Cambodia



មុនកិច្ចប្រជុំ JBC ស្ថានការណ៍នៅប្រាសាទតាមាន់បន្តមានភាពប្រក្រតី

ទាហានកម្ពុជា និងថៃ នៅតែបន្តឈរជើងលើប្រាសាទតាមាន់ធំដូចសព្វមួយដងគិតមកត្រឹមថ្ងៃទី១៣ ខែមិថុនា

វៀតណាមដំឡើងពន្ធស្រានិង​គ្រឿងស្រវឹង​ដល់៩០%នៅឆ្នាំ២០៣១

រដ្ឋសភាវៀតណាម បានអនុម័តច្បាប់ស្តីពីកាពត្វកិច្ចបង់ពន្ធចំពោះក្រុមហ៊ុននិងអ្នកប្រើប្រាស់។ ក

វៀតណាមដំឡើងពន្ធស្រានិង​គ្រឿងស្រវឹង​ដល់៩០%នៅឆ្នាំ២០៣១

រដ្ឋសភាវៀតណាម បានអនុម័តច្បាប់ស្តីពីកាពត្វកិច្ចបង់ពន្ធចំពោះក្រុមហ៊ុននិងអ្នកប្រើប្រាស់។ ក្នុងនោះ រដ្ឋសង្គមនិយមវៀតណាម បានសម្រេចដំឡើងពន្ធដ៏ច្រើនសម្បើម រហូតដល់៩០% ចំពោះស្រា ស្រាបៀរ និងភេសជ្ជៈដែលមានផ្ទុកសារជាតិស្រវឹង។ រដ្ឋាភិបាលទីក្រុងហាណូយ បាន​ពន្យល់ថា វិធានការដំឡើងពន្ធ​នេះ ដើម្បីគិតគូរដល់សុខុមាភាពប្រជាជន និងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ។

គ្រោះថ្នាក់យន្តហោះ៖ ផ្កាយរណបរបស់ESAជួយឲ្យគេសង្រ្គោះកុមារ៤នាក់វង្វេង៤០ថ្ងៃក្នុងព្រៃអាម៉ាហ្សូន

កាលពី​២ឆ្នាំមុន ពោល​គឺកាលពី​ខែ​ឧសភា ឆ្នាំ ២០២៣ រដ្ឋាភិបាល​កូឡុំប៊ី​បាន​ស្ទុះស្ទារស្វែងរក​

គ្រោះថ្នាក់យន្តហោះ៖ ផ្កាយរណបរបស់ESAជួយឲ្យគេសង្រ្គោះកុមារ៤នាក់វង្វេង៤០ថ្ងៃក្នុងព្រៃអាម៉ាហ្សូន

កាលពី​២ឆ្នាំមុន ពោល​គឺកាលពី​ខែ​ឧសភា ឆ្នាំ ២០២៣ រដ្ឋាភិបាល​កូឡុំប៊ី​បាន​ស្ទុះស្ទារស្វែងរក​កុមារ​កូឡុំប៊ី​៤នាក់ដែលបាត់ខ្លួន​នៅក្នុងព្រៃអាម៉ាហ្សូន នៅក្រោយ​គ្រោះថ្នាក់ធ្លាក់យន្តហោះ។ ​ គួរជម្រាបជូនដែរថា ​ទិន្នន័យ ព័ត៌មាន​ពីផ្កាយរណប​របស់​ទីភ្នាក់ងារ​ESA ដែលបានចូលរួមចំណែក​ជួយ​ឲ្យ​អាជ្ញាធរ​កូឡុំប៊ី​អាច​រកឃើញ​កុមារ​ទាំង​៤នាក់​នៅក្នុង​ព្រៃ​អាម៉ាហ្សូន។ នៅក្នុង​ឱកាស​ខួប​៥០ឆ្នាំនៃ​ការប​​​​​ង្កើតទីភ្នាក់ងារ​អវកាស​អឺរ៉ុប ហៅកាត់ថា ESA ការិយាល័យនិពន្ធគ្រប់ភាសារបស់​វិទ្យុបារាំង​អន្តរជាតិ​ដែលជា​ដៃគូ​ បានរៀបចំ​បទយកការណ៍ ការវិភាគ និង​បទសម្ភាសន៍​ជាច្រើនទាក់ទង​នឹង​ការងារ​ សមិទ្ធិផល​​របស់​ESA។ នៅក្នុង​បទយកការណ៍ ឈាង បុប្ផា​បានទៅជួបសម្ភាសន៍ ប្រធាន​Rescue Internationale​ដែល​មានទីស្នាក់ការ​នៅ ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ Rescue Internationale បាន​ប្រើ​ទិន្នន័យ​របស់​ESA សម្រាប់ជួយស្វែងរក​កុមារកូឡុំប៊ី។

អាជីវករខ្មែរនៅច្រកទ្វារអន្តរជាតិជប់គគីរកំពុងរងសម្ពាធពីវិវាទព្រំដែនខ្មែរ-ថៃ

ការបន្ថយម៉ោងបើកបិទច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរបស់កម្ព

អាជីវករខ្មែរនៅច្រកទ្វារអន្តរជាតិជប់គគីរកំពុងរងសម្ពាធពីវិវាទព្រំដែនខ្មែរ-ថៃ

ការបន្ថយម៉ោងបើកបិទច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជាជាប់នឹងខេត្តបុរីរាំរបស់ថៃបានក្លាយជាបញ្ហាប្រឈមមួយសម្រាប់អាជីវករ ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅក្បែរច្រកទ្វារព្រំដែន។ អាជីវករខ្លះ បានឲ្យដឹងថា ពួកគេចង់ឲ្យអាជ្ញាធរមូលដ្ឋានផ្តល់ដំណឹងជាបន្ទាន់ ក្នុងគ្រាមានអាសន្ន។ ការជូនដំណឹងស្តីពីគ្រាអាសន្នជាមុននេះ នឹងធ្វើឲ្យពួកគេងាយស្រួលក្នុងការបន្លាស់ទី ឬការពារគ្រោះថ្នាក់ជាយថាហេតុ។  

អ្នកសង្កេតការណ៍៖ ថៃហាក់មិនឲ្យតម្លៃកិច្ចប្រជុំJBCដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ដូច​ការ​គ្រោង​ទុក​ កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក

អ្នកសង្កេតការណ៍៖ ថៃហាក់មិនឲ្យតម្លៃកិច្ចប្រជុំJBCដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ដូច​ការ​គ្រោង​ទុក​ កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​ (JBC)​ដែល​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​១៤​ខែ​មិថុនា​នេះ​។​ ភាគី​កម្ពុជា​ ដឹកនាំ​ដោយ​ លោក​ ឡាំ ជា រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​រដ្ឋ​លេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន ​និង​ភាគី​ថៃ ដឹក​នាំ​ដោយ​ លោក​ Prasas Prasasvinitchai​ ប្រធាន​គណៈ​កម្មការ​ព្រំ​ដែន​ថៃ​។​ តែ​អ្នក​សង្កេត​ការណ៍​ កត់​សំគាល់​ថា​ ថៃ​ហាក់​ដូច​ជាមិន​ឲ្យ​តម្លៃ​កិច្ច​ប្រជុំ​JBC​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅពេល​នេះ​​។

លោក សួន រីដា អំពាវនាវឲ្យដោះលែងអតីតសហការីម្នាក់របស់ លោក កឹម សុខា

សមាជិក​ម្នាក់​នៃ​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១០​ ខែ​មិ

លោក សួន រីដា អំពាវនាវឲ្យដោះលែងអតីតសហការីម្នាក់របស់ លោក កឹម សុខា

សមាជិក​ម្នាក់​នៃ​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ បន្ទាប់​ពីបាន​បង្ហោះ​សារ​តាម​ហ្វេស​ប៊ុក​របស់​ខ្លួន​ រិះ​គន់​រដ្ឋា​ភិបាល​កម្ពុជា​ទាក់​ទង​នឹង​ជម្លោះ​ព្រំ​ដែន​ជា​មួយ​ថៃ​។​ នេះ​ជា​ការ​គូស​បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​របស់​ លោក សួន រីដា អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ដែល​បាន​អំពាវ​នាវ​ឲ្យ ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ដោះ​លែង​ លោក ឃូ ហាំងម៉ាំង ជា​អតីត​សហការី ​លោក កឹម សុខា ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​។

តើវត្តមាន លោក សម រង្ស៊ី ចាំបាច់ឬទេ ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ?

ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយភាគីថៃ អ្នកវិភាគនយោបាយនៅក្រៅប្រទេស កត់សម្គា

តើវត្តមាន លោក សម រង្ស៊ី ចាំបាច់ឬទេ ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ?

ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយភាគីថៃ អ្នកវិភាគនយោបាយនៅក្រៅប្រទេស កត់សម្គាល់ថា វាជាពេលដ៏សមស្របបំផុតសម្រាប់ លោក សម រង្ស៊ី ប្រធានចលនាជាតិតស៊ូ វិលចូលប្រទេសកម្ពុជាវិញ។ ក៏ប៉ុន្តែអ្នកវិភាគនយោបាយខ្លះ និងអ្នកនាំពាក្យគណបក្សកាន់អំណាច លើកឡើងថា លោក សម រង្ស៊ី លែងមានតម្លៃអ្វីដែលត្រូវលើកមកនិយាយ បើទោះជាកម្ពុជាកំពុងមានភាពតានតឹងបញ្ហាព្រំដែនក៏ដោយ។

អាមេរិក​ធ្វើ​ព្យុហយាត្រា​យោធារម្លឹក​ខួប​កងទ័ព២៥០ឆ្នាំ​​​ ​និង​ចំ​​ថ្ងៃ​ខួប​កំណើត​លោកត្រាំ

ថ្ងៃសៅរ៍ ទី​១៤មិថុនា សហរដ្ឋអាមេរិក​រៀបចំ​ធ្វើ​ក្បួន​ព្យុហយាត្រ​កងទ័ព​ដ៏​ធំសម្បើម​ និង​ដ៏

អាមេរិក​ធ្វើ​ព្យុហយាត្រា​យោធារម្លឹក​ខួប​កងទ័ព២៥០ឆ្នាំ​​​ ​និង​ចំ​​ថ្ងៃ​ខួប​កំណើត​លោកត្រាំ

ថ្ងៃសៅរ៍ ទី​១៤មិថុនា សហរដ្ឋអាមេរិក​រៀបចំ​ធ្វើ​ក្បួន​ព្យុហយាត្រ​កងទ័ព​ដ៏​ធំសម្បើម​ និង​ដ៏​កម្របំផុត នៅរដ្ឋធានី​វ៉ាស៊ីនតោន។ ជា​ចេតនាយ៉ាង​ច្បាស់ក្រឡែត​ ដែលប្រធានាធិបតី ​ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​​​​ធ្វើព្យុហយាត្រាយោធានេះ​ ដើម្បី​រម្លឹកខួប២៥០ឆ្នាំនៃការបង្កើត​កងទ័ពអាមេរិក និង​ឲ្យ​ចួន​ចំ​ថ្ងៃ​ខួប​កំណើត​​៧៩ឆ្នាំ​របស់​លោក​​តែម្តង។​ ​

ជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់៖ ហេតុអ្វីប្រេងឡើងថ្លៃយ៉ាងគំហុក?

តម្លៃប្រេងនៅទីផ្សារអន្តរជាតិ ពិសេសនៅប្រទេសអឺរ៉ុប បានហក់ឡើងថ្លៃខ្ពស់មួយរំពេច បន្ទាប់ពី   អ

ជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់៖ ហេតុអ្វីប្រេងឡើងថ្លៃយ៉ាងគំហុក?

តម្លៃប្រេងនៅទីផ្សារអន្តរជាតិ ពិសេសនៅប្រទេសអឺរ៉ុប បានហក់ឡើងថ្លៃខ្ពស់មួយរំពេច បន្ទាប់ពី   អ៊ីស្រាអែល បើកការវាយប្រហារយ៉ាងដំណំទៅលើមូលដ្ឋានយោធានិងនុយក្លេអ៊ែរអ៊ីរ៉ង់។ តែកងទ័ពអ៊ីស្រាអែលមិនទាន់បានវាយប្រហារទៅលើកន្លែងផលិតប្រេងអ៊ីរ៉ង់ ឬយកមូលដ្ឋានចម្រាញ់ប្រេងរបស់អ៊ីរ៉ង់ជាផ្ទាំងស៊ីបនោះទេ។ ចុះហេតុអ្វី​តម្លៃប្រេងហក់ឡើងថ្លៃយ៉ាងគំហុក? ​

អ៊ីស្រាអែលបើកប្រតិបត្តិការវាយ​ប្រហារទ្រង់ទ្រាយធំ​ លើទៅតាំងយោធានិ​ងនុយក្លេអ៊ែររបស់អ៊ីរ៉ង់

តើសង្គ្រាមនៅតំបន់ដើមបូព៌ា កំពុងតែឆាបឆេះមែនទែនហើយឬ? កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ

អ៊ីស្រាអែលបើកប្រតិបត្តិការវាយ​ប្រហារទ្រង់ទ្រាយធំ​ លើទៅតាំងយោធានិ​ងនុយក្លេអ៊ែររបស់អ៊ីរ៉ង់

តើសង្គ្រាមនៅតំបន់ដើមបូព៌ា កំពុងតែឆាបឆេះមែនទែនហើយឬ? កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ​ទី​១៣មិថុនា អ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់ ដោយ​បាន​បាញ់មីស៊ីល​ទៅលើ​​ទីតាំង​នុយក្លេអ៊ែរអ៊ីរ៉ង់ និងទីតាំង​យោធា​​ច្រើនកន្លែង។ ផ្អែកតាមការ​ផ្សាយរបស់បណ្តាញព័ត៌មានអ៊ីរ៉ង់ គឺ​​មានមេទ័ព និងអ្នកជំនាញ​នុយក្លេអ៊ែរអ៊ីរ៉ង់ច្រើននាក់បានស្លាប់។ អ៊ីរ៉ង់បានសន្យាថានឹងសងសឹកវិញ ឲ្យចាស់ដៃ។

ប្រទេសមាននុយក្លេអ៊ែរ​ចាយលុយជាង១០០ពាន់លានដុល្លារ​អភិវឌ្ឍ​បរមាណូ ក្នុងឆ្នាំ២០២៤

បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងលោកបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលរហូតដល់

ប្រទេសមាននុយក្លេអ៊ែរ​ចាយលុយជាង១០០ពាន់លានដុល្លារ​អភិវឌ្ឍ​បរមាណូ ក្នុងឆ្នាំ២០២៤

បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងលោកបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលរហូតដល់ជាង ១០០ពាន់លានដុល្លារដើម្បីអភិវឌ្ឍ ថែរក្សា និងស្តុកអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមរបាយការណ៍ថ្មីចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ មិថុនារបស់អង្គការប្រយុទ្ធប្រឆាំងអាវុធបរមាណូ ហៅកាត់ជាភាសាអង់គ្លេស ICAN ដែលធ្លាប់ទទួលបានរង្វាន់ណូបែលសន្តិភាព។ របាយការណ៍ដដែលបានបញ្ជាក់ថា ទឹកលុយដែលបណ្តាប្រទេសទាំងនោះបានចាយ គឺមានចំនួនច្រើនជាងការចំណាយនៅក្នុងដំណើរការទូទៅរបស់អង្គការសហប្រជាជាតិ ជិត៣០ដងឯណោះ។ 

មន្ត្រីសង់ត្រាល់៖ ពលករខ្មែរនៅក្នុងប្រទេសថៃបារម្ភខ្លាំងខណៈជម្លោះព្រំដែនខ្មែរ-ថៃកាន់តែក្តៅ

ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានសម្តែងនូវការព្រួយបារម្ភខុសពីប្រក្រតី ក្រោយថៃ

មន្ត្រីសង់ត្រាល់៖ ពលករខ្មែរនៅក្នុងប្រទេសថៃបារម្ភខ្លាំងខណៈជម្លោះព្រំដែនខ្មែរ-ថៃកាន់តែក្តៅ

ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានសម្តែងនូវការព្រួយបារម្ភខុសពីប្រក្រតី ក្រោយថៃនឹងកម្ពុជាបន្តបង្កើនភាពតានតឹងតាមព្រំដែននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោក លឹង សុផុន មន្ត្រីគម្រោងសិទ្ធិការងារពលករទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ បានមើលឃើញថាពលករខ្មែរនៅថ្ងៃសុក្រនេះ បានសួរនាំគ្នាតាមរយៈទូរស័ព្ទពីស្ថានភាពរបស់ពួកគេ ខណៈដែលកម្ពុជាបានបិទច្រកដូង ដែលជាច្រកទ្វារព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ នៅក្នុងខេត្តបាត់ដំបង។ ទោះយ៉ាងណាមន្ត្រីអង្គការសង់ត្រាល់រូបនេះ បានបញ្ជាក់ថាអាជ្ញាធរថៃមិនទាន់មានការបង្កើនការត្រួតពិនិត្យតឹងតែងមកលើពលករខ្មែរនៅឡើយ។ តាមលោក សុផុន អ្វីដែលជាការព្រួយបារម្ភរបស់ពលករខ្មែរពេលនេះ គឺក្រុមជ្រុលនិយមថៃ ដែលអាចឆ្លៀតឱកាសប្រើអំពើហិង្សាលើពលករខ្មែរ។ សូមស្តាប់ការលើកឡើងរបស់លោក លឹង សុផុន ពីខេត្ត ឈុនបុរី ប្រទេសថៃ ដែលរៀបចំដោយ ញឹម សុផល៖

អាមេរិក៖ សមាជិកព្រឹទ្ធសភាម្នាក់នៃបក្សប្រជាធិបតេយ្យត្រូវបាន FBI វ៉ៃខ្នោះ ទាញចេញពីបន្ទប់សន្និសីទកាសែត

នៅសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាធិបតេយ្យត្រូវបានប៉ូលិស FBI ចាប់ទាញចេញ

អាមេរិក៖ សមាជិកព្រឹទ្ធសភាម្នាក់នៃបក្សប្រជាធិបតេយ្យត្រូវបាន FBI វ៉ៃខ្នោះ ទាញចេញពីបន្ទប់សន្និសីទកាសែត

នៅសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាធិបតេយ្យត្រូវបានប៉ូលិស FBI ចាប់ទាញចេញពីសាលសន្និសីទកាសែតរបស់រដ្ឋមន្រ្តីក្រសួងសន្តិសុខផ្ទៃក្នុងនៅទីក្រុង Los Angeles កាលថ្ងៃព្រហស្បតិ៍ ទី១២ មិថុនា។ ទង្វើនេះ សបញ្ចាក់ឲ្យឃើញពីការដំឡើងសាច់ដុំដាក់គ្នារវាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ជុំវិញរឿងបាតុកម្មតវ៉ាប្រឆាំងនឹងការចាប់បណ្តេញជនអន្តោប្រវេសន៍ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ ហេតុអ្វីកម្ពុជាសម្រេចជ្រើសយកធម៌ក្តៅដើម្បីឆ្លើយតបជាមួយថៃ?

នៅក្នុងជម្លោះព្រំដែនជាមួយថៃ កម្ពុជាបានសម្រេចបញ្ឈប់ការប្រើប្រាស់អ៊ីនធឺនែត ព្រមទាំងបញ្ឈប់

ជម្លោះព្រំដែនខ្មែរ-ថៃ៖ ហេតុអ្វីកម្ពុជាសម្រេចជ្រើសយកធម៌ក្តៅដើម្បីឆ្លើយតបជាមួយថៃ?

នៅក្នុងជម្លោះព្រំដែនជាមួយថៃ កម្ពុជាបានសម្រេចបញ្ឈប់ការប្រើប្រាស់អ៊ីនធឺនែត ព្រមទាំងបញ្ឈប់ការចាក់ផ្សាយ ការនាំចូល ឬការចាក់បញ្ចាំងខ្សែភាពយន្តថៃនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១២ មិថុនាតទៅ។ ជាមួយគ្នានេះ ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែនក៏បានផ្តល់យោបល់ដល់រដ្ឋាភិបាលឲ្យត្រៀមលក្ខណៈឈប់ប្រើប្រាស់ទំនិញថៃ បង្វែរអ្នកជំងឺខ្មែរដែលធ្លាប់ទៅព្យាបាលនៅថៃឲ្យមកព្យាបាលក្នុងស្រុក ឬទៅប្រទេសផ្សេង ត្រៀមដោះស្រាយពលករខ្មែរដែលវិលត្រលប់មកពីថៃ និងត្រៀមកម្លាំងប្រដាប់អាវុធ ២៤ម៉ោងលើ២៤ម៉ោងដើម្បីវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានជាដើម។ ការត្រៀមលក្ខណៈទាំងអស់នេះ គឺក្នុងករណីណាដែលថៃមិនដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីឡើងវិញ។ ហេតុអ្វីបានជាកម្ពុជាសម្រេចជ្រើសយកធម៌ក្តៅដើម្បីឆ្លើយតបជាមួយថៃបែបនេះ?

ឆ្នាំ២០២៤ ​ប្រទេសមាននុយក្លេអ៊ែរ​ចាយលុយជាង១០០ពាន់លានដុល្លារ​អភិវឌ្ឍ​បរមាណូ

បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងលោកបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលរហូតដល់

ឆ្នាំ២០២៤ ​ប្រទេសមាននុយក្លេអ៊ែរ​ចាយលុយជាង១០០ពាន់លានដុល្លារ​អភិវឌ្ឍ​បរមាណូ

បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងលោកបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលរហូតដល់ជាង ១០០ពាន់លានដុល្លារដើម្បីអភិវឌ្ឍ ថែរក្សា និងស្តុកអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមរបាយការណ៍ថ្មីចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ មិថុនារបស់អង្គការប្រយុទ្ធប្រឆាំងអាវុធបរមាណូ ហៅកាត់ជាភាសាអង់គ្លេស ICAN ដែលធ្លាប់ទទួលបានរង្វាន់ណូបែលសន្តិភាព។ របាយការណ៍ដដែលបានបញ្ជាក់ថា ទឹកលុយដែលបណ្តាប្រទេសទាំងនោះបានចាយ គឺមានចំនួនច្រើនជាងការចំណាយនៅក្នុងដំណើរការទូទៅរបស់អង្គការសហប្រជាជាតិ ជិត៣០ដងឯណោះ។ 

ស្ថាប័នរដ្ឋមួយចំនួនចាប់ផ្តើមអនុវត្តបញ្ជារដ្ឋាភិបាលដោយផ្តាច់អ៊ីនធឺនែតពីថៃ និងឈប់បញ្ចាំងភាពយន្តថៃ

យ៉ាងហោចណាស់ មានក្រសួងចំនួន៣ បានចាប់ផ្តើមអនុវត្តអនុសាសន៍របស់ប្រធានព្រឹទ្ធសភា និងប្រមុខរដ្

ស្ថាប័នរដ្ឋមួយចំនួនចាប់ផ្តើមអនុវត្តបញ្ជារដ្ឋាភិបាលដោយផ្តាច់អ៊ីនធឺនែតពីថៃ និងឈប់បញ្ចាំងភាពយន្តថៃ

យ៉ាងហោចណាស់ មានក្រសួងចំនួន៣ បានចាប់ផ្តើមអនុវត្តអនុសាសន៍របស់ប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋាភិបាល ដោយបញ្ឈប់ការផ្សព្វផ្សាយខ្សែភាពយន្តថៃតាមកញ្ចក់ទូរទស្សន៍ និងកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺនែតពីប្រទេសថៃទាំងស្រុង។ ចំណាត់ការនេះ ធ្វើឡើងភ្លាមៗនៅយប់ថ្ងៃទី១២ ឆ្លងចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាឲ្យបណ្តាក្រសួងស្ថាប័នកម្ពុជា ពិនិត្យមើលពីវិធានការនានា ប្រសិនបើថៃបន្តគំរាមកំហែងកាត់ផ្តាច់ ឬបិទអ្វីផ្សេងទៀតមកកម្ពុជា។

លោក ហ៊ុន សែន ស្នើរដ្ឋាភិបាលកម្ពុជាត្រៀមជើងការចាំបាច់ បើថៃមិនព្រមដោះស្រាយច្រកព្រំដែន

ប្រមុខបក្សកាន់អំណាច លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥ បានលើកជាយោបល់ចំនួន ៦ចំណុច

លោក ហ៊ុន សែន ស្នើរដ្ឋាភិបាលកម្ពុជាត្រៀមជើងការចាំបាច់ បើថៃមិនព្រមដោះស្រាយច្រកព្រំដែន

ប្រមុខបក្សកាន់អំណាច លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥ បានលើកជាយោបល់ចំនួន ៦ចំណុចទៅកាន់រដ្ឋាភិបាល ក្នុងករណីភាគីថៃមិនព្រមដោះស្រាយបញ្ហាច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ។ ការចេញមកបញ្ជាក់របស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងក្រោយលោកសង្កេតឃើញថាភាគីថៃបានធ្វើទង្វើមួយចំនួនជាឯកតោភាគីដូចជាការបិទព្រំដែន បន្ថយចំនួនថ្ងៃស្នាក់នៅ ការគំរាមកាត់អគ្គិសនី កាត់អ៊ិនធឺនិត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះ ដោយថៃធ្វើតាមទំនើងចិត្ត។

លោក សុខ លូ៖ កម្ពុជាបិទចរាចរណ៍ទំនិញនៅច្រកទ្វារអន្តរជាតិ ដូង តែពលរដ្ឋអាចចេញចូលធម្មតា

នៅថ្ងៃសុក្រទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសបិទទាំងស្រុង ច្រ

លោក សុខ លូ៖ កម្ពុជាបិទចរាចរណ៍ទំនិញនៅច្រកទ្វារអន្តរជាតិ ដូង តែពលរដ្ឋអាចចេញចូលធម្មតា

នៅថ្ងៃសុក្រទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសបិទទាំងស្រុង ច្រកទ្វារព្រំដែនអន្តរជាតិ«ដូង» ដែលជាច្រកទ្វារព្រំដែនរវាងថៃ និងកម្ពុជា ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបញ្ជាក់ថា ការបិទនេះគឺដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រនេះថា ការបិទច្រកទ្វារព្រំដែនអន្តរជាតិដូង  ធ្វើឡើងសម្រាប់តែរថយន្តដឹកទំនិញចេញចូលកម្ពុជា-ថៃ ប៉ុណ្ណោះ តែប្រជាពលរដ្ឋនៃប្រទេសទាំងពីរនៅតែអាចធ្វើដំណើរឆ្លងកាត់ជាធម្មតា។ អភិបាលខេត្តរូបនេះបញ្ជាក់ថា ការបិទច្រកដូងនឹងធ្វើឲ្យថៃប៉ះពាល់ខ្លាំងជាងភាគីកម្ពុជា។

ស្ថាប័នរដ្ឋមួយចំនួនចាប់ផ្តើមអនុវត្តបញ្ជារដ្ឋាភិបាលដោយផ្តាច់អ៊ីនធឺនិតពីថៃ និងឈប់បញ្ចាំងភាពយន្តថៃ

យ៉ាងហោចណាស់ មានក្រសួងចំនួន៣ បានចាប់ផ្តើមអនុវត្តអនុសាសន៍របស់ប្រធានព្រឹទ្ធសភា និងប្រមុខរដ្

ស្ថាប័នរដ្ឋមួយចំនួនចាប់ផ្តើមអនុវត្តបញ្ជារដ្ឋាភិបាលដោយផ្តាច់អ៊ីនធឺនិតពីថៃ និងឈប់បញ្ចាំងភាពយន្តថៃ

យ៉ាងហោចណាស់ មានក្រសួងចំនួន៣ បានចាប់ផ្តើមអនុវត្តអនុសាសន៍របស់ប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋាភិបាល ដោយបញ្ឈប់ការផ្សព្វផ្សាយខ្សែភាពយន្តថៃតាមកញ្ចក់ទូរទស្សន៍ និងកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺនែតពីប្រទេសថៃទាំងស្រុង។ ចំណាត់ការនេះ ធ្វើឡើងភ្លាមៗនៅយប់ថ្ងៃទី១២ ឆ្លងចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាឲ្យបណ្តាក្រសួងស្ថាប័នកម្ពុជា ពិនិត្យមើលពីវិធានការនានា ប្រសិនបើថៃបន្តគំរាមកំហែងកាត់ផ្តាច់ ឬបិទអ្វីផ្សេងទៀតមកកម្ពុជា។

បារំាងរៀបចំពិព័រណ៌បច្ចេកវិទ្យា Vivatech រយៈពេល ៤ថ្ងៃ នៅក្នុងទីក្រុងប៉ារីស

នៅប្រទសបារាំង ពិព័រណ៌ Vivatech លើកទី៩ ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាមួយធំជាងគេនៅអឺរ៉ុបបានបើកទ្

បារំាងរៀបចំពិព័រណ៌បច្ចេកវិទ្យា Vivatech រយៈពេល ៤ថ្ងៃ នៅក្នុងទីក្រុងប៉ារីស

នៅប្រទសបារាំង ពិព័រណ៌ Vivatech លើកទី៩ ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាមួយធំជាងគេនៅអឺរ៉ុបបានបើកទ្វារជាផ្លូវការចាប់ពីថ្ងៃពុធ ទី១១ មិថុនា រហូតដល់ថ្ងៃសៅរ៍ ទី១៤ មិថុនា ក្រោមអធិបតីភាពរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុអែល ម៉ាក្រុង។ ប្រធានបទដែលទាក់ទាញជាងគេក្នុងកម្មវិធីនេះ គឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

អាជ្ញាធរឥណ្ឌាថា ទំនងជា​គ្មានអ្នកនៅរស់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះមួយគ្រឿងដឹកអ្នកដំណើរជាង ២៤០នាក់

មានគ្រោះថ្នាក់យន្តហោះមួយគ្រឿងនៅជិតអាកាសយានដ្ឋានក្រុងអាម៉េដាបាត (Ahmedabad) រដ្ឋគូចារ៉ាត់ (Gujarat) ស្ថ

អាជ្ញាធរឥណ្ឌាថា ទំនងជា​គ្មានអ្នកនៅរស់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះមួយគ្រឿងដឹកអ្នកដំណើរជាង ២៤០នាក់

មានគ្រោះថ្នាក់យន្តហោះមួយគ្រឿងនៅជិតអាកាសយានដ្ឋានក្រុងអាម៉េដាបាត (Ahmedabad) រដ្ឋគូចារ៉ាត់ (Gujarat) ស្ថិតប៉ែកពាយ័ព្យប្រទេសឥណ្ឌា។ នៅពេលភ្លាមៗ នគរបាលឥណ្ឌា បញ្ជាក់ថា អ្នកជិះនៅក្នុងយន្តហោះទាំងអស់នោះ ទំនងជា​ស្លាប់ទាំងអស់ ហើយមនុស្សស្នាក់នៅក្នុងអគារដែលយន្តហោះធ្លាក់ចំក៏មានស្លាប់ និងរបួសជាច្រើននាក់ដែរ។ 

រដ្ឋផ្តល់ប្រាក់ដល់អ្នកទោសជាស្ត្រីកំពុងពពោះ និងមានកូនក្រោមអាយុ ២ឆ្នាំម្នាក់ៗជាង​ ១,៥​លាន​រៀល

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ មិថុនានេះ បានចេញអនុក្រឹតផ្តល់ប្រាក់ដល់អ

រដ្ឋផ្តល់ប្រាក់ដល់អ្នកទោសជាស្ត្រីកំពុងពពោះ និងមានកូនក្រោមអាយុ ២ឆ្នាំម្នាក់ៗជាង​ ១,៥​លាន​រៀល

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ មិថុនានេះ បានចេញអនុក្រឹតផ្តល់ប្រាក់ដល់អ្នកទោសជាស្ត្រីក្នុងពន្ធនាគា ដែលកំពងមានផ្ទៃពោះ ឬមានកូនតូច​អាយុក្រោម ២ឆ្នាំ រហូត​ដល់​ ១៥២​ ០០០០រៀល​។  អនុក្រឹតដែលចុះថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥បានចែងពីដំណាក់កាលនៃការផ្តល់ប្រាក់ឧបត្ថម្ភចំពោះការពិនិត្យផ្ទៃពោះ ការសម្រាល និងការទទួលសេវាពិនិត្យសុខភាពដល់ស្តី្រជាប់ឃាំង។ សង្គមស៊ីវិលសាទរ និងលើកទឹកចិត្តឱ្យមានការគាំទ្របន្ថែមដល់ស្រ្តីមានផ្ទៃពោះ ពិសេសកុមារដែលរស់នៅជាមួយម្តាយ ដើម្បីឱ្យពួកគេទទួលបានការគាំពាពេញលេញ។

មន្ត្រីជាន់ខ្ពស់៖ បារាំងត្រៀមផ្តល់ឯកសារនានាសម្រាប់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថាបារាំងអាចជួយសម្របសម្រួល ក្នុងការផ្តល់ឯកសារនា

មន្ត្រីជាន់ខ្ពស់៖ បារាំងត្រៀមផ្តល់ឯកសារនានាសម្រាប់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថាបារាំងអាចជួយសម្របសម្រួល ក្នុងការផ្តល់ឯកសារនានាដល់ភាគីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងករណីចាំបាច់។ ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់កម្ពុជាដូច្នេះធ្វើឡើងក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង អំឡុងពេលដែលលោក ហ៊ុន ម៉ាណែត ចូលរួមសន្និសីទអន្តរជាតិស្តីពីមហាសមុទ្រ(UNOC3) របស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

កូរ៉េខាងជើងបញ្ឈប់ការឃោសនាបំពងសំឡេងរំខាននៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង

កងទ័ពកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១២ មិថុនានេះថា កូរ៉េខាងជើងបានបញ្ឈប់ការឃោសន

កូរ៉េខាងជើងបញ្ឈប់ការឃោសនាបំពងសំឡេងរំខាននៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង

កងទ័ពកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១២ មិថុនានេះថា កូរ៉េខាងជើងបានបញ្ឈប់ការឃោសនាបំពងសំឡេងរំខាននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ ការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាងបានធ្វើឡើង មួយថ្ងៃក្រោយពីរដ្ឋាភិបាលក្រុងសេអ៊ូលក៏បានបញ្ឈប់ការឃោសនាតាមឧបរណ៍បំពងសំឡេងរបស់ខ្លួនឆ្ពោះទៅទៅទឹកដីកូរ៉េខាងជើងដែរ។

វៀតណាម​​​កាត់​បន្ថយ​ខេត្ត-ក្រុង​ ​ធ្វើឲ្យ​បុគ្គលិករដ្ឋ៨ម៉ឺន​នាក់​បាត់បង់​ការងារ

នៅថ្ងៃព្រហស្បតិ៍ ទី១២ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តច្បាប់ថ្មីក្នុងសំឡេងច្រើនលើសលុបស្តីពី

វៀតណាម​​​កាត់​បន្ថយ​ខេត្ត-ក្រុង​ ​ធ្វើឲ្យ​បុគ្គលិករដ្ឋ៨ម៉ឺន​នាក់​បាត់បង់​ការងារ

នៅថ្ងៃព្រហស្បតិ៍ ទី១២ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តច្បាប់ថ្មីក្នុងសំឡេងច្រើនលើសលុបស្តីពីការលុបចោលខេត្ត ក្រុងមួយចំនួន ដោយច្របាច់ខេត្តខ្លះបញ្ចូលគ្នាជាខេត្តតែមួយ។ ការធ្វើដូច្នេះអនុញ្ញាតឲ្យរដ្ឋកាត់បន្ថយការចំណាយ និងសន្សំថវិកាជាតិបានរាប់ពាន់លានដុល្លារ។ តែវិធានការមួយនេះក៏តម្រូវឲ្យប្រទេសកុម្មុយនិស្តមួយនេះកាត់បន្ថយបុគ្គលិករដ្ឋ និងមន្ត្រីមូលដ្ឋានប្រមាណ ៨០ ០០០ នាក់។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ អ្វីទៅជាតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា?

ក្នុងជម្លោះព្រំដែនខ្មែរ-ថៃជាង២សប្តាហ៍មកនេះ ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរបានបន្តផ្ស

ជម្លោះព្រំដែនខ្មែរ-ថៃ៖ អ្វីទៅជាតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា?

ក្នុងជម្លោះព្រំដែនខ្មែរ-ថៃជាង២សប្តាហ៍មកនេះ ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរបានបន្តផ្សព្វផ្សាយយ៉ាងយកចិត្តទុកដាក់អំពីការវិវត្តនៃស្ថានការណ៍នៅតាមព្រំដែន និងដំណោះស្រាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ អ្នកតាមដានបញ្ហាសង្គមនានាមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកភាគច្រើនបានផ្សាយព័ត៌មានដោយឈរលើការពិត និងរាយការណ៍ព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ តែនៅមានចំណុចខ្វះខាតមួយចំនួនដូចជាការផ្សព្វផ្សាយព័ត៌មានពីបញ្ហាជម្លោះព្រំដែនមិនទាន់ទូលំទូលាយ និងមានភាពយឺតយ៉ាវ។ ទោះយ៉ាងណា អ្នកតាមដានបញ្ហាសង្គមទាំងនោះជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជៀសវាងការផ្សាយព័ត៌មានណាដែលជាប្រភពបញ្ឆេះកំហឹង ឬរុញស្ថានការណ៍ឲ្យកាន់តែផុយស្រួយ ជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមបរិច្ចាគដល់មូលនិធិជួយកងទ័ពការពារព្រំដែន

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យចូលរួមផ្តល់ថវិកាតាមរយៈមូ

លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមបរិច្ចាគដល់មូលនិធិជួយកងទ័ពការពារព្រំដែន

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យចូលរួមផ្តល់ថវិកាតាមរយៈមូលនិធិជួយកងទ័ពការពារព្រំដែន ដែលបង្កើតឡើងដោយទូរទស្សន៍CTN។ ការអំពាវនាវរបស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងបន្ទាប់ពីលោក និងភរិយាបានបរិច្ចាគថវិកាចំនួន ៣០០លានរៀល ដល់មូលនិធិ CTN​ ដើម្បីគាំទ្រកងទ័ពដែលត្រូវត្រៀមការពារជាតិរយៈពេលយូរ ស្របពេលដែលការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា ការទូត និងផ្លូវច្បាប់ត្រូវបានដាក់ជាយុទ្ធសាស្ត្រយូរអង្វែង។

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យត្រៀមជម្លៀសពលរដ្ឋ ក្នុងករណីផ្ទុះអាវុធជាមួយថៃ

អាជ្ញាធរខេត្តបន្ទាយមានជ័យបាន​អះអាងពីការ​​ត្រៀមខ្លួនជម្លៀស​ពលរដ្ឋ​ខ្មែរ​​ទៅកាន់តំបន់ដែល

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យត្រៀមជម្លៀសពលរដ្ឋ ក្នុងករណីផ្ទុះអាវុធជាមួយថៃ

អាជ្ញាធរខេត្តបន្ទាយមានជ័យបាន​អះអាងពីការ​​ត្រៀមខ្លួនជម្លៀស​ពលរដ្ឋ​ខ្មែរ​​ទៅកាន់តំបន់ដែលមានសុវត្ថិភាព ក្នុងករណីផ្ទុះអាវុធ ឬបិទច្រកព្រំដែន​ជាមួយថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ ​RFI នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ​បានអះអាងថា ​​អាជ្ញាធរខេត្តបន្ទាយមានជ័យ​​បាន​កំណត់​តំបន់មួយចំនួនរួចហើយ ដែលមានចម្ងាយឆ្ងាយ​ពីព្រំដែនកម្ពុជា-ថៃ ​​​​​ធ្វើជាទីតាំង​មានសុវត្ថិភាព​​​​​​។​ តាមលោក លី សុវណ្ណារិទ្ធ ទីតាំងមានសុវត្ថិភាព​ទាំងនោះនឹងត្រៀមទទួលពលរដ្ឋពីស្រុក​ចំនួន៤ និងក្រុងចំនួន១ ដែលជាតំបន់ប្រឈមនឹងហានិភ័យ​ក្នុងពេលផ្ទុះអាវុធជាមួយថៃ​។ ​

ថៃចេញដីកាចាប់ខ្លួនក្រុម Hacker ខ្មែរ២នាក់ ថាបានវាយប្រហារគេហទំព័ររដ្ឋាភិបាលថៃ

អាជ្ញាធរថៃនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីកាចាប់ខ្លួនក្រុមជនចូលលួចទិន្នន័យ ឬ Hacker ជាជន

ថៃចេញដីកាចាប់ខ្លួនក្រុម Hacker ខ្មែរ២នាក់ ថាបានវាយប្រហារគេហទំព័ររដ្ឋាភិបាលថៃ

អាជ្ញាធរថៃនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីកាចាប់ខ្លួនក្រុមជនចូលលួចទិន្នន័យ ឬ Hacker ជាជនជាតិខ្មែរចំនួន២នាក់ ដែលអាជ្ញាធរថៃអះអាងថា បានវាយប្រហារ និងធ្វើឲ្យខូចគេហទំព័ររបស់រដ្ឋាភិបាលខ្លួន ក្នុងពេលប្រទេសទាំង២កំពុងមានបញ្ហាជម្លោះព្រំដែន។ នេះបើតាមការសេចក្តីរាយការណ៍របស់កាសែតថៃបាងកកប៉ុស្តិ៍។ អាជ្ញាធរថៃកំពុងធ្វើការជាមួយទីភ្នាក់ងារអន្តរជាតិ ដើម្បីកំណត់ទីតាំង និងធ្វើបត្យាប័នជនសង្ស័យទាំងនោះ មកកាត់ទោសតាមច្បាប់របស់ប្រទេសថៃ។ តែរដ្ឋាភិបាលកម្ពុជាបានបដិសេដចំពោះករណីនេះ។

អ.ស.ប.៖ មានក្មេងជិត ១៣៨ លាននាក់បានធ្វើការចិញ្ចឹមជីវិត និងជួយគ្រួសារ ក្នុងឆ្នាំ២០២៤

នៅតាមការដ្ឋាន ស្រែចម្ការ និងរោងចក្រនានា មានកូនក្មេងជិត ១៣៨ លាននាក់បានធ្វើការងារក្នុងឆ្នាំ

អ.ស.ប.៖ មានក្មេងជិត ១៣៨ លាននាក់បានធ្វើការចិញ្ចឹមជីវិត និងជួយគ្រួសារ ក្នុងឆ្នាំ២០២៤

នៅតាមការដ្ឋាន ស្រែចម្ការ និងរោងចក្រនានា មានកូនក្មេងជិត ១៣៨ លាននាក់បានធ្វើការងារក្នុងឆ្នាំ២០២៤។ នេះបើតាមអង្គការសហប្រជាជាតិ ដោយបញ្ជាក់ទៀតថា ទោះបីជាមានការរីកចម្រើនខ្លះមែន តែកម្មវត្ថុនៃការលុបបំបាត់ពលកម្មកុមារនៅតែបន្តយឺតយ៉ាវ។ ប្រសិនបើស្ថានភាពយឺតយ៉ាវនេះនៅតែបន្តអូសបន្លាយ គេទំនងជាត្រូវចាំ ១០០ឆ្នាំទៀតឯណោះទើបអាចលុបបំបាត់ពលកម្មកុមារបាន។

លោកអេឡុន ម៉ាស្ក៍ ថាស្តាយក្រោយ​​ចំពោះពាក្យ​សម្តីជ្រុលហួស ទៅលើ​លោកដូណាល់ ត្រាំ

កាលពី​សប្តាហ៍​កន្លងទៅ ការឈ្លោះប្រកែកឌឺដង និង​គំរាមគ្នា បានផ្ទុះឡើងយ៉ាងកក្រើក រវាង​មហាសេដ្

លោកអេឡុន ម៉ាស្ក៍ ថាស្តាយក្រោយ​​ចំពោះពាក្យ​សម្តីជ្រុលហួស ទៅលើ​លោកដូណាល់ ត្រាំ

កាលពី​សប្តាហ៍​កន្លងទៅ ការឈ្លោះប្រកែកឌឺដង និង​គំរាមគ្នា បានផ្ទុះឡើងយ៉ាងកក្រើក រវាង​មហាសេដ្ឋី​មានជាងគេមួយពិភពលោក អេឡុន ម៉ាស្ក៍ និងលោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​នៃមហាអំណាចធំជាងគេ​បង្អស់​។ តែស្រាប់តែនៅថ្ងៃពុធ​ទី​១១មិថុនា លោក​អេឡុន ម៉ាស្ក៍ បាន​បង្ហោះសារ​តាមបណ្តាញសង្គម ថា​លោក​មានការស្តាយ​ក្រោយ ចំពោះពាក្យ​សម្តី​​ធ្ងន់ធ្ងរជ្រុលហួសហេតុ ដែល​លោក​បានធ្វើទៅលើ​លោកដូណាល់ ត្រាំ។ តើមានហេតុផលអ្វី ដែល​​បានធ្វើ​ឲ្យ​លោក​អេឡុន ម៉ាស្ក៍ សោកស្តាយ​ចំពោះសម្តីរបស់ខ្លួន ?

ក្រុមចរចាអាមេរិកនិងចិន រកឃើញ​កិច្ចព្រមព្រៀង​ក្របខណ្ឌមួយ ដើម្បីដោះស្រាយ​សង្គ្រាមពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិកនិងចិន ហាក់កំពុងតែឈានទៅរកផ្លូវដោះស្រាយ​គ្នាបានហើយ

ក្រុមចរចាអាមេរិកនិងចិន រកឃើញ​កិច្ចព្រមព្រៀង​ក្របខណ្ឌមួយ ដើម្បីដោះស្រាយ​សង្គ្រាមពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិកនិងចិន ហាក់កំពុងតែឈានទៅរកផ្លូវដោះស្រាយ​គ្នាបានហើយ។ នេះបើយោងទៅលើការ​ប្រកាសអះអាង របស់តំណាងភាគីទាំង២ ដែលបានជួបចរចាគ្នានៅទីក្រុង​អស់រយៈពេល​២ថ្ងៃ២យប់​។ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធទី​១១មិថុនា តំណាងភាគីចរចាអាមេរិក​និងចិន បានបញ្ជាក់ថា គេបានរកឃើញ​កិច្ចព្រមព្រៀងក្រមខណ្ឌមួយហើយ ដើម្បីដោះស្រាយបញ្ហា ហើយថា​គេនឹងបញ្ជូន​កិច្ចព្រមព្រៀងនេះ ជូនលោក​ប្រធានាធិបតីទាំង​សងខាង​ជាអ្នកសម្រេចអនុម័ត​។

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការរៀបចំបណ្តឹងដើម្បីប្តឹងថៃទៅICJ

រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចបង្កើតគណៈកម្មការមួយសម្រាប់រៀបចំឯក

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការរៀបចំបណ្តឹងដើម្បីប្តឹងថៃទៅICJ

រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចបង្កើតគណៈកម្មការមួយសម្រាប់រៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងចំនួន៤ជុំវិញជម្លោះព្រំដែនជាមួយថៃ។ គណៈកម្មការនេះមានសមាសភាពចំនួន១៥រូប ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស និងមានក្រុមការងារចំណុះចំនួន២ គឺក្រុមការងារកាន់កិច្ចការផ្នែកច្បាប់ និងក្រុមការងារកាន់កិច្ចការផ្នែកការទូត។

សហភាពអឺរ៉ុបបង្ហាញឆន្ទៈជួយអភិវឌ្ឍន៍កម្ពុជាដោយភ្ជាប់ការគោរពសិទ្ធិមនុស្ស

សហភាពអឺរ៉ុបបង្ហាញការប្តេជ្ញាចិត្តបន្តធ្វើជាដៃគូដ៏រឹងមាំ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា

សហភាពអឺរ៉ុបបង្ហាញឆន្ទៈជួយអភិវឌ្ឍន៍កម្ពុជាដោយភ្ជាប់ការគោរពសិទ្ធិមនុស្ស

សហភាពអឺរ៉ុបបង្ហាញការប្តេជ្ញាចិត្តបន្តធ្វើជាដៃគូដ៏រឹងមាំ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោក Antonio Costa ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប អំឡុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងទីក្រុងនីស ប្រទេសបារាំង។ តែសហភាពអឺរ៉ុបសង្ឃឹមថា កម្ពុជានឹងបន្តគោរពសិទ្ធិមនុស្ស ហើយបើកលំហសេរីភាពសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

Get more results via ClueGoal