តាក់ស៊ីបំពាក់ដោយកម្មវិធីបញ្ញាសិប្បនិម្មិតAIក្នុងចំណោមភាពយន្តImmersif របស់មហោស្រពកាន
newsare.net
មហោស្រពភាពយន្តអន្តរជាតិកានមិនត្រឹមជាកន្លែងប្រកួតប្រជែងខ្សែភាពយន្តឆ្នើម និងកន្លែងជួបប្រតាក់ស៊ីបំពាក់ដោយកម្មវិធីបញ្ញាសិប្បនិម្មិតAIក្នុងចំណោមភាពយន្តImmersif របស់មហោស្រពកាន
មហោស្រពភាពយន្តអន្តរជាតិកានមិនត្រឹមជាកន្លែងប្រកួតប្រជែងខ្សែភាពយន្តឆ្នើម និងកន្លែងជួបប្រជុំគ្នារបស់តារា សមិទ្ធិករ និងផលិតករភាពយន្តតែប៉ុណ្ណោះទេ ប៉ុន្តែ វាជាកន្លែងបើកឱកាសឲ្យមានការបញ្ចេញស្នាដៃ ការធ្វើតេស្តពិសោធន៍លទ្ធផលរកឃើញរបស់ក្រុមអ្នកបច្ចេកវិទ្យា។ ជាក់ស្តែង នៅឆ្នាំនេះ មហោស្រពភាពយន្តកានបានរៀបចំជាលើកទី២ ការប្រកួតប្រជែងពិសេសដែលផ្តោតសំខាន់លើបច្ចេកវិទ្យាកម្មវិធីបញ្ញាសិប្បនិម្មិត ស្នាដៃសិល្បៈអរូបិយ ដូចជា ខ្សែភាពយន្តទម្រង់ថ្មីជាមួយបច្ចេកវិទ្យាពិភពនិម្មិត Virtual Reality ជាដើម។ នៅក្នុងការប្រកួតប្រជែងដែលមានឈ្មោះថា Competition Immersive ក្នុងមហោស្រពកាន មានស្នាដៃចំនួន១៦ មកពីប្រទេសចំនួន៩ដែលត្រូវជ្រើសរើសឲ្យប្រកួតប្រជែងយករង្វាន់។ តាក់ស៊ីបំពាក់ដោយកម្មវិធីបញ្ញាសិប្បនិម្មិតស្ថិតក្នុងចំណោមស្នាដៃមួយដែលអាចទាក់ទាញគណៈមេប្រយោគ។ តើតាក់ស៊ី អ៊ីអា IA និយាយពីអ្វី? យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផាដែលបានសាកល្បងតេស្តកម្មវិធីបញ្ញាសិប្បនិម្មិតនៅក្នុងរថយន្តតាក់ស៊ីនៅមហោស្រពកាន។ Read more