សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើស៊ូដង់ ដោយចោទថាបានប្រើអាវុធគីមីវាយប្រហារទៅលើទាហានប៉ារ៉ា
newsare.net
ក្រសួងការបរទេសអាមេរិក បានប្រកាសដំណឹងនៅថ្ងៃព្រហស្បតិ៍ទី២២ឧសភា ថាគេនឹងអនុវត្តទណ្សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើស៊ូដង់ ដោយចោទថាបានប្រើអាវុធគីមីវាយប្រហារទៅលើទាហានប៉ារ៉ា
ក្រសួងការបរទេសអាមេរិក បានប្រកាសដំណឹងនៅថ្ងៃព្រហស្បតិ៍ទី២២ឧសភា ថាគេនឹងអនុវត្តទណ្ឌកម្មសេដ្ឋកិច្ច ទៅលើរដ្ឋាភិបាលស៊ូដង់។ វ៉ាស៊ីងតោនបានចោទថា កងទ័ពរដ្ឋាភិបាលស៊ូដង់ បានប្រើអាវុធគីមី វាយប្រហារទៅលើកងកម្លាំងទាហានប៉ារ៉ា ដែលវាជាការបំពាននឹងច្បាប់អន្តរជាតិ។ គួរបញ្ជាក់ថា នៅពីក្រោយសង្គ្រាមប្រជែងអំណាច រវាងកងទ័ពរដ្ឋាភិបាលស៊ូដង់ និងក្រុមទាហានប៉ារ៉ា គឺមានការលូកដៃយ៉ាងស្មុគស្មាញបំផុត ពីបណ្តាប្រទេសមួយចំនួន ដើម្បីការពារផលប្រយោជន៍រៀងៗខ្លួន។ ក្នុងនោះប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវគេដឹងថាជាអ្នកនៅពីក្រោយក្រុមទាហានប៉ារ៉ាស៊ូដង់ ហើយបានបញ្ជូនអាវុធទៅជួយយ៉ាងច្រើនសន្ធឹក រយៈពេលជាង២ឆ្នាំមកនេះ។ Read more














