លោក សុខ លូ៖ កម្ពុជាបិទចរាចរណ៍ទំនិញនៅច្រកទ្វារអន្តរជាតិ ដូង តែពលរដ្ឋអាចចេញចូលធម្មតា
newsare.net
នៅថ្ងៃសុក្រទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសបិទទាំងស្រុង ច្រលោក សុខ លូ៖ កម្ពុជាបិទចរាចរណ៍ទំនិញនៅច្រកទ្វារអន្តរជាតិ ដូង តែពលរដ្ឋអាចចេញចូលធម្មតា
នៅថ្ងៃសុក្រទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសបិទទាំងស្រុង ច្រកទ្វារព្រំដែនអន្តរជាតិ«ដូង» ដែលជាច្រកទ្វារព្រំដែនរវាងថៃ និងកម្ពុជា ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបញ្ជាក់ថា ការបិទនេះគឺដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រនេះថា ការបិទច្រកទ្វារព្រំដែនអន្តរជាតិដូង ធ្វើឡើងសម្រាប់តែរថយន្តដឹកទំនិញចេញចូលកម្ពុជា-ថៃ ប៉ុណ្ណោះ តែប្រជាពលរដ្ឋនៃប្រទេសទាំងពីរនៅតែអាចធ្វើដំណើរឆ្លងកាត់ជាធម្មតា។ អភិបាលខេត្តរូបនេះបញ្ជាក់ថា ការបិទច្រកដូងនឹងធ្វើឲ្យថៃប៉ះពាល់ខ្លាំងជាងភាគីកម្ពុជា។ Read more