Cambodia

អ្វីទៅជា​រចនាសម្ព័ន្ធ និង​តួនាទីរបស់កង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់?

ជា​ប្រទេស​តូច និង​មាន​ចំនួន​យោធា​តិច​ជាង​អ៊ីរ៉ង់ អ៊ីស្រាអែល​បានអះអាង​ថា ការវាយប្រហារ​អ៊ី

តៃវ៉ាន់សាកល្បងនាវាមុជទឹក « Made in Taiwan » ជាលើកដំបូង

នៅថ្ងៃពុធ ទី១៨ មិថុនា អាជ្ញាធរតៃវ៉ាន់បានប្រកាសអំពីការសាកល្បងនាវាមុជទឹក ១ គ្រឿងដែលជាសមិទ្ធ

តៃវ៉ាន់សាកល្បងនាវាមុជទឹក « Made in Taiwan » ជាលើកដំបូង

នៅថ្ងៃពុធ ទី១៨ មិថុនា អាជ្ញាធរតៃវ៉ាន់បានប្រកាសអំពីការសាកល្បងនាវាមុជទឹក ១ គ្រឿងដែលជាសមិទ្ធផលស្នាដៃផលិតក្នុងស្រុករបស់ខ្លួន និងដែលត្រូវសាកល្បងបណ្តែតខ្លួនលើសមុទ្រតៃវ៉ាន់ជាលើកដំបូង។ ការបង្ហាញនាវាមុជទឹក « Made in Taiwan » ដែលមានគោលដៅបម្រើឲ្យវិស័យកងទ័ពពេលនេះ គឺជាការបង្ហាញសាច់ដុំយោធាដាក់ចិនដីគោក និងដើម្បីបង្ការទប់នឹងការវាយប្រហារពីក្រុងប៉េកាំងជាយថាហេតុ។

អាយ៉ាតូឡា អាលី ខាម៉េណី ប្រកាសថា អ៊ីរ៉ង់នឹងមិនលុតជង្គង់ចុះចាញ់ជាដាច់ខាត

សង្គ្រាម​បាន​ផ្ទុះ​ឡើង​៦ថ្ងៃហើយ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់​។ អ៊ីស្រាអែលបាន​អះអាងថាចង់កម្ទ

អាយ៉ាតូឡា អាលី ខាម៉េណី ប្រកាសថា អ៊ីរ៉ង់នឹងមិនលុតជង្គង់ចុះចាញ់ជាដាច់ខាត

សង្គ្រាម​បាន​ផ្ទុះ​ឡើង​៦ថ្ងៃហើយ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់​។ អ៊ីស្រាអែលបាន​អះអាងថាចង់កម្ទេច​ប្រព័ន្ធនុយក្លេអ៊ែរ​អ៊ីរ៉ង់ មុននឹងអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ មកកម្ទេចអ៊ីស្រាអែល​។ តែជាមួយគ្នានេះ លោកនេតាន់យ៉ាហ៊ូ បានលើកឡើងថា បើសម្លាប់​មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាម៉េណី បាន នោះជម្លោះនេះនឹងចប់​។ លោកដូណាល់ ត្រាំ បាន​ប្រាប់ទៅអ៊ីរ៉ង់ថា ត្រូវតែលុតជង្គង់ព្រមចុះចាញ់ និងបានអះអាងថាអាមេរិកចង់​សម្លាប់អាយ៉ាតូឡាអ៊ីរ៉ង់ ពេលណាក៏បានដែរ ព្រោះងាយ​ស្រួលណាស់​។ បន្ទាប់ពី​រងសំដីគំរាមទាំងអស់នេះ អាយ៉ាតូឡា អាលី ខាម៉េណី អគ្គមគ្គុទ្ទេសក៍​ដឹកនាំកំពូលនៃ​​​របបអ៊ីរ៉ង់ បានចេញថ្លែងសារកាលពីរសៀលថ្ងៃទី​១៨​មិថុនា ដោយ​អះអាងថា “អ៊ីរ៉ង់គ្មានថ្ងៃចុះញ៉មជាដាច់ខាត”​។​

ម៉ូស្គូថា កូរ៉េខាងជើង នឹងបញ្ជូនយោធិនខ្លួនរាប់ពាន់នាក់ ទៅជួយកសាងខេត្ត Koursk ឡើងវិញ

ថ្ងៃអង្គារទី ១៧ ខែ មិថុនា ម៉ូស្គូបានប្រកាសថា ក្រុងព្យុងយ៉ាងនឹងបញ្ជូនទាហានវិស្វកម្មកូរ៉េខា

ម៉ូស្គូថា កូរ៉េខាងជើង នឹងបញ្ជូនយោធិនខ្លួនរាប់ពាន់នាក់ ទៅជួយកសាងខេត្ត Koursk ឡើងវិញ

ថ្ងៃអង្គារទី ១៧ ខែ មិថុនា ម៉ូស្គូបានប្រកាសថា ក្រុងព្យុងយ៉ាងនឹងបញ្ជូនទាហានវិស្វកម្មកូរ៉េខាងជើង ចំនួន ១.០០០ នាក់ និង កម្មករបម្រើកងទ័ព ចំនួន ៥.០០០ នាក់ ផ្សេងទៀត ទៅជួយកសាងឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត Koursk របស់រុស្ស៊ី។ គួរបញ្ជាក់ថា មួយផ្នែកនៃ ខេត្ត Koursk បានរងការបំផ្លិចបំផ្លាញ  ក្រោមការកាន់កាប់នៃកងទ័ពអ៊ុយក្រែន ពី ខែសីហា ឆ្នាំ ២០២៤ រហូតដល់ខែ មេសា ឆ្នាំ ២០២៥។ 

ឥណ្ឌានិងកាណាដាគ្រោងបើកស្ថានទូតឡើងវិញ ក្រោយមើលមុខគ្នាមិនចំរយៈពេល ២ ឆ្នាំ

កិច្ចប្រជុំ ហ្សេ៧ ឆ្នាំ២០២៥ នៅប្រទេសកាណាដា បានបិទបញ្ចប់ក្នុងថ្ងៃអង្គារ ទី១៧ មិថុនា ដោយបានផ្

ឥណ្ឌានិងកាណាដាគ្រោងបើកស្ថានទូតឡើងវិញ ក្រោយមើលមុខគ្នាមិនចំរយៈពេល ២ ឆ្នាំ

កិច្ចប្រជុំ ហ្សេ៧ ឆ្នាំ២០២៥ នៅប្រទេសកាណាដា បានបិទបញ្ចប់ក្នុងថ្ងៃអង្គារ ទី១៧ មិថុនា ដោយបានផ្តល់តម្លៃតិចតួចចំពោះសំណុំរឿងសង្គ្រាមអ៊ុយក្រែន។ នេះក៏ដោយសារតែបរិយាកាសទូទៅត្រូវគ្រប់គ្នាបែរចក្ខុទៅចាប់អារម្មណ៍លើស្ថានការណ៍ជម្លោះដ៏ក្តៅគគុករវាង អ៊ីស្រាអែល និងអ៊ីរ៉ង​។ ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានតម្រូវឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាកចេញពីកិច្ចប្រជុំហ្សេ៧ មុនកាលកំណត់ ហើយសូម្បីតែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក៏គ្មានឱកាសបានជួបលោក ត្រាំ ទេ។ តែទោះជាយ៉ាងនេះក្តី កិច្ចប្រជុំហ្សេ៧ បានអនុញ្ញាតឲ្យម្ចាស់ផ្ទះ កាណាដា និងឥណ្ឌា ឈានទៅបើកទំព័រប្រវត្តិសាស្ត្រទំនាក់ទំនងជាថ្មី ក្រោយពីប្រទេសទាំងពីរបានបិទស្ថានទូតទៅវិញទៅមក អស់រយៈពេល ២ ឆ្នាំ។ ​

អ៊ីរ៉ង់ និងអ៊ីស្រាអែលបន្តផ្លោងគ្រាប់ ខណៈលោកដូណាល់ ត្រាំប្រាប់ឲ្យអ៊ីរ៉ង់លុតជង្គង់ចុះចាញ់

សង្គ្រាមបាញ់ផ្លោងគ្រាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី៦ហើយ។ យប់ថ្ងៃអង្គារឈា

អ៊ីរ៉ង់ និងអ៊ីស្រាអែលបន្តផ្លោងគ្រាប់ ខណៈលោកដូណាល់ ត្រាំប្រាប់ឲ្យអ៊ីរ៉ង់លុតជង្គង់ចុះចាញ់

សង្គ្រាមបាញ់ផ្លោងគ្រាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី៦ហើយ។ យប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ ទី១៨ មិថុនា កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់សំដៅកម្ទេចទីតាំងផលិតបំពង់ចម្រើនធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកទៅលើអ៊ីស្រាអែល។ ចំណែក​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​បាន​ប្រាប់​ឲ្យ​អ៊ីរ៉ង់​លុតជង្គង់​ព្រមចុះចាញ់ និង​បានអះអាងទៀតថា អាមេរិក​ចង់​សម្លាប់​អាយ៉ាតូលា អាលី ខាម៉េណី ប្រមុខដឹកនាំសាសនាអ៊ីស្លាម​អ៊ីរ៉ង់​នៅ​ពេលណា​ក៏​បាន។

ក្រសួងការពារជាតិ៖ សកម្មភាពរបស់យោធាថៃជាការគំរាមកំហែងសន្តិភាព និងសន្តិសុខប្រទេសទាំងពីរ

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើន​សកម្មភាព​បង្ហោះ​ដ្រូ​ន ជីក​លេណដ្ឋាន ប

ក្រសួងការពារជាតិ៖ សកម្មភាពរបស់យោធាថៃជាការគំរាមកំហែងសន្តិភាព និងសន្តិសុខប្រទេសទាំងពីរ

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើន​សកម្មភាព​បង្ហោះ​ដ្រូ​ន ជីក​លេណដ្ឋាន បង្កើនការចល័តអាវុធគំាទ្រ និងសព្វាវុធគ្រប់ប្រភេទ ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​ចំនួន​ទាហាន​នៅ​តាម​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ។ សកម្មភាពរបស់ភាគីថៃយ៉ាងដូចនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាចាត់ទុកថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងថាភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀងដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ឡើយ។

តើកម្ពុជាអាចបង្កើនការដាំបន្លែ និងផ្លែឈើ របៀបណា បន្ទាប់ពីបិទការនាំចូលផលិតផលទាំងនេះពីថៃ?

កម្ពុជា​បាន​សម្រេច​បិទ​ការ​នាំ​ចូល​បន្លែ​ និង​ផ្លែ​ឈើ ​ទាំង​អស់​ពី​ប្រទេស​ថៃ ​កាល​ពី​ថ្ង

តើកម្ពុជាអាចបង្កើនការដាំបន្លែ និងផ្លែឈើ របៀបណា បន្ទាប់ពីបិទការនាំចូលផលិតផលទាំងនេះពីថៃ?

កម្ពុជា​បាន​សម្រេច​បិទ​ការ​នាំ​ចូល​បន្លែ​ និង​ផ្លែ​ឈើ ​ទាំង​អស់​ពី​ប្រទេស​ថៃ ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ ឆ្នាំ​២០២៥​ ដោយ​សារ​តែ​ថៃ​មិន​ព្រម​បើក​ព្រំ​ដែន​ឲ្យ​ដូច​ដើម​វិញ​។​ ក្រសួង​កសិកម្ម បាន​អះអាង​ថា កម្ពុជា​មាន​សមត្ថ​ភាព​ផលិត​គ្រប់​គ្រាន់​ដើម្បី​ធានា​ដល់​តម្រូវ​ការ​សន្តិសុខ​ស្បៀង ​ហើយ​ថា​ រាល់​ការ​នាំ​ចូល​បន្លែ ​ផ្លែ​ឈើ ​និង​ធាតុ​ចូល​កសិកម្ម​នានា ​សុទ្ធ​តែ​អាច​ជំនួស​បាន​ទាំង​ស្រុង​ ដោយ​ផលិត​កម្ម​ក្នុង​ស្រុក និង​ប្រភព​នាំ​ចូល​ដទៃ​ទៀត​។ ​តើ​កម្ពុជា​អាច​បង្កើន​ការ​ដាំ​បន្លែ និង​ផ្លែឈើ​ដោយ​របៀប​ណា ​បន្ទាប់​ពី​បិទ​ការ​នាំ​ចូល​ផលិត​ផល​ទាំង​នេះ​ពី​ប្រទេស​ថៃ​?

ធ្វើ​​​ចលនា ​ជួយ​បំបាត់​បញ្ហា​​ឈឺ​ចង្កេះ​ ឈឺខ្នង

ឈឺ​ខ្នង​ ឈឺ​ចង្កេះ​ ក្លាយ​ជា​អាការៈ​រោគ​ប្រចាំ​សតវត្សរ៍។  ការ​ឈឺ​ចង្កេះនេះ អាច​​​ព្យាបាល ដ

ធ្វើ​​​ចលនា ​ជួយ​បំបាត់​បញ្ហា​​ឈឺ​ចង្កេះ​ ឈឺខ្នង

ឈឺ​ខ្នង​ ឈឺ​ចង្កេះ​ ក្លាយ​ជា​អាការៈ​រោគ​ប្រចាំ​សតវត្សរ៍។  ការ​ឈឺ​ចង្កេះនេះ អាច​​​ព្យាបាល ដោយ​ធ្វើ​លំហាត់​ និង​ថ្នាំប្រឆាំង​នឹង​ការ​រលាក​អាច​ជួយ​បន្ធូរ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​បាន ឬ​​ក្នុង​ករណី​ខ្លះ​ ​គ្រូពេទ្យ​ត្រូវការ​ប្រើ​វិធីព្យាបាល​ដោយ​វិធី​​វះកាត់។ ប៉ុន្តែជា​កិច្ចការ​ពារ​និង​ដើម្បី​កុំ​ឱ្យ​បញ្ហា​ឈឺ​ចង្កេះ​ឈឺ​ខ្នង​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​និងធ្ងន់ធ្ងរ មធ្យោបាយ​ដ៏​ប្រពៃ​គឺ​ការ​ធ្វើ​ចលនា។ តើ​ត្រូវ​ធ្វើ​ចលនា​ដូចម្តេច​ខ្លះ?

ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ដើរហែក្បួនដើម្បីលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិ

នៅព្រឹកថ្ងៃពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ ដឹកនាំដោយលោក ហ៊ុន ម៉ានី ឧ

ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ដើរហែក្បួនដើម្បីលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិ

នៅព្រឹកថ្ងៃពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ ដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំគ្នាដើរហែក្បួនចំងាយជិត៣គីឡូម៉ែត នៅក្នុងរាជធានីភ្នំពេញ។ ក្បួនដង្ហែថ្មើរជើង ដែលមានការចូលរួមពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននេះ ធ្វើឡើងដើម្បីសម្តែងការគាំទ្រផ្នែកស្មារតី និងជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានជម្លោះ។

ក្រសួងការពារជាតិ៖ សកម្មភាពរបស់យោធាថៃជាការគម្រាមកំហែងសន្តិភាព និងសន្តិសុខប្រទេសទាំងពីរ

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើន​សកម្មភាព​បង្ហោះ​ដ្រូ​ន ជីក​លេណដ្ឋាន ប

ក្រសួងការពារជាតិ៖ សកម្មភាពរបស់យោធាថៃជាការគម្រាមកំហែងសន្តិភាព និងសន្តិសុខប្រទេសទាំងពីរ

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើន​សកម្មភាព​បង្ហោះ​ដ្រូ​ន ជីក​លេណដ្ឋាន បង្កើនការចល័តអាវុធគំាទ្រ និងសព្វាវុធគ្រប់ប្រភេទ ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​ចំនួន​ទាហាន​នៅ​តាម​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ។ សកម្មភាពរបស់ភាគីថៃយ៉ាងដូចនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាចាត់ទុកថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងថាភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀងដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ឡើយ។

ជំនួបកំពូលចិន-អាស៊ីកណ្តាល៖ លោកស៊ី ជីនពីងបង្ហាញឥទ្ធិពលជាមេថ្មីជំនួសរុស្ស៊ី

លោក​ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានទៅដល់​ទីក្រុងអាស្តាណា រដ្ឋធានី​នៃ​ប្រទេស​កាហ្សាក់ស្ថ

ជំនួបកំពូលចិន-អាស៊ីកណ្តាល៖ លោកស៊ី ជីនពីងបង្ហាញឥទ្ធិពលជាមេថ្មីជំនួសរុស្ស៊ី

លោក​ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានទៅដល់​ទីក្រុងអាស្តាណា រដ្ឋធានី​នៃ​ប្រទេស​កាហ្សាក់ស្ថាន​នៅ​ថ្ងៃចន្ទ ទី១៦ មិថុនា​ដើម្បីចូលរួមកិច្ចប្រជុំកំពូល ចិន-អាស៊ីកណ្តាល លើកទីពីរ។ តាជំនួបកំពូលចិន-អាស៊ីកណ្តាល៖ លោកស៊ី ជីនពីងបង្ហាញឥទ្ធិពលជាមេថ្មីជំនួសរុស្ស៊ីមរយៈជំនួបកំពូលជាមួយថ្នាក់ដឹកនាំប្រទេសអតីតសហភាពសូវៀតទាំង៥ប្រទេសនៅតំបន់នេះ លោកប្រធានាធិបតីចិន កំពុងតែបង្ហាញអំពីភាពជាមេដឹកនាំដ៏ធំ ខណៈរុស្ស៊ីកំពុងអស់ឥទ្ធិពល ដោយសារតែរវល់ជាប់ដៃធ្វើសង្គ្រាមនៅអ៊ុយក្រែន។

សង្គ្រាមបាញ់ផ្លោង​គ្រាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បន្តកាន់តែខ្លាំង នៅថ្ងៃទី​៥

សង្គ្រាមឆាបឆេះកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដោយកងទ័ពទាំងសងខាងបានបន្តបាញ់ប្លោង

សង្គ្រាមបាញ់ផ្លោង​គ្រាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បន្តកាន់តែខ្លាំង នៅថ្ងៃទី​៥

សង្គ្រាមឆាបឆេះកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដោយកងទ័ពទាំងសងខាងបានបន្តបាញ់ប្លោងគ្រាប់មីស៊ីល និងដ្រូនទៅវិញទៅមកកាលពីយប់ថ្ងៃទី១៦ មិថុនា។ ក្រៅពីបានវាយប្រហារទៅលើស្ថានីយ៍ទូរទស្សន៍ជាតិអ៊ីរ៉ង់ អ៊ីស្រាអែលបានប្រកាសថាបានសម្លាប់អគ្គមេបញ្ជាការធំម្នាក់ទៀតរបស់អ៊ីរ៉ង់ ព្រមទាំងកម្ទេចទីតាំងស្តុកមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ជាច្រើនកន្លែង។ ចំណែកអ៊ីរ៉ង់វិញអះអាងថាបានបាញ់គ្រាប់មីស៊ីលសំដៅកម្ទេចទីតាំងយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល។ បណ្តាប្រទេសជាច្រើនបានចាប់ផ្តើមជម្លៀស រំដោះប្រជាជនរបស់គេចេញពីអ៊ីស្រាអែល និងអ៊ីរ៉ង់ ខណៈស្ថានការណ៍កាន់តែចលាចលខ្លាំង។

តើយុទ្ធសាស្ត្រការទូតរបស់កម្ពុជាមានប្រសិទ្ធភាពកំរិតណានៅក្នុងជម្លោះព្រំដែនជាមួយថៃ?

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានកោះអញ

តើយុទ្ធសាស្ត្រការទូតរបស់កម្ពុជាមានប្រសិទ្ធភាពកំរិតណានៅក្នុងជម្លោះព្រំដែនជាមួយថៃ?

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានកោះអញ្ជើញអង្គទូតបរទេសចំនួន២៧ ប្រចាំនៅកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ជំនួបរវាងប្រមុខការទូតកម្ពុជាជាមួយបណ្តាអង្គទូតប្រចាំនៅកម្ពុជាពេលនេះ ត្រូវអ្នកតាមដានសង្គម និងនយោបាយមើលឃើញថាជាពេលវេលាដ៏ល្អ ដែលកម្ពុជាត្រូវបញ្ជូនសារសំខាន់ៗទៅកាន់បរទេស និងសហគមអន្តរជាតិដោយផ្ទាល់ជុំវិញស្ថានភាពជាក់ស្តែងនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ

ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ បានជួបជាមួយបណ្តាអង្គទ

ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ

ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ បានជួបជាមួយបណ្តាអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងខ្លាំង។ នៅក្នុងជំនួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាទាំងនោះ លោក ប្រាក់ សុខុន បានលើកឡើងពីការវិវត្ត និងពន្យល់អំពីការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

កម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើពីថៃ ខណៈថៃមិនបើកព្រំដែនឲ្យដូចដើម

នៅថ្ងៃអង្គារទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋាភិបាល​កម្ពុជា បានសម្រេចជាផ្លូវការបិទខ្ទប់ការនាំ

កម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើពីថៃ ខណៈថៃមិនបើកព្រំដែនឲ្យដូចដើម

នៅថ្ងៃអង្គារទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋាភិបាល​កម្ពុជា បានសម្រេចជាផ្លូវការបិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ខណៈដែល​យោធាថៃ​មិនព្រមបើក​ទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចដើមឡើងវិញ។ ការសម្រេចបិទនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលទុកពេលឲ្យយោធាថៃ២៤ម៉ោង ដើម្បីបើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចមុនថ្ងៃទី៧ខែ មិថុនា។តែយោធាថៃនៅតែបន្តកាត់បន្ថយម៉ោងចេញ-ចូលតាមព្រំដែន ជាឯកតោភាគី។

លោក គឹម ចាន់បញ្ញា៖ពលរដ្ឋជាង១ពាន់គ្រួសារបានចេញពីផ្ទះដោយខ្លួនឯងទៅរកកន្លែងសុវត្ថិភាព

បើ​ទោះ​ជា​ស្ថាន​ភាព​នៅ​ព្រំ​ដែន​កម្ពុជា​ និង​ថៃ ​ក្នុង​ខេត្ត​ព្រះវិហារ​ មាន​សភាព​ធម្មតា​

លោក គឹម ចាន់បញ្ញា៖ពលរដ្ឋជាង១ពាន់គ្រួសារបានចេញពីផ្ទះដោយខ្លួនឯងទៅរកកន្លែងសុវត្ថិភាព

បើ​ទោះ​ជា​ស្ថាន​ភាព​នៅ​ព្រំ​ដែន​កម្ពុជា​ និង​ថៃ ​ក្នុង​ខេត្ត​ព្រះវិហារ​ មាន​សភាព​ធម្មតា​តែ​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ហើយ​ដែលភាគ​ច្រើន​ជា​ស្ត្រី​ និង​កូន​ក្មេង ​បាន​ចាក​ចេញ​ពី​ផ្ទះ​ ​ទៅ​រក​ទី​កន្លែង​មាន​សុវត្ថិភាព​ក្នុង​ចំងាយ​ជាង​១០០​គីឡូ​ម៉ែត្រ​ពី​តំបន់​ប្រឈម​មុខគ្នា​​ដោយ​អាវុធ​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ​លោក គឹម​ ចាន់បញ្ញា អភិបាលរង​ខេត្ត​ព្រះ​វិហារ ​​ថ្លែង​ថា អាជ្ញាធរ​មិន​បាន​ជម្លៀស​ពលរដ្ឋ​ទាំង​នោះ​ទេ ​តែ​ដោយ​សារ​ការ​ភ័យ​ខ្លាច​ ពលរដ្ឋ​បាន​ភៀស​ខ្លួន ​ទៅ​កាន់​មណ្ឌល​សុវត្ថិភាព​បណ្ដោះ​អាសន្ន​ នៅ​វត្ត​ពោធិ៍​៥០០០​ដើម ​ក្នុង​ស្រុក​គូលែន​។ លោក​ថា ​ចំនួន​ពល​រដ្ឋ​ភៀស​ខ្លួន​ដោយ​សារ​ការ​ភ័យ​ខ្លាច​អាច​បន្ត​កើន​ឡើង​៕

តំបន់ហ្កាហ្សាខ្ទេចខ្ទីទាំងស្រុង ក្រោមការទម្លាក់គ្រាប់គ្មានលោះថ្ងៃពីអ៊ីស្រាអែល​រយៈពេល២០ខែ

ប៉ុន្មានថ្ងៃមកនេះ គ្រប់ក្រសែភ្នែកកំពុងក្រឡេកទៅមើលសង្គ្រាមដែលកំពុងផ្ទុះឡើងរវាងអ៊ីរ៉ង់ និ

តំបន់ហ្កាហ្សាខ្ទេចខ្ទីទាំងស្រុង ក្រោមការទម្លាក់គ្រាប់គ្មានលោះថ្ងៃពីអ៊ីស្រាអែល​រយៈពេល២០ខែ

ប៉ុន្មានថ្ងៃមកនេះ គ្រប់ក្រសែភ្នែកកំពុងក្រឡេកទៅមើលសង្គ្រាមដែលកំពុងផ្ទុះឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ក៏ប៉ុន្តែ នៅតំបន់ហ្កាហ្សាឯណោះ គឺរយៈពេល២០ខែមកហើយដែលអ៊ីស្រាអែលបានបាញ់ប្លោងគ្រាប់សឹងមិនលោះថ្ងៃ ដើម្បីតាមកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះ បានវាយប្រហារសម្លាប់ប្រជាជនអ៊ីស្រាអែល ប្រមាណ១២០០នាក់ កាលពីថ្ងៃទី៧ តុលា ២០២៣។ តែសង្គ្រាមសងសឹកនៅហ្កាហ្សាដែលអ៊ីស្រាអែលកំពុងធ្វើបានផ្តាច់ជីវិតប្រជាជនប៉ាឡេស្ទីនប្រមាណ៥ម៉ឺននាក់។ ត្រូវបិទខ្ទប់ទាំងស្រុង ប្រជាជននៅហ្កាហ្សាកំពុងតែជួបទុក្ខលំបាកជាខ្លាំង ដោយសារតែគ្មានស្បៀងអាហារ ថ្នាំសង្កូវ និងជម្រកស្នាក់នៅ។

អ៊ីស្រាអែលប្រើគ្រប់ប្រព័ន្ធ​ការពារដែនអាកាស ដើម្បី​ទប់ស្កាត់​គ្រាប់មីស៊ីល​បាលីស្ទិករបស់អ៊ីរ៉ង់

អ៊ីស្រាអែល និងអ៊ីរ៉ង់​មិន​បន្ថយ​ដៃវាយប្រហារ​គ្នា នៅក្នុង​សង្រ្គាមមីស៊ីល ដែលបានឈាន​ចូលដល់

អ៊ីស្រាអែលប្រើគ្រប់ប្រព័ន្ធ​ការពារដែនអាកាស ដើម្បី​ទប់ស្កាត់​គ្រាប់មីស៊ីល​បាលីស្ទិករបស់អ៊ីរ៉ង់

អ៊ីស្រាអែល និងអ៊ីរ៉ង់​មិន​បន្ថយ​ដៃវាយប្រហារ​គ្នា នៅក្នុង​សង្រ្គាមមីស៊ីល ដែលបានឈាន​ចូលដល់ថ្ងៃទី​៥ គិត​ត្រឹម​ថ្ងៃអង្គារ​ទី ១៧​មិថុនា។ នៅ​ថ្ងៃចន្ទទី ១៦ កងទ័ពអ៊ីស្រាអែល​បាន​ប្រកាស​ថា បាន​បាញ់កម្ទេច​ជើងទ្រមីស៊ីល​របស់​អ៊ីរ៉ង់ជាង ១២០ ដែលស្មើនឹង​១ភាគ៣​នៃ​ជើងទ្រដែល​របបអ៊ីស្លាមអ៊ីរ៉ង់​មាន​ក្នុងដៃ។ នៅថ្ងៃចន្ទដដែល អ៊ីរ៉ង់​បាញ់ស្រោចគ្រាប់មីស៊ីល​​ជាង​១០០​ដើមសំដៅ​ទឹកដីអ៊ីស្រាអែល ដោយ​​សម្លាប់​មនុស្ស​២៤នាក់ និង​របួស​ជិត​៤០០នាក់។ កងទ័ពអ៊ីស្រាអែល​ទទួលស្គាល់ថា ដំបូលដែក ឬប្រព័ន្ធការពារ​ដែនអាកាស​​មិនអាច​ជួយ​ការពារ​សុខសុវត្ថិភាពឲ្យ​​ប្រជាជនបាន​១០០ភាគរយនោះទេ។

វិទ្យាស្ថាន Sipri៖ ពិភពលោកកំពុងតែប្រឈមនឹងការប្រណាំងប្រជែងនូវសព្វាវុធនុយក្លេអ៊ែរ

វិទ្យាស្ថានស៊ីព្រី (Sipri) ទើបបានចេញរបាយការណ៍ថ្មីមួយទៀតកាលពីថ្ងៃចន្ទទី១៦ មិថុនាដោយលើកឡើងថា ពិ

វិទ្យាស្ថាន Sipri៖ ពិភពលោកកំពុងតែប្រឈមនឹងការប្រណាំងប្រជែងនូវសព្វាវុធនុយក្លេអ៊ែរ

វិទ្យាស្ថានស៊ីព្រី (Sipri) ទើបបានចេញរបាយការណ៍ថ្មីមួយទៀតកាលពីថ្ងៃចន្ទទី១៦ មិថុនាដោយលើកឡើងថា ពិភពលោកយើងកំពុងតែប្រឈមខ្លាំងឡើងៗ នឹងការប្រណាំងប្រជែងគ្នាផ្នែកគ្រឿងសព្វាវុធនុយក្លេអ៊ែរ។ យោងតាមរបាយការណ៍នេះ សហរដ្ឋអាមេរិកក៏ដូចជារុស្ស៊ីដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតកំពុងតែធ្វើទំនើបកម្មផលិតក្បាលគ្រាប់នុយក្លេអ៊ែរថ្មីៗមកជំនួសគ្រាប់ចាស់ៗ។ ចំណែកចិនវិញ កំពុងតែប្រឹងប្រែងផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីតាមឲ្យទាន់អាមេរិក និងរុស្ស៊ី។

អង្គការRSFស្នើឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីបាញ់ប្រហារអ្នកកាសែតពីរនាក់

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនហៅកាត់ RSF បានអំពាវនាវយ៉ាងទទូចឲ្យអាជ្ញាធរកម្ពុជា បើកការស៊

អង្គការRSFស្នើឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីបាញ់ប្រហារអ្នកកាសែតពីរនាក់

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនហៅកាត់ RSF បានអំពាវនាវយ៉ាងទទូចឲ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើការបាញ់ប្រហារលើអ្នកកាសែតបរិស្ថានពីរនាក់ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៥។ តាមអង្គការការពារអ្នកសារព័ត៌មាន ការបាញ់ប្រហារទៅលើអ្នកកាសែតទាំងពីរនាក់នេះ បានបង្ហាញឲ្យឃើញបរិយាកាសហិង្សាលើអ្នកកាសែតដែលរាយការណ៍អំពីបញ្ហាបរិស្ថាននៅប្រទេសកម្ពុជា។

ជំនួបកំពូលក្រុមប្រទេស​ហ្សេ៧ គ្របដណ្តប់ដោយ​ជម្លោះបង្ហូរឈាមគ្នា​រវាង​អ៊ីស្រាអែល និងអ៊ីរ៉ង់

មេដឹកនាំរបស់ប្រទេសមហាអំណាចឧស្សាហកម្ម G7 បើកជំនួបកំពូលនៅថ្ងៃចន្ទ ទី១៦ មិថុនានេះនៅរមណីយដ្ឋាន

ជំនួបកំពូលក្រុមប្រទេស​ហ្សេ៧ គ្របដណ្តប់ដោយ​ជម្លោះបង្ហូរឈាមគ្នា​រវាង​អ៊ីស្រាអែល និងអ៊ីរ៉ង់

មេដឹកនាំរបស់ប្រទេសមហាអំណាចឧស្សាហកម្ម G7 បើកជំនួបកំពូលនៅថ្ងៃចន្ទ ទី១៦ មិថុនានេះនៅរមណីយដ្ឋានទេសចរណ៍ Kananakis ស្ថិតភាគខាងលិចប្រទេសកាណាដា។ ជាគោលការណ៍ ជំនួបកំពូលក្រុមប្រទេស G7 ត្រូវផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច ប៉ុន្តែសង្រ្គាមកាន់តែដាបខ្លាំងនៅអ៊ុយក្រែន និងការផ្ទុះសង្រ្គាមថ្មីៗនៅដើមបូព៌ា ដោយសារអ៊ីស្រាអែលបើកការវាយប្រហារទៅលើអ៊ីរ៉ង់បានធ្វើឲ្យថ្នាក់ដឹកនាំក្រុមប្រទេសមហាឧស្សាហកម្មចៀសមិនផុតពីការពិភាក្សាដោះស្រាយជាចំបងលើវិបត្តិភូមិសាស្រ្តនយោបាយដ៏ស្មុគស្មាញ។

លោក ហ៊ុន សែន អំពាវនាវឲ្យពលករត្រឡប់មកស្រុកវិញ ដោយធានាជួយសម្របសម្រួលបញ្ហាហិរញ្ញវត្ថុ

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវបន្ថែមទ

លោក ហ៊ុន សែន អំពាវនាវឲ្យពលករត្រឡប់មកស្រុកវិញ ដោយធានាជួយសម្របសម្រួលបញ្ហាហិរញ្ញវត្ថុ

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវបន្ថែមទៀតទៅដល់សមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីពិនិត្យមើលលទ្ធភាពពន្យារពេលបង់ការប្រាក់មួយរយៈពេលដល់ពលករខ្មែរ ដែលត្រៀមត្រឡប់ពីប្រទេសថៃវិញ។ តាមលោក ហ៊ុន សែន ពលករខ្មែរដែលជាប់ជំពាក់បំណុលធនាគារនឹងទទួលបានការបន្ធូរបន្ថយការបង់សងប្រាក់កម្ចីរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគេ។

លោក ហ៊ុន សែន ព្រមានបិទការនាំចូលបន្លែផ្លើឈើពីថៃ បើកងទ័ពថៃមិនបើកព្រំដែនដូចដើមវិញ

ប្រធានព្រឹទ្ធសភា លោក ហ៊ុន​ សែន នៅថ្ងៃ ចន្ទ ទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ បានគំរាមបិទខ្ទប់ការនាំចូ

លោក ហ៊ុន សែន ព្រមានបិទការនាំចូលបន្លែផ្លើឈើពីថៃ បើកងទ័ពថៃមិនបើកព្រំដែនដូចដើមវិញ

ប្រធានព្រឹទ្ធសភា លោក ហ៊ុន​ សែន នៅថ្ងៃ ចន្ទ ទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ បានគំរាមបិទខ្ទប់ការនាំចូលបន្លែផ្លែឈើពីថៃទាំងអស់ បើសិនយោធាថៃ មិនព្រមបើកច្រកព្រំដែនជាមួយកម្ពុជាឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា។ ប្រមុខគណបក្សកាន់អំណាចរូបនេះ ក៏បានអំពាវនាវឲ្យពលករខ្មែរវិលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីបញ្ចៀសការមាក់ងាយពីភាគីថៃ។

អ្វីទៅជា​គោលដៅ​របស់អ៊ីស្រាអែល នៅក្នុង​សង្រ្គាមវាយប្រហារលើអ៊ីរ៉ង់​ពេលនេះ?

ដោយអះអាងជាឯកតោភាគីថា អ៊ីរ៉ង់មានសមត្ថភាពជិតអាច​ផលិត​អាវុធ​នុយក្លេអ៊ែរដែលគ្រោះថ្នាក់​ដល់​

អ្វីទៅជា​គោលដៅ​របស់អ៊ីស្រាអែល នៅក្នុង​សង្រ្គាមវាយប្រហារលើអ៊ីរ៉ង់​ពេលនេះ?

ដោយអះអាងជាឯកតោភាគីថា អ៊ីរ៉ង់មានសមត្ថភាពជិតអាច​ផលិត​អាវុធ​នុយក្លេអ៊ែរដែលគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ៊ីស្រាអែល ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​បើកការវាយប្រហារទៅលើ​អ៊ីរ៉ង់ ដោយសំដៅ​លើ​ទីតាំង​កម្មវិធីនុយក្លេអ៊ែរ និងមូលដ្ឋានយោធាសំខាន់ៗ​របស់​អ៊ីរ៉ង់។ ទោះអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​វាយបកសងសឹកមកវិញ ក៏នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូនៅតែពើងទ្រូង និង​សន្យា​កាលពីថ្ងៃអាទិត្យទី ១៥​មិថុនាថា នឹង​ដាក់​ទោស​ធ្ងន់ធ្ងរលើអ៊ីរ៉ង់ បើសិន​មីស៊ីលរបស់អ៊ីរ៉ង់​សម្លាប់ជីវិត​ប្រជាជនស៊ីវិល​អ៊ីស្រាអែល។ ហេតុអ្វី​អ៊ីស្រាអែល​សម្រេច​ចិត្ត​ចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់​នៅពេល​​នេះ?

ធ្វើសង្រ្គាម​ដើម្បីឈានទៅផ្លាស់ប្តូររបបដឹកនាំអ៊ីរ៉ង់ជា​គោលដៅរបស់​អ៊ីស្រាអែល?

អ៊ុយក្រែន​និងរុស្ស៊ី ដោះដូរ​​ឈ្លើយ​សឹក​​និងសព​ទាហាន ៤លើក​ ក្នុង​​១សប្តាហ៍

ក្នុង​១សប្តាហ៍កន្លងទៅ​​នេះ អ៊ុយក្រែន និង រុស្ស៊ី បា​នដោះ​ដូរ​អ្នក​ទោស និង​សាកសព​ទាហាន ចំនួ

អ៊ុយក្រែន​និងរុស្ស៊ី ដោះដូរ​​ឈ្លើយ​សឹក​​និងសព​ទាហាន ៤លើក​ ក្នុង​​១សប្តាហ៍

ក្នុង​១សប្តាហ៍កន្លងទៅ​​នេះ អ៊ុយក្រែន និង រុស្ស៊ី បា​នដោះ​ដូរ​អ្នក​ទោស និង​សាកសព​ទាហាន ចំនួន ៤ ដង​។ ភាគី​អ៊ុយក្រែន បាន​ទទួល​ខ្មោចទាហាន ក្នុងម្តងៗ ជាង​១ ២០០ នាក់​ ហើយ​ជាសរុប ជិត​ ៥ ពាន់​សាកសព។ ចំណែក រុស្ស៊ី គ្មាន​បង្ហាញ​តួលេខទេ ព្រោះ​ម៉ូស្គូ​ចាត់ទុក​ជា​ការ​សម្ងាត់​ជាតិ​។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាប្រកាសដំណើរការកម្មវិធីស្រាវជ្រាវ​និងវាយតម្លៃ​ជំងឺឆ្លងជិត៦០ប្រភេទ

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសដំណើរការកម្មវិធីសិក្សាស្រាវជ្រាវថ្មីសំខាន់ៗចំនួនពីរ

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាប្រកាសដំណើរការកម្មវិធីស្រាវជ្រាវ​និងវាយតម្លៃ​ជំងឺឆ្លងជិត៦០ប្រភេទ

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសដំណើរការកម្មវិធីសិក្សាស្រាវជ្រាវថ្មីសំខាន់ៗចំនួនពីរ គឺកម្មវិធីស្រាវជ្រាវVIRAGE អំពីជំងឺឆ្កែឆ្កួតនៅកម្ពុជា និងកម្មវិធីRACSMEI ដើម្បីវាយតម្លៃពីហានិភ័យនៃជំងឺឆ្លងដែលអាចរីករាលដាលដ៏គ្រោះថ្នាក់ចំនួនជិត៦០ប្រភេទ។ កម្មវិធីនៃការសិក្សាស្រាវជ្រាវខាងលើនេះនឹងមានការចួលរួមសហការរួមគ្នាពីក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងអប់រំ ព្រមទាំងអាជ្ញាធរខេត្តក្រុងទាំង២៥ និងដៃគូស្រាវជ្រាវជាតិនិងអន្តរជាតិ ក្នុងគោលបំណងបង្កើតយុទ្ធសាស្ត្រការពារនិងប្រយុទ្ធប្រឆាំងនៃជំងឺឆ្លងនៅកម្ពុជា ក្នុងបរិបទនៃសុខភាពតែមួយ។

អ៊ុយក្រែន​និងរុស្ស៊ី ដោះដូរ​អ្នក​ទោស​និង​សាកសព​ទាហាន ៤លើក​ ក្នុង​​១សប្តាហ៍

ក្នុង​១សប្តាហ៍កន្លងទៅ​​នេះ អ៊ុយក្រែន និង រុស្ស៊ី បា​នដោះ​ដូរ​អ្នក​ទោស និង​សាកសព​ទាហាន ចំនួ

អ៊ុយក្រែន​និងរុស្ស៊ី ដោះដូរ​អ្នក​ទោស​និង​សាកសព​ទាហាន ៤លើក​ ក្នុង​​១សប្តាហ៍

ក្នុង​១សប្តាហ៍កន្លងទៅ​​នេះ អ៊ុយក្រែន និង រុស្ស៊ី បា​នដោះ​ដូរ​អ្នក​ទោស និង​សាកសព​ទាហាន ចំនួន ៤ ដង​។ ភាគី​អ៊ុយក្រែន បាន​ទទួល​ខ្មោចទាហាន ក្នុងម្តងៗ ជាង​១ ២០០ នាក់​ ហើយ​ជាសរុប ជិត​ ៥ ពាន់​សាកសព។ ចំណែក រុស្ស៊ី គ្មាន​បង្ហាញ​តួលេខទេ ព្រោះ​ម៉ូស្គូ​ចាត់ទុក​ជា​ការ​សម្ងាត់​ជាតិ​។

១៥មិថុនា២០២៥៖ ការរំលឹកឡើងវិញពីសាលដីការបស់តុលាការ ICJ ដែលឲ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ

ថ្ងៃទី១៥មិថុនាឆ្នាំ២០២៥នេះ ជាខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិICJ នៅទីក្រុងឡាអេ បានចេ

១៥មិថុនា២០២៥៖ ការរំលឹកឡើងវិញពីសាលដីការបស់តុលាការ ICJ ដែលឲ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ

ថ្ងៃទី១៥មិថុនាឆ្នាំ២០២៥នេះ ជាខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិICJ នៅទីក្រុងឡាអេ បានចេញសាលដីកាឲ្យកម្ពុជាឈ្នះក្តីលើប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ការឈានទៅប្រកាសសាលដីការបស់តុលាការទីក្រុងឡាអេ កាលពីឆ្នាំ១៩៦២ គឺយោងទៅលើពាក្យបណ្តឹងរបស់ភាគីកម្ពុជា តាមរយៈព្រះបរមរតនកោដ្ឋ សម្តេចនរោត្តម សីហនុ កាលពីថ្ងៃទី៦តុលាឆ្នាំ១៩៥៩។ បណ្តឹងរបស់​កម្ពុជានាគ្រានោះ គឺដោយសារការឈ្លានពានរបស់ភាគីថៃ ដែលបានបញ្ជូនកងទ័ពមកកាន់កាប់ប្រាសាទព្រះវិហារ កាលពីឆ្នាំ១៩៥៤។

កម្ពុជាដាក់ពាក្យបណ្តឹងទៅICJ ចំខួប៦៣ឆ្នាំដែលកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ

នៅថ្ងៃទី១៥ ខែមិថុនានេះ រដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជា

កម្ពុជាដាក់ពាក្យបណ្តឹងទៅICJ ចំខួប៦៣ឆ្នាំដែលកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ

នៅថ្ងៃទី១៥ ខែមិថុនានេះ រដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បី​ឱ្យជួយកាត់ក្តីវិវាទព្រំដែនគោកចំនួន៤តំបន់ជាមួយប្រទេសថៃ។ ការដាក់ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការICJនាពេលនេះ គឺចំខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិមួយនេះ សម្រេចឱ្យកម្ពុជាក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ប៉ូលិសFBIតាមប្រមាញ់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់សមាជិកសភាអាមេរិក

តាំងពីថ្ងៃសៅរ៍ ប៉ូលិសអាមេរិកតាមប្រមាញ់ចាប់ខ្មាន់កាំភ្លើងម្នាក់ដែលបានបន្លំខ្លួនជាប៉ូលិស

ប៉ូលិសFBIតាមប្រមាញ់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់សមាជិកសភាអាមេរិក

តាំងពីថ្ងៃសៅរ៍ ប៉ូលិសអាមេរិកតាមប្រមាញ់ចាប់ខ្មាន់កាំភ្លើងម្នាក់ដែលបានបន្លំខ្លួនជាប៉ូលិស ចូលទៅបាញ់សម្លាប់សមាជិកសភាអាមេរិកពីររូបមកពីបក្សប្រជាធិបតេយ្យ នៅក្នុងរដ្ឋមីនីសូតា។ នៅក្រោយឃាតកម្មសម្លាប់សមាជិកសភានៅរដ្ឋមីនីសូតា ប៉ូលិសបានអំពាវនាវគេលុបចោលគម្រោងធ្វើបាតុកម្មប្រឆាំងរដ្ឋបាលលោកដូណាល់ ត្រាំ ព្រោះថា ខ្មាន់កាំភ្លើងដែលកំពុងរត់គេចខ្លួន កំពុងមានគោលដៅវាយប្រហារលើអ្នកនយោបាយនៅក្នុងក្បួនបាតុកម្ម។

វៀតណាមដំឡើងពន្ធស្រានិង​គ្រឿងស្រវឹង​ដល់៩០%នៅឆ្នាំ២០៣១

រដ្ឋសភាវៀតណាម បានអនុម័តច្បាប់ស្តីពីកាពត្វកិច្ចបង់ពន្ធចំពោះក្រុមហ៊ុននិងអ្នកប្រើប្រាស់។ ក

វៀតណាមដំឡើងពន្ធស្រានិង​គ្រឿងស្រវឹង​ដល់៩០%នៅឆ្នាំ២០៣១

រដ្ឋសភាវៀតណាម បានអនុម័តច្បាប់ស្តីពីកាពត្វកិច្ចបង់ពន្ធចំពោះក្រុមហ៊ុននិងអ្នកប្រើប្រាស់។ ក្នុងនោះ រដ្ឋសង្គមនិយមវៀតណាម បានសម្រេចដំឡើងពន្ធដ៏ច្រើនសម្បើម រហូតដល់៩០% ចំពោះស្រា ស្រាបៀរ និងភេសជ្ជៈដែលមានផ្ទុកសារជាតិស្រវឹង។ រដ្ឋាភិបាលទីក្រុងហាណូយ បាន​ពន្យល់ថា វិធានការដំឡើងពន្ធ​នេះ ដើម្បីគិតគូរដល់សុខុមាភាពប្រជាជន និងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ។

គ្រោះថ្នាក់យន្តហោះ៖ ផ្កាយរណបរបស់ESAជួយឲ្យគេសង្រ្គោះកុមារ៤នាក់វង្វេង៤០ថ្ងៃក្នុងព្រៃអាម៉ាហ្សូន

កាលពី​២ឆ្នាំមុន ពោល​គឺកាលពី​ខែ​ឧសភា ឆ្នាំ ២០២៣ រដ្ឋាភិបាល​កូឡុំប៊ី​បាន​ស្ទុះស្ទារស្វែងរក​

គ្រោះថ្នាក់យន្តហោះ៖ ផ្កាយរណបរបស់ESAជួយឲ្យគេសង្រ្គោះកុមារ៤នាក់វង្វេង៤០ថ្ងៃក្នុងព្រៃអាម៉ាហ្សូន

កាលពី​២ឆ្នាំមុន ពោល​គឺកាលពី​ខែ​ឧសភា ឆ្នាំ ២០២៣ រដ្ឋាភិបាល​កូឡុំប៊ី​បាន​ស្ទុះស្ទារស្វែងរក​កុមារ​កូឡុំប៊ី​៤នាក់ដែលបាត់ខ្លួន​នៅក្នុងព្រៃអាម៉ាហ្សូន នៅក្រោយ​គ្រោះថ្នាក់ធ្លាក់យន្តហោះ។ ​ គួរជម្រាបជូនដែរថា ​ទិន្នន័យ ព័ត៌មាន​ពីផ្កាយរណប​របស់​ទីភ្នាក់ងារ​ESA ដែលបានចូលរួមចំណែក​ជួយ​ឲ្យ​អាជ្ញាធរ​កូឡុំប៊ី​អាច​រកឃើញ​កុមារ​ទាំង​៤នាក់​នៅក្នុង​ព្រៃ​អាម៉ាហ្សូន។ នៅក្នុង​ឱកាស​ខួប​៥០ឆ្នាំនៃ​ការប​​​​​ង្កើតទីភ្នាក់ងារ​អវកាស​អឺរ៉ុប ហៅកាត់ថា ESA ការិយាល័យនិពន្ធគ្រប់ភាសារបស់​វិទ្យុបារាំង​អន្តរជាតិ​ដែលជា​ដៃគូ​ បានរៀបចំ​បទយកការណ៍ ការវិភាគ និង​បទសម្ភាសន៍​ជាច្រើនទាក់ទង​នឹង​ការងារ​ សមិទ្ធិផល​​របស់​ESA។ នៅក្នុង​បទយកការណ៍ ឈាង បុប្ផា​បានទៅជួបសម្ភាសន៍ ប្រធាន​Rescue Internationale​ដែល​មានទីស្នាក់ការ​នៅ ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ Rescue Internationale បាន​ប្រើ​ទិន្នន័យ​របស់​ESA សម្រាប់ជួយស្វែងរក​កុមារកូឡុំប៊ី។

Get more results via ClueGoal