Cambodia



តើអ្នកនយោបាយខ្មែរគួរមានឯកភាពជាតិយ៉ាងណា គ្រាប្រទេសជិតខាងចង់ឈ្លានពាន?

ភាពតានតឹងរវាងកម្ពុជា និងថៃបានបន្តកើនឡើង នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរដែលនៅជាប់ភ្ន

លោក ហ៊ុន ម៉ាណែត ថាកម្ពុជាបាញ់ទម្លាក់ដ្រូនរបស់ថៃ ដោយសារថៃមិនស្តាប់ការតវ៉ាតាមលិខិត

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បានថ្លែង​នៅថ្ងៃ​ទី​២៣​ខែ​មិថុនា​នេះ​ថា កម្ពុជា​បាន​បាញ់​

លោក ហ៊ុន ម៉ាណែត ថាកម្ពុជាបាញ់ទម្លាក់ដ្រូនរបស់ថៃ ដោយសារថៃមិនស្តាប់ការតវ៉ាតាមលិខិត

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បានថ្លែង​នៅថ្ងៃ​ទី​២៣​ខែ​មិថុនា​នេះ​ថា កម្ពុជា​បាន​បាញ់​ទម្លាក់​«​ដ្រូនស៊ើប​ការណ៍»​របស់​ភាគី​ថៃ​ធ្លាក់​អស់​មួយ​ចំនួន​ ដោយ​សារ​តែ​ហោះ​រំលោភ​លើ​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​។​ នៅ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​គណៈ​កម្មាធិ​ការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប នាថ្ងៃ​ចន្ទ​នេះ ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​អះអាង​ថា ​ការ​ដែល​កម្ពុជា​សម្រេច​ចិត្ត​បាញ់​ទម្លាក់​ដ្រូន​របស់​ភាគីថៃ គឺ​ដោយសារ​តែ​ថៃ​មិន​ទទួល​ស្គាល់​ទង្វើ​របស់​ខ្លួន​ នៅ​ពេល​ដែល​កម្ពុជា​ដាក់​លិខិត​តវ៉ា​ទៅ​ថៃ​ករណី​បង្ហោះ​ដ្រូន​នាពេល​កន្លង​មក​។

អ៊ីរ៉ង់គំរាម​វាយ​ប្រហារទៅលើមូលដ្ឋានទ័ពអាមេរិក និង​អាចបិទច្រកសមុទ្រអកម៉ូស

មួយថ្ងៃបន្ទាប់ពីកងទ័ពអាមេរិក​ បានបើកការវាយ​ប្រហារទៅលើទីតាំង​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ សំណួ

អ៊ីរ៉ង់គំរាម​វាយ​ប្រហារទៅលើមូលដ្ឋានទ័ពអាមេរិក និង​អាចបិទច្រកសមុទ្រអកម៉ូស

មួយថ្ងៃបន្ទាប់ពីកងទ័ពអាមេរិក​ បានបើកការវាយ​ប្រហារទៅលើទីតាំង​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ សំណួរបានចោទសួរជាច្រើន ថា​តើ​អ៊ីរ៉ង់​ អាចនឹងឆ្លើយតបវិញ​ដោយ​របៀបណា។ ច្រកសមុទ្រអកម៉ូស ដែលជាផ្លូវដឹកជញ្ជូន​ដ៏សំខាន់មួយ​ នៃ​ចរាចរណ៍​ដឹកប្រេង អាចប្រឈមនឹងការបិទខ្ទប់ពីអ៊ីរ៉ង់ ហើយអាចធ្វើឲ្យប៉ះពាល់ដល់​ទីផ្សារប្រេង​។ មូលដ្ឋានទ័ពរបស់អាមេរិកជាច្រើនទី​តាំង នៅតំបន់ដើម​បូព៌ា​ ក៏អាច​ជាផ្ទាំងស៊ីបរបស់អ៊ីរ៉ង់ដែរ។

នាយករដ្ឋមន្រ្តីថៃ​ផ្តើម​​រុះរើ​រដ្ឋាភិបាល​ ខណៈតុលាការធម្មនុញ្ញពិចារណាញត្តិទាមទារឲ្យដកតំណែង

នៅចំពោះមុខ​នៃ​វិបត្តិនយោបាយ​ដែល​កាន់តែ​ធ្លាក់ផុងជ្រៅ បន្ទាប់ពី គណបក្ស​ភូមិចៃថៃ​សម្រេច​ដ

នាយករដ្ឋមន្រ្តីថៃ​ផ្តើម​​រុះរើ​រដ្ឋាភិបាល​ ខណៈតុលាការធម្មនុញ្ញពិចារណាញត្តិទាមទារឲ្យដកតំណែង

នៅចំពោះមុខ​នៃ​វិបត្តិនយោបាយ​ដែល​កាន់តែ​ធ្លាក់ផុងជ្រៅ បន្ទាប់ពី គណបក្ស​ភូមិចៃថៃ​សម្រេច​ដកខ្លួនចេញពី​រដ្ឋាភិបាល​ចម្រុះ​កាលពី​សប្តាហ៍មុន នាយករដ្ឋមន្រ្តីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត់​ចាប់ផ្តើមបើកការ​ពិភាក្សានៅថ្ងៃចន្ទ​ទី ២៣​មិថុនា ដើម្បីរុះរើសមាសភាពរដ្ឋាភិបាល។ ខណៈពេល​ដែល​មាន​ដំណឹងចចាមអារ៉ាម​ស្តីពី​ការដកខ្លួន​ជាបន្តបន្ទាប់​របស់​គណបក្សផ្សេងទៀត​ចេញពី​រដ្ឋាភិបាល​ចម្រុះ ដោយសារតែ​ការបែកលេចធ្លាយសារសន្ទនា​រវាង​លោកស្រី​ផែថងថាន និង​ប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែន ​អគ្គលេខាធិការរបស់បក្ស​​ភឿថៃ បានអះអាងថា គណបក្ស​ទាំង១០​បាន​ប្រកាស​បន្ត​ចូលរួម​ក្នុង​រដ្ឋាភិបាលរបស់លោកស្រីផែថងថាន។

កម្ពុជា និងថៃព្រមានពលរដ្ឋរៀងៗខ្លួន កុំឲ្យធ្វើដំណើរទៅវិញទៅមក បើគ្មានការចាំបាច់

រដ្ឋាភិបាលកម្ពុជា និងថៃ តាមរយៈក្រសួងការបរទេស បានព្រមានពលរដ្ឋរៀងៗខ្លួន ឲ្យចៀសវាងការធ្វើដំណ

កម្ពុជា និងថៃព្រមានពលរដ្ឋរៀងៗខ្លួន កុំឲ្យធ្វើដំណើរទៅវិញទៅមក បើគ្មានការចាំបាច់

រដ្ឋាភិបាលកម្ពុជា និងថៃ តាមរយៈក្រសួងការបរទេស បានព្រមានពលរដ្ឋរៀងៗខ្លួន ឲ្យចៀសវាងការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង២ បើគ្មានការចាំបាច់។ ការចេញមកព្រមានដំណាលគ្នារបស់ក្រសួងការបរទេសកម្ពុជា-ថៃ ធ្វើឡើងបន្ទាប់ពីថៃ​បិទ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាមច្រកព្រំដែនរវាងប្រទេសទាំងពីរ និងការប្រកាសរបស់កម្ពុជា ក្នុងការបិទការនាំចូលបន្លែ ផ្លែឈើ ប្រេង និងឧស្ម័នពីប្រទេសថៃ។

ពិព័រណ៍យន្តហោះ Bourget៖ ប្រជាជនបារាំងធ្វើបាតុកម្មប្រឆាំងនឹងឧស្សាហកម្មអាវុធ

នៅបារាំង បាតុកររាប់ពាន់នាក់បានចុះផ្លូវធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងការតាំងលក់អាវុធរ

ពិព័រណ៍យន្តហោះ Bourget៖ ប្រជាជនបារាំងធ្វើបាតុកម្មប្រឆាំងនឹងឧស្សាហកម្មអាវុធ

នៅបារាំង បាតុកររាប់ពាន់នាក់បានចុះផ្លូវធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងការតាំងលក់អាវុធរបស់បណ្តាក្រុមហ៊ុនឧស្សាហកម្មផ្លូវអាកាស ក្នុងពិព័រណ៍យន្តហោះអន្តរជាតិ បួកហ្សេ (Bourget) ជាពិសេសប្រឆាំងនឹងវត្តមានរបស់ក្រុមហ៊ុនអ៊ីស្រាអែល។ បាតុករទាំងនេះក៏បានចោទរដ្ឋាភិបាលទីក្រុង​ប៉ារីស​ ថាបានខ្ជះខ្ជាយថវិកាជាតិ ក្នុង​ការបង្កើនប្រាក់ចំណាយលើវិស័យយោធា។​

គ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌា៖ អ្នកទទួលខុសត្រូវជាន់ខ្ពស់ Air India ៣នាក់ ត្រូវបណ្តេញចេញពីក្រុមហ៊ុន

ក្រុមហ៊ុនអាកាសចរណ៍ Air India បានបណ្តេញអ្នកទទួលខុសត្រូវជាន់ខ្ពស់ ៣នាក់ កាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុន

គ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌា៖ អ្នកទទួលខុសត្រូវជាន់ខ្ពស់ Air India ៣នាក់ ត្រូវបណ្តេញចេញពីក្រុមហ៊ុន

ក្រុមហ៊ុនអាកាសចរណ៍ Air India បានបណ្តេញអ្នកទទួលខុសត្រូវជាន់ខ្ពស់ ៣នាក់ កាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា តាមបទបញ្ជារបស់និយតករអាកាសចារណ៍ឥណ្ឌា។ មូលហេតុនៃការបណ្តេញបុគ្គលិកទាំង ៣រូបនេះ គឺមិនពាក់ព័ន្ធនឹងគ្រោះថ្នាក់យន្តហោះ Boieng 787 Dreamliner ឡើយ​ តែដោយសារពួកគេខ្វះសមត្ថភាពគ្រប់គ្រងនិងចាត់ចែងម៉ោងពេលធ្វើការរបស់បុគ្គលិកបម្រើការលើយន្តហោះ។

តើកម្ពុជាអាចធានាតម្រូវការប្រេងបានគ្រប់គ្រាន់ទេ បើបិទការនាំចូលប្រេងពីថៃ?

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២០មិថុនា ថាកម្ពុជាមិនស្លាប់ដោយសារ

តើកម្ពុជាអាចធានាតម្រូវការប្រេងបានគ្រប់គ្រាន់ទេ បើបិទការនាំចូលប្រេងពីថៃ?

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២០មិថុនា ថាកម្ពុជាមិនស្លាប់ដោយសារការបិទការនាំចូលប្រេងពីប្រទេសថៃឡើយ តែថាក្រុមហ៊ុនថៃ ដូចជា PTT ទៅវិញដែលស្លាប់ខ្លួនឯង។ ការចេញអះអាងរបស់ប្រមុខគណបក្សកាន់អំណាច ជាការឆ្លើយតបនឹងក្រុមប្រឆាំងថៃ ដែលចង់ឲ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជា ក្នុងស្ថានភាពប្រឈមនៃបញ្ហាព្រំដែន។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា យល់ស្របនឹងការលើកឡើងរបស់ លោក ហ៊ុន សែន ដែលថា កម្ពុជាមិនបារម្ភចំពោះករណីខ្វះប្រេង ព្រោះកម្ពុជាមានទីផ្សារដទៃសម្រាប់នាំចូលប្រេងមកជំនួស។ តែអ្វីដែលអ្នកសេដ្ឋកិច្ច លើកជាយោបល់ គឺកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារនាំចូលប្រេងបន្ថែមទៀត ដើម្បីទប់ទល់ក្នុងគ្រាអាសន្នណាមួយកើតឡើង។

អាមេរិកកម្ទេចទីតាំងនុយក្លេអ៊ែរ ៣កន្លែងរបស់អ៊ីរ៉ង់ និងព្រមានវាយបន្ថែម បើអ៊ីរ៉ង់សងសឹក

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ការវាយប្រហារតាមជើងអាកាសរបស់អាមេរិកក្នុងថ្ង

អាមេរិកកម្ទេចទីតាំងនុយក្លេអ៊ែរ ៣កន្លែងរបស់អ៊ីរ៉ង់ និងព្រមានវាយបន្ថែម បើអ៊ីរ៉ង់សងសឹក

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ការវាយប្រហារតាមជើងអាកាសរបស់អាមេរិកក្នុងថ្ងៃអាទិត្យ ទី២២ មិថុនាបាន «បំផ្លាញចោលទាំងស្រុង» ទីតាំងនុយក្លេអ៊ែរ ៣កន្លែងសំខាន់ៗរបស់អ៊ីរ៉ង់។ នេះជាការចូលរួមលើកទីមួយរបស់អាមេរិកនៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់តំាងពីជាងមួយសប្តាហ៍មកនេះ។ ការវាយឆ្មក់លើទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ត្រូវបានធ្វើប្រតិបត្តិការដោយយន្តហោះបំបាំងកាយទម្លាក់គ្រាប់បែកឈ្មោះ B-2 ដែលបានទម្លាក់គ្រាប់បែក ដែលគេហៅថា «គ្រាប់បែកកម្ទេចលេណដ្ឋាន» ជាមួយនឹងការបាញ់គាំទ្រដោយគ្រាប់មីស៊ីល Tomahawk ចេញពីនាវាមុជទឹក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក។ នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជនអាមេរិកតាមរយៈកញ្ចក់ទូរទស្សន៍ពីសេតវិមាន លោកត្រាំបានព្រមានថា អាមេរិកនឹងបង្កើនការវាយប្រហារឲ្យចាស់ដៃថែមទៀត បើអ៊ីរ៉ង់ហ៊ានវាយប្រហារសងសឹកអាមេរិកវិញ និងមិនធ្វើឲ្យមានសន្តិភាពឆាប់ៗនោះ៕

សហគមន៍អន្តរជាតិ​​​ព្រួយបារម្ភខ្លាំង​ព្រោះ​អាមេរិក​លូកដៃក្នុង​សង្គ្រាម​អ៊ីរ៉ង់-អ៊ីស្រាអែល

​ចៅហ្វាយ​សេតវិមាន​ លោក ដូណាល់ ត្រាំ ​បញ្ជាឲ្យវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួន ៣

សហគមន៍អន្តរជាតិ​​​ព្រួយបារម្ភខ្លាំង​ព្រោះ​អាមេរិក​លូកដៃក្នុង​សង្គ្រាម​អ៊ីរ៉ង់-អ៊ីស្រាអែល

​ចៅហ្វាយ​សេតវិមាន​ លោក ដូណាល់ ត្រាំ ​បញ្ជាឲ្យវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួន ៣​​។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ​ព្រមានអំពីវិបត្តិចលាចលដុនដាបក្នុងតំបន់មជ្ឈិម​បូព៌ា​។ បារាំង​ អង់គ្លេស និង​អាល្លឺម៉ង់ ស្នើឲ្យ​បន្ថយ​ភាពតានតឹង និង​ងាករក​តុចរចា។ ស្រដៀងគ្នានេះ ចិនអំពាវនាវគ្រប់ភាគីជម្លោះ ជាពិសេសអ៊ីស្រាអែល ត្រូវឈប់បាញ់​។ ចំពោះរុស្ស៊ី ការវាយប្រហារបែបនេះ នឹងមិនអាច​នាំឲ្យ​លោក ត្រាំ បានពានរង្វាន់ណូបែលសន្តិភាពឡើយ។  ជប៉ុន ដែលធ្លាប់រងគ្រោះដោយគ្រាប់បែកបរមាណូអាមេរិកក្នុងសង្គ្រាមលោកលើកទី២  ក្តីព្រួយបារម្ភអំពីការសាយភាយវិទ្យុសកម្ម នៅអ៊ីរ៉ង់។ រីឯ​ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA ប្រកាសប្រជុំជាបន្ទាន់ នៅថ្ងៃចន្ទ ទី​២៣មិថុនា​។

កម្ពុជាថាទាហានថៃនាំមនុស្ស១៥០នាក់មកប្រាសាទតាមាន់ធំដោយបំពាន

នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៥ ទាហាន​ថៃ​ចំនួន​០៣​នាក់ ​បាន​ដឹក​នាំ​ក្រុម​អ្នក​ជិះកង់​

កម្ពុជាថាទាហានថៃនាំមនុស្ស១៥០នាក់មកប្រាសាទតាមាន់ធំដោយបំពាន

នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៥ ទាហាន​ថៃ​ចំនួន​០៣​នាក់ ​បាន​ដឹក​នាំ​ក្រុម​អ្នក​ជិះកង់​ដែល​ជា​ជន​ជាតិ​ថៃ​ប្រមាណ​១៥០​នាក់ ចូល​មក​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ ​ដោយមិន​បាន​ជូន​ដំណឹង​ដល់​ភាគី​កម្ពុជា​ជាមុន​ទេ​។ ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ចាត់ទុក​សកម្មភាព​ដែល​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​គឺ​ជា​ការ​បំពាន​យ៉ាង​ច្បាស់​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ទាំង​ពីរ​ ដែល​កំណត់​ពេល​វេលា​ជាក់​លាក់​បើក​ឱ្យ​ចូល​ប្រាសាទ ចាប់ពី​ម៉ោង​៩:០០ព្រឹក និង​បិទ​នៅ​ម៉ោង​៣:០០​រសៀល​។

រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលព័ត៌មានថា វៀតណាមចូលកាន់កាប់កោះឬស្សី

រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ នៅ​ថ្ងៃ​ទី​២០ ​ខែ​មិថុនា​ ឆ្នាំ​២០២៥ ​បាន​ចេញ​មក​ច្រាន​ចោល​ព័ត

រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលព័ត៌មានថា វៀតណាមចូលកាន់កាប់កោះឬស្សី

រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ នៅ​ថ្ងៃ​ទី​២០ ​ខែ​មិថុនា​ ឆ្នាំ​២០២៥ ​បាន​ចេញ​មក​ច្រាន​ចោល​ព័ត៌​មាន​លើ​បណ្តាញ ​សង្គម​ TikTok​ ដែល​ថា​ «ស្ងាត់ៗ​វៀត​ណាម​បាន​កាន់​កាប់​កោះ​ឬស្សី​ហើយ»​។​ តែ​រដ្ឋ​បាល​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​ចាត់​ទុក​ថា​នេះ​គឺ​ជា​ព័ត៌​មាន​មិន​ពិត​ និង​បាន​បង្កប់​នូវ​ចេតនា​ទុច្ចរិត​ បំភាន់​ ញុះ​ញង់ សាធារណ​មតិ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​ តាម​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​កោះឬស្សី ​គឺ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​អុង សង្កាត់រាម ក្រុងកំពង់​សោម​ ខេត្ត​ព្រះសីហនុ​។​

ការផ្សាយឡើងវិញរបស់វីអូអេទំនងទៅមិនរួច ខណៈបុគ្គលិកសឹងទាំងអស់ត្រូវបានបញ្ឈប់

រដ្ឋបាលអាមេរិក កាលពីថ្ងៃសុក្រទី២០​ខែមិថុនា​ បានសម្រេចកាត់បន្ថយបុគ្គលិករបស់សំឡេងសហរដ្ឋអា

ការផ្សាយឡើងវិញរបស់វីអូអេទំនងទៅមិនរួច ខណៈបុគ្គលិកសឹងទាំងអស់ត្រូវបានបញ្ឈប់

រដ្ឋបាលអាមេរិក កាលពីថ្ងៃសុក្រទី២០​ខែមិថុនា​ បានសម្រេចកាត់បន្ថយបុគ្គលិករបស់សំឡេងសហរដ្ឋអាមេរិក​ (វីអូអេ) បន្ថែមទៀតដល់ទៅ១៤០០កន្លែង រួមទាំងបុគ្គលិកជនជាតិខ្មែរផង ដែលស្មើនឹងចំនួន៨៥ភាគរយនៃបុគ្គលិកដែលត្រូវបានបញ្ឈប់តាំងពីខែមិនា។ ការបញ្ឈប់បុគ្គលរបស់វីអូអេ ដែលជាទីភ្នាក់ងារសហព័ន្ធសម្រាប់ការផ្សព្វផ្សាយព័ត៌មានរបស់អាមេរិកមួយនេះ ធ្វើឡើងទៅតាមបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលចុះកាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ ២០២៥។

លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទច្រកព្រំដែន២កន្លែងក្នុងខេត្តឧត្តរមានជ័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ មិថុនា បានបញ្ជាឱ្យបិទច្រកព្រំដែនចំនួន២ក្នុ

លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទច្រកព្រំដែន២កន្លែងក្នុងខេត្តឧត្តរមានជ័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ មិថុនា បានបញ្ជាឱ្យបិទច្រកព្រំដែនចំនួន២ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យជាប់ព្រំដែនថៃ។ ចំណាត់ការរបស់ភាគីកម្ពុជា ធ្វើឡើងភ្លាមៗក្រោយយោធភូមិភាគ២នៃកងទ័ពថៃបានជូនដំណឹងមកអភិបាលខេត្តឧត្តរមានជ័យថា ថៃនឹងបិទច្រកព្រំដែនសាយតាគូ-ជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃទី២១ មិថុនាតទៅ។ ជាមួយនឹងវិធានការតបតទៅកាន់ភាគីថៃ ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កម្ពុជាអាចកំដរបានគ្រប់ពេល ប្រសិនកងទ័ពថៃបន្តប្រើវិធីដាក់គំនាបមកលើកម្ពុជា។

អ.ស.ប.សម្រេច​​បង្កើត​ក្រុម​អ្នក​ជំនាញ​ត្រួត​ពិនិត្យ​​សារធាតុគីមីពុល

ក្រោយ​ជជែក​ចរចាគ្នា អូសបន្លាយ​ពេល​​ប្រមាណ ​៣ ឆ្នាំរួច​មក នៅ​ទីបំផុត​ទៅ​ អង្គការសហប្រជាជាត

អ.ស.ប.សម្រេច​​បង្កើត​ក្រុម​អ្នក​ជំនាញ​ត្រួត​ពិនិត្យ​​សារធាតុគីមីពុល

ក្រោយ​ជជែក​ចរចាគ្នា អូសបន្លាយ​ពេល​​ប្រមាណ ​៣ ឆ្នាំរួច​មក នៅ​ទីបំផុត​ទៅ​ អង្គការសហប្រជាជាតិ បានសម្រេច​​ឲ្យ​បង្កើតក្រុមអ្នកជំនាញអន្តរជាតិ​ ដើម្បី​ត្រួតពិនិត្យទំនិញផ្ទុកសារធាតុគីមី សំរាមពុល ដីពុល ទឹក​និងខ្យល់កខ្វក់។ នេះ​គឺជា​លទ្ធផល​នៃកិច្ចប្រជុំ​ចំនួន​ ២ ថ្ងៃ​ នៅ​ក្នុង​ប្រទេសអ៊ុយរូហ្គាយ​។​​​ 

តើកម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីថៃឬទេ?

លោក ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ផ្អាកការនាំ

តើកម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីថៃឬទេ?

លោក ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹងភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ពីប្រទេសថៃ។ វិធានការនេះត្រូវបានអតីតនាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកថា ដើម្បីបញ្ចៀសការគំរាមកំហែងនានាពីក្រុមជ្រុលនិយមថៃ ខណៈក្រុមនេះបានស្នើឲ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជា។ អ្នកឃ្លាំមើលស្ថានការណ៍សង្គម និងសេដ្ឋកិច្ចកម្ពុជា មានសុទិដ្ឋិនិយមថា កម្ពុជា អាចរស់បានដោយមិនពឹងផ្អែកលើអាហារកំប៉ុងរបស់ថៃ ព្រោះកម្ពុជាមានដៃគូពាណិជ្ជកម្មច្រើនទៀត ដែលអាចជួយបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋកម្ពុជា។

អ.ស.ប អំពាវនាវ​ឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែល​​បញ្ចប់ជម្លោះ ដើម្បីបញ្ចៀស​វិបត្តិ​ជន​ភៀស​ខ្លួន

នៅថ្ងៃសៅរ៍ ទី២១ មិថុនា ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក ​ហ្វីលីប៉ូ ហ្រ្កង់ឌ

អ.ស.ប អំពាវនាវ​ឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែល​​បញ្ចប់ជម្លោះ ដើម្បីបញ្ចៀស​វិបត្តិ​ជន​ភៀស​ខ្លួន

នៅថ្ងៃសៅរ៍ ទី២១ មិថុនា ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក ​ហ្វីលីប៉ូ ហ្រ្កង់ឌី បានបញ្ជាក់ថា មិនត្រូវឲ្យសង្រ្គាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល បង្កជាវិបត្តិជនភៀសខ្លួនសាជាថ្មី នៅតំបន់មជ្ឈិមបូព៌ាឡើយ។ ប្រជាជនទាំងពីរប្រទេស ជាច្រើននាក់ បានចាប់ផ្តើមរត់ភៀសខ្លួនបណ្តើរៗ ទៅប្រទេសជិតខាង តួយ៉ាង អេហ្សីប ស៊ីប អាស៊ែរបៃហ្សង់ និង អាមេនី ជាដើម។ ​

ថៃកោះហៅឯកអគ្គរាជទូតរបស់ខ្លួននៅកម្ពុជាឲ្យទៅបាងកកវិញជាបណ្តោះអាសន្ន

ក្រសួងការបរទេសថៃ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ឲ្យត្រលប់ទៅទីក្រុងបាងកកវិ

ថៃកោះហៅឯកអគ្គរាជទូតរបស់ខ្លួននៅកម្ពុជាឲ្យទៅបាងកកវិញជាបណ្តោះអាសន្ន

ក្រសួងការបរទេសថៃ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ឲ្យត្រលប់ទៅទីក្រុងបាងកកវិញជាបណ្តោះអាសន្ន ក្រោយពីការបែកធ្លាយកិច្ចសន្ទនារវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ នេះបើតាមការចុះផ្សាយរបស់កាសែតThe Nation របស់ថៃ ដោយបន្ថែមថា ការកោះហៅនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ នោះឡើយ។

ក្រសួងពាណិជ្ជកម្មថៃចាប់ផ្តើមរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជា

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Pichai Naripthaphan នៅថ្ងៃសៅរ៍នេះ បានបញ្ជាឲ្យមានការត្រួតពិនិត្យដោយតឹងរ៉ឹ

ក្រសួងពាណិជ្ជកម្មថៃចាប់ផ្តើមរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជា

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Pichai Naripthaphan នៅថ្ងៃសៅរ៍នេះ បានបញ្ជាឲ្យមានការត្រួតពិនិត្យដោយតឹងរ៉ឹងចំពោះការនាំចូលដំឡូងមីនៅតាមបណ្តាច្រកព្រំដែនពីកម្ពុជា។ ប្រធានសមាគមដំឡូងមីកម្ពុជា យល់ថា វិធានការរបស់ថៃក្នុងរដូវកាលនេះ មិនទាន់ប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ដំឡូងមីខ្មែរនៅឡើយទេ ដ្បិតថាមិនទាន់ដល់រដូវប្រមូលផលដំឡូងមី។

អ៊ីរ៉ង់​ចាប់ខ្លួន«ជន​ក្បត់»ជាច្រើន​នាក់​ដែល​លួច​យកការណ៍​សម្ងាត់​ឲ្យ​អ៊ីស្រាអែល

សង្គ្រាម​រវាង​អ៊ីស្រាអែល​និងអ៊ីរ៉ង់ ឈាន​ចូល​ថ្ងៃទី ​៩ ហើយ។ អ៊ីស្រាអែល បញ្ជាក់ក្នុង​ថ្ងៃសៅ

អ៊ីរ៉ង់​ចាប់ខ្លួន«ជន​ក្បត់»ជាច្រើន​នាក់​ដែល​លួច​យកការណ៍​សម្ងាត់​ឲ្យ​អ៊ីស្រាអែល

សង្គ្រាម​រវាង​អ៊ីស្រាអែល​និងអ៊ីរ៉ង់ ឈាន​ចូល​ថ្ងៃទី ​៩ ហើយ។ អ៊ីស្រាអែល បញ្ជាក់ក្នុង​ថ្ងៃសៅរ៍ ទី២១ មិថុនា ​​ថាបាន​វាយប្រហារ​គ្រាប់​ប្លោង​សម្លាប់​មេបញ្ជាការ​អ៊ីរ៉ង់​ម្នាក់ទៀត ដែល​រូប​គេ​នេះ​ធ្លាប់​បាន​រៀបចំ​ការវាយប្រហារដ្រូនទៅ​លើប៉ែក​នីរតី​ប្រទេស​អ៊ីស្រាអែល​​។ រដ្ឋអំណាច​តេហេរ៉ង់ ក៏​អះអាងថា ពី​យប់​ថ្ងៃ​សុក្រ​ឈាន​ចូល​ថ្ងៃ​សៅរ៍ អ៊ីរ៉ងបាន​​​បន្តវាយប្រហារ​ដ្រូន​ ចំនួន ១៣៦ និងបាញ់​​មីស៊ីល​ជាច្រើន​គ្រាប់​ ទៅលើសត្រូវ​សួពូជអ៊ីស្រាអែល​។​ បន្ថែម​ពីនេះ​​ ក្នុង​ប្រទេស​អ៊ីរ៉ង់ កងកម្លាំង​​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់នៅតែ​បន្តធ្វើ​​យុទ្ធនាការតាម​​ចាប់ខ្លួន«ជនក្បត់»ជាច្រើននាក់ ​ ដែលត្រូវ​ជាប់​សង្ស័យថា បាន​លួចយកការណ៍សម្ងាត់ឲ្យអ៊ីស្រាអែល។​ ​

រដ្ឋមន្ត្រីការពារជាតិអះអាងថាថៃបានបំពានមកលើកម្ពុជា៦៩៥ករណី

ប្រ​មុខ​ការ​ពារ​ជាតិ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២០​ខែ​មិថុនា ​ឆ្នាំ​២០២៥ ​ថា​ គិត​សរុប​

រដ្ឋមន្ត្រីការពារជាតិអះអាងថាថៃបានបំពានមកលើកម្ពុជា៦៩៥ករណី

ប្រ​មុខ​ការ​ពារ​ជាតិ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២០​ខែ​មិថុនា ​ឆ្នាំ​២០២៥ ​ថា​ គិត​សរុប​ជា​បណ្ដោះ​អាសន្ន​ ភាគី​ថៃ បាន​រំលោភ​បំពាន ​និង​មិន​គោរ​ព​អនុស្ស​រណៈ​យោគ​យល់​គ្នា​(MOU)​ ឆ្នាំ​២០០០​ មាន​ចំនួន​៦៩៥​ករណី​។​ នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាគី​ថៃ​ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មការ​ព្រំដែន​ចម្រុះ(JBC)​ថ្មី​ៗ​នេះ​ថា កម្ពុជា​បំពាន​ទៅ​លើ​ប្រទេស​ថៃ ​មាន​៤៩៧​ ករណី​។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​កម្ពុជា(​AKP)​។

កសិករដាំចេកត្អូញត្អែរពីកង្វះទីផ្សារ ព្រោះផ្លែចេកនាំចូលពីក្រៅប្រទេសមានតម្លៃទាបជាង

កសិករនៅភូមិកោះអន្លង់ចិន ខេត្តកណ្តាល ភាគច្រើននិយមដាំដំណាំចេក ដែលជាដំណាំហូបផ្លែមួយប្រភេទ មិ

កសិករដាំចេកត្អូញត្អែរពីកង្វះទីផ្សារ ព្រោះផ្លែចេកនាំចូលពីក្រៅប្រទេសមានតម្លៃទាបជាង

កសិករនៅភូមិកោះអន្លង់ចិន ខេត្តកណ្តាល ភាគច្រើននិយមដាំដំណាំចេក ដែលជាដំណាំហូបផ្លែមួយប្រភេទ មិនសូវពិបាកថែទាំ និងឆាប់ទទួលបានផល។ ក៏ប៉ុន្តែកសិករនៅតំបន់នោះមិនសូវសប្បាយចិត្តប៉ុន្មានឡើយនៅពេលដែលដំណាំចេករបស់ពួកគេមានទីផ្សារមិនសូវល្អ។ មិនសូវល្អដោយហេតុថាការនាំចូលកសិផលចេកពីក្រៅប្រទេសមានតម្លៃទាបជាងកសិផលចេករបស់កសិករដែលដាំនៅក្នុងស្រុក។

រដ្ឋមន្ត្រីវប្បធម៌ថា ប្រាសាទមួយក្នុងប្រទេសថៃ បានលួចចម្លងប្លង់ប្រាសាទអង្គរវត្តខ្មែរ

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាអះអាងថា ថៃបានបំពានលើអត្តសញ្ញាណ និងព្រលឹង

រដ្ឋមន្ត្រីវប្បធម៌ថា ប្រាសាទមួយក្នុងប្រទេសថៃ បានលួចចម្លងប្លង់ប្រាសាទអង្គរវត្តខ្មែរ

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាអះអាងថា ថៃបានបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ខ្មែរតាមរយៈការលួចចម្លងប្លង់ប្រាសាទអង្គរវត្តរបស់ខ្មែរ ទៅសាងសង់ជាប្រាសាទមួយមានសណ្ឋានដូចគ្នា ដោយដាក់ឈ្មោះសីហនគរ ក្នុងវត្តភូម៉ានហ្វា ខេត្តបុរីរម្យ។ នេះបើតាមខ្លឹមសារបង្ហោះផ្សាយដោយអាជ្ញាធរជាតិអប្សរានាព្រឹកថ្ងៃទី២១ មិថុនា។ ការលួចចម្លងប្លង់ប្រាសាទអង្គរវត្តរបស់ខ្មែរបែបនេះ ត្រូវបានលោកស្រីរដ្ឋមន្ត្រីចាត់ទុកថា ថៃបានបំពានទាំងស្រុងទៅលើកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២។

ជម្លោះខ្មែរ-ថៃ៖ កម្ពុជាគួរមានយុទ្ធសាស្ត្រយ៉ាងណាក្នុងករណីថៃមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ?

ក្រោយព្យុះភ្លៀងក្នុងចំណោមផ្ទៃក្នុងថៃ ដែលបណ្តាលមកពីការបែកធ្លាយសំឡេងសន្ទនារវាងនាយករដ្ឋមន្

ជម្លោះខ្មែរ-ថៃ៖ កម្ពុជាគួរមានយុទ្ធសាស្ត្រយ៉ាងណាក្នុងករណីថៃមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ?

ក្រោយព្យុះភ្លៀងក្នុងចំណោមផ្ទៃក្នុងថៃ ដែលបណ្តាលមកពីការបែកធ្លាយសំឡេងសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងអតីតនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ថៃហាក់បង្ហាញនូវរូបភាពស្ងប់ស្ងាត់បន្តិច។ ថៃតាមរយៈលោកស្រី ផែថងថាន បានអះអាងពីសាមគ្គីភាពផ្ទៃក្នុងនៃប្រជាជាតិខ្លួន  និងថា ថៃគ្មានពេលបង្កើតជម្លោះផ្ទៃក្នុងឡើយ។ ជាក់ស្តែងនៅថ្ងៃទី២០ ខែមិថុនានេះ នាយករដ្ឋមន្ត្រីថៃ និងមេទ័ពថៃបានធ្វើទស្សនកិច្ចរួមគ្នានៅតំបន់ព្រំដែនជាប់កម្ពុជា។ អ្នកតាមដានកិច្ចការអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា ក្នុងពេលដែលថៃកំពុងបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងបែបនេះ កម្ពុជាត្រូវត្រៀមយុទ្ធសាស្ត្រយ៉ាងសកម្មបំផុត ទាំងផ្នែកការទូត ផ្នែកច្បាប់ និងផ្នែកការពារជាតិ។

រុស្ស៊ី និង ចិន ថ្កោលទោសការវាយប្រហារអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ និង ជំរុញការចរចាតាមផ្លូវការទូត

លោកវ៉្លាឌីមៀរ ពូទីន និង លោក ស៊ី ជីនពីង បានថ្លែងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ លើការវាយប្រហារ របស់អ៊ី

រុស្ស៊ី និង ចិន ថ្កោលទោសការវាយប្រហារអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ និង ជំរុញការចរចាតាមផ្លូវការទូត

លោកវ៉្លាឌីមៀរ ពូទីន និង លោក ស៊ី ជីនពីង បានថ្លែងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ លើការវាយប្រហារ របស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ មេដឹកនាំទាំងពីរ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ ក៏បានអំពាវនាវឲ្យដោះស្រាយ ជម្លោះរវាងគូភាគីបដិបក្ខនេះ តាមផ្លូវនយោបាយ និងការទូត។ នេះបើតាមសេចក្តីប្រកាស នៅ ថ្ងៃព្រហស្បត៍ទី ១៩ មិថុនា ដោយវិមានក្រេមឡាំង ក្រោយកិច្ចសន្ទនាតាមទូរសព្ទ រវាង ប្រធានាធិបតីរុស្ស៊ី និង ប្រធានាធិបតីចិន ។

អ៊ីរ៉ង់និងប្រទេសអឺរ៉ុប៣ចរចារកដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់

ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ឈានចូលថ្ងៃទី៨ នៅថ្ងៃសុក្រ ទី២០ មិថុនា។ ក្នុងសង្រ

អ៊ីរ៉ង់និងប្រទេសអឺរ៉ុប៣ចរចារកដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់

ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ឈានចូលថ្ងៃទី៨ នៅថ្ងៃសុក្រ ទី២០ មិថុនា។ ក្នុងសង្រ្គាមបង្ហូរឈាមគ្នារវាងប្រទេសទាំងពីរនៅតំបន់មជ្ឈិមបូព៌ានេះ គេកំពុងទន្ទឹងរង់ចាំមើលថា តើសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តអ៊ីស្រាអែល នឹងលូកដៃចូលដោយផ្ទាល់ ឬក៏យ៉ាងណាទេ? តែប្រធានាធិបតី លោកដូណាល់ ត្រាំ បានប្រកាសទុកពេលវេលា ២ សប្តាហ៍ មុននឹងសម្រេចចិត្តថា តើត្រូវវាយប្រហារអ៊ីរ៉ង់ឬអត់? នៅថ្ងៃទី២០ មិថុនា អ៊ីរ៉ង់ និងក្រុមប្រទេសអឺរ៉ុបចំនួន ៣ គឺបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង ឆ្នាំ២០១៥ បើកកិច្ចប្រជុំក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ដើម្បីរកដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង។

នាយករដ្ឋមន្ត្រីអាមេនីបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅតួកគី អតីតសត្រូវសួពូជ

នាយករដ្ឋមន្ត្រីអាមេនីបានអញ្ជើញទៅរដ្ឋធានីអ៊ីស្តង់ប៊ុល ប្រទេសតួកគីដើម្បីបំពេញទស្សនកិច្ចផ្

នាយករដ្ឋមន្ត្រីអាមេនីបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅតួកគី អតីតសត្រូវសួពូជ

នាយករដ្ឋមន្ត្រីអាមេនីបានអញ្ជើញទៅរដ្ឋធានីអ៊ីស្តង់ប៊ុល ប្រទេសតួកគីដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលជួបប្រធានាធិបតីតួកគី លោក រេសេប តាយីប អ៊ែរដូហ្កាន។ នេះគឺជាដំណើរទស្សនកិច្ច «ជាប្រវត្តិសាស្ត្រ»របស់ថ្នាក់ដឹកនាំអាមេនីទៅកាន់ប្រទេសជិតខាងមួយនេះដែលធ្លាប់ចាត់ទុកគ្នាជាសត្រូវសួពូជរយៈពេលជាង ១០០ឆ្នាំកន្លងមក។​

ក្រុមគ្រួសារពលរដ្ឋខ្មែរដែលធ្វើការនៅថៃព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិ

ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើកា

ក្រុមគ្រួសារពលរដ្ឋខ្មែរដែលធ្វើការនៅថៃព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិ

ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ ក្រុមគ្រួសារពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅថៃ សម្ដែងការព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិរបស់ពួកគេ ខណៈក្រុមអ្នកជាតិនិយមថៃ បានបង្ហាញពីការប្រមាថ និងចង់ឲ្យមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ។ 

ប្រធានអាស៊ាន​បារម្ភ​ ចំពោះ​ការ​បែក​ធ្លាយសំឡេង​សន្ទនា​រវាងមេដឹកនាំកម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្ដែងការព្រួ

ប្រធានអាស៊ាន​បារម្ភ​ ចំពោះ​ការ​បែក​ធ្លាយសំឡេង​សន្ទនា​រវាងមេដឹកនាំកម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្ដែងការព្រួយបារម្ភអំពីការបែកធ្លាយសំឡេងនៃការសន្ទនាឯកជនតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី New Straits Times នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាយល់ថាសារសន្ទនាដែលបែកធ្លាយនោះ មិនមានអ្វីគួរឲ្យព្រួយបារម្ភដូចទង្វើរបស់ទាហានថៃនោះទេ។

មន្ត្រីរដ្ឋាភិបាលកម្ពុជាថា ថៃមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជារឿងឧក្រិដ្ឋកម្មអនឡាញ

មន្ត្រីរដ្ឋាភិបាលកម្ពុជាបានរិះគន់ទៅមន្ត្រីរដ្ឋាភិបាលថៃថា កំពុងព្យាយាមបង្កាច់បង្ខូចកេរ្ត

មន្ត្រីរដ្ឋាភិបាលកម្ពុជាថា ថៃមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជារឿងឧក្រិដ្ឋកម្មអនឡាញ

មន្ត្រីរដ្ឋាភិបាលកម្ពុជាបានរិះគន់ទៅមន្ត្រីរដ្ឋាភិបាលថៃថា កំពុងព្យាយាមបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ហើយបិទបាំងទង្វើអាក្រក់របស់ខ្លួន។ ការរិះគន់យ៉ាងដូច្នេះរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ បានចោទប្រកាន់មកលើកម្ពុជាថា ជាប្រទេសដែលអាចមានបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញធំជាងគេនៅលើពិភពលោក ហើយកំពុងមានការគាំទ្រពីអ្នកកាន់អំណាចក្នុងប្រទេស។ 

លោក ហ៊ុន សែន៖ មនោសញ្ចេតនា៣០ឆ្នាំជាមួយគ្រួសារថាក់ស៊ីនត្រូវបានបំផ្លាញ ដោយការបែកធ្លាយសំឡេងសន្ទនា

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ចំណងមិត្តភាពគ្រួសារលោក និងលោកថាក់ស៊ីន ស៊ីណ

លោក ហ៊ុន សែន៖ មនោសញ្ចេតនា៣០ឆ្នាំជាមួយគ្រួសារថាក់ស៊ីនត្រូវបានបំផ្លាញ ដោយការបែកធ្លាយសំឡេងសន្ទនា

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ចំណងមិត្តភាពគ្រួសារលោក និងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ រយៈពេលជាង៣០ឆ្នាំមកនេះត្រូវបានបំផ្លាញ ដោយសារតែការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ក្នុងន័យនេះ លោក ហ៊ុន សែន ហាក់បានបន្ទោសទៅលើមន្ត្រីខ្មែរណាម្នាក់ ដែលបានចែកចាយសារសន្ទនានេះ ព្រោះគេមានកំហឹងចំពោះការប្រមាថមកលើនាយករដ្ឋមន្ត្រីកម្ពុជា និងរូបលោកផ្ទាល់។

រ៉ុកកែតអវកាស Starship ផ្ទុះបរាជ័យ បង្កភ្លើងផ្សែងយ៉ាងសម្បើមនៅរដ្ឋតិចសាស់

ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានរ៉ុកកែតអវកាស Starship នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី១៩មិថុនា

រ៉ុកកែតអវកាស Starship ផ្ទុះបរាជ័យ បង្កភ្លើងផ្សែងយ៉ាងសម្បើមនៅរដ្ឋតិចសាស់

ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានរ៉ុកកែតអវកាស Starship នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី១៩មិថុនា តែបរាជ័យដោយផ្ទុះនិងបង្កជាភ្លើងផ្សែងយ៉ាងសន្ធោសន្ធៅក្នុងរដ្ឋតិចសាស់។ ក្នុងការបាញ់សាកល្បងរ៉ុកកែតអវកាសនេះ លោក អេឡុន ម៉ាស្ក៍ (Elon Musk) ម្ចាស់ក្រុមហ៊ុន SpaceX មានក្តីស្រមៃ និងមហិច្ឆតាចង់បញ្ចូនមនុស្សទៅភពព្រះអង្គារ។ ​

មេបក្សប្រឆាំងភូមា លោកស្រី អ៊ុង សានស៊ូជី រម្លឹកខួបកំណើត ៨០ឆ្នាំក្នុងពន្ធនាគារ

នៅក្នុងប្រទេសភូមា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សាន

មេបក្សប្រឆាំងភូមា លោកស្រី អ៊ុង សានស៊ូជី រម្លឹកខួបកំណើត ៨០ឆ្នាំក្នុងពន្ធនាគារ

នៅក្នុងប្រទេសភូមា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជី មានជន្មាយុ ៨០ ឆ្នាំនៅថ្ងៃព្រហស្បតិ៍ ទី១៩ មិថុនានេះ។ តែមេបក្សប្រឆាំងភូមាដ៏លេចធ្លោច្រើនទសវត្សរ៍ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ រម្លឹកខួបកំណើតរបស់ខ្លួន នៅក្នុងពន្ធនាគារនៃរបបសឹក។ ក្រោមការគំរាមរបស់រដ្ឋាភិបាលទីក្រុងណៃពិដោរ រាល់សកម្មភាព និងសារជូនពរលោកស្រី ស៊ូជី ត្រូវអ្នកគាំទ្រធ្វើឡើងជាសម្ងាត់ និងបិទបាំងបំផុត។

Get more results via ClueGoal