Cambodia



ជំងឺ​មិនឆ្លងកំពុង​ក្លាយ​ជាជំងឺ​រាតត្បាត​ថ្មី?

អាជ្ញាធរ​សុខាភិបាលកម្ពុជា​ បាន​អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​កំណើន​ជំងឺ​មិនឆ្លង​ ដែល​

ឆ្នាំ​២០២៤ ជនរងគ្រោះ​ស្លាប់​ដោយ​អាវុធគ្រាប់​ផ្ទុះ បាន​កើនឡើង​៦០%

ប្រជាជនស៊ីវីលស្លាប់​ដោយ​អាវុធគ្រាប់ផ្ទុះ បានកើនចំនួន​ដល់ទៅ​៦០% នៅក្នុងឆ្នាំ​២០២៤។ នេះបើផ្

ឆ្នាំ​២០២៤ ជនរងគ្រោះ​ស្លាប់​ដោយ​អាវុធគ្រាប់​ផ្ទុះ បាន​កើនឡើង​៦០%

ប្រជាជនស៊ីវីលស្លាប់​ដោយ​អាវុធគ្រាប់ផ្ទុះ បានកើនចំនួន​ដល់ទៅ​៦០% នៅក្នុងឆ្នាំ​២០២៤។ នេះបើផ្អែកតាម​របាយការណ៍​មួយ​ របស់អង្គការ​ឃ្លាំមើលអាវុធគ្រាប់​ផ្ទុះ ចេញផ្សាយ​កាលពីរសៀលថ្ងៃទី​២១ឧសភា​។ ២ភាគ៣នៃជនរងគ្រោះ​ដែលស្លាប់ដោយ​អាវុធគ្រាប់​ផ្ទុះទាំងនេះ គឺស្ថិតនៅតំបន់ហ្កាហ្សានិង​តំបន់​ស៊ីហ្សកដានី​។

លោក ប្រាក់ សុខុនថា កម្ពុជាពិចារណាកែសម្រួលនយោបាយការបរទេសដើម្បីឆ្លើយតបនឹងវិបត្តិសកល

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់

លោក ប្រាក់ សុខុនថា កម្ពុជាពិចារណាកែសម្រួលនយោបាយការបរទេសដើម្បីឆ្លើយតបនឹងវិបត្តិសកល

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួនដែលអាមេរិកធ្លាប់ជារដ្ឋសមាជិក និងហត្ថលេខី។ លោក ប្រាក់ សុខុនបញ្ជាក់ដូច្នេះនៅក្នុងសិក្ខាសាលាមួយស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ព្រៃ​ត្រូពិក​រង​កា​របំផ្លាញខ្លាំង​ដល់​កំពូល ដោយបាតុភូត​ភ្លើង​ឆេះ​ព្រៃ

តំបន់​ត្រូពិក​​​បាន​បាត់​បង់​ព្រៃ​អស់​​៦លាន​៧​សែន​ហិចតា នៅ​ឆ្នាំ​២០២៤ ពោល​គឺ​ជា​ការ​បាត

ព្រៃ​ត្រូពិក​រង​កា​របំផ្លាញខ្លាំង​ដល់​កំពូល ដោយបាតុភូត​ភ្លើង​ឆេះ​ព្រៃ

តំបន់​ត្រូពិក​​​បាន​បាត់​បង់​ព្រៃ​អស់​​៦លាន​៧​សែន​ហិចតា នៅ​ឆ្នាំ​២០២៤ ពោល​គឺ​ជា​ការ​បាត់​បង់​ព្រៃដ៏​​ច្រើនខ្លាំង​មិន​ធ្លាប់​មាន និង​ច្រើន​​ជាង​ឆ្នាំ​២០២៣​ដល់​ទៅ​៨០%។ ​ការ​ប្រែប្រួល​អាកាសធាតុ ការ​ឡើង​កម្តៅនៃ​ភព​ផែន​ដី ដែល​សម្រួល​ឱ្យ​មាន​បាតុភូត​ភ្លើង​ឆេះ​ព្រៃ ជាមូលហេតុ​ធំ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​ World Resources Institute សហការ​ជាមួយ​សាកលវិទ្យាល័យ​Maryland។

សហភាពអឺរ៉ុប សម្រេច​​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំងស្រុង​​ចេញពី​ប្រទេស​​ស៊ីរី

ប៉ុន្មានថ្ងៃ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសដកទណ្ឌកម្ម​សេដ្ឋកិច្ចទាំងអស់ ចេញពីប្រទេស​​ស៊ី

សហភាពអឺរ៉ុប សម្រេច​​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំងស្រុង​​ចេញពី​ប្រទេស​​ស៊ីរី

ប៉ុន្មានថ្ងៃ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសដកទណ្ឌកម្ម​សេដ្ឋកិច្ចទាំងអស់ ចេញពីប្រទេស​​ស៊ីរី  គឺដល់វេន​សហភាពអឺរ៉ុបម្តង ដែល​បានសម្រេច​នៅថ្ងៃ​ពុធទី​២១ឧសភានេះ។​ ផ្អែកតាមលោកស្រីប្រមុខ​ការទូតសហភាពអឺរ៉ុប​ ការសម្រេចនេះ​ គឺអឺរ៉ុបមានបំណងជួយ​ដល់​ប្រជាជន​ស៊ីរី ដើម្បីកសាងប្រទេស នៅក្នុងរបបនយោបាយថ្មី​ ជាមួយ​នឹង​សន្តិភាព​និង​​ការបង្រួបបង្រួមគ្នា​។​

លោក ឃួង ស្រេង៖ ភ្នំពេញនឹងអាចទប់ទល់ការជន់លិចសម្រាប់ទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ

កាលពីដើមខែឧសភា ឆ្នាំ២០២៥ នេះ សាលារាជធានីភ្នំពេញបានជូនដំណឹងស្តីពីវឌ្ឍនភាពនៃការងាររបស់ខ្លួ

លោក ឃួង ស្រេង៖ ភ្នំពេញនឹងអាចទប់ទល់ការជន់លិចសម្រាប់ទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ

កាលពីដើមខែឧសភា ឆ្នាំ២០២៥ នេះ សាលារាជធានីភ្នំពេញបានជូនដំណឹងស្តីពីវឌ្ឍនភាពនៃការងាររបស់ខ្លួនទាក់នឹងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកដើម្បីចៀសវាងការជន់លិចរាជធានីភ្នំពេញ។ គម្រោងនេះសម្រេចបាន៨០% នៃផែនការហើយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រាជធានីភ្នំពេញអាចទប់ទល់ការជន់លិចបានសម្រាប់កំរិតទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ និងថា ការរំដោះទឹកពីរាជធានីភ្នំពេញនឹងទទួលបានជោគជ័យច្រើន នៅពេលគម្រោងនេះត្រូវបញ្ចប់ក្នុងរយៈពេល ២ខែខាងមុខ៕

ឥណ្ឌូណេស៊ី និងកម្ពុជាគ្រោងចុះអនុស្សារណៈយោគយល់ទប់ស្កាត់អំពើឆបោកអនឡាញ

រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto បានប្រកាសក្នុងថ្ងៃអង្គារ ទី២០ ឧសភាថា រដ្ឋាភិប

ឥណ្ឌូណេស៊ី និងកម្ពុជាគ្រោងចុះអនុស្សារណៈយោគយល់ទប់ស្កាត់អំពើឆបោកអនឡាញ

រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto បានប្រកាសក្នុងថ្ងៃអង្គារ ទី២០ ឧសភាថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់ជាមួយភាគីកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា។ អ្នកតាមដានសង្គមកម្ពុជាបានវាយតម្លៃថា អនុស្សារណៈយោគយល់នេះជាជំហានដំបូងក្នុងការឆ្លើយតបនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មផ្សេងទៀតក្នុងតំបន់ និងថា ភាគីទាំងពីរកម្ពុជា ឥណ្ឌូណេស៊ីក៏គួរចាប់យកយន្តការអាស៊ានដែលអាចបង្ក្រាបឧក្រិដ្ឋម្មក្នុងវិសាលភាពទូលំទូលាយមួយឈានទៅកាត់ផ្តាច់ខ្សែបណ្តាញរបស់ពួកឧក្រិដ្ឋជន។

ក្រោយបិទទ្វារ តើព្រលានយន្តហោះអន្តរជាតិភ្នំពេញអាចទាញប្រយោជន៍សេដ្ឋកិច្ចអ្វីខ្លះ?

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេ

ក្រោយបិទទ្វារ តើព្រលានយន្តហោះអន្តរជាតិភ្នំពេញអាចទាញប្រយោជន៍សេដ្ឋកិច្ចអ្វីខ្លះ?

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ត្រូវ​រក្សា​នូវ​តម្លៃ​ប្រវត្តិ​សាស្ត្រ​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ជា​អតិបរមា និង​បញ្ជាក់​ច្បាស់​ៗ​ថា មិន​មាន​គម្រោង​លក់​ព្រលាន​យន្ត​ហោះនេះ​ទេ។ ​ទន្ទឹមគ្នា​នេះ លោក ហ៊ុន ម៉ាណែត ក៏បាន​លើក​ឡើង​ពី​ផែន​ការ​ទៅ​ថ្ងៃខាង​មុខ ​ក្រោយ​ពី​ព្រលាន​យន្ត​ហោះ​មួយ​នេះ​បិទ​ទ្វារ​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥​។​ ផែន​ការ​ទី១​ រក្សា​ទុក​ព្រលាន​យន្ត​ហោះនេះ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ទី២ ទុក​សម្រាប់​ចុះចត​យន្ត​ហោះនៅ​ពេល​អាសន្ន និង​ទី៣ ​អនុញ្ញាត​ឲ្យពលរដ្ឋ​ប្រើ​ប្រាស់​ក្នុង​ប្រយោជន៍​សាធារណៈជា​អតិបរមា​។​ តើ​ក្រោយបិទ​ទ្វារ ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​អាច​ទាញ​ប្រយោជន៍​សេដ្ឋ​កិច្ច​អ្វី​ខ្លះ?​

ឥណ្ឌា​ពិត​ជា​ចាប់​ជន​រ៉ូហ៊ីងយ៉ា​យក​ទៅ​ទម្លាក់​ចោល​ក្នុង​សមុទ្ទ​មែនឬ?

ឥណ្ឌា​ទំនង​ជា​ចាប់​ជនភៀសខ្លួន​​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ៤៣​នាក់ ទៅ​ទម្លាក់​ចោល​នៅក្នុង​សមុទ្

ឥណ្ឌា​ពិត​ជា​ចាប់​ជន​រ៉ូហ៊ីងយ៉ា​យក​ទៅ​ទម្លាក់​ចោល​ក្នុង​សមុទ្ទ​មែនឬ?

ឥណ្ឌា​ទំនង​ជា​ចាប់​ជនភៀសខ្លួន​​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ៤៣​នាក់ ទៅ​ទម្លាក់​ចោល​នៅក្នុង​សមុទ្ទ។ នេះ​បើ​តាម​អង្គការសហប្រជាជាតិ ក្រុមគ្រួសារ និងក្រុម​មេធាវី។ អ្នក​រាយការណ៍​​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ភូមា​បាន​ប្រកាស​បើក​អង្កេត​ជុំ​វិញ​ការ​សង្ស័យ​​នេះ ដោយ​បរិហារ​ថាជា​ទង្វើ​​មិន​អាច​ទទួល​យក​បាន។

លោកឡៃ ឈីងទឿ ថាតៃវ៉ាន់ត្រៀមខ្លួនសន្ទនា និងសហការ​​ជាមួយចិនដោយ​ស្មើភាព​ ដើម្បីបញ្ចៀសសង្គ្រាម

តៃវ៉ាន់បានត្រៀមខ្លួនជានិច្ច​ ដើម្បី​សន្ទនា និង​សហការជាមួយ​ចិន ដោយ​ស្មើភាព​គ្នា ដើម្បីបញ្ច

លោកឡៃ ឈីងទឿ ថាតៃវ៉ាន់ត្រៀមខ្លួនសន្ទនា និងសហការ​​ជាមួយចិនដោយ​ស្មើភាព​ ដើម្បីបញ្ចៀសសង្គ្រាម

តៃវ៉ាន់បានត្រៀមខ្លួនជានិច្ច​ ដើម្បី​សន្ទនា និង​សហការជាមួយ​ចិន ដោយ​ស្មើភាព​គ្នា ដើម្បីបញ្ចៀសសង្រ្គាម​។ តែទន្ទឹមនឹងនេះ តៃវ៉ាន់ក៏ត្រូវតែត្រៀម​ខ្លួន​ពង្រឹងសមត្ថភាពការពារជាតិដែរ​។​ នេះគឺជាសម្តីអះអាង​របស់​លោក​ ឡៃ ឈីងទឿ ប្រធានាធិបតីតៃវ៉ាន់ នៅក្នុង​ឱកាសខួបគម្រប់​មួយឆ្នាំនៃការចូលកាន់អំណាច​របស់លោក។ ចិន​បានប្រតិកម្មតបវិញថា ចិន​បើកផ្លូវសន្ទនា តែត្រូវតែមាន​លក្ខខណ្ឌ ដែល​ដើរលើផ្លូវនៃការឈានទៅបង្រួមបង្រួមចិនតែមួយ​។

ហ្កាហ្សា៖ សហគមន៍អន្តរជាតិរិះគន់ខ្លាំងឡើង ចំពោះទង្វើអមនុស្សធម៌របស់អ៊ីស្រាអែល

នៅថ្ងៃអង្គារទី​២០​ឧសភា ក្រុមប្រទេសលោកខាង​លិច បានបារាំង អង់គ្លេស កាណាដា បានរួមគ្នា​ថ្លែងសា

ហ្កាហ្សា៖ សហគមន៍អន្តរជាតិរិះគន់ខ្លាំងឡើង ចំពោះទង្វើអមនុស្សធម៌របស់អ៊ីស្រាអែល

នៅថ្ងៃអង្គារទី​២០​ឧសភា ក្រុមប្រទេសលោកខាង​លិច បានបារាំង អង់គ្លេស កាណាដា បានរួមគ្នា​ថ្លែងសារថ្កោលទោស​អ៊ីស្រាអែល និងបាន​​​ទាមទារ​ឲ្យ​អ៊ីស្រាអែល ត្រូវតែ​បិទបញ្ចប់​ប្រតិបត្តិការយោធា ហើយត្រូវ​​បើកផ្លូវ​ដឹកបញ្ជូនស្បៀងចូលទៅកាន់តំបន់ហ្កាហ្សា​។ សហភាពអឺរ៉ុប​កំពុងពិនិត្យ​មើលផងដែរ ទាក់ទិននឹងការគោរពសិទ្ធិមនុស្ស ដែលមានចែងនៅ​​ក្នុង​​កិច្ចព្រមព្រៀងរវាងអឺរ៉ុបនិងអ៊ីស្រាអែល។ ប្រតិកម្មជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិនេះ គឺបន្ទាប់ពី លោកនេតាន់យ៉ាហ៊ូ ​បានប្រកាសកាលពីថ្ងៃចន្ទ បើកប្រតិបត្តិការយោធា ចូលទៅទន្ទ្រានដើម្បីគ្រប់គ្រងតំបន់​ហ្កាហ្សាទាំងស្រុង។

សង្គ្រាម​អ៊ុយក្រែន៖ តើ​លោក​ត្រាំ​និង​លោក​ពូទីន​ជជែក​គ្នា​ពីរ​ម៉ោង​បានការ​អ្វីខ្លះ?

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្លាឌ

សង្គ្រាម​អ៊ុយក្រែន៖ តើ​លោក​ត្រាំ​និង​លោក​ពូទីន​ជជែក​គ្នា​ពីរ​ម៉ោង​បានការ​អ្វីខ្លះ?

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្លាឌី​មៀ ពូទីន នៅ​ថ្ងៃចន្ទទី​១៩​ឧសភា២០២៥។ ប្រធានាធិបតី​រុស្ស៊ី បាន​ចាត់​ទុកថា​ជា​កិច្ច​សន្ទនា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​និង​អត្ថប្រយោជន៍។ ចំណែក​លោក​ត្រាំ​ថា រុស្ស៊ី​និង​អ៊ុយក្រែន នឹង​ផ្តើម​ចរចា​ភ្លាម​ដើម្បី​ស្វែង​រក​​បទ​ឈប់​បាញ់។

វៀតណាមបង្ហាញជំនឿថា សមយុទ្ធនាគមាសជាផ្នែកមួយនៃការរក្សាសន្តិសុខក្នុងតំបន់

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាពេលថ្មីៗនេះថា កិច្ចសហក

វៀតណាមបង្ហាញជំនឿថា សមយុទ្ធនាគមាសជាផ្នែកមួយនៃការរក្សាសន្តិសុខក្នុងតំបន់

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាពេលថ្មីៗនេះថា កិច្ចសហការរវាងបណ្តាប្រទេសនានាគួរមានគោលដៅគាំទ្រសន្តិភាព និងសិ្ថរភាពនៅក្នុងតំបន់ និងនៅលើសកលលោកដោយស្របតាមច្បាប់អន្តរជាតិ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមយ៉ាងដូចនេះធ្វើឡើងស្របពេលដែលទ័ពកម្ពុជា និងចិនចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ «នាគមាស»២០២៥ ក្នុងបុព្វហេតុប្រឆាំងអំពើភេរវកម្ម និងគាំទ្រដល់កិច្ចការមនុស្សធម៌។ អ្នកជំនាញកិច្ចការអន្តរជាតិ និងភូមិសាស្ត្រនយោបាយយល់ថា ប្រតិកម្មរបស់វៀតណាមបានបង្ហាញពីក្តីបារម្ភមួយផ្នែក ក្រោមហេតុផលថា សមយុទ្ធកម្ពុជា និងចិនលើកនេះមានទ្រង់ទ្រាយធំជាងពេលមុន ខណៈវៀតណាមកំពុងបន្តមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង។

ហេតុអ្វីបានជាអ្នកលោត ឬធ្លាក់ពីលើអគារខ្ពស់ៗនៅកម្ពុជាភាគច្រើនជាជនបរទេស?

ជារឿយៗ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា គេតែងឃើញមានអ្នកលោត ឬធ្លាក់ពីលើអគា

ហេតុអ្វីបានជាអ្នកលោត ឬធ្លាក់ពីលើអគារខ្ពស់ៗនៅកម្ពុជាភាគច្រើនជាជនបរទេស?

ជារឿយៗ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា គេតែងឃើញមានអ្នកលោត ឬធ្លាក់ពីលើអគារខ្ពស់ដែលភាគច្រើនជាជនបរទេស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែឧសភានេះ មានជនបរទេសម្នាក់បានធ្លាក់ពីលើសណ្ឋាគារមួយនៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញបណ្តាលឲ្យស្លាប់ភា្លមៗ។ នៅប៉ុន្មានថ្ងៃមុននេះ មានស្ត្រីជនជាតិចិន និងខ្មែរបានធ្លាក់ពីលើអគារខ្ពស់ស្លាប់នៅភ្នំពេញដែរ។ ករណីនេះត្រូវបានអ្នកតាមដានសង្គមមើលឃើញថា គឺជារឿងគួរឲ្យភា្ញក់ផ្អើល និងត្រូវមានការស៊ើបអង្កេតឲ្យបានជាក់លាក់ដើម្បីទប់ស្កាត់ និងរកយុត្តិធម៌ជូនជនរងគ្រោះ ប្រសិនបើជារឿងឃាតកម្ម។

លោក ហ៊ុន ម៉ាណែតស្នើឲ្យបន្ថយការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជា

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតស្នើឲ្យក្រសួងរ៉ែ និងថាមពលពិនិត្យ

លោក ហ៊ុន ម៉ាណែតស្នើឲ្យបន្ថយការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជា

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតស្នើឲ្យក្រសួងរ៉ែ និងថាមពលពិនិត្យមើលឡើងវិញលើការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជា។ ការស្នើដូចនេះដោយលោក ហ៊ុន ម៉ាណែត សង្កេតឃើញថា ក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជាអាចបំពេញតម្រូវការក្នុងស្រុក និងថា បើរដ្ឋបន្តផ្តល់អាជ្ញាបណ្ណកាន់តែច្រើនថែមទៀត នោះក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជាអាចប្រឈមនឹងការដួលរលំ។

អឺរ៉ុបបានចុះកិច្ចព្រមព្រៀមគោលខ្ចីលុយរួមគ្នាប្រមាណ ១៥០ពាន់លានអឺរ៉ូដើម្បីទិញអាវុធ

នៅទីក្រុងព្រុយសែល ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស បានចុះកិច្ចព្រមព្រៀមគោល ដែលមានឈ្មោះថ

អឺរ៉ុបបានចុះកិច្ចព្រមព្រៀមគោលខ្ចីលុយរួមគ្នាប្រមាណ ១៥០ពាន់លានអឺរ៉ូដើម្បីទិញអាវុធ

នៅទីក្រុងព្រុយសែល ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស បានចុះកិច្ចព្រមព្រៀមគោល ដែលមានឈ្មោះថា «សកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប» ហៅកាត់ជាភាសាអង់គ្លេសថា SAFE កាលពីថ្ងៃចន្ទ ទី១៩ ឧសភា។ កិច្ចព្រមព្រៀងគោលនេះគឺជាស្ថិតក្នុងក្រមខណ្ឌកម្មវិធីកម្ចីហិរញ្ញវត្ថុរួមគ្នារបស់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ប្រមាណ ១៥០ពាន់លានអឺរ៉ូ ដើម្បីសម្រួលដល់ការទិញសព្វាវុធនិងការផលិតអាវុឌក្នុងទី្វបអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់មន្រ្តីការទូតអឺរ៉ុប។

៥ឆ្នាំក្រោយ Brexit សហភាព​អឺរ៉ុប​និង​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​“​ដៃគូយុទ្ធសាស្ត្រ​ថ្មី​”

អង់គ្លេសនិង​សហភាពអឺរ៉ុប​បានចុះកិច្ចព្រមព្រៀង​ “ដៃគូយុទ្ធសាស្ត្រថ្មី” ជាមួយគ្នា កាលពីថ្ងៃ

៥ឆ្នាំក្រោយ Brexit សហភាព​អឺរ៉ុប​និង​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​“​ដៃគូយុទ្ធសាស្ត្រ​ថ្មី​”

អង់គ្លេសនិង​សហភាពអឺរ៉ុប​បានចុះកិច្ចព្រមព្រៀង​ “ដៃគូយុទ្ធសាស្ត្រថ្មី” ជាមួយគ្នា កាលពីថ្ងៃចន្ទទី​១៩ឧសភា​។ ៥ឆ្នាំក្រោយ​ពីអង់គ្លេសបានចាកចេញ​ពីសហភាពភាពអឺរ៉ុប កិច្ចព្រមព្រៀងថ្មីនេះនឹងអនុញ្ញាតឲ្យភាគីទាំង​២ភ្ជាប់ទំនាក់ទំនង​ នៅក្នុងបរិបទ ​ដែល​បញ្ហា​សន្តិសុខ​នៅអឺរ៉ុបទាំងមូល ​កំពុងតែរងការគំរាម​កំហែង។

លោក នី សុខា៖ គួរមានការស៊ើបអង្កេតដោយតម្លាភាពលើការចាប់ខ្លួន លោក អ៊ុក ម៉ៅ

លោក អ៊ុក ម៉ៅ អ្នក​សារ​ព័ត៌​មាន​ម្នាក់​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​ត្រូវ​បាន​ឃុំខ្លួន​នៅយប់​

លោក នី សុខា៖ គួរមានការស៊ើបអង្កេតដោយតម្លាភាពលើការចាប់ខ្លួន លោក អ៊ុក ម៉ៅ

លោក អ៊ុក ម៉ៅ អ្នក​សារ​ព័ត៌​មាន​ម្នាក់​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​ត្រូវ​បាន​ឃុំខ្លួន​នៅយប់​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ឆ្នាំ​២០២៥ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ និង​បរិហារ​កេរ្តិ៍​។​ នេះ​បើ​តាម​សមាគម​អាដហុក​ដែល​យល់​ព្រម​ផ្តល់​មេធា​វី​ការ​ពារ​ក្តី​ជូន​ លោក អ៊ុក ម៉ៅ។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ នា​ថ្ងៃ​ទី២០ ខែ​ឧសភា ​លោក នី សុខា ប្រធាន​សមាគម​អាដហុក​យល់ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​រូប​នេះ​ធ្វើឡើង​ដោយ​ពុំ​ត្រឹម​ត្រូវ​ ព្រោះចាប់​ទាំង​ពាក់​កណ្តាល​អាធ្រាត្រ និង​ពុំ​បាន​បង្ហាញ​ដី​កា​ជា​មុន​។ ​ក្នុង​ន័យ​នេះ​ ​លោក​ នី​ សុខា ​បាន​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​បើក​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​លើ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌​មាន​ក្រីក្រ​អាយុ​៥៧​ឆ្នាំ​ លោក​ អ៊ុក​ ម៉ៅ​។

សង្គ្រាម​អ៊ុយក្រែន៖ តើ​លោក​ត្រាំ​និង​ពូទីន​ជជែក​គ្នា​ពីរ​ម៉ោង​បានការ​អ្វីខ្លះ?

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្លាឌ

សង្គ្រាម​អ៊ុយក្រែន៖ តើ​លោក​ត្រាំ​និង​ពូទីន​ជជែក​គ្នា​ពីរ​ម៉ោង​បានការ​អ្វីខ្លះ?

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្លាឌី​មៀ ពូទីន នៅ​ថ្ងៃចន្ទទី​១៩​ឧសភា២០២៥។ ប្រធានាធិបតី​រុស្ស៊ី បាន​ចាត់​ទុកថា​ជា​កិច្ច​សន្ទនា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​និង​អត្ថប្រយោជន៍។ ចំណែក​លោក​ត្រាំ​ថា រុស្ស៊ី​និង​អ៊ុយក្រែន នឹង​ផ្តើម​ចរចា​ភ្លាម​ដើម្បី​ស្វែង​រក​​បទ​ឈប់​បាញ់។

កម្មកររោងចក្រ Color Star បន្តការតវ៉ាពាក់ព័ន្ធនឹងការផ្លាស់ប្តូរកន្លែងធ្វើការថ្មី

កម្មករជាច្រើនរយនាក់នៅរោងចក្រ Color Star ផ្ទុះការតវ៉ាជាថ្មីនៅថ្ងៃអង្គារ ទី២០ ឧសភានេះ និងឈានដល់ការ

កម្មកររោងចក្រ Color Star បន្តការតវ៉ាពាក់ព័ន្ធនឹងការផ្លាស់ប្តូរកន្លែងធ្វើការថ្មី

កម្មករជាច្រើនរយនាក់នៅរោងចក្រ Color Star ផ្ទុះការតវ៉ាជាថ្មីនៅថ្ងៃអង្គារ ទី២០ ឧសភានេះ និងឈានដល់ការបិទកំណាត់ផ្លូវមួយកន្លែងក្នុងតំបន់ផ្សារព្រែកជ្រៃ ខណ្ឌដង្កោ ដោយសារការផ្លាស់ប្តូរទីតាំងរោងចក្រពីភ្នំពេញទៅទីតាំងថ្មីនៅស្រុកបាទីខេត្តតាកែវ។ ការតវ៉ាជាថ្មីនេះដោយពួកគេបារម្ភពីការបាត់បង់អត្ថប្រយោជន៍មួយចំនួនចំពោះការប្តូរទីតាំងរោងចក្រនេះ។

ភ្នំភ្លើង Laki-Laki នៅភាគខាងកើតឥណ្ឌូនេស៊ី បានផ្ទុះកម្រើកសាជាថ្មី

នៅឥណ្ឌូនេស៊ី ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះកម្រើកសាជាថ្មី នៅថ្ងៃចន្ទ ទី១៩ ឧសភា​ ដែលបានបញ្ចេញផ្សែ

ភ្នំភ្លើង Laki-Laki នៅភាគខាងកើតឥណ្ឌូនេស៊ី បានផ្ទុះកម្រើកសាជាថ្មី

នៅឥណ្ឌូនេស៊ី ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះកម្រើកសាជាថ្មី នៅថ្ងៃចន្ទ ទី១៩ ឧសភា​ ដែលបានបញ្ចេញផ្សែងអួរអាប់ទៅលើអាកាស កម្ពស់ជាង ១គីឡូម៉ែត្រ។ អាជ្ញាធរឥណ្ឌូនេស៊ីបានទាញសញ្ញាអាសន្នកំរិតខ្ពស់ ណែនាំឲ្យប្រជាជនពាក់ម៉ាស និង ហាមមិនឲ្យអ្នកទេសចរចូលទៅក្បែរតំបន់គ្រោះថ្នាក់។

លោកចូ បៃដិន មានជំងឺ​មហារីប្រូស្តាត​ ក្នុងកម្រិតមួយ​​ធ្ងន់ធ្ងរ

លោកចូ បៃដិន អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវបានក្រុមគ្រូពេទ្យ រកឃើញថាមាន​ជំងឺមហារីក​ប

លោកចូ បៃដិន មានជំងឺ​មហារីប្រូស្តាត​ ក្នុងកម្រិតមួយ​​ធ្ងន់ធ្ងរ

លោកចូ បៃដិន អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវបានក្រុមគ្រូពេទ្យ រកឃើញថាមាន​ជំងឺមហារីក​ប្រូស្តាត ក្នុងកម្រិតមួយធ្ងន់ធ្ងរ។ មានអាយុ ៨២ឆ្នាំ សុខភាពរបស់លោកចូ បៃដិន បានចុះទ្រុឌទ្រោម តាំងតែពីចុងអាណត្តិប្រធានាធិបតីរបស់លោក មុននឹងលោក​បានសម្រេចចិត្ត ​មិនឈរឈ្មោះម្តងទៀត។ ផ្អែកតាមគ្រូពេទ្យជំនាញ ជំងឺមហារីករបស់​លោកចូ បៃដិន បានរីករាលដាលជា «ម៉េតាស្តាស​ក្នុងឆ្អឹង​»។

តើការស្វាគមន៍ និងបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសឆ្លុះបញ្ចាំងពីអ្វីខ្លះ?

តាម​គម្រោង ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ​នឹង​ទៅ​ប្រទេស​ជប៉ុន​នាថ្ងៃ​ទី​៣០ ខែ

តើការស្វាគមន៍ និងបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសឆ្លុះបញ្ចាំងពីអ្វីខ្លះ?

តាម​គម្រោង ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ​នឹង​ទៅ​ប្រទេស​ជប៉ុន​នាថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៥ ដើម្បី​ចូល​រួម​នៅ​ក្នុង​សន្និសីទ​អន្តរ​ជាតិ​។​ ជា​ការ​កត់​សម្គាល់​ នៅ​ពេល​ដែល​មាន​មេដឹក​នាំ​កម្ពុជា​ចេញ​ទៅ​ក្រៅ​ប្រទេស​ម្តងៗ គេ​សង្កេត​ឃើញ​មាន​ពល​រដ្ឋ​ខ្មែរ​មួយ​ក្រុម​ចេញ​មុខ​ប្រកាស​ទទួល​ស្វាគមន៍​ ខណៈ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ទៀត​ដែល​នៅ​ក្រៅប្រទេស​ស្រាប់​ចេញ​មុខ​ប្រកាស​ធ្វើ​បាតុកម្ម​។​ តើសកម្ម​ភាព​ទាំង​ពីរ​នេះ​ឆ្លុះ​បញ្ចាំង​យ៉ាង​ណា​ពី​ស្ថាន​ភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​ថា តើ​សកម្មភាព​ទាំង​ពីរ​នេះ​ចំណេញ ឬ​ខាត​សម្រាប់​កម្ពុជា​?

តន្ត្រី «បង្សុកូល» ​ដ៏ធំ​របស់កម្ពុជា​ត្រៀម​​សម្តែង​ជាថ្មី​នៅ​ទីក្រុង​​ម៉ុងរ៉េអាល់

ក្នុងឱកាសរំលឹកខួប៥០ឆ្នាំ ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ស្នាដៃ​តន្ត្រី​“បង្សុកូល”​ ដ៏ល្បីឈ្មោះ​របស

តន្ត្រី «បង្សុកូល» ​ដ៏ធំ​របស់កម្ពុជា​ត្រៀម​​សម្តែង​ជាថ្មី​នៅ​ទីក្រុង​​ម៉ុងរ៉េអាល់

ក្នុងឱកាសរំលឹកខួប៥០ឆ្នាំ ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ស្នាដៃ​តន្ត្រី​“បង្សុកូល”​ ដ៏ល្បីឈ្មោះ​របស់កម្ពុជា​ ដែលដឹកនាំនិពន្ធនិង​សម្តែង​ដោយក្រុម​សិល្បកររបស់​លោក​បណ្ឌិត​​ហ៊ឹម សុភី​ និងសមិទ្ធិករលោក​ប៉ាន់ រិទ្ធី​ កំពុង​ត្រៀមខ្លួនចាកចេញទៅសម្តែងថ្នាក់ពិភពលោក​ជាថ្មី​​ នៅក្នុងមហោស្រពសិល្បៈ​កម្ពុជា​ នាទីក្រុង​ម៉ុងរ៉េអាល់​។ ការប្រគំ​តន្ត្រី​“បង្សុកូល”​ ដែល​​រួម​មានការ​សម្តែង​​ជាមួយ​សិល្បករ​​អន្តរជាតិ​​ផ្សេ​ង​ៗទៀត​ ក្នុងគោលបំណង​ឧទ្ទិសវិញ្ញាណ​ក្ខន្ត​ដល់​ជនរងគ្រោះខ្មែរ​​ក្នុង​របប​ខ្មែរក្រហម​និងការរស់ឡើងវិញ​នៃតន្ត្រី​កម្ពុជា​​ នឹង​ត្រូវ​រៀបចំធ្វើ​ឡើង​ជាថ្មី​នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥​​ខាងមុខនេះ ដោយ​អង្គការសិល្ប:ខ្មែរអមត:​​រួមសហការ​​ជាមួយ​អង្គការ​ Connexion Champa​ របស់សហគមន៍ខ្មែរនៅប្រទេសកាណាដា។ 

HRW ថា ជប៉ុនត្រូវតែសង្កត់កម្ពុជាឲ្យគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឬ Human Rights Watch បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ឧសភាដោយជំ

HRW ថា ជប៉ុនត្រូវតែសង្កត់កម្ពុជាឲ្យគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឬ Human Rights Watch បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ឧសភាដោយជំរុញនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហ៊ីកេរុ អ៊ីស្ហ៊ីបា បរិហារបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេលដែលនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន ម៉ាណែតទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននាចុងខែឧសភានេះ។ Human Rights Watch យល់ថា ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងជាម្ចាស់ជំនួយធំមួយរបស់កម្ពុជា ជប៉ុនមិនត្រូវអោបដៃ ឬបើកភ្លើងខៀវឲ្យរដ្ឋាភិបាលកម្ពុជាបន្តយុទ្ធសាស្ត្រកៀបសង្កត់ និងរំលោភបំពានសិទ្ធិមនុស្សតាមតែចិត្តទៀតឡើយ។

ក្រុមនិស្សិតថា យុវជនគួរស្វែងយល់ពីតួនាទីក្នុងការងារការពារធនធានធម្មជាតិ

ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ឧសភា មានយុវជនប្រមាណជាង ៤០នាក់ បានចូលរួមបោះជំរុំនៅតំបន់ទេសចរណ៍ធម

ក្រុមនិស្សិតថា យុវជនគួរស្វែងយល់ពីតួនាទីក្នុងការងារការពារធនធានធម្មជាតិ

ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ឧសភា មានយុវជនប្រមាណជាង ៤០នាក់ បានចូលរួមបោះជំរុំនៅតំបន់ទេសចរណ៍ធម្មជាតិកោះកុងក្រៅដើម្បីស្វែងយល់ពីកិច្ចការងារការពារបរិស្ថាន និងធនធានធម្មជាតិ។ ក្រុមនិស្សិតដែលមកពីបណ្តារាជធានី ខេត្តផ្សេងគ្នាយល់ថា យុវជនគួរចំណាយពេលចុះសិក្សាស្វែងយល់ពីការងារការពារតំបន់ធនធានធម្មជាតិដែលកម្ពុជាមាន។

លោក រ៉ុង ឈុន៖ សំណុំរឿងនយោបាយរបស់ខ្ញុំកំពុងអង្រួនចំណាប់អារម្មណ៍ពីស្ថានទូតលោកខាងលិច

ក្រោយការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ កាលពីដើមខែឧសភា លោក រ៉ុង​ ឈុន ទីប្រឹក្សាគណបក្សក

លោក រ៉ុង ឈុន៖ សំណុំរឿងនយោបាយរបស់ខ្ញុំកំពុងអង្រួនចំណាប់អារម្មណ៍ពីស្ថានទូតលោកខាងលិច

ក្រោយការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ កាលពីដើមខែឧសភា លោក រ៉ុង​ ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ក៏ត្រូវបណ្តាអង្គទូតលោកខាងលិចមួយចំនួន ហៅទៅពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស និងនយោបាយ នៅកម្ពុជា។ កាលពីថ្ងៃទី១៦ ឧសភា លោកបានជួបឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីលើកឡើងពីបញ្ហាប្រឈមផ្នែកនយោបាយក្នុងការអនុវត្តសកម្មភាពរបស់គណបក្សប្រឆាំង រួមទាំងសំណុំរឿងនយោបាយផ្ទាល់ខ្លួនរបស់លោកផង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នាថ្ងៃអាទិត្យទី១៨ឧសភានេះ លោក រ៉ុង​ ឈុន បានអះអាងថា ការកាត់ក្តីសំណុំរឿងនយោបាយផ្ទួនៗប្រឆាំងរូបលោកនាពេលថ្មីៗនេះ បានអង្រួនការចាប់អារម្មណ៍ពីសំណាក់បណ្តាទូតលោកខាងលិច ដែលតែងតាមដានពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

ចរចា​បរាជ័យ ​រុស្ស៊ី​​បាញ់​​​​ដ្រូនយ៉ាង​ប្រសាចខ្លាំង​មិនធ្លាប់​មាន​លើ​អ៊ុយក្រែន

ក្រោយ​ពិធី​សូត្រ​ធម៌​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​រួច​ភ្លាម សម្តេច​ប៉ាប ឡេអ៊ុង​១៤ បាន​ទទួ

ចរចា​បរាជ័យ ​រុស្ស៊ី​​បាញ់​​​​ដ្រូនយ៉ាង​ប្រសាចខ្លាំង​មិនធ្លាប់​មាន​លើ​អ៊ុយក្រែន

ក្រោយ​ពិធី​សូត្រ​ធម៌​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​រួច​ភ្លាម សម្តេច​ប៉ាប ឡេអ៊ុង​១៤ បាន​ទទួល​ជួប​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី នៅ​បុរី​វ៉ាទីកង់ មុន​គេ។ ជា​មួយ​នឹង​សេចក្តី​អំពាវនាវ​ឱ្យ​មាន​ការ​កសាង​ពិភពលោក​ថ្មី​ក្នុង​សន្តិភាព សម្តេច​ប៉ាបថា​អ៊ុយក្រែន​រង់ចាំ​​ការ​ចរចាដើម្បី​បាន​ទទួល​​សន្តិភាព​ដ៏​យុត្តិធម៌​និង​ជា​និរន្តន៍។ ប៉ុន្តែ​រុស្ស៊ី​របស់​លោក​ពូទីន មិន​ខ្វល់​ឮ​ទេ។ យោធា​រុស្ស៊ី​បាន​វាយប្រហារ​ដោយ​​ដ្រូន​​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​មិនធ្លាប់​មានលើ​អ៊ុយក្រែន​ និង​ប្រកាស​ដណ្តើមកាន់កាប់​​ដី​អ៊ុយក្រែនបាន​​មួយ​ដុំ​បន្ថែម​ទៀត។

អ្នកដឹកនាំរឿង​ថៃជ្រើសរើសខ្មោចជាអង្គឲ្យបូមសម្អាតធូលីបំពុលមនុស្ស

វាជារឿងធម្មតាដែល​ព្រលឹងខ្មោច​ជាប់ពាក់ព័ន្ធជានិច្ច​នឹង​​ជីវិត​រស់នៅប្រចាំថ្ងៃរបស់ប្រជាជ

អ្នកដឹកនាំរឿង​ថៃជ្រើសរើសខ្មោចជាអង្គឲ្យបូមសម្អាតធូលីបំពុលមនុស្ស

វាជារឿងធម្មតាដែល​ព្រលឹងខ្មោច​ជាប់ពាក់ព័ន្ធជានិច្ច​នឹង​​ជីវិត​រស់នៅប្រចាំថ្ងៃរបស់ប្រជាជនថៃ។ អ្នកដឹកនាំរឿង​ថៃ​ រាតច្ឆភូមិ ប៊ុនបាន់ឆាឆូក បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុង​ខ្សែភាពយន្ត​របស់​លោក​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់ការប្រកួតប្រជែង​យករង្វាន់​ផ្នែកsemaine de la critique ក្នុង​មហោស្រពភាពយន្តកាន។ ខ្សែភាពយន្តរឿង “​ខ្មោចមានប្រយោជន៍” ​របស់​លោកត្រូវ​បាន​ចាក់បញ្ចាំង​កាលពីយប់​ថ្ងៃសុក្រ និង​ថ្ងៃអាទិត្យនេះ។ តើរឿងខ្មោចមាន​ប្រយោជន៍ និយាយ​ពីអ្វី?

ក្រេមឡាំងថា និយាយ​​ត្រូវ​រ៉ូវ​គ្នា​សិន ទើបមាន​ជំនួប​ពូទីន និងហ្សេឡេនស្គី

ថ្ងៃសៅរ៍ទី១៧ខែឧសភា វិមានក្រេមឡាំងបានចេញសេចក្តីថ្លែងការណ៍ថា ជំនួបដោយផ្ទាល់ រវាង ប្រធានាធិប

ក្រេមឡាំងថា និយាយ​​ត្រូវ​រ៉ូវ​គ្នា​សិន ទើបមាន​ជំនួប​ពូទីន និងហ្សេឡេនស្គី

ថ្ងៃសៅរ៍ទី១៧ខែឧសភា វិមានក្រេមឡាំងបានចេញសេចក្តីថ្លែងការណ៍ថា ជំនួបដោយផ្ទាល់ រវាង ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និង សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី “អាច” ប្រព្រឹត្តទៅបាន​ តែ​​ក្នុងលក្ខខណ្ឌ​មួយគត់ គឺ ប្រសិនបើ ម៉ូស្គូ និង ក្រុងកៀវ ចេះ​និយាយ​បាន​”ត្រូវគ្នា”ជាមុន។ នេះ​ជា​ការ​បញ្ជាក់​គោលជំហរ​របស់​ក្រេមឡាំង នៅ​មួយថ្ងៃ ក្រោយពី គូ​ភាគី​បដិបក្ខ​បាន​ជួប​ចរចាគ្នា ដោយផ្ទាល់ ជាលើកទី១ នៅ ប្រទេស​តួកគី ដើម្បី​ខណ្ឌ​បញ្ចប់​សង្គ្រាម​បញ្ឆេះ​ដោយ​រុស្ស៊ី​នៅ​អ៊ុយក្រែនតាំងពីជាង ៣ ឆ្នាំ មុនមក។

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្ររបស់អាមេរិកថាចិនកាន់កាប់ផ្តាច់មុខកន្លែងខ្លះនៃមូលដ្ឋានរាម

មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​អន្តរជាតិ​និងយុទ្ធសាស្ត្រ (CSIS)​ របស់​សហរដ្ឋអាមេរិក​ តាមរយៈគម្រ

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្ររបស់អាមេរិកថាចិនកាន់កាប់ផ្តាច់មុខកន្លែងខ្លះនៃមូលដ្ឋានរាម

មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​អន្តរជាតិ​និងយុទ្ធសាស្ត្រ (CSIS)​ របស់​សហរដ្ឋអាមេរិក​ តាមរយៈគម្រោងគំនិតផ្តួចផ្តើមតម្លាភាពសន្តិសុខសមុទ្រ បានបញ្ចេញរបាយការណ៍ចុងក្រោយមួយដែលបន្តអះអាងថា ចិននៅមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ក្នុងខេត្តព្រះសីហនុរបស់កម្ពុជា។ តែនៅមិនទាន់​មានប្រតិកម្មពីកងទ័ពជើងទឹក​របស់​កម្ពុជានៅឡើយ។

ពិភពលោកបំបែក​​ឯតទគ្គកម្ម​ ផ្នែក​កង្វះ​អាហារូបត្ថម្ភ ក្នុង​ឆ្នាំ​២០២៤

ភាព​អត់​ឃ្លាន​ស្រួចស្រាវ​បាន​កើន​ឡើង​ដល់​កំរិត​ឯតទត្តកម្ម​​នៅលើ​ពិភពលោក។ បើ​តាម​របាយការ

ពិភពលោកបំបែក​​ឯតទគ្គកម្ម​ ផ្នែក​កង្វះ​អាហារូបត្ថម្ភ ក្នុង​ឆ្នាំ​២០២៤

ភាព​អត់​ឃ្លាន​ស្រួចស្រាវ​បាន​កើន​ឡើង​ដល់​កំរិត​ឯតទត្តកម្ម​​នៅលើ​ពិភពលោក។ បើ​តាម​របាយការណ៍​ពិភពលោក​ស្តី​ពី​វិបត្តិ​ស្បៀង​អាហារ នៅ​ឆ្នាំ​២០២៤​មាន​មនុស្ស​ចំនួន២៩៥​លាន​នាក់​រស់​ក្នុង​ភាព​អត់​ឃ្លាន ក្នុង​៥៣​ប្រទេស។ ហើយ​ទស្សនៈ​វិស័យ​សម្រាប់​ឆ្នាំ​២០២៥​ កាន់​តែ​អាប់​អួរ​ខ្លាំង​ថែម​ទៀត ដ្បិត​ជម្លោះ​រីកកាន់​តែ​ច្រើន​ ជំនួយ​អន្តរជាតិ​កាន់​តែ​តិច។

Get more results via ClueGoal