Cambodia



ប្រធានាធិបតីប្រេស៊ីលជំរុញឲ្យបារាំងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម អឺរ៉ុប-Mercosur

ថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រធា

ចិន​យល់ព្រមឲ្យ​នាំ​ចេញ​រ៉ែដីកម្រ​ទៅ​​អាមេរិក

ទីបំផុត​ទៅ រដ្ឋអំណាច​ចិន បាន​សម្រេច​យល់ព្រមផ្តល់​អាជ្ញាប័ណ្ណ​​នាំចេញ​រ៉ែដីកម្រ ទៅ​ឲ្យ​​ក

ចិន​យល់ព្រមឲ្យ​នាំ​ចេញ​រ៉ែដីកម្រ​ទៅ​​អាមេរិក

ទីបំផុត​ទៅ រដ្ឋអំណាច​ចិន បាន​សម្រេច​យល់ព្រមផ្តល់​អាជ្ញាប័ណ្ណ​​នាំចេញ​រ៉ែដីកម្រ ទៅ​ឲ្យ​​ក្រុម​ហ៊ុន​អាមេរិក។ ចិន ​ជាប្រទេស​ផ្គត់ផ្គង់​រ៉ែដីកម្រច្រើន​ជាងគេ​លើពិភពលោក ហើយ​រ៉ែប្រភេទនេះ​ ​ជាយុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់ប៉េកាំង តែ​ដើម្បី​សម្រួល​កិច្ចការ​ចរចា​ពាណិជ្ជកម្ម​ ចិន​បាន​សម្រេចចិត្ត​ធ្វើ​សម្បទាន​ខ្លះ ទៅឲ្យ​​លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ។ លោក ត្រាំ ក៏​ប្រកាស​ថា​ត្រូវជួប​ចរចា​ជាលើកទី២ ជាមួយ​ភាគី​ចិន នៅ​ថ្ងៃ​ចន្ទ ទី​៩មិថុនា។​​

អ៊ីស្រាអែលទទួល​ស្គាល់ថា​ផ្តល់​សព្វាវុធ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​មួយ​ដើម្បីប្រឆាំង​ហាម៉ាស

អ៊ីស្រាអែល​ បាន​បង្ហើបពី​​យុទ្ធសាស្ត្រ​​ថ្មី ដោយ​ជ្រើសរើស​ពួក​ជន​អន្ធពាល​មួយ​ក្រុម ដើម្ប

អ៊ីស្រាអែលទទួល​ស្គាល់ថា​ផ្តល់​សព្វាវុធ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​មួយ​ដើម្បីប្រឆាំង​ហាម៉ាស

អ៊ីស្រាអែល​ បាន​បង្ហើបពី​​យុទ្ធសាស្ត្រ​​ថ្មី ដោយ​ជ្រើសរើស​ពួក​ជន​អន្ធពាល​មួយ​ក្រុម ដើម្បី​តទល់​ប្រឆាំង​នឹង​ពួក​ហាម៉ាស នៅ​ហ្កាហ្សា។ នេះក៏​ទំនង​ជា​ល្បិច​​ម្យ៉ាង​ដែរ ខណៈ​ពេល​ដែល​ អ៊ីស្រាអែល ​អះអាង​ថា​ខ្វះកងទ័ព​ប្រយុទ្ធ ប្រមាណ ១ ម៉ឺននាក់ថែមទៀត​ ដើម្បីសម្រេច​ផែនការ​យោធា នៅ​ហ្កាហ្សា។​ ក្នុងប្រតិបត្តិ​ការ​មួយ នៅតំបន់​ហ្កាហ្សា នាថ្ងៃសុក្រ​ ទី​៦មិថុនា អ៊ីស្រាអែល​បាត់បង់​ទាហាន​ ៤ នាក់ ហើយ​ចំណែកឯ​​ខាងពួក​ហាម៉ាស មាន​ស្លាប់​មនុស្ស ជិត​៤០នាក់។​​

លោកលូឡា ប្រធានាធិបតី​ប្រេស៊ីលស្នើឲ្យ អ.ស.ប ស្ទុះស្ទារ​ដឹកនាំការ​ចរចា​រវាងអ៊ុយក្រែននិងរុស្ស៊ី

លោកលូឡា​ ប្រធានាធិបតី​ប្រេស៊ីល ដែលកំពុងតែបំពេញទស្សនកិច្ច​នៅ​បារាំង បានថ្លែងកាលពីថ្ងៃសៅរ៍

លោកលូឡា ប្រធានាធិបតី​ប្រេស៊ីលស្នើឲ្យ អ.ស.ប ស្ទុះស្ទារ​ដឹកនាំការ​ចរចា​រវាងអ៊ុយក្រែននិងរុស្ស៊ី

លោកលូឡា​ ប្រធានាធិបតី​ប្រេស៊ីល ដែលកំពុងតែបំពេញទស្សនកិច្ច​នៅ​បារាំង បានថ្លែងកាលពីថ្ងៃសៅរ៍ ទី​៧​មិថុនា​ម្សិលមិញថា ដល់ពេល​ហើយ ដែលអង្គការសហប្រជាជាតិ​ត្រូវតែដើរតួនាទី​ចាំបាច់ ដើម្បី​រៀបចំដឹកនាំការចរចា​ រវាង​អ៊ុយក្រែននិងរុស្ស៊ី។ លោក​ប្រធានាធិបតី​ប្រេស៊ីល បាន​លើកឡើងទៀតថា លោកសូម​ស្នើខ្លួនដឹកនាំក្រុមប្រទេសអព្យាក្រិត្យ​ដែល​មិនពាក់ព័ន្ធក្នុងជម្លោះនេះ ដើម្បីនិយាយបញ្ចុះបញ្ចូលភាគីជម្លោះទាំង​២​។

អ្នកសេដ្ឋកិច្ច៖ វៀតណាមមានប្រៀបជាងកម្ពុជាចំពោះការមិនយកពន្ធលើទំនិញមួយចំនួនរវាងគ្នា

ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៣មិថុនា បានឲ្យដឹងថា កម្ពុជា-វៀតណាម បានឯកភាពគ្នាអនុគ្រ

អ្នកសេដ្ឋកិច្ច៖ វៀតណាមមានប្រៀបជាងកម្ពុជាចំពោះការមិនយកពន្ធលើទំនិញមួយចំនួនរវាងគ្នា

ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៣មិថុនា បានឲ្យដឹងថា កម្ពុជា-វៀតណាម បានឯកភាពគ្នាអនុគ្រោះពន្ធដល់០% ចំពោះការនាំចេញ-នាំចូលទំនិញមួយចំនួន សម្រាប់ឆ្នាំ២០២៥-២០២៦។ កម្ពុជាមានលទ្ធភាពនាំចេញទំនិញចំនួន២៨មុខ ទៅវៀតណាមដោយមិនគិតពន្ធ ខណៈវៀតណាមអាចនាំទំនិញមកកម្ពុជាចំនួន២៥មុខ ដោយមិនគិតពន្ធដូចគ្នា។ ទោះជាយ៉ាងនេះក្តី អ្នកសេដ្ឋកិច្ចយល់ថា វៀតណាមនៅតែមានប្រៀបជាងកម្ពុជា ចំពោះការអនុគ្រោះពន្ធ០%នេះ ដោយសារទំនិញរបស់​វៀតណាមដែលនាំចូលមកកម្ពុជា ភាគច្រើនជាបន្លែនិងផ្លែឈើ។ 

ថៃប្រកាសជាឯកតោភាគី បិទច្រករបៀងមួយចំនួនជាមួយកម្ពុជា

ចាប់​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២៥ ​តទៅ ច្រក​តំបន់ និង​ច្រក​របៀង ​រវាង​ព្រំដែន​ថៃ និង​

ថៃប្រកាសជាឯកតោភាគី បិទច្រករបៀងមួយចំនួនជាមួយកម្ពុជា

ចាប់​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២៥ ​តទៅ ច្រក​តំបន់ និង​ច្រក​របៀង ​រវាង​ព្រំដែន​ថៃ និង​កម្ពុជា ​ត្រូវ​បានបិទ​ជា​បណ្ដោះ​អាសន្ន ដោយ​ឯក​តោ​ភាគី​ ដើម្បី​រង់​ចាំការ​ចរចា ពាក់​ព័ន្ធ​ករណី​វិវាទ​ព្រំដែន​គោក​រវាង​ថៃ​និង​កម្ពុជា​។​ នេះ​ជាការ​បញ្ជាក់​នៅ​ក្នុង​លិខិត​ជូន​ដំណឹង​ របស់​ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា ប្រចាំ​ខេត្តស្រះ​កែវ ​បន្ទាប់​ពី​បាន​ទទួល​ព័ត៌​មាន​ពីយោធា​ថៃ ដែល​ប្រចាំ​ការ​នៅ​តំបន់​ព្រំ​ដែន ខេត្ត​ស្រះកែវ​។

រដ្ឋាភិបាលឥណ្ឌូណេស៊ី រងសំពាធ​ខ្លាំងពី​​​អង្គការ Greenpeace ទាក់ទិន​នឹងអាជីកម្ម​ជីក​​រ៉ែនីកែល

តំបន់​​កោះ រ៉ាចាអាំប៉ាត ឋានសួគ៌​ធម្មជាតិរបស់ឥណ្ឌូណេស៊ី កំពុងតែរងនូវការគំរាម​បំផ្លិចបំផ្ល

រដ្ឋាភិបាលឥណ្ឌូណេស៊ី រងសំពាធ​ខ្លាំងពី​​​អង្គការ Greenpeace ទាក់ទិន​នឹងអាជីកម្ម​ជីក​​រ៉ែនីកែល

តំបន់​​កោះ រ៉ាចាអាំប៉ាត ឋានសួគ៌​ធម្មជាតិរបស់ឥណ្ឌូណេស៊ី កំពុងតែរងនូវការគំរាម​បំផ្លិចបំផ្លាច​ ដោយសារតែអាជីវកម្ម​ជីក​រ៉ែនីកែល​។ នេះ​គឺជាសារប្រកូក​ប្រកាស អមដោយរូបភាពវីដេអូជាច្រើន ដែល​អង្គការGreenpeace បាន​ធ្វើ​ការផ្សព្វផ្សាយ​យ៉ាងសកម្មនៅតាមបណ្តាញសង្គម នៅឥណ្ឌូណេស៊ី ប៉ុន្មានសប្តាហ៍មកនេះ​។ ដោយរងសំពាធកាន់តែខ្លាំង រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានប្រកាស​សន្យា​គិតគូរឡើងវិញ និង​ព្យួរគម្រោង​ជីករ៉ែនីកែល​មួយ​ចំនួន នៅ​តំបន់កោះរ៉ាចាអាំប៉ាត។

រុស្ស៊ីសងសឹកទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្រោយអ៊ុយក្រែនវាយប្រហារលើមូលដ្ឋានទ័ពអាកាស

រុស្ស៊ីបានវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន ដោយសម្រុកប្រើមីស៊ីល និងដ្រូនយ៉ាងច្រើននៅទីត

រុស្ស៊ីសងសឹកទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្រោយអ៊ុយក្រែនវាយប្រហារលើមូលដ្ឋានទ័ពអាកាស

រុស្ស៊ីបានវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន ដោយសម្រុកប្រើមីស៊ីល និងដ្រូនយ៉ាងច្រើននៅទីតាំងសំខាន់ៗទូទាំងប្រទេសដែលបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងស្លាប់មនុស្សជាច្រើននាក់។ នេះជាការសងសឹកទៅលើអ៊ុយក្រែនដែលបានវាយប្រហារកម្ទេចយន្តហោះរុស្ស៊ីជាច្រើនគ្រឿងមូលដ្ឋានទ័ពអាកាសរុស្ស៊ី។ 

ឥណ្ឌា៖ លោកណារិនដ្រា ម៉ូឌីសម្ពោធខ្សែរថភ្លើងយុទ្ធសាស្ត្រនៅតំបន់កាស្មៀរ

លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាបានអញ្ជើញជាអធិបតីបើកសម្ពោធផ្លូវដែក និងស្ពានរថភ្លើ

ឥណ្ឌា៖ លោកណារិនដ្រា ម៉ូឌីសម្ពោធខ្សែរថភ្លើងយុទ្ធសាស្ត្រនៅតំបន់កាស្មៀរ

លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាបានអញ្ជើញជាអធិបតីបើកសម្ពោធផ្លូវដែក និងស្ពានរថភ្លើងថ្មីនៅតំបន់កាស្មៀរកាលពីថ្ងៃសុក្រទី៦ មិថុនា។ យោងតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា បណ្តាញខ្សែរថភ្លើងនេះនឹងចូលរួមជួយដល់ការអភិវឌ្ឍន៍តំបន់ភ្នំកាស្មៀរឲ្យរីកចម្រើន និងថា វាក៏ជាបណ្តាញដឹកជញ្ជូនដ៏ចាំបាច់ផងដែរសម្រាប់កងទ័ពឥណ្ឌាដើម្បីទៅការពារទឹកដីប្រឈមមុខនឹងប៉ាគីស្ថានដែលគ្រប់គ្រងផ្នែកម្ខាងទៀតនៃតំបន់កាស្មៀរ។

ហេតុអ្វីរាត្រីទឹកឃ្មុំរបស់មហាសេដ្ឋីអេឡុន ម៉ាស្ក៍ និងលោកដូណាល់ ត្រាំមានរយៈពេលខ្លីម្ល៉េះ?

សង្រ្គាមពាក្យសម្តីរវាងមហាសេដ្ឋីអេឡុនម៉ាស្ក៍ និងប្រធានាធិបតីអាមេរិកបានផ្ទុះរីកមុខកាន់តែធ

ហេតុអ្វីរាត្រីទឹកឃ្មុំរបស់មហាសេដ្ឋីអេឡុន ម៉ាស្ក៍ និងលោកដូណាល់ ត្រាំមានរយៈពេលខ្លីម្ល៉េះ?

សង្រ្គាមពាក្យសម្តីរវាងមហាសេដ្ឋីអេឡុនម៉ាស្ក៍ និងប្រធានាធិបតីអាមេរិកបានផ្ទុះរីកមុខកាន់តែធំ នៅតែប៉ុន្មានថ្ងៃក្រោយម្ចាស់ក្រុមហ៊ុនតេសស្លាដើរចេញពីរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ។ កាលពីថ្ងៃសុក្រ ទី៣០ ឧសភាដែលជាថ្ងៃការងារចុងក្រោយរបស់លោកអេឡុន ម៉ាស្ក៍ គេឃើញប្រធានាធិបតីអាមេរិក និយាយលេងសើច និងអរគុណ ព្រមទាំងប្រគល់រង្វាន់ជាសោមាស ក្នុងក្តីសង្ឃឹមថា មហាសេដ្ឋី អេឡុន ម៉ាស្ក៍អាចត្រលប់មកដឹកនាំក្រសួងរឹតត្បិត កាត់បន្ថយការចំណាយ DOGEឡើងវិញ។ ប៉ុន្តែ ភាពល្អូកល្អឺន និងសរសើរ គាំទ្រគ្នាទៅវិញ ទៅមក លែងមានទៀតហើយ ព្រោះថា អ្នកទាំងពីរបានប្រែក្លាយពីសម្ព័ន្ធមិត្ត ទៅជាសត្រូវ និយាយរិះគន់ បង្ហោះសារហែកហួរគ្នាទៅវិញ ទៅមក នៅលើបណ្តាញសង្គមរៀងៗខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី ៥មិថុនា។ ហេតុអ្វីអេឡុន ម៉ាស្ក៍ និងលោកដូណាល់ ត្រាំស្រាប់តែឈ្លោះគ្នានៅពេលនេះ?

លោក ត្រាំ ដាក់ទណ្ឌកម្មចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ៤នាក់

អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបសម្តែងក្តីសោកស្តាយជាពន់ពេកចំពោះការសម្រេចចិត្តរបស់រដ្ឋប

លោក ត្រាំ ដាក់ទណ្ឌកម្មចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ៤នាក់

អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបសម្តែងក្តីសោកស្តាយជាពន់ពេកចំពោះការសម្រេចចិត្តរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនដែលបានប្រកាសទណ្ឌកម្មប្រឆាំងចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ចំនួន ៤ នាក់។ ទណ្ឌកម្មអាមេរិកដាក់ចេញ ក្រោយពីចៅក្រមអន្តរជាតិទាំង ៤នាក់នេះបានបើកនីតិវិធីស៊ើបអង្កេតចំពោះបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមដែលជាប់ពាក់ព័ន្ធអ៊ីស្រាអែល និងទ័ពអាមេរិក។

“រលកក្រោយ” ជាស្នាដៃថតរូបបែបសិល្បៈរបស់សាលាទីលាននិម្មិត

“រលកក្រោយ” ជាឈ្មោះនៃពិព័រណ៌ស្នាដៃថតរូបបែបសិល្បៈ របស់សិស្សនៃសាលាបង្រៀនថតរូបទីលាននិម្មិត។

“រលកក្រោយ” ជាស្នាដៃថតរូបបែបសិល្បៈរបស់សាលាទីលាននិម្មិត

“រលកក្រោយ” ជាឈ្មោះនៃពិព័រណ៌ស្នាដៃថតរូបបែបសិល្បៈ របស់សិស្សនៃសាលាបង្រៀនថតរូបទីលាននិម្មិត។ ពិព័រណ៌នេះបានបង្ហាញនូវរូបថតចំនួន៣២សន្លឹក ដែលក្រុមនិស្សិតបានចុះថតផ្ទាល់ពីជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតាមតំបន់ផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ គ្រូបណ្តុះបណ្តាលថតរូបនៃសាលាបង្រៀនថតរូបទីលាននិម្មិត ចង់ឃើញសិស្សចេញពីសាលារបស់ខ្លួន ថតរូបភាពណា ដែលជាប្រយោជន៍សម្រាប់ការចងចាំ និងជាការទទួលខុសត្រូវសម្រាប់សង្គមជាតិទាំងមូល។

ជោគជ័យនៃប្រតិបត្តិការនៅហ្កាហ្សា​ធ្វើឲ្យអ៊ីស្រាអែលកាន់តែ​កាក់កប​ក្នុងមុខជំនួញនាំចេញសព្វាវុធ

ការលក់នាំចេញគ្រឿងសព្វាវុធ​របស់​អ៊ីស្រាអែលបាន​ហក់​កើនឡើង​ខ្ពស់​ បំបែកឯតទគ្គកម្ម កាលពីឆ្ន

ជោគជ័យនៃប្រតិបត្តិការនៅហ្កាហ្សា​ធ្វើឲ្យអ៊ីស្រាអែលកាន់តែ​កាក់កប​ក្នុងមុខជំនួញនាំចេញសព្វាវុធ

ការលក់នាំចេញគ្រឿងសព្វាវុធ​របស់​អ៊ីស្រាអែលបាន​ហក់​កើនឡើង​ខ្ពស់​ បំបែកឯតទគ្គកម្ម កាលពីឆ្នាំ ២០២៤ ជាមួយនឹង​ទំហំទឹកប្រាក់ ១៤,៧ពាន់លាន​ដុល្លារ។ យោងតាម​ក្រសួងការពារជាតិ​អ៊ីស្រាអែល គេបញ្ជាទិញគ្រឿងសព្វាវុធ​អ៊ីស្រាអែលកាន់តែច្រើន​ឡើង បន្ទាប់ពីឃើញស្នាដៃរបស់​​កងទ័ព​អ៊ីស្រាអែល​នៅក្នុង​សង្រ្គាមហ្កាហ្សា រួមទាំងការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ីស្រាអែល​ នៅទឹកដីលីបង់ ស៊ីរី និង​អ៊ីរ៉ង់។​​​​​

លោក​ ហ៊ុន​ សែន​ និងគ្រួសារផ្តល់​ដីតម្លៃ ១០​លានដុល្លារ​​ដើម្បី​សាង​សង់​កន្លែង​ស្នាក់​នៅ​និស្សិត​ស្រី​ក្រី​ក្រ

ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ផ្តល់ដីទំហំ​​​ ២​ហិក​តា​ ស្ថិត​ក្នុង​​ទឹក​

លោក​ ហ៊ុន​ សែន​ និងគ្រួសារផ្តល់​ដីតម្លៃ ១០​លានដុល្លារ​​ដើម្បី​សាង​សង់​កន្លែង​ស្នាក់​នៅ​និស្សិត​ស្រី​ក្រី​ក្រ

ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ផ្តល់ដីទំហំ​​​ ២​ហិក​តា​ ស្ថិត​ក្នុង​​ទឹក​​ប្រាក់​ប្រមាណ​ ១០​លាន​ដុល្លា​រ​ ដើម្បី​​កសាង​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ស្រីក្រី​ក្រចំនួន​​ ៥០០នាក់ ដែល​កំពុង​បន្ត​ការ​សិក្សា​ក្នុង​ទី​ក្រុ​ង​ភ្នំពេញ​។​ តាម​រយៈ​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​ជាតិ​​ដើម្បី​ស្រ្តី​ជាមួយ​ក្រសួង​កិច្ច​ការ​នារី​នៅ​​ថ្ងៃ​អង្គារ​ ទី​៤​ មិថុនា​ លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់ដោយ​លើក​ឡើង​ពី​​​ការ​លំ​បាក​របស់និស្សិតស្ត្រី​​​ និង​ថា​ការ​ក​សាង​កន្លែង​ស្នាក់​នៅ​​នេះ​ទៀត​សោត​នឹង​អាច​ជួយ​សម្រាល​បន្ទុក​និស្សិត​ក្រីក្រ​ដែល​មក​ពី​ជន​បទ​។

រដ្ឋបាលលោក ត្រាំដាក់ ១២ប្រទេសក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរចូលទឹកដីអាមេរិក

ចាប់ពីថ្ងៃចន្ទ ទី៩ មិថុនា ពលរដ្ឋរបស់ប្រទេសចំនួន១២ នឹងលែងមានសិទ្ធិទទួលបានទិដ្ឋាការធ្វើដំណើ

រដ្ឋបាលលោក ត្រាំដាក់ ១២ប្រទេសក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរចូលទឹកដីអាមេរិក

ចាប់ពីថ្ងៃចន្ទ ទី៩ មិថុនា ពលរដ្ឋរបស់ប្រទេសចំនួន១២ នឹងលែងមានសិទ្ធិទទួលបានទិដ្ឋាការធ្វើដំណើរទៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទើបតែចុះហត្ថលេខាលើបម្រាមថ្មី កាលពីថ្ងៃពុធទី ៤មិថុនា ដោយលើកយកព្រឹត្តិការណ៍វាយប្រហារទៅលើក្រុមបាតុករនៅរដ្ឋកូឡូរ៉ាដូ មកធ្វើជាហេតុផលសំខាន់។ យោងតាមអាជ្ញាធរអាមេរិក ការវាយប្រហារដោយប្រើគ្រឿងផ្ទុះទៅលើក្រុមបាតុករជ្វីហ្វកាលពីថ្ងៃអាទិត្យ ទី១ មិថុនាថាជាស្នាដៃរបស់បុរសដើមកំណើតអេហ្ស៊ីបម្នាក់ដែលលួចស្នាក់នៅដោយខុសច្បាប់ក្នុងទឹកដីអាមេរិក។

លោកត្រាំដាក់សម្ពាធឲ្យសមាជិកអង្គការអូតង់បង្កើនវិភាគទាន ៥% នៃផលិតផលសរុបក្នុងស្រុក

នៅប្រទេសបែលហ្ស៊ិកនាថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា​ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចូល

លោកត្រាំដាក់សម្ពាធឲ្យសមាជិកអង្គការអូតង់បង្កើនវិភាគទាន ៥% នៃផលិតផលសរុបក្នុងស្រុក

នៅប្រទេសបែលហ្ស៊ិកនាថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា​ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ អូតង់។ ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែតមុនពេលចូលប្រជុំ ប្រមុខដឹកនាំមន្ទីរបញ្ចកោណអាមេរិករូបនេះ បានដាក់សម្ពាធបង្ខំឲ្យប្រទេសសមាជិកអូតង់បង្កើនវិភាគទាន ៥% នៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន។

កម្ពុជាទទួលបានការអនុគ្រោះពន្ធ0%លើទំនិញ២៨មុខនាំចេញទៅវៀតណាម

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសឲ្យដឹងពីការឯកភាពគ្នារវាងរដ្ឋាភ

កម្ពុជាទទួលបានការអនុគ្រោះពន្ធ0%លើទំនិញ២៨មុខនាំចេញទៅវៀតណាម

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសឲ្យដឹងពីការឯកភាពគ្នារវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម ចំពោះការអនុគ្រោះពន្ធ០% លើការនាំចេញនាំចូលទំនិញមួយចំនួនទៅវិញទៅមក។ សម្រាប់ភាគីកម្ពុជា គឺអាចនាំចេញទំនិញចំនួន២៨មុខទៅវៀតណាម ក្នុងអត្រាពន្ធ០% ដែលត្រូវធ្វើឡើងសម្រាប់ឆ្នាំ២០២៥-២០២៦។ រីឯវៀតណាមវិញ ទទួលបានការអនុគ្រោះពន្ធ០%ពីកម្ពុជា ចំពោះទំនិញចំនួន២៥មុខ ដែលភាគច្រើនជាបន្លែ និងផ្លែឈើ។

លោក​ ហ៊ុន​ សែន​ និងគ្រួសារផ្តល់​ប្រាក់​ ១០​លានដុល្លារ​​ដើម្បី​សាង​សង់​កន្លែង​ស្នាក់​នៅ​និស្សិត​ស្រី​ក្រី​ក្រ

ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ផ្តល់ដីទំហំ​​​ ២​ហិក​តា​ ស្ថិត​ក្នុង​​ទឹក​

លោក​ ហ៊ុន​ សែន​ និងគ្រួសារផ្តល់​ប្រាក់​ ១០​លានដុល្លារ​​ដើម្បី​សាង​សង់​កន្លែង​ស្នាក់​នៅ​និស្សិត​ស្រី​ក្រី​ក្រ

ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ផ្តល់ដីទំហំ​​​ ២​ហិក​តា​ ស្ថិត​ក្នុង​​ទឹក​​ប្រាក់​ប្រមាណ​ ១០​លាន​ដុល្លា​រ​ ដើម្បី​​កសាង​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ស្រីក្រី​ក្រចំនួន​​ ៥០០នាក់ ដែល​កំពុង​បន្ត​ការ​សិក្សា​ក្នុង​ទី​ក្រុ​ង​ភ្នំពេញ​។​ តាម​រយៈ​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​ជាតិ​​ដើម្បី​ស្រ្តី​ជាមួយ​ក្រសួង​កិច្ច​ការ​នារី​នៅ​​ថ្ងៃ​អង្គារ​ ទី​៤​ មិថុនា​ លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់ដោយ​លើក​ឡើង​ពី​​​ការ​លំ​បាក​របស់និស្សិតស្ត្រី​​​ និង​ថា​ការ​ក​សាង​កន្លែង​ស្នាក់​នៅ​​នេះ​ទៀត​សោត​នឹង​អាច​ជួយ​សម្រាល​បន្ទុក​និស្សិត​ក្រីក្រ​ដែល​មក​ពី​ជន​បទ​។

រដ្ឋបាល ត្រាំចុះហត្ថលេខា​ដាក់ប្រទេស​១២​ក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរចូលដីអាមេរិក

ចាប់ពីថ្ងៃចន្ទទី ៩​មិថុនា  ពលរដ្ឋ​របស់​ប្រទេស​ចំនួន​១២​នឹង​លែង​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋ

រដ្ឋបាល ត្រាំចុះហត្ថលេខា​ដាក់ប្រទេស​១២​ក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរចូលដីអាមេរិក

ចាប់ពីថ្ងៃចន្ទទី ៩​មិថុនា  ពលរដ្ឋ​របស់​ប្រទេស​ចំនួន​១២​នឹង​លែង​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋាការធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទើប​តែ​ចុះហត្ថលេខា​លើ​បម្រាមថ្មី កាលពីថ្ងៃពុធទី ៤​មិថុនា ដោយ​លើកយក​ព្រឹត្តិការណ៍​វាយប្រហារទៅលើ​ក្រុមបាតុកម្ម​​នៅរដ្ឋ​កូឡូរ៉ាដូ មកធ្វើ​ជា​ហេតុផល​សំខាន់។ យោងតាមអាជ្ញាធរអាមេរិក ការវាយប្រហារ​ដោយ​ប្រើ​គ្រឿងផ្ទុះទៅលើ​ក្រុមបាតុករជ្វីហ្វកាលពីថ្ងៃអាទិត្យ ជាស្នាដៃ​របស់បុរសដើមកំណើត​អេហ្ស៊ីបម្នាក់​ដែល​លួចស្នាក់នៅ​ដោយខុសច្បាប់​ក្នុងទឹកដីអាមេរិក។ ​​​

កម្ពុជា និងវៀតណាមរំលឹកពីការសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសវៀតណាម

មេដឹកនាំកម្ពុជា និងវៀតណាម បានបង្ហាញពីការឯកភាពគ្នាក្នុងការសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណ

កម្ពុជា និងវៀតណាមរំលឹកពីការសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសវៀតណាម

មេដឹកនាំកម្ពុជា និងវៀតណាម បានបង្ហាញពីការឯកភាពគ្នាក្នុងការសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងទឹកដីវៀតណាម។ ការរំលឹកពីការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងទឹកដីវៀតណាមនេះ ធ្វើឡើងនៅក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក ង្វៀន តិនគឿង និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលដែលលោក គឿង បំពេញទស្សនកិច្ចនៅកម្ពុជា។

តើមន្ត្រីជំនាញមានឆន្ទៈ និងលទ្ធភាពកម្រិតណាក្នុងការត្រួតពិនិត្យទំនិញមានជាតិគីមីនាំចូលកម្ពុជា?

ក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងមានការកែស

តើមន្ត្រីជំនាញមានឆន្ទៈ និងលទ្ធភាពកម្រិតណាក្នុងការត្រួតពិនិត្យទំនិញមានជាតិគីមីនាំចូលកម្ពុជា?

ក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងមានការកែសម្រួលក្រុមការងារដែលកាន់កិច្ចការពិនិត្យគុណភាពទំនិញ បន្លែផ្លែឈើពីក្រៅប្រទេសឡើងវិញ ដើម្បីបញ្ចៀសការជាន់ការងារគ្នា និងម្យ៉ាងដើម្បីធានាគុណភាពទំនិញនាំចូលផង។​ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវសង្គមសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល។ តែទន្ទឹមគ្នានេះ អ្នកជំនាញទាំងនោះ​ក៏លើកសំណើឱ្យរដ្ឋាភិបាល ពិនិត្យ តាមដានជាប់ជាប្រចាំទៅលើមន្ត្រីតាមច្រកព្រំដែន​ ដោយធ្វើយ៉ាងណាតម្រូវឱ្យមន្ត្រីទាំងនោះ​ត្រួតពិនិត្យគុណភាពទំនិញឱ្យបានហ្មត់ចត់ ពិសេសពិនិត្យសារធាតុគីមីនៅលើបន្លែ ផ្លែឈើ ត្រី សាច់ដែលនាំចូលមកកម្ពុជា ព្រមទាំងទទូចឱ្យមន្ត្រីច្រកព្រំដែនជៀសវាងការប្រព្រឹត្តអំពើពុករលួយដែលបង្កហានិភ័យដល់សុខភាពពលរដ្ឋខ្មែរ។​ 

អាមេរិកដាក់​សម្ពាធ​ឲ្យ​សមាជិក​អូតង់ ​បង្កើន​​ថវិកា​ ៥% នៃ​ចំណូល​ក្នុង​ស្រុក​សរុប

នៅ​ប្រទេសបែលហ្ស៊ិក ថ្ងៃ​ព្រហស្បតិ៍​ ទី​៥មិ​ថុនានេះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth

អាមេរិកដាក់​សម្ពាធ​ឲ្យ​សមាជិក​អូតង់ ​បង្កើន​​ថវិកា​ ៥% នៃ​ចំណូល​ក្នុង​ស្រុក​សរុប

នៅ​ប្រទេសបែលហ្ស៊ិក ថ្ងៃ​ព្រហស្បតិ៍​ ទី​៥មិ​ថុនានេះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth បាន​​​ចូលរួម​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីការពារជាតិ របស់​អង្គការសន្ធិសញ្ញាអាត្លង់ទិក​ខាងជើង ឬ​អង្គការសម្ព័ន្ធ​​យោធា​អូតង់។ គ្រាន់តែ​អញ្ជើញ​មក​ទីក្រុង​ព្រុច​សែល ភ្លាម ប្រមុខ​ដឹកនាំ​មន្ទីរបញ្ចកោណ​អាមេរិក បានដាក់​សម្ពាធបង្ខំឲ្យសមាជិកអង្គការអូតង់ បង្កើន​វិភាគទានថវិកា ៥% នៃចំណូលផលិតផលក្នុងស្រុកសរុប។​

កម្ពុជា​នឹងដាក់រឿងជម្លោះព្រំដែនជាមួយថៃ៤ចំណុចទៅតុលាការ ICJ ដោយមិនបញ្ចូលក្នុងជំនួបទ្វេភាគី

​រដ្ឋាភិបាល​កម្ពុជា​នឹង​​​ធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំ​​គណៈកម្មការចម្រុះខណ្ឌសីមា ន

កម្ពុជា​នឹងដាក់រឿងជម្លោះព្រំដែនជាមួយថៃ៤ចំណុចទៅតុលាការ ICJ ដោយមិនបញ្ចូលក្នុងជំនួបទ្វេភាគី

​រដ្ឋាភិបាល​កម្ពុជា​នឹង​​​ធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំ​​គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ​នៅថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ខាងមុខនេះ។ ​រដ្ឋាភិបាលកម្ពុជា​បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥ថា កិច្ចប្រជុំ​ JBCនេះ នឹង​គ្មានការជជែក​អំ​ពី​វិវាទ​ព្រំដែនកម្ពុជា-ថៃ នៅ​តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីនោះ​ទេ ដោយកម្ពុជា​​បានសម្រេច​​​បញ្ជូនវិវាទ​នៅតំបន់​ទាំង៤​នេះ ទៅ​​តុលាការ​​យុត្តិធម៌អន្តរជាតិ ​ICJ រួចហើយ​។ ជំហរផ្លូវការរបស់កម្ពុជាដូច្នេះ ធ្វើឲ្យក្រុមជាតិនិយមថៃ​​បានចេញមក​ប្រតិកម្មតវ៉ានៅតាមស្ថាប័នរដ្ឋនានារបស់ថៃ​​​ភ្លាម​ៗ។

កំណើនខ្ពស់ជាប្រវត្តិសាស្ត្រនៃចំនួនអ្នកមាន  និង​ទំហំ​ទ្រព្យសម្បត្តិ

ចំនួនអ្នកមានកើនឡើងកាន់តែច្រើន និងកាន់តែមានខ្លាំងជាប្រវត្តិសាស្ត្រនៅលើពិភពលោក។ នេះបើតាមក

កំណើនខ្ពស់ជាប្រវត្តិសាស្ត្រនៃចំនួនអ្នកមាន  និង​ទំហំ​ទ្រព្យសម្បត្តិ

ចំនួនអ្នកមានកើនឡើងកាន់តែច្រើន និងកាន់តែមានខ្លាំងជាប្រវត្តិសាស្ត្រនៅលើពិភពលោក។ នេះបើតាមការសិក្សាអន្តរជាតិរបស់ការិយាល័យប្រឹក្សាបារាំងចេញផ្សាយនៅថ្ងៃពុធទី៤ មិថុនា ២០២៥។ កំណើនទ្រព្យសម្បត្តិ និងចំនួនអ្នកមានបានមកពីផលចំណេញផ្នែកទីផ្សារភាគហ៊ុន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ចិនថ្កោលទោសប្រមុខទូតអាមេរិកដែលឆ្កឹះព្រឹត្តិការណ៍បង្ក្រាបបង្ហូរឈាមនៅទីលានធានអានមេន

ថ្ងៃទី៤ មិថុនា ជាទិវាខួបរំឭកគម្រប់ ៣៦ ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបបាតុកម្មយ៉ាងហិង្សាពីសំណ

ចិនថ្កោលទោសប្រមុខទូតអាមេរិកដែលឆ្កឹះព្រឹត្តិការណ៍បង្ក្រាបបង្ហូរឈាមនៅទីលានធានអានមេន

ថ្ងៃទី៤ មិថុនា ជាទិវាខួបរំឭកគម្រប់ ៣៦ ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបបាតុកម្មយ៉ាងហិង្សាពីសំណាក់យោធាចិននៅទីលានធានអានមេនក្នុងក្រុងប៉េកាំង។ ក្នុងឱកាសរំឭកខួបឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក និងប្រធានាធិបតីតៃវ៉ាន់បានអំពាវនាវក្នុងសំឡេងតែមួយកុំឲ្យបំភ្លេចព្រឹត្តិការណ៍បង្ក្រាបបាតុករស្លូតត្រង់ កាលពីថ្ងៃទី ៤ មិថុនា ១៩៨៩។ តែរដ្ឋអំណាចក្រុងប៉េកាំងបានប្រតិកម្មខឹងនឹងសម្តីប្រមុខទូតអាមេរិកដោយចាត់ទុកថា វ៉ាស៊ីនតោនកំពុងតែលូកដៃជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរបស់ចិន។

វៀតណាម​បោះបង់​នយោបាយ​ដាក់កំរិត​ឱ្យ​មាន​ “កូនតែ​ពីរ​នាក់”

វៀតណាម​មាន​ច្បាប់​កំហិត​ឱ្យ​មានកូន​តែ​ពីរ​នាក់តាំងពី​ឆ្នាំ​១៩៨៨​មក ប៉ុន្តែ​ចាប់​ពីពេល​ន

វៀតណាម​បោះបង់​នយោបាយ​ដាក់កំរិត​ឱ្យ​មាន​ “កូនតែ​ពីរ​នាក់”

វៀតណាម​មាន​ច្បាប់​កំហិត​ឱ្យ​មានកូន​តែ​ពីរ​នាក់តាំងពី​ឆ្នាំ​១៩៨៨​មក ប៉ុន្តែ​ចាប់​ពីពេល​នេះ​តទៅ​ គូស្វាមី​ភរិយា​​មាន​សិទ្ធិ​សម្រេច​បង្កើត​កូន​តាម​ប្រាថ្នាបាន​ហើយ។ ប្រឈម​នឹងការ​ធ្លាក់​ចុះ​ជា​លំដាប់នៃ​​អត្រា​កំណើត ​វៀតណាម​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី​៤​មិថុនា ២០២៥ លុប​ចោល​នយោបាយ​ដាក់​កំរិត​ឱ្យ​គ្រួសារ​មួយ​អាច​មាន​កូន​ត្រឹម​ពីរនាក់។

ពលរដ្ឋចំនួន ៦០០គ្រួសាររស់នៅជុំវិញបឹងទន្លេសាបមានបង្គន់អនាម័យប្រើប្រាស់ជាលើកដំបូង

ពលរដ្ឋងាយរងគ្រោះដោយសារទឹកជំនន់ជុំវិញបឹងទន្លេសាបប្រមាណ ៦០០គ្រួសារ បានទទួលបង្គន់អនាម័យសម្

ពលរដ្ឋចំនួន ៦០០គ្រួសាររស់នៅជុំវិញបឹងទន្លេសាបមានបង្គន់អនាម័យប្រើប្រាស់ជាលើកដំបូង

ពលរដ្ឋងាយរងគ្រោះដោយសារទឹកជំនន់ជុំវិញបឹងទន្លេសាបប្រមាណ ៦០០គ្រួសារ បានទទួលបង្គន់អនាម័យសម្រាប់ប្រើប្រាស់ជាលើកដំបូង ដើម្បីលើកកម្ពស់ការរស់នៅ  និងទប់ស្កាត់ការបំពុលទឹកអំឡុងពេលទឹកជន់លិច។ បង្គន់អនាម័យនេះជាជំនួយរបស់អង្គការ IDE កម្ពុជាដែលជាប្រភេទបង្គន់អនាម័យមានកម្ពស់ខ្ពស់ និងសុវត្ថិភាព ឬ Sky Latrine ធន់នឹងអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល។

តើកម្ពុជាគួរធ្វើតាមសំណើសុំចរចាទ្វេភាគីរបស់ថៃ ឬប្រកាន់ជំហរប្តឹងទៅ ICJ?

រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែមិថុនា ដោយបញ្ជាក់ជំហរបន្តចរចាវិវាទព្រ

តើកម្ពុជាគួរធ្វើតាមសំណើសុំចរចាទ្វេភាគីរបស់ថៃ ឬប្រកាន់ជំហរប្តឹងទៅ ICJ?

រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែមិថុនា ដោយបញ្ជាក់ជំហរបន្តចរចាវិវាទព្រំដែនជាមួយកម្ពុជាតាមយន្តការទេ្វភាគី បន្ទាប់ពីកម្ពុជា បានបង្ហាញជំហរប្តឹងវិវាទនេះ ទៅតុលាការយុត្តធម៌អន្តរជាតិ ICJ។ ភាគីថៃអះអាងថា ខ្លួនមានការតាំងចិត្តមុតមាំក្នុងការ​ដោះស្រាយបញ្ហានានាដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា ហើយគោរពច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានា ក៏ដូចជាអនុស្សារណៈយោគយល់ឆ្នាំ២០០០។ តែអ្នកវិភាគយល់ថា ជម្រើសដែលល្អបំផុតសម្រាប់ពន្លត់ជម្លោះព្រំដែនជាមួយទីក្រុងបាងកកគឺកម្ពុជាត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទន្ទឹមគ្នានឹងការបើកទ្វារ ចរចាទ្វេភាគីកំពុងបន្ត៕

លោក ហូ វណ្ឌី៖ ទេសចរណ៍ខ្មែ-ថៃ នឹងរងផលប៉ះពាល់ធំធេងប្រសិនបញ្ហាព្រំដែនមិនត្រូវបានដោះស្រាយ

កងទ័ពកម្ពុជា និងកងទ័ពថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅច

លោក ហូ វណ្ឌី៖ ទេសចរណ៍ខ្មែ-ថៃ នឹងរងផលប៉ះពាល់ធំធេងប្រសិនបញ្ហាព្រំដែនមិនត្រូវបានដោះស្រាយ

កងទ័ពកម្ពុជា និងកងទ័ពថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ ក្នុងខេត្តព្រះវិហារ ដែលបណ្តាលឲ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត។ ហេតុការណ៍នេះបានរុញឲ្យស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ មានភាពតានតឹង ដោយកម្ពុជាបានចោទប្រកាន់ទាហានថៃថាបានលួចវាយឆ្មក់មកលើទាហានកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានសម្តែងនូវការព្រួយបារម្ភចំពោះហេតុការណ៍ដែលបានកើតឡើង និងថាហេតុការណ៍នេះនឹងប៉ះពាល់ធំធេង ដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ប្រសិនបើមិនមានដំណោះស្រាយ៕

មន្ត្រីរដ្ឋាភិបាលថា បញ្ហាព្រំដែន កម្ពុជានៅរក្សាជំហរប្តឹងទៅICJ តែមិនចោលការចរចាទ្វេភាគី

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជានៅតែប្រកាន់ជំហរជ្រើសយកយន្តការដោះស្រាយបញ

មន្ត្រីរដ្ឋាភិបាលថា បញ្ហាព្រំដែន កម្ពុជានៅរក្សាជំហរប្តឹងទៅICJ តែមិនចោលការចរចាទ្វេភាគី

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជានៅតែប្រកាន់ជំហរជ្រើសយកយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដដែល ខណៈកិច្ចចរចារវាងគណៈកម្មការចម្រុះព្រំដែន (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក៏នឹងបន្តធ្វើដូចគ្នា។ ការបញ្ជាក់ជំហររបស់កម្ពុជាបែបនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ដោយបង្ហាញចេតនាចង់ដោះស្រាយទំនាស់ព្រំដែនគោកជាមួយកម្ពុជាត្រឹមកម្រិតទ្វេភាគី ជាជាងរុញសំណុំរឿងឡើងដល់តុលាការយុត្តិធម៌អន្តរជាតិ។ 

ខ្មែរកណ្តាលទទួលស្គាល់នូវទុក្ខលំបាក និងទទូចឲ្យវៀតណាមផ្តល់សេរីភាពដល់ពលរដ្ឋខ្មែរក្រោម

ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ជាខួបលើកទី៧៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ក្រោយបារាំងបាន

ខ្មែរកណ្តាលទទួលស្គាល់នូវទុក្ខលំបាក និងទទូចឲ្យវៀតណាមផ្តល់សេរីភាពដល់ពលរដ្ឋខ្មែរក្រោម

ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ជាខួបលើកទី៧៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ក្រោយបារាំងបានកាត់ទៅឲ្យវៀតណាម។ នៅព្រឹកថ្ងៃទី៤ មិថុនានេះដែរ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្រោមចំពោះការបាត់បង់សេរីភាព ដែលធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម។ មិនថាពលរដ្ឋខ្មែរកណ្តាល ឬអ្នកនយោបាយ បានទទួលស្គាល់ពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម និងបានទទូចដល់ប្រមុខរដ្ឋាភិបាលកម្ពុជាជួយស្នើទៅភាគីវៀតណាម ឲ្យវៀតណាមជួយយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរក្រោម។

កងទ័ពជើងទឹកកម្ពុជា នឹងរៀបចំហ្វឹកហ្វឺនបាញ់គ្រាប់ពិតរយៈពេល៣ថ្ងៃលើដែនសមុទ្រ

កងទ័ពជើងទឹកកម្ពុជា នឹងរៀបចំការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅលើដែនសមុទ្ររយៈពេល៣ថ្ងៃ នៅចន្លោះក

កងទ័ពជើងទឹកកម្ពុជា នឹងរៀបចំហ្វឹកហ្វឺនបាញ់គ្រាប់ពិតរយៈពេល៣ថ្ងៃលើដែនសមុទ្រ

កងទ័ពជើងទឹកកម្ពុជា នឹងរៀបចំការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅលើដែនសមុទ្ររយៈពេល៣ថ្ងៃ នៅចន្លោះកោះពូលូវ៉ៃ និងកោះតាង នាភូមិសាស្ត្រខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥​ និងដោយបានក្រើនរំលឹកឱ្យពលរដ្ឋ និងប្រជានេសាទផ្អាកការធ្វើដំណើរឆ្លងកាត់ ឬនេសាទជុំវិញតំបន់ហ្វឹកហ្វឺន។

ប្រធានាធិបតីបេឡារុស លូកាស្ហេនកូ ថា ចិន​និង​បេឡារុស ទទួល​រង​សម្ពាធដ៏ធ្ងន់​ពី​បស្ចិមលោក

ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ចិន​ ប្រធានាធិបតីបេឡារុស អាឡិចសង់ លូកាស្ហេនកូ មាន​ប្រ

ប្រធានាធិបតីបេឡារុស លូកាស្ហេនកូ ថា ចិន​និង​បេឡារុស ទទួល​រង​សម្ពាធដ៏ធ្ងន់​ពី​បស្ចិមលោក

ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ចិន​ ប្រធានាធិបតីបេឡារុស អាឡិចសង់ លូកាស្ហេនកូ មាន​ប្រសាសន៍ថា​ ចិននិងបេឡារុស ទទួលរងសម្ពាធដ៏ធ្ងន់ពីបស្ចិមលោក និងបញ្ជាក់​ថា​ ​ចិន​ ជា​ប្រទេសរង​សម្ពាធ​គាបសង្កត់ ​ទី១ ខ្លាំង​ជាង​គេ។ បុរសខ្លាំងបេឡារុស លូកាស្ហេនកូ បាន​ថ្លែងយ៉ាងដូច្នេះ នៅចំពោះមុខ​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង នា​ថ្ងៃទី៤ មិថុនា​។ ​

តុលាការចោទប្រកាន់លោក ហង្ស សំណាង បីបទល្មើសរឿងប៉ះពាល់ទឹកចិត្តកងទ័ព

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ លោក ហង្ស សំណាង និងមនុស្ស ២នាក់ទៀតចំនួ

តុលាការចោទប្រកាន់លោក ហង្ស សំណាង បីបទល្មើសរឿងប៉ះពាល់ទឹកចិត្តកងទ័ព

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ លោក ហង្ស សំណាង និងមនុស្ស ២នាក់ទៀតចំនួនបីបទល្មើស ជុំវិញការផលិតវីដេអូសម្ភាសក្លែងក្លាយ ដែលសមត្ថកិច្ចចាត់ទុកថា បានធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពកម្ពុជាស្របពេលកំពុងមានបញ្ហាព្រំដែនជាមួយថៃ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍នៅថ្ងៃទី៣ ខែមិថុនានេះ។ អ្នកការពារសិទ្ធិអ្នកកាសែត ទទួលស្គាល់ពីកំហុស​វិជ្ជាជីវៈ​របស់អ្នកកាសែតអនឡាញរូបនេះ តែចង់ឃើញតុលាការកាត់សេចក្តីសំណុំរឿងនេះ ដោយយោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

Get more results via ClueGoal