សហគមន៍អន្តរជាតិព្រួយបារម្ភខ្លាំងព្រោះអាមេរិកលូកដៃក្នុងសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល
newsare.net
ចៅហ្វាយសេតវិមាន លោក ដូណាល់ ត្រាំ បញ្ជាឲ្យវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួន ៣សហគមន៍អន្តរជាតិព្រួយបារម្ភខ្លាំងព្រោះអាមេរិកលូកដៃក្នុងសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល
ចៅហ្វាយសេតវិមាន លោក ដូណាល់ ត្រាំ បញ្ជាឲ្យវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួន ៣។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមានអំពីវិបត្តិចលាចលដុនដាបក្នុងតំបន់មជ្ឈិមបូព៌ា។ បារាំង អង់គ្លេស និងអាល្លឺម៉ង់ ស្នើឲ្យបន្ថយភាពតានតឹង និងងាករកតុចរចា។ ស្រដៀងគ្នានេះ ចិនអំពាវនាវគ្រប់ភាគីជម្លោះ ជាពិសេសអ៊ីស្រាអែល ត្រូវឈប់បាញ់។ ចំពោះរុស្ស៊ី ការវាយប្រហារបែបនេះ នឹងមិនអាចនាំឲ្យលោក ត្រាំ បានពានរង្វាន់ណូបែលសន្តិភាពឡើយ។ ជប៉ុន ដែលធ្លាប់រងគ្រោះដោយគ្រាប់បែកបរមាណូអាមេរិកក្នុងសង្គ្រាមលោកលើកទី២ ក្តីព្រួយបារម្ភអំពីការសាយភាយវិទ្យុសកម្ម នៅអ៊ីរ៉ង់។ រីឯ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA ប្រកាសប្រជុំជាបន្ទាន់ នៅថ្ងៃចន្ទ ទី២៣មិថុនា។ Read more














