ប្រទេសមាននុយក្លេអ៊ែរចាយលុយជាង១០០ពាន់លានដុល្លារអភិវឌ្ឍបរមាណូ ក្នុងឆ្នាំ២០២៤
newsare.net
បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងលោកបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលរហូតដល់ប្រទេសមាននុយក្លេអ៊ែរចាយលុយជាង១០០ពាន់លានដុល្លារអភិវឌ្ឍបរមាណូ ក្នុងឆ្នាំ២០២៤
បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងលោកបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលរហូតដល់ជាង ១០០ពាន់លានដុល្លារដើម្បីអភិវឌ្ឍ ថែរក្សា និងស្តុកអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមរបាយការណ៍ថ្មីចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ មិថុនារបស់អង្គការប្រយុទ្ធប្រឆាំងអាវុធបរមាណូ ហៅកាត់ជាភាសាអង់គ្លេស ICAN ដែលធ្លាប់ទទួលបានរង្វាន់ណូបែលសន្តិភាព។ របាយការណ៍ដដែលបានបញ្ជាក់ថា ទឹកលុយដែលបណ្តាប្រទេសទាំងនោះបានចាយ គឺមានចំនួនច្រើនជាងការចំណាយនៅក្នុងដំណើរការទូទៅរបស់អង្គការសហប្រជាជាតិ ជិត៣០ដងឯណោះ។ Read more