លោកស្រី ជូ ប៊ុនអេង៖ សូម្បីខ្ញុំក៏ស្ថិតក្នុងបញ្ជីខ្មៅ ដែលត្រូវចោទថាឃុបឃិតជាមួយឧក្រិដ្ឋជនឆបោក
newsare.net
ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២១ ឧសភា បានចេលោកស្រី ជូ ប៊ុនអេង៖ សូម្បីខ្ញុំក៏ស្ថិតក្នុងបញ្ជីខ្មៅ ដែលត្រូវចោទថាឃុបឃិតជាមួយឧក្រិដ្ឋជនឆបោក
ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២១ ឧសភា បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយទាញការប្រកាសអាសន្នចំពោះឧក្រិដ្ឋកម្មឆបោកអនឡាញនៅអាស៊ីអាគ្នយ៍។ OHCHR បានចង្អុលដោយចំៗទៅលើប្រទេសចំនួន៥ រួមមាន កម្ពុជា ឡាវ ភូមា ហ្វីលីពីន និងម៉ាឡេស៊ី។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នាថ្ងៃសៅរ៍ទី២៤ឧសភា លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទទួលស្គាល់ការលើកឡើងរបស់OHCHR អាចត្រឹមត្រូវ តែមិនទាន់ពេញលេញនៅឡើយ។ មិនពេញលេញ ព្រោះរបាយការណ៍មិនបានចង្អុលប្រទេសផ្សេងៗទៀត ដែលលោកស្រី ជឿថា ក៏មានឧក្រិដ្ឋកម្មឆបោកអនឡាញដូចគ្នា។ លើសពីនេះ លោកស្រីបានបង្ហាញការខកចិត្ត ដែលឈ្មោះរបស់ខ្លួន ក៏ត្រូវគេចោទប្រកាន់ថា ឃុបឃិតបានផលប្រយោជន៍ពីឧក្រិដ្ឋជនឆបោកអនឡាញ។ Read more