបន្តមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង។ Read more