Cambodia



បទបញ្ជាសាលាឧទ្ធរណ៍អាមេរិកនាំឲ្យប្រតិបត្តិការរបស់វីអូអេស្ថិតក្នុងភាពមិនច្បាស់លាស់

ក្តីសង្ឃឹមរបស់សំឡេងសហរដ្ឋអាមេរិកវីអូអេ (VOA) ថានឹងអាចដំណើរឡើងវិញនោះនឹងមិនមានភាពវិជ្ជមានច្រើ

លោក ត្រាំ អនុម័តការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនអាមេរិក US Steel និងក្រុមហ៊ុនជប៉ុន Nippon Steel

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអនុម័តនៅថ្ងៃសុក្រ ទី២៣ ឧសភា គម្រោងវិនិយោគរបស់ក្រុមហ

លោក ត្រាំ អនុម័តការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនអាមេរិក US Steel និងក្រុមហ៊ុនជប៉ុន Nippon Steel

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអនុម័តនៅថ្ងៃសុក្រ ទី២៣ ឧសភា គម្រោងវិនិយោគរបស់ក្រុមហ៊ុនផលិតដែកថែបជប៉ុន Nippon Steel ទៅលើក្រុមហ៊ុនផលិតដែកថែបអាមេរិក US Steel ក្នុងទំហំទឹកប្រាក់ ជាង១៤ពាន់លានដុល្លារ។ គម្រោងវិនិយោគមួយនេះនឹងអាចបង្កើតការងារចំនួនប្រមាណ ៧០ម៉ឺនកន្លែង នៅសហរដ្ឋអាមេរិក។

អតីតឧកញ៉ា ហេង សិទ្ធីត្រូវបានបញ្ជូនពីរុស្ស៊ីមកដល់កម្ពុជា បន្ទាប់ពីបរិហារមន្ត្រីកម្ពុជា

អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែល​បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់​ក

អតីតឧកញ៉ា ហេង សិទ្ធីត្រូវបានបញ្ជូនពីរុស្ស៊ីមកដល់កម្ពុជា បន្ទាប់ពីបរិហារមន្ត្រីកម្ពុជា

អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែល​បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ត្រូវបានអាជ្ញាធររុស្ស៊ីធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជា​កាលពីថ្ងៃទី២៤ ខែឧសភា ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា។ អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកស្នើឲ្យមន្ត្រីអនុវត្តច្បាប់កម្ពុជា បើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើការអះអាងរបស់អតីតឧកញ៉ារូបនេះកន្លងមក ជុំវិញការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាបាលភិបាលកម្ពុជា ដោយសាររឿងនេះកំពុងស្ថិតក្រោមការឃ្លាំមើលពីសហគមន៍អន្តរជាតិ។

ប្រទេស​ស៊ូរីណាម យក​ប្រាក់ចំណូល​បានមកពីធនធានរ៉ែប្រេង ចែក​​​ឲ្យ​ប្រជាជនខ្លួន

ជារឿងកម្រ និងអាចចាត់ទុកថា​ជាគម្រូមួយ ដែលរដ្ឋាភិបាល​ប្រទេសមួយ​ សម្រេច​បែកចែក​ប្រាក់ចំណូល​

ប្រទេស​ស៊ូរីណាម យក​ប្រាក់ចំណូល​បានមកពីធនធានរ៉ែប្រេង ចែក​​​ឲ្យ​ប្រជាជនខ្លួន

ជារឿងកម្រ និងអាចចាត់ទុកថា​ជាគម្រូមួយ ដែលរដ្ឋាភិបាល​ប្រទេសមួយ​ សម្រេច​បែកចែក​ប្រាក់ចំណូល​ដែល​​បាន​មកពី​ការធ្វើអាជីវកម្ម​ធនធានរ៉ែ យកទៅ​ឲ្យ​ប្រជាជន​ខ្លួនដោយ​ផ្ទាល់​។ គឺរដ្ឋាភិបាល​ប្រទេសស៊ូរីណាម ប្រទេសតូចមួយ​​ ស្ថិតនៅតំបន់អាមេរិកខាងត្បូង ដែលបានប្រកាសអនុវត្តគម្រោងនេះ ដោយសន្យា​​​យក​ប្រាក់ចំណូល​បាន​មកពី​អាជីវកម្ម​​រ៉ែប្រេង បែងចែកទៅ​ឲ្យ​ប្រជាជន​គ្រប់ៗគ្នា​។ តាមការរំពឹងទុក ស៊ូរីណាម​សង្ឃឹម​ផលិត​ប្រេង​បាន​ខ្ទង់ ២២ម៉ឺនធុងបារីល​ ក្នុងមួយថ្ងៃ ចាប់ពីឆ្នាំ​២០២៨ទៅ​។

រុស្ស៊ីសំរុកវាយប្រហារមក​លើអ៊ុយក្រែន​​ ខណៈការដោះដូរចំណាប់ខ្មាំង​​ទៅវិញទៅមក​កំពុងដំណើរការ

កងទ័ពរុស្ស៊ីបានវាយប្រហារដោយ​មីស៊ីល​ជាង​១០គ្រឿង និងដ្រូនជាង​២០០គ្រឿង សំដៅ​មក​លើទីក្រុងកៀ

រុស្ស៊ីសំរុកវាយប្រហារមក​លើអ៊ុយក្រែន​​ ខណៈការដោះដូរចំណាប់ខ្មាំង​​ទៅវិញទៅមក​កំពុងដំណើរការ

កងទ័ពរុស្ស៊ីបានវាយប្រហារដោយ​មីស៊ីល​ជាង​១០គ្រឿង និងដ្រូនជាង​២០០គ្រឿង សំដៅ​មក​លើទីក្រុងកៀវ កាលពីវេលាយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ទី​២៤ឧសភានេះ។ ជាការវាយប្រហារ នៅចំពេល​ដែល​ភាគីទាំង​២​កំពុងតែដោះដូរចំណាប់ខ្មាំងគ្នាទៅវិញទៅមក១០០០នាក់។ លោក​ ហ្សេឡេនស្គី បានថ្លែងសារ​ប្រាប់ទៅកាន់ពិភពលោក​ថា ទង្វើរបស់រុស្ស៊ីនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា លោកពូទីន មិនចង់បានសន្តិភាព និង​​មិនចង់​ចុះកិច្ចព្រមព្រៀងឈប់បាញ់អ្វីឡើយ​។

លោកដូណាល់ ត្រាំ ប្រកាសអត្រាពន្ធ៥០%លើសហភាពអឺរ៉ុប និងថាលោកគ្មានចេតនាចង់រកកិច្ចព្រមព្រៀងអ្វីទាំងអស់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញ អំពីការដំឡើងពន្ធ ៥០% ល

លោកដូណាល់ ត្រាំ ប្រកាសអត្រាពន្ធ៥០%លើសហភាពអឺរ៉ុប និងថាលោកគ្មានចេតនាចង់រកកិច្ចព្រមព្រៀងអ្វីទាំងអស់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញ អំពីការដំឡើងពន្ធ ៥០% លើទំនិញអឺរ៉ុបនាំចូលទឹកដីអាមេរិក និង ថាឈប់ចង់រកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងសហភាពអឺរ៉ុប។ អត្រាពន្ធ ៥០% លើសហភាពអឺរ៉ុបនឹងចាប់អនុវត្ត នៅថ្ងៃអាទិត្យទី ១ មិថុនា ចុងសប្តាហ៍ក្រោយ។ ឆ្លើយតបនឹងការប្រកាសគំរាមរបស់លោកដូណាល់ ត្រាំ​ អឺរ៉ុបចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអាមេរិក ដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក និង មិនមែនគំរាមកំហែងឡើយ។

ពលរដ្ឋរស់នៅឃុំកោះកាពិខេត្តកោះកុងច្នៃសត្វគីធ្វើកាពិដែលមានរសជាតិឆ្ងាញ់

ខេត្តកោះកុង៖ កាពិត្រូវបានគេផលិតចេញពីសត្វសមុទ្រម៉្យាងមានឈ្មោះ សត្វគី។ ជារៀងរាល់ដើមរដូវវស្

ពលរដ្ឋរស់នៅឃុំកោះកាពិខេត្តកោះកុងច្នៃសត្វគីធ្វើកាពិដែលមានរសជាតិឆ្ងាញ់

ខេត្តកោះកុង៖ កាពិត្រូវបានគេផលិតចេញពីសត្វសមុទ្រម៉្យាងមានឈ្មោះ សត្វគី។ ជារៀងរាល់ដើមរដូវវស្សា ពលរដ្ឋរស់នៅតាមឆ្នេរសមុទ្រក្នុងឃុំកោះកាពិ ស្រុកកោះកុង តែងមមាញឹកប្រមូលយកសត្វគីមកធ្វើផ្អកគី ឬហៅ កាពិ។ តាមអ្នកភូមិកោះកាពិ មុខរបរផលិតកាពិធម្មជាតិមួយនេះត្រូវមានចិត្តអំណត់អត់ធន់ ខណៈដែលសត្វគីក្នុងសមុទ្រកំពុងខ្សត់ទៅៗ។

លោកស្រី ជូ ប៊ុនអេង៖ សូម្បីខ្ញុំក៏ស្ថិតក្នុងបញ្ជីខ្មៅ ដែលត្រូវចោទថាឃុបឃិតជាមួយឧក្រិដ្ឋជនឆបោក

ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២១ ឧសភា បានចេ

លោកស្រី ជូ ប៊ុនអេង៖ សូម្បីខ្ញុំក៏ស្ថិតក្នុងបញ្ជីខ្មៅ ដែលត្រូវចោទថាឃុបឃិតជាមួយឧក្រិដ្ឋជនឆបោក

ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២១ ឧសភា បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយទាញការប្រកាសអាសន្នចំពោះឧក្រិដ្ឋកម្មឆបោកអនឡាញនៅអាស៊ីអាគ្នយ៍។ OHCHR បានចង្អុលដោយចំៗទៅលើប្រទេសចំនួន៥ រួមមាន កម្ពុជា ឡាវ ភូមា ហ្វីលីពីន និងម៉ាឡេស៊ី។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នាថ្ងៃសៅរ៍ទី២៤ឧសភា លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទទួលស្គាល់ការលើកឡើងរបស់OHCHR អាចត្រឹមត្រូវ តែមិនទាន់ពេញលេញនៅឡើយ។ មិនពេញលេញ ព្រោះរបាយការណ៍មិនបានចង្អុលប្រទេសផ្សេងៗទៀត ដែលលោកស្រី ជឿថា ក៏មានឧក្រិដ្ឋកម្មឆបោកអនឡាញដូចគ្នា។ លើសពីនេះ លោកស្រី​បានបង្ហាញការខកចិត្ត ដែលឈ្មោះរបស់ខ្លួន ក៏ត្រូវគេចោទប្រកាន់ថា ឃុបឃិតបានផលប្រយោជន៍ពីឧក្រិដ្ឋជនឆបោកអនឡាញ។

ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្រុងតាខ្មៅ ត្រូវបានពន្យាពេលបើកដំណើរការ

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់4F នឹងបើកប្

ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្រុងតាខ្មៅ ត្រូវបានពន្យាពេលបើកដំណើរការ

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់4F នឹងបើកប្រតិបត្តិការហោះហើរជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ខណៈពិធីសម្ពោធផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ នេះជាការជូនដំណឹងថ្មីចុងក្រោយមួយទៀត ដែលពីដំបូងឡើយបានកំណត់យកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបើកដំណើរការហោះហើរសាកល្បង។ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ការផ្លាស់ប្តូរកាលបរិច្ឆេទនេះ ធ្វើឡើង​ក្រោយក្រុមការងារជំនាញ ពិនិត្យឃើញមានចំណុចខ្លះនៅមិនទាន់បញ្ចប់រួចរាល់ទាំងស្រុង ទើបរដ្ឋាភិបាលសម្រេចផ្លាស់ប្តូរកាលបរិច្ឆេទថ្មីឡើងវិញ។ 

តាក់ស៊ីបំពាក់ដោយកម្មវិធីបញ្ញាសិប្បនិម្មិតAIក្នុងចំណោម​ភាពយន្ត​Immersif របស់មហោស្រពកាន

មហោស្រពភាពយន្តអន្តរជាតិកានមិនត្រឹមជាកន្លែងប្រកួតប្រជែងខ្សែភាពយន្ត​ឆ្នើម និងកន្លែងជួបប្រ

តាក់ស៊ីបំពាក់ដោយកម្មវិធីបញ្ញាសិប្បនិម្មិតAIក្នុងចំណោម​ភាពយន្ត​Immersif របស់មហោស្រពកាន

មហោស្រពភាពយន្តអន្តរជាតិកានមិនត្រឹមជាកន្លែងប្រកួតប្រជែងខ្សែភាពយន្ត​ឆ្នើម និងកន្លែងជួបប្រជុំគ្នា​របស់​តារា សមិទ្ធិករ និង​ផលិតករភាពយន្តតែប៉ុណ្ណោះទេ ប៉ុន្តែ វា​ជា​កន្លែង​បើកឱកាស​ឲ្យមានការបញ្ចេញស្នាដៃ ការធ្វើតេស្តពិសោធន៍​លទ្ធផល​រកឃើញ​របស់​ក្រុមអ្នកបច្ចេកវិទ្យា។ ជាក់ស្តែង នៅឆ្នាំនេះ មហោស្រពភាពយន្តកាន​បានរៀបចំជាលើកទី២​ ការប្រកួតប្រជែង​ពិសេស​ដែលផ្តោតសំខាន់លើ​បច្ចេកវិទ្យាកម្មវិធីបញ្ញាសិប្បនិម្មិត ស្នាដៃសិល្បៈអរូបិយ ដូចជា ខ្សែភាពយន្ត​ទម្រង់ថ្មី​ជាមួយបច្ចេកវិទ្យា​ពិភពនិម្មិត Virtual Reality ជាដើម។ នៅក្នុងការប្រកួតប្រជែងដែលមានឈ្មោះថា Competition Immersive ក្នុងមហោស្រពកាន មាន​ស្នាដៃចំនួន​១៦ មកពីប្រទេស​ចំនួន​៩ដែលត្រូវជ្រើសរើស​ឲ្យប្រកួតប្រជែង​យករង្វាន់។ តាក់ស៊ី​បំពាក់ដោយកម្មវិធី​បញ្ញាសិប្បនិម្មិត​ស្ថិតក្នុងចំណោម​ស្នាដៃមួយដែល​អាច​ទាក់ទាញ​គណៈមេប្រយោគ។ តើ​តាក់ស៊ី​ អ៊ីអា IA និយាយ​ពីអ្វី? យើងស្តាប់បទយកការណ៍​របស់​ឈាង បុប្ផា​ដែលបានសាកល្បងតេស្តកម្មវិធី​បញ្ញាសិប្បនិម្មិតនៅក្នុង​រថយន្តតាក់ស៊ី​នៅមហោស្រពកាន។

តើដំបូលមាសរបស់លោកដូណាល់ ត្រាំមានប្រយោជន៍ និងអាចការពារអាមេរិក១០០%ដែរឬទេ?

នៅថ្ងៃអង្គារដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បាន​បង្ហាញ​ឲ្យគេ​ឃើញពីផែនក

តើដំបូលមាសរបស់លោកដូណាល់ ត្រាំមានប្រយោជន៍ និងអាចការពារអាមេរិក១០០%ដែរឬទេ?

នៅថ្ងៃអង្គារដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បាន​បង្ហាញ​ឲ្យគេ​ឃើញពីផែនការសាងសង់​ប្រព័ន្ធខែលមីស៊ីល ដែលលោកដាក់ឈ្មោះថា ដំបូលមាស។ ចំពោះលោកដូណាល់ ត្រាំ ដំបូលមាស​ដែលយកគំរូតាម​ដំបូលដែករបស់អ៊ីស្រាអែល នឹង​គ្របដណ្តប់ការពារ​ទឹកដីអាមេរិកទាំងមូលពីការវាយប្រហារ​មីស៊ីល​គ្រប់ប្រភេទ មិនថា មីស៊ីលបាលីស្ទិក មីស៊ីលអន្តរទ្វីប ឬមីស៊ីលអ៊ីពែរសូនិក។ ទៅតាមផែនការសង់ប្រព័ន្ធខែលមីស៊ីល ដំបូលមាសដែលលោកដូណាល់ត្រាំ ចង់​ឲ្យ​លេចចេញរូបរាង​នៅ​ចុងអាណត្តិរបស់លោកនៅ​ឆ្នាំ ២០២៩ អាមេរិក​នឹង​បញ្ជូនអាវុធ​ទៅ​ប្រចាំការនៅក្នុងទីអវកាស ជាលើកទី១​ក្នុង​ប្រវត្តិសាស្រ្ត​។

រដ្ឋបាល​លោកដូណាល់ ត្រាំ ហាមសកល​វិទ្យាល័យHarvard មិន​ឲ្យទទួល​និស្សិតបរទេស

កាលពីថ្ងៃព្រហស្បតិ៍​ទី​២២ឧសភា រដ្ឋបាល​លោកដូណាល់ ត្រាំ បានប្រកាសដំណឹង​គួរឲ្យ​ភ្ញាក់​ផ្អើល

រដ្ឋបាល​លោកដូណាល់ ត្រាំ ហាមសកល​វិទ្យាល័យHarvard មិន​ឲ្យទទួល​និស្សិតបរទេស

កាលពីថ្ងៃព្រហស្បតិ៍​ទី​២២ឧសភា រដ្ឋបាល​លោកដូណាល់ ត្រាំ បានប្រកាសដំណឹង​គួរឲ្យ​ភ្ញាក់​ផ្អើលថ្មីមួយទៀត ដោយ​បានហាមឃាត់​សកលវិទ្យាល័យHarvard មិន​ឲ្យទទួលនិស្សិតបរទេស​។ ដំណឹងនេះ បាន​បង្កឲ្យ​មានការភ័យជ្រួលច្របល់ជាខ្លាំង ចំពោះនិស្សិត​បរទេស ជាពិសេសនិស្សិតជនជាតិចិន ដែល​កំពុងសិក្សា ឬមានគម្រោង​ចុះឈ្មោះសិក្សា​នៅសកលវិទ្យាល័យដ៏ល្បី​ឈ្មោះរបស់អាមេរិក​នេះ​។​ សកលវិទ្យាល័យHarvard បាន​ប្រកាសភ្លាមៗដែរ ថាគេបាន​ដាក់ពាក្យ​ប្តឹង​រដ្ឋបាល​លោកដូណាល់ ត្រាំ នៅចំពោះមុខតុលាការ​។​

អង្គការការពារសិទ្ធិកុមារស្នើឱ្យសារព័ត៌មានកុំប្រើខ្លឹមសារ និងរូបភាពបង្កហានិភ័យដល់កុមារ

អង្គការ Plan International និងអង្គការក្រៅរដ្ឋាភិបាលចំនួន ៤ផ្សេងទៀតដែលធ្វើការលើការ ការពារសិទ្ធិកុមារបា

អង្គការការពារសិទ្ធិកុមារស្នើឱ្យសារព័ត៌មានកុំប្រើខ្លឹមសារ និងរូបភាពបង្កហានិភ័យដល់កុមារ

អង្គការ Plan International និងអង្គការក្រៅរដ្ឋាភិបាលចំនួន ៤ផ្សេងទៀតដែលធ្វើការលើការ ការពារសិទ្ធិកុមារបានលើកឡើងពីក្តីកង្វល់ជុំវិញសុវត្ថិភាពកុមារ។ ការលើកឡើងដូចនេះដោយពួកគេសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួនបានបន្តយករូបភាពរបស់កុមារទៅប្រើប្រាស់ចុះផ្សាយដោយខ្វះការគោរពក្រមសីលធម៌វិជ្ជាជីវៈ។ តាមអង្គការទាំងនេះ ការសរសេរខ្លឹមសារ និងប្រើប្រាស់រូបភាពកុមារមិនពិនិត្យឱ្យបានត្រឹមត្រូវបានជះផលអវិជ្ជមាន និងសុវត្ថិភាពរបស់កុមារ ពិសេសប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កុមារ។

អាជីវករលក់ដូរបារម្ភពីការបាត់បង់ចំណូល ក្រោយមានព័ត៌មានផ្ទុះកូវីដ១៩ឡើងវិញ

នៅចំពោះមុខការផ្ទុះឡើងវិញជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទJN.1 នៅក្នុងលោក និងនៅប្រទេសក្បែរ

អាជីវករលក់ដូរបារម្ភពីការបាត់បង់ចំណូល ក្រោយមានព័ត៌មានផ្ទុះកូវីដ១៩ឡើងវិញ

នៅចំពោះមុខការផ្ទុះឡើងវិញជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទJN.1 នៅក្នុងលោក និងនៅប្រទេសក្បែរខាងកម្ពុជា អាជីវករលក់ដូរបន្លែផ្លែឈើ រួមទាំងអ្នកដឹកជញ្ចូនម្ហូបអាហារផ្តើមប្រុងប្រយ័ត្នដោយរក្សាអនាម័យជាប់ជាប្រចាំដូចជាពាក់ម៉ាស និងលាងដៃនឹងអាល់កុលជាដើម។ តែទន្ទឹមគ្នានេះ ពួកគេក៏បានសម្តែងក្តីបារម្ភជុំវិញមុខរបររកស៊ីរបស់ពួកគេ ប្រសិនបើជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីផ្ទុះឡើងខ្លាំងរហូតគ្រប់គ្រងមិននោះ ខណៈការលក់ដូរសព្វថ្ងៃហាក់មិនសូវកាក់កបរួចស្រេចទៅហើយ។ 

សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយថៃដើម្បីចាប់ម្ចាស់ផេក«ស្តី្រ Overseas»បញ្ចូនឲ្យកម្ពុជា

អគ្គស្នងការនគរបាលជាតិបាន និងកំពុងសុំកិច្ចសហការជាមួយអាជ្ញាធរថៃដើម្បីតាមចាប់ និងបញ្ចូនម្ច

សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយថៃដើម្បីចាប់ម្ចាស់ផេក«ស្តី្រ Overseas»បញ្ចូនឲ្យកម្ពុជា

អគ្គស្នងការនគរបាលជាតិបាន និងកំពុងសុំកិច្ចសហការជាមួយអាជ្ញាធរថៃដើម្បីតាមចាប់ និងបញ្ចូនម្ចាស់ផេក«ស្តី្រ Overseas ឈ្មោះ ជូ ឈីន» មកកម្ពុជាដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយស្ត្រីរូបនេះផ្សាយព័ត៌មានមិនពិតជុំវិញការចរាចរពន្ធពាណិជ្ជកម្មជុំទី១ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ម្ចាស់ផេក «ស្ត្រី Overseas» ជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពឃុបឃិតជាមួយបក្សប្រឆាំងដើម្បីវាយប្រហាររដ្ឋាភិបាល។ 

សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើស៊ូដង់ ដោយចោទថា​បានប្រើអាវុធគីមីវាយប្រហារទៅលើទាហានប៉ារ៉ា

ក្រសួង​ការបរទេស​អាមេរិក​​ បាន​ប្រកាសដំណឹងនៅថ្ងៃព្រហស្បតិ៍​ទី​២២ឧសភា ថា​គេនឹង​អនុវត្តទណ្

សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើស៊ូដង់ ដោយចោទថា​បានប្រើអាវុធគីមីវាយប្រហារទៅលើទាហានប៉ារ៉ា

ក្រសួង​ការបរទេស​អាមេរិក​​ បាន​ប្រកាសដំណឹងនៅថ្ងៃព្រហស្បតិ៍​ទី​២២ឧសភា ថា​គេនឹង​អនុវត្តទណ្ឌកម្មសេដ្ឋកិច្ច​ ​ទៅលើ​រដ្ឋាភិបាល​ស៊ូដង់។ វ៉ាស៊ីងតោនបានចោទ​ថា កងទ័ពរដ្ឋាភិបាល​ស៊ូដង់ បាន​ប្រើអាវុធគីមី វាយប្រហារទៅលើ​កង​​កម្លាំង​ទាហានប៉ារ៉ា ដែលវាជាការបំពាន​នឹងច្បាប់អន្តរជាតិ​។ គួរបញ្ជាក់ថា នៅពីក្រោយ​សង្គ្រាមប្រជែងអំណាច រវាង​កងទ័ពរដ្ឋាភិបាលស៊ូដង់ និង​ក្រុម​ទាហាន​ប៉ារ៉ា​ គឺ​មានការលូកដៃ​យ៉ាងស្មុគស្មាញ​បំផុត ពី​បណ្តាប្រទេសមួយចំនួន ដើម្បី​ការពារផល​ប្រយោជន៍រៀងៗខ្លួន។ ក្នុងនោះប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវគេដឹងថា​ជាអ្នកនៅពីក្រោយ​ក្រុមទាហានប៉ារ៉ាស៊ូដង់ ហើយ​បាន​បញ្ជូនអាវុធ​ទៅជួយយ៉ាងច្រើនសន្ធឹក​ រយៈពេលជាង​២ឆ្នាំមកនេះ​។

សេអ៊ូលថា មិនទាន់បានទទួលដំណឹងស្តីពីការដកទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង

ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រទី ២៣​ឧសភានេះ​បានអះអាងថា សេអ៊ូលនៅមិនទាន់បានទទួល

សេអ៊ូលថា មិនទាន់បានទទួលដំណឹងស្តីពីការដកទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង

ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រទី ២៣​ឧសភានេះ​បានអះអាងថា សេអ៊ូលនៅមិនទាន់បានទទួលដំណឹងពីភាគីអាមេរិក​ស្តីពីការដកទ័ព​ចេញពីកូរ៉េខាងត្បូង​នៅឡើយទេ។ យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ​សេអ៊ូលមិនបាន​ពិភាក្សា​ជាមួយភាគីអាមេរិក​ស្តីពី​ការដកកងទ័ព។ នៅថ្ងៃ​ព្រហស្បតិ៍ កាសែត​អាមេរិក​Wall Street Journal បានដកស្រង់​ប្រភពមន្រ្តីយោធា​អាមេរិក​មក​ចុះផ្សាយ​ថា វ៉ាស៊ីនតោន​កំពុង​ពិចារណា​ដកកងទ័ពអាមេរិក​ប្រមាណ ៤ពាន់នាក់​ចេញពី​កូរ៉េខាងត្បូង។

ក្រសួងព័ត៌មានថា លោក អ៊ុក ម៉ៅ បានប្រព្រឹត្តិខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភច្បាប់

បន្ទាប់ពីរងបណ្តឹងចំនួន ១៥សំណុំរឿងផ្សេងៗគ្នា លោក អ៊ុក ម៉ៅត្រូវបានក្រសួងព័ត៌មានចេញអះអាងថា ម

ក្រសួងព័ត៌មានថា លោក អ៊ុក ម៉ៅ បានប្រព្រឹត្តិខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភច្បាប់

បន្ទាប់ពីរងបណ្តឹងចំនួន ១៥សំណុំរឿងផ្សេងៗគ្នា លោក អ៊ុក ម៉ៅត្រូវបានក្រសួងព័ត៌មានចេញអះអាងថា មិនមែនជាអ្នកកាសែតស្របច្បាប់ឡើយ។ មិនមែនជាអ្នកកាសែតស្របច្បាប់ ព្រោះបើតាមក្រសួងព័ត៌មាន សកម្មភាពរបស់លោក អ៊ុក ម៉ៅ កន្លងមកបានប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភច្បាប់។

អ៊ីស្រាអែលបាញ់​បង្អើល​​មន្ត្រី​ទូតបរទេសពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅដែនដី​​ប៉ាឡេស្ទីន

នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២១​ឧសភា​ម្សិលមិញ ទាហាន​អ៊ីស្រាអែល​បាន​បាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់

អ៊ីស្រាអែលបាញ់​បង្អើល​​មន្ត្រី​ទូតបរទេសពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅដែនដី​​ប៉ាឡេស្ទីន

នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២១​ឧសភា​ម្សិលមិញ ទាហាន​អ៊ីស្រាអែល​បាន​បាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់​ បង្អើល​ក្រុម​មន្ត្រី​ទូត​ជាង​៣០ប្រទេស​​ដែល​កំពុង​​បំពេញទស្សនកិច្ច​នៅជំរំ​​ហ្សេនីន ក្នុងតំបន់​​​ស៊ីហ្សកដានី ដែល​ជា​ដែន​ដី​​ប៉ាឡេស្ទីនក្រោម​អាណានិគមកិច្ច​អ៊ីស្រាអែល។ ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ពី​គ្រប់​មជ្ឈដ្ឋាន ខ្លះ​ថ្កោលទោស ខ្លះ​ទាមទារ​ឱ្យ​អ៊ីស្រាអែល​ពន្យល់​បំភ្លឺ និង​បើក​អង្កេត​​ឱ្យ​បាន​ស៊ីជម្រៅ។ 

ប្រធានាធិបតីបារាំង និងចិន​សន្ទនាគ្នាតាមទូរស័ព្ទដើម្បីបញ្ជៀស​ការដំឡើងពន្ធសងសឹកគ្នា

បារាំង និងចិន​យល់ព្រមព្រៀងគ្នា​ដើម្បី​បោះជំហាន​ទៅមុខ​ក្នុង​ការចរចា ដោះស្រាយ​បញ្ហា​ខ្វែង

ប្រធានាធិបតីបារាំង និងចិន​សន្ទនាគ្នាតាមទូរស័ព្ទដើម្បីបញ្ជៀស​ការដំឡើងពន្ធសងសឹកគ្នា

បារាំង និងចិន​យល់ព្រមព្រៀងគ្នា​ដើម្បី​បោះជំហាន​ទៅមុខ​ក្នុង​ការចរចា ដោះស្រាយ​បញ្ហា​ខ្វែងគំនិតគ្នា ជាពិសេសរឿង​នាំចូលស្រាខ្លាំងប្រភេទ Brandy របស់​អឺរ៉ុបទៅ​ប្រទេស​ចិន ដែល​ក្នុងនោះ ស្រាកូញ៉ាក់​របស់​បារាំង​មាន​ចំណែក​ដល់​ទៅ ៩៥%។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋចិន CCTV នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទ​ជាមួយលោកប្រធានាធិបតីម៉ាក្រុង​កាលពីថ្ងៃព្រហស្បតិ៍ លោក​ស៊ី ជីនពីង​បានអំពាវនាវ​ឲ្យ​ភាគីបារាំង​រួមគា្នជាមួយចិនដើម្បី​ការពារច្បាប់ ពាណិជ្ជកម្ម​អន្តរជាតិ និង​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​សកល។ ពាក្យអំពាវនាវ​របស់​មេដឹកនាំចិន​ធ្វើឡើង​នៅក្នុង​បរិបទ​នៃនយោបាយ​គំរាមដំឡើងពន្ធ​របស់​រដ្ឋបាលដូណាល់ ត្រាំ។

ជម្លោះ​ឥណ្ឌាប៉ាគីស្ថាន ជា​ឱកាស​បង្ហាញ​សមត្ថភាព​នៃសព្វាវុធ​ចិន?

ក្នុង​អំឡុង​ពេលប៉ះទង្គិច​​គ្នា​មួយ​ប្រ៉ាវជា​មួយ​ឥណ្ឌា​ ស្ទើរ​​​ផ្ទុះ​ជា​សង្គ្រាម កាលពី​

ជម្លោះ​ឥណ្ឌាប៉ាគីស្ថាន ជា​ឱកាស​បង្ហាញ​សមត្ថភាព​នៃសព្វាវុធ​ចិន?

ក្នុង​អំឡុង​ពេលប៉ះទង្គិច​​គ្នា​មួយ​ប្រ៉ាវជា​មួយ​ឥណ្ឌា​ ស្ទើរ​​​ផ្ទុះ​ជា​សង្គ្រាម កាលពី​ដើម​ខែ​ឧសភា​​ ​ប៉ាគីស្ថានបាន​​ប្រើ​សព្វាវុធ​ទិញ​មក​ពី​ចិន​ជា​ច្រើន​​ប្រភេទ​ មាន​ជា​អាទិ៍​ប្រព័ន្ធ​ការពារ​មីស៊ីល។​ នេះជា​លើក​ទីមួយ​ ដែលគេ​ឃើញ​​សព្វាវុធ​ចិននៅលើ​សមរភូមិពិតៗ។ តើ​សព្វាវុធ​ចិន​​សមត្ថភាព​និង​ប្រសិទ្ធភាព​យ៉ាង​ណា​ សម្រាប់​ក្រសែ​ភ្នែក​អ្នក​វិភាគ​យោធា?

លោកដូណាល់ត្រាំ ប្រកាស​សាង​សង់​ប្រព័ន្ធ​ខែល​មីស៊ីល​ “ដំបូល​មាស” គ្រប​ការពារ​អាមេរិក​ទាំង​មូល

ដោយ​យក​គំរូ​តាម​អ៊ីស្រាអែល សហរដ្ឋអាមេរិក​នឹង​សាង​សង់​ប្រព័ន្ធ​ខែល​មីស៊ីស គ្រប​ការពារ​​ទ

លោកដូណាល់ត្រាំ ប្រកាស​សាង​សង់​ប្រព័ន្ធ​ខែល​មីស៊ីល​ “ដំបូល​មាស” គ្រប​ការពារ​អាមេរិក​ទាំង​មូល

ដោយ​យក​គំរូ​តាម​អ៊ីស្រាអែល សហរដ្ឋអាមេរិក​នឹង​សាង​សង់​ប្រព័ន្ធ​ខែល​មីស៊ីស គ្រប​ការពារ​​ទឹក​ដី​អាមេរិក​ទាំង​មូល។ ប្រព័ន្ធការពារ​មីស៊ីល​ ដែល​លោក​ដូណាល់ត្រាំ ប្រសិទ្ធនាម​ថា “​ដំបូល​មាស” នឹង​ចាប់​ដំណើរ​ការ​បាន​នៅចុង​អណត្តិ​របស់​លោក។

គណបក្សសង្គ្រោះជាតិនៅបារាំងជំរុញឱ្យកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS

អតីតគណបក្សប្រឆាំងនៅប្រទេសបារាំងបានសរសេរលិខិតចំហមួយច្បាប់ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន

គណបក្សសង្គ្រោះជាតិនៅបារាំងជំរុញឱ្យកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS

អតីតគណបក្សប្រឆាំងនៅប្រទេសបារាំងបានសរសេរលិខិតចំហមួយច្បាប់ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬUNCLOS។ ការជំរុញដូច្នេះដោយរបស់បក្សប្រឆាំងនៅក្រៅស្រុកមួយនេះបារម្ភថា កម្ពុជាអាចនឹងមានជម្លោះការទូត ឬការប្រឈមមុខដាក់គ្នាផ្លូវអាវុធជាយថាហេតុ ដោយជម្លោះព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងឡើងវិញ។

មន្រ្តីទូតអ៊ីស្រាអែលពីរនាក់ត្រូវ​ខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាល​រដ្ឋធានីវ៉ាស៊ីនតោន

នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃ​ពុធទី ២១ ឧសភា ខ្មាន់កាំភ្លើង​បាញ់សម្លាប់​បុគ្គលិក​ពីរ

មន្រ្តីទូតអ៊ីស្រាអែលពីរនាក់ត្រូវ​ខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាល​រដ្ឋធានីវ៉ាស៊ីនតោន

នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃ​ពុធទី ២១ ឧសភា ខ្មាន់កាំភ្លើង​បាញ់សម្លាប់​បុគ្គលិក​ពីរនាក់​របស់​ស្ថានទូតអ៊ីស្រាអែលប្រចាំ​សហរដ្ឋអាមេរិក។ ហេតុការណ៍នេះកើតឡើង​នៅ​មុខ​សារមន្ទីរជនជាតិ​ជ្វីហ្វ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ខណៈពេល​ដែល​ខ្មាន់កាំភ្លើង ដែល​ជា​ជនល្មើស​ត្រូវប៉ូលិស​ចាប់ឃាត់ខ្លួន។ ​ភ្លាមៗ​ប្រធានាធិបតី​អាមេរិក លោកដូណាល់​ត្រាំ ប្រកាស​ថ្កោលទោសសកម្មភាព​របស់​ខ្មាន់កាំភ្លើង​ដែល​លោក​ចាត់ទុក​ថាជាទង្វើ​ស្អប់ជនជាតិជ្វីហ្វ។ នៅក្រោយ​ហេតុការណ៍កើតឡើង​នៅ​វ៉ាស៊ីនតោន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​វិញបាន​ប្រកាស​ពង្រឹង​សន្តិសុខ​ឲ្យ​មន្រ្តីទូតរបស់ខ្លួនទាំងអស់​នៅក្នុង​ពិភពលោក។

កោះកុងក្រៅក្លាយជាតំបន់ទេសចរណ៍ក្នុងស្រុកសម្រាប់អ្នកស្រលាញ់ឆ្នេរសមុទ្របែបធម្មជាតិ

កោះកុងក្រៅ ជាតំបន់ឆ្នេរសមុទ្របែបធម្មជាតិដែលស្ថិតក្នុងខេត្តកោះកុង។ តំបន់ឆ្នេរមួយនេះទើបផ្

កោះកុងក្រៅក្លាយជាតំបន់ទេសចរណ៍ក្នុងស្រុកសម្រាប់អ្នកស្រលាញ់ឆ្នេរសមុទ្របែបធម្មជាតិ

កោះកុងក្រៅ ជាតំបន់ឆ្នេរសមុទ្របែបធម្មជាតិដែលស្ថិតក្នុងខេត្តកោះកុង។ តំបន់ឆ្នេរមួយនេះទើបផ្ទុះការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរនាប៉ុន្មានឆ្នាំចុងក្រោយសម្រាប់ទិដ្ឋភាពដ៏ត្រកាលនៃឆ្នេរខ្សាច់ដ៏ស ក្បុស និងសម្រស់ព្រៃភ្នំដ៏ខៀវស្រងាត់។ បច្ចុប្បន្ន កោះកុងក្រៅបានក្លាយជាទីលំហែ និងឱសថព្យាបាលទុក្ខកង្វល់របស់ទេសចរក្នុងស្រុក ពិសេសអ្នកនិយមស្រលាញ់ភាពស្ងប់ស្ងាត់ និងការដើរកម្សាន្តបែបធម្មជាតិ។

ឆ្នាំ​២០២៤ ជនរងគ្រោះ​ស្លាប់​ដោយ​អាវុធគ្រាប់​ផ្ទុះ បាន​កើនឡើង​៦០%

ប្រជាជនស៊ីវីលស្លាប់​ដោយ​អាវុធគ្រាប់ផ្ទុះ បានកើនចំនួន​ដល់ទៅ​៦០% នៅក្នុងឆ្នាំ​២០២៤។ នេះបើផ្

ឆ្នាំ​២០២៤ ជនរងគ្រោះ​ស្លាប់​ដោយ​អាវុធគ្រាប់​ផ្ទុះ បាន​កើនឡើង​៦០%

ប្រជាជនស៊ីវីលស្លាប់​ដោយ​អាវុធគ្រាប់ផ្ទុះ បានកើនចំនួន​ដល់ទៅ​៦០% នៅក្នុងឆ្នាំ​២០២៤។ នេះបើផ្អែកតាម​របាយការណ៍​មួយ​ របស់អង្គការ​ឃ្លាំមើលអាវុធគ្រាប់​ផ្ទុះ ចេញផ្សាយ​កាលពីរសៀលថ្ងៃទី​២១ឧសភា​។ ២ភាគ៣នៃជនរងគ្រោះ​ដែលស្លាប់ដោយ​អាវុធគ្រាប់​ផ្ទុះទាំងនេះ គឺស្ថិតនៅតំបន់ហ្កាហ្សានិង​តំបន់​ស៊ីហ្សកដានី​។

ជំងឺ​មិនឆ្លងកំពុង​ក្លាយ​ជាជំងឺ​រាតត្បាត​ថ្មី?

អាជ្ញាធរ​សុខាភិបាលកម្ពុជា​ បាន​អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​កំណើន​ជំងឺ​មិនឆ្លង​ ដែល​

ជំងឺ​មិនឆ្លងកំពុង​ក្លាយ​ជាជំងឺ​រាតត្បាត​ថ្មី?

អាជ្ញាធរ​សុខាភិបាលកម្ពុជា​ បាន​អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​កំណើន​ជំងឺ​មិនឆ្លង​ ដែល​ស្ទើរ​ក្លាយ​ជា​មូលហេតុ​ទីមួយ​នៃ​មរណភាព​របស់​ពលរដ្ឋ​។ បើ​​មិន​ឆ្លងផង ហេតុ​អ្វី​ជំងឺ​នេះ​​មាន​កំណើន​ខ្លាំង​? តើ​អ្វីជា​កត្តា​ជំរុញ​ឱ្យ​មាន​ជំងឺ​មិន​ឆ្លង ? តើ​គេ​អាច​ទប់​ស្កាត់​និង​បង្ការ​ជំងឺ​មិន​ឆ្លង​បាន​ដែរឬទេ?

លោក ប្រាក់ សុខុនថា កម្ពុជាពិចារណាកែសម្រួលនយោបាយការបរទេសដើម្បីឆ្លើយតបនឹងវិបត្តិសកល

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់

លោក ប្រាក់ សុខុនថា កម្ពុជាពិចារណាកែសម្រួលនយោបាយការបរទេសដើម្បីឆ្លើយតបនឹងវិបត្តិសកល

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួនដែលអាមេរិកធ្លាប់ជារដ្ឋសមាជិក និងហត្ថលេខី។ លោក ប្រាក់ សុខុនបញ្ជាក់ដូច្នេះនៅក្នុងសិក្ខាសាលាមួយស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ព្រៃ​ត្រូពិក​រង​កា​របំផ្លាញខ្លាំង​ដល់​កំពូល ដោយបាតុភូត​ភ្លើង​ឆេះ​ព្រៃ

តំបន់​ត្រូពិក​​​បាន​បាត់​បង់​ព្រៃ​អស់​​៦លាន​៧​សែន​ហិចតា នៅ​ឆ្នាំ​២០២៤ ពោល​គឺ​ជា​ការ​បាត

ព្រៃ​ត្រូពិក​រង​កា​របំផ្លាញខ្លាំង​ដល់​កំពូល ដោយបាតុភូត​ភ្លើង​ឆេះ​ព្រៃ

តំបន់​ត្រូពិក​​​បាន​បាត់​បង់​ព្រៃ​អស់​​៦លាន​៧​សែន​ហិចតា នៅ​ឆ្នាំ​២០២៤ ពោល​គឺ​ជា​ការ​បាត់​បង់​ព្រៃដ៏​​ច្រើនខ្លាំង​មិន​ធ្លាប់​មាន និង​ច្រើន​​ជាង​ឆ្នាំ​២០២៣​ដល់​ទៅ​៨០%។ ​ការ​ប្រែប្រួល​អាកាសធាតុ ការ​ឡើង​កម្តៅនៃ​ភព​ផែន​ដី ដែល​សម្រួល​ឱ្យ​មាន​បាតុភូត​ភ្លើង​ឆេះ​ព្រៃ ជាមូលហេតុ​ធំ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​ World Resources Institute សហការ​ជាមួយ​សាកលវិទ្យាល័យ​Maryland។

សហភាពអឺរ៉ុប សម្រេច​​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំងស្រុង​​ចេញពី​ប្រទេស​​ស៊ីរី

ប៉ុន្មានថ្ងៃ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសដកទណ្ឌកម្ម​សេដ្ឋកិច្ចទាំងអស់ ចេញពីប្រទេស​​ស៊ី

សហភាពអឺរ៉ុប សម្រេច​​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំងស្រុង​​ចេញពី​ប្រទេស​​ស៊ីរី

ប៉ុន្មានថ្ងៃ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសដកទណ្ឌកម្ម​សេដ្ឋកិច្ចទាំងអស់ ចេញពីប្រទេស​​ស៊ីរី  គឺដល់វេន​សហភាពអឺរ៉ុបម្តង ដែល​បានសម្រេច​នៅថ្ងៃ​ពុធទី​២១ឧសភានេះ។​ ផ្អែកតាមលោកស្រីប្រមុខ​ការទូតសហភាពអឺរ៉ុប​ ការសម្រេចនេះ​ គឺអឺរ៉ុបមានបំណងជួយ​ដល់​ប្រជាជន​ស៊ីរី ដើម្បីកសាងប្រទេស នៅក្នុងរបបនយោបាយថ្មី​ ជាមួយ​នឹង​សន្តិភាព​និង​​ការបង្រួបបង្រួមគ្នា​។​

លោក ឃួង ស្រេង៖ ភ្នំពេញនឹងអាចទប់ទល់ការជន់លិចសម្រាប់ទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ

កាលពីដើមខែឧសភា ឆ្នាំ២០២៥ នេះ សាលារាជធានីភ្នំពេញបានជូនដំណឹងស្តីពីវឌ្ឍនភាពនៃការងាររបស់ខ្លួ

លោក ឃួង ស្រេង៖ ភ្នំពេញនឹងអាចទប់ទល់ការជន់លិចសម្រាប់ទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ

កាលពីដើមខែឧសភា ឆ្នាំ២០២៥ នេះ សាលារាជធានីភ្នំពេញបានជូនដំណឹងស្តីពីវឌ្ឍនភាពនៃការងាររបស់ខ្លួនទាក់នឹងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកដើម្បីចៀសវាងការជន់លិចរាជធានីភ្នំពេញ។ គម្រោងនេះសម្រេចបាន៨០% នៃផែនការហើយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រាជធានីភ្នំពេញអាចទប់ទល់ការជន់លិចបានសម្រាប់កំរិតទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ និងថា ការរំដោះទឹកពីរាជធានីភ្នំពេញនឹងទទួលបានជោគជ័យច្រើន នៅពេលគម្រោងនេះត្រូវបញ្ចប់ក្នុងរយៈពេល ២ខែខាងមុខ៕

ឥណ្ឌូណេស៊ី និងកម្ពុជាគ្រោងចុះអនុស្សារណៈយោគយល់ទប់ស្កាត់អំពើឆបោកអនឡាញ

រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto បានប្រកាសក្នុងថ្ងៃអង្គារ ទី២០ ឧសភាថា រដ្ឋាភិប

ឥណ្ឌូណេស៊ី និងកម្ពុជាគ្រោងចុះអនុស្សារណៈយោគយល់ទប់ស្កាត់អំពើឆបោកអនឡាញ

រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto បានប្រកាសក្នុងថ្ងៃអង្គារ ទី២០ ឧសភាថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់ជាមួយភាគីកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា។ អ្នកតាមដានសង្គមកម្ពុជាបានវាយតម្លៃថា អនុស្សារណៈយោគយល់នេះជាជំហានដំបូងក្នុងការឆ្លើយតបនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មផ្សេងទៀតក្នុងតំបន់ និងថា ភាគីទាំងពីរកម្ពុជា ឥណ្ឌូណេស៊ីក៏គួរចាប់យកយន្តការអាស៊ានដែលអាចបង្ក្រាបឧក្រិដ្ឋម្មក្នុងវិសាលភាពទូលំទូលាយមួយឈានទៅកាត់ផ្តាច់ខ្សែបណ្តាញរបស់ពួកឧក្រិដ្ឋជន។

ក្រោយបិទទ្វារ តើព្រលានយន្តហោះអន្តរជាតិភ្នំពេញអាចទាញប្រយោជន៍សេដ្ឋកិច្ចអ្វីខ្លះ?

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេ

ក្រោយបិទទ្វារ តើព្រលានយន្តហោះអន្តរជាតិភ្នំពេញអាចទាញប្រយោជន៍សេដ្ឋកិច្ចអ្វីខ្លះ?

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ត្រូវ​រក្សា​នូវ​តម្លៃ​ប្រវត្តិ​សាស្ត្រ​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ជា​អតិបរមា និង​បញ្ជាក់​ច្បាស់​ៗ​ថា មិន​មាន​គម្រោង​លក់​ព្រលាន​យន្ត​ហោះនេះ​ទេ។ ​ទន្ទឹមគ្នា​នេះ លោក ហ៊ុន ម៉ាណែត ក៏បាន​លើក​ឡើង​ពី​ផែន​ការ​ទៅ​ថ្ងៃខាង​មុខ ​ក្រោយ​ពី​ព្រលាន​យន្ត​ហោះ​មួយ​នេះ​បិទ​ទ្វារ​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥​។​ ផែន​ការ​ទី១​ រក្សា​ទុក​ព្រលាន​យន្ត​ហោះនេះ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ទី២ ទុក​សម្រាប់​ចុះចត​យន្ត​ហោះនៅ​ពេល​អាសន្ន និង​ទី៣ ​អនុញ្ញាត​ឲ្យពលរដ្ឋ​ប្រើ​ប្រាស់​ក្នុង​ប្រយោជន៍​សាធារណៈជា​អតិបរមា​។​ តើ​ក្រោយបិទ​ទ្វារ ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​អាច​ទាញ​ប្រយោជន៍​សេដ្ឋ​កិច្ច​អ្វី​ខ្លះ?​

Get more results via ClueGoal