លោក ហ៊ុន ម៉ាណែត ថាកម្ពុជាបាញ់ទម្លាក់ដ្រូនរបស់ថៃ ដោយសារថៃមិនស្តាប់ការតវ៉ាតាមលិខិត
newsare.net
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៣ខែមិថុនានេះថា កម្ពុជាបានបាញ់លោក ហ៊ុន ម៉ាណែត ថាកម្ពុជាបាញ់ទម្លាក់ដ្រូនរបស់ថៃ ដោយសារថៃមិនស្តាប់ការតវ៉ាតាមលិខិត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៣ខែមិថុនានេះថា កម្ពុជាបានបាញ់ទម្លាក់«ដ្រូនស៊ើបការណ៍»របស់ភាគីថៃធ្លាក់អស់មួយចំនួន ដោយសារតែហោះរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាដែលធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃចន្ទនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការដែលកម្ពុជាសម្រេចចិត្តបាញ់ទម្លាក់ដ្រូនរបស់ភាគីថៃ គឺដោយសារតែថៃមិនទទួលស្គាល់ទង្វើរបស់ខ្លួន នៅពេលដែលកម្ពុជាដាក់លិខិតតវ៉ាទៅថៃករណីបង្ហោះដ្រូននាពេលកន្លងមក។ Read more