លោក វ៉ាត់ ចំរើន៖ មរណភាពព្រឹទ្ធាចារ្យគុនល្បុក្កតោជាការបាត់បង់មរតកមនុស្សរស់ដ៏មានតម្លៃ
newsare.net
ព្រឹទ្ធាចារ្យក្រមាមាសក្បាច់គុនល្បុក្កតោ លោក សាន គឹមស៊ាន មរតកមនុស្សរស់នៃកម្ពុជា បានទទួលមរណលោក វ៉ាត់ ចំរើន៖ មរណភាពព្រឹទ្ធាចារ្យគុនល្បុក្កតោជាការបាត់បង់មរតកមនុស្សរស់ដ៏មានតម្លៃ
ព្រឹទ្ធាចារ្យក្រមាមាសក្បាច់គុនល្បុក្កតោ លោក សាន គឹមស៊ាន មរតកមនុស្សរស់នៃកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ ដោយជំងឺគាំងបេះដូង នៅរសៀលថ្ងៃទី៣ មិថុនា ឆ្នាំ២០២៥ នេះ។ អគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិកកម្ពុជា និងជាប្រធានស្តីទីសហព័ន្ធគុនល្បុក្កតោ លោក វ៉ាត់ ចំរើន បានសម្តែងភាពសោកស្តាយចំពោះការបាត់បង់ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដែលជាបិតាស្ថាបនិកគុនល្បុក្កតោ។ លោក វ៉ាត់ ចំរើន បន្តថាព្រឹទ្ធាចារ្យ សាន គឹមស៊ាន មានគុណបំណាច់ធំធេងដោយបានរៀបរៀងឯកសារទាក់ទងនឹងគុនល្បុក្កតោ និងបានបង្រៀនគុនវិជ្ជាទៅកាន់សិស្សរាប់រយនាក់។ តាមលោក វ៉ាត់ ចំរើន សហព័ន្ធគុនល្បុក្កតោ គ្រោងរៀបចំឱ្យមានការដាក់តាំងរូបលោកព្រឹទ្ធាចារ្យក្រមាមាសក្បាច់គុនល្បុក្កតោ សាន គឹមស៊ាន ក្នុងក្លឹបបង្ហាត់ក្បាច់គុនទាំងអស់ ដើម្បីគោរពជាការដឹងគុណ៕ Read more