នៅថ្ងៃពុធ ទី១៨ មិថុនា អាជ្ញាធរតៃវ៉ាន់បានប្រកាសអំពីការសាកល្បងនាវាមុជទឹក ១ គ្រឿងដែលជាសមិទ្ធផលស្នាដៃផលិតក្នុងស្រុករបស់ខ្លួន និងដែលត្រូវសាកល្បងបណ្តែតខ្លួនលើសមុទ្រតៃវ៉ាន់ជាលើកដំបូង។ ការបង្ហាញនាវាមុជទឹក « Made in Taiwan » ដែលមានគោលដៅបម្រើឲ្យវិស័យកងទ័ពពេលនេះ គឺជាការបង្ហាញសាច់ដុំយោធាដាក់ចិនដីគោក និងដើម្បីបង្ការទប់នឹងការវាយប្រហារពីក្រុងប៉េកាំងជាយថាហេតុ។
សង្គ្រាមបានផ្ទុះឡើង៦ថ្ងៃហើយ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។ អ៊ីស្រាអែលបានអះអាងថាចង់កម្ទេចប្រព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ មុននឹងអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ មកកម្ទេចអ៊ីស្រាអែល។ តែជាមួយគ្នានេះ លោកនេតាន់យ៉ាហ៊ូ បានលើកឡើងថា បើសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាម៉េណី បាន នោះជម្លោះនេះនឹងចប់។ លោកដូណាល់ ត្រាំ បានប្រាប់ទៅអ៊ីរ៉ង់ថា ត្រូវតែលុតជង្គង់ព្រមចុះចាញ់ និងបានអះអាងថាអាមេរិកចង់សម្លាប់អាយ៉ាតូឡាអ៊ីរ៉ង់ ពេលណាក៏បានដែរ ព្រោះងាយស្រួលណាស់។ បន្ទាប់ពីរងសំដីគំរាមទាំងអស់នេះ អាយ៉ាតូឡា អាលី ខាម៉េណី អគ្គមគ្គុទ្ទេសក៍ដឹកនាំកំពូលនៃរបបអ៊ីរ៉ង់ បានចេញថ្លែងសារកាលពីរសៀលថ្ងៃទី១៨មិថុនា ដោយអះអាងថា “អ៊ីរ៉ង់គ្មានថ្ងៃចុះញ៉មជាដាច់ខាត”។
ថ្ងៃអង្គារទី ១៧ ខែ មិថុនា ម៉ូស្គូបានប្រកាសថា ក្រុងព្យុងយ៉ាងនឹងបញ្ជូនទាហានវិស្វកម្មកូរ៉េខាងជើង ចំនួន ១.០០០ នាក់ និង កម្មករបម្រើកងទ័ព ចំនួន ៥.០០០ នាក់ ផ្សេងទៀត ទៅជួយកសាងឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត Koursk របស់រុស្ស៊ី។ គួរបញ្ជាក់ថា មួយផ្នែកនៃ ខេត្ត Koursk បានរងការបំផ្លិចបំផ្លាញ ក្រោមការកាន់កាប់នៃកងទ័ពអ៊ុយក្រែន ពី ខែសីហា ឆ្នាំ ២០២៤ រហូតដល់ខែ មេសា ឆ្នាំ ២០២៥។
កិច្ចប្រជុំ ហ្សេ៧ ឆ្នាំ២០២៥ នៅប្រទេសកាណាដា បានបិទបញ្ចប់ក្នុងថ្ងៃអង្គារ ទី១៧ មិថុនា ដោយបានផ្តល់តម្លៃតិចតួចចំពោះសំណុំរឿងសង្គ្រាមអ៊ុយក្រែន។ នេះក៏ដោយសារតែបរិយាកាសទូទៅត្រូវគ្រប់គ្នាបែរចក្ខុទៅចាប់អារម្មណ៍លើស្ថានការណ៍ជម្លោះដ៏ក្តៅគគុករវាង អ៊ីស្រាអែល និងអ៊ីរ៉ង។ ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានតម្រូវឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាកចេញពីកិច្ចប្រជុំហ្សេ៧ មុនកាលកំណត់ ហើយសូម្បីតែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក៏គ្មានឱកាសបានជួបលោក ត្រាំ ទេ។ តែទោះជាយ៉ាងនេះក្តី កិច្ចប្រជុំហ្សេ៧ បានអនុញ្ញាតឲ្យម្ចាស់ផ្ទះ កាណាដា និងឥណ្ឌា ឈានទៅបើកទំព័រប្រវត្តិសាស្ត្រទំនាក់ទំនងជាថ្មី ក្រោយពីប្រទេសទាំងពីរបានបិទស្ថានទូតទៅវិញទៅមក អស់រយៈពេល ២ ឆ្នាំ។
ជាប្រទេសតូច និងមានចំនួនយោធាតិចជាងអ៊ីរ៉ង់ អ៊ីស្រាអែលបានអះអាងថា ការវាយប្រហារអ៊ីរ៉ង់តាំងពីព្រឹកថ្ងៃសុក្រ ទី ១៣ មិថុនាបានផ្តាច់សង្ខារថ្នាក់ដឹកនាំកំពូលៗនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាង២០នាក់។ កងឆ្មាំបដិវត្តន៍ជាកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល អំណាចខ្លាំង និងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រមុខដឹកនាំសាសនា លោកអាលី ខាមេណី។ នៅពេលថ្នាក់ដឹកនាំកំពូលៗដែលមានតាំងពីប្រមុខកងទ័ព ប្រធានសេនាធិការដ្ឋាន ឬប្រធានក្រុមចារកិច្ចត្រូវបានអ៊ីស្រាអែលបាញ់សម្លាប់ជាង៥ថ្ងៃមកនេះ តើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នឹងមានជោគវាសនាយ៉ាងណា និងថា តើកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់មានរចនាសម្ព័ន្ធយ៉ាងដូចម្តេចខ្លះ?
សង្គ្រាមបាញ់ផ្លោងគ្រាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី៦ហើយ។ យប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ ទី១៨ មិថុនា កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់សំដៅកម្ទេចទីតាំងផលិតបំពង់ចម្រើនធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកទៅលើអ៊ីស្រាអែល។ ចំណែកប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រាប់ឲ្យអ៊ីរ៉ង់លុតជង្គង់ព្រមចុះចាញ់ និងបានអះអាងទៀតថា អាមេរិកចង់សម្លាប់អាយ៉ាតូលា អាលី ខាម៉េណី ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់នៅពេលណាក៏បាន។
ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ជីកលេណដ្ឋាន បង្កើនការចល័តអាវុធគំាទ្រ និងសព្វាវុធគ្រប់ប្រភេទ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ សកម្មភាពរបស់ភាគីថៃយ៉ាងដូចនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាចាត់ទុកថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងថាភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀងដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ឡើយ។
កម្ពុជាបានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើ ទាំងអស់ពីប្រទេសថៃ កាលពីថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៥ ដោយសារតែថៃមិនព្រមបើកព្រំដែនឲ្យដូចដើមវិញ។ ក្រសួងកសិកម្ម បានអះអាងថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយថា រាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀត។ តើកម្ពុជាអាចបង្កើនការដាំបន្លែ និងផ្លែឈើដោយរបៀបណា បន្ទាប់ពីបិទការនាំចូលផលិតផលទាំងនេះពីប្រទេសថៃ?
ឈឺខ្នង ឈឺចង្កេះ ក្លាយជាអាការៈរោគប្រចាំសតវត្សរ៍។ ការឈឺចង្កេះនេះ អាចព្យាបាល ដោយធ្វើលំហាត់ និងថ្នាំប្រឆាំងនឹងការរលាកអាចជួយបន្ធូរបន្ថយការឈឺចុកចាប់បាន ឬក្នុងករណីខ្លះ គ្រូពេទ្យត្រូវការប្រើវិធីព្យាបាលដោយវិធីវះកាត់។ ប៉ុន្តែជាកិច្ចការពារនិងដើម្បីកុំឱ្យបញ្ហាឈឺចង្កេះឈឺខ្នងក្លាយជាជំងឺរ៉ាំរ៉ៃនិងធ្ងន់ធ្ងរ មធ្យោបាយដ៏ប្រពៃគឺការធ្វើចលនា។ តើត្រូវធ្វើចលនាដូចម្តេចខ្លះ?
នៅព្រឹកថ្ងៃពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ ដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំគ្នាដើរហែក្បួនចំងាយជិត៣គីឡូម៉ែត នៅក្នុងរាជធានីភ្នំពេញ។ ក្បួនដង្ហែថ្មើរជើង ដែលមានការចូលរួមពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននេះ ធ្វើឡើងដើម្បីសម្តែងការគាំទ្រផ្នែកស្មារតី និងជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានជម្លោះ។
ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ជីកលេណដ្ឋាន បង្កើនការចល័តអាវុធគំាទ្រ និងសព្វាវុធគ្រប់ប្រភេទ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ សកម្មភាពរបស់ភាគីថៃយ៉ាងដូចនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាចាត់ទុកថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងថាភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀងដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ឡើយ។
លោកប្រធានាធិបតីចិន លោកស៊ី ជីនពីងបានទៅដល់ទីក្រុងអាស្តាណា រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាននៅថ្ងៃចន្ទ ទី១៦ មិថុនាដើម្បីចូលរួមកិច្ចប្រជុំកំពូល ចិន-អាស៊ីកណ្តាល លើកទីពីរ។ តាជំនួបកំពូលចិន-អាស៊ីកណ្តាល៖ លោកស៊ី ជីនពីងបង្ហាញឥទ្ធិពលជាមេថ្មីជំនួសរុស្ស៊ីមរយៈជំនួបកំពូលជាមួយថ្នាក់ដឹកនាំប្រទេសអតីតសហភាពសូវៀតទាំង៥ប្រទេសនៅតំបន់នេះ លោកប្រធានាធិបតីចិន កំពុងតែបង្ហាញអំពីភាពជាមេដឹកនាំដ៏ធំ ខណៈរុស្ស៊ីកំពុងអស់ឥទ្ធិពល ដោយសារតែរវល់ជាប់ដៃធ្វើសង្គ្រាមនៅអ៊ុយក្រែន។
សង្គ្រាមឆាបឆេះកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដោយកងទ័ពទាំងសងខាងបានបន្តបាញ់ប្លោងគ្រាប់មីស៊ីល និងដ្រូនទៅវិញទៅមកកាលពីយប់ថ្ងៃទី១៦ មិថុនា។ ក្រៅពីបានវាយប្រហារទៅលើស្ថានីយ៍ទូរទស្សន៍ជាតិអ៊ីរ៉ង់ អ៊ីស្រាអែលបានប្រកាសថាបានសម្លាប់អគ្គមេបញ្ជាការធំម្នាក់ទៀតរបស់អ៊ីរ៉ង់ ព្រមទាំងកម្ទេចទីតាំងស្តុកមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ជាច្រើនកន្លែង។ ចំណែកអ៊ីរ៉ង់វិញអះអាងថាបានបាញ់គ្រាប់មីស៊ីលសំដៅកម្ទេចទីតាំងយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល។ បណ្តាប្រទេសជាច្រើនបានចាប់ផ្តើមជម្លៀស រំដោះប្រជាជនរបស់គេចេញពីអ៊ីស្រាអែល និងអ៊ីរ៉ង់ ខណៈស្ថានការណ៍កាន់តែចលាចលខ្លាំង។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានកោះអញ្ជើញអង្គទូតបរទេសចំនួន២៧ ប្រចាំនៅកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ជំនួបរវាងប្រមុខការទូតកម្ពុជាជាមួយបណ្តាអង្គទូតប្រចាំនៅកម្ពុជាពេលនេះ ត្រូវអ្នកតាមដានសង្គម និងនយោបាយមើលឃើញថាជាពេលវេលាដ៏ល្អ ដែលកម្ពុជាត្រូវបញ្ជូនសារសំខាន់ៗទៅកាន់បរទេស និងសហគមអន្តរជាតិដោយផ្ទាល់ជុំវិញស្ថានភាពជាក់ស្តែងនៃជម្លោះព្រំដែនកម្ពុជា-ថៃ។
ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ បានជួបជាមួយបណ្តាអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងខ្លាំង។ នៅក្នុងជំនួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាទាំងនោះ លោក ប្រាក់ សុខុន បានលើកឡើងពីការវិវត្ត និងពន្យល់អំពីការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
នៅថ្ងៃអង្គារទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋាភិបាលកម្ពុជា បានសម្រេចជាផ្លូវការបិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ខណៈដែលយោធាថៃមិនព្រមបើកទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចដើមឡើងវិញ។ ការសម្រេចបិទនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលទុកពេលឲ្យយោធាថៃ២៤ម៉ោង ដើម្បីបើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចមុនថ្ងៃទី៧ខែ មិថុនា។តែយោធាថៃនៅតែបន្តកាត់បន្ថយម៉ោងចេញ-ចូលតាមព្រំដែន ជាឯកតោភាគី។
បើទោះជាស្ថានភាពនៅព្រំដែនកម្ពុជា និងថៃ ក្នុងខេត្តព្រះវិហារ មានសភាពធម្មតាតែពលរដ្ឋជាង១ពាន់គ្រួសារហើយដែលភាគច្រើនជាស្ត្រី និងកូនក្មេង បានចាកចេញពីផ្ទះ ទៅរកទីកន្លែងមានសុវត្ថិភាពក្នុងចំងាយជាង១០០គីឡូម៉ែត្រពីតំបន់ប្រឈមមុខគ្នាដោយអាវុធ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៧ ខែមិថុនា លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ ថ្លែងថា អាជ្ញាធរមិនបានជម្លៀសពលរដ្ឋទាំងនោះទេ តែដោយសារការភ័យខ្លាច ពលរដ្ឋបានភៀសខ្លួន ទៅកាន់មណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន នៅវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន។ លោកថា ចំនួនពលរដ្ឋភៀសខ្លួនដោយសារការភ័យខ្លាចអាចបន្តកើនឡើង៕
ប៉ុន្មានថ្ងៃមកនេះ គ្រប់ក្រសែភ្នែកកំពុងក្រឡេកទៅមើលសង្គ្រាមដែលកំពុងផ្ទុះឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ក៏ប៉ុន្តែ នៅតំបន់ហ្កាហ្សាឯណោះ គឺរយៈពេល២០ខែមកហើយដែលអ៊ីស្រាអែលបានបាញ់ប្លោងគ្រាប់សឹងមិនលោះថ្ងៃ ដើម្បីតាមកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះ បានវាយប្រហារសម្លាប់ប្រជាជនអ៊ីស្រាអែល ប្រមាណ១២០០នាក់ កាលពីថ្ងៃទី៧ តុលា ២០២៣។ តែសង្គ្រាមសងសឹកនៅហ្កាហ្សាដែលអ៊ីស្រាអែលកំពុងធ្វើបានផ្តាច់ជីវិតប្រជាជនប៉ាឡេស្ទីនប្រមាណ៥ម៉ឺននាក់។ ត្រូវបិទខ្ទប់ទាំងស្រុង ប្រជាជននៅហ្កាហ្សាកំពុងតែជួបទុក្ខលំបាកជាខ្លាំង ដោយសារតែគ្មានស្បៀងអាហារ ថ្នាំសង្កូវ និងជម្រកស្នាក់នៅ។
អ៊ីស្រាអែល និងអ៊ីរ៉ង់មិនបន្ថយដៃវាយប្រហារគ្នា នៅក្នុងសង្រ្គាមមីស៊ីល ដែលបានឈានចូលដល់ថ្ងៃទី៥ គិតត្រឹមថ្ងៃអង្គារទី ១៧មិថុនា។ នៅថ្ងៃចន្ទទី ១៦ កងទ័ពអ៊ីស្រាអែលបានប្រកាសថា បានបាញ់កម្ទេចជើងទ្រមីស៊ីលរបស់អ៊ីរ៉ង់ជាង ១២០ ដែលស្មើនឹង១ភាគ៣នៃជើងទ្រដែលរបបអ៊ីស្លាមអ៊ីរ៉ង់មានក្នុងដៃ។ នៅថ្ងៃចន្ទដដែល អ៊ីរ៉ង់បាញ់ស្រោចគ្រាប់មីស៊ីលជាង១០០ដើមសំដៅទឹកដីអ៊ីស្រាអែល ដោយសម្លាប់មនុស្ស២៤នាក់ និងរបួសជិត៤០០នាក់។ កងទ័ពអ៊ីស្រាអែលទទួលស្គាល់ថា ដំបូលដែក ឬប្រព័ន្ធការពារដែនអាកាសមិនអាចជួយការពារសុខសុវត្ថិភាពឲ្យប្រជាជនបាន១០០ភាគរយនោះទេ។
វិទ្យាស្ថានស៊ីព្រី (Sipri) ទើបបានចេញរបាយការណ៍ថ្មីមួយទៀតកាលពីថ្ងៃចន្ទទី១៦ មិថុនាដោយលើកឡើងថា ពិភពលោកយើងកំពុងតែប្រឈមខ្លាំងឡើងៗ នឹងការប្រណាំងប្រជែងគ្នាផ្នែកគ្រឿងសព្វាវុធនុយក្លេអ៊ែរ។ យោងតាមរបាយការណ៍នេះ សហរដ្ឋអាមេរិកក៏ដូចជារុស្ស៊ីដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតកំពុងតែធ្វើទំនើបកម្មផលិតក្បាលគ្រាប់នុយក្លេអ៊ែរថ្មីៗមកជំនួសគ្រាប់ចាស់ៗ។ ចំណែកចិនវិញ កំពុងតែប្រឹងប្រែងផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីតាមឲ្យទាន់អាមេរិក និងរុស្ស៊ី។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនហៅកាត់ RSF បានអំពាវនាវយ៉ាងទទូចឲ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើការបាញ់ប្រហារលើអ្នកកាសែតបរិស្ថានពីរនាក់ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៥។ តាមអង្គការការពារអ្នកសារព័ត៌មាន ការបាញ់ប្រហារទៅលើអ្នកកាសែតទាំងពីរនាក់នេះ បានបង្ហាញឲ្យឃើញបរិយាកាសហិង្សាលើអ្នកកាសែតដែលរាយការណ៍អំពីបញ្ហាបរិស្ថាននៅប្រទេសកម្ពុជា។
មេដឹកនាំរបស់ប្រទេសមហាអំណាចឧស្សាហកម្ម G7 បើកជំនួបកំពូលនៅថ្ងៃចន្ទ ទី១៦ មិថុនានេះនៅរមណីយដ្ឋានទេសចរណ៍ Kananakis ស្ថិតភាគខាងលិចប្រទេសកាណាដា។ ជាគោលការណ៍ ជំនួបកំពូលក្រុមប្រទេស G7 ត្រូវផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច ប៉ុន្តែសង្រ្គាមកាន់តែដាបខ្លាំងនៅអ៊ុយក្រែន និងការផ្ទុះសង្រ្គាមថ្មីៗនៅដើមបូព៌ា ដោយសារអ៊ីស្រាអែលបើកការវាយប្រហារទៅលើអ៊ីរ៉ង់បានធ្វើឲ្យថ្នាក់ដឹកនាំក្រុមប្រទេសមហាឧស្សាហកម្មចៀសមិនផុតពីការពិភាក្សាដោះស្រាយជាចំបងលើវិបត្តិភូមិសាស្រ្តនយោបាយដ៏ស្មុគស្មាញ។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវបន្ថែមទៀតទៅដល់សមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីពិនិត្យមើលលទ្ធភាពពន្យារពេលបង់ការប្រាក់មួយរយៈពេលដល់ពលករខ្មែរ ដែលត្រៀមត្រឡប់ពីប្រទេសថៃវិញ។ តាមលោក ហ៊ុន សែន ពលករខ្មែរដែលជាប់ជំពាក់បំណុលធនាគារនឹងទទួលបានការបន្ធូរបន្ថយការបង់សងប្រាក់កម្ចីរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគេ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃ ចន្ទ ទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ បានគំរាមបិទខ្ទប់ការនាំចូលបន្លែផ្លែឈើពីថៃទាំងអស់ បើសិនយោធាថៃ មិនព្រមបើកច្រកព្រំដែនជាមួយកម្ពុជាឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា។ ប្រមុខគណបក្សកាន់អំណាចរូបនេះ ក៏បានអំពាវនាវឲ្យពលករខ្មែរវិលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីបញ្ចៀសការមាក់ងាយពីភាគីថៃ។
ដោយអះអាងជាឯកតោភាគីថា អ៊ីរ៉ង់មានសមត្ថភាពជិតអាចផលិតអាវុធនុយក្លេអ៊ែរដែលគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ៊ីស្រាអែល ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាឲ្យបើកការវាយប្រហារទៅលើអ៊ីរ៉ង់ ដោយសំដៅលើទីតាំងកម្មវិធីនុយក្លេអ៊ែរ និងមូលដ្ឋានយោធាសំខាន់ៗរបស់អ៊ីរ៉ង់។ ទោះអ៊ីរ៉ង់បាញ់ស្រោចមីស៊ីលវាយបកសងសឹកមកវិញ ក៏នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូនៅតែពើងទ្រូង និងសន្យាកាលពីថ្ងៃអាទិត្យទី ១៥មិថុនាថា នឹងដាក់ទោសធ្ងន់ធ្ងរលើអ៊ីរ៉ង់ បើសិនមីស៊ីលរបស់អ៊ីរ៉ង់សម្លាប់ជីវិតប្រជាជនស៊ីវិលអ៊ីស្រាអែល។ ហេតុអ្វីអ៊ីស្រាអែលសម្រេចចិត្តចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នៅពេលនេះ?
ដោយអះអាងជាឯកតោភាគីថា អ៊ីរ៉ង់មានសមត្ថភាពជិតអាចផលិតអាវុធនុយក្លេអ៊ែរដែលគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ៊ីស្រាអែល ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាឲ្យបើកការវាយប្រហារទៅលើអ៊ីរ៉ង់ ដោយសំដៅលើទីតាំងកម្មវិធីនុយក្លេអ៊ែរ និងមូលដ្ឋានយោធាសំខាន់ៗរបស់អ៊ីរ៉ង់។ ទោះអ៊ីរ៉ង់បាញ់ស្រោចមីស៊ីលវាយបកសងសឹកមកវិញ ក៏នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូនៅតែពើងទ្រូង និងសន្យាកាលពីថ្ងៃអាទិត្យទី ១៥មិថុនាថា នឹងដាក់ទោសធ្ងន់ធ្ងរលើអ៊ីរ៉ង់ បើសិនមីស៊ីលរបស់អ៊ីរ៉ង់សម្លាប់ជីវិតប្រជាជនស៊ីវិលអ៊ីស្រាអែល។ ហេតុអ្វីអ៊ីស្រាអែលសម្រេចចិត្តចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នៅពេលនេះ?
ក្នុង១សប្តាហ៍កន្លងទៅនេះ អ៊ុយក្រែន និង រុស្ស៊ី បានដោះដូរអ្នកទោស និងសាកសពទាហាន ចំនួន ៤ ដង។ ភាគីអ៊ុយក្រែន បានទទួលខ្មោចទាហាន ក្នុងម្តងៗ ជាង១ ២០០ នាក់ ហើយជាសរុប ជិត ៥ ពាន់សាកសព។ ចំណែក រុស្ស៊ី គ្មានបង្ហាញតួលេខទេ ព្រោះម៉ូស្គូចាត់ទុកជាការសម្ងាត់ជាតិ។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសដំណើរការកម្មវិធីសិក្សាស្រាវជ្រាវថ្មីសំខាន់ៗចំនួនពីរ គឺកម្មវិធីស្រាវជ្រាវVIRAGE អំពីជំងឺឆ្កែឆ្កួតនៅកម្ពុជា និងកម្មវិធីRACSMEI ដើម្បីវាយតម្លៃពីហានិភ័យនៃជំងឺឆ្លងដែលអាចរីករាលដាលដ៏គ្រោះថ្នាក់ចំនួនជិត៦០ប្រភេទ។ កម្មវិធីនៃការសិក្សាស្រាវជ្រាវខាងលើនេះនឹងមានការចួលរួមសហការរួមគ្នាពីក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងអប់រំ ព្រមទាំងអាជ្ញាធរខេត្តក្រុងទាំង២៥ និងដៃគូស្រាវជ្រាវជាតិនិងអន្តរជាតិ ក្នុងគោលបំណងបង្កើតយុទ្ធសាស្ត្រការពារនិងប្រយុទ្ធប្រឆាំងនៃជំងឺឆ្លងនៅកម្ពុជា ក្នុងបរិបទនៃសុខភាពតែមួយ។
ក្នុង១សប្តាហ៍កន្លងទៅនេះ អ៊ុយក្រែន និង រុស្ស៊ី បានដោះដូរអ្នកទោស និងសាកសពទាហាន ចំនួន ៤ ដង។ ភាគីអ៊ុយក្រែន បានទទួលខ្មោចទាហាន ក្នុងម្តងៗ ជាង១ ២០០ នាក់ ហើយជាសរុប ជិត ៥ ពាន់សាកសព។ ចំណែក រុស្ស៊ី គ្មានបង្ហាញតួលេខទេ ព្រោះម៉ូស្គូចាត់ទុកជាការសម្ងាត់ជាតិ។
ថ្ងៃទី១៥មិថុនាឆ្នាំ២០២៥នេះ ជាខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិICJ នៅទីក្រុងឡាអេ បានចេញសាលដីកាឲ្យកម្ពុជាឈ្នះក្តីលើប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ការឈានទៅប្រកាសសាលដីការបស់តុលាការទីក្រុងឡាអេ កាលពីឆ្នាំ១៩៦២ គឺយោងទៅលើពាក្យបណ្តឹងរបស់ភាគីកម្ពុជា តាមរយៈព្រះបរមរតនកោដ្ឋ សម្តេចនរោត្តម សីហនុ កាលពីថ្ងៃទី៦តុលាឆ្នាំ១៩៥៩។ បណ្តឹងរបស់កម្ពុជានាគ្រានោះ គឺដោយសារការឈ្លានពានរបស់ភាគីថៃ ដែលបានបញ្ជូនកងទ័ពមកកាន់កាប់ប្រាសាទព្រះវិហារ កាលពីឆ្នាំ១៩៥៤។
នៅថ្ងៃទី១៥ ខែមិថុនានេះ រដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីឱ្យជួយកាត់ក្តីវិវាទព្រំដែនគោកចំនួន៤តំបន់ជាមួយប្រទេសថៃ។ ការដាក់ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការICJនាពេលនេះ គឺចំខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិមួយនេះ សម្រេចឱ្យកម្ពុជាក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
តាំងពីថ្ងៃសៅរ៍ ប៉ូលិសអាមេរិកតាមប្រមាញ់ចាប់ខ្មាន់កាំភ្លើងម្នាក់ដែលបានបន្លំខ្លួនជាប៉ូលិស ចូលទៅបាញ់សម្លាប់សមាជិកសភាអាមេរិកពីររូបមកពីបក្សប្រជាធិបតេយ្យ នៅក្នុងរដ្ឋមីនីសូតា។ នៅក្រោយឃាតកម្មសម្លាប់សមាជិកសភានៅរដ្ឋមីនីសូតា ប៉ូលិសបានអំពាវនាវគេលុបចោលគម្រោងធ្វើបាតុកម្មប្រឆាំងរដ្ឋបាលលោកដូណាល់ ត្រាំ ព្រោះថា ខ្មាន់កាំភ្លើងដែលកំពុងរត់គេចខ្លួន កំពុងមានគោលដៅវាយប្រហារលើអ្នកនយោបាយនៅក្នុងក្បួនបាតុកម្ម។
រដ្ឋសភាវៀតណាម បានអនុម័តច្បាប់ស្តីពីកាពត្វកិច្ចបង់ពន្ធចំពោះក្រុមហ៊ុននិងអ្នកប្រើប្រាស់។ ក្នុងនោះ រដ្ឋសង្គមនិយមវៀតណាម បានសម្រេចដំឡើងពន្ធដ៏ច្រើនសម្បើម រហូតដល់៩០% ចំពោះស្រា ស្រាបៀរ និងភេសជ្ជៈដែលមានផ្ទុកសារជាតិស្រវឹង។ រដ្ឋាភិបាលទីក្រុងហាណូយ បានពន្យល់ថា វិធានការដំឡើងពន្ធនេះ ដើម្បីគិតគូរដល់សុខុមាភាពប្រជាជន និងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ។
កាលពី២ឆ្នាំមុន ពោលគឺកាលពីខែឧសភា ឆ្នាំ ២០២៣ រដ្ឋាភិបាលកូឡុំប៊ីបានស្ទុះស្ទារស្វែងរកកុមារកូឡុំប៊ី៤នាក់ដែលបាត់ខ្លួននៅក្នុងព្រៃអាម៉ាហ្សូន នៅក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះ។ គួរជម្រាបជូនដែរថា ទិន្នន័យ ព័ត៌មានពីផ្កាយរណបរបស់ទីភ្នាក់ងារESA ដែលបានចូលរួមចំណែកជួយឲ្យអាជ្ញាធរកូឡុំប៊ីអាចរកឃើញកុមារទាំង៤នាក់នៅក្នុងព្រៃអាម៉ាហ្សូន។ នៅក្នុងឱកាសខួប៥០ឆ្នាំនៃការបង្កើតទីភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ថា ESA ការិយាល័យនិពន្ធគ្រប់ភាសារបស់វិទ្យុបារាំងអន្តរជាតិដែលជាដៃគូ បានរៀបចំបទយកការណ៍ ការវិភាគ និងបទសម្ភាសន៍ជាច្រើនទាក់ទងនឹងការងារ សមិទ្ធិផលរបស់ESA។ នៅក្នុងបទយកការណ៍ ឈាង បុប្ផាបានទៅជួបសម្ភាសន៍ ប្រធានRescue Internationaleដែលមានទីស្នាក់ការនៅ ទីក្រុងឡាអេ ប្រទេសហូឡង់។ Rescue Internationale បានប្រើទិន្នន័យរបស់ESA សម្រាប់ជួយស្វែងរកកុមារកូឡុំប៊ី។