មហាសេដ្ឋីElon Musk បរាជ័យ និងស្ម័គ្រដើរចេញពីក្បាលម៉ាស៊ីនក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល
newsare.net
មហាសេដ្ឋី អេឡុន ម៉ាស្ក៍ដែលជាម្ចាស់ក្រុមហ៊ុនតេសស្លា និងក្រុមហ៊ុនSpace X បានប្រកាសដកខ្លួនមហាសេដ្ឋីElon Musk បរាជ័យ និងស្ម័គ្រដើរចេញពីក្បាលម៉ាស៊ីនក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល
មហាសេដ្ឋី អេឡុន ម៉ាស្ក៍ដែលជាម្ចាស់ក្រុមហ៊ុនតេសស្លា និងក្រុមហ៊ុនSpace X បានប្រកាសដកខ្លួនចេញពីក្បាលម៉ាស៊ីនក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE។ ដោយដើរចេញពីក្រុមការងាររបស់លោកដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ទី ២៤ឧសភា លោកអេឡុន ម៉ាស្ក៍ដែលជាមហាសេដ្ឋីមានលុយច្រើនជាងគេនៅក្នុងពិភពលោកបានប្រកាសបូជាថាមពល និងពេលវេលាដើម្បីក្រុមហ៊ុនឯកជនរបស់លោក ជាពិសេសតេសស្លាដែលធ្លាក់កូដប្រជាប្រិយភាព ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ចាប់តាំងមហាសេដ្ឋីរូបនេះ ចូលរួមក្នុងរដ្ឋបាលលោកដូណាល់ ត្រាំ ដើម្បីកាន់ប៉ុស្តគន្លឹះដែលមានគោលដៅធ្វើកំណែទម្រង់ កាត់បន្ថយខ្ទង់ចំណាយរបស់អាមេរិក។ Read more