ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្រុងតាខ្មៅ ត្រូវបានពន្យាពេលបើកដំណើរការ
newsare.net
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់4F នឹងបើកប្ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្រុងតាខ្មៅ ត្រូវបានពន្យាពេលបើកដំណើរការ
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់4F នឹងបើកប្រតិបត្តិការហោះហើរជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ខណៈពិធីសម្ពោធផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ នេះជាការជូនដំណឹងថ្មីចុងក្រោយមួយទៀត ដែលពីដំបូងឡើយបានកំណត់យកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបើកដំណើរការហោះហើរសាកល្បង។ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ការផ្លាស់ប្តូរកាលបរិច្ឆេទនេះ ធ្វើឡើងក្រោយក្រុមការងារជំនាញ ពិនិត្យឃើញមានចំណុចខ្លះនៅមិនទាន់បញ្ចប់រួចរាល់ទាំងស្រុង ទើបរដ្ឋាភិបាលសម្រេចផ្លាស់ប្តូរកាលបរិច្ឆេទថ្មីឡើងវិញ។ Read more