Cambodia



នាយករដ្ឋមន្ត្រីអាមេនីបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅតួកគី អតីតសត្រូវសួពូជ

នាយករដ្ឋមន្ត្រីអាមេនីបានអញ្ជើញទៅរដ្ឋធានីអ៊ីស្តង់ប៊ុល ប្រទេសតួកគីដើម្បីបំពេញទស្សនកិច្ចផ្

ជម្លោះខ្មែរ-ថៃ៖ កម្ពុជាគួរមានយុទ្ធសាស្ត្រយ៉ាងណាក្នុងករណីថៃមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ?

ក្រោយព្យុះភ្លៀងក្នុងចំណោមផ្ទៃក្នុងថៃ ដែលបណ្តាលមកពីការបែកធ្លាយសំឡេងសន្ទនារវាងនាយករដ្ឋមន្

ជម្លោះខ្មែរ-ថៃ៖ កម្ពុជាគួរមានយុទ្ធសាស្ត្រយ៉ាងណាក្នុងករណីថៃមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ?

ក្រោយព្យុះភ្លៀងក្នុងចំណោមផ្ទៃក្នុងថៃ ដែលបណ្តាលមកពីការបែកធ្លាយសំឡេងសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងអតីតនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ថៃហាក់បង្ហាញនូវរូបភាពស្ងប់ស្ងាត់បន្តិច។ ថៃតាមរយៈលោកស្រី ផែថងថាន បានអះអាងពីសាមគ្គីភាពផ្ទៃក្នុងនៃប្រជាជាតិខ្លួន  និងថា ថៃគ្មានពេលបង្កើតជម្លោះផ្ទៃក្នុងឡើយ។ ជាក់ស្តែងនៅថ្ងៃទី២០ ខែមិថុនានេះ នាយករដ្ឋមន្ត្រីថៃ និងមេទ័ពថៃបានធ្វើទស្សនកិច្ចរួមគ្នានៅតំបន់ព្រំដែនជាប់កម្ពុជា។ អ្នកតាមដានកិច្ចការអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា ក្នុងពេលដែលថៃកំពុងបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងបែបនេះ កម្ពុជាត្រូវត្រៀមយុទ្ធសាស្ត្រយ៉ាងសកម្មបំផុត ទាំងផ្នែកការទូត ផ្នែកច្បាប់ និងផ្នែកការពារជាតិ។

រុស្ស៊ី និង ចិន ថ្កោលទោសការវាយប្រហារអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ និង ជំរុញការចរចាតាមផ្លូវការទូត

លោកវ៉្លាឌីមៀរ ពូទីន និង លោក ស៊ី ជីនពីង បានថ្លែងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ លើការវាយប្រហារ របស់អ៊ី

រុស្ស៊ី និង ចិន ថ្កោលទោសការវាយប្រហារអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ និង ជំរុញការចរចាតាមផ្លូវការទូត

លោកវ៉្លាឌីមៀរ ពូទីន និង លោក ស៊ី ជីនពីង បានថ្លែងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ លើការវាយប្រហារ របស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ មេដឹកនាំទាំងពីរ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ ក៏បានអំពាវនាវឲ្យដោះស្រាយ ជម្លោះរវាងគូភាគីបដិបក្ខនេះ តាមផ្លូវនយោបាយ និងការទូត។ នេះបើតាមសេចក្តីប្រកាស នៅ ថ្ងៃព្រហស្បត៍ទី ១៩ មិថុនា ដោយវិមានក្រេមឡាំង ក្រោយកិច្ចសន្ទនាតាមទូរសព្ទ រវាង ប្រធានាធិបតីរុស្ស៊ី និង ប្រធានាធិបតីចិន ។

អ៊ីរ៉ង់និងប្រទេសអឺរ៉ុប៣ចរចារកដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់

ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ឈានចូលថ្ងៃទី៨ នៅថ្ងៃសុក្រ ទី២០ មិថុនា។ ក្នុងសង្រ

អ៊ីរ៉ង់និងប្រទេសអឺរ៉ុប៣ចរចារកដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់

ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ឈានចូលថ្ងៃទី៨ នៅថ្ងៃសុក្រ ទី២០ មិថុនា។ ក្នុងសង្រ្គាមបង្ហូរឈាមគ្នារវាងប្រទេសទាំងពីរនៅតំបន់មជ្ឈិមបូព៌ានេះ គេកំពុងទន្ទឹងរង់ចាំមើលថា តើសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តអ៊ីស្រាអែល នឹងលូកដៃចូលដោយផ្ទាល់ ឬក៏យ៉ាងណាទេ? តែប្រធានាធិបតី លោកដូណាល់ ត្រាំ បានប្រកាសទុកពេលវេលា ២ សប្តាហ៍ មុននឹងសម្រេចចិត្តថា តើត្រូវវាយប្រហារអ៊ីរ៉ង់ឬអត់? នៅថ្ងៃទី២០ មិថុនា អ៊ីរ៉ង់ និងក្រុមប្រទេសអឺរ៉ុបចំនួន ៣ គឺបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង ឆ្នាំ២០១៥ បើកកិច្ចប្រជុំក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ដើម្បីរកដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង។

ក្រុមគ្រួសារពលរដ្ឋខ្មែរដែលធ្វើការនៅថៃព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិ

ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើកា

ក្រុមគ្រួសារពលរដ្ឋខ្មែរដែលធ្វើការនៅថៃព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិ

ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ ក្រុមគ្រួសារពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅថៃ សម្ដែងការព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិរបស់ពួកគេ ខណៈក្រុមអ្នកជាតិនិយមថៃ បានបង្ហាញពីការប្រមាថ និងចង់ឲ្យមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ។ 

ប្រធានអាស៊ាន​បារម្ភ​ ចំពោះ​ការ​បែក​ធ្លាយសំឡេង​សន្ទនា​រវាងមេដឹកនាំកម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្ដែងការព្រួ

ប្រធានអាស៊ាន​បារម្ភ​ ចំពោះ​ការ​បែក​ធ្លាយសំឡេង​សន្ទនា​រវាងមេដឹកនាំកម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្ដែងការព្រួយបារម្ភអំពីការបែកធ្លាយសំឡេងនៃការសន្ទនាឯកជនតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី New Straits Times នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាយល់ថាសារសន្ទនាដែលបែកធ្លាយនោះ មិនមានអ្វីគួរឲ្យព្រួយបារម្ភដូចទង្វើរបស់ទាហានថៃនោះទេ។

មន្ត្រីរដ្ឋាភិបាលកម្ពុជាថា ថៃមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជារឿងឧក្រិដ្ឋកម្មអនឡាញ

មន្ត្រីរដ្ឋាភិបាលកម្ពុជាបានរិះគន់ទៅមន្ត្រីរដ្ឋាភិបាលថៃថា កំពុងព្យាយាមបង្កាច់បង្ខូចកេរ្ត

មន្ត្រីរដ្ឋាភិបាលកម្ពុជាថា ថៃមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជារឿងឧក្រិដ្ឋកម្មអនឡាញ

មន្ត្រីរដ្ឋាភិបាលកម្ពុជាបានរិះគន់ទៅមន្ត្រីរដ្ឋាភិបាលថៃថា កំពុងព្យាយាមបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ហើយបិទបាំងទង្វើអាក្រក់របស់ខ្លួន។ ការរិះគន់យ៉ាងដូច្នេះរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ បានចោទប្រកាន់មកលើកម្ពុជាថា ជាប្រទេសដែលអាចមានបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញធំជាងគេនៅលើពិភពលោក ហើយកំពុងមានការគាំទ្រពីអ្នកកាន់អំណាចក្នុងប្រទេស។ 

លោក ហ៊ុន សែន៖ មនោសញ្ចេតនា៣០ឆ្នាំជាមួយគ្រួសារថាក់ស៊ីនត្រូវបានបំផ្លាញ ដោយការបែកធ្លាយសំឡេងសន្ទនា

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ចំណងមិត្តភាពគ្រួសារលោក និងលោកថាក់ស៊ីន ស៊ីណ

លោក ហ៊ុន សែន៖ មនោសញ្ចេតនា៣០ឆ្នាំជាមួយគ្រួសារថាក់ស៊ីនត្រូវបានបំផ្លាញ ដោយការបែកធ្លាយសំឡេងសន្ទនា

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ចំណងមិត្តភាពគ្រួសារលោក និងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ រយៈពេលជាង៣០ឆ្នាំមកនេះត្រូវបានបំផ្លាញ ដោយសារតែការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ក្នុងន័យនេះ លោក ហ៊ុន សែន ហាក់បានបន្ទោសទៅលើមន្ត្រីខ្មែរណាម្នាក់ ដែលបានចែកចាយសារសន្ទនានេះ ព្រោះគេមានកំហឹងចំពោះការប្រមាថមកលើនាយករដ្ឋមន្ត្រីកម្ពុជា និងរូបលោកផ្ទាល់។

រ៉ុកកែតអវកាស Starship ផ្ទុះបរាជ័យ បង្កភ្លើងផ្សែងយ៉ាងសម្បើមនៅរដ្ឋតិចសាស់

ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានរ៉ុកកែតអវកាស Starship នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី១៩មិថុនា

រ៉ុកកែតអវកាស Starship ផ្ទុះបរាជ័យ បង្កភ្លើងផ្សែងយ៉ាងសម្បើមនៅរដ្ឋតិចសាស់

ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានរ៉ុកកែតអវកាស Starship នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី១៩មិថុនា តែបរាជ័យដោយផ្ទុះនិងបង្កជាភ្លើងផ្សែងយ៉ាងសន្ធោសន្ធៅក្នុងរដ្ឋតិចសាស់។ ក្នុងការបាញ់សាកល្បងរ៉ុកកែតអវកាសនេះ លោក អេឡុន ម៉ាស្ក៍ (Elon Musk) ម្ចាស់ក្រុមហ៊ុន SpaceX មានក្តីស្រមៃ និងមហិច្ឆតាចង់បញ្ចូនមនុស្សទៅភពព្រះអង្គារ។ ​

មេបក្សប្រឆាំងភូមា លោកស្រី អ៊ុង សានស៊ូជី រម្លឹកខួបកំណើត ៨០ឆ្នាំក្នុងពន្ធនាគារ

នៅក្នុងប្រទេសភូមា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សាន

មេបក្សប្រឆាំងភូមា លោកស្រី អ៊ុង សានស៊ូជី រម្លឹកខួបកំណើត ៨០ឆ្នាំក្នុងពន្ធនាគារ

នៅក្នុងប្រទេសភូមា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជី មានជន្មាយុ ៨០ ឆ្នាំនៅថ្ងៃព្រហស្បតិ៍ ទី១៩ មិថុនានេះ។ តែមេបក្សប្រឆាំងភូមាដ៏លេចធ្លោច្រើនទសវត្សរ៍ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ រម្លឹកខួបកំណើតរបស់ខ្លួន នៅក្នុងពន្ធនាគារនៃរបបសឹក។ ក្រោមការគំរាមរបស់រដ្ឋាភិបាលទីក្រុងណៃពិដោរ រាល់សកម្មភាព និងសារជូនពរលោកស្រី ស៊ូជី ត្រូវអ្នកគាំទ្រធ្វើឡើងជាសម្ងាត់ និងបិទបាំងបំផុត។

រដ្ឋាភិបាលចម្រុះរបស់ថៃ​ ដឹកនាំដោយ​លោកស្រីភែថងថាន កំពុងប្រឈម​នឹងការរង្គោះរង្គើ

រដ្ឋាភិបាលថៃ ដែលជារដ្ឋាភិបាលចម្រុះ បានបង្ហាញសញ្ញារង្គោះរង្គើកាន់តែខ្លាំងឡើង។ គណបក្ស​ភូមិ

រដ្ឋាភិបាលចម្រុះរបស់ថៃ​ ដឹកនាំដោយ​លោកស្រីភែថងថាន កំពុងប្រឈម​នឹងការរង្គោះរង្គើ

រដ្ឋាភិបាលថៃ ដែលជារដ្ឋាភិបាលចម្រុះ បានបង្ហាញសញ្ញារង្គោះរង្គើកាន់តែខ្លាំងឡើង។ គណបក្ស​ភូមិចៃថៃ បានសម្រេច​ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ បន្ទាប់ពីមាន​ការបែកធ្លាយ​សំឡេងឆ្លងឆ្លើយតាមទូរស័ព្ទ រវាងលោកស្រី ភែថងថាន និង​លោកហ៊ុន សែន​។ គណបក្ស​ភូមិចៃថៃ បានចោទថា​លោកស្រី​ភែថងថាន បាន​ឱន​លំទោន​ជ្រុល​ហួសហេតុ ចំពោះមុខភាគីកម្ពុជា មិនសក្តិសមជានាយករដ្ឋមន្ត្រី ដែល​​ការពារផលប្រយោជន៍ជាតិថៃសោះ​។

មេបក្សប្រឆាំងភូមា លោកស្រី អ៊ុង សានស៊ូជីរម្លឹកខួបកំណើត ៨០ឆ្នាំក្នុងពន្ធនាគារ

នៅក្នុងប្រទេសភូមា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សាន

មេបក្សប្រឆាំងភូមា លោកស្រី អ៊ុង សានស៊ូជីរម្លឹកខួបកំណើត ៨០ឆ្នាំក្នុងពន្ធនាគារ

នៅក្នុងប្រទេសភូមា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជី មានជន្មាយុ ៨០ ឆ្នាំនៅថ្ងៃព្រហស្បតិ៍ ទី១៩ មិថុនានេះ។ តែមេបក្សប្រឆាំងភូមាដ៏លេចធ្លោច្រើនទសវត្សរ៍ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ រម្លឹកខួបកំណើតរបស់ខ្លួន នៅក្នុងពន្ធនាគារនៃរបបសឹក។ ក្រោមការគំរាមរបស់រដ្ឋាភិបាលទីក្រុងណៃពិដោរ រាល់សកម្មភាព និងសារជូនពរលោកស្រី ស៊ូជី ត្រូវអ្នកគាំទ្រធ្វើឡើងជាសម្ងាត់ និងបិទបាំងបំផុត។

នាយករដ្ឋមន្ត្រីថៃចេញសុំទោសជាសាធារណៈក្រោយការបែកធ្លាយកិច្ចសន្ទនាជាមួយលោក ហ៊ុន សែន

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី

នាយករដ្ឋមន្ត្រីថៃចេញសុំទោសជាសាធារណៈក្រោយការបែកធ្លាយកិច្ចសន្ទនាជាមួយលោក ហ៊ុន សែន

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានចេញមុខសុំទោសជាសាធារណៈដល់ប្រជាជនថៃ ចំពោះកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានបែកធ្លាយ។ លើសពីការសុំទោស នាយករដ្ឋមន្ត្រីថៃអះអាងថា នេះមិនមែនជាពេលវេលាដែលថៃត្រូវឈ្លោះគ្នាផ្ទៃក្នុងឡើយ តែជាពេលរួបរួមសាមគ្គីគ្នា ដើម្បីអធិបតេយ្យភាពរបស់ខ្លួន។

AVI ៖ពលរដ្ឋ៩៤%គាំទ្រចំណាត់ការរដ្ឋាភិបាល តែ០,២%ជ្រើសរើសសង្គ្រាមក្នុងជម្លោះខ្មែរ-ថៃ

ប្រជាជនកម្ពុជា ៩៤% បានពេញចិត្តចំពោះចំណាត់ការទូទៅរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងដំណោះស្រាយជម

AVI ៖ពលរដ្ឋ៩៤%គាំទ្រចំណាត់ការរដ្ឋាភិបាល តែ០,២%ជ្រើសរើសសង្គ្រាមក្នុងជម្លោះខ្មែរ-ថៃ

ប្រជាជនកម្ពុជា ៩៤% បានពេញចិត្តចំពោះចំណាត់ការទូទៅរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ  ខណៈស្ទើរតែ១០០% បានគាំទ្រដំណោះស្រាយរដ្ឋាភិបាលក្នុងការរុញសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះគឺជាលទ្ធផលនៃការស្ទាបស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៥។

តៃវ៉ាន់សាកល្បងនាវាមុជទឹក « Made in Taiwan » ជាលើកដំបូង

នៅថ្ងៃពុធ ទី១៨ មិថុនា អាជ្ញាធរតៃវ៉ាន់បានប្រកាសអំពីការសាកល្បងនាវាមុជទឹក ១ គ្រឿងដែលជាសមិទ្ធ

តៃវ៉ាន់សាកល្បងនាវាមុជទឹក « Made in Taiwan » ជាលើកដំបូង

នៅថ្ងៃពុធ ទី១៨ មិថុនា អាជ្ញាធរតៃវ៉ាន់បានប្រកាសអំពីការសាកល្បងនាវាមុជទឹក ១ គ្រឿងដែលជាសមិទ្ធផលស្នាដៃផលិតក្នុងស្រុករបស់ខ្លួន និងដែលត្រូវសាកល្បងបណ្តែតខ្លួនលើសមុទ្រតៃវ៉ាន់ជាលើកដំបូង។ ការបង្ហាញនាវាមុជទឹក « Made in Taiwan » ដែលមានគោលដៅបម្រើឲ្យវិស័យកងទ័ពពេលនេះ គឺជាការបង្ហាញសាច់ដុំយោធាដាក់ចិនដីគោក និងដើម្បីបង្ការទប់នឹងការវាយប្រហារពីក្រុងប៉េកាំងជាយថាហេតុ។

អាយ៉ាតូឡា អាលី ខាម៉េណី ប្រកាសថា អ៊ីរ៉ង់នឹងមិនលុតជង្គង់ចុះចាញ់ជាដាច់ខាត

សង្គ្រាម​បាន​ផ្ទុះ​ឡើង​៦ថ្ងៃហើយ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់​។ អ៊ីស្រាអែលបាន​អះអាងថាចង់កម្ទ

អាយ៉ាតូឡា អាលី ខាម៉េណី ប្រកាសថា អ៊ីរ៉ង់នឹងមិនលុតជង្គង់ចុះចាញ់ជាដាច់ខាត

សង្គ្រាម​បាន​ផ្ទុះ​ឡើង​៦ថ្ងៃហើយ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់​។ អ៊ីស្រាអែលបាន​អះអាងថាចង់កម្ទេច​ប្រព័ន្ធនុយក្លេអ៊ែរ​អ៊ីរ៉ង់ មុននឹងអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ មកកម្ទេចអ៊ីស្រាអែល​។ តែជាមួយគ្នានេះ លោកនេតាន់យ៉ាហ៊ូ បានលើកឡើងថា បើសម្លាប់​មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាម៉េណី បាន នោះជម្លោះនេះនឹងចប់​។ លោកដូណាល់ ត្រាំ បាន​ប្រាប់ទៅអ៊ីរ៉ង់ថា ត្រូវតែលុតជង្គង់ព្រមចុះចាញ់ និងបានអះអាងថាអាមេរិកចង់​សម្លាប់អាយ៉ាតូឡាអ៊ីរ៉ង់ ពេលណាក៏បានដែរ ព្រោះងាយ​ស្រួលណាស់​។ បន្ទាប់ពី​រងសំដីគំរាមទាំងអស់នេះ អាយ៉ាតូឡា អាលី ខាម៉េណី អគ្គមគ្គុទ្ទេសក៍​ដឹកនាំកំពូលនៃ​​​របបអ៊ីរ៉ង់ បានចេញថ្លែងសារកាលពីរសៀលថ្ងៃទី​១៨​មិថុនា ដោយ​អះអាងថា “អ៊ីរ៉ង់គ្មានថ្ងៃចុះញ៉មជាដាច់ខាត”​។​

ម៉ូស្គូថា កូរ៉េខាងជើង នឹងបញ្ជូនយោធិនខ្លួនរាប់ពាន់នាក់ ទៅជួយកសាងខេត្ត Koursk ឡើងវិញ

ថ្ងៃអង្គារទី ១៧ ខែ មិថុនា ម៉ូស្គូបានប្រកាសថា ក្រុងព្យុងយ៉ាងនឹងបញ្ជូនទាហានវិស្វកម្មកូរ៉េខា

ម៉ូស្គូថា កូរ៉េខាងជើង នឹងបញ្ជូនយោធិនខ្លួនរាប់ពាន់នាក់ ទៅជួយកសាងខេត្ត Koursk ឡើងវិញ

ថ្ងៃអង្គារទី ១៧ ខែ មិថុនា ម៉ូស្គូបានប្រកាសថា ក្រុងព្យុងយ៉ាងនឹងបញ្ជូនទាហានវិស្វកម្មកូរ៉េខាងជើង ចំនួន ១.០០០ នាក់ និង កម្មករបម្រើកងទ័ព ចំនួន ៥.០០០ នាក់ ផ្សេងទៀត ទៅជួយកសាងឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត Koursk របស់រុស្ស៊ី។ គួរបញ្ជាក់ថា មួយផ្នែកនៃ ខេត្ត Koursk បានរងការបំផ្លិចបំផ្លាញ  ក្រោមការកាន់កាប់នៃកងទ័ពអ៊ុយក្រែន ពី ខែសីហា ឆ្នាំ ២០២៤ រហូតដល់ខែ មេសា ឆ្នាំ ២០២៥។ 

ឥណ្ឌានិងកាណាដាគ្រោងបើកស្ថានទូតឡើងវិញ ក្រោយមើលមុខគ្នាមិនចំរយៈពេល ២ ឆ្នាំ

កិច្ចប្រជុំ ហ្សេ៧ ឆ្នាំ២០២៥ នៅប្រទេសកាណាដា បានបិទបញ្ចប់ក្នុងថ្ងៃអង្គារ ទី១៧ មិថុនា ដោយបានផ្

ឥណ្ឌានិងកាណាដាគ្រោងបើកស្ថានទូតឡើងវិញ ក្រោយមើលមុខគ្នាមិនចំរយៈពេល ២ ឆ្នាំ

កិច្ចប្រជុំ ហ្សេ៧ ឆ្នាំ២០២៥ នៅប្រទេសកាណាដា បានបិទបញ្ចប់ក្នុងថ្ងៃអង្គារ ទី១៧ មិថុនា ដោយបានផ្តល់តម្លៃតិចតួចចំពោះសំណុំរឿងសង្គ្រាមអ៊ុយក្រែន។ នេះក៏ដោយសារតែបរិយាកាសទូទៅត្រូវគ្រប់គ្នាបែរចក្ខុទៅចាប់អារម្មណ៍លើស្ថានការណ៍ជម្លោះដ៏ក្តៅគគុករវាង អ៊ីស្រាអែល និងអ៊ីរ៉ង​។ ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានតម្រូវឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាកចេញពីកិច្ចប្រជុំហ្សេ៧ មុនកាលកំណត់ ហើយសូម្បីតែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក៏គ្មានឱកាសបានជួបលោក ត្រាំ ទេ។ តែទោះជាយ៉ាងនេះក្តី កិច្ចប្រជុំហ្សេ៧ បានអនុញ្ញាតឲ្យម្ចាស់ផ្ទះ កាណាដា និងឥណ្ឌា ឈានទៅបើកទំព័រប្រវត្តិសាស្ត្រទំនាក់ទំនងជាថ្មី ក្រោយពីប្រទេសទាំងពីរបានបិទស្ថានទូតទៅវិញទៅមក អស់រយៈពេល ២ ឆ្នាំ។ ​

អ្វីទៅជា​រចនាសម្ព័ន្ធ និង​តួនាទីរបស់កង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់?

ជា​ប្រទេស​តូច និង​មាន​ចំនួន​យោធា​តិច​ជាង​អ៊ីរ៉ង់ អ៊ីស្រាអែល​បានអះអាង​ថា ការវាយប្រហារ​អ៊ី

អ្វីទៅជា​រចនាសម្ព័ន្ធ និង​តួនាទីរបស់កង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់?

ជា​ប្រទេស​តូច និង​មាន​ចំនួន​យោធា​តិច​ជាង​អ៊ីរ៉ង់ អ៊ីស្រាអែល​បានអះអាង​ថា ការវាយប្រហារ​អ៊ីរ៉ង់​តាំងពីព្រឹកថ្ងៃសុក្រ ទី ១៣ មិថុនា​បាន​ផ្តាច់​សង្ខារ​ថ្នាក់ដឹកនាំកំពូលៗ​នៃ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ជាង២០នាក់។ កងឆ្មាំបដិវត្តន៍​ជា​កងកម្លាំងប្រដាប់អាវុធ​ដ៏​មាន​ឥទ្ធិពល អំណាច​ខ្លាំង និងស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ប្រមុខដឹកនាំ​សាសនា លោក​អាលី ខាមេណី។ នៅ​ពេល​ថ្នាក់ដឹកនាំកំពូលៗ​ដែល​មាន​តាំង​ពី​ប្រមុខ​កងទ័ព ប្រធានសេនាធិការដ្ឋាន ឬ​ប្រធាន​ក្រុមចារកិច្ច​ត្រូវ​បាន​អ៊ីស្រាអែល​បាញ់​សម្លាប់​ជាង​៥ថ្ងៃ​មក​នេះ តើ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​នឹង​មាន​ជោគវាសនា​យ៉ាងណា និង​ថា តើ​កងទ័ពឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​មាន​រចនាសម្ព័ន្ធ​យ៉ាង​ដូចម្តេចខ្លះ?

អ៊ីរ៉ង់ និងអ៊ីស្រាអែលបន្តផ្លោងគ្រាប់ ខណៈលោកដូណាល់ ត្រាំប្រាប់ឲ្យអ៊ីរ៉ង់លុតជង្គង់ចុះចាញ់

សង្គ្រាមបាញ់ផ្លោងគ្រាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី៦ហើយ។ យប់ថ្ងៃអង្គារឈា

អ៊ីរ៉ង់ និងអ៊ីស្រាអែលបន្តផ្លោងគ្រាប់ ខណៈលោកដូណាល់ ត្រាំប្រាប់ឲ្យអ៊ីរ៉ង់លុតជង្គង់ចុះចាញ់

សង្គ្រាមបាញ់ផ្លោងគ្រាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី៦ហើយ។ យប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ ទី១៨ មិថុនា កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់សំដៅកម្ទេចទីតាំងផលិតបំពង់ចម្រើនធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកទៅលើអ៊ីស្រាអែល។ ចំណែក​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​បាន​ប្រាប់​ឲ្យ​អ៊ីរ៉ង់​លុតជង្គង់​ព្រមចុះចាញ់ និង​បានអះអាងទៀតថា អាមេរិក​ចង់​សម្លាប់​អាយ៉ាតូលា អាលី ខាម៉េណី ប្រមុខដឹកនាំសាសនាអ៊ីស្លាម​អ៊ីរ៉ង់​នៅ​ពេលណា​ក៏​បាន។

ក្រសួងការពារជាតិ៖ សកម្មភាពរបស់យោធាថៃជាការគំរាមកំហែងសន្តិភាព និងសន្តិសុខប្រទេសទាំងពីរ

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើន​សកម្មភាព​បង្ហោះ​ដ្រូ​ន ជីក​លេណដ្ឋាន ប

ក្រសួងការពារជាតិ៖ សកម្មភាពរបស់យោធាថៃជាការគំរាមកំហែងសន្តិភាព និងសន្តិសុខប្រទេសទាំងពីរ

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើន​សកម្មភាព​បង្ហោះ​ដ្រូ​ន ជីក​លេណដ្ឋាន បង្កើនការចល័តអាវុធគំាទ្រ និងសព្វាវុធគ្រប់ប្រភេទ ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​ចំនួន​ទាហាន​នៅ​តាម​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ។ សកម្មភាពរបស់ភាគីថៃយ៉ាងដូចនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាចាត់ទុកថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងថាភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀងដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ឡើយ។

តើកម្ពុជាអាចបង្កើនការដាំបន្លែ និងផ្លែឈើ របៀបណា បន្ទាប់ពីបិទការនាំចូលផលិតផលទាំងនេះពីថៃ?

កម្ពុជា​បាន​សម្រេច​បិទ​ការ​នាំ​ចូល​បន្លែ​ និង​ផ្លែ​ឈើ ​ទាំង​អស់​ពី​ប្រទេស​ថៃ ​កាល​ពី​ថ្ង

តើកម្ពុជាអាចបង្កើនការដាំបន្លែ និងផ្លែឈើ របៀបណា បន្ទាប់ពីបិទការនាំចូលផលិតផលទាំងនេះពីថៃ?

កម្ពុជា​បាន​សម្រេច​បិទ​ការ​នាំ​ចូល​បន្លែ​ និង​ផ្លែ​ឈើ ​ទាំង​អស់​ពី​ប្រទេស​ថៃ ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ ឆ្នាំ​២០២៥​ ដោយ​សារ​តែ​ថៃ​មិន​ព្រម​បើក​ព្រំ​ដែន​ឲ្យ​ដូច​ដើម​វិញ​។​ ក្រសួង​កសិកម្ម បាន​អះអាង​ថា កម្ពុជា​មាន​សមត្ថ​ភាព​ផលិត​គ្រប់​គ្រាន់​ដើម្បី​ធានា​ដល់​តម្រូវ​ការ​សន្តិសុខ​ស្បៀង ​ហើយ​ថា​ រាល់​ការ​នាំ​ចូល​បន្លែ ​ផ្លែ​ឈើ ​និង​ធាតុ​ចូល​កសិកម្ម​នានា ​សុទ្ធ​តែ​អាច​ជំនួស​បាន​ទាំង​ស្រុង​ ដោយ​ផលិត​កម្ម​ក្នុង​ស្រុក និង​ប្រភព​នាំ​ចូល​ដទៃ​ទៀត​។ ​តើ​កម្ពុជា​អាច​បង្កើន​ការ​ដាំ​បន្លែ និង​ផ្លែឈើ​ដោយ​របៀប​ណា ​បន្ទាប់​ពី​បិទ​ការ​នាំ​ចូល​ផលិត​ផល​ទាំង​នេះ​ពី​ប្រទេស​ថៃ​?

ធ្វើ​​​ចលនា ​ជួយ​បំបាត់​បញ្ហា​​ឈឺ​ចង្កេះ​ ឈឺខ្នង

ឈឺ​ខ្នង​ ឈឺ​ចង្កេះ​ ក្លាយ​ជា​អាការៈ​រោគ​ប្រចាំ​សតវត្សរ៍។  ការ​ឈឺ​ចង្កេះនេះ អាច​​​ព្យាបាល ដ

ធ្វើ​​​ចលនា ​ជួយ​បំបាត់​បញ្ហា​​ឈឺ​ចង្កេះ​ ឈឺខ្នង

ឈឺ​ខ្នង​ ឈឺ​ចង្កេះ​ ក្លាយ​ជា​អាការៈ​រោគ​ប្រចាំ​សតវត្សរ៍។  ការ​ឈឺ​ចង្កេះនេះ អាច​​​ព្យាបាល ដោយ​ធ្វើ​លំហាត់​ និង​ថ្នាំប្រឆាំង​នឹង​ការ​រលាក​អាច​ជួយ​បន្ធូរ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​បាន ឬ​​ក្នុង​ករណី​ខ្លះ​ ​គ្រូពេទ្យ​ត្រូវការ​ប្រើ​វិធីព្យាបាល​ដោយ​វិធី​​វះកាត់។ ប៉ុន្តែជា​កិច្ចការ​ពារ​និង​ដើម្បី​កុំ​ឱ្យ​បញ្ហា​ឈឺ​ចង្កេះ​ឈឺ​ខ្នង​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​និងធ្ងន់ធ្ងរ មធ្យោបាយ​ដ៏​ប្រពៃ​គឺ​ការ​ធ្វើ​ចលនា។ តើ​ត្រូវ​ធ្វើ​ចលនា​ដូចម្តេច​ខ្លះ?

ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ដើរហែក្បួនដើម្បីលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិ

នៅព្រឹកថ្ងៃពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ ដឹកនាំដោយលោក ហ៊ុន ម៉ានី ឧ

ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ដើរហែក្បួនដើម្បីលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិ

នៅព្រឹកថ្ងៃពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ ដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំគ្នាដើរហែក្បួនចំងាយជិត៣គីឡូម៉ែត នៅក្នុងរាជធានីភ្នំពេញ។ ក្បួនដង្ហែថ្មើរជើង ដែលមានការចូលរួមពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននេះ ធ្វើឡើងដើម្បីសម្តែងការគាំទ្រផ្នែកស្មារតី និងជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានជម្លោះ។

ក្រសួងការពារជាតិ៖ សកម្មភាពរបស់យោធាថៃជាការគម្រាមកំហែងសន្តិភាព និងសន្តិសុខប្រទេសទាំងពីរ

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើន​សកម្មភាព​បង្ហោះ​ដ្រូ​ន ជីក​លេណដ្ឋាន ប

ក្រសួងការពារជាតិ៖ សកម្មភាពរបស់យោធាថៃជាការគម្រាមកំហែងសន្តិភាព និងសន្តិសុខប្រទេសទាំងពីរ

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើន​សកម្មភាព​បង្ហោះ​ដ្រូ​ន ជីក​លេណដ្ឋាន បង្កើនការចល័តអាវុធគំាទ្រ និងសព្វាវុធគ្រប់ប្រភេទ ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​ចំនួន​ទាហាន​នៅ​តាម​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ។ សកម្មភាពរបស់ភាគីថៃយ៉ាងដូចនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាចាត់ទុកថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងថាភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀងដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ឡើយ។

ជំនួបកំពូលចិន-អាស៊ីកណ្តាល៖ លោកស៊ី ជីនពីងបង្ហាញឥទ្ធិពលជាមេថ្មីជំនួសរុស្ស៊ី

លោក​ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានទៅដល់​ទីក្រុងអាស្តាណា រដ្ឋធានី​នៃ​ប្រទេស​កាហ្សាក់ស្ថ

ជំនួបកំពូលចិន-អាស៊ីកណ្តាល៖ លោកស៊ី ជីនពីងបង្ហាញឥទ្ធិពលជាមេថ្មីជំនួសរុស្ស៊ី

លោក​ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានទៅដល់​ទីក្រុងអាស្តាណា រដ្ឋធានី​នៃ​ប្រទេស​កាហ្សាក់ស្ថាន​នៅ​ថ្ងៃចន្ទ ទី១៦ មិថុនា​ដើម្បីចូលរួមកិច្ចប្រជុំកំពូល ចិន-អាស៊ីកណ្តាល លើកទីពីរ។ តាជំនួបកំពូលចិន-អាស៊ីកណ្តាល៖ លោកស៊ី ជីនពីងបង្ហាញឥទ្ធិពលជាមេថ្មីជំនួសរុស្ស៊ីមរយៈជំនួបកំពូលជាមួយថ្នាក់ដឹកនាំប្រទេសអតីតសហភាពសូវៀតទាំង៥ប្រទេសនៅតំបន់នេះ លោកប្រធានាធិបតីចិន កំពុងតែបង្ហាញអំពីភាពជាមេដឹកនាំដ៏ធំ ខណៈរុស្ស៊ីកំពុងអស់ឥទ្ធិពល ដោយសារតែរវល់ជាប់ដៃធ្វើសង្គ្រាមនៅអ៊ុយក្រែន។

សង្គ្រាមបាញ់ផ្លោង​គ្រាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បន្តកាន់តែខ្លាំង នៅថ្ងៃទី​៥

សង្គ្រាមឆាបឆេះកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដោយកងទ័ពទាំងសងខាងបានបន្តបាញ់ប្លោង

សង្គ្រាមបាញ់ផ្លោង​គ្រាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បន្តកាន់តែខ្លាំង នៅថ្ងៃទី​៥

សង្គ្រាមឆាបឆេះកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដោយកងទ័ពទាំងសងខាងបានបន្តបាញ់ប្លោងគ្រាប់មីស៊ីល និងដ្រូនទៅវិញទៅមកកាលពីយប់ថ្ងៃទី១៦ មិថុនា។ ក្រៅពីបានវាយប្រហារទៅលើស្ថានីយ៍ទូរទស្សន៍ជាតិអ៊ីរ៉ង់ អ៊ីស្រាអែលបានប្រកាសថាបានសម្លាប់អគ្គមេបញ្ជាការធំម្នាក់ទៀតរបស់អ៊ីរ៉ង់ ព្រមទាំងកម្ទេចទីតាំងស្តុកមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ជាច្រើនកន្លែង។ ចំណែកអ៊ីរ៉ង់វិញអះអាងថាបានបាញ់គ្រាប់មីស៊ីលសំដៅកម្ទេចទីតាំងយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល។ បណ្តាប្រទេសជាច្រើនបានចាប់ផ្តើមជម្លៀស រំដោះប្រជាជនរបស់គេចេញពីអ៊ីស្រាអែល និងអ៊ីរ៉ង់ ខណៈស្ថានការណ៍កាន់តែចលាចលខ្លាំង។

តើយុទ្ធសាស្ត្រការទូតរបស់កម្ពុជាមានប្រសិទ្ធភាពកំរិតណានៅក្នុងជម្លោះព្រំដែនជាមួយថៃ?

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានកោះអញ

តើយុទ្ធសាស្ត្រការទូតរបស់កម្ពុជាមានប្រសិទ្ធភាពកំរិតណានៅក្នុងជម្លោះព្រំដែនជាមួយថៃ?

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានកោះអញ្ជើញអង្គទូតបរទេសចំនួន២៧ ប្រចាំនៅកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ជំនួបរវាងប្រមុខការទូតកម្ពុជាជាមួយបណ្តាអង្គទូតប្រចាំនៅកម្ពុជាពេលនេះ ត្រូវអ្នកតាមដានសង្គម និងនយោបាយមើលឃើញថាជាពេលវេលាដ៏ល្អ ដែលកម្ពុជាត្រូវបញ្ជូនសារសំខាន់ៗទៅកាន់បរទេស និងសហគមអន្តរជាតិដោយផ្ទាល់ជុំវិញស្ថានភាពជាក់ស្តែងនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ

ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ បានជួបជាមួយបណ្តាអង្គទ

ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ

ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ បានជួបជាមួយបណ្តាអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងខ្លាំង។ នៅក្នុងជំនួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាទាំងនោះ លោក ប្រាក់ សុខុន បានលើកឡើងពីការវិវត្ត និងពន្យល់អំពីការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

កម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើពីថៃ ខណៈថៃមិនបើកព្រំដែនឲ្យដូចដើម

នៅថ្ងៃអង្គារទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋាភិបាល​កម្ពុជា បានសម្រេចជាផ្លូវការបិទខ្ទប់ការនាំ

កម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើពីថៃ ខណៈថៃមិនបើកព្រំដែនឲ្យដូចដើម

នៅថ្ងៃអង្គារទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋាភិបាល​កម្ពុជា បានសម្រេចជាផ្លូវការបិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ខណៈដែល​យោធាថៃ​មិនព្រមបើក​ទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចដើមឡើងវិញ។ ការសម្រេចបិទនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលទុកពេលឲ្យយោធាថៃ២៤ម៉ោង ដើម្បីបើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចមុនថ្ងៃទី៧ខែ មិថុនា។តែយោធាថៃនៅតែបន្តកាត់បន្ថយម៉ោងចេញ-ចូលតាមព្រំដែន ជាឯកតោភាគី។

លោក គឹម ចាន់បញ្ញា៖ពលរដ្ឋជាង១ពាន់គ្រួសារបានចេញពីផ្ទះដោយខ្លួនឯងទៅរកកន្លែងសុវត្ថិភាព

បើ​ទោះ​ជា​ស្ថាន​ភាព​នៅ​ព្រំ​ដែន​កម្ពុជា​ និង​ថៃ ​ក្នុង​ខេត្ត​ព្រះវិហារ​ មាន​សភាព​ធម្មតា​

លោក គឹម ចាន់បញ្ញា៖ពលរដ្ឋជាង១ពាន់គ្រួសារបានចេញពីផ្ទះដោយខ្លួនឯងទៅរកកន្លែងសុវត្ថិភាព

បើ​ទោះ​ជា​ស្ថាន​ភាព​នៅ​ព្រំ​ដែន​កម្ពុជា​ និង​ថៃ ​ក្នុង​ខេត្ត​ព្រះវិហារ​ មាន​សភាព​ធម្មតា​តែ​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ហើយ​ដែលភាគ​ច្រើន​ជា​ស្ត្រី​ និង​កូន​ក្មេង ​បាន​ចាក​ចេញ​ពី​ផ្ទះ​ ​ទៅ​រក​ទី​កន្លែង​មាន​សុវត្ថិភាព​ក្នុង​ចំងាយ​ជាង​១០០​គីឡូ​ម៉ែត្រ​ពី​តំបន់​ប្រឈម​មុខគ្នា​​ដោយ​អាវុធ​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ​លោក គឹម​ ចាន់បញ្ញា អភិបាលរង​ខេត្ត​ព្រះ​វិហារ ​​ថ្លែង​ថា អាជ្ញាធរ​មិន​បាន​ជម្លៀស​ពលរដ្ឋ​ទាំង​នោះ​ទេ ​តែ​ដោយ​សារ​ការ​ភ័យ​ខ្លាច​ ពលរដ្ឋ​បាន​ភៀស​ខ្លួន ​ទៅ​កាន់​មណ្ឌល​សុវត្ថិភាព​បណ្ដោះ​អាសន្ន​ នៅ​វត្ត​ពោធិ៍​៥០០០​ដើម ​ក្នុង​ស្រុក​គូលែន​។ លោក​ថា ​ចំនួន​ពល​រដ្ឋ​ភៀស​ខ្លួន​ដោយ​សារ​ការ​ភ័យ​ខ្លាច​អាច​បន្ត​កើន​ឡើង​៕

តំបន់ហ្កាហ្សាខ្ទេចខ្ទីទាំងស្រុង ក្រោមការទម្លាក់គ្រាប់គ្មានលោះថ្ងៃពីអ៊ីស្រាអែល​រយៈពេល២០ខែ

ប៉ុន្មានថ្ងៃមកនេះ គ្រប់ក្រសែភ្នែកកំពុងក្រឡេកទៅមើលសង្គ្រាមដែលកំពុងផ្ទុះឡើងរវាងអ៊ីរ៉ង់ និ

តំបន់ហ្កាហ្សាខ្ទេចខ្ទីទាំងស្រុង ក្រោមការទម្លាក់គ្រាប់គ្មានលោះថ្ងៃពីអ៊ីស្រាអែល​រយៈពេល២០ខែ

ប៉ុន្មានថ្ងៃមកនេះ គ្រប់ក្រសែភ្នែកកំពុងក្រឡេកទៅមើលសង្គ្រាមដែលកំពុងផ្ទុះឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ក៏ប៉ុន្តែ នៅតំបន់ហ្កាហ្សាឯណោះ គឺរយៈពេល២០ខែមកហើយដែលអ៊ីស្រាអែលបានបាញ់ប្លោងគ្រាប់សឹងមិនលោះថ្ងៃ ដើម្បីតាមកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះ បានវាយប្រហារសម្លាប់ប្រជាជនអ៊ីស្រាអែល ប្រមាណ១២០០នាក់ កាលពីថ្ងៃទី៧ តុលា ២០២៣។ តែសង្គ្រាមសងសឹកនៅហ្កាហ្សាដែលអ៊ីស្រាអែលកំពុងធ្វើបានផ្តាច់ជីវិតប្រជាជនប៉ាឡេស្ទីនប្រមាណ៥ម៉ឺននាក់។ ត្រូវបិទខ្ទប់ទាំងស្រុង ប្រជាជននៅហ្កាហ្សាកំពុងតែជួបទុក្ខលំបាកជាខ្លាំង ដោយសារតែគ្មានស្បៀងអាហារ ថ្នាំសង្កូវ និងជម្រកស្នាក់នៅ។

Get more results via ClueGoal