Cambodia



ឈ្នះ​នាំ​មុខគេក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីកូរ៉េខាង​ត្បូង តើលោកលីចែម្យុង ជា​នរណា?

ដូច​ការ​ព្យាករ បើ​តាម​លទ្ធផល​​​ស្ទង់​បឋមផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​កូរ៉េខាង​ត្បូង​

១ឆ្នាំ អារ៉ាប៊ីសាអូឌីត ប្រហារជីវិត​មនុស្ស យ៉ាងតិច ៣៤០ នាក់

ចាប់ពី​ដើម​ឆ្នាំ ​មកទល់​នឹង​ពាក់កណ្តាល​ខែធ្នូ​ ឆ្នាំ​២០២៥ នេះ​ អារ៉ាប៊ីសាអូឌីត បាន​ប្រហារ

១ឆ្នាំ អារ៉ាប៊ីសាអូឌីត ប្រហារជីវិត​មនុស្ស យ៉ាងតិច ៣៤០ នាក់

ចាប់ពី​ដើម​ឆ្នាំ ​មកទល់​នឹង​ពាក់កណ្តាល​ខែធ្នូ​ ឆ្នាំ​២០២៥ នេះ​ អារ៉ាប៊ីសាអូឌីត បាន​ប្រហារជីវិតមនុស្ស យ៉ាងហោច​ ៣៤០ នាក់។ ចំនួន​នេះ បំបែក​កំណត់ត្រា ​ឆ្នាំ​ចាស់ ២០២៤។ ​អារ៉ាប៊ីសាអូឌីត ជាព្រះ​រាជាណាចក្រ​ ដែលឃុំឃាំង​​មនុស្ស​​​ច្រើន​ជាងគេ ក្នុង​ពិភពលោក បន្ទាប់ពី ចិន និង អ៊ីរ៉ង់។  

ចាង​ហ្វាង​កាសែត​ប្រឆាំងនៅហុងកុង​ លោក ​ជីមីឡៃ​ ​មានទោស អាច​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

នៅ​ថ្ងៃចន្ទទី ១៥​ធ្នូ​នេះ តុលាការ​ហុងកុង​បាន​ប្រកាសរក​ឃើញ​​​ថាលោក ជីមី ឡៃ ​មហាសេដ្ឋី​ផ្នែ

ចាង​ហ្វាង​កាសែត​ប្រឆាំងនៅហុងកុង​ លោក ​ជីមីឡៃ​ ​មានទោស អាច​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

នៅ​ថ្ងៃចន្ទទី ១៥​ធ្នូ​នេះ តុលាការ​ហុងកុង​បាន​ប្រកាសរក​ឃើញ​​​ថាលោក ជីមី ឡៃ ​មហាសេដ្ឋី​ផ្នែក​​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​និង​ ជាអតីត​ចាង​ហ្វាង​កាសែត​ប្រឆាំង​​ ពិត​ជាបាន​ប្រព្រឹត្ត​កំហុស ចង់​បះបោរ និង​ផ្សំ​គំនិត​ជាមួយ​បរទេស ​ប៉ះពាល់​ដោយ​សន្តិសុខ​ជាតិ។​ បើ​យោង​ទៅ​តាម​ច្បាប់​សន្តិសុខ​ជាតិដែល​តាក់តែង​ឡើង​ដោយ​ប៉េកាំង​ លោក ជីមី ឡៃ​ ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារអស់​មួយ​ជីវិត។ តុលាការ​នឹង​ប្រកាស​សាលក្រមនៅពេល​ក្រោយ

លោក លី វណ្ណៈ៖ តំបន់អង្គរវត្តមិនមែនជាទីតាំងគោលដៅវាយប្រហាររបស់យោធាថៃ

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានពង្រីកសមរភូមិ ដោយបើកការបាញ់ប្រហារកំរោល ជាមួយយន្

លោក លី វណ្ណៈ៖ តំបន់អង្គរវត្តមិនមែនជាទីតាំងគោលដៅវាយប្រហាររបស់យោធាថៃ

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានពង្រីកសមរភូមិ ដោយបើកការបាញ់ប្រហារកំរោល ជាមួយយន្តហោះចម្បាំង F -16 ទម្លាក់គ្រាប់ទៅលើស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីតំបន់អង្គរវត្ត។ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលនេះថា តំបន់អង្គរវត្តមិនមែនជាទីតាំងគោលដៅវាយប្រហាររបស់យោធាថៃនោះទេ ហើយលោកក៏មិនជឿថា យោធាថៃប្រហើនទៅបើកការប្រហារដល់តំបន់ប្រាសាទអង្គរវត្តដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃត្រូវពន្យារពេល

គម្រោងនៃការបង្ហាញលទ្ធផលពិនិត្យផ្ទៀងផ្ទាត់ដើមហេតុ នៅពី​ក្រោយការវាយប្រយុទ្ធគ្នា​ជាលើកទី២រ

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃត្រូវពន្យារពេល

គម្រោងនៃការបង្ហាញលទ្ធផលពិនិត្យផ្ទៀងផ្ទាត់ដើមហេតុ នៅពី​ក្រោយការវាយប្រយុទ្ធគ្នា​ជាលើកទី២រវាងកងទ័ពកម្ពុជា និងថៃ​ត្រូវបានពន្យារពេលទៅតាមការ​ស្នើសុំរបស់ប្រទេសជិតខាងទាំងពីរនេះ។ នេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម​ ដែលត្រូវបានដកស្រង់សម្តីដោយកាសែត Bernama។ ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលទីក្រុងគូឡាឡាំពួរ​បានស្នើឲ្យ​មានការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅទីតាំងមានជម្លោះតាមព្រំដែនខ្មែរ ដើម្បីបានដឹងពីដំណើរដើមទងនៃការផ្ទុះអាវុធ។

នៅស៊ីលី អ្នក​នយោបាយស្តាំអភិរក្សនិយមជ្រុល ​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី

នៅ​​ស៊ីលី ជាលើកទី១​ក្នុង​ប្រវត្តិសាស្ត្រ រយៈ​ពេល​៣៥ឆ្នាំចុងក្រោយ​​នេះ ដែល​ប្រជា​ពលរដ្ឋសម

នៅស៊ីលី អ្នក​នយោបាយស្តាំអភិរក្សនិយមជ្រុល ​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី

នៅ​​ស៊ីលី ជាលើកទី១​ក្នុង​ប្រវត្តិសាស្ត្រ រយៈ​ពេល​៣៥ឆ្នាំចុងក្រោយ​​នេះ ដែល​ប្រជា​ពលរដ្ឋសម្រេច​បោះឆ្នោត​គាំទ្រ ​អ្នក​នយោបាយ​ស្តាំនិយមជ្រុល ​និង​អភិរក្សនិយម​ជ្រុល​ ឲ្យ​ឡើង​កាន់អំណាចប្រធានាធិបតី ។ តែ ជ័យជម្នះរបស់​អ្នកនយោបាយ​ស្តាំអភរិក្សនិយមជ្រុល​ នាពេលនេះ ​​​ជាទំព័រដ៏​ខ្មៅ​ងងឹត​ចំពោះ​ស្ត្រី និង​អ្នក​ស្រឡាញ់​ភេទដូចគ្នា​ នៅ​ស៊ីលី​។​ ​

បារាំងអំពាវនាវជាថ្មីឲ្យកម្ពុជា-ថៃ គោរពសេចក្តីថ្លែងការណ៍រួម និងដោះស្រាយគ្នាដោយសន្តិវិធី

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសបារាំងបានអំពាវនាវជាថ្មី ឲ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់ការ

បារាំងអំពាវនាវជាថ្មីឲ្យកម្ពុជា-ថៃ គោរពសេចក្តីថ្លែងការណ៍រួម និងដោះស្រាយគ្នាដោយសន្តិវិធី

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសបារាំងបានអំពាវនាវជាថ្មី ឲ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់ការប្រយុទ្ធគ្នា និងវិលទៅរកការសន្ទនាគ្នា ដោយគោរពតាមសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ។ ការអំពាវនាវរបស់បារាំង ធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ បានចេញសេចក្តីថ្លែងការណ៍ម្តងហើយ ឲ្យប្រទេសទាំងពីរគោរពបទឈប់បាញ់ឲ្យបានពេញលេញ។

ថៃគំរាមបិទផ្លូវដឹកប្រេងចូលកម្ពុជា ក្រោយកម្ពុជាបិទការឆ្លងកាត់របស់ប្រជាជនតាមព្រំដែនគោក

យោធាថៃបានបង្ហើបឲ្យដឹងថា ខ្លួនកំពុងគិតគូរដល់ការរាំងខ្ទប់ការដឹកជញ្ជូនប្រេងចូលមកកម្ពុជា ខណ

ថៃគំរាមបិទផ្លូវដឹកប្រេងចូលកម្ពុជា ក្រោយកម្ពុជាបិទការឆ្លងកាត់របស់ប្រជាជនតាមព្រំដែនគោក

យោធាថៃបានបង្ហើបឲ្យដឹងថា ខ្លួនកំពុងគិតគូរដល់ការរាំងខ្ទប់ការដឹកជញ្ជូនប្រេងចូលមកកម្ពុជា ខណៈការវាយប្រយុទ្ធគ្នាក្នុងជម្លោះព្រំដែនរវាងប្រទេសជិតខាងទាំងពីរនៅមិនទាន់ធូរស្រាល។ ថៃដែលបានបិទការចរចាជាមួយកម្ពុជាក៏មានបំណងបិទការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្រផ្សេងទៀត​​ចូលមកកម្ពុជាផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែល​​ចុះផ្សាយកាលពីថ្ងៃទី១៤ធ្នូនេះ ។

លោក​ ហ៊ុន​ សែន​ ថា​ការ​បិទ​ច្រក​​ព្រំ​ដែនខ្មែរ​-ថៃ​ មិនប៉ះ​ពាល់​ដល់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស

នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ​ ឆ្នាំ២០២៥​​ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ លោក​ ហ៊ុន​ សែន​ បាន​​ចេញ​មក​ប

លោក​ ហ៊ុន​ សែន​ ថា​ការ​បិទ​ច្រក​​ព្រំ​ដែនខ្មែរ​-ថៃ​ មិនប៉ះ​ពាល់​ដល់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស

នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ​ ឆ្នាំ២០២៥​​ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ លោក​ ហ៊ុន​ សែន​ បាន​​ចេញ​មក​បញ្ជាក់​សា​ជា​ថ្មី​​ថា​ កា​រផ្អាកច្រក​ចេញ​-ចូលតាម​​ព្រំ​ដែនខ្មែរ​​-ថៃ​​ មិន​មែន​ជា​ការ​ហាម​ឃាត់​មិន​ឱ្យ​ពលរ​ដ្ឋទាំង​សង​ខាង​ធ្វើ​ដំណើរ​ទេ។​ ក្នុង​ន័យ​នេះ ​លោក​ ហ៊ុន សែន​​ សង្កត់​ធ្ងន់​ថា ​កម្ពុជា​បិទ​តែ​ច្រកផ្លូវគោកប៉ុណ្ណោះ។​ ចំណែក​​ផ្លូវអាកាសនៅ​តែ​ដំណើរ​ការជា​ធម្ម​តា​។ សូម​ជម្រាប​ថា​ ការ​ចេញ​មក​បញ្ជាក់​របស់​លោក ហ៊ុន​ សែន​ ពេល​នេះ​ គឺ​បន្ទាប់​ពី​​​រដ្ឋា​ភិ​បាល​ថៃ​បាន​ចោទ​​ថា ​កម្ពុជា​​បាន​​​រំលោភ​ច្បាប់​មនុស្ស​ធម៌​ និង​សិទ្ធិ​មនុស្សអន្តរ​ជាតិ ដោយ​បង្ខាំង​ពល​រដ្ឋ​ខ្លួនមិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​។​

ស្លាប់យ៉ាងហោចណាស់១២នាក់ ក្នុងការវាយប្រហារភេរវកម្មលើជនជាតិជ្វីហ្វ នៅអូស្រ្តាលី

យ៉ាងហោចណាស់មានមនុស្ស១២នាក់ បានស្លាប់បាត់បង់ជីវិត និងជិត៣០នាក់ផ្សេងទៀតបានរងបួស ក្នុងហេតុក

ស្លាប់យ៉ាងហោចណាស់១២នាក់ ក្នុងការវាយប្រហារភេរវកម្មលើជនជាតិជ្វីហ្វ នៅអូស្រ្តាលី

យ៉ាងហោចណាស់មានមនុស្ស១២នាក់ បានស្លាប់បាត់បង់ជីវិត និងជិត៣០នាក់ផ្សេងទៀតបានរងបួស ក្នុងហេតុការណ៍បាញ់ប្រហារ នៅអូស្រ្តាលី។ បើផ្អែកតាមប៉ូលិសមូលដ្ឋាន ការបាញ់ប្រហារនេះបានកើតឡើង នាល្ងាចថ្ងៃអាទិត្យ ទី១៤ ធ្នូ នៅអំឡុងពេលដែលសហគមន៍ជនជាតិជ្វីហ្វកំពុងប្រារព្ធពិធីបុណ្យ Hanouka នៅឆ្នេរសមុទ្រដ៏ល្បីល្បាញមួយកន្លែង នៅទីក្រុងស៊ីដនី។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី អេនថូនី អាល់ប៉ានីស៊ីស បានចាត់ការវាយប្រហារនេះ ជាអំពើអាក្រក់ជូរជាតិបំផុត ជាការរើសអើងស្អប់ខ្ពើមជនជាតិជ្វីហ និងជាអំពើភេរវកម្មដែលមិនអាចអត់ឱនឲ្យបាន។

ពលរដ្ឋខ្មែររាប់ពាន់នាក់នៅអូស្ត្រាលី ជួបជុំគ្នាតវ៉ាទាមទារ​ឱ្យថៃបញ្ឈប់ការឈ្លានពានទឹកដីកម្ពុជា

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់ពាន់នាក់ បានប្រមូលផ្តុំគ្

ពលរដ្ឋខ្មែររាប់ពាន់នាក់នៅអូស្ត្រាលី ជួបជុំគ្នាតវ៉ាទាមទារ​ឱ្យថៃបញ្ឈប់ការឈ្លានពានទឹកដីកម្ពុជា

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។ នៅពីមុខវិមានរដ្ឋសភាអូស្ត្រាលីក្នុងទីក្រុងមែលប៊ន ពលរដ្ឋខ្មែរបានលើកបដាទាមទារឱ្យរដ្ឋាភិបាលទីក្រុងបាងកក និងទាហានថៃងាកមកគោរពច្បាប់អន្តរជាតិ ហើយត្រូវបញ្ឈប់រាល់ការឈ្លានពានដោយខុសច្បាប់មកលើដែនអធិបតេយ្យរបស់កម្ពុជាបន្តទៀត។ 

កម្ពុជា​បិទ​ច្រក​ព្រំ​ដែន​ទាំងស្រុង​ជាមួយថៃ​ ខណៈ​ថៃ​ចោទ​កម្ពុជាថា​រំលោភ​ច្បាប់​អន្តរជាតិ

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង​មហា​ផ្ទៃកាលពីថ្ងៃទី១៣ធ្នូម្សិល​មិញ​ ​​បានសម្រេច​ផ្អាក​ការ

កម្ពុជា​បិទ​ច្រក​ព្រំ​ដែន​ទាំងស្រុង​ជាមួយថៃ​ ខណៈ​ថៃ​ចោទ​កម្ពុជាថា​រំលោភ​ច្បាប់​អន្តរជាតិ

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង​មហា​ផ្ទៃកាលពីថ្ងៃទី១៣ធ្នូម្សិល​មិញ​ ​​បានសម្រេច​ផ្អាក​ការ​ចេញ​-ចូល​របស់​ពល​រដ្ឋ​ខ្មែរ​ និង​ថៃ​ នៅ​តាម​ច្រក​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​២ គ្រាទាហានថៃបានបើកការវាយប្រហារគ្រប់ទម្រង់ និងមិនរើសទិសដៅមកលើដែនអធិបតេយ្យកម្ពុជា។​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​​ក្រោយមានបទអន្តរាគមន៍របស់​​ប្រធានព្រឹទ្ធសភាកម្ពុជាលោក​ ហ៊ុន​ សែន​។ លោកហ៊ុន សែនដែលបានស្នើ​ឲ្យរដ្ឋាភិ​បាល​យកចិត្តទុកដាក់លើ​សុវត្ថិភាពរបស់​ពលរដ្ឋ អំឡុង​ពេល​ជម្លោះព្រំដែន​ខ្មែរ-ថៃ​បន្តកើនកម្តៅ​។ តែ​ថៃ​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសរបស់ខ្លួនបាន​ចោទ​​កម្ពុជាថា​​បាន​​រំលោភ​ច្បាប់​មនុស្ស​ធម៌​ និង​សិទ្ធិ​មនុស្សអន្តរ​ជាតិទៅ​វិញ​។

តើកម្ពុជាអាចស្នើយោធាបរទេសចូលអន្តរាគមន៍ឲ្យថៃបញ្ឈប់សង្គ្រាមបានឬទេ?

ចាប់​តាំង​ពី​ថៃ​បើក​ការ​វាយ​ប្រហារ​កម្ពុជា​ជា​លើក​ទី​២ ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​នេះ ​គ

តើកម្ពុជាអាចស្នើយោធាបរទេសចូលអន្តរាគមន៍ឲ្យថៃបញ្ឈប់សង្គ្រាមបានឬទេ?

ចាប់​តាំង​ពី​ថៃ​បើក​ការ​វាយ​ប្រហារ​កម្ពុជា​ជា​លើក​ទី​២ ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​នេះ ​គេ​មិន​ទាន់​ឃើញ​មាន​ប្រទេស​ណា​ចេញ​មុខ​ថ្កោល​ទោស​ថៃ​នៅ​ឡើយ​។​ ដោយ​ឡែក​ អាមេរិក និង​ម៉ាឡេស៊ី បាន​បន្ត​ចេញ​មុខ​ប្រាប់​ថៃ​និង​កម្ពុជា ឲ្យ​អនុវត្ត​បទ​ឈប់​បាញ់​ តែ​ថៃ​មិន​ព្រម​ស្តាប់​។​ ចំណែក ​ចិន​ជា​មិត្ត​ដែក​ថែប​របស់​កម្ពុជា​បាន​ប្រាប់​កម្ពុជា​ឲ្យ​បន្ត​អត់​ធ្មត់​។​ នៅ​ចំពោះ​មុខ​ស្ថានការណ៍​នេះ​ តើ​កម្ពុជា​គួរ​តែពឹង​យោធា​បរទេស​ណាឲ្យ​ធ្វើ​អន្តរាគមន៍​ដើម្បី​បង្ខំ​ថៃ​ឲ្យ​បញ្ឈប់​សង្គ្រាម​បាន​ឬទេ?

ទាហានកូរ៉េខាងជើងយ៉ាងហោចណាស់ ៩នាក់ ស្លាប់ក្នុងបេសកកម្មដោះមីននៅរុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានប្រកាសនៅថ្ងៃសៅរ៍ ទី១៣ ធ្នូ ថា ទាហានវិស្វកម្មកូរ៉េខាង

ទាហានកូរ៉េខាងជើងយ៉ាងហោចណាស់ ៩នាក់ ស្លាប់ក្នុងបេសកកម្មដោះមីននៅរុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានប្រកាសនៅថ្ងៃសៅរ៍ ទី១៣ ធ្នូ ថា ទាហានវិស្វកម្មកូរ៉េខាងជើង ៩នាក់បានស្លាប់បាត់បង់ជីវិត ក្នុងបេសកកម្មដោយមីនរយៈពេល៤ខែ នៅតំបន់ Koursk ប្រទេសរុស្ស៊ី។ នៅក្នុងឱកាសពិធីទទួលស្វាគមន៍កងពលវិស្វកម្ម ប្រមុខដឹកនាំក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានបំពាក់មេដៃ «វីរៈបុរសជាតិ» និងគ្រឿងឥស្សរិយយសផ្សេងទៀត ដល់វីរៈកងទ័ពពលីជីវិតទាំង៩នាក់។

បេឡារុសដោះលែងអ្នកទោសនយោបាយ​១២៣នាក់ ក្រោយ​អាមេរិក​ដកទណ្ឌកម្មសេដ្ឋកិច្ច

ប្រធានាធិបតី​បេឡារុស អាឡិចសង់ដ្រ៍ លូកាឆិនកូ ដែល​ជាមិត្តស្និទ្ធស្នាល​នឹងលោក​ពូទីននោះ បានប្

បេឡារុសដោះលែងអ្នកទោសនយោបាយ​១២៣នាក់ ក្រោយ​អាមេរិក​ដកទណ្ឌកម្មសេដ្ឋកិច្ច

ប្រធានាធិបតី​បេឡារុស អាឡិចសង់ដ្រ៍ លូកាឆិនកូ ដែល​ជាមិត្តស្និទ្ធស្នាល​នឹងលោក​ពូទីននោះ បានប្រកាសដោះលែងអ្នកទោសនយោបាយ​ ចំនួន​១២៣នាក់។ ក្នុងចំណោមអ្នកទោស ដែលត្រូវបានដោះលែងនេះ គឺមានជ័យលាភីពានរង្វាន់​ណូបែលសន្តិភាពម្នាក់ និង​ស្ត្រីអ្នកនយោបាយប្រឆាំងដ៏សំខាន់​ម្នាក់ទៀត​​។ របបផ្តាច់ការបេឡារុស សុខចិត្តដោះលែងអ្នកទោសនយោបាយទាំងនេះ គឺបន្ទាប់ពីរដ្ឋបាល​របស់​លោកដូណាល់ ត្រាំ បាន​​សម្រេច​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ចពីបេឡារុស។

ស្ត្រីទើបសម្រាលកូនប្រឈមផ្នែកសុខភាព ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ

នៅតាមបណ្តាជំរំជនភៀសសឹក មានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងក្រុមជនងាយរងគ្រោះ ដែលបានភៀសខ្

ស្ត្រីទើបសម្រាលកូនប្រឈមផ្នែកសុខភាព ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ

នៅតាមបណ្តាជំរំជនភៀសសឹក មានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងក្រុមជនងាយរងគ្រោះ ដែលបានភៀសខ្លួន ចោលផ្ទះសម្បែង ដោយសារតែបារម្ភពីសុវត្ថិភាពអាយុជីវិត។ មានស្ត្រីទើបសម្រាលកូនមួយចំនួន ត្រូវធ្វើដំណើរផ្លូវឆ្ងាយភៀសមកជំរំភ្លាមៗ ទាំងដែលសុខភាពមិនទាន់រឹងមាំ។ ស្ត្រីទើបសម្រាលកូនមួយចំនួនបានដង្ហោយរកជំនួយ ដើម្បីជួយដល់កូនដែលទើបចាប់កំណើតរបស់ពួកគេ។ ពីជំរំភៀសសឹកក្នុងខេត្តសៀមរាប យើងមានសេចក្តីរាយការណ៍របស់ ជួប នរក្សា៖

ប្រធានអាស៊ានប្រាប់ឲ្យថៃនិងកម្ពុជាបញ្ឈប់ការបាញ់គ្នាត្រឹមម៉ោង១០យប់នេះ

នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​នេះ ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី និង​ជា​

ប្រធានអាស៊ានប្រាប់ឲ្យថៃនិងកម្ពុជាបញ្ឈប់ការបាញ់គ្នាត្រឹមម៉ោង១០យប់នេះ

នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​នេះ ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ជិត​ផុត​អាណត្តិ​ បាន​គូស​បញ្ជាក់​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា ​ក្នុង​ពេល​ពិភាក្សា​ជា​មួយ​លោក​ ដូណាល់ ​ត្រាំ​លោក​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានការណ៍​កម្ពុជា ​និង​ថៃ​ពេលនេះ។​ ខណៈ​ដែល​កង​ទ័ពថៃ​រឹត​តែ​បង្កើន​ការ​វាយ​ប្រយុទ្ធ​ជា​មួយ​កម្ពុជា​ លោក ​អាន់វ៉ា បាន​អះអាង​ថា ​លោក​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ​អនុវត្ត​ការ​អត់​ធ្មត់​ជា​អតិបរមា ​បញ្ឈប់​រាល់​ទម្រង់​នៃ​អរិភាព ​និង​ចៀស​វាង​សកម្មភាព​យោធា​បន្ថែម​ទៀត ​រួមទាំង​ការ​ប្រើប្រាស់​កម្លាំង ​ឬ​ការ​ចល័ត​ទ័ព​ឆ្ពោះទៅ​មុខ។ លោក អាន់វ៉ា បញ្ជាក់ថាបទបញ្ជាថ្មីនេះ​ មានប្រសិទ្ធិភាពអនុវត្តចាប់ពីម៉ោង១០យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៥។

អឺរ៉ុប​សម្រេច​បង្កក​ប្រាក់រុស្ស៊ី​២១០ពាន់លានអឺរ៉ូ រហូត​ទាល់តែរុស្ស៊ី​ឈប់ធ្វើ​សង្គ្រាមនៅ​អ៊ុយក្រែន

ប្រទេស​សមាជិក​សហភាព​អឺរ៉ុបទាំង​២៧ បាន​បោះឆ្នោត​សម្រេច​ បង្កកប្រាក់របស់រុស្ស៊ី​ចំនួន​ប្រ

អឺរ៉ុប​សម្រេច​បង្កក​ប្រាក់រុស្ស៊ី​២១០ពាន់លានអឺរ៉ូ រហូត​ទាល់តែរុស្ស៊ី​ឈប់ធ្វើ​សង្គ្រាមនៅ​អ៊ុយក្រែន

ប្រទេស​សមាជិក​សហភាព​អឺរ៉ុបទាំង​២៧ បាន​បោះឆ្នោត​សម្រេច​ បង្កកប្រាក់របស់រុស្ស៊ី​ចំនួន​ប្រមាណ ២១០ពាន់លានអឺរ៉ូ យូរអង្វែងជានិច្ច​ រហូតទាល់តែលែងមានភាពចាំបាច់ ពោល​គឺល្គឹកណារុស្ស៊ីនៅតែមិនឈប់ធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន​។ ការបង្កកប្រាក់រុស្ស៊ីនេះ នឹងអនុញ្ញាតបើក​ផ្លូវ​ឲ្យ​អឺរ៉ុប​អាច​សម្រេច​យក​ប្រាក់នេះ ទៅប្រើប្រាស់​នៅក្នុងការ​ជួយ​អ៊ុយក្រែន​ ដើម្បីការពារខ្លួន​និង​កសាងប្រទេសឡើងវិញ​។

ហេតុអ្វីថៃមិនស្តាប់អាមេរិក ដើម្បីបញ្ចប់សង្គ្រាមព្រំដែនជាមួយកម្ពុជា?

នៅយប់ថ្ងៃទី១២ធ្នូនេះ មេដឹកនាំទីក្រុងភ្នំពេញ និងបាងកក ជួបនិយាយទូរស័ព្ទជាមួយប្រធានាធិបតីអា

ហេតុអ្វីថៃមិនស្តាប់អាមេរិក ដើម្បីបញ្ចប់សង្គ្រាមព្រំដែនជាមួយកម្ពុជា?

នៅយប់ថ្ងៃទី១២ធ្នូនេះ មេដឹកនាំទីក្រុងភ្នំពេញ និងបាងកក ជួបនិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីដំណោះស្រាយបញ្ចប់សង្គ្រាម។ លោកត្រាំបានសរសេរសារខ្លីនៅលើបណ្តាញសង្គមTruth Social ថា មេដឹកនាំនៃប្រទេសទាំងពីរយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក ហើយនឹងត្រឡប់ទៅអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ។​ ក៏ប៉ុន្តែនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបើកប្រតិបត្តិទម្លាក់គ្រាប់បែកតាមផ្លូវអាកាសមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្តបន្ទាប់ ខណៈនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃថា ថៃនឹងបន្តសកម្មភាពយោធា រហូតដល់ខ្លួនមានអារម្មណ៍ថា ថៃគ្មានការគំរាមកំហែងពីភាគីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា សម្តីរបស់នាយករដ្ឋមន្ត្រីហួសសុពលភាពថៃ ពុំអាចយកជាការបានឡើយ។ ក៏ប៉ុន្តែ ការអះអាងបែបនេះ សបញ្ជាក់ថា ថៃមិនញញើតនឹងអាមេរិក ហើយមិនខ្វល់ពីច្បាប់អន្តរជាតិ។

ចិនប្រារព្ធខួបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយការសម្លាប់រង្គាលរបស់ទាហានជប៉ុននៅណានជីង

នៅថ្ងៃសៅរ៍ ទី ១៣ធ្នូ ចិនបានប្រារព្ធបុណ្យខួបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដល់ជនរងគ្រោះ ដែលបានស

ចិនប្រារព្ធខួបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយការសម្លាប់រង្គាលរបស់ទាហានជប៉ុននៅណានជីង

នៅថ្ងៃសៅរ៍ ទី ១៣ធ្នូ ចិនបានប្រារព្ធបុណ្យខួបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដល់ជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងអំពើសម្លាប់រង្គាលរបស់ទាហានជប៉ុន នៅខេត្តណានជីង ឆ្នាំ១៩៣៧។ ចំពោះប្រជាជនចិន ថ្ងៃ១៣ធ្នូជាមិនត្រឹមតែជាពិធីរំលឹកខួបផ្លូវការនោះទេ តែជាការចងចាំប្រវត្តិសាស្រ្តដ៏ជូរចត់ដែលមិនអាចបំភ្លេចបាន និងដក់ជាប់ក្នុងចិត្តរបស់ពួកគេ។ ពិធីរំឭកវិញ្ញាណក្ខន្ធថ្នាក់ជាតិលើកនេះប្រព្រឹត្តទៅ នៅអំឡុងពេលដែលប៉េកាំង និងតូក្យូកំពុងមានភាពតានតឹងជាមួយគ្នា។

ឯកភាពជាតិពិតជាកត្តាចាំបាច់ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ?

អំឡុងពេលនៃការផ្ទុះសង្គ្រាមតាមព្រំដែនជាមួយថៃលើកទី២ ដែលចាប់ផ្តើម កាលពីថ្ងៃអាទិត្យទី៧ ខែធ្ន

ឯកភាពជាតិពិតជាកត្តាចាំបាច់ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ?

អំឡុងពេលនៃការផ្ទុះសង្គ្រាមតាមព្រំដែនជាមួយថៃលើកទី២ ដែលចាប់ផ្តើម កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា បាននិងកំពុងផ្តោតទៅលើសកម្មភាពរួម នោះគឺការគាំទ្រដល់យុទ្ធជនសមរភូមិមុខ។ ជាការកត់សម្គាល់ទាំងអ្នកនយោបាយនៅក្នុងជួររដ្ឋាភិបាល និងអ្នកនយោបាយនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល បានបង្ហាញសាររំលែកទុក្ខដល់គ្រួសារយុទ្ធជនពលី ចូលរួមថវិកា និងធ្វើសកម្មភាពដោយផ្ទាល់ផ្តល់ជំនួយដល់យុទ្ធជននៅសមរភូមិ និងជនភៀសសឹកកម្ពុជា។

អឺរ៉ុប​យកពន្ធចំនួន​៣អឺរ៉ូ លើកញ្ចប់បញ្ញើទំនិញតម្លៃក្រោម​១៥០អឺរ៉ូ ដែលជន់ពន្លិចទីផ្សារអឺរ៉ុប

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអឺរ៉ុប ត្រូវ​​ជន់ជោរដោយទំនិញតម្លៃថោក​ៗ​ នាំចូលពីចិន កាន់ត

អឺរ៉ុប​យកពន្ធចំនួន​៣អឺរ៉ូ លើកញ្ចប់បញ្ញើទំនិញតម្លៃក្រោម​១៥០អឺរ៉ូ ដែលជន់ពន្លិចទីផ្សារអឺរ៉ុប

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអឺរ៉ុប ត្រូវ​​ជន់ជោរដោយទំនិញតម្លៃថោក​ៗ​ នាំចូលពីចិន កាន់តែច្រើនឡើងៗ ព្រោះកញ្ចប់បញ្ញើទាំងនោះ ដែល​មាន​តម្លៃក្រោម​១៥០អឺរ៉ូ មិនជាប់ពន្ធនាំចូលឡើយ​។ ដើម្បីការពារ​ការប្រកួតប្រជែង​ដោយ​ស្មោះត្រង់ សហភាពអឺរ៉ុបបានសម្រេច​ កាលពីថ្ងៃទី​១២ធ្នូម្សិលមិញ យក​​ពន្ធលើ​កញ្ចប់បញ្ញើទំនិញនីមួយៗ ចំនួន​៣អឺរ៉ូក្នុងមួយកញ្ចប់ ​ទំនិញ​មួយ​មុខ​។

កសិករបារាំង​តវ៉ា និងប៉ះទង្គិច​ជាមួយ​អាជ្ញាធរ ក៏ព្រោះតែ​ចង់ការពារជីវិត​សត្វគោជាង ២០០ក្បាល

នៅខេត្ត​ភាគខាងត្បូងបារាំង ជាប់នឹង​ព្រំដែនប្រទេស​អេស្ប៉ាញ កសិករ​បារាំងរាប់រយនាក់​បាន​ក្រ

កសិករបារាំង​តវ៉ា និងប៉ះទង្គិច​ជាមួយ​អាជ្ញាធរ ក៏ព្រោះតែ​ចង់ការពារជីវិត​សត្វគោជាង ២០០ក្បាល

នៅខេត្ត​ភាគខាងត្បូងបារាំង ជាប់នឹង​ព្រំដែនប្រទេស​អេស្ប៉ាញ កសិករ​បារាំងរាប់រយនាក់​បាន​ក្រាញននៀល​ធ្វើបាតុកម្ម​ ដាក់ពង្រាយ​ត្រាក់ទ័រ ដើម្បីរារាំង​កុំឱ្យ​អាជ្ញាធរចូលទៅ​ចាក់ថ្នាំ​សម្លាប់​សត្វគោរាប់រយក្បាល​។ បើតាមអាជ្ញាធរ​បារាំង គេចាំបាច់​ត្រូវតែ​សម្លាប់​សត្វគោ​ដទៃទៀត បន្ទាប់​ពី​សត្វគោ​មួយក្បាល​​នៅក្នុង​កសិដ្ឋាន​មួយកន្លែងនោះ​ ស្លាប់​ក៏ព្រោះតែ​ជំងឺឆ្លងម្យ៉ាង​ដែលគេ​ហៅថា Dermatose។ រដ្ឋមន្រ្តីកសិកម្ម​បារាំង​ កាលពីថ្ងៃសុក្រទី ១២​ធ្នូ​បានប្តេជ្ញាថា ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាលជំងឺ​ដែល​បង្កគ្រោះថ្នាក់​ដល់អាយុជីវិតសត្វគោរ រដ្ឋាភិបាលគ្មានជម្រើសអ្វីផ្សេង ក្រៅតែពី​សម្លាប់ចោល​ដែលស្ថិតនៅក្នុង​កសិដ្ឋានដែលមានផ្ទុះករណីជំងឺឆ្លង។ 

ស្តេចថៃយល់ព្រមឲ្យនាយករដ្ឋមន្រ្តីរំលាយសភា មុនកាលកំណត់

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ព្រះមហាក្សត្រថៃព្រះបាទ វិជ្ជរ៉ាឡុងកនបានប្រោសប្រទានយល់ព្រមចំពោ

ស្តេចថៃយល់ព្រមឲ្យនាយករដ្ឋមន្រ្តីរំលាយសភា មុនកាលកំណត់

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ព្រះមហាក្សត្រថៃព្រះបាទ វិជ្ជរ៉ាឡុងកនបានប្រោសប្រទានយល់ព្រមចំពោះការស្នើសុំរំលាយសភាថៃ ពីសំណាក់លោកនាយករដ្ឋមន្រ្តី អានុធីន ឆានវីរៈគូន។ ព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រថៃ ក៏បានរៀបរាប់ពីការព្យាយាមដោះស្រាយបញ្ហាប្រឈមខាងនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសថៃរ បស់រដ្ឋាភិបាលថៃ រួមទាំងបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។

ក្រុមបញ្ញវន្តខ្មែរប្តឹងទៅសមាជិកព្រឹទ្ធសភាអាមេរិក ករណីថៃប្រើសព្វាវុធអាមេរិកឈ្លានពានកម្ពុជា

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក និងតំណាងក្រុមបញ្ញវន្តខ្មែរ លោក ម

ក្រុមបញ្ញវន្តខ្មែរប្តឹងទៅសមាជិកព្រឹទ្ធសភាអាមេរិក ករណីថៃប្រើសព្វាវុធអាមេរិកឈ្លានពានកម្ពុជា

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក និងតំណាងក្រុមបញ្ញវន្តខ្មែរ លោក ម៉ូន ពេជ្រ បានដាក់ពាក្យបណ្តឹងទៅសមាជិកព្រឹទ្ធសភាអាមេរិក ដើម្បីប្តឹងករណីទាហានថៃប្រើប្រាស់សព្វាវុធអាមេរិកដោយខុសច្បាប់ ក្នុងប្រតិបត្តិការឈ្លានពានទឹកដីកម្ពុជា។ ក្នុងពាក្យបណ្តឹងនោះ ពលរដ្ឋខ្មែរទទូចឱ្យសមាជិកព្រឹទ្ធសភាអាមេរិក លោក Mike Johnson ពិនិត្យមើលជាបន្ទាន់ ទង្វើបំពានច្បាប់របស់កងទ័ពថៃដែលប្រើសព្វាវុធអាមេរិក ពិសេសគឺយន្តហោះចម្បាំងប្រភេទF-16 និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃទៅលើច្បាប់មនុស្សធម៌អន្តរជាតិ។

លេណដ្ឋានតាមផ្ទះជាជម្រើសចុងក្រោយ សម្រាប់ពលរដ្ឋក្រាញននៀលការពារទ្រព្យ

ប្រឈមនឹងការបាញ់គ្រាប់ផ្លោងពីសំណាក់ភាគីថៃចូលទឹកដីកម្ពុជា ការជីកលេណដ្ឋានតាមផ្ទះសម្បែង ជាជ

លេណដ្ឋានតាមផ្ទះជាជម្រើសចុងក្រោយ សម្រាប់ពលរដ្ឋក្រាញននៀលការពារទ្រព្យ

ប្រឈមនឹងការបាញ់គ្រាប់ផ្លោងពីសំណាក់ភាគីថៃចូលទឹកដីកម្ពុជា ការជីកលេណដ្ឋានតាមផ្ទះសម្បែង ជាជម្រើសតែមួយគត់ សម្រាប់ពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ដែលបន្តស៊ូទ្រាំក្រាញននៀលមិនចាកចេញទៅរកកន្លែងសុវត្ថិភាព។ ពលរដ្ឋមួយចំនួនតាមបន្ទាត់ព្រំដែនបានប្រើប្រាស់លេណដ្ឋាន ដែលធ្លាប់ជីកកាលពីផ្ទុះសង្គ្រាមលើកមុន ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។ រីឯពលរដ្ឋខ្លះទៀត ក៏ចាប់ផ្តើមជីកលេណដ្ឋាន ដើម្បីធ្វើជាជម្រកការពារសមាជិកគ្រួសារ ក្នុងពេលមានអាសន្នជាថ្មី។

តើសង្គ្រាមខ្មែរ-ថៃប្រែប្រួលបែបណា ក្រោយពីនាយករដ្ឋមន្រ្តីថៃប្រកាសរំលាយសភា?

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ព្រះមហាក្សត្រថៃបានយល់ព្រមឲ្យរំលាយសភាទៅតាមការស្នើសុំរបស់នាយករ

តើសង្គ្រាមខ្មែរ-ថៃប្រែប្រួលបែបណា ក្រោយពីនាយករដ្ឋមន្រ្តីថៃប្រកាសរំលាយសភា?

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ព្រះមហាក្សត្រថៃបានយល់ព្រមឲ្យរំលាយសភាទៅតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន ដើម្បីបើកផ្លូវឲ្យរៀបចំការបោះឆ្នោតឡើងវិញ។ របត់នយោបាយនៅថៃពេលនេះ កើតឡើងនៅគ្រាដែលកងទ័ពថៃកំពុងតែបន្តវាយប្រហារមកលើកម្ពុជា តាំងពីថ្ងៃអាទិត្យទី៧ធ្នូ។ តើវិបត្តិនយោបាយផ្ទៃក្នុងរបស់ថៃ នឹងធ្វើឲ្យស្ថានការណ៍សង្គ្រាមជាមួយកម្ពុជាប្រែប្រួលដែរឬទេ?

ស្តេចថៃយល់ព្រមរំលាយសភាថៃមុនកំណត់ និងត្រៀមការបោះឆ្នោតជាថ្មី

នៅថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៥ ព្រះមហាក្សត្រថៃព្រះបាទ វេជ្ជារ៉ាឡុងកន បានយល់ព្រមចំពោះការស្នើ

ស្តេចថៃយល់ព្រមរំលាយសភាថៃមុនកំណត់ និងត្រៀមការបោះឆ្នោតជាថ្មី

នៅថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៥ ព្រះមហាក្សត្រថៃព្រះបាទ វេជ្ជារ៉ាឡុងកន បានយល់ព្រមចំពោះការស្នើសុំរំលាយសភាថៃរបស់លោកនាយករដ្ឋមន្រ្តី អានុធីន ឆានវីរៈគូន។ ព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រថៃ ក៏បានរៀបរាប់ពីការព្យាយាមដោះស្រាយបញ្ហាប្រឈមខាង​នយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសថៃរបស់រដ្ឋាភិបាលថៃ​ រួមទាំងបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។

រដ្ឋមន្ត្រីកូរ៉េខាងត្បូងម្នាក់​លាចុះពីតំណែង ក្រោយរងការចោទថាបានទទួលប្រាក់សំណូក​ពី​និកាយ​សាសនាមូន

រឿងអាស្រូវពុករលួយ​នៅកូរ៉េខាងត្បូង ដែល​​ពាក់ព័ន្ធនឹង​និកាយ​សាសនាមូន កំពុងតែរីកកាន់តែ​ធំ។

រដ្ឋមន្ត្រីកូរ៉េខាងត្បូងម្នាក់​លាចុះពីតំណែង ក្រោយរងការចោទថាបានទទួលប្រាក់សំណូក​ពី​និកាយ​សាសនាមូន

រឿងអាស្រូវពុករលួយ​នៅកូរ៉េខាងត្បូង ដែល​​ពាក់ព័ន្ធនឹង​និកាយ​សាសនាមូន កំពុងតែរីកកាន់តែ​ធំ។ កាលពីដើមខែធ្នូនេះ​ ​លោកស្រី គីម កិនហេ ភរិយារបស់លោក​​អតីតប្រធានាធិបតី​ យូន ស៊ុកយោល ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ និង​ទាមទារ​ទោស​​​ជាប់ពន្ធនាគារ​ចំនួន​១៥ឆ្នាំ ខណៈស្ត្រី​មេនិកាយ​មូន​ ក៏កំពុងប្រឈមមុខ​នឹង​តុលាការ​ដែរ។ ហើយ កាលពីថ្ងៃព្រហស្បតិ៍​ ទី​១១ធ្នូ ម្សិល​មិញ រដ្ឋមន្ត្រីម្នាក់នៃរដ្ឋាភិបាល​កូរ៉េខាងត្បូង​ បានបង្ខំចិត្តលាចុះពីតំណែង បន្ទាប់ពីមានការសង្ស័យថា​បានទទួលប្រាក់សំណូក​ពីនិកាយសាសនាមូន​។

នាយករដ្ឋមន្រ្តីថៃ ប្រកាសរំលាយសភា ក្រោយពី​បក្ស​ប្រឆាំង​គំរាមបោះឆ្នោតដកសេចក្តីទុកចិត្ត

នៅថ្ងៃព្រហស្បតិ៍ នៅវេលាម៉ោង ១០យប់ នាយករដ្ឋមន្រ្តីថៃ លោកអានុធិន ឆានវីរៈគូន​បាន​បង្ហោះសារ​ម

នាយករដ្ឋមន្រ្តីថៃ ប្រកាសរំលាយសភា ក្រោយពី​បក្ស​ប្រឆាំង​គំរាមបោះឆ្នោតដកសេចក្តីទុកចិត្ត

នៅថ្ងៃព្រហស្បតិ៍ នៅវេលាម៉ោង ១០យប់ នាយករដ្ឋមន្រ្តីថៃ លោកអានុធិន ឆានវីរៈគូន​បាន​បង្ហោះសារ​មួយឃ្លាយ៉ាងខ្លី​នៅលើ​បណ្តាញសង្គម​របស់ខ្លួនថា លោក​កំពុង​​ប្រគល់អំណាច​ទៅឲ្យប្រជាជន។ នាយករដ្ឋមន្រ្តី​ថៃ​ទំនង​ចង់​សំដៅ​ដល់​ផែនការរំលាយសភា​របស់​លោក ដើម្បីបើកផ្លូវ​ឲ្យមានការបោះឆ្នោតកាន់តែលឿន ​មុនកាលកំណត់។ វិបត្តិ​នយោបាយ​ថៃ​កើតឡើង​នៅខណៈពេល​ដែល​ជម្លោះប្រដាប់អាវុធ​រវាង​ថៃ និងកម្ពុជា​កំពុង​ធ្លាក់ធ្ងន់ធ្ងរទៅៗ។

អាមេរិក​ជួយមេប្រឆាំងវ៉េណេស៊ុយអេឡា ឲ្យ​ទៅ​ទទួល​រង្វាន់​​ណូបែលសន្តិភាព នៅ​ន័រវែស

អ្នកនយោបាយប្រឆាំងដ៏លេចធ្លោនៅប្រទេសវ៉េណេស៊ុយអេឡា លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ បាន​ធ្វើ​

អាមេរិក​ជួយមេប្រឆាំងវ៉េណេស៊ុយអេឡា ឲ្យ​ទៅ​ទទួល​រង្វាន់​​ណូបែលសន្តិភាព នៅ​ន័រវែស

អ្នកនយោបាយប្រឆាំងដ៏លេចធ្លោនៅប្រទេសវ៉េណេស៊ុយអេឡា លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ បាន​ធ្វើ​ដំណើរ​យ៉ាង​លំបាកលំបិន ដោយ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ជាច្រើន​ ដើម្បីទៅ​ទទួល​ពាន​រង្វាន់​ណូបែលសន្តិភាព ឆ្នាំ២០២៥​​។ តែ​លោកស្រី​បាន​អញ្ជើញ​ទៅ​ដល់ប្រទេស​​ន័រវែស ​យឺតយ៉ាវ   ​មិនទាន់​កម្មវិធី​ផ្លូវការ​​ទេ។ ពី​ទីក្រុង​អូស្លូ អ្នក​នយោបាយ​រូប​នេះ​ បាន​ប្រាប់​អ្នក​​សារព័ត៌មានថា លោកស្រី​អាច​ចាកចេញពី​ស្រុក​កំណើត​បាន ដោយសារតែ​មា​នជំនួយ​អន្តរាគមន៍​ពី​សហរដ្ឋអាមេរិក របស់​លោក ដូណាល់ ត្រាំ​។​  

Get more results via ClueGoal