Cambodia



អ៊ីស្រាអែល​រារាំង​ទូក​ដឹកជំនួយ​មនុស្ស​ធម៌និងនាង Greta Thunberg មិនឲ្យចូល​ឆ្នេរហ្កាហ្សា

ទូក​ដឹកជំនួយ​មនុស្សធម៌មួយ បាន​ធ្វើ​ដំណើរ​តាម​សមុទ្រជាច្រើន​ថ្ងៃ និង​បាន​ទៅ​ជិត​ដល់​ឆ្នេ

L’Anarchiste ប្រលោមលោកលើកទី១របស់អ្នកនិពន្ធសុទ្ធ ប៉ូលីនដែលមានកម្រងរូបភាព

សិល្បករកូនកាត់ខ្មែរបារាំង លោកអ៊ីងភូ សេរ៉ាបានចូលរួមចំណែក គាស់កកាយប្រលោមលោករបស់អ្នកនិពន្ធខ

L’Anarchiste ប្រលោមលោកលើកទី១របស់អ្នកនិពន្ធសុទ្ធ ប៉ូលីនដែលមានកម្រងរូបភាព

សិល្បករកូនកាត់ខ្មែរបារាំង លោកអ៊ីងភូ សេរ៉ាបានចូលរួមចំណែក គាស់កកាយប្រលោមលោករបស់អ្នកនិពន្ធខ្មែរដ៏ល្បីឈ្មោះ សុទ្ធ ប៉ូលីនឲ្យកើតរស់មានជីវិតឡើងវិញ។ នៅខែមេសាកន្លងទៅ រោងពុម្ពបារាំង La Table Ronde បានសម្រេចបោះពុម្ពផ្សាយ សៀវភៅរឿងប្រលោមលោក L’Anarchiste របស់លោកសុទ្ធប៉ូលីនជាលើកទី៣។ នៅក្នុងការបោះពុម្ពចុងក្រោយ រឿង L’Anarchiste ដែលបង្កប់ដោយខ្លឹមសារនយោបាយ និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មានអមជាលើកទី១ រូបភាពគំនូរស្តែងពីកម្ពុជាទសវត្សរ៍ឆ្នាំ ១៩៦០។

អ៊ីតាលីបោះឆ្នោតប្រជាមតិកែប្រែច្បាប់សញ្ជាតិ និងច្បាប់ការងារ

នៅថ្ងៃអាទិត្យ ទី៨ និង ថ្ងៃចន្ទ ទី៩ មិថុនា ប្រជាជនអ៊ីតាលីប្រមាណ ៥០លាននាក់ ត្រូវបោះឆ្នោតប្រជា

អ៊ីតាលីបោះឆ្នោតប្រជាមតិកែប្រែច្បាប់សញ្ជាតិ និងច្បាប់ការងារ

នៅថ្ងៃអាទិត្យ ទី៨ និង ថ្ងៃចន្ទ ទី៩ មិថុនា ប្រជាជនអ៊ីតាលីប្រមាណ ៥០លាននាក់ ត្រូវបោះឆ្នោតប្រជាមតិលើកំណែទម្រង់ច្បាប់សំខាន់ៗចំនួន ២ ពោលគឺច្បាប់សញ្ជាតិ និងច្បាប់ការងារ។ លក្ខខណ្ឌ​ត្រូវ​កែសម្រួល​ច្បាប់ មា​ន ៥ ចំណុចលម្អិត​  តែជា​សរុប​ ​មាន​គោល​ដៅ​រួម គឺ​បន្ធូរបន្ថយសិទ្ធិសុំសញ្ជាតិសម្រាប់ជនបរទេសក្រៅរង្វង់សហភាពអឺរ៉ុប និង លុបចោលច្បាប់​សេរីភាវូបនីកម្មទីផ្សារការងារ។ ប្រជាជនអ៊ីតាលី នឹងសម្រេចថា តើត្រូវកែប្រែច្បាប់ដែលមានស្រាប់ ឬ រក្សាទុកច្បាប់ចាស់ដដែល។ ​

ទិវាសមុទ្រពិភពលោក៖ ប្រជាសហគមន៍ដាំកូនកោងកាង ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា

ថ្ងៃទី៨ មិថុនា គឺជាទិវាបុណ្យសមុទ្រពិភពលោក ដែលជាការរំឭកដល់តួនាទីរបស់មហាសមុទ្រនៅក្នុងជីវិត

ទិវាសមុទ្រពិភពលោក៖ ប្រជាសហគមន៍ដាំកូនកោងកាង ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា

ថ្ងៃទី៨ មិថុនា គឺជាទិវាបុណ្យសមុទ្រពិភពលោក ដែលជាការរំឭកដល់តួនាទីរបស់មហាសមុទ្រនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ អង្គការ Action Aid សហគមន៍មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកម្មវិធីដាំកូនកោងកាងចំនួន ៣ពាន់ដើមនៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប ដើម្បីស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា។ តាមរយៈយុទ្ធនាការនេះ សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធរំពឹងថានឹងធ្វើឲ្យឆ្នេរសមុទ្ររបស់កម្ពុជាសម្បូរដោយធនធានស្មៅសមុទ្រ ផ្កាថ្ម និងព្រៃកោងកាងដ៏ក្រាស់ឡើងវិញ សម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ បទយកការណ៍ដោយ​ស៊ឹម ចាន់សំណាង​ ជាមួយជំនួយបច្ចេកទេស​រូបភាព ឈា ប៊ុនរិទ្ធ

លោក លី សុវណ្ណារិទ្ធ៖ច្រកអន្តរជាតិនិងច្រកតំបន់នៅខេត្តបន្ទាយមានជ័យបន្តរឹតត្បិតការឆ្លងដែនដោយភាគីថៃ

នៅព្រឹកថ្ងៃអាទិត្យទី៨មិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានការកកស្ទះខ្លាំង ដោយស

លោក លី សុវណ្ណារិទ្ធ៖ច្រកអន្តរជាតិនិងច្រកតំបន់នៅខេត្តបន្ទាយមានជ័យបន្តរឹតត្បិតការឆ្លងដែនដោយភាគីថៃ

នៅព្រឹកថ្ងៃអាទិត្យទី៨មិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានការកកស្ទះខ្លាំង ដោយសារភាគីថៃបានកែសម្រួលការបើកច្រក។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃអាទិត្យនេះថា ភាគីកម្ពុជាបានអនុញ្ញាតឲ្យមានចរន្តឆ្លងដែន នៅម៉ោងប្រមាណ៩ព្រឹក។ ក៏ប៉ុន្តែយ៉ាងណា អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅមិនទាន់ដឹងថា ភាគីថៃអាចនឹងកែប្រែ ស្ថានភាពឆ្លងដែន ជាពិសេសសម្រាប់ពលករចំណាកស្រុករបស់កម្ពុជាយ៉ាងណាទៀតទេ។

តើភាគីណាជាអ្នកខាតបង់ធ្ងន់ជាង ករណីបិទព្រំដែនកម្ពុជា និងថៃ?

ថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា កាលពីថ្ងៃសៅរ៍ទី៧ ខែមិថុនា ខណៈ​ច្រក​ទ

តើភាគីណាជាអ្នកខាតបង់ធ្ងន់ជាង ករណីបិទព្រំដែនកម្ពុជា និងថៃ?

ថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា កាលពីថ្ងៃសៅរ៍ទី៧ ខែមិថុនា ខណៈ​ច្រក​ទ្វារអន្តរជាតិ​នៅជាប់ខាងកម្ពុជាក៏ថៃដាក់​កំហិតម៉ោង​ចេញ-ចូលផងដែរ។ ការ​សម្រេច​ជាឯកតោភាគីរបស់ថៃ​បែបនេះ​ធ្វើឡើងបន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារមកលើទាហានកម្ពុជាស្លាប់​ម្នាក់នៅត្រង់​ចំណុចមុំបីក្នុង​ខេត្ត​ព្រះវិហារ។ អ្នកជំនាញសេដ្ឋកិច្ចនៅប្រទេសកម្ពុជា​ វាយតម្លៃថា ថៃកំពុងបង្ករឿង និងធ្វើឲ្យខាតប្រយោជន៍ខ្លួនឯងធ្ងន់ ដោយសារតែថៃជាអ្នកលក់ទំនិញក្នុងចំនួនដ៏ច្រើនដល់កម្ពុជា។ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន លើកឡើងថា ពាណិជ្ជករថៃត្រូវសួរទៅរដ្ឋាភិបាលរបស់ខ្លួន ក្នុងករណីមិនអាចនាំទំនិញចូលកម្ពុជាបាន។

លោក ត្រាំ ​ដាក់ពង្រាយ​ប៉ូលិសសហព័ន្ធ ទប់ទល់​នឹង​បាតុករ​ប្រឆាំង​ការ​បណ្តេញ​ជនអន្តោប្រវេសន៍

ថ្ងៃ​អាទិត្យ ទី​៨មិថុនា  ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ បាន​ចេញ​បទ​បញ្ជាឲ្យដ

លោក ត្រាំ ​ដាក់ពង្រាយ​ប៉ូលិសសហព័ន្ធ ទប់ទល់​នឹង​បាតុករ​ប្រឆាំង​ការ​បណ្តេញ​ជនអន្តោប្រវេសន៍

ថ្ងៃ​អាទិត្យ ទី​៨មិថុនា  ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ បាន​ចេញ​បទ​បញ្ជាឲ្យដាក់ពង្រាយប៉ូលិសសហព័ន្ធ ចំនួន ២ ០០០ នាក់ នៅក្នុង​រដ្ឋកាលីហ្វ័រញ៉ា ដើម្បីការពារសន្តិសុខ ក្នុងឱកាសបាតុកម្មប្រឆាំងនឹងការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់​។ ក្រុមបាតុករបាន​​ធ្វើ​សកម្មភាព​ប្រឆាំង​ និង​បង្ក​ចលាចល​ ជាប់ៗគ្នា ចំនួន​ ​២-៣ថ្ងៃមកហើយ​។​ ចៅហ្វាយ​សេតវិមាន​ ក៏​បាន​រិះគន់​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា និង​ចៅហ្វាយ​ក្រុង​ Los Angeles ចំពោះការ​បណ្តោយ​ឲ្យ​ហ្វូង​បាតុករ​បង្កភាព​អនាធិបតេយ្យ។

គណបក្សឆន្ទៈខ្មែរសម្រេចកែប្រែលក្ខន្តិកៈសម្រួលដល់ការធ្វើសម្ព័ន្ធភាពជាមួយបក្សដទៃ

នៅព្រឹកថ្ងៃអាទិត្យទី៨មិថុនានេះ គណបក្សឆន្ទៈខ្មែរ បានធ្វើសមាជដើម្បីកែប្រែលក្ខន្តិកៈមួយចំន

គណបក្សឆន្ទៈខ្មែរសម្រេចកែប្រែលក្ខន្តិកៈសម្រួលដល់ការធ្វើសម្ព័ន្ធភាពជាមួយបក្សដទៃ

នៅព្រឹកថ្ងៃអាទិត្យទី៨មិថុនានេះ គណបក្សឆន្ទៈខ្មែរ បានធ្វើសមាជដើម្បីកែប្រែលក្ខន្តិកៈមួយចំនួនសម្រាប់ការធ្វើសម្ព័ន្ធភាពជាមួយបក្សដទៃ ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតពេលខាងមុខ។ ក្នុងចំណោមលក្ខន្តិកៈដែលកែសម្រួលនោះ គណបក្សដែលមានកៅអីក្នុងព្រឹទ្ធសភាមួយនេះ ក៏មានកែសម្រួលលក្ខខណ្ឌនៃការចងសម្ព័ន្ធភាពជាមួយគណបក្សដទៃ ដើម្បីឲ្យស្របនឹងច្បាប់កំណត់របស់ក្រសួងមហាផ្ទៃ។

អនាគតបេក្ខជនប្រធានាធិបតីកូឡុំប៊ី ត្រូវខ្មាន់កាំភ្លើងបាញ់ ២គ្រាប់ ចំក្បាល

នៅកូឡុំប៊ី អនាគតបេក្ខជនប្រធានាធិបតីមកពីគណបក្សស្តាំនិយម ត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន ៣គ្រ

អនាគតបេក្ខជនប្រធានាធិបតីកូឡុំប៊ី ត្រូវខ្មាន់កាំភ្លើងបាញ់ ២គ្រាប់ ចំក្បាល

នៅកូឡុំប៊ី អនាគតបេក្ខជនប្រធានាធិបតីមកពីគណបក្សស្តាំនិយម ត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន ៣គ្រាប់ ក្នុងនោះ ២គ្រាប់ ចំក្បាល ដែលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់។ ក្រសួងមហាផ្ទៃកូឡុំប៊ីបានចាត់ទុកហេតុការណ៍បាញ់ប្រហារនេះ ជាអំពើភេរវកម្ម។ សហរដ្ឋអាមេរិកក៏បានប្រតិកម្មរិះគន់ចំពោះអ្នកនយោបាយឆ្វេងនិយមនៅកូឡុំប៊ី។

ការចរចាពន្ធគយរវាងកម្ពុជា និងអាមេរិកនឹងធ្វើនៅជុំទី៣បន្តទៀត

ការ​ចរ​ចា​បញ្ហា​ពន្ធ​គយ​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេ​រិក​នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​ជុំ​ទី

ការចរចាពន្ធគយរវាងកម្ពុជា និងអាមេរិកនឹងធ្វើនៅជុំទី៣បន្តទៀត

ការ​ចរ​ចា​បញ្ហា​ពន្ធ​គយ​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេ​រិក​នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​ជុំ​ទី​៣​បន្ត​ទៀត​ នៅ​រដ្ឋ​ធានី​វ៉ា​ស៊ីន​តោន​ នា​ពេល​ឆាប់​ៗ​ខាង​មុខ​។​ នេះ​ជា​ការ​គូស​បញ្ជាក់​នៅ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ ​ខែ​មិថុនា ​ឆ្នាំ​២០២៥​។​ បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ដដែល​នេះ​ លទ្ធផល​នៃ​ការ​ចរ​ចា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ជុំ​ទី​២ ​ដែល​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​៤​ដល់​ទី​៦ ​ខែ​មិថុនា​ ភាគី​ទាំង​ពីរ​បាន​បន្ត​ពិភាក្សា​គ្នា​លើ​អត្ថ​បទ​សេច​ក្តី​ព្រាង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​បដិការ ​ដោយ​ឈរ​លើ​ស្មារតី​យោគ​យល់​គ្នា​ខ្ពស់ ​និង​បាន​ឈាន​ទៅ​ឯក​ភាព​គ្នា​លើ​បញ្ញត្តិ​ជា​ច្រើន​។

លោក ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរកុំពង្រីកជម្លោះជាមួយថៃ ទៅជាការស្អប់ខ្ពើមជាតិសាសន៍

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវកុំឱ្យពលរដ្ឋខ្មែរពង្រីកទំនាស់ជុំវិញជម្លោះ

លោក ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរកុំពង្រីកជម្លោះជាមួយថៃ ទៅជាការស្អប់ខ្ពើមជាតិសាសន៍

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវកុំឱ្យពលរដ្ឋខ្មែរពង្រីកទំនាស់ជុំវិញជម្លោះព្រំដែនជាមួយថៃ ហើយរហូតឈានដល់ការស្អប់ខ្ពើមជាតិសាសន៍។ ការទទូចរបស់ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរមួយចំនួននាំគ្នាប្រកាសធ្វើពហិការឈប់ប្រើប្រាស់ផលិតផលរបស់ថៃ ក្រោយភាគីថៃប្រកាសដោយ​ឯកតោភាគីបិទច្រកព្រំដែនមួយចំនួនជាមួយកម្ពុជានៅមុនម៉ោងកំណត់។ តាមលោក ហ៊ុន សែន ពលរដ្ឋខ្មែរត្រូវតែមានភាពចាស់ទុំថ្លៃថ្នូរ និងមិនត្រូវបង្កហេតុឡើយ។

ចិន​យល់ព្រមឲ្យ​នាំ​ចេញ​រ៉ែដីកម្រ​ទៅ​​អាមេរិក

ទីបំផុត​ទៅ រដ្ឋអំណាច​ចិន បាន​សម្រេច​យល់ព្រមផ្តល់​អាជ្ញាប័ណ្ណ​​នាំចេញ​រ៉ែដីកម្រ ទៅ​ឲ្យ​​ក

ចិន​យល់ព្រមឲ្យ​នាំ​ចេញ​រ៉ែដីកម្រ​ទៅ​​អាមេរិក

ទីបំផុត​ទៅ រដ្ឋអំណាច​ចិន បាន​សម្រេច​យល់ព្រមផ្តល់​អាជ្ញាប័ណ្ណ​​នាំចេញ​រ៉ែដីកម្រ ទៅ​ឲ្យ​​ក្រុម​ហ៊ុន​អាមេរិក។ ចិន ​ជាប្រទេស​ផ្គត់ផ្គង់​រ៉ែដីកម្រច្រើន​ជាងគេ​លើពិភពលោក ហើយ​រ៉ែប្រភេទនេះ​ ​ជាយុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់ប៉េកាំង តែ​ដើម្បី​សម្រួល​កិច្ចការ​ចរចា​ពាណិជ្ជកម្ម​ ចិន​បាន​សម្រេចចិត្ត​ធ្វើ​សម្បទាន​ខ្លះ ទៅឲ្យ​​លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ។ លោក ត្រាំ ក៏​ប្រកាស​ថា​ត្រូវជួប​ចរចា​ជាលើកទី២ ជាមួយ​ភាគី​ចិន នៅ​ថ្ងៃ​ចន្ទ ទី​៩មិថុនា។​​

អ៊ីស្រាអែលទទួល​ស្គាល់ថា​ផ្តល់​សព្វាវុធ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​មួយ​ដើម្បីប្រឆាំង​ហាម៉ាស

អ៊ីស្រាអែល​ បាន​បង្ហើបពី​​យុទ្ធសាស្ត្រ​​ថ្មី ដោយ​ជ្រើសរើស​ពួក​ជន​អន្ធពាល​មួយ​ក្រុម ដើម្ប

អ៊ីស្រាអែលទទួល​ស្គាល់ថា​ផ្តល់​សព្វាវុធ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​មួយ​ដើម្បីប្រឆាំង​ហាម៉ាស

អ៊ីស្រាអែល​ បាន​បង្ហើបពី​​យុទ្ធសាស្ត្រ​​ថ្មី ដោយ​ជ្រើសរើស​ពួក​ជន​អន្ធពាល​មួយ​ក្រុម ដើម្បី​តទល់​ប្រឆាំង​នឹង​ពួក​ហាម៉ាស នៅ​ហ្កាហ្សា។ នេះក៏​ទំនង​ជា​ល្បិច​​ម្យ៉ាង​ដែរ ខណៈ​ពេល​ដែល​ អ៊ីស្រាអែល ​អះអាង​ថា​ខ្វះកងទ័ព​ប្រយុទ្ធ ប្រមាណ ១ ម៉ឺននាក់ថែមទៀត​ ដើម្បីសម្រេច​ផែនការ​យោធា នៅ​ហ្កាហ្សា។​ ក្នុងប្រតិបត្តិ​ការ​មួយ នៅតំបន់​ហ្កាហ្សា នាថ្ងៃសុក្រ​ ទី​៦មិថុនា អ៊ីស្រាអែល​បាត់បង់​ទាហាន​ ៤ នាក់ ហើយ​ចំណែកឯ​​ខាងពួក​ហាម៉ាស មាន​ស្លាប់​មនុស្ស ជិត​៤០នាក់។​​

លោកលូឡា ប្រធានាធិបតី​ប្រេស៊ីលស្នើឲ្យ អ.ស.ប ស្ទុះស្ទារ​ដឹកនាំការ​ចរចា​រវាងអ៊ុយក្រែននិងរុស្ស៊ី

លោកលូឡា​ ប្រធានាធិបតី​ប្រេស៊ីល ដែលកំពុងតែបំពេញទស្សនកិច្ច​នៅ​បារាំង បានថ្លែងកាលពីថ្ងៃសៅរ៍

លោកលូឡា ប្រធានាធិបតី​ប្រេស៊ីលស្នើឲ្យ អ.ស.ប ស្ទុះស្ទារ​ដឹកនាំការ​ចរចា​រវាងអ៊ុយក្រែននិងរុស្ស៊ី

លោកលូឡា​ ប្រធានាធិបតី​ប្រេស៊ីល ដែលកំពុងតែបំពេញទស្សនកិច្ច​នៅ​បារាំង បានថ្លែងកាលពីថ្ងៃសៅរ៍ ទី​៧​មិថុនា​ម្សិលមិញថា ដល់ពេល​ហើយ ដែលអង្គការសហប្រជាជាតិ​ត្រូវតែដើរតួនាទី​ចាំបាច់ ដើម្បី​រៀបចំដឹកនាំការចរចា​ រវាង​អ៊ុយក្រែននិងរុស្ស៊ី។ លោក​ប្រធានាធិបតី​ប្រេស៊ីល បាន​លើកឡើងទៀតថា លោកសូម​ស្នើខ្លួនដឹកនាំក្រុមប្រទេសអព្យាក្រិត្យ​ដែល​មិនពាក់ព័ន្ធក្នុងជម្លោះនេះ ដើម្បីនិយាយបញ្ចុះបញ្ចូលភាគីជម្លោះទាំង​២​។

អ្នកសេដ្ឋកិច្ច៖ វៀតណាមមានប្រៀបជាងកម្ពុជាចំពោះការមិនយកពន្ធលើទំនិញមួយចំនួនរវាងគ្នា

ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៣មិថុនា បានឲ្យដឹងថា កម្ពុជា-វៀតណាម បានឯកភាពគ្នាអនុគ្រ

អ្នកសេដ្ឋកិច្ច៖ វៀតណាមមានប្រៀបជាងកម្ពុជាចំពោះការមិនយកពន្ធលើទំនិញមួយចំនួនរវាងគ្នា

ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៣មិថុនា បានឲ្យដឹងថា កម្ពុជា-វៀតណាម បានឯកភាពគ្នាអនុគ្រោះពន្ធដល់០% ចំពោះការនាំចេញ-នាំចូលទំនិញមួយចំនួន សម្រាប់ឆ្នាំ២០២៥-២០២៦។ កម្ពុជាមានលទ្ធភាពនាំចេញទំនិញចំនួន២៨មុខ ទៅវៀតណាមដោយមិនគិតពន្ធ ខណៈវៀតណាមអាចនាំទំនិញមកកម្ពុជាចំនួន២៥មុខ ដោយមិនគិតពន្ធដូចគ្នា។ ទោះជាយ៉ាងនេះក្តី អ្នកសេដ្ឋកិច្ចយល់ថា វៀតណាមនៅតែមានប្រៀបជាងកម្ពុជា ចំពោះការអនុគ្រោះពន្ធ០%នេះ ដោយសារទំនិញរបស់​វៀតណាមដែលនាំចូលមកកម្ពុជា ភាគច្រើនជាបន្លែនិងផ្លែឈើ។ 

ថៃប្រកាសជាឯកតោភាគី បិទច្រករបៀងមួយចំនួនជាមួយកម្ពុជា

ចាប់​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២៥ ​តទៅ ច្រក​តំបន់ និង​ច្រក​របៀង ​រវាង​ព្រំដែន​ថៃ និង​

ថៃប្រកាសជាឯកតោភាគី បិទច្រករបៀងមួយចំនួនជាមួយកម្ពុជា

ចាប់​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២៥ ​តទៅ ច្រក​តំបន់ និង​ច្រក​របៀង ​រវាង​ព្រំដែន​ថៃ និង​កម្ពុជា ​ត្រូវ​បានបិទ​ជា​បណ្ដោះ​អាសន្ន ដោយ​ឯក​តោ​ភាគី​ ដើម្បី​រង់​ចាំការ​ចរចា ពាក់​ព័ន្ធ​ករណី​វិវាទ​ព្រំដែន​គោក​រវាង​ថៃ​និង​កម្ពុជា​។​ នេះ​ជាការ​បញ្ជាក់​នៅ​ក្នុង​លិខិត​ជូន​ដំណឹង​ របស់​ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា ប្រចាំ​ខេត្តស្រះ​កែវ ​បន្ទាប់​ពី​បាន​ទទួល​ព័ត៌​មាន​ពីយោធា​ថៃ ដែល​ប្រចាំ​ការ​នៅ​តំបន់​ព្រំ​ដែន ខេត្ត​ស្រះកែវ​។

រដ្ឋាភិបាលឥណ្ឌូណេស៊ី រងសំពាធ​ខ្លាំងពី​​​អង្គការ Greenpeace ទាក់ទិន​នឹងអាជីកម្ម​ជីក​​រ៉ែនីកែល

តំបន់​​កោះ រ៉ាចាអាំប៉ាត ឋានសួគ៌​ធម្មជាតិរបស់ឥណ្ឌូណេស៊ី កំពុងតែរងនូវការគំរាម​បំផ្លិចបំផ្ល

រដ្ឋាភិបាលឥណ្ឌូណេស៊ី រងសំពាធ​ខ្លាំងពី​​​អង្គការ Greenpeace ទាក់ទិន​នឹងអាជីកម្ម​ជីក​​រ៉ែនីកែល

តំបន់​​កោះ រ៉ាចាអាំប៉ាត ឋានសួគ៌​ធម្មជាតិរបស់ឥណ្ឌូណេស៊ី កំពុងតែរងនូវការគំរាម​បំផ្លិចបំផ្លាច​ ដោយសារតែអាជីវកម្ម​ជីក​រ៉ែនីកែល​។ នេះ​គឺជាសារប្រកូក​ប្រកាស អមដោយរូបភាពវីដេអូជាច្រើន ដែល​អង្គការGreenpeace បាន​ធ្វើ​ការផ្សព្វផ្សាយ​យ៉ាងសកម្មនៅតាមបណ្តាញសង្គម នៅឥណ្ឌូណេស៊ី ប៉ុន្មានសប្តាហ៍មកនេះ​។ ដោយរងសំពាធកាន់តែខ្លាំង រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានប្រកាស​សន្យា​គិតគូរឡើងវិញ និង​ព្យួរគម្រោង​ជីករ៉ែនីកែល​មួយ​ចំនួន នៅ​តំបន់កោះរ៉ាចាអាំប៉ាត។

រុស្ស៊ីសងសឹកទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្រោយអ៊ុយក្រែនវាយប្រហារលើមូលដ្ឋានទ័ពអាកាស

រុស្ស៊ីបានវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន ដោយសម្រុកប្រើមីស៊ីល និងដ្រូនយ៉ាងច្រើននៅទីត

រុស្ស៊ីសងសឹកទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្រោយអ៊ុយក្រែនវាយប្រហារលើមូលដ្ឋានទ័ពអាកាស

រុស្ស៊ីបានវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន ដោយសម្រុកប្រើមីស៊ីល និងដ្រូនយ៉ាងច្រើននៅទីតាំងសំខាន់ៗទូទាំងប្រទេសដែលបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងស្លាប់មនុស្សជាច្រើននាក់។ នេះជាការសងសឹកទៅលើអ៊ុយក្រែនដែលបានវាយប្រហារកម្ទេចយន្តហោះរុស្ស៊ីជាច្រើនគ្រឿងមូលដ្ឋានទ័ពអាកាសរុស្ស៊ី។ 

ឥណ្ឌា៖ លោកណារិនដ្រា ម៉ូឌីសម្ពោធខ្សែរថភ្លើងយុទ្ធសាស្ត្រនៅតំបន់កាស្មៀរ

លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាបានអញ្ជើញជាអធិបតីបើកសម្ពោធផ្លូវដែក និងស្ពានរថភ្លើ

ឥណ្ឌា៖ លោកណារិនដ្រា ម៉ូឌីសម្ពោធខ្សែរថភ្លើងយុទ្ធសាស្ត្រនៅតំបន់កាស្មៀរ

លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាបានអញ្ជើញជាអធិបតីបើកសម្ពោធផ្លូវដែក និងស្ពានរថភ្លើងថ្មីនៅតំបន់កាស្មៀរកាលពីថ្ងៃសុក្រទី៦ មិថុនា។ យោងតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា បណ្តាញខ្សែរថភ្លើងនេះនឹងចូលរួមជួយដល់ការអភិវឌ្ឍន៍តំបន់ភ្នំកាស្មៀរឲ្យរីកចម្រើន និងថា វាក៏ជាបណ្តាញដឹកជញ្ជូនដ៏ចាំបាច់ផងដែរសម្រាប់កងទ័ពឥណ្ឌាដើម្បីទៅការពារទឹកដីប្រឈមមុខនឹងប៉ាគីស្ថានដែលគ្រប់គ្រងផ្នែកម្ខាងទៀតនៃតំបន់កាស្មៀរ។

ហេតុអ្វីរាត្រីទឹកឃ្មុំរបស់មហាសេដ្ឋីអេឡុន ម៉ាស្ក៍ និងលោកដូណាល់ ត្រាំមានរយៈពេលខ្លីម្ល៉េះ?

សង្រ្គាមពាក្យសម្តីរវាងមហាសេដ្ឋីអេឡុនម៉ាស្ក៍ និងប្រធានាធិបតីអាមេរិកបានផ្ទុះរីកមុខកាន់តែធ

ហេតុអ្វីរាត្រីទឹកឃ្មុំរបស់មហាសេដ្ឋីអេឡុន ម៉ាស្ក៍ និងលោកដូណាល់ ត្រាំមានរយៈពេលខ្លីម្ល៉េះ?

សង្រ្គាមពាក្យសម្តីរវាងមហាសេដ្ឋីអេឡុនម៉ាស្ក៍ និងប្រធានាធិបតីអាមេរិកបានផ្ទុះរីកមុខកាន់តែធំ នៅតែប៉ុន្មានថ្ងៃក្រោយម្ចាស់ក្រុមហ៊ុនតេសស្លាដើរចេញពីរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ។ កាលពីថ្ងៃសុក្រ ទី៣០ ឧសភាដែលជាថ្ងៃការងារចុងក្រោយរបស់លោកអេឡុន ម៉ាស្ក៍ គេឃើញប្រធានាធិបតីអាមេរិក និយាយលេងសើច និងអរគុណ ព្រមទាំងប្រគល់រង្វាន់ជាសោមាស ក្នុងក្តីសង្ឃឹមថា មហាសេដ្ឋី អេឡុន ម៉ាស្ក៍អាចត្រលប់មកដឹកនាំក្រសួងរឹតត្បិត កាត់បន្ថយការចំណាយ DOGEឡើងវិញ។ ប៉ុន្តែ ភាពល្អូកល្អឺន និងសរសើរ គាំទ្រគ្នាទៅវិញ ទៅមក លែងមានទៀតហើយ ព្រោះថា អ្នកទាំងពីរបានប្រែក្លាយពីសម្ព័ន្ធមិត្ត ទៅជាសត្រូវ និយាយរិះគន់ បង្ហោះសារហែកហួរគ្នាទៅវិញ ទៅមក នៅលើបណ្តាញសង្គមរៀងៗខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី ៥មិថុនា។ ហេតុអ្វីអេឡុន ម៉ាស្ក៍ និងលោកដូណាល់ ត្រាំស្រាប់តែឈ្លោះគ្នានៅពេលនេះ?

លោក ត្រាំ ដាក់ទណ្ឌកម្មចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ៤នាក់

អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបសម្តែងក្តីសោកស្តាយជាពន់ពេកចំពោះការសម្រេចចិត្តរបស់រដ្ឋប

លោក ត្រាំ ដាក់ទណ្ឌកម្មចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ៤នាក់

អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបសម្តែងក្តីសោកស្តាយជាពន់ពេកចំពោះការសម្រេចចិត្តរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនដែលបានប្រកាសទណ្ឌកម្មប្រឆាំងចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ចំនួន ៤ នាក់។ ទណ្ឌកម្មអាមេរិកដាក់ចេញ ក្រោយពីចៅក្រមអន្តរជាតិទាំង ៤នាក់នេះបានបើកនីតិវិធីស៊ើបអង្កេតចំពោះបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមដែលជាប់ពាក់ព័ន្ធអ៊ីស្រាអែល និងទ័ពអាមេរិក។

“រលកក្រោយ” ជាស្នាដៃថតរូបបែបសិល្បៈរបស់សាលាទីលាននិម្មិត

“រលកក្រោយ” ជាឈ្មោះនៃពិព័រណ៌ស្នាដៃថតរូបបែបសិល្បៈ របស់សិស្សនៃសាលាបង្រៀនថតរូបទីលាននិម្មិត។

“រលកក្រោយ” ជាស្នាដៃថតរូបបែបសិល្បៈរបស់សាលាទីលាននិម្មិត

“រលកក្រោយ” ជាឈ្មោះនៃពិព័រណ៌ស្នាដៃថតរូបបែបសិល្បៈ របស់សិស្សនៃសាលាបង្រៀនថតរូបទីលាននិម្មិត។ ពិព័រណ៌នេះបានបង្ហាញនូវរូបថតចំនួន៣២សន្លឹក ដែលក្រុមនិស្សិតបានចុះថតផ្ទាល់ពីជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតាមតំបន់ផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ គ្រូបណ្តុះបណ្តាលថតរូបនៃសាលាបង្រៀនថតរូបទីលាននិម្មិត ចង់ឃើញសិស្សចេញពីសាលារបស់ខ្លួន ថតរូបភាពណា ដែលជាប្រយោជន៍សម្រាប់ការចងចាំ និងជាការទទួលខុសត្រូវសម្រាប់សង្គមជាតិទាំងមូល។

ជោគជ័យនៃប្រតិបត្តិការនៅហ្កាហ្សា​ធ្វើឲ្យអ៊ីស្រាអែលកាន់តែ​កាក់កប​ក្នុងមុខជំនួញនាំចេញសព្វាវុធ

ការលក់នាំចេញគ្រឿងសព្វាវុធ​របស់​អ៊ីស្រាអែលបាន​ហក់​កើនឡើង​ខ្ពស់​ បំបែកឯតទគ្គកម្ម កាលពីឆ្ន

ជោគជ័យនៃប្រតិបត្តិការនៅហ្កាហ្សា​ធ្វើឲ្យអ៊ីស្រាអែលកាន់តែ​កាក់កប​ក្នុងមុខជំនួញនាំចេញសព្វាវុធ

ការលក់នាំចេញគ្រឿងសព្វាវុធ​របស់​អ៊ីស្រាអែលបាន​ហក់​កើនឡើង​ខ្ពស់​ បំបែកឯតទគ្គកម្ម កាលពីឆ្នាំ ២០២៤ ជាមួយនឹង​ទំហំទឹកប្រាក់ ១៤,៧ពាន់លាន​ដុល្លារ។ យោងតាម​ក្រសួងការពារជាតិ​អ៊ីស្រាអែល គេបញ្ជាទិញគ្រឿងសព្វាវុធ​អ៊ីស្រាអែលកាន់តែច្រើន​ឡើង បន្ទាប់ពីឃើញស្នាដៃរបស់​​កងទ័ព​អ៊ីស្រាអែល​នៅក្នុង​សង្រ្គាមហ្កាហ្សា រួមទាំងការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ីស្រាអែល​ នៅទឹកដីលីបង់ ស៊ីរី និង​អ៊ីរ៉ង់។​​​​​

លោក​ ហ៊ុន​ សែន​ និងគ្រួសារផ្តល់​ដីតម្លៃ ១០​លានដុល្លារ​​ដើម្បី​សាង​សង់​កន្លែង​ស្នាក់​នៅ​និស្សិត​ស្រី​ក្រី​ក្រ

ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ផ្តល់ដីទំហំ​​​ ២​ហិក​តា​ ស្ថិត​ក្នុង​​ទឹក​

លោក​ ហ៊ុន​ សែន​ និងគ្រួសារផ្តល់​ដីតម្លៃ ១០​លានដុល្លារ​​ដើម្បី​សាង​សង់​កន្លែង​ស្នាក់​នៅ​និស្សិត​ស្រី​ក្រី​ក្រ

ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ផ្តល់ដីទំហំ​​​ ២​ហិក​តា​ ស្ថិត​ក្នុង​​ទឹក​​ប្រាក់​ប្រមាណ​ ១០​លាន​ដុល្លា​រ​ ដើម្បី​​កសាង​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ស្រីក្រី​ក្រចំនួន​​ ៥០០នាក់ ដែល​កំពុង​បន្ត​ការ​សិក្សា​ក្នុង​ទី​ក្រុ​ង​ភ្នំពេញ​។​ តាម​រយៈ​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​ជាតិ​​ដើម្បី​ស្រ្តី​ជាមួយ​ក្រសួង​កិច្ច​ការ​នារី​នៅ​​ថ្ងៃ​អង្គារ​ ទី​៤​ មិថុនា​ លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់ដោយ​លើក​ឡើង​ពី​​​ការ​លំ​បាក​របស់និស្សិតស្ត្រី​​​ និង​ថា​ការ​ក​សាង​កន្លែង​ស្នាក់​នៅ​​នេះ​ទៀត​សោត​នឹង​អាច​ជួយ​សម្រាល​បន្ទុក​និស្សិត​ក្រីក្រ​ដែល​មក​ពី​ជន​បទ​។

រដ្ឋបាលលោក ត្រាំដាក់ ១២ប្រទេសក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរចូលទឹកដីអាមេរិក

ចាប់ពីថ្ងៃចន្ទ ទី៩ មិថុនា ពលរដ្ឋរបស់ប្រទេសចំនួន១២ នឹងលែងមានសិទ្ធិទទួលបានទិដ្ឋាការធ្វើដំណើ

រដ្ឋបាលលោក ត្រាំដាក់ ១២ប្រទេសក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរចូលទឹកដីអាមេរិក

ចាប់ពីថ្ងៃចន្ទ ទី៩ មិថុនា ពលរដ្ឋរបស់ប្រទេសចំនួន១២ នឹងលែងមានសិទ្ធិទទួលបានទិដ្ឋាការធ្វើដំណើរទៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទើបតែចុះហត្ថលេខាលើបម្រាមថ្មី កាលពីថ្ងៃពុធទី ៤មិថុនា ដោយលើកយកព្រឹត្តិការណ៍វាយប្រហារទៅលើក្រុមបាតុករនៅរដ្ឋកូឡូរ៉ាដូ មកធ្វើជាហេតុផលសំខាន់។ យោងតាមអាជ្ញាធរអាមេរិក ការវាយប្រហារដោយប្រើគ្រឿងផ្ទុះទៅលើក្រុមបាតុករជ្វីហ្វកាលពីថ្ងៃអាទិត្យ ទី១ មិថុនាថាជាស្នាដៃរបស់បុរសដើមកំណើតអេហ្ស៊ីបម្នាក់ដែលលួចស្នាក់នៅដោយខុសច្បាប់ក្នុងទឹកដីអាមេរិក។

ប្រធានាធិបតីប្រេស៊ីលជំរុញឲ្យបារាំងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម អឺរ៉ុប-Mercosur

ថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រធា

ប្រធានាធិបតីប្រេស៊ីលជំរុញឲ្យបារាំងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម អឺរ៉ុប-Mercosur

ថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រធានាធិបតីប្រេស៊ីលបានជំរុញឲ្យសមភាគីបារាំងយល់ព្រមចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និង ក្រុមប្រទេសស្ថិតក្នុងសហគមន៍សេដ្ឋកិច្ចប៉ែកខាងត្បូង ហៅកាត់ មែរកូសួរ (Mercosur)។ កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ បាន​ត្រូវ​ប្រទេសបារាំងជំទាស់ជាយូរមកហើយ ដោយក្រុងប៉ារីសខ្លាចប៉ះពាល់ផលប្រយោជន៍របស់កសិករបារាំង។

លោកត្រាំដាក់សម្ពាធឲ្យសមាជិកអង្គការអូតង់បង្កើនវិភាគទាន ៥% នៃផលិតផលសរុបក្នុងស្រុក

នៅប្រទេសបែលហ្ស៊ិកនាថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា​ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចូល

លោកត្រាំដាក់សម្ពាធឲ្យសមាជិកអង្គការអូតង់បង្កើនវិភាគទាន ៥% នៃផលិតផលសរុបក្នុងស្រុក

នៅប្រទេសបែលហ្ស៊ិកនាថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា​ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ អូតង់។ ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែតមុនពេលចូលប្រជុំ ប្រមុខដឹកនាំមន្ទីរបញ្ចកោណអាមេរិករូបនេះ បានដាក់សម្ពាធបង្ខំឲ្យប្រទេសសមាជិកអូតង់បង្កើនវិភាគទាន ៥% នៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន។

កម្ពុជាទទួលបានការអនុគ្រោះពន្ធ0%លើទំនិញ២៨មុខនាំចេញទៅវៀតណាម

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសឲ្យដឹងពីការឯកភាពគ្នារវាងរដ្ឋាភ

កម្ពុជាទទួលបានការអនុគ្រោះពន្ធ0%លើទំនិញ២៨មុខនាំចេញទៅវៀតណាម

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសឲ្យដឹងពីការឯកភាពគ្នារវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម ចំពោះការអនុគ្រោះពន្ធ០% លើការនាំចេញនាំចូលទំនិញមួយចំនួនទៅវិញទៅមក។ សម្រាប់ភាគីកម្ពុជា គឺអាចនាំចេញទំនិញចំនួន២៨មុខទៅវៀតណាម ក្នុងអត្រាពន្ធ០% ដែលត្រូវធ្វើឡើងសម្រាប់ឆ្នាំ២០២៥-២០២៦។ រីឯវៀតណាមវិញ ទទួលបានការអនុគ្រោះពន្ធ០%ពីកម្ពុជា ចំពោះទំនិញចំនួន២៥មុខ ដែលភាគច្រើនជាបន្លែ និងផ្លែឈើ។

លោក​ ហ៊ុន​ សែន​ និងគ្រួសារផ្តល់​ប្រាក់​ ១០​លានដុល្លារ​​ដើម្បី​សាង​សង់​កន្លែង​ស្នាក់​នៅ​និស្សិត​ស្រី​ក្រី​ក្រ

ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ផ្តល់ដីទំហំ​​​ ២​ហិក​តា​ ស្ថិត​ក្នុង​​ទឹក​

លោក​ ហ៊ុន​ សែន​ និងគ្រួសារផ្តល់​ប្រាក់​ ១០​លានដុល្លារ​​ដើម្បី​សាង​សង់​កន្លែង​ស្នាក់​នៅ​និស្សិត​ស្រី​ក្រី​ក្រ

ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ផ្តល់ដីទំហំ​​​ ២​ហិក​តា​ ស្ថិត​ក្នុង​​ទឹក​​ប្រាក់​ប្រមាណ​ ១០​លាន​ដុល្លា​រ​ ដើម្បី​​កសាង​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ស្រីក្រី​ក្រចំនួន​​ ៥០០នាក់ ដែល​កំពុង​បន្ត​ការ​សិក្សា​ក្នុង​ទី​ក្រុ​ង​ភ្នំពេញ​។​ តាម​រយៈ​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​ជាតិ​​ដើម្បី​ស្រ្តី​ជាមួយ​ក្រសួង​កិច្ច​ការ​នារី​នៅ​​ថ្ងៃ​អង្គារ​ ទី​៤​ មិថុនា​ លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់ដោយ​លើក​ឡើង​ពី​​​ការ​លំ​បាក​របស់និស្សិតស្ត្រី​​​ និង​ថា​ការ​ក​សាង​កន្លែង​ស្នាក់​នៅ​​នេះ​ទៀត​សោត​នឹង​អាច​ជួយ​សម្រាល​បន្ទុក​និស្សិត​ក្រីក្រ​ដែល​មក​ពី​ជន​បទ​។

រដ្ឋបាល ត្រាំចុះហត្ថលេខា​ដាក់ប្រទេស​១២​ក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរចូលដីអាមេរិក

ចាប់ពីថ្ងៃចន្ទទី ៩​មិថុនា  ពលរដ្ឋ​របស់​ប្រទេស​ចំនួន​១២​នឹង​លែង​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋ

រដ្ឋបាល ត្រាំចុះហត្ថលេខា​ដាក់ប្រទេស​១២​ក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរចូលដីអាមេរិក

ចាប់ពីថ្ងៃចន្ទទី ៩​មិថុនា  ពលរដ្ឋ​របស់​ប្រទេស​ចំនួន​១២​នឹង​លែង​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋាការធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទើប​តែ​ចុះហត្ថលេខា​លើ​បម្រាមថ្មី កាលពីថ្ងៃពុធទី ៤​មិថុនា ដោយ​លើកយក​ព្រឹត្តិការណ៍​វាយប្រហារទៅលើ​ក្រុមបាតុកម្ម​​នៅរដ្ឋ​កូឡូរ៉ាដូ មកធ្វើ​ជា​ហេតុផល​សំខាន់។ យោងតាមអាជ្ញាធរអាមេរិក ការវាយប្រហារ​ដោយ​ប្រើ​គ្រឿងផ្ទុះទៅលើ​ក្រុមបាតុករជ្វីហ្វកាលពីថ្ងៃអាទិត្យ ជាស្នាដៃ​របស់បុរសដើមកំណើត​អេហ្ស៊ីបម្នាក់​ដែល​លួចស្នាក់នៅ​ដោយខុសច្បាប់​ក្នុងទឹកដីអាមេរិក។ ​​​

កម្ពុជា និងវៀតណាមរំលឹកពីការសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសវៀតណាម

មេដឹកនាំកម្ពុជា និងវៀតណាម បានបង្ហាញពីការឯកភាពគ្នាក្នុងការសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណ

កម្ពុជា និងវៀតណាមរំលឹកពីការសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសវៀតណាម

មេដឹកនាំកម្ពុជា និងវៀតណាម បានបង្ហាញពីការឯកភាពគ្នាក្នុងការសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងទឹកដីវៀតណាម។ ការរំលឹកពីការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងទឹកដីវៀតណាមនេះ ធ្វើឡើងនៅក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក ង្វៀន តិនគឿង និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលដែលលោក គឿង បំពេញទស្សនកិច្ចនៅកម្ពុជា។

តើមន្ត្រីជំនាញមានឆន្ទៈ និងលទ្ធភាពកម្រិតណាក្នុងការត្រួតពិនិត្យទំនិញមានជាតិគីមីនាំចូលកម្ពុជា?

ក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងមានការកែស

តើមន្ត្រីជំនាញមានឆន្ទៈ និងលទ្ធភាពកម្រិតណាក្នុងការត្រួតពិនិត្យទំនិញមានជាតិគីមីនាំចូលកម្ពុជា?

ក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងមានការកែសម្រួលក្រុមការងារដែលកាន់កិច្ចការពិនិត្យគុណភាពទំនិញ បន្លែផ្លែឈើពីក្រៅប្រទេសឡើងវិញ ដើម្បីបញ្ចៀសការជាន់ការងារគ្នា និងម្យ៉ាងដើម្បីធានាគុណភាពទំនិញនាំចូលផង។​ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវសង្គមសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល។ តែទន្ទឹមគ្នានេះ អ្នកជំនាញទាំងនោះ​ក៏លើកសំណើឱ្យរដ្ឋាភិបាល ពិនិត្យ តាមដានជាប់ជាប្រចាំទៅលើមន្ត្រីតាមច្រកព្រំដែន​ ដោយធ្វើយ៉ាងណាតម្រូវឱ្យមន្ត្រីទាំងនោះ​ត្រួតពិនិត្យគុណភាពទំនិញឱ្យបានហ្មត់ចត់ ពិសេសពិនិត្យសារធាតុគីមីនៅលើបន្លែ ផ្លែឈើ ត្រី សាច់ដែលនាំចូលមកកម្ពុជា ព្រមទាំងទទូចឱ្យមន្ត្រីច្រកព្រំដែនជៀសវាងការប្រព្រឹត្តអំពើពុករលួយដែលបង្កហានិភ័យដល់សុខភាពពលរដ្ឋខ្មែរ។​ 

អាមេរិកដាក់​សម្ពាធ​ឲ្យ​សមាជិក​អូតង់ ​បង្កើន​​ថវិកា​ ៥% នៃ​ចំណូល​ក្នុង​ស្រុក​សរុប

នៅ​ប្រទេសបែលហ្ស៊ិក ថ្ងៃ​ព្រហស្បតិ៍​ ទី​៥មិ​ថុនានេះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth

អាមេរិកដាក់​សម្ពាធ​ឲ្យ​សមាជិក​អូតង់ ​បង្កើន​​ថវិកា​ ៥% នៃ​ចំណូល​ក្នុង​ស្រុក​សរុប

នៅ​ប្រទេសបែលហ្ស៊ិក ថ្ងៃ​ព្រហស្បតិ៍​ ទី​៥មិ​ថុនានេះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth បាន​​​ចូលរួម​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីការពារជាតិ របស់​អង្គការសន្ធិសញ្ញាអាត្លង់ទិក​ខាងជើង ឬ​អង្គការសម្ព័ន្ធ​​យោធា​អូតង់។ គ្រាន់តែ​អញ្ជើញ​មក​ទីក្រុង​ព្រុច​សែល ភ្លាម ប្រមុខ​ដឹកនាំ​មន្ទីរបញ្ចកោណ​អាមេរិក បានដាក់​សម្ពាធបង្ខំឲ្យសមាជិកអង្គការអូតង់ បង្កើន​វិភាគទានថវិកា ៥% នៃចំណូលផលិតផលក្នុងស្រុកសរុប។​

Get more results via ClueGoal