បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងលោកបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលរហូតដល់ជាង ១០០ពាន់លានដុល្លារដើម្បីអភិវឌ្ឍ ថែរក្សា និងស្តុកអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមរបាយការណ៍ថ្មីចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ មិថុនារបស់អង្គការប្រយុទ្ធប្រឆាំងអាវុធបរមាណូ ហៅកាត់ជាភាសាអង់គ្លេស ICAN ដែលធ្លាប់ទទួលបានរង្វាន់ណូបែលសន្តិភាព។ របាយការណ៍ដដែលបានបញ្ជាក់ថា ទឹកលុយដែលបណ្តាប្រទេសទាំងនោះបានចាយ គឺមានចំនួនច្រើនជាងការចំណាយនៅក្នុងដំណើរការទូទៅរបស់អង្គការសហប្រជាជាតិ ជិត៣០ដងឯណោះ។
ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានសម្តែងនូវការព្រួយបារម្ភខុសពីប្រក្រតី ក្រោយថៃនឹងកម្ពុជាបន្តបង្កើនភាពតានតឹងតាមព្រំដែននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោក លឹង សុផុន មន្ត្រីគម្រោងសិទ្ធិការងារពលករទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ បានមើលឃើញថាពលករខ្មែរនៅថ្ងៃសុក្រនេះ បានសួរនាំគ្នាតាមរយៈទូរស័ព្ទពីស្ថានភាពរបស់ពួកគេ ខណៈដែលកម្ពុជាបានបិទច្រកដូង ដែលជាច្រកទ្វារព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ នៅក្នុងខេត្តបាត់ដំបង។ ទោះយ៉ាងណាមន្ត្រីអង្គការសង់ត្រាល់រូបនេះ បានបញ្ជាក់ថាអាជ្ញាធរថៃមិនទាន់មានការបង្កើនការត្រួតពិនិត្យតឹងតែងមកលើពលករខ្មែរនៅឡើយ។ តាមលោក សុផុន អ្វីដែលជាការព្រួយបារម្ភរបស់ពលករខ្មែរពេលនេះ គឺក្រុមជ្រុលនិយមថៃ ដែលអាចឆ្លៀតឱកាសប្រើអំពើហិង្សាលើពលករខ្មែរ។ សូមស្តាប់ការលើកឡើងរបស់លោក លឹង សុផុន ពីខេត្ត ឈុនបុរី ប្រទេសថៃ ដែលរៀបចំដោយ ញឹម សុផល៖
នៅសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាធិបតេយ្យត្រូវបានប៉ូលិស FBI ចាប់ទាញចេញពីសាលសន្និសីទកាសែតរបស់រដ្ឋមន្រ្តីក្រសួងសន្តិសុខផ្ទៃក្នុងនៅទីក្រុង Los Angeles កាលថ្ងៃព្រហស្បតិ៍ ទី១២ មិថុនា។ ទង្វើនេះ សបញ្ចាក់ឲ្យឃើញពីការដំឡើងសាច់ដុំដាក់គ្នារវាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ជុំវិញរឿងបាតុកម្មតវ៉ាប្រឆាំងនឹងការចាប់បណ្តេញជនអន្តោប្រវេសន៍ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
នៅក្នុងជម្លោះព្រំដែនជាមួយថៃ កម្ពុជាបានសម្រេចបញ្ឈប់ការប្រើប្រាស់អ៊ីនធឺនែត ព្រមទាំងបញ្ឈប់ការចាក់ផ្សាយ ការនាំចូល ឬការចាក់បញ្ចាំងខ្សែភាពយន្តថៃនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១២ មិថុនាតទៅ។ ជាមួយគ្នានេះ ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែនក៏បានផ្តល់យោបល់ដល់រដ្ឋាភិបាលឲ្យត្រៀមលក្ខណៈឈប់ប្រើប្រាស់ទំនិញថៃ បង្វែរអ្នកជំងឺខ្មែរដែលធ្លាប់ទៅព្យាបាលនៅថៃឲ្យមកព្យាបាលក្នុងស្រុក ឬទៅប្រទេសផ្សេង ត្រៀមដោះស្រាយពលករខ្មែរដែលវិលត្រលប់មកពីថៃ និងត្រៀមកម្លាំងប្រដាប់អាវុធ ២៤ម៉ោងលើ២៤ម៉ោងដើម្បីវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានជាដើម។ ការត្រៀមលក្ខណៈទាំងអស់នេះ គឺក្នុងករណីណាដែលថៃមិនដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីឡើងវិញ។ ហេតុអ្វីបានជាកម្ពុជាសម្រេចជ្រើសយកធម៌ក្តៅដើម្បីឆ្លើយតបជាមួយថៃបែបនេះ?
បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងលោកបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលរហូតដល់ជាង ១០០ពាន់លានដុល្លារដើម្បីអភិវឌ្ឍ ថែរក្សា និងស្តុកអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមរបាយការណ៍ថ្មីចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ មិថុនារបស់អង្គការប្រយុទ្ធប្រឆាំងអាវុធបរមាណូ ហៅកាត់ជាភាសាអង់គ្លេស ICAN ដែលធ្លាប់ទទួលបានរង្វាន់ណូបែលសន្តិភាព។ របាយការណ៍ដដែលបានបញ្ជាក់ថា ទឹកលុយដែលបណ្តាប្រទេសទាំងនោះបានចាយ គឺមានចំនួនច្រើនជាងការចំណាយនៅក្នុងដំណើរការទូទៅរបស់អង្គការសហប្រជាជាតិ ជិត៣០ដងឯណោះ។
យ៉ាងហោចណាស់ មានក្រសួងចំនួន៣ បានចាប់ផ្តើមអនុវត្តអនុសាសន៍របស់ប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋាភិបាល ដោយបញ្ឈប់ការផ្សព្វផ្សាយខ្សែភាពយន្តថៃតាមកញ្ចក់ទូរទស្សន៍ និងកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺនែតពីប្រទេសថៃទាំងស្រុង។ ចំណាត់ការនេះ ធ្វើឡើងភ្លាមៗនៅយប់ថ្ងៃទី១២ ឆ្លងចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាឲ្យបណ្តាក្រសួងស្ថាប័នកម្ពុជា ពិនិត្យមើលពីវិធានការនានា ប្រសិនបើថៃបន្តគំរាមកំហែងកាត់ផ្តាច់ ឬបិទអ្វីផ្សេងទៀតមកកម្ពុជា។
ប្រមុខបក្សកាន់អំណាច លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥ បានលើកជាយោបល់ចំនួន ៦ចំណុចទៅកាន់រដ្ឋាភិបាល ក្នុងករណីភាគីថៃមិនព្រមដោះស្រាយបញ្ហាច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ។ ការចេញមកបញ្ជាក់របស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងក្រោយលោកសង្កេតឃើញថាភាគីថៃបានធ្វើទង្វើមួយចំនួនជាឯកតោភាគីដូចជាការបិទព្រំដែន បន្ថយចំនួនថ្ងៃស្នាក់នៅ ការគំរាមកាត់អគ្គិសនី កាត់អ៊ិនធឺនិត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះ ដោយថៃធ្វើតាមទំនើងចិត្ត។
នៅថ្ងៃសុក្រទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសបិទទាំងស្រុង ច្រកទ្វារព្រំដែនអន្តរជាតិ«ដូង» ដែលជាច្រកទ្វារព្រំដែនរវាងថៃ និងកម្ពុជា ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបញ្ជាក់ថា ការបិទនេះគឺដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រនេះថា ការបិទច្រកទ្វារព្រំដែនអន្តរជាតិដូង ធ្វើឡើងសម្រាប់តែរថយន្តដឹកទំនិញចេញចូលកម្ពុជា-ថៃ ប៉ុណ្ណោះ តែប្រជាពលរដ្ឋនៃប្រទេសទាំងពីរនៅតែអាចធ្វើដំណើរឆ្លងកាត់ជាធម្មតា។ អភិបាលខេត្តរូបនេះបញ្ជាក់ថា ការបិទច្រកដូងនឹងធ្វើឲ្យថៃប៉ះពាល់ខ្លាំងជាងភាគីកម្ពុជា។
យ៉ាងហោចណាស់ មានក្រសួងចំនួន៣ បានចាប់ផ្តើមអនុវត្តអនុសាសន៍របស់ប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋាភិបាល ដោយបញ្ឈប់ការផ្សព្វផ្សាយខ្សែភាពយន្តថៃតាមកញ្ចក់ទូរទស្សន៍ និងកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺនែតពីប្រទេសថៃទាំងស្រុង។ ចំណាត់ការនេះ ធ្វើឡើងភ្លាមៗនៅយប់ថ្ងៃទី១២ ឆ្លងចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាឲ្យបណ្តាក្រសួងស្ថាប័នកម្ពុជា ពិនិត្យមើលពីវិធានការនានា ប្រសិនបើថៃបន្តគំរាមកំហែងកាត់ផ្តាច់ ឬបិទអ្វីផ្សេងទៀតមកកម្ពុជា។
ទាហានកម្ពុជា និងថៃ នៅតែបន្តឈរជើងលើប្រាសាទតាមាន់ធំដូចសព្វមួយដងគិតមកត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ខណៈប្រទេសទាំងពីរត្រៀមបើកកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥។ ពលរដ្ឋខ្មែរមួយចំនួនដែលបានឡើងទៅទស្សនាប្រាសាទតាមាន់ធំបង្ហាញពីសមានចិត្តចំពោះកងទ័ពខ្មែរឈរជើងនៅទីនោះ ដោយបានលើកទឹកចិត្តកងទ័ពខ្មែរឲ្យមានស្មារតីនឹងនរក្នុងការការពារបូរណភាពទឹកដី។ សូមជម្រាបថា ប្រាសាទតាមាន់ធំត្រូវបានភាគីកម្ពុជា និងថៃ អះអាងថាជាម្ចាស់កម្មសិទ្ធិរៀងៗខ្លួន ហើយបច្ចុប្បន្ននេះមានកម្លាំងប្រដាប់អាវុធឈរជើងរួមគ្នានៅលើប្រាសាទនេះ ដោយមានខ្មែរ៧នាក់ និងថៃ៧នាក់។
នៅប្រទសបារាំង ពិព័រណ៌ Vivatech លើកទី៩ ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាមួយធំជាងគេនៅអឺរ៉ុបបានបើកទ្វារជាផ្លូវការចាប់ពីថ្ងៃពុធ ទី១១ មិថុនា រហូតដល់ថ្ងៃសៅរ៍ ទី១៤ មិថុនា ក្រោមអធិបតីភាពរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុអែល ម៉ាក្រុង។ ប្រធានបទដែលទាក់ទាញជាងគេក្នុងកម្មវិធីនេះ គឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
មានគ្រោះថ្នាក់យន្តហោះមួយគ្រឿងនៅជិតអាកាសយានដ្ឋានក្រុងអាម៉េដាបាត (Ahmedabad) រដ្ឋគូចារ៉ាត់ (Gujarat) ស្ថិតប៉ែកពាយ័ព្យប្រទេសឥណ្ឌា។ នៅពេលភ្លាមៗ នគរបាលឥណ្ឌា បញ្ជាក់ថា អ្នកជិះនៅក្នុងយន្តហោះទាំងអស់នោះ ទំនងជាស្លាប់ទាំងអស់ ហើយមនុស្សស្នាក់នៅក្នុងអគារដែលយន្តហោះធ្លាក់ចំក៏មានស្លាប់ និងរបួសជាច្រើននាក់ដែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ មិថុនានេះ បានចេញអនុក្រឹតផ្តល់ប្រាក់ដល់អ្នកទោសជាស្ត្រីក្នុងពន្ធនាគា ដែលកំពងមានផ្ទៃពោះ ឬមានកូនតូចអាយុក្រោម ២ឆ្នាំ រហូតដល់ ១៥២ ០០០០រៀល។ អនុក្រឹតដែលចុះថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥បានចែងពីដំណាក់កាលនៃការផ្តល់ប្រាក់ឧបត្ថម្ភចំពោះការពិនិត្យផ្ទៃពោះ ការសម្រាល និងការទទួលសេវាពិនិត្យសុខភាពដល់ស្តី្រជាប់ឃាំង។ សង្គមស៊ីវិលសាទរ និងលើកទឹកចិត្តឱ្យមានការគាំទ្របន្ថែមដល់ស្រ្តីមានផ្ទៃពោះ ពិសេសកុមារដែលរស់នៅជាមួយម្តាយ ដើម្បីឱ្យពួកគេទទួលបានការគាំពាពេញលេញ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថាបារាំងអាចជួយសម្របសម្រួល ក្នុងការផ្តល់ឯកសារនានាដល់ភាគីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងករណីចាំបាច់។ ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់កម្ពុជាដូច្នេះធ្វើឡើងក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង អំឡុងពេលដែលលោក ហ៊ុន ម៉ាណែត ចូលរួមសន្និសីទអន្តរជាតិស្តីពីមហាសមុទ្រ(UNOC3) របស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
កងទ័ពកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១២ មិថុនានេះថា កូរ៉េខាងជើងបានបញ្ឈប់ការឃោសនាបំពងសំឡេងរំខាននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ ការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាងបានធ្វើឡើង មួយថ្ងៃក្រោយពីរដ្ឋាភិបាលក្រុងសេអ៊ូលក៏បានបញ្ឈប់ការឃោសនាតាមឧបរណ៍បំពងសំឡេងរបស់ខ្លួនឆ្ពោះទៅទៅទឹកដីកូរ៉េខាងជើងដែរ។
នៅថ្ងៃព្រហស្បតិ៍ ទី១២ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តច្បាប់ថ្មីក្នុងសំឡេងច្រើនលើសលុបស្តីពីការលុបចោលខេត្ត ក្រុងមួយចំនួន ដោយច្របាច់ខេត្តខ្លះបញ្ចូលគ្នាជាខេត្តតែមួយ។ ការធ្វើដូច្នេះអនុញ្ញាតឲ្យរដ្ឋកាត់បន្ថយការចំណាយ និងសន្សំថវិកាជាតិបានរាប់ពាន់លានដុល្លារ។ តែវិធានការមួយនេះក៏តម្រូវឲ្យប្រទេសកុម្មុយនិស្តមួយនេះកាត់បន្ថយបុគ្គលិករដ្ឋ និងមន្ត្រីមូលដ្ឋានប្រមាណ ៨០ ០០០ នាក់។
ក្នុងជម្លោះព្រំដែនខ្មែរ-ថៃជាង២សប្តាហ៍មកនេះ ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរបានបន្តផ្សព្វផ្សាយយ៉ាងយកចិត្តទុកដាក់អំពីការវិវត្តនៃស្ថានការណ៍នៅតាមព្រំដែន និងដំណោះស្រាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ អ្នកតាមដានបញ្ហាសង្គមនានាមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកភាគច្រើនបានផ្សាយព័ត៌មានដោយឈរលើការពិត និងរាយការណ៍ព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ តែនៅមានចំណុចខ្វះខាតមួយចំនួនដូចជាការផ្សព្វផ្សាយព័ត៌មានពីបញ្ហាជម្លោះព្រំដែនមិនទាន់ទូលំទូលាយ និងមានភាពយឺតយ៉ាវ។ ទោះយ៉ាងណា អ្នកតាមដានបញ្ហាសង្គមទាំងនោះជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជៀសវាងការផ្សាយព័ត៌មានណាដែលជាប្រភពបញ្ឆេះកំហឹង ឬរុញស្ថានការណ៍ឲ្យកាន់តែផុយស្រួយ ជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យចូលរួមផ្តល់ថវិកាតាមរយៈមូលនិធិជួយកងទ័ពការពារព្រំដែន ដែលបង្កើតឡើងដោយទូរទស្សន៍CTN។ ការអំពាវនាវរបស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងបន្ទាប់ពីលោក និងភរិយាបានបរិច្ចាគថវិកាចំនួន ៣០០លានរៀល ដល់មូលនិធិ CTN ដើម្បីគាំទ្រកងទ័ពដែលត្រូវត្រៀមការពារជាតិរយៈពេលយូរ ស្របពេលដែលការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា ការទូត និងផ្លូវច្បាប់ត្រូវបានដាក់ជាយុទ្ធសាស្ត្រយូរអង្វែង។
អាជ្ញាធរខេត្តបន្ទាយមានជ័យបានអះអាងពីការត្រៀមខ្លួនជម្លៀសពលរដ្ឋខ្មែរទៅកាន់តំបន់ដែលមានសុវត្ថិភាព ក្នុងករណីផ្ទុះអាវុធ ឬបិទច្រកព្រំដែនជាមួយថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានអះអាងថា អាជ្ញាធរខេត្តបន្ទាយមានជ័យបានកំណត់តំបន់មួយចំនួនរួចហើយ ដែលមានចម្ងាយឆ្ងាយពីព្រំដែនកម្ពុជា-ថៃ ធ្វើជាទីតាំងមានសុវត្ថិភាព។ តាមលោក លី សុវណ្ណារិទ្ធ ទីតាំងមានសុវត្ថិភាពទាំងនោះនឹងត្រៀមទទួលពលរដ្ឋពីស្រុកចំនួន៤ និងក្រុងចំនួន១ ដែលជាតំបន់ប្រឈមនឹងហានិភ័យក្នុងពេលផ្ទុះអាវុធជាមួយថៃ។
អាជ្ញាធរថៃនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីកាចាប់ខ្លួនក្រុមជនចូលលួចទិន្នន័យ ឬ Hacker ជាជនជាតិខ្មែរចំនួន២នាក់ ដែលអាជ្ញាធរថៃអះអាងថា បានវាយប្រហារ និងធ្វើឲ្យខូចគេហទំព័ររបស់រដ្ឋាភិបាលខ្លួន ក្នុងពេលប្រទេសទាំង២កំពុងមានបញ្ហាជម្លោះព្រំដែន។ នេះបើតាមការសេចក្តីរាយការណ៍របស់កាសែតថៃបាងកកប៉ុស្តិ៍។ អាជ្ញាធរថៃកំពុងធ្វើការជាមួយទីភ្នាក់ងារអន្តរជាតិ ដើម្បីកំណត់ទីតាំង និងធ្វើបត្យាប័នជនសង្ស័យទាំងនោះ មកកាត់ទោសតាមច្បាប់របស់ប្រទេសថៃ។ តែរដ្ឋាភិបាលកម្ពុជាបានបដិសេដចំពោះករណីនេះ។
នៅតាមការដ្ឋាន ស្រែចម្ការ និងរោងចក្រនានា មានកូនក្មេងជិត ១៣៨ លាននាក់បានធ្វើការងារក្នុងឆ្នាំ២០២៤។ នេះបើតាមអង្គការសហប្រជាជាតិ ដោយបញ្ជាក់ទៀតថា ទោះបីជាមានការរីកចម្រើនខ្លះមែន តែកម្មវត្ថុនៃការលុបបំបាត់ពលកម្មកុមារនៅតែបន្តយឺតយ៉ាវ។ ប្រសិនបើស្ថានភាពយឺតយ៉ាវនេះនៅតែបន្តអូសបន្លាយ គេទំនងជាត្រូវចាំ ១០០ឆ្នាំទៀតឯណោះទើបអាចលុបបំបាត់ពលកម្មកុមារបាន។
កាលពីសប្តាហ៍កន្លងទៅ ការឈ្លោះប្រកែកឌឺដង និងគំរាមគ្នា បានផ្ទុះឡើងយ៉ាងកក្រើក រវាងមហាសេដ្ឋីមានជាងគេមួយពិភពលោក អេឡុន ម៉ាស្ក៍ និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃមហាអំណាចធំជាងគេបង្អស់។ តែស្រាប់តែនៅថ្ងៃពុធទី១១មិថុនា លោកអេឡុន ម៉ាស្ក៍ បានបង្ហោះសារតាមបណ្តាញសង្គម ថាលោកមានការស្តាយក្រោយ ចំពោះពាក្យសម្តីធ្ងន់ធ្ងរជ្រុលហួសហេតុ ដែលលោកបានធ្វើទៅលើលោកដូណាល់ ត្រាំ។ តើមានហេតុផលអ្វី ដែលបានធ្វើឲ្យលោកអេឡុន ម៉ាស្ក៍ សោកស្តាយចំពោះសម្តីរបស់ខ្លួន ?
សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ហាក់កំពុងតែឈានទៅរកផ្លូវដោះស្រាយគ្នាបានហើយ។ នេះបើយោងទៅលើការប្រកាសអះអាង របស់តំណាងភាគីទាំង២ ដែលបានជួបចរចាគ្នានៅទីក្រុងអស់រយៈពេល២ថ្ងៃ២យប់។ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធទី១១មិថុនា តំណាងភាគីចរចាអាមេរិកនិងចិន បានបញ្ជាក់ថា គេបានរកឃើញកិច្ចព្រមព្រៀងក្រមខណ្ឌមួយហើយ ដើម្បីដោះស្រាយបញ្ហា ហើយថាគេនឹងបញ្ជូនកិច្ចព្រមព្រៀងនេះ ជូនលោកប្រធានាធិបតីទាំងសងខាងជាអ្នកសម្រេចអនុម័ត។
រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចបង្កើតគណៈកម្មការមួយសម្រាប់រៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងចំនួន៤ជុំវិញជម្លោះព្រំដែនជាមួយថៃ។ គណៈកម្មការនេះមានសមាសភាពចំនួន១៥រូប ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស និងមានក្រុមការងារចំណុះចំនួន២ គឺក្រុមការងារកាន់កិច្ចការផ្នែកច្បាប់ និងក្រុមការងារកាន់កិច្ចការផ្នែកការទូត។
សហភាពអឺរ៉ុបបង្ហាញការប្តេជ្ញាចិត្តបន្តធ្វើជាដៃគូដ៏រឹងមាំ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោក Antonio Costa ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប អំឡុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងទីក្រុងនីស ប្រទេសបារាំង។ តែសហភាពអឺរ៉ុបសង្ឃឹមថា កម្ពុជានឹងបន្តគោរពសិទ្ធិមនុស្ស ហើយបើកលំហសេរីភាពសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានប្រាប់ឲ្យអាជ្ញាធរខេត្តដែលមានព្រំដែនជាប់ជាមួយថៃ ត្រៀមវិធានការជម្លៀសពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅក្នុងទឹកដីថៃ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែន។ អ្នកតាមដានសង្គមនានាយល់ឃើញថា ការត្រៀមវិធានការជម្លៀសពលរដ្ឋខ្មែរពីប្រទេសថៃជារឿងត្រឹមត្រូវ ប៉ុន្តែរដ្ឋាភិបាលក៏គួរតែមានការរៀបចំយន្តការផ្សេងៗទៀត ដែលធានាទៅដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ តើពលរដ្ឋខ្មែរអាចប្រឈមនឹងការបណ្តេញចេញពីប្រទេសថៃ ឬយ៉ាងណាប្រសិនបើជម្លោះព្រំដែនរវាងថៃ និងកម្ពុជាវិវត្តន៍ទៅដល់ដំណាក់កាលមួយកាន់តែអាក្រក់?
ចាប់តាំងពីរដ្ឋការលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ តម្លើងពន្ធលើមុខទំនិញពីប្រទេសផ្សេងៗនាំចូលអាមេរិកកាលពីខែមេសា ឆ្នាំ២០២៥មក វិស័យអចលនទ្រព្យកម្ពុជាបានទទួលរងផលប៉ះពាល់លើផ្នែកមួយចំនួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា អ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងស្ថានភាពរង់ចាំមើលនៅឡើយ ក្រោយការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ។ តាមលោក សន សៀប វិស័យអចលនទ្រព្យកម្ពុជាបានរងផលប៉ះពាល់ជាពិសេសលើប្រភេទអចលនទ្រព្យបែបឧស្សាហកម្ម។
ក្រុមហ៊ុនអាមេរិកក្នុងវិស័យវាយនភ័ណ្ឌ (AAFA) បានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជួយបន្ធូរបន្ថយពន្ធគយចំពោះទំនិញសម្លៀកបំពាក់និងស្បែកជើង ដែលនាំចេញពីវៀតណាមចូលសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មវៀតណាម។ ការប្រកាសដូច្នេះ ធ្វើឡើងនៅក្រោយជំនួប រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និងតំណាងក្រុមហ៊ុនអាមេរិកវិស័យវាយនភ័ណ្ឌ ដែលបានពិភាក្សាគ្នាជាថ្មី នៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីរកដំណោះស្រាយចំពោះអត្រាពន្ធគយដ៏ខ្ពស់។
មានករណីបាញ់រះសម្លាប់មនុស្សមួយ កើតឡើងនៅទីក្រុង ហ្គ្រាហ្ស (Graz) ភាគអាគ្នេយ៍ប្រទេសអូទ្រីស កាលពីព្រឹកថ្ងៃអង្គារទី១០មិថុនា។ ផ្អែកតាមសមត្ថកិច្ចអូទ្រីស មានសិស្សសាលាចំនួន៩នាក់បានស្លាប់ ចំណែកជនដៃដល់ អាយុ២១ឆ្នាំ ជាអតីតសិស្សនៅសាលារៀននេះ បានបាញ់សម្លាប់ខ្លួនឯង។
នៅទីក្រុងLos Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ា បាតុកម្មតវ៉ាប្រឆាំងនឹងការចាប់បណ្តេញជនអន្តោប្រវេសន៍បានរីករាលដាលទៅជាការដំឡើងសរសៃ ក ប្តឹងផ្តល់គ្នារវាងលោកប្រធានាធិបតីដូណាល់ ត្រាំ និងអាជ្ញាធរគ្រប់គ្រងរដ្ឋ។ បន្ទាប់ពីលោកដូណាល់ ត្រាំប្រកាសបញ្ជូនទាហានម៉ារីន ៧០០នាក់ និងឆ្មាំជាតិ២ពាន់នាក់បន្ថែមទៀតទៅពង្រឹងសន្តិសុខ ការពារប៉ូលិសអន្តោប្រវេសន៍នៅទីក្រុង Los Angeles អភិបាលរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃចន្ទទី ៩ មិថុនា បានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីប្តឹងលោកដូណាល់ ត្រាំ ពីបទរំលោភដែនអធិបតេយ្យភាពរដ្ឋដែលមានចែងនៅក្នុងមាត្រា១០នៃរដ្ឋធម្មនុញ្ញអាមេរិក។
ទិវាពិភពលោកប្រឆាំងនឹងថ្នាំជក់ ឆ្នាំ២០២៥ ផ្តោតប្រធានបទទៅលើឥទ្ធិពលអាក្រក់នៃឧស្សាហកម្មថ្នាំជក់ទៅលើយុវវ័យ។ ដើម្បីទាក់ទាញក្មេងឱ្យជក់ ឧស្សាហកម្មបានប្រើក្លិន ប្រើរសជាតិបន្ថែម កែច្នៃប្តូរទម្រង់ ផ្លាស់របៀបជក់ បង្កើតផលិតផលបារីអេឡិចត្រូនិកថ្មីៗ ប្លែកៗ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ការជក់បារីអេឡិចត្រូនិកបានកើនឡើងនៅទូទាំងពិភពលោក ក្នុងចំណោមក្មេងជំទង់និងក្មេងទើបពេញវ័យ។ តើបារីអេឡិចត្រូនិកជាអ្វី ? អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងនាំឱ្យញៀនដូចបារីធ្វើពីថ្នាំជក់ដែរទេ?
មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតខាងភាគីកម្ពុជា បានបដិសេធសំណើផ្ទាល់មាត់របស់មន្ត្រីច្រកទ្វារអន្តរជាតិខ្លងលឹកខាងភាគីថៃ ដែលស្នើឲ្យកម្ពុជាបើកទ្វារព្រំដែននៅម៉ោង៨ព្រឹកវិញ។ ក៏ប៉ុន្តែមន្ត្រីច្រកទ្វារខាងភាគីកម្ពុជាឆ្លើយតបថា កម្ពុជានៅរក្សាជំហរដដែលគឺបើកទ្វារព្រំដែននៅម៉ោង៩ព្រឹក។ ការដែលកម្ពុជាពន្យារពេលបើកទ្វារព្រំដែនបែបនេះ ធ្វើឡើងបន្ទាប់ពី អាជ្ញាធរថៃបានសម្រេចជាឯកតោភាគី កាលពីចុងសប្តាហ៍មុន ដោយសម្រេចបិទទ្វារព្រំដែននៅម៉ោង៤រសៀល គឺមុនម៉ោងដែលបានកំណត់។
នៅក្នុងខែឧសភា ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៥៩ មានទំហំទុនវិនិយោគប្រមាណ ៨១៦លានដុល្លារ និងបានបង្កើតឱកាសការងារចំនួន ៧៧ពាន់កន្លែងក្នុងប្រទេស។ ជាការកត់សម្គាល់ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ ចិនជាប្រទេសឈានមុខគេក្នុងការបោះទុន ដែលសរុបជាទឹកប្រាក់ចំនួនជាង ៦៩១លានដុល្លារ ឬស្មើនឹង ៨៤,៨%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានទូរស័ព្ទនិយាយគ្នាជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង លី ចែម្យុង ដែលទើបតែជាប់ឆ្នោតកាលពីពេលថ្មីៗនេះ។ ក្នុងពេលសន្ទនាគ្នា លោក ស៊ី ជីនពីង បានសំណូមពរឲ្យលោក លី ចែម្យុង រួមគ្នាសហការដើម្បីការពារការដោះដូរពាណិជ្ជកម្មសេរី និងដើម្បីការពារលំនឹងស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ ដោយមិនចុចឲ្យចំឈ្មោះ តែសម្តីលោកស៊ី ជីនពីង បានសំដៅដោយប្រយោលទៅលើលោកដូណាល់ ត្រាំ ដែលបានធ្វើសង្គ្រាមពាណិជ្ជកម្ម និងបានប្រើសម្តីចោទថាចិនជាអ្នកបង្កអស្ថិរភាពនៅអាស៊ីប៉ាស៊ីហ្វិក។