សិល្បករកូនកាត់ខ្មែរបារាំង លោកអ៊ីងភូ សេរ៉ាបានចូលរួមចំណែក គាស់កកាយប្រលោមលោករបស់អ្នកនិពន្ធខ្មែរដ៏ល្បីឈ្មោះ សុទ្ធ ប៉ូលីនឲ្យកើតរស់មានជីវិតឡើងវិញ។ នៅខែមេសាកន្លងទៅ រោងពុម្ពបារាំង La Table Ronde បានសម្រេចបោះពុម្ពផ្សាយ សៀវភៅរឿងប្រលោមលោក L’Anarchiste របស់លោកសុទ្ធប៉ូលីនជាលើកទី៣។ នៅក្នុងការបោះពុម្ពចុងក្រោយ រឿង L’Anarchiste ដែលបង្កប់ដោយខ្លឹមសារនយោបាយ និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មានអមជាលើកទី១ រូបភាពគំនូរស្តែងពីកម្ពុជាទសវត្សរ៍ឆ្នាំ ១៩៦០។
ទូកដឹកជំនួយមនុស្សធម៌មួយ បានធ្វើដំណើរតាមសមុទ្រជាច្រើនថ្ងៃ និងបានទៅជិតដល់ឆ្នេរតំបន់ហ្កាហ្សាហើយ តែត្រូវទាហានជើងទឹកអ៊ីស្រាអែល ហាមឃាត់ជាដាច់ខាត មិនឲ្យទូកនោះចុះចតនៅគោលដៅឡើយ និងបង្ខំឲ្យត្រឡប់ទៅកន្លែងដើមវិញ។ មានប្រវែង១៨ម៉ែត្រ ទូកមនុស្សធម៌នេះក៏មានសកម្មជនបរិស្ថាន កញ្ញា Greta Thunberg និងតំណាងរាស្ត្រអឺរ៉ុប រួមដំណើរផង។
នៅថ្ងៃអាទិត្យ ទី៨ និង ថ្ងៃចន្ទ ទី៩ មិថុនា ប្រជាជនអ៊ីតាលីប្រមាណ ៥០លាននាក់ ត្រូវបោះឆ្នោតប្រជាមតិលើកំណែទម្រង់ច្បាប់សំខាន់ៗចំនួន ២ ពោលគឺច្បាប់សញ្ជាតិ និងច្បាប់ការងារ។ លក្ខខណ្ឌត្រូវកែសម្រួលច្បាប់ មាន ៥ ចំណុចលម្អិត តែជាសរុប មានគោលដៅរួម គឺបន្ធូរបន្ថយសិទ្ធិសុំសញ្ជាតិសម្រាប់ជនបរទេសក្រៅរង្វង់សហភាពអឺរ៉ុប និង លុបចោលច្បាប់សេរីភាវូបនីកម្មទីផ្សារការងារ។ ប្រជាជនអ៊ីតាលី នឹងសម្រេចថា តើត្រូវកែប្រែច្បាប់ដែលមានស្រាប់ ឬ រក្សាទុកច្បាប់ចាស់ដដែល។
ថ្ងៃទី៨ មិថុនា គឺជាទិវាបុណ្យសមុទ្រពិភពលោក ដែលជាការរំឭកដល់តួនាទីរបស់មហាសមុទ្រនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ អង្គការ Action Aid សហគមន៍មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកម្មវិធីដាំកូនកោងកាងចំនួន ៣ពាន់ដើមនៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប ដើម្បីស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា។ តាមរយៈយុទ្ធនាការនេះ សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធរំពឹងថានឹងធ្វើឲ្យឆ្នេរសមុទ្ររបស់កម្ពុជាសម្បូរដោយធនធានស្មៅសមុទ្រ ផ្កាថ្ម និងព្រៃកោងកាងដ៏ក្រាស់ឡើងវិញ សម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ បទយកការណ៍ដោយស៊ឹម ចាន់សំណាង ជាមួយជំនួយបច្ចេកទេសរូបភាព ឈា ប៊ុនរិទ្ធ
នៅព្រឹកថ្ងៃអាទិត្យទី៨មិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានការកកស្ទះខ្លាំង ដោយសារភាគីថៃបានកែសម្រួលការបើកច្រក។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃអាទិត្យនេះថា ភាគីកម្ពុជាបានអនុញ្ញាតឲ្យមានចរន្តឆ្លងដែន នៅម៉ោងប្រមាណ៩ព្រឹក។ ក៏ប៉ុន្តែយ៉ាងណា អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅមិនទាន់ដឹងថា ភាគីថៃអាចនឹងកែប្រែ ស្ថានភាពឆ្លងដែន ជាពិសេសសម្រាប់ពលករចំណាកស្រុករបស់កម្ពុជាយ៉ាងណាទៀតទេ។
ថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា កាលពីថ្ងៃសៅរ៍ទី៧ ខែមិថុនា ខណៈច្រកទ្វារអន្តរជាតិនៅជាប់ខាងកម្ពុជាក៏ថៃដាក់កំហិតម៉ោងចេញ-ចូលផងដែរ។ ការសម្រេចជាឯកតោភាគីរបស់ថៃបែបនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារមកលើទាហានកម្ពុជាស្លាប់ម្នាក់នៅត្រង់ចំណុចមុំបីក្នុងខេត្តព្រះវិហារ។ អ្នកជំនាញសេដ្ឋកិច្ចនៅប្រទេសកម្ពុជា វាយតម្លៃថា ថៃកំពុងបង្ករឿង និងធ្វើឲ្យខាតប្រយោជន៍ខ្លួនឯងធ្ងន់ ដោយសារតែថៃជាអ្នកលក់ទំនិញក្នុងចំនួនដ៏ច្រើនដល់កម្ពុជា។ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន លើកឡើងថា ពាណិជ្ជករថៃត្រូវសួរទៅរដ្ឋាភិបាលរបស់ខ្លួន ក្នុងករណីមិនអាចនាំទំនិញចូលកម្ពុជាបាន។
ថ្ងៃអាទិត្យ ទី៨មិថុនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាឲ្យដាក់ពង្រាយប៉ូលិសសហព័ន្ធ ចំនួន ២ ០០០ នាក់ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីការពារសន្តិសុខ ក្នុងឱកាសបាតុកម្មប្រឆាំងនឹងការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់។ ក្រុមបាតុករបានធ្វើសកម្មភាពប្រឆាំង និងបង្កចលាចល ជាប់ៗគ្នា ចំនួន ២-៣ថ្ងៃមកហើយ។ ចៅហ្វាយសេតវិមាន ក៏បានរិះគន់អភិបាលរដ្ឋកាលីហ្វ័រញ៉ា និងចៅហ្វាយក្រុង Los Angeles ចំពោះការបណ្តោយឲ្យហ្វូងបាតុករបង្កភាពអនាធិបតេយ្យ។
នៅព្រឹកថ្ងៃអាទិត្យទី៨មិថុនានេះ គណបក្សឆន្ទៈខ្មែរ បានធ្វើសមាជដើម្បីកែប្រែលក្ខន្តិកៈមួយចំនួនសម្រាប់ការធ្វើសម្ព័ន្ធភាពជាមួយបក្សដទៃ ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតពេលខាងមុខ។ ក្នុងចំណោមលក្ខន្តិកៈដែលកែសម្រួលនោះ គណបក្សដែលមានកៅអីក្នុងព្រឹទ្ធសភាមួយនេះ ក៏មានកែសម្រួលលក្ខខណ្ឌនៃការចងសម្ព័ន្ធភាពជាមួយគណបក្សដទៃ ដើម្បីឲ្យស្របនឹងច្បាប់កំណត់របស់ក្រសួងមហាផ្ទៃ។
នៅកូឡុំប៊ី អនាគតបេក្ខជនប្រធានាធិបតីមកពីគណបក្សស្តាំនិយម ត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន ៣គ្រាប់ ក្នុងនោះ ២គ្រាប់ ចំក្បាល ដែលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់។ ក្រសួងមហាផ្ទៃកូឡុំប៊ីបានចាត់ទុកហេតុការណ៍បាញ់ប្រហារនេះ ជាអំពើភេរវកម្ម។ សហរដ្ឋអាមេរិកក៏បានប្រតិកម្មរិះគន់ចំពោះអ្នកនយោបាយឆ្វេងនិយមនៅកូឡុំប៊ី។
ការចរចាបញ្ហាពន្ធគយរវាងកម្ពុជា និងសហរដ្ឋអាមេរិកនឹងត្រូវបន្តធ្វើនៅជុំទី៣បន្តទៀត នៅរដ្ឋធានីវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខ។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ លទ្ធផលនៃការចរចារវាងប្រទេសទាំងពីរនៅជុំទី២ ដែលបានធ្វើឡើងចន្លោះពីថ្ងៃទី៤ដល់ទី៦ ខែមិថុនា ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវកុំឱ្យពលរដ្ឋខ្មែរពង្រីកទំនាស់ជុំវិញជម្លោះព្រំដែនជាមួយថៃ ហើយរហូតឈានដល់ការស្អប់ខ្ពើមជាតិសាសន៍។ ការទទូចរបស់ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរមួយចំនួននាំគ្នាប្រកាសធ្វើពហិការឈប់ប្រើប្រាស់ផលិតផលរបស់ថៃ ក្រោយភាគីថៃប្រកាសដោយឯកតោភាគីបិទច្រកព្រំដែនមួយចំនួនជាមួយកម្ពុជានៅមុនម៉ោងកំណត់។ តាមលោក ហ៊ុន សែន ពលរដ្ឋខ្មែរត្រូវតែមានភាពចាស់ទុំថ្លៃថ្នូរ និងមិនត្រូវបង្កហេតុឡើយ។
ទីបំផុតទៅ រដ្ឋអំណាចចិន បានសម្រេចយល់ព្រមផ្តល់អាជ្ញាប័ណ្ណនាំចេញរ៉ែដីកម្រ ទៅឲ្យក្រុមហ៊ុនអាមេរិក។ ចិន ជាប្រទេសផ្គត់ផ្គង់រ៉ែដីកម្រច្រើនជាងគេលើពិភពលោក ហើយរ៉ែប្រភេទនេះ ជាយុទ្ធសាស្ត្រដ៏សំខាន់របស់ប៉េកាំង តែដើម្បីសម្រួលកិច្ចការចរចាពាណិជ្ជកម្ម ចិនបានសម្រេចចិត្តធ្វើសម្បទានខ្លះ ទៅឲ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោក ត្រាំ ក៏ប្រកាសថាត្រូវជួបចរចាជាលើកទី២ ជាមួយភាគីចិន នៅថ្ងៃចន្ទ ទី៩មិថុនា។
អ៊ីស្រាអែល បានបង្ហើបពីយុទ្ធសាស្ត្រថ្មី ដោយជ្រើសរើសពួកជនអន្ធពាលមួយក្រុម ដើម្បីតទល់ប្រឆាំងនឹងពួកហាម៉ាស នៅហ្កាហ្សា។ នេះក៏ទំនងជាល្បិចម្យ៉ាងដែរ ខណៈពេលដែល អ៊ីស្រាអែល អះអាងថាខ្វះកងទ័ពប្រយុទ្ធ ប្រមាណ ១ ម៉ឺននាក់ថែមទៀត ដើម្បីសម្រេចផែនការយោធា នៅហ្កាហ្សា។ ក្នុងប្រតិបត្តិការមួយ នៅតំបន់ហ្កាហ្សា នាថ្ងៃសុក្រ ទី៦មិថុនា អ៊ីស្រាអែលបាត់បង់ទាហាន ៤ នាក់ ហើយចំណែកឯខាងពួកហាម៉ាស មានស្លាប់មនុស្ស ជិត៤០នាក់។
លោកលូឡា ប្រធានាធិបតីប្រេស៊ីល ដែលកំពុងតែបំពេញទស្សនកិច្ចនៅបារាំង បានថ្លែងកាលពីថ្ងៃសៅរ៍ ទី៧មិថុនាម្សិលមិញថា ដល់ពេលហើយ ដែលអង្គការសហប្រជាជាតិត្រូវតែដើរតួនាទីចាំបាច់ ដើម្បីរៀបចំដឹកនាំការចរចា រវាងអ៊ុយក្រែននិងរុស្ស៊ី។ លោកប្រធានាធិបតីប្រេស៊ីល បានលើកឡើងទៀតថា លោកសូមស្នើខ្លួនដឹកនាំក្រុមប្រទេសអព្យាក្រិត្យដែលមិនពាក់ព័ន្ធក្នុងជម្លោះនេះ ដើម្បីនិយាយបញ្ចុះបញ្ចូលភាគីជម្លោះទាំង២។
ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៣មិថុនា បានឲ្យដឹងថា កម្ពុជា-វៀតណាម បានឯកភាពគ្នាអនុគ្រោះពន្ធដល់០% ចំពោះការនាំចេញ-នាំចូលទំនិញមួយចំនួន សម្រាប់ឆ្នាំ២០២៥-២០២៦។ កម្ពុជាមានលទ្ធភាពនាំចេញទំនិញចំនួន២៨មុខ ទៅវៀតណាមដោយមិនគិតពន្ធ ខណៈវៀតណាមអាចនាំទំនិញមកកម្ពុជាចំនួន២៥មុខ ដោយមិនគិតពន្ធដូចគ្នា។ ទោះជាយ៉ាងនេះក្តី អ្នកសេដ្ឋកិច្ចយល់ថា វៀតណាមនៅតែមានប្រៀបជាងកម្ពុជា ចំពោះការអនុគ្រោះពន្ធ០%នេះ ដោយសារទំនិញរបស់វៀតណាមដែលនាំចូលមកកម្ពុជា ភាគច្រើនជាបន្លែនិងផ្លែឈើ។
ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយឯកតោភាគី ដើម្បីរង់ចាំការចរចា ពាក់ព័ន្ធករណីវិវាទព្រំដែនគោករវាងថៃនិងកម្ពុជា។ នេះជាការបញ្ជាក់នៅក្នុងលិខិតជូនដំណឹង របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែន ខេត្តស្រះកែវ។
តំបន់កោះ រ៉ាចាអាំប៉ាត ឋានសួគ៌ធម្មជាតិរបស់ឥណ្ឌូណេស៊ី កំពុងតែរងនូវការគំរាមបំផ្លិចបំផ្លាច ដោយសារតែអាជីវកម្មជីករ៉ែនីកែល។ នេះគឺជាសារប្រកូកប្រកាស អមដោយរូបភាពវីដេអូជាច្រើន ដែលអង្គការGreenpeace បានធ្វើការផ្សព្វផ្សាយយ៉ាងសកម្មនៅតាមបណ្តាញសង្គម នៅឥណ្ឌូណេស៊ី ប៉ុន្មានសប្តាហ៍មកនេះ។ ដោយរងសំពាធកាន់តែខ្លាំង រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសសន្យាគិតគូរឡើងវិញ និងព្យួរគម្រោងជីករ៉ែនីកែលមួយចំនួន នៅតំបន់កោះរ៉ាចាអាំប៉ាត។
រុស្ស៊ីបានវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន ដោយសម្រុកប្រើមីស៊ីល និងដ្រូនយ៉ាងច្រើននៅទីតាំងសំខាន់ៗទូទាំងប្រទេសដែលបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងស្លាប់មនុស្សជាច្រើននាក់។ នេះជាការសងសឹកទៅលើអ៊ុយក្រែនដែលបានវាយប្រហារកម្ទេចយន្តហោះរុស្ស៊ីជាច្រើនគ្រឿងមូលដ្ឋានទ័ពអាកាសរុស្ស៊ី។
លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាបានអញ្ជើញជាអធិបតីបើកសម្ពោធផ្លូវដែក និងស្ពានរថភ្លើងថ្មីនៅតំបន់កាស្មៀរកាលពីថ្ងៃសុក្រទី៦ មិថុនា។ យោងតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា បណ្តាញខ្សែរថភ្លើងនេះនឹងចូលរួមជួយដល់ការអភិវឌ្ឍន៍តំបន់ភ្នំកាស្មៀរឲ្យរីកចម្រើន និងថា វាក៏ជាបណ្តាញដឹកជញ្ជូនដ៏ចាំបាច់ផងដែរសម្រាប់កងទ័ពឥណ្ឌាដើម្បីទៅការពារទឹកដីប្រឈមមុខនឹងប៉ាគីស្ថានដែលគ្រប់គ្រងផ្នែកម្ខាងទៀតនៃតំបន់កាស្មៀរ។
សង្រ្គាមពាក្យសម្តីរវាងមហាសេដ្ឋីអេឡុនម៉ាស្ក៍ និងប្រធានាធិបតីអាមេរិកបានផ្ទុះរីកមុខកាន់តែធំ នៅតែប៉ុន្មានថ្ងៃក្រោយម្ចាស់ក្រុមហ៊ុនតេសស្លាដើរចេញពីរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ។ កាលពីថ្ងៃសុក្រ ទី៣០ ឧសភាដែលជាថ្ងៃការងារចុងក្រោយរបស់លោកអេឡុន ម៉ាស្ក៍ គេឃើញប្រធានាធិបតីអាមេរិក និយាយលេងសើច និងអរគុណ ព្រមទាំងប្រគល់រង្វាន់ជាសោមាស ក្នុងក្តីសង្ឃឹមថា មហាសេដ្ឋី អេឡុន ម៉ាស្ក៍អាចត្រលប់មកដឹកនាំក្រសួងរឹតត្បិត កាត់បន្ថយការចំណាយ DOGEឡើងវិញ។ ប៉ុន្តែ ភាពល្អូកល្អឺន និងសរសើរ គាំទ្រគ្នាទៅវិញ ទៅមក លែងមានទៀតហើយ ព្រោះថា អ្នកទាំងពីរបានប្រែក្លាយពីសម្ព័ន្ធមិត្ត ទៅជាសត្រូវ និយាយរិះគន់ បង្ហោះសារហែកហួរគ្នាទៅវិញ ទៅមក នៅលើបណ្តាញសង្គមរៀងៗខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី ៥មិថុនា។ ហេតុអ្វីអេឡុន ម៉ាស្ក៍ និងលោកដូណាល់ ត្រាំស្រាប់តែឈ្លោះគ្នានៅពេលនេះ?
អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបសម្តែងក្តីសោកស្តាយជាពន់ពេកចំពោះការសម្រេចចិត្តរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនដែលបានប្រកាសទណ្ឌកម្មប្រឆាំងចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ចំនួន ៤ នាក់។ ទណ្ឌកម្មអាមេរិកដាក់ចេញ ក្រោយពីចៅក្រមអន្តរជាតិទាំង ៤នាក់នេះបានបើកនីតិវិធីស៊ើបអង្កេតចំពោះបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមដែលជាប់ពាក់ព័ន្ធអ៊ីស្រាអែល និងទ័ពអាមេរិក។
“រលកក្រោយ” ជាឈ្មោះនៃពិព័រណ៌ស្នាដៃថតរូបបែបសិល្បៈ របស់សិស្សនៃសាលាបង្រៀនថតរូបទីលាននិម្មិត។ ពិព័រណ៌នេះបានបង្ហាញនូវរូបថតចំនួន៣២សន្លឹក ដែលក្រុមនិស្សិតបានចុះថតផ្ទាល់ពីជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតាមតំបន់ផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ គ្រូបណ្តុះបណ្តាលថតរូបនៃសាលាបង្រៀនថតរូបទីលាននិម្មិត ចង់ឃើញសិស្សចេញពីសាលារបស់ខ្លួន ថតរូបភាពណា ដែលជាប្រយោជន៍សម្រាប់ការចងចាំ និងជាការទទួលខុសត្រូវសម្រាប់សង្គមជាតិទាំងមូល។
ការលក់នាំចេញគ្រឿងសព្វាវុធរបស់អ៊ីស្រាអែលបានហក់កើនឡើងខ្ពស់ បំបែកឯតទគ្គកម្ម កាលពីឆ្នាំ ២០២៤ ជាមួយនឹងទំហំទឹកប្រាក់ ១៤,៧ពាន់លានដុល្លារ។ យោងតាមក្រសួងការពារជាតិអ៊ីស្រាអែល គេបញ្ជាទិញគ្រឿងសព្វាវុធអ៊ីស្រាអែលកាន់តែច្រើនឡើង បន្ទាប់ពីឃើញស្នាដៃរបស់កងទ័ពអ៊ីស្រាអែលនៅក្នុងសង្រ្គាមហ្កាហ្សា រួមទាំងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល នៅទឹកដីលីបង់ ស៊ីរី និងអ៊ីរ៉ង់។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានផ្តល់ដីទំហំ ២ហិកតា ស្ថិតក្នុងទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដើម្បីកសាងកន្លែងស្នាក់នៅរបស់និស្សិតស្រីក្រីក្រចំនួន ៥០០នាក់ ដែលកំពុងបន្តការសិក្សាក្នុងទីក្រុងភ្នំពេញ។ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្រ្តីជាមួយក្រសួងកិច្ចការនារីនៅថ្ងៃអង្គារ ទី៤ មិថុនា លោក ហ៊ុន សែន បានបញ្ជាក់ដោយលើកឡើងពីការលំបាករបស់និស្សិតស្ត្រី និងថាការកសាងកន្លែងស្នាក់នៅនេះទៀតសោតនឹងអាចជួយសម្រាលបន្ទុកនិស្សិតក្រីក្រដែលមកពីជនបទ។
ចាប់ពីថ្ងៃចន្ទ ទី៩ មិថុនា ពលរដ្ឋរបស់ប្រទេសចំនួន១២ នឹងលែងមានសិទ្ធិទទួលបានទិដ្ឋាការធ្វើដំណើរទៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទើបតែចុះហត្ថលេខាលើបម្រាមថ្មី កាលពីថ្ងៃពុធទី ៤មិថុនា ដោយលើកយកព្រឹត្តិការណ៍វាយប្រហារទៅលើក្រុមបាតុករនៅរដ្ឋកូឡូរ៉ាដូ មកធ្វើជាហេតុផលសំខាន់។ យោងតាមអាជ្ញាធរអាមេរិក ការវាយប្រហារដោយប្រើគ្រឿងផ្ទុះទៅលើក្រុមបាតុករជ្វីហ្វកាលពីថ្ងៃអាទិត្យ ទី១ មិថុនាថាជាស្នាដៃរបស់បុរសដើមកំណើតអេហ្ស៊ីបម្នាក់ដែលលួចស្នាក់នៅដោយខុសច្បាប់ក្នុងទឹកដីអាមេរិក។
ថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រធានាធិបតីប្រេស៊ីលបានជំរុញឲ្យសមភាគីបារាំងយល់ព្រមចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និង ក្រុមប្រទេសស្ថិតក្នុងសហគមន៍សេដ្ឋកិច្ចប៉ែកខាងត្បូង ហៅកាត់ មែរកូសួរ (Mercosur)។ កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ បានត្រូវប្រទេសបារាំងជំទាស់ជាយូរមកហើយ ដោយក្រុងប៉ារីសខ្លាចប៉ះពាល់ផលប្រយោជន៍របស់កសិករបារាំង។
នៅប្រទេសបែលហ្ស៊ិកនាថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ អូតង់។ ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែតមុនពេលចូលប្រជុំ ប្រមុខដឹកនាំមន្ទីរបញ្ចកោណអាមេរិករូបនេះ បានដាក់សម្ពាធបង្ខំឲ្យប្រទេសសមាជិកអូតង់បង្កើនវិភាគទាន ៥% នៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសឲ្យដឹងពីការឯកភាពគ្នារវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម ចំពោះការអនុគ្រោះពន្ធ០% លើការនាំចេញនាំចូលទំនិញមួយចំនួនទៅវិញទៅមក។ សម្រាប់ភាគីកម្ពុជា គឺអាចនាំចេញទំនិញចំនួន២៨មុខទៅវៀតណាម ក្នុងអត្រាពន្ធ០% ដែលត្រូវធ្វើឡើងសម្រាប់ឆ្នាំ២០២៥-២០២៦។ រីឯវៀតណាមវិញ ទទួលបានការអនុគ្រោះពន្ធ០%ពីកម្ពុជា ចំពោះទំនិញចំនួន២៥មុខ ដែលភាគច្រើនជាបន្លែ និងផ្លែឈើ។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានផ្តល់ដីទំហំ ២ហិកតា ស្ថិតក្នុងទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដើម្បីកសាងកន្លែងស្នាក់នៅរបស់និស្សិតស្រីក្រីក្រចំនួន ៥០០នាក់ ដែលកំពុងបន្តការសិក្សាក្នុងទីក្រុងភ្នំពេញ។ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្រ្តីជាមួយក្រសួងកិច្ចការនារីនៅថ្ងៃអង្គារ ទី៤ មិថុនា លោក ហ៊ុន សែន បានបញ្ជាក់ដោយលើកឡើងពីការលំបាករបស់និស្សិតស្ត្រី និងថាការកសាងកន្លែងស្នាក់នៅនេះទៀតសោតនឹងអាចជួយសម្រាលបន្ទុកនិស្សិតក្រីក្រដែលមកពីជនបទ។
ចាប់ពីថ្ងៃចន្ទទី ៩មិថុនា ពលរដ្ឋរបស់ប្រទេសចំនួន១២នឹងលែងមានសិទ្ធិទទួលបានទិដ្ឋាការធ្វើដំណើរទៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទើបតែចុះហត្ថលេខាលើបម្រាមថ្មី កាលពីថ្ងៃពុធទី ៤មិថុនា ដោយលើកយកព្រឹត្តិការណ៍វាយប្រហារទៅលើក្រុមបាតុកម្មនៅរដ្ឋកូឡូរ៉ាដូ មកធ្វើជាហេតុផលសំខាន់។ យោងតាមអាជ្ញាធរអាមេរិក ការវាយប្រហារដោយប្រើគ្រឿងផ្ទុះទៅលើក្រុមបាតុករជ្វីហ្វកាលពីថ្ងៃអាទិត្យ ជាស្នាដៃរបស់បុរសដើមកំណើតអេហ្ស៊ីបម្នាក់ដែលលួចស្នាក់នៅដោយខុសច្បាប់ក្នុងទឹកដីអាមេរិក។
មេដឹកនាំកម្ពុជា និងវៀតណាម បានបង្ហាញពីការឯកភាពគ្នាក្នុងការសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងទឹកដីវៀតណាម។ ការរំលឹកពីការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងទឹកដីវៀតណាមនេះ ធ្វើឡើងនៅក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក ង្វៀន តិនគឿង និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលដែលលោក គឿង បំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងមានការកែសម្រួលក្រុមការងារដែលកាន់កិច្ចការពិនិត្យគុណភាពទំនិញ បន្លែផ្លែឈើពីក្រៅប្រទេសឡើងវិញ ដើម្បីបញ្ចៀសការជាន់ការងារគ្នា និងម្យ៉ាងដើម្បីធានាគុណភាពទំនិញនាំចូលផង។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវសង្គមសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល។ តែទន្ទឹមគ្នានេះ អ្នកជំនាញទាំងនោះក៏លើកសំណើឱ្យរដ្ឋាភិបាល ពិនិត្យ តាមដានជាប់ជាប្រចាំទៅលើមន្ត្រីតាមច្រកព្រំដែន ដោយធ្វើយ៉ាងណាតម្រូវឱ្យមន្ត្រីទាំងនោះត្រួតពិនិត្យគុណភាពទំនិញឱ្យបានហ្មត់ចត់ ពិសេសពិនិត្យសារធាតុគីមីនៅលើបន្លែ ផ្លែឈើ ត្រី សាច់ដែលនាំចូលមកកម្ពុជា ព្រមទាំងទទូចឱ្យមន្ត្រីច្រកព្រំដែនជៀសវាងការប្រព្រឹត្តអំពើពុករលួយដែលបង្កហានិភ័យដល់សុខភាពពលរដ្ឋខ្មែរ។
នៅប្រទេសបែលហ្ស៊ិក ថ្ងៃព្រហស្បតិ៍ ទី៥មិថុនានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការសម្ព័ន្ធយោធាអូតង់។ គ្រាន់តែអញ្ជើញមកទីក្រុងព្រុចសែល ភ្លាម ប្រមុខដឹកនាំមន្ទីរបញ្ចកោណអាមេរិក បានដាក់សម្ពាធបង្ខំឲ្យសមាជិកអង្គការអូតង់ បង្កើនវិភាគទានថវិកា ៥% នៃចំណូលផលិតផលក្នុងស្រុកសរុប។