មន្ត្រីសង់ត្រាល់៖ ពលករខ្មែរនៅក្នុងប្រទេសថៃបារម្ភខ្លាំងខណៈជម្លោះព្រំដែនខ្មែរ-ថៃកាន់តែក្តៅ
newsare.net
ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានសម្តែងនូវការព្រួយបារម្ភខុសពីប្រក្រតី ក្រោយថៃមន្ត្រីសង់ត្រាល់៖ ពលករខ្មែរនៅក្នុងប្រទេសថៃបារម្ភខ្លាំងខណៈជម្លោះព្រំដែនខ្មែរ-ថៃកាន់តែក្តៅ
ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានសម្តែងនូវការព្រួយបារម្ភខុសពីប្រក្រតី ក្រោយថៃនឹងកម្ពុជាបន្តបង្កើនភាពតានតឹងតាមព្រំដែននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោក លឹង សុផុន មន្ត្រីគម្រោងសិទ្ធិការងារពលករទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ បានមើលឃើញថាពលករខ្មែរនៅថ្ងៃសុក្រនេះ បានសួរនាំគ្នាតាមរយៈទូរស័ព្ទពីស្ថានភាពរបស់ពួកគេ ខណៈដែលកម្ពុជាបានបិទច្រកដូង ដែលជាច្រកទ្វារព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ នៅក្នុងខេត្តបាត់ដំបង។ ទោះយ៉ាងណាមន្ត្រីអង្គការសង់ត្រាល់រូបនេះ បានបញ្ជាក់ថាអាជ្ញាធរថៃមិនទាន់មានការបង្កើនការត្រួតពិនិត្យតឹងតែងមកលើពលករខ្មែរនៅឡើយ។ តាមលោក សុផុន អ្វីដែលជាការព្រួយបារម្ភរបស់ពលករខ្មែរពេលនេះ គឺក្រុមជ្រុលនិយមថៃ ដែលអាចឆ្លៀតឱកាសប្រើអំពើហិង្សាលើពលករខ្មែរ។ សូមស្តាប់ការលើកឡើងរបស់លោក លឹង សុផុន ពីខេត្ត ឈុនបុរី ប្រទេសថៃ ដែលរៀបចំដោយ ញឹម សុផល៖ Read more