Cambodia



ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​៩នាក់ មុននឹងសម្លាប់ខ្លួនឯងនៅសាលារៀនមួយភាគអាគ្នេយ៍​អូទ្រីស

មានករណីបាញ់រះ​សម្លាប់មនុស្ស​មួយ កើតឡើង​នៅទីក្រុង​ ហ្គ្រាហ្ស (Graz) ភាគអាគ្នេយ៍​ប្រទេសអូទ្រីស

ជម្លោះព្រំដែនខ្មែរ-ថៃ៖ អ្វីទៅជាតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា?

ក្នុងជម្លោះព្រំដែនខ្មែរ-ថៃជាង២សប្តាហ៍មកនេះ ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរបានបន្តផ្ស

ជម្លោះព្រំដែនខ្មែរ-ថៃ៖ អ្វីទៅជាតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា?

ក្នុងជម្លោះព្រំដែនខ្មែរ-ថៃជាង២សប្តាហ៍មកនេះ ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរបានបន្តផ្សព្វផ្សាយយ៉ាងយកចិត្តទុកដាក់អំពីការវិវត្តនៃស្ថានការណ៍នៅតាមព្រំដែន និងដំណោះស្រាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ អ្នកតាមដានបញ្ហាសង្គមនានាមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកភាគច្រើនបានផ្សាយព័ត៌មានដោយឈរលើការពិត និងរាយការណ៍ព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ តែនៅមានចំណុចខ្វះខាតមួយចំនួនដូចជាការផ្សព្វផ្សាយព័ត៌មានពីបញ្ហាជម្លោះព្រំដែនមិនទាន់ទូលំទូលាយ និងមានភាពយឺតយ៉ាវ។ ទោះយ៉ាងណា អ្នកតាមដានបញ្ហាសង្គមទាំងនោះជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជៀសវាងការផ្សាយព័ត៌មានណាដែលជាប្រភពបញ្ឆេះកំហឹង ឬរុញស្ថានការណ៍ឲ្យកាន់តែផុយស្រួយ ជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមបរិច្ចាគដល់មូលនិធិជួយកងទ័ពការពារព្រំដែន

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យចូលរួមផ្តល់ថវិកាតាមរយៈមូ

លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមបរិច្ចាគដល់មូលនិធិជួយកងទ័ពការពារព្រំដែន

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យចូលរួមផ្តល់ថវិកាតាមរយៈមូលនិធិជួយកងទ័ពការពារព្រំដែន ដែលបង្កើតឡើងដោយទូរទស្សន៍CTN។ ការអំពាវនាវរបស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងបន្ទាប់ពីលោក និងភរិយាបានបរិច្ចាគថវិកាចំនួន ៣០០លានរៀល ដល់មូលនិធិ CTN​ ដើម្បីគាំទ្រកងទ័ពដែលត្រូវត្រៀមការពារជាតិរយៈពេលយូរ ស្របពេលដែលការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា ការទូត និងផ្លូវច្បាប់ត្រូវបានដាក់ជាយុទ្ធសាស្ត្រយូរអង្វែង។

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យត្រៀមជម្លៀសពលរដ្ឋ ក្នុងករណីផ្ទុះអាវុធជាមួយថៃ

អាជ្ញាធរខេត្តបន្ទាយមានជ័យបាន​អះអាងពីការ​​ត្រៀមខ្លួនជម្លៀស​ពលរដ្ឋ​ខ្មែរ​​ទៅកាន់តំបន់ដែល

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យត្រៀមជម្លៀសពលរដ្ឋ ក្នុងករណីផ្ទុះអាវុធជាមួយថៃ

អាជ្ញាធរខេត្តបន្ទាយមានជ័យបាន​អះអាងពីការ​​ត្រៀមខ្លួនជម្លៀស​ពលរដ្ឋ​ខ្មែរ​​ទៅកាន់តំបន់ដែលមានសុវត្ថិភាព ក្នុងករណីផ្ទុះអាវុធ ឬបិទច្រកព្រំដែន​ជាមួយថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ ​RFI នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ​បានអះអាងថា ​​អាជ្ញាធរខេត្តបន្ទាយមានជ័យ​​បាន​កំណត់​តំបន់មួយចំនួនរួចហើយ ដែលមានចម្ងាយឆ្ងាយ​ពីព្រំដែនកម្ពុជា-ថៃ ​​​​​ធ្វើជាទីតាំង​មានសុវត្ថិភាព​​​​​​។​ តាមលោក លី សុវណ្ណារិទ្ធ ទីតាំងមានសុវត្ថិភាព​ទាំងនោះនឹងត្រៀមទទួលពលរដ្ឋពីស្រុក​ចំនួន៤ និងក្រុងចំនួន១ ដែលជាតំបន់ប្រឈមនឹងហានិភ័យ​ក្នុងពេលផ្ទុះអាវុធជាមួយថៃ​។ ​

ថៃចេញដីកាចាប់ខ្លួនក្រុម Hacker ខ្មែរ២នាក់ ថាបានវាយប្រហារគេហទំព័ររដ្ឋាភិបាលថៃ

អាជ្ញាធរថៃនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីកាចាប់ខ្លួនក្រុមជនចូលលួចទិន្នន័យ ឬ Hacker ជាជន

ថៃចេញដីកាចាប់ខ្លួនក្រុម Hacker ខ្មែរ២នាក់ ថាបានវាយប្រហារគេហទំព័ររដ្ឋាភិបាលថៃ

អាជ្ញាធរថៃនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីកាចាប់ខ្លួនក្រុមជនចូលលួចទិន្នន័យ ឬ Hacker ជាជនជាតិខ្មែរចំនួន២នាក់ ដែលអាជ្ញាធរថៃអះអាងថា បានវាយប្រហារ និងធ្វើឲ្យខូចគេហទំព័ររបស់រដ្ឋាភិបាលខ្លួន ក្នុងពេលប្រទេសទាំង២កំពុងមានបញ្ហាជម្លោះព្រំដែន។ នេះបើតាមការសេចក្តីរាយការណ៍របស់កាសែតថៃបាងកកប៉ុស្តិ៍។ អាជ្ញាធរថៃកំពុងធ្វើការជាមួយទីភ្នាក់ងារអន្តរជាតិ ដើម្បីកំណត់ទីតាំង និងធ្វើបត្យាប័នជនសង្ស័យទាំងនោះ មកកាត់ទោសតាមច្បាប់របស់ប្រទេសថៃ។ តែរដ្ឋាភិបាលកម្ពុជាបានបដិសេដចំពោះករណីនេះ។

អ.ស.ប.៖ មានក្មេងជិត ១៣៨ លាននាក់បានធ្វើការចិញ្ចឹមជីវិត និងជួយគ្រួសារ ក្នុងឆ្នាំ២០២៤

នៅតាមការដ្ឋាន ស្រែចម្ការ និងរោងចក្រនានា មានកូនក្មេងជិត ១៣៨ លាននាក់បានធ្វើការងារក្នុងឆ្នាំ

អ.ស.ប.៖ មានក្មេងជិត ១៣៨ លាននាក់បានធ្វើការចិញ្ចឹមជីវិត និងជួយគ្រួសារ ក្នុងឆ្នាំ២០២៤

នៅតាមការដ្ឋាន ស្រែចម្ការ និងរោងចក្រនានា មានកូនក្មេងជិត ១៣៨ លាននាក់បានធ្វើការងារក្នុងឆ្នាំ២០២៤។ នេះបើតាមអង្គការសហប្រជាជាតិ ដោយបញ្ជាក់ទៀតថា ទោះបីជាមានការរីកចម្រើនខ្លះមែន តែកម្មវត្ថុនៃការលុបបំបាត់ពលកម្មកុមារនៅតែបន្តយឺតយ៉ាវ។ ប្រសិនបើស្ថានភាពយឺតយ៉ាវនេះនៅតែបន្តអូសបន្លាយ គេទំនងជាត្រូវចាំ ១០០ឆ្នាំទៀតឯណោះទើបអាចលុបបំបាត់ពលកម្មកុមារបាន។

លោកអេឡុន ម៉ាស្ក៍ ថាស្តាយក្រោយ​​ចំពោះពាក្យ​សម្តីជ្រុលហួស ទៅលើ​លោកដូណាល់ ត្រាំ

កាលពី​សប្តាហ៍​កន្លងទៅ ការឈ្លោះប្រកែកឌឺដង និង​គំរាមគ្នា បានផ្ទុះឡើងយ៉ាងកក្រើក រវាង​មហាសេដ្

លោកអេឡុន ម៉ាស្ក៍ ថាស្តាយក្រោយ​​ចំពោះពាក្យ​សម្តីជ្រុលហួស ទៅលើ​លោកដូណាល់ ត្រាំ

កាលពី​សប្តាហ៍​កន្លងទៅ ការឈ្លោះប្រកែកឌឺដង និង​គំរាមគ្នា បានផ្ទុះឡើងយ៉ាងកក្រើក រវាង​មហាសេដ្ឋី​មានជាងគេមួយពិភពលោក អេឡុន ម៉ាស្ក៍ និងលោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​នៃមហាអំណាចធំជាងគេ​បង្អស់​។ តែស្រាប់តែនៅថ្ងៃពុធ​ទី​១១មិថុនា លោក​អេឡុន ម៉ាស្ក៍ បាន​បង្ហោះសារ​តាមបណ្តាញសង្គម ថា​លោក​មានការស្តាយ​ក្រោយ ចំពោះពាក្យ​សម្តី​​ធ្ងន់ធ្ងរជ្រុលហួសហេតុ ដែល​លោក​បានធ្វើទៅលើ​លោកដូណាល់ ត្រាំ។ តើមានហេតុផលអ្វី ដែល​​បានធ្វើ​ឲ្យ​លោក​អេឡុន ម៉ាស្ក៍ សោកស្តាយ​ចំពោះសម្តីរបស់ខ្លួន ?

ក្រុមចរចាអាមេរិកនិងចិន រកឃើញ​កិច្ចព្រមព្រៀង​ក្របខណ្ឌមួយ ដើម្បីដោះស្រាយ​សង្គ្រាមពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិកនិងចិន ហាក់កំពុងតែឈានទៅរកផ្លូវដោះស្រាយ​គ្នាបានហើយ

ក្រុមចរចាអាមេរិកនិងចិន រកឃើញ​កិច្ចព្រមព្រៀង​ក្របខណ្ឌមួយ ដើម្បីដោះស្រាយ​សង្គ្រាមពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិកនិងចិន ហាក់កំពុងតែឈានទៅរកផ្លូវដោះស្រាយ​គ្នាបានហើយ។ នេះបើយោងទៅលើការ​ប្រកាសអះអាង របស់តំណាងភាគីទាំង២ ដែលបានជួបចរចាគ្នានៅទីក្រុង​អស់រយៈពេល​២ថ្ងៃ២យប់​។ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធទី​១១មិថុនា តំណាងភាគីចរចាអាមេរិក​និងចិន បានបញ្ជាក់ថា គេបានរកឃើញ​កិច្ចព្រមព្រៀងក្រមខណ្ឌមួយហើយ ដើម្បីដោះស្រាយបញ្ហា ហើយថា​គេនឹងបញ្ជូន​កិច្ចព្រមព្រៀងនេះ ជូនលោក​ប្រធានាធិបតីទាំង​សងខាង​ជាអ្នកសម្រេចអនុម័ត​។

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការរៀបចំបណ្តឹងដើម្បីប្តឹងថៃទៅICJ

រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចបង្កើតគណៈកម្មការមួយសម្រាប់រៀបចំឯក

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការរៀបចំបណ្តឹងដើម្បីប្តឹងថៃទៅICJ

រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចបង្កើតគណៈកម្មការមួយសម្រាប់រៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងចំនួន៤ជុំវិញជម្លោះព្រំដែនជាមួយថៃ។ គណៈកម្មការនេះមានសមាសភាពចំនួន១៥រូប ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស និងមានក្រុមការងារចំណុះចំនួន២ គឺក្រុមការងារកាន់កិច្ចការផ្នែកច្បាប់ និងក្រុមការងារកាន់កិច្ចការផ្នែកការទូត។

សហភាពអឺរ៉ុបបង្ហាញឆន្ទៈជួយអភិវឌ្ឍន៍កម្ពុជាដោយភ្ជាប់ការគោរពសិទ្ធិមនុស្ស

សហភាពអឺរ៉ុបបង្ហាញការប្តេជ្ញាចិត្តបន្តធ្វើជាដៃគូដ៏រឹងមាំ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា

សហភាពអឺរ៉ុបបង្ហាញឆន្ទៈជួយអភិវឌ្ឍន៍កម្ពុជាដោយភ្ជាប់ការគោរពសិទ្ធិមនុស្ស

សហភាពអឺរ៉ុបបង្ហាញការប្តេជ្ញាចិត្តបន្តធ្វើជាដៃគូដ៏រឹងមាំ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោក Antonio Costa ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប អំឡុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងទីក្រុងនីស ប្រទេសបារាំង។ តែសហភាពអឺរ៉ុបសង្ឃឹមថា កម្ពុជានឹងបន្តគោរពសិទ្ធិមនុស្ស ហើយបើកលំហសេរីភាពសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជាអាចពិចារណា​ពី​ការ​ជម្លៀសពលរដ្ឋចេញពីទឹកដីថៃឬយ៉ាងណា?

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានប្រាប់ឲ្យអាជ្ញាធរខេ

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជាអាចពិចារណា​ពី​ការ​ជម្លៀសពលរដ្ឋចេញពីទឹកដីថៃឬយ៉ាងណា?

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានប្រាប់ឲ្យអាជ្ញាធរខេត្តដែលមានព្រំដែនជាប់ជាមួយថៃ ត្រៀមវិធានការជម្លៀសពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅក្នុងទឹកដីថៃ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែន។ អ្នកតាមដានសង្គមនានាយល់ឃើញថា ការត្រៀមវិធានការជម្លៀសពលរដ្ឋខ្មែរពីប្រទេសថៃជារឿងត្រឹមត្រូវ ប៉ុន្តែរដ្ឋាភិបាលក៏គួរតែមានការរៀបចំយន្តការផ្សេងៗទៀត ដែលធានាទៅដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ តើពលរដ្ឋខ្មែរអាចប្រឈមនឹងការបណ្តេញចេញពីប្រទេសថៃ ឬយ៉ាងណាប្រសិនបើជម្លោះព្រំដែនរវាងថៃ និងកម្ពុជាវិវត្តន៍ទៅដល់ដំណាក់កាលមួយកាន់តែអាក្រក់?

ឧកញ៉ា សន សៀប៖ អចលនទ្រព្យកម្ពុជាប្រភេទឧស្សាហកម្មបានរងឥទ្ធិពលនៃការដាក់ពន្ធរបស់អាមេរិក

ចាប់តាំងពីរដ្ឋការលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ តម្លើងពន្ធលើមុខទំនិញពីប្រទេសផ

ឧកញ៉ា សន សៀប៖ អចលនទ្រព្យកម្ពុជាប្រភេទឧស្សាហកម្មបានរងឥទ្ធិពលនៃការដាក់ពន្ធរបស់អាមេរិក

ចាប់តាំងពីរដ្ឋការលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ តម្លើងពន្ធលើមុខទំនិញពីប្រទេសផ្សេងៗនាំចូលអាមេរិកកាលពីខែមេសា ឆ្នាំ២០២៥មក វិស័យអចលនទ្រព្យកម្ពុជាបានទទួលរងផលប៉ះពាល់លើផ្នែកមួយចំនួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា អ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងស្ថានភាពរង់ចាំមើលនៅឡើយ ក្រោយការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ។ តាមលោក សន សៀប វិស័យអចលនទ្រព្យកម្ពុជាបានរងផលប៉ះពាល់ជាពិសេសលើប្រភេទអចលនទ្រព្យបែបឧស្សាហកម្ម។

វៀតណាម​ថា ក្រុម​ហ៊ុន​អាមេរិក ​ ជួយ​ជំរុញ​រដ្ឋបាល​លោក ត្រាំ ឲ្យ​បញ្ចុះ​ពន្ធគយ

ក្រុមហ៊ុនអាមេរិកក្នុង​វិស័យវាយនភ័ណ្ឌ (AAFA)  បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន

វៀតណាម​ថា ក្រុម​ហ៊ុន​អាមេរិក ​ ជួយ​ជំរុញ​រដ្ឋបាល​លោក ត្រាំ ឲ្យ​បញ្ចុះ​ពន្ធគយ

ក្រុមហ៊ុនអាមេរិកក្នុង​វិស័យវាយនភ័ណ្ឌ (AAFA)  បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ ជួយ​បន្ធូរបន្ថយ​​ពន្ធ​គយ​ចំពោះ​ទំនិញ​សម្លៀក​បំពាក់​និង​ស្បែក​ជើង ដែល​នាំ​ចេញពី​វៀតណាម​ចូល​សហរដ្ឋអាមេរិក​។ នេះបើតាម​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្មវៀតណាម។ ការប្រកាស​ដូច្នេះ ធ្វើឡើង​នៅក្រោយ​ជំនួប​ រវាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​​វៀតណាម​ និង​តំណាង​ក្រុមហ៊ុន​អាមេរិក​វិស័យ​​វាយនភ័ណ្ឌ ដែល​បាន​​ពិភាក្សា​គ្នាជាថ្មី នៅលើទឹកដី​​សហរដ្ឋអាមេរិក​ ​ដើម្បីរកដំណោះស្រាយ​ចំពោះ​អត្រាពន្ធគយ​ដ៏​ខ្ពស់​។

បញ្ជូនទាហានម៉ារីន និង​​​ឆ្មាំជាតិទៅ Los Angeles លោកដូណាល់ត្រាំ​អនុវត្តនយោបាយផ្តាច់ការ?

នៅទីក្រុងLos Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ា បាតុកម្មតវ៉ាប្រឆាំងនឹងការចាប់បណ្តេញជនអន្តោប្រវេសន៍បា

បញ្ជូនទាហានម៉ារីន និង​​​ឆ្មាំជាតិទៅ Los Angeles លោកដូណាល់ត្រាំ​អនុវត្តនយោបាយផ្តាច់ការ?

នៅទីក្រុងLos Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ា បាតុកម្មតវ៉ាប្រឆាំងនឹងការចាប់បណ្តេញជនអន្តោប្រវេសន៍បានរីករាលដាលទៅជាការដំឡើងសរសៃ ក ប្តឹងផ្តល់គ្នារវាងលោកប្រធានាធិបតីដូណាល់ ត្រាំ និងអាជ្ញាធរគ្រប់គ្រងរដ្ឋ។ បន្ទាប់ពីលោកដូណាល់ ត្រាំប្រកាសបញ្ជូនទាហានម៉ារីន ៧០០នាក់ និងឆ្មាំជាតិ២ពាន់នាក់បន្ថែមទៀតទៅពង្រឹងសន្តិសុខ ការពារប៉ូលិសអន្តោប្រវេសន៍នៅទីក្រុង Los Angeles អភិបាលរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃចន្ទទី ៩ មិថុនា បានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីប្តឹងលោកដូណាល់ ត្រាំ ពីបទរំលោភដែនអធិបតេយ្យភាពរដ្ឋដែលមានចែងនៅក្នុងមាត្រា១០នៃរដ្ឋធម្មនុញ្ញអាមេរិក។

បារី​អេឡិចត្រូនិក​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ជាង​បារី​ធម្មតា?

​ទិវា​ពិភពលោក​ប្រឆាំងនឹង​ថ្នាំ​ជក់ ​ឆ្នាំ​២០២៥ ​ផ្តោត​ប្រធានបទ​ទៅ​លើ​ឥទ្ធិពល​អាក្រក់​នៃ

បារី​អេឡិចត្រូនិក​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ជាង​បារី​ធម្មតា?

​ទិវា​ពិភពលោក​ប្រឆាំងនឹង​ថ្នាំ​ជក់ ​ឆ្នាំ​២០២៥ ​ផ្តោត​ប្រធានបទ​ទៅ​លើ​ឥទ្ធិពល​អាក្រក់​នៃ​ឧស្សាហកម្ម​ថ្នាំជក់​ទៅ​លើ​យុវវ័យ។ ដើម្បី​ទាក់ទាញ​ក្មេង​ឱ្យ​ជក់ ឧស្សាហកម្ម​បាន​ប្រើ​ក្លិន ប្រើ​រសជាតិ​បន្ថែម កែច្នៃប្តូរ​ទម្រង់ ​ផ្លាស់​របៀប​ជក់​ បង្កើត​ផលិតផល​បារី​អេឡិចត្រូនិកថ្មី​ៗ​ ប្លែកៗ។ បើ​តាម​​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ការ​ជក់​បារី​អេឡិចត្រូនិក​បាន​កើន​ឡើង​នៅ​ទូទាំងពិភពលោក ក្នុង​ចំណោម​ក្មេង​ជំទង់​និង​ក្មេង​ទើប​ពេញ​វ័យ​​។ តើ​បារីអេឡិចត្រូនិក​ជា​អ្វី ? អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​នាំ​ឱ្យ​ញៀន​ដូច​បារី​ធ្វើ​ពី​ថ្នាំជក់​ដែរទេ?

កម្ពុជាពន្យារពេលបើកទ្វារព្រំដែន ដោយសារថៃបិទព្រំដែនដោយឯកតោភាគីនៅមុនម៉ោងកំណត់

មន្ត្រី​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ខាង​ភាគី​កម្ពុជា ​បាន​បដិសេធ​សំណើ​ផ្ទាល់​មាត់​រ

កម្ពុជាពន្យារពេលបើកទ្វារព្រំដែន ដោយសារថៃបិទព្រំដែនដោយឯកតោភាគីនៅមុនម៉ោងកំណត់

មន្ត្រី​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ខាង​ភាគី​កម្ពុជា ​បាន​បដិសេធ​សំណើ​ផ្ទាល់​មាត់​របស់​មន្ត្រី​ច្រក​ទ្វារ​អន្តរ​ជាតិ​ខ្លង​លឹក​ខាង​ភាគី​ថៃ​ ដែល​ស្នើ​ឲ្យ​កម្ពុជា​បើក​ទ្វារ​ព្រំ​ដែន​នៅ​ម៉ោង​៨​ព្រឹក​វិញ​។​ ក៏ប៉ុន្តែ​មន្ត្រី​ច្រក​ទ្វារ​ខាង​ភាគី​កម្ពុជា​ឆ្លើយ​តប​ថា កម្ពុជា​នៅ​រក្សា​ជំហរ​ដដែល​គឺ​បើក​ទ្វារ​ព្រំ​ដែន​នៅម៉ោង​៩ព្រឹក​។​ ការ​ដែល​កម្ពុជា​ពន្យារ​ពេល​បើក​ទ្វារ​ព្រំដែន​បែប​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ អាជ្ញាធរ​ថៃ​បាន​សម្រេច​ជា​ឯក​តោភាគី ​កាល​ពី​ចុង​សប្តាហ៍​មុន​ ដោយ​សម្រេច​បិទទ្វារ​ព្រំដែន​នៅម៉ោង​៤​រសៀល គឺ​មុន​ម៉ោង​ដែល​បាន​កំណត់​។

CDC៖ កម្ពុជាទទួលគម្រោងវិនិយោគថ្មីចំនួន៥៩ ក្នុងខែឧសភា ខណៈចិនបន្តឈានមុខគេក្នុងការបណ្តាក់ទុន

នៅក្នុងខែឧសភា ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៥៩ មានទំហំទុនវិនិយោគប្រមាណ ៨

CDC៖ កម្ពុជាទទួលគម្រោងវិនិយោគថ្មីចំនួន៥៩ ក្នុងខែឧសភា ខណៈចិនបន្តឈានមុខគេក្នុងការបណ្តាក់ទុន

នៅក្នុងខែឧសភា ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៥៩ មានទំហំទុនវិនិយោគប្រមាណ ៨១៦លានដុល្លារ និងបានបង្កើតឱកាសការងារចំនួន ៧៧ពាន់កន្លែងក្នុងប្រទេស។ ជាការកត់សម្គាល់ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ ចិនជាប្រទេសឈានមុខគេក្នុងការបោះទុន ដែលសរុបជាទឹកប្រាក់ចំនួនជាង ៦៩១លានដុល្លារ ឬស្មើនឹង ៨៤,៨%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

លោកស៊ី ជីនពីង សំណូមពរឲ្យលោក លី ចែម្យុងរួមគ្នាសហការការពារ “ពាណិជ្ជកម្មសេរី”

លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានទូរស័ព្ទនិយាយគ្នាជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង លី ចែ

លោកស៊ី ជីនពីង សំណូមពរឲ្យលោក លី ចែម្យុងរួមគ្នាសហការការពារ “ពាណិជ្ជកម្មសេរី”

លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានទូរស័ព្ទនិយាយគ្នាជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង លី ចែម្យុង ដែលទើបតែជាប់ឆ្នោតកាលពីពេលថ្មីៗនេះ។ ក្នុងពេលសន្ទនាគ្នា លោក ស៊ី ជីនពីង បានសំណូមពរឲ្យលោក លី ចែម្យុង រួមគ្នាសហការដើម្បីការពារការដោះដូរពាណិជ្ជកម្មសេរី និងដើម្បីការពារលំនឹងស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ ដោយមិនចុចឲ្យចំឈ្មោះ តែសម្តីលោកស៊ី ជីនពីង បានសំដៅដោយប្រយោលទៅលើលោកដូណាល់ ត្រាំ ដែលបានធ្វើសង្គ្រាមពាណិជ្ជកម្ម និងបានប្រើសម្តីចោទថាចិនជាអ្នកបង្កអស្ថិរភាពនៅអាស៊ីប៉ាស៊ីហ្វិក។

ថៃថា​ការបិទព្រំដែន​ជាមួយកម្ពុជា ​ប៉ះពាល់​ដល់ការនាំចេញរបស់ថៃ ៥,២ពាន់លានដុល្លារ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមាននៅថ្ងៃអង្គារទី១០ ខែមិថុនានេះថា វិធានការ​បិទ​ព្រំដែន​កម្ពុ

ថៃថា​ការបិទព្រំដែន​ជាមួយកម្ពុជា ​ប៉ះពាល់​ដល់ការនាំចេញរបស់ថៃ ៥,២ពាន់លានដុល្លារ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមាននៅថ្ងៃអង្គារទី១០ ខែមិថុនានេះថា វិធានការ​បិទ​ព្រំដែន​កម្ពុជា-ថៃ អាច​ប៉ះ​ពាល់​ពាណិជ្ជកម្ម​តាម​ព្រំដែនរបស់ប្រទេស២ ​ដែល​មាន​តម្លៃ ១៧០ ពាន់​លាន​បាត ឬប្រមាណ ៥ពាន់២រយលានដុល្លារ។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ The Nation និងបានបន្ថែមថា វិធានការកំណត់ម៉ោងចេញ-ចូលច្រកព្រំដែននេះ កំពុងចាប់ផ្តើមទទួលប៉ះពាល់ដល់ផ្នែកពាណិជ្ជកម្ម និងរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២។

ព្រែកជីកហ្វូណនគ្រោងចាប់ផ្តើមជីកនៅខែវិច្ឆិកា ក្រោយបញ្ចប់ដំណោះស្រាយផលប៉ះពាល់

ក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា ដំណើរការប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះប

ព្រែកជីកហ្វូណនគ្រោងចាប់ផ្តើមជីកនៅខែវិច្ឆិកា ក្រោយបញ្ចប់ដំណោះស្រាយផលប៉ះពាល់

ក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា ដំណើរការប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណន បានធ្វើឡើងដោយរលូនតាមការគ្រោងទុក ទោះបីជាជួបប្រទះបញ្ហាមួយចំនួនក៏ដោយ។ តាមក្រសួងសាធារណការ បើគ្មានអ្វីប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខ។

លោក ហ៊ុន សែន ស្នើឲ្យថៃបញ្ជូនសកម្មជនប្រឆាំងខ្មែរម្នាក់មកកម្ពុជារឿងសម្តែងរិះគន់កងទ័ពកម្ពុជា

លោក ហ៊ុន សែន បាន​ស្នើឱ្យថៃ​​បញ្ជូនលោក​ អែម ពិសិដ្ឋ សកម្មជនប្រឆាំង និងជាប្រ​ធានបណ្តាញយុវជនកម

លោក ហ៊ុន សែន ស្នើឲ្យថៃបញ្ជូនសកម្មជនប្រឆាំងខ្មែរម្នាក់មកកម្ពុជារឿងសម្តែងរិះគន់កងទ័ពកម្ពុជា

លោក ហ៊ុន សែន បាន​ស្នើឱ្យថៃ​​បញ្ជូនលោក​ អែម ពិសិដ្ឋ សកម្មជនប្រឆាំង និងជាប្រ​ធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ​មកឱ្យអាជ្ញាធរកម្ពុជា​​​​​ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជននេះបានថតសម្តែងជាកងទ័ពរិះគន់​រដ្ឋា​ភិបាលកម្ពុជា​​​​​។ ​តាមលោក ហ៊ុន សែន​ ​​លោក អែម ពិសិដ្ឋ បានឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ​ ខណៈប្រទេសកំណើតរបស់ខ្លួនកំពុងប្រឈម​​នឹងការឈ្លានពាន​របស់បរទេស​។

លោក ហ៊ុន ម៉ាណែត ថាក្នុងករណីចាំបាច់កម្ពុជានឹងយកបញ្ហាព្រំដែន៤ចំណុចប្តឹងទៅ ICJ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា​ថា​ រដ្ឋាភិ

លោក ហ៊ុន ម៉ាណែត ថាក្នុងករណីចាំបាច់កម្ពុជានឹងយកបញ្ហាព្រំដែន៤ចំណុចប្តឹងទៅ ICJ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​រក្សា​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា និង​ថៃ តាម​គ្រប់​យន្ត​ការ​ដែល​មាន​ស្រាប់ ​ដើម្បីជា​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។​ បើ​តាម​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ​ក្នុង​ករណី​ចាំបាច់​ ដូចជា​ករណី​ប្រា​សាទតាមាន់​ធំ ​ប្រាសាទ​តាមាន់​តូច​ ប្រាសាទ​តាក្របី និង​តំបន់​មុំបី ​កម្ពុជា​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​(ICJ)​នៅ​ទីក្រុង​ឡាអេ​។

ជម្លោះព្រំដែនខ្មែរ-ថៃ ចរាចរណ៍នៅច្រកប៉ោយប៉ែតមានការលំបាកខ្លាំង ក្រោយបន្ថយម៉ោងចេញ ចូល

ចាប់ពីថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា

ជម្លោះព្រំដែនខ្មែរ-ថៃ ចរាចរណ៍នៅច្រកប៉ោយប៉ែតមានការលំបាកខ្លាំង ក្រោយបន្ថយម៉ោងចេញ ចូល

ចាប់ពីថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា ខណៈច្រកទ្វារអន្តរជាតិនៅជាប់ខាងកម្ពុជាក៏ថៃដាក់កំហិតម៉ោងចេញ-ចូលផងដែរ។ ការណ៍នេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅតាមច្រកទាំងនោះ ដូចយ៉ាងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ហ៊ុល រស្មី អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិ RFI កំពុងស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ជាទីដែលការបើកច្រកទ្វារត្រូវបានប្តូរពីម៉ោង ៦ ទៅម៉ោង ៩ នៅពេលព្រឹក និងបិទនៅម៉ោង ៤រសៀល។ ពោលគឺខុសពីពេលមុនដែលច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានបិទនៅម៉ោង១០យប់។

អ្នកនេសាទជំរុញឲ្យយុវជនជួយការពារបរិស្ថាន និងស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា

ប្រជាសហគមន៍ក្នុងតំបន់ឆ្នេរខេត្តកំពត បានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការចូលរួមការពារអភ

អ្នកនេសាទជំរុញឲ្យយុវជនជួយការពារបរិស្ថាន និងស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា

ប្រជាសហគមន៍ក្នុងតំបន់ឆ្នេរខេត្តកំពត បានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការចូលរួមការពារអភិរក្ស និងស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា។ ទោះប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែប្រជាសហគមន៍នៅតែបន្តសកម្មភាពរបស់ខ្លួន រហូតដល់អាចរក្សាបាននូវដើមកោងកាង និងជីវៈចម្រុះក្នុងសមុទ្រកម្ពុជា។ ក្នុងន័យនេះ ពួកគេចង់ឃើញយុវជនជំនាន់ក្រោយ បន្តចូលរួមការងារការពារបរិស្ថាន ដើម្បីអភិរក្សធនធានក្នុងសមុទ្រឲ្យស្ថិតនៅបានគង់វង្សតទៅទៀត។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ ពលរដ្ឋនៅច្រកប៉ោយប៉ែតប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ក្រោយបន្ថយម៉ោងចេញ-ចូលច្រកព្រំដែន

ចាប់ពីថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា

ជម្លោះព្រំដែនខ្មែរ-ថៃ៖ ពលរដ្ឋនៅច្រកប៉ោយប៉ែតប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ក្រោយបន្ថយម៉ោងចេញ-ចូលច្រកព្រំដែន

ចាប់ពីថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា ខណៈច្រកទ្វារអន្តរជាតិនៅជាប់ខាងកម្ពុជាក៏ថៃដាក់កំហិតម៉ោងចេញ-ចូលផងដែរ។ ការណ៍នេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅតាមច្រកទាំងនោះ ដូចយ៉ាងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ហ៊ុល រស្មី អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិ RFI កំពុងស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ជាទីដែលការបើកច្រកទ្វារត្រូវបានប្តូរពីម៉ោង ៦ ទៅម៉ោង ៩ នៅពេលព្រឹក និងបិទនៅម៉ោង ៤រសៀល។ ពោលគឺខុសពីពេលមុនដែលច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានបិទនៅម៉ោង១០យប់។

អគ្គីភ័យឆាបឆេះ​ នាវា​ដឹក​កុងទឺនឺសិង្ហបុរីមួយគ្រឿងនៅជិតឆ្នេរ​​ខាងត្បូង​ឥណ្ឌា

នាវា​ផ្ទុកកុងទឺនឺមួយគ្រឿង ដោតទង់ជាតិ​សិង្ហបុរី បានត្រូវអគ្គីភ័យឆាបឆេះ​ក្នុងមហាសមុទ្រឥណ្

អគ្គីភ័យឆាបឆេះ​ នាវា​ដឹក​កុងទឺនឺសិង្ហបុរីមួយគ្រឿងនៅជិតឆ្នេរ​​ខាងត្បូង​ឥណ្ឌា

នាវា​ផ្ទុកកុងទឺនឺមួយគ្រឿង ដោតទង់ជាតិ​សិង្ហបុរី បានត្រូវអគ្គីភ័យឆាបឆេះ​ក្នុងមហាសមុទ្រឥណ្ឌា ថ្ងៃទី​៩​មិថុនា​​ មិនឆ្ងាយ​ប៉ុន្មានពីឆ្នេរខាងត្បូងប្រទេសឥណ្ឌា។ អគ្គីភ័យ​ដែលបាន​ឆាបឆេះបន្ទាប់ពី​មាន​កុងទឺនឺមួយផ្ទុះ​។ អាជ្ញាធរសិង្ហបុរីវិញ បានឲ្យដឹងថាមាន​បុគ្គលិកធ្វើការ​នៅលើ​កាប៉ាល់ ​របួសនិង​បាត់ខ្លួនច្រើននាក់ បន្ទាប់ពីជួប​ហេតុការណ៍​នេះ​។

នៅឥណ្ឌា កសិករនាំគ្នាធ្វើអត្តឃាត សម្លាប់ខ្លួន ដោយសារ​ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ​ជាដើមចម​នៃ​រលកធ្វើអត្តឃាត​ក្នុង​ចំណោម​កសិករ​ឥណ្ឌា ជាពិសេស​នៅ​រដ្

នៅឥណ្ឌា កសិករនាំគ្នាធ្វើអត្តឃាត សម្លាប់ខ្លួន ដោយសារ​ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ​ជាដើមចម​នៃ​រលកធ្វើអត្តឃាត​ក្នុង​ចំណោម​កសិករ​ឥណ្ឌា ជាពិសេស​នៅ​រដ្ឋ Maharashtra ​ភាគខាងលិច​ប្រទេស​ដែល​រងគ្រោះខ្លាំងជាងគេ​។ យោងតាម​ក្រសួង​កសិកម្ម​ឥណ្ឌា ក្នុង​ចន្លោះ​ឆ្នាំ ២០២២ និង​ឆ្នាំ​២០២៤ កសិករ​ជាង​៣ពាន់នាក់​ធ្វើអត្តឃាតខ្លួន ពោលគឺ សម្លាប់ខ្លួនឯង ៣នាក់​ក្នុង​មួយថ្ងៃៗ ដោយសារបញ្ហាជំពាក់បំណុល ការនិង​ធ្លាក់ចុះទិន្នផលជាដើម។

ពិភពលោក​ណាត់ជួបគ្នានៅទីក្រុងនីស​ដោយ​ការប្តេជ្ញាធំៗ​ ក្នុង​ជំនួបកំពូល​ស្តី​​ពី​មហាសមុទ្រ

ជំនួបកំពូលពិភពលោក​ស្តីពីមហាសមុទ្រ បានចាប់ផ្តើម​បើកទ្វារនៅទីក្រុង​នីស ភាគខាងត្បូងប្រទេសប

ពិភពលោក​ណាត់ជួបគ្នានៅទីក្រុងនីស​ដោយ​ការប្តេជ្ញាធំៗ​ ក្នុង​ជំនួបកំពូល​ស្តី​​ពី​មហាសមុទ្រ

ជំនួបកំពូលពិភពលោក​ស្តីពីមហាសមុទ្រ បានចាប់ផ្តើម​បើកទ្វារនៅទីក្រុង​នីស ភាគខាងត្បូងប្រទេសបារាំង នៅថ្ងៃចន្ទទី​៩​មិថុនា​​។ ថ្នាក់ដឹកនាំ​ ប្រមុខរដ្ឋាភិបាល​​ ប្រមាណ​ជាង​៦០ប្រទេស នឹងមានវត្តមាននៅក្នុង​ជំនួបកំពូលនេះ ជាមួយ​នឹង​ការប្តេជ្ញាសន្យាជាច្រើនចំណុច ដើម្បី​ឈានទៅ​ការពារ អភិរក្សធនធានក៏ដូចជាប្រព័ន្ធជីវៈចម្រុះសមុទ្រ​។ បារាំងដែលជាប្រទេសម្ចាស់ផ្ទះ សង្ឃឹមថានឹងមានប្រទេសកាន់តែច្រើន ដែល​នឹង​ចុះហត្ថលេខា​ផ្តល់ស​ច្ចាប័នចំពោះសន្ធិសញ្ញាអន្តរជាតិស្តីពីនាយសមុទ្រ​។

ក្រសួងសេដ្ឋ​កិច្ច​ប្រាប់ពលរដ្ឋឱ្យ​មានការប្រយ័ត្នពាក់ព័ន្ធករណីឆបោកតាមរយៈបញ្ញាសិប្បនិម្មិត ឬ AI

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋ​កិច្ច​បានក្រើនរំឮកឱ្យពលរដ្ឋមានការប្រុងប្រយ័

ក្រសួងសេដ្ឋ​កិច្ច​ប្រាប់ពលរដ្ឋឱ្យ​មានការប្រយ័ត្នពាក់ព័ន្ធករណីឆបោកតាមរយៈបញ្ញាសិប្បនិម្មិត ឬ AI

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋ​កិច្ច​បានក្រើនរំឮកឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះករណីឆបោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៃបញ្ញាសិប្បនិម្មិត ឬ AI។ តាមសំណេររបស់ខ្លួននៅថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលបានបង្ហាញពីសញ្ញាដែលគួរសម្គាល់ ដើម្បីជៀសវាងការចាញ់បោកក្នុងរូបភាពណាមួយ។ ដោយឡែកអ្នកតាមដានសង្គមស្នើឱ្យរដ្ឋាភិបាលផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ខណៈចង់ឱ្យមានការការពារសុវត្ថិភាព និងសីលធម៌ក្នុងសង្គម។

តើអ្វីទៅជាតម្រូវការ និងជម្រើសភាសាបារាំងនៅកម្ពុជា?

ស្ថិតនៅក្នុងបរិបទនៃការផ្លាស់ប្តូរពិភពលោក បរិបទនៃការប្រកួតប្រជែង តម្រូវការទីផ្សារការងារ ន

តើអ្វីទៅជាតម្រូវការ និងជម្រើសភាសាបារាំងនៅកម្ពុជា?

ស្ថិតនៅក្នុងបរិបទនៃការផ្លាស់ប្តូរពិភពលោក បរិបទនៃការប្រកួតប្រជែង តម្រូវការទីផ្សារការងារ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗ ការសិក្សាភាសាបារាំងអាចជាស្ពានចម្លងមួយឆ្ពោះទៅរកវិជ្ជា និងអាជីពសំខាន់ផ្សេងៗទៀត។ ប៉ុន្តែ តើជម្រើសនៃការសិក្សាភាសាបារាំង និងការបន្តកាសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទសបារាំង នៅមានតម្រូវការនិងភាពចាំបាច់យ៉ាងណាសម្រាប់អតីតនិស្សិតកម្ពុជានាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន?  

សង្រ្គាមពាណិជ្ជកម្ម​ចាប់ផ្តើម​បោក អង្រួន​សេដ្ឋកិច្ច​មហាអំណាច​ចិន

ការនាំចេញ​របស់​ប្រទេស​ចិន​កាលពី​ខែ​ឧសភា​បានធ្លាក់ថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀប​នឹង​ខែ

សង្រ្គាមពាណិជ្ជកម្ម​ចាប់ផ្តើម​បោក អង្រួន​សេដ្ឋកិច្ច​មហាអំណាច​ចិន

ការនាំចេញ​របស់​ប្រទេស​ចិន​កាលពី​ខែ​ឧសភា​បានធ្លាក់ថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀប​នឹង​ខែ​មេសា។ យោងតាម​ស្ថិតិផ្លូវការដែល​​នាយកដ្ឋានគយចិនចុះផ្សាយ​នៅថ្ងៃ​ចន្ទទី​៩​មិថុនានេះ កំណើននៃការនាំចេញរបស់​ចិន​ នៅ​ខែ​ឧសភា​​មាន​តែ​៤,៨% ពោលគឺ​តិចជាង​ការព្យាករទុក​ ដែល​អ្នកសេដ្ឋកិច្ច​បាន​ដៅ​កំណត់​ដល់ទៅ​៦%។ ការនាំចេញ​ទំនិញ​របស់​ចិន​ទៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​ខ្លាំង ដោយសារ​តែ​សង្រ្គាមពាណិជ្ជកម្ម រនាំងពន្ធគយ​របស់​រដ្ឋបាលអាមេរិក។ ចិនបង្ហាញ​របាយការណ៍​ស្តីពីការនាំចេញ​របស់ខ្លួន នៅថ្ងៃចន្ទទី ៩ ចំថ្ងៃ​ដែល​ភាគី​ចិន​កំពុង​បើកការចរចាពាណិជ្ជកម្ម​ជុំទី​២​ជាមួយ​អាមេរិក​នៅទីក្រុង​ឡុងដ៍ នៅក្នុង​គោលដៅ​បន្ថយ​ភាពតានតឹង​ ដោយសារ​សង្រ្គាមដំឡើងពន្ធដាក់គ្នា ដែលផ្តើមឡើង​ដោយ​រដ្ឋបាល​លោកដូណាល់ ត្រាំ។

លោក ហ៊ុន សែន៖ កម្ពុជានៅតែ​បន្តប្តឹងទៅ ​​ICJ ​​​​ក្រោយ​​​កែសម្រួលកម្លាំងទ័ពនៅព្រំដែន​ដែល​មានជម្លោះ

​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី​៨មិថុនា ឆ្នាំ​២០២៥ បានអះអាងថា ​​មេបញ្ជា​ការក

លោក ហ៊ុន សែន៖ កម្ពុជានៅតែ​បន្តប្តឹងទៅ ​​ICJ ​​​​ក្រោយ​​​កែសម្រួលកម្លាំងទ័ពនៅព្រំដែន​ដែល​មានជម្លោះ

​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី​៨មិថុនា ឆ្នាំ​២០២៥ បានអះអាងថា ​​មេបញ្ជា​ការកងទ័ព​កម្ពុជា និងថៃបានព្រមព្រៀង​​កែសម្រួល​កម្លាំង​ទ័ព​នៅតំបន់មានជម្លោះ​ ក្រោមហេតុផលបញ្ជៀស​​ការប៉ះទង្គិច​គ្នាដោយបង្ហូរឈាមក្នុងទ្រង់ទ្រាយធំ​។ ​ការព្រមព្រៀង​យ៉ាងដូច្នេះ​ត្រូវបាន​មតិ​សាធារណៈ និងក្រុមជាតិនិយមខ្មែរ​ខ្លះ​ចាត់ទុកជាការលុតជង្គង់​ ឬការចុះញ៉មជាមួយ​​​ភាគីថៃ​។​ ​តែលោក ហ៊ុន សែន បានបញ្ជាក់ថា ទោះមានការ​​​​កែសម្រួលកម្លាំងទ័ពនៅព្រំដែនថៃ កម្ពុជានៅតែបន្តប្តឹងទៅ​តុលាការយុត្តិធម៌អន្តរជាតិ ICJ និង​គ្មានការកែសម្រួល​បន្ទាត់ព្រំដែន​អ្វីទាំងអស់​។

តើការដែលកម្ពុជា កែសម្រួលកម្លាំងទ័ពនៅតំបន់ជម្លោះជាមួយថៃមានន័យយ៉ាងណា?

អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​អះអាង​នៅ​ល្ងាច​ថ្ងៃ​ទី​៨​មិថុនា​ថា ការ​កែ

តើការដែលកម្ពុជា កែសម្រួលកម្លាំងទ័ពនៅតំបន់ជម្លោះជាមួយថៃមានន័យយ៉ាងណា?

អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​អះអាង​នៅ​ល្ងាច​ថ្ងៃ​ទី​៨​មិថុនា​ថា ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ​ដែល​ស្រុះស្រួល​គ្នា​រវាង​មេបញ្ជា​ការ​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ ​គឺកម្ពុជា និងថៃ ដើម្បី​កុំ​ឲ្យ​ប៉ះទង្គិច​បង្ហូរ​ឈាម​ទ្រង់​ទ្រាយ​ធំ​គឺ​ជា​រឿង​ចាំ​បាច់​។​ តែ​អ្នក​តាម​ដាន​សភាពការណ៍​ខ្លះ​ យល់ថា ​ការ​សម្រេច​ចិត្ត​បែប​នេះ​របស់​កម្ពុជា​ គឺ​ចាញ់​ប្រៀប​ថៃ​។

L’Anarchiste ប្រលោមលោកលើកទី១របស់អ្នកនិពន្ធសុទ្ធ ប៉ូលីនដែលមានកម្រងរូបភាព

សិល្បករកូនកាត់ខ្មែរបារាំង លោកអ៊ីងភូ សេរ៉ាបានចូលរួមចំណែក គាស់កកាយប្រលោមលោករបស់អ្នកនិពន្ធខ

L’Anarchiste ប្រលោមលោកលើកទី១របស់អ្នកនិពន្ធសុទ្ធ ប៉ូលីនដែលមានកម្រងរូបភាព

សិល្បករកូនកាត់ខ្មែរបារាំង លោកអ៊ីងភូ សេរ៉ាបានចូលរួមចំណែក គាស់កកាយប្រលោមលោករបស់អ្នកនិពន្ធខ្មែរដ៏ល្បីឈ្មោះ សុទ្ធ ប៉ូលីនឲ្យកើតរស់មានជីវិតឡើងវិញ។ នៅខែមេសាកន្លងទៅ រោងពុម្ពបារាំង La Table Ronde បានសម្រេចបោះពុម្ពផ្សាយ សៀវភៅរឿងប្រលោមលោក L’Anarchiste របស់លោកសុទ្ធប៉ូលីនជាលើកទី៣។ នៅក្នុងការបោះពុម្ពចុងក្រោយ រឿង L’Anarchiste ដែលបង្កប់ដោយខ្លឹមសារនយោបាយ និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មានអមជាលើកទី១ រូបភាពគំនូរស្តែងពីកម្ពុជាទសវត្សរ៍ឆ្នាំ ១៩៦០។

Get more results via ClueGoal