អាមេរិកកម្ទេចទីតាំងនុយក្លេអ៊ែរ ៣កន្លែងរបស់អ៊ីរ៉ង់ និងព្រមានវាយបន្ថែម បើអ៊ីរ៉ង់សងសឹក
newsare.net
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ការវាយប្រហារតាមជើងអាកាសរបស់អាមេរិកក្នុងថ្ងអាមេរិកកម្ទេចទីតាំងនុយក្លេអ៊ែរ ៣កន្លែងរបស់អ៊ីរ៉ង់ និងព្រមានវាយបន្ថែម បើអ៊ីរ៉ង់សងសឹក
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ការវាយប្រហារតាមជើងអាកាសរបស់អាមេរិកក្នុងថ្ងៃអាទិត្យ ទី២២ មិថុនាបាន «បំផ្លាញចោលទាំងស្រុង» ទីតាំងនុយក្លេអ៊ែរ ៣កន្លែងសំខាន់ៗរបស់អ៊ីរ៉ង់។ នេះជាការចូលរួមលើកទីមួយរបស់អាមេរិកនៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់តំាងពីជាងមួយសប្តាហ៍មកនេះ។ ការវាយឆ្មក់លើទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ត្រូវបានធ្វើប្រតិបត្តិការដោយយន្តហោះបំបាំងកាយទម្លាក់គ្រាប់បែកឈ្មោះ B-2 ដែលបានទម្លាក់គ្រាប់បែក ដែលគេហៅថា «គ្រាប់បែកកម្ទេចលេណដ្ឋាន» ជាមួយនឹងការបាញ់គាំទ្រដោយគ្រាប់មីស៊ីល Tomahawk ចេញពីនាវាមុជទឹក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក។ នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជនអាមេរិកតាមរយៈកញ្ចក់ទូរទស្សន៍ពីសេតវិមាន លោកត្រាំបានព្រមានថា អាមេរិកនឹងបង្កើនការវាយប្រហារឲ្យចាស់ដៃថែមទៀត បើអ៊ីរ៉ង់ហ៊ានវាយប្រហារសងសឹកអាមេរិកវិញ និងមិនធ្វើឲ្យមានសន្តិភាពឆាប់ៗនោះ៕ Read more