អាយ៉ាតូឡា អាលី ខាម៉េណី ប្រកាសថា អ៊ីរ៉ង់នឹងមិនលុតជង្គង់ចុះចាញ់ជាដាច់ខាត
newsare.net
សង្គ្រាមបានផ្ទុះឡើង៦ថ្ងៃហើយ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។ អ៊ីស្រាអែលបានអះអាងថាចង់កម្ទអាយ៉ាតូឡា អាលី ខាម៉េណី ប្រកាសថា អ៊ីរ៉ង់នឹងមិនលុតជង្គង់ចុះចាញ់ជាដាច់ខាត
សង្គ្រាមបានផ្ទុះឡើង៦ថ្ងៃហើយ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។ អ៊ីស្រាអែលបានអះអាងថាចង់កម្ទេចប្រព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ មុននឹងអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ មកកម្ទេចអ៊ីស្រាអែល។ តែជាមួយគ្នានេះ លោកនេតាន់យ៉ាហ៊ូ បានលើកឡើងថា បើសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាម៉េណី បាន នោះជម្លោះនេះនឹងចប់។ លោកដូណាល់ ត្រាំ បានប្រាប់ទៅអ៊ីរ៉ង់ថា ត្រូវតែលុតជង្គង់ព្រមចុះចាញ់ និងបានអះអាងថាអាមេរិកចង់សម្លាប់អាយ៉ាតូឡាអ៊ីរ៉ង់ ពេលណាក៏បានដែរ ព្រោះងាយស្រួលណាស់។ បន្ទាប់ពីរងសំដីគំរាមទាំងអស់នេះ អាយ៉ាតូឡា អាលី ខាម៉េណី អគ្គមគ្គុទ្ទេសក៍ដឹកនាំកំពូលនៃរបបអ៊ីរ៉ង់ បានចេញថ្លែងសារកាលពីរសៀលថ្ងៃទី១៨មិថុនា ដោយអះអាងថា “អ៊ីរ៉ង់គ្មានថ្ងៃចុះញ៉មជាដាច់ខាត”។ Read more