Cambodia



សមាជិកម្នាក់របស់គណបក្សកម្លាំងជាតិត្រូវបានចាប់ខ្លួន

គណបក្សកម្លាំងជាតិ បានប្រកាសនៅថ្ងៃទី ២៥ ខែមិថុនា នេះថា សមាជិករបស់ខ្លួនគឺលោក  សុខ សុន ត្រូវបាន

សមាជិក​អូតង់ព្រម​ដំឡើង​ថវិកា​ការពារជាតិ តាមការទាមទារ​របស់​​លោក ដូណាល់​ ត្រាំ

នៅប្រទេស​ហូឡង់ អង្គការសម្ព័ន្ធ​យោធាអូតង់ បិទបញ្ចប់​កិច្ចប្រជុំកំពូល ២​ថ្ងៃ​ ដោយ​ជោគជ័យ​។

សមាជិក​អូតង់ព្រម​ដំឡើង​ថវិកា​ការពារជាតិ តាមការទាមទារ​របស់​​លោក ដូណាល់​ ត្រាំ

នៅប្រទេស​ហូឡង់ អង្គការសម្ព័ន្ធ​យោធាអូតង់ បិទបញ្ចប់​កិច្ចប្រជុំកំពូល ២​ថ្ងៃ​ ដោយ​ជោគជ័យ​។ ជោគជ័យ ដ្បិតថា ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ទាំង​ ៣២ ប្រទេស បាន​យល់ព្រមគ្នា​ចេញសេចក្តីថ្លែងការណ៍រួម​ ដោយសម្រេច​​ដំឡើង​កញ្ចប់​ថវិកា​​ការពារជាតិ​ ស្របតាមការទាមទាររបស់លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។ ក្រៅពី​សំណុំរឿងដំឡើង​ថវិកាដ៏រស៊ើប​​នេះ អង្គការ​អូតង់​ក៏​បាន​ប្តេជ្ញាចិត្ត​បន្ត​ជួយ​អ៊ុយក្រែន និង​​ចាត់​ទុក រុស្ស៊ី​ ជា​ប្រភព​គំរាម​កំហែង​សន្តិសុខ​។ ​

កម្ពុជា​ប្រគល់​​អដ្ឋិធាតុ​​ទាហាន​វៀត​ណាម​ ៦នាក់ទៀត​ ដែល​ស្លាប់​​ក្នុង​សង្គ្រាម​នៅ​កម្ពុជា

កម្ពុជា​បាន​ប្រគល់​​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រ​ចិត្ត​វៀតណាម​ចំនួន​ ៦នាក់បន្ថែម​ទៀត​ ទៅឱ្យ​

កម្ពុជា​ប្រគល់​​អដ្ឋិធាតុ​​ទាហាន​វៀត​ណាម​ ៦នាក់ទៀត​ ដែល​ស្លាប់​​ក្នុង​សង្គ្រាម​នៅ​កម្ពុជា

កម្ពុជា​បាន​ប្រគល់​​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រ​ចិត្ត​វៀតណាម​ចំនួន​ ៦នាក់បន្ថែម​ទៀត​ ទៅឱ្យ​ភាគីវៀតណាម។​ ការ​ប្រគល់​អដ្ឋិ​ធាតុ​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​មិទ្ទីងមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហាន​ស្ម័គ្រចិត្តវៀតណាម​ រវាង​តំណាង​​រដ្ឋា​ភិ​បាល​កម្ពុជា​ និង​វៀត​ណាម​នៅ​ថ្ងៃ​ទី​២៤ មិថុនា​ ឆ្នាំ២០២៥ ក្នុងខេត្ត​កំពង់​ធំ។​ តាម​​​កង​ទ័ព​ជើង​គោក ការ​ប្រគល់​ត្រឡប់វិញ​​នូវ​អដ្ឋិធាតុ​ទាហានវៀតណាមនេះ​ ​ធ្វើ​ឡើង​ក្រោមកិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំង​២ ​ក្នុងការជីក​រុក​រក​​ជំហាន​ទី២​ ដំណាក់​កាល​ទី​២៤ នៃ​រដូវ​ប្រាំង​​ឆ្នាំ ២០២៤-២០២៥។

តើជម្លោះព្រំដែនកម្ពុជា-ថៃ នឹងជៈឥទ្ធិពលបែបណាដល់វិស័យទេសចរណ៍?

ក្នុងជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជ

តើជម្លោះព្រំដែនកម្ពុជា-ថៃ នឹងជៈឥទ្ធិពលបែបណាដល់វិស័យទេសចរណ៍?

ក្នុងជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្ម ការចេញចូលរបស់ពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសភ្ញៀវទេសចរ។ អ្នកជំនាញវិស័យទេសចរណ៍មើលឃើញថា វិធានការបិទច្រកព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ​បានបង្កការរាំងស្ទៈខ្លាំងដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរបរទេស ខណៈទេសចរបរទេសភាគច្រើនតែងនិយមធ្វើដំណើរមកប្រទេសថៃ រួចបន្តដំណើរតាមផ្លូវគោកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតមកកម្ពុជា។ តែយ៉ាងណា អ្នកជំនាញយល់ថា ផលប៉ះពាល់អាចមានរយៈពេលខ្លី ខណៈភ្ញៀវទេសចរបរទេសអាចធ្វើដំណើរតាមផ្លូវអាកាសជំនួសវិញ។ 

វៀតណាម​ លុប​ចោលទោស​ប្រហារជីវិត​ ចំពោះបទ​ឧក្រិដ្ឋ​​ ៨ ករណី

រដ្ឋសភា​វៀតណាម បានអនុម័តកែប្រែ​ច្បាប់​ព្រហ្មទណ្ឌ​ ដោយ​​សម្រេចលុប​ចោល​ទោស​ប្រហារ​ជីវិត​ ច

វៀតណាម​ លុប​ចោលទោស​ប្រហារជីវិត​ ចំពោះបទ​ឧក្រិដ្ឋ​​ ៨ ករណី

រដ្ឋសភា​វៀតណាម បានអនុម័តកែប្រែ​ច្បាប់​ព្រហ្មទណ្ឌ​ ដោយ​​សម្រេចលុប​ចោល​ទោស​ប្រហារ​ជីវិត​ ចំពោះ​បទល្មើសធ្ងន់ធ្ងរ​ ៨ ករណី ជាអាទិ៍ បទល្មើស​ចេតនាចង់ផ្តួល​រំលំ​រដ្ឋអំណាច ឬ​បទល្មើស​បំផ្លាញសន្តិភាព​ ជាដើម។ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌វៀតណាម​ និង រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ បាន​ពន្យល់និងបកស្រាយ​ព្រមគ្នា​ថា  ការធ្វើ​វិសោធនកម្ម​នេះ ដើម្បី​ឆ្លើយ​តប​ទៅនឹងការ​​វិវឌ្ឍសង្គម​-សេដ្ឋកិច្ច​។ ចំណែក កាសែត​រដ្ឋវៀតណាម បញ្ជាក់ថា ដើម្បី​កសាង​ទំនុក​ចិត្ត​ក្នុង​វិស័យ​វិនិយោគ​ទុន។​​ ​

របាយការណ៍​សម្ងាត់​អាមេរិក​ថា ការទម្លាក់​គ្រាប់បែកលើ់ទីតាំង​នុយក្លេអ៊ែរអ៊ីរ៉ង់ មានប្រសិទ្ធភាពតិចតួច

នៅក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ដំណឹងថ្មីៗបន្ថែមហាក់ដូចជាបាន​មកធ្វើ ​ឲ្យ​គេដាក់ការសង្

របាយការណ៍​សម្ងាត់​អាមេរិក​ថា ការទម្លាក់​គ្រាប់បែកលើ់ទីតាំង​នុយក្លេអ៊ែរអ៊ីរ៉ង់ មានប្រសិទ្ធភាពតិចតួច

នៅក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ដំណឹងថ្មីៗបន្ថែមហាក់ដូចជាបាន​មកធ្វើ ​ឲ្យ​គេដាក់ការសង្ស័យកាន់តែខ្លាំង ចំពោះប្រសិទ្ធភាព​ជាក់ស្តែង នៃការវាយប្រហារទម្លាក់គ្រាប់បែក ដែល​កងទ័ពអាមេរិក​បានធ្វើទៅលើស្ថានីយ៍​នុយក្លេអ៊ែរអ៊ីរ៉ង់។ លោកដូណាល់ ត្រាំ បានអួត​អះអាងថា​ការវាយ​ប្រហារដ៏អស្ចារ្យនេះ បានកម្ទេចឲ្យខ្ទេចខ្ទី​ទាំងស្រុង នូវ​សមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក៏ប៉ុន្តែស្រាប់តែមាន​​​របាយការណ៍​សម្ងាត់មួយរបស់ចារកិច្ចអាមេរិក បែកធ្លាយ​ជាសាធារណៈ ហើយដែលបណ្តាញ​ព័ត៌មានអាមេរិក ​បានចុះផ្សាយ​ព្រោងព្រាតកាលពីថ្ងៃអង្គារម្សិល​មិញ បាន​លើកឡើងថា ​ការវាយប្រហារនេះ​ បានត្រឹម​តែបង្អាក់​ដំណើរការ​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ តែប៉ុន្មាន​ខែ​តែប៉ុណ្ណោះ មិនបានកម្ទេចបានទាំងស្រុងនោះឡើយ​។

តើត្រូវ​សម្អាត​ជាតិ​គីមីពុល​ក្នុងអាហារ​​យ៉ាង​ដូចម្តេច?

អាហារ​ បន្លែផ្លែឈើ ដែល​មាន​ជាតិ​គីមី​ កំពុង​ក្លាយ​ជា​កង្វល់​របស់​មនុស្ស​ទូទៅ​ណាស់ រហូត​ខ្

តើត្រូវ​សម្អាត​ជាតិ​គីមីពុល​ក្នុងអាហារ​​យ៉ាង​ដូចម្តេច?

អាហារ​ បន្លែផ្លែឈើ ដែល​មាន​ជាតិ​គីមី​ កំពុង​ក្លាយ​ជា​កង្វល់​របស់​មនុស្ស​ទូទៅ​ណាស់ រហូត​ខ្លះ​សម្រេច​ចិត្ត​មិនបរិភោគ​តែ​ម្តង បើ​មិន​ដឹង​ប្រភព​នៃ​បន្លែ​ផ្លែឈើ​នោះ​ច្បាស់​លាស់។ ចុះបើ​អង្ករក៏​មានជាតិ​គីមី​ដែរ តើ​យើង​នឹង​ឈប់បរិភោគ​បាយឬ​យ៉ាងណា? បើ​តាមការ​សិក្សា​ទើប​ចេញ​ថ្មី ​​អង្ករក៏​មានផ្ទុក​​ជាតិ​គីមីដែរ នា​ពេល​បច្ចុប្បន្ន​នេះ។ បើ​ដូច្នេះមែន តើ​វា​អាច​បង្ក​ហានិភ័យដល់​សុខភាព​យ៉ាងណា បើ​ខ្មែរ​យើងបរិភោគបាយ​ជា​រៀងរាល់ថ្ងៃ​នោះ?

លោក លី សុវណ្ណរិទ្ធ​៖ ពលរដ្ឋខ្មែរ​ជាង៦ពាន់នាក់​​ចេញពីទឹកដី​ថៃ​ក្នុងថ្ងៃទី​២៤មិថុនា

នៅព្រឹកថ្ងៃពុធ​​ទី២៥​មិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ស

លោក លី សុវណ្ណរិទ្ធ​៖ ពលរដ្ឋខ្មែរ​ជាង៦ពាន់នាក់​​ចេញពីទឹកដី​ថៃ​ក្នុងថ្ងៃទី​២៤មិថុនា

នៅព្រឹកថ្ងៃពុធ​​ទី២៥​មិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ស្ថានភាពស្ងាត់ជ្រងំ​ បន្ទាប់ពីភាគីថៃបាន​សម្រេចបិទ​ច្រកព្រំដែនទាំងស្រុង​ជាមួយកម្ពុជា ដោយឯកតោភាគី នៅ​ថ្ងៃទី២៤ ខែមិថុនា​។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ​នេះថា ពលរដ្ឋខ្មែរ​ជាង ៦ពាន់៤រយនាក់បានចាកចេញពីទឹកដីថៃ​ ខណៈពលរដ្ឋថៃចំនួនជាង ១ពាន់​៣រយនាក់បានចាកចេញ​ពីទឹកដី​កម្ពុជា ក្នុងថ្ងៃទី​២៤មិថុនា​​។ ​បើតាម លោក លី សុវណ្ណារិទ្ធ​ អាជ្ញាធរខេត្តបន្ទាយមានជ័យនៅតែ​​បន្តសម្របសម្រួ​ល​​​​ជាមួយភាគីថៃ ក្នុងការបញ្ជូនពលរដ្ឋខ្មែរដែលចង់វិលចូលស្រុកវិញ ក្នុងពេលកើតមាន​​ជម្លោះព្រំដែនកម្ពុជា-ថៃនាពេល​​នេះ​។

ក្រុមប្រឹក្សាជាតិតស៊ូជំរុញឲ្យកម្ពុជាពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់ ​លោក ​សម ​រង្ស៊ី ​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​

ក្រុមប្រឹក្សាជាតិតស៊ូជំរុញឲ្យកម្ពុជាពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់ ​លោក ​សម ​រង្ស៊ី ​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ដោយ​ជំរុញ​ឲ្យ​កម្ពុជា​ពន្លឿន​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុ​លា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ (ICJ)​ នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់​ឲ្យ​បាន​ឆាប់​បំផុត​។​ ការ​ជំរុញ​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនាថា ​កម្ពុជា​បាន​ចាប់​ផ្តើម​រៀប​ចំ​ឯក​សារ​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ថៃ​ទៅតុលា​ការ​ ICJ​ លើ​វិវាទ​ព្រំ​ដែន​ចំនួន​៤​ គឺ​តំបន់​មុំបី ​ប្រាសាទ​តាមាន់​តូច ​តាមាន់ធំ និង​ប្រាសាទ​តាក្របី​។ ​ការ​ចាប់​ផ្តើម​រៀប​ចំ​ឯក​សារ​ប្តឹង​ថៃ​នេះ ​គឺ​បន្ទាប់ពី​កម្ពុជា​បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​ICJ ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​។

ស៊ីរី៖ ពួក​អ៊ីស្លាម​ប្រដាប់អាវុធ​១ក្រុម​ ​ទទួលស្គាល់អំពើភេរវកម្មក្នុងវិហារគ្រិស្តសាសនា

នៅប្រទេស​ស៊ីរី ថ្ងៃអង្គារ៍ ទី២៤មិថុនា ពួកអ៊ីស្លាមប្រដាប់អាវុធ ១ក្រុម បានចេញមុខ​ប្រកាសទទួល

ស៊ីរី៖ ពួក​អ៊ីស្លាម​ប្រដាប់អាវុធ​១ក្រុម​ ​ទទួលស្គាល់អំពើភេរវកម្មក្នុងវិហារគ្រិស្តសាសនា

នៅប្រទេស​ស៊ីរី ថ្ងៃអង្គារ៍ ទី២៤មិថុនា ពួកអ៊ីស្លាមប្រដាប់អាវុធ ១ក្រុម បានចេញមុខ​ប្រកាសទទួលស្គាល់​អំពើភេរវកម្ម ក្នុងវិហារគ្រិស្តសាសនា ១កន្លែង​ នៅ​រដ្ឋធានី​ដាម៉ាស។ ភេរវកម្ម​បំផ្ទុះគ្រាប់បែក​អត្តឃាត ​កើតឡើងនៅ​ថ្ងៃអាទិត្យកន្លងទៅ ​ក្នុង​ឱកាស​ដែល​ក្រុម​គ្រិស្ត​បរិស័ទ​ជួប​ជុំ​សូត្រធម៌និង​អាន​ព្រះគម្ពីរ ហើយដែល​បាន​បណ្តាលឲ្យ​ស្លាប់​​មនុស្ស ២៥នាក់ និងរបួស​ ៦៣នាក់។  

ការ​ពារជាតិ​ អ៊ុយក្រែន និងអាមេរិក ជាសំណុំរឿងក្តៅ​នៃជំនួប​កំពូល​អូតង់

អង្គការសម្ព័ន្ធ​យោធាអូតង់​ បើក​កិច្ចប្រជុំ​កំពូល ចំនួនពីរថ្ងៃ គឺថ្ងៃទី​២៤-២៥មិថុនា​ នៅ​ក្

ការ​ពារជាតិ​ អ៊ុយក្រែន និងអាមេរិក ជាសំណុំរឿងក្តៅ​នៃជំនួប​កំពូល​អូតង់

អង្គការសម្ព័ន្ធ​យោធាអូតង់​ បើក​កិច្ចប្រជុំ​កំពូល ចំនួនពីរថ្ងៃ គឺថ្ងៃទី​២៤-២៥មិថុនា​ នៅ​ក្រុង​ឡាអេ ប្រទេស​ហូឡង់​។ ប្រមុខ​រដ្ឋ​និងប្រមុខ​រដ្ឋាភិបាល ៣២ ប្រទេស ចូលរួម​កិច្ចប្រជុំ​ដ៏តានតឹង​នេះ ដែល​​​ត្រូវ​ជជែកគ្នា​ដោយ​ប្រុងប្រយ័ត្ន​អំពី​សំណុំ​រឿង​ការពារជាតិ​របស់​រដ្ឋសមាជិក​ និង​ បញ្ហា​សង្គ្រាម​អ៊ុយក្រែន។ ចំណែក ​​សហរដ្ឋអាមេរិក ក៏ជាសំណុំរឿងធំដែរ ព្រោះ​អាមេរិក​ដើរតួ ជាអ្នក​ការពារ​ផង និង​ជាអ្នក​គំរាមកំហែង​ផង។​​

ហេតុអ្វីបានជាទំនាក់ទំនងកម្ពុជា-ថៃ កាន់តែធ្លាក់ចុះនៅពេលនេះ?

ចាប់ពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥តទៅ ភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម

ហេតុអ្វីបានជាទំនាក់ទំនងកម្ពុជា-ថៃ កាន់តែធ្លាក់ចុះនៅពេលនេះ?

ចាប់ពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥តទៅ ភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាក្រោមហេតុផលការពារសន្តិសុខជាតិ និងចោទថាកម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញ។ តែភាគីថៃអះអាងថា ខ្លូននឹងលើកលែងការចេញចូលច្រកព្រំដែនសម្រាប់អ្នកជំងឺ និងសិស្សសាលាតែប៉ុណ្ណោះ។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ឃើញថា ការសម្រេចបិទច្រកព្រំដែនទាំងស្រុងនាពេលនេះបាននិងកំពុងទាញទម្លាក់ទំនាក់ទំនងការទូតរបស់ប្រទេសទាំង២ឲ្យធ្លាក់ចុះ ខណៈស្ថានការណ៍ជម្លោះព្រំដែនកំពុងមានភាពក្តៅគគុក និងតានតឹងខ្លាំង។ តើហេតុអ្វីបានជាទំនាក់ទំនងកម្ពុជា-ថៃ កាន់តែធ្លាក់ចុះទៅនៅពេលនេះ?

អ៊ីស្រាអែលប្រកាស​ទទួលយក​បទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែល​លោក ដូណាល់ ត្រាំ បាន​ស្នើ

តើ​សង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល នឹងត្រូវចប់​ជាស្ថាពរនៅ​ថ្ងៃទី​២៤​មិថុនានេះពិតមែនឬ? ក

អ៊ីស្រាអែលប្រកាស​ទទួលយក​បទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែល​លោក ដូណាល់ ត្រាំ បាន​ស្នើ

តើ​សង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល នឹងត្រូវចប់​ជាស្ថាពរនៅ​ថ្ងៃទី​២៤​មិថុនានេះពិតមែនឬ? កាលពី​​វេលាយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ លោកដូណាល់ ត្រាំ​ បង្ហោះសារ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល ដោយ​បាន​​អះអាងថា លោក​បានស្នើបទឈប់បាញ់ជាស្ថាពរមួយ​​ ទៅកាន់ភាគីជម្លោះទាំង​២ អ៊ីរ៉ង់-អ៊ីស្រាអែល​​។​ អ៊ីស្រាអែលបានប្រកាសនៅព្រឹក​ថ្ងៃអង្គារនេះ ថា​គេបានសុខចិត្ត​ទទួលយក​បទឈប់បាញ់នេះហើយ។ តែដោយឡែក អ៊ីរ៉ង់​វិញ​មិន​បាន​បញ្ជាក់ថាយល់ព្រមទទួល ឬមិនទទួល​ ឲ្យច្បាស់នោះទេ​។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចំអកឲ្យថៃប្តឹង លោក ហ៊ុន សែន ទៅតុលាការអន្តរជាតិ

អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​អក​ឲ្យ​លោក Somkid Chueakong ​ជំនួយ​ការ​នាយក​រដ្ឋ​មន្រ្តី​ថៃ

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចំអកឲ្យថៃប្តឹង លោក ហ៊ុន សែន ទៅតុលាការអន្តរជាតិ

អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​អក​ឲ្យ​លោក Somkid Chueakong ​ជំនួយ​ការ​នាយក​រដ្ឋ​មន្រ្តី​ថៃ​ ប្តឹង​លោក ​ហ៊ុន​ សែន ​ ទៅ​កាន់​តុលា​ការ​អន្តរ​ជាតិ​ករណី​ដែល​ថៃ មិន​សុខ​ចិត្ត​នឹង​ការ​បញ្ចេញ​សំឡេង​សន្ទនា​រវាង​ប្រមុខ​គណបក្សកាន់អំណាច​នៅកម្ពុជា ​ជា​មួយ​លោក​ស្រី​ ផែថងថាន ស៊ីណាវ៉ាត់ ​នាយក​រដ្ឋ​មន្ត្រី​ថៃ​។​ ប្រតិ​កម្ម​របស់​ លោក​ ជា ធីរិទ្ធ​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា​ ធ្វើ​ឡើង​បន្ទាប់​ពី​  លោក​ Somkid Chueakong បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នាយកដ្ឋាន​សន្តិសុខ​ជាតិ​ថៃ​ ដោយ​ប្តឹង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​ពី​បទ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ថៃ ​តាម​រយៈ​ការ​បញ្ចេញ​សំឡេង​សន្ទនាជា​ឯក​ជន​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ថៃ​នាពេល​ថ្មីៗ​នេះ​។​

លោក អ៊ិន វិចិត្រ៖ ការបញ្ឈប់នាំចូលភាពយន្តថៃជាឱកាសថ្មីនៃការពង្រីកទីផ្សារភាពយន្តខ្មែរ

ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានសម្រេចបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយ

លោក អ៊ិន វិចិត្រ៖ ការបញ្ឈប់នាំចូលភាពយន្តថៃជាឱកាសថ្មីនៃការពង្រីកទីផ្សារភាពយន្តខ្មែរ

ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានសម្រេចបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃជាស្ថាពរនៅតាមរោងភាពយន្ត និងស្ថានីយ៍ទូរទស្សន៍នានាទៅទូទាំងប្រទេស ជាពិសេសនៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកំពុងឡើងកំដៅជាថ្មីម្តងទៀត។ ការបិទទ្វារការនាំចូលភាពយន្តថៃនាពេលថ្មីៗនេះក៏បានជំរុញឲ្យផលិតករភាពយន្តខ្មែរមួយចំនួនកំពុងចាប់អារម្មណ៍បង្កើនការផលិតភាពយន្តរបស់ខ្លួននិងបង្កើនទីផ្សារទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស។ លោក អ៊ិន វិចិត្រ គឺជាផលិតករភាពយន្តខ្មែរម្នាក់ដែលកំពុងចាក់បញ្ចាំងខ្សែភាពយន្តរបស់ខ្លួនរឿងកំហឹងធ្មប់ នៅតាមរោងភាពយន្តរបស់កម្ពុជា យល់ឃើញថា ពេលវេលានេះគឺជាឱកាសថ្មីមួយនៃការពង្រឹងនិងការពង្រីកទីផ្សារភាពយន្តរខ្មែរ។

កម្ពុជាផ្តើមរៀបចំពាក្យបណ្តឹងទៅតុលាការ ICJ រឿងវិវាទព្រំដែនជាមួយថៃ

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា បានចាប់ផ្តើមរៀបចំឯកសារដើម្បីដាក់​ពាក្យ​បណ្តឹងប្

កម្ពុជាផ្តើមរៀបចំពាក្យបណ្តឹងទៅតុលាការ ICJ រឿងវិវាទព្រំដែនជាមួយថៃ

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា បានចាប់ផ្តើមរៀបចំឯកសារដើម្បីដាក់​ពាក្យ​បណ្តឹងប្តឹងថៃទៅតុលាការ​យុត្តិធម៌អន្តរជាតិ ICJ លើវិវាទព្រំដែនចំនួន៤ គឺ​តំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី។ ក្នុងសចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជា គណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ចូនទៅ ICJ ត្រូវធ្វើការជាមួយមេធាវីអន្តរជាតិ និងបំពេញការងារមួយចំនួនទៀត ដូចជាធ្វើជាអ្នកតំណាងរបស់កម្ពុជា នៅចំពោះមុខតុលាការ ICJ រហូតដល់ការបញ្ចប់ក្តីក្តាំ។

ថៃបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា​ដោយ​​ឯកតោភាគី

ចាប់ពីថ្ងៃទី​២៣មិថុនាតទៅ ​​ ភាគី​ថៃ​សម្រេ​ច ជាឯកតោភាគី ​បិទច្រក​​ព្រំដែនទាំងអស់​ជាមួយកម្ព

ថៃបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា​ដោយ​​ឯកតោភាគី

ចាប់ពីថ្ងៃទី​២៣មិថុនាតទៅ ​​ ភាគី​ថៃ​សម្រេ​ច ជាឯកតោភាគី ​បិទច្រក​​ព្រំដែនទាំងអស់​ជាមួយកម្ពុជា នៅក្រោមហេតុផលការពារ​សន្តិសុខជាតិ និង​ចោទថា​​កម្ពុជាជាមជ្ឈមណ្ឌល​ឆបោកអនឡាញ។ សេចក្តីថ្លែងការណ៍របស់​កងទ័ពថៃ ឱ្យដឹងថា​ ​ចាប់ពីថ្ងៃជូនដំណឹងនេះ ទាហាន​ថៃនឹងយាមកាម​​តឹងតែង​ ហាមមិនឱ្យមានការឆ្លង​ចេញ-ចូលទឹកដីថៃជា​​​​​ដាច់ខាត លើកលែងតែ​ការធ្វើដំណើរ​របស់អ្នកជំងឺ សិស្សសាលា ​និង​សកម្មភាព​មនុស្សធម៌មួយចំនួនប៉ុណ្ណោះ​។

ប្រមុខការទូតអ៊ីរ៉ង់​ទៅជួប​លោក​ពូទីនដើម្បី​សុំការគាំទ្រពី​រុស្ស៊ី ក្រោយ​រងការទម្លាក់គ្រាប់ពីអាមេរិក

កាលពី​ថ្ងៃចន្ទទី​២៣មិថុនា លោក​ អាបាស អារ៉ាកឈី ប្រមុខការទូតអ៊ីរ៉ង់ បានធ្វើ​ដំណើរទៅទីក្រុ​ង

ប្រមុខការទូតអ៊ីរ៉ង់​ទៅជួប​លោក​ពូទីនដើម្បី​សុំការគាំទ្រពី​រុស្ស៊ី ក្រោយ​រងការទម្លាក់គ្រាប់ពីអាមេរិក

កាលពី​ថ្ងៃចន្ទទី​២៣មិថុនា លោក​ អាបាស អារ៉ាកឈី ប្រមុខការទូតអ៊ីរ៉ង់ បានធ្វើ​ដំណើរទៅទីក្រុ​ងម៉ូស្គូ ដើម្បីជួបជាមួយ​លោក​ពូទីន​។ នៅក្នុងបរិបទដែល​របប​ដឹកនាំអ៊ីរ៉ង់​កាន់តែចុះទន់ខ្សោយ​ ដោយរងការបាញ់ប្រហារជាបន្តបន្ទាប់ ពីអ៊ីស្រាអែលនិងពីអាមេរិក​ អ៊ីរ៉ង់កំពុងតែស្វះស្វែងរក​ការគាំទ្រពីខាងក្រៅ​​​។ លោក​ប្រមុខការទូតអ៊ីរ៉ង់បានអះអាងថា ការទៅជួបពិភាក្សាយោបល់ជាមួយរុស្ស៊ី វាជារឿងមានសារៈសំខាន់ខ្លាំងណាស់​។

ពលរដ្ឋខ្មែរខ្លះបន្តក្រាញននៀលនៅការពារផ្ទះសម្បែង ដើម្បីគាំទ្រកងទ័ពជួរមុខ

ខណៈជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ កំពុងឡើងកម្តៅ ពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែនម

ពលរដ្ឋខ្មែរខ្លះបន្តក្រាញននៀលនៅការពារផ្ទះសម្បែង ដើម្បីគាំទ្រកងទ័ពជួរមុខ

ខណៈជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ កំពុងឡើងកម្តៅ ពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែនមួយចំនួន ពុំទាន់ចាកចេញពីលំនៅឋាននៅឡើយ បើទោះជាមានភាពតានតឹងខ្លាំងក៏ដោយ។ ពុំទាន់ចាកចេញពីផ្ទះទៅរកទីសុវត្ថិភាព ក៏ព្រោះតែពលរដ្ឋទាំងនោះ ធ្លាប់ឆ្លងកាត់សង្គ្រាមនាពេល​កន្លងមក។ ពលរដ្ឋជាយដែនទាំងនេះ យល់ថា ការ​​​ដែលមិនព្រម​រត់​ចោល​ផ្ទះ​សម្បែង​របស់ពួកគេ គឺផ្ដល់នូវភាពកក់ក្តៅដល់កងទ័ពជួរមុខ ដែលជាខឿនការពារជាតិដ៏រឹងមាំ។

លោក ហ៊ុន ម៉ាណែត ថាកម្ពុជាបាញ់ទម្លាក់ដ្រូនរបស់ថៃ ដោយសារថៃមិនស្តាប់ការតវ៉ាតាមលិខិត

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បានថ្លែង​នៅថ្ងៃ​ទី​២៣​ខែ​មិថុនា​នេះ​ថា កម្ពុជា​បាន​បាញ់​

លោក ហ៊ុន ម៉ាណែត ថាកម្ពុជាបាញ់ទម្លាក់ដ្រូនរបស់ថៃ ដោយសារថៃមិនស្តាប់ការតវ៉ាតាមលិខិត

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បានថ្លែង​នៅថ្ងៃ​ទី​២៣​ខែ​មិថុនា​នេះ​ថា កម្ពុជា​បាន​បាញ់​ទម្លាក់​«​ដ្រូនស៊ើប​ការណ៍»​របស់​ភាគី​ថៃ​ធ្លាក់​អស់​មួយ​ចំនួន​ ដោយ​សារ​តែ​ហោះ​រំលោភ​លើ​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​។​ នៅ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​គណៈ​កម្មាធិ​ការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប នាថ្ងៃ​ចន្ទ​នេះ ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​អះអាង​ថា ​ការ​ដែល​កម្ពុជា​សម្រេច​ចិត្ត​បាញ់​ទម្លាក់​ដ្រូន​របស់​ភាគីថៃ គឺ​ដោយសារ​តែ​ថៃ​មិន​ទទួល​ស្គាល់​ទង្វើ​របស់​ខ្លួន​ នៅ​ពេល​ដែល​កម្ពុជា​ដាក់​លិខិត​តវ៉ា​ទៅ​ថៃ​ករណី​បង្ហោះ​ដ្រូន​នាពេល​កន្លង​មក​។

អ៊ីរ៉ង់គំរាម​វាយ​ប្រហារទៅលើមូលដ្ឋានទ័ពអាមេរិក និង​អាចបិទច្រកសមុទ្រអកម៉ូស

មួយថ្ងៃបន្ទាប់ពីកងទ័ពអាមេរិក​ បានបើកការវាយ​ប្រហារទៅលើទីតាំង​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ សំណួ

អ៊ីរ៉ង់គំរាម​វាយ​ប្រហារទៅលើមូលដ្ឋានទ័ពអាមេរិក និង​អាចបិទច្រកសមុទ្រអកម៉ូស

មួយថ្ងៃបន្ទាប់ពីកងទ័ពអាមេរិក​ បានបើកការវាយ​ប្រហារទៅលើទីតាំង​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ សំណួរបានចោទសួរជាច្រើន ថា​តើ​អ៊ីរ៉ង់​ អាចនឹងឆ្លើយតបវិញ​ដោយ​របៀបណា។ ច្រកសមុទ្រអកម៉ូស ដែលជាផ្លូវដឹកជញ្ជូន​ដ៏សំខាន់មួយ​ នៃ​ចរាចរណ៍​ដឹកប្រេង អាចប្រឈមនឹងការបិទខ្ទប់ពីអ៊ីរ៉ង់ ហើយអាចធ្វើឲ្យប៉ះពាល់ដល់​ទីផ្សារប្រេង​។ មូលដ្ឋានទ័ពរបស់អាមេរិកជាច្រើនទី​តាំង នៅតំបន់ដើម​បូព៌ា​ ក៏អាច​ជាផ្ទាំងស៊ីបរបស់អ៊ីរ៉ង់ដែរ។

តើអ្នកនយោបាយខ្មែរគួរមានឯកភាពជាតិយ៉ាងណា គ្រាប្រទេសជិតខាងចង់ឈ្លានពាន?

ភាពតានតឹងរវាងកម្ពុជា និងថៃបានបន្តកើនឡើង នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរដែលនៅជាប់ភ្ន

តើអ្នកនយោបាយខ្មែរគួរមានឯកភាពជាតិយ៉ាងណា គ្រាប្រទេសជិតខាងចង់ឈ្លានពាន?

ភាពតានតឹងរវាងកម្ពុជា និងថៃបានបន្តកើនឡើង នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរដែលនៅជាប់ភ្នំដងរែក និងតំបន់ប្រាសាទបុរាណខ្មែរមួយចំនួននៅ ប៉ែកឧត្តរនៃប្រទេសកម្ពុជា។ ភាគីថៃ​បានបង្ហាញជំហររួបរួមផ្ទៃក្នុង ក្រោយការបែកធ្លាយសំឡេងសន្ទនារវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ។ ចំណែក ក្រុម​ប្រឹក្សាជាតិ​តស៊ូ ដែលបង្កើត​ឡើង​ដោយ​ លោក សម រង្ស៊ី បានអំពាវនាវឲ្យអ្នក​នយោបាយ​ខ្មែរបង្រួបបង្រួមជាតិ ក្នុងកាលៈទេសៈដ៏តានតឹង ដែលកម្ពុជា កំពុងមានជម្លោះជាមួយប្រទេសថៃ។ តើក្នុងស្ថានភាពនេះ អ្នកនយោបាយខ្មែរអាចស្វែងរកការឯកភាពជាតិយ៉ាងណា ដើម្បីទប់ទល់នឹងការឈ្លានពានរបស់បរទេស?

នាយករដ្ឋមន្រ្តីថៃ​ផ្តើម​​រុះរើ​រដ្ឋាភិបាល​ ខណៈតុលាការធម្មនុញ្ញពិចារណាញត្តិទាមទារឲ្យដកតំណែង

នៅចំពោះមុខ​នៃ​វិបត្តិនយោបាយ​ដែល​កាន់តែ​ធ្លាក់ផុងជ្រៅ បន្ទាប់ពី គណបក្ស​ភូមិចៃថៃ​សម្រេច​ដ

នាយករដ្ឋមន្រ្តីថៃ​ផ្តើម​​រុះរើ​រដ្ឋាភិបាល​ ខណៈតុលាការធម្មនុញ្ញពិចារណាញត្តិទាមទារឲ្យដកតំណែង

នៅចំពោះមុខ​នៃ​វិបត្តិនយោបាយ​ដែល​កាន់តែ​ធ្លាក់ផុងជ្រៅ បន្ទាប់ពី គណបក្ស​ភូមិចៃថៃ​សម្រេច​ដកខ្លួនចេញពី​រដ្ឋាភិបាល​ចម្រុះ​កាលពី​សប្តាហ៍មុន នាយករដ្ឋមន្រ្តីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត់​ចាប់ផ្តើមបើកការ​ពិភាក្សានៅថ្ងៃចន្ទ​ទី ២៣​មិថុនា ដើម្បីរុះរើសមាសភាពរដ្ឋាភិបាល។ ខណៈពេល​ដែល​មាន​ដំណឹងចចាមអារ៉ាម​ស្តីពី​ការដកខ្លួន​ជាបន្តបន្ទាប់​របស់​គណបក្សផ្សេងទៀត​ចេញពី​រដ្ឋាភិបាល​ចម្រុះ ដោយសារតែ​ការបែកលេចធ្លាយសារសន្ទនា​រវាង​លោកស្រី​ផែថងថាន និង​ប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែន ​អគ្គលេខាធិការរបស់បក្ស​​ភឿថៃ បានអះអាងថា គណបក្ស​ទាំង១០​បាន​ប្រកាស​បន្ត​ចូលរួម​ក្នុង​រដ្ឋាភិបាលរបស់លោកស្រីផែថងថាន។

កម្ពុជា និងថៃព្រមានពលរដ្ឋរៀងៗខ្លួន កុំឲ្យធ្វើដំណើរទៅវិញទៅមក បើគ្មានការចាំបាច់

រដ្ឋាភិបាលកម្ពុជា និងថៃ តាមរយៈក្រសួងការបរទេស បានព្រមានពលរដ្ឋរៀងៗខ្លួន ឲ្យចៀសវាងការធ្វើដំណ

កម្ពុជា និងថៃព្រមានពលរដ្ឋរៀងៗខ្លួន កុំឲ្យធ្វើដំណើរទៅវិញទៅមក បើគ្មានការចាំបាច់

រដ្ឋាភិបាលកម្ពុជា និងថៃ តាមរយៈក្រសួងការបរទេស បានព្រមានពលរដ្ឋរៀងៗខ្លួន ឲ្យចៀសវាងការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង២ បើគ្មានការចាំបាច់។ ការចេញមកព្រមានដំណាលគ្នារបស់ក្រសួងការបរទេសកម្ពុជា-ថៃ ធ្វើឡើងបន្ទាប់ពីថៃ​បិទ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាមច្រកព្រំដែនរវាងប្រទេសទាំងពីរ និងការប្រកាសរបស់កម្ពុជា ក្នុងការបិទការនាំចូលបន្លែ ផ្លែឈើ ប្រេង និងឧស្ម័នពីប្រទេសថៃ។

ពិព័រណ៍យន្តហោះ Bourget៖ ប្រជាជនបារាំងធ្វើបាតុកម្មប្រឆាំងនឹងឧស្សាហកម្មអាវុធ

នៅបារាំង បាតុកររាប់ពាន់នាក់បានចុះផ្លូវធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងការតាំងលក់អាវុធរ

ពិព័រណ៍យន្តហោះ Bourget៖ ប្រជាជនបារាំងធ្វើបាតុកម្មប្រឆាំងនឹងឧស្សាហកម្មអាវុធ

នៅបារាំង បាតុកររាប់ពាន់នាក់បានចុះផ្លូវធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងការតាំងលក់អាវុធរបស់បណ្តាក្រុមហ៊ុនឧស្សាហកម្មផ្លូវអាកាស ក្នុងពិព័រណ៍យន្តហោះអន្តរជាតិ បួកហ្សេ (Bourget) ជាពិសេសប្រឆាំងនឹងវត្តមានរបស់ក្រុមហ៊ុនអ៊ីស្រាអែល។ បាតុករទាំងនេះក៏បានចោទរដ្ឋាភិបាលទីក្រុង​ប៉ារីស​ ថាបានខ្ជះខ្ជាយថវិកាជាតិ ក្នុង​ការបង្កើនប្រាក់ចំណាយលើវិស័យយោធា។​

គ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌា៖ អ្នកទទួលខុសត្រូវជាន់ខ្ពស់ Air India ៣នាក់ ត្រូវបណ្តេញចេញពីក្រុមហ៊ុន

ក្រុមហ៊ុនអាកាសចរណ៍ Air India បានបណ្តេញអ្នកទទួលខុសត្រូវជាន់ខ្ពស់ ៣នាក់ កាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុន

គ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌា៖ អ្នកទទួលខុសត្រូវជាន់ខ្ពស់ Air India ៣នាក់ ត្រូវបណ្តេញចេញពីក្រុមហ៊ុន

ក្រុមហ៊ុនអាកាសចរណ៍ Air India បានបណ្តេញអ្នកទទួលខុសត្រូវជាន់ខ្ពស់ ៣នាក់ កាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា តាមបទបញ្ជារបស់និយតករអាកាសចារណ៍ឥណ្ឌា។ មូលហេតុនៃការបណ្តេញបុគ្គលិកទាំង ៣រូបនេះ គឺមិនពាក់ព័ន្ធនឹងគ្រោះថ្នាក់យន្តហោះ Boieng 787 Dreamliner ឡើយ​ តែដោយសារពួកគេខ្វះសមត្ថភាពគ្រប់គ្រងនិងចាត់ចែងម៉ោងពេលធ្វើការរបស់បុគ្គលិកបម្រើការលើយន្តហោះ។

តើកម្ពុជាអាចធានាតម្រូវការប្រេងបានគ្រប់គ្រាន់ទេ បើបិទការនាំចូលប្រេងពីថៃ?

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២០មិថុនា ថាកម្ពុជាមិនស្លាប់ដោយសារ

តើកម្ពុជាអាចធានាតម្រូវការប្រេងបានគ្រប់គ្រាន់ទេ បើបិទការនាំចូលប្រេងពីថៃ?

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២០មិថុនា ថាកម្ពុជាមិនស្លាប់ដោយសារការបិទការនាំចូលប្រេងពីប្រទេសថៃឡើយ តែថាក្រុមហ៊ុនថៃ ដូចជា PTT ទៅវិញដែលស្លាប់ខ្លួនឯង។ ការចេញអះអាងរបស់ប្រមុខគណបក្សកាន់អំណាច ជាការឆ្លើយតបនឹងក្រុមប្រឆាំងថៃ ដែលចង់ឲ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជា ក្នុងស្ថានភាពប្រឈមនៃបញ្ហាព្រំដែន។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា យល់ស្របនឹងការលើកឡើងរបស់ លោក ហ៊ុន សែន ដែលថា កម្ពុជាមិនបារម្ភចំពោះករណីខ្វះប្រេង ព្រោះកម្ពុជាមានទីផ្សារដទៃសម្រាប់នាំចូលប្រេងមកជំនួស។ តែអ្វីដែលអ្នកសេដ្ឋកិច្ច លើកជាយោបល់ គឺកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារនាំចូលប្រេងបន្ថែមទៀត ដើម្បីទប់ទល់ក្នុងគ្រាអាសន្នណាមួយកើតឡើង។

អាមេរិកកម្ទេចទីតាំងនុយក្លេអ៊ែរ ៣កន្លែងរបស់អ៊ីរ៉ង់ និងព្រមានវាយបន្ថែម បើអ៊ីរ៉ង់សងសឹក

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ការវាយប្រហារតាមជើងអាកាសរបស់អាមេរិកក្នុងថ្ង

អាមេរិកកម្ទេចទីតាំងនុយក្លេអ៊ែរ ៣កន្លែងរបស់អ៊ីរ៉ង់ និងព្រមានវាយបន្ថែម បើអ៊ីរ៉ង់សងសឹក

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ការវាយប្រហារតាមជើងអាកាសរបស់អាមេរិកក្នុងថ្ងៃអាទិត្យ ទី២២ មិថុនាបាន «បំផ្លាញចោលទាំងស្រុង» ទីតាំងនុយក្លេអ៊ែរ ៣កន្លែងសំខាន់ៗរបស់អ៊ីរ៉ង់។ នេះជាការចូលរួមលើកទីមួយរបស់អាមេរិកនៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់តំាងពីជាងមួយសប្តាហ៍មកនេះ។ ការវាយឆ្មក់លើទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ត្រូវបានធ្វើប្រតិបត្តិការដោយយន្តហោះបំបាំងកាយទម្លាក់គ្រាប់បែកឈ្មោះ B-2 ដែលបានទម្លាក់គ្រាប់បែក ដែលគេហៅថា «គ្រាប់បែកកម្ទេចលេណដ្ឋាន» ជាមួយនឹងការបាញ់គាំទ្រដោយគ្រាប់មីស៊ីល Tomahawk ចេញពីនាវាមុជទឹក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក។ នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជនអាមេរិកតាមរយៈកញ្ចក់ទូរទស្សន៍ពីសេតវិមាន លោកត្រាំបានព្រមានថា អាមេរិកនឹងបង្កើនការវាយប្រហារឲ្យចាស់ដៃថែមទៀត បើអ៊ីរ៉ង់ហ៊ានវាយប្រហារសងសឹកអាមេរិកវិញ និងមិនធ្វើឲ្យមានសន្តិភាពឆាប់ៗនោះ៕

សហគមន៍អន្តរជាតិ​​​ព្រួយបារម្ភខ្លាំង​ព្រោះ​អាមេរិក​លូកដៃក្នុង​សង្គ្រាម​អ៊ីរ៉ង់-អ៊ីស្រាអែល

​ចៅហ្វាយ​សេតវិមាន​ លោក ដូណាល់ ត្រាំ ​បញ្ជាឲ្យវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួន ៣

សហគមន៍អន្តរជាតិ​​​ព្រួយបារម្ភខ្លាំង​ព្រោះ​អាមេរិក​លូកដៃក្នុង​សង្គ្រាម​អ៊ីរ៉ង់-អ៊ីស្រាអែល

​ចៅហ្វាយ​សេតវិមាន​ លោក ដូណាល់ ត្រាំ ​បញ្ជាឲ្យវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួន ៣​​។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ​ព្រមានអំពីវិបត្តិចលាចលដុនដាបក្នុងតំបន់មជ្ឈិម​បូព៌ា​។ បារាំង​ អង់គ្លេស និង​អាល្លឺម៉ង់ ស្នើឲ្យ​បន្ថយ​ភាពតានតឹង និង​ងាករក​តុចរចា។ ស្រដៀងគ្នានេះ ចិនអំពាវនាវគ្រប់ភាគីជម្លោះ ជាពិសេសអ៊ីស្រាអែល ត្រូវឈប់បាញ់​។ ចំពោះរុស្ស៊ី ការវាយប្រហារបែបនេះ នឹងមិនអាច​នាំឲ្យ​លោក ត្រាំ បានពានរង្វាន់ណូបែលសន្តិភាពឡើយ។  ជប៉ុន ដែលធ្លាប់រងគ្រោះដោយគ្រាប់បែកបរមាណូអាមេរិកក្នុងសង្គ្រាមលោកលើកទី២  ក្តីព្រួយបារម្ភអំពីការសាយភាយវិទ្យុសកម្ម នៅអ៊ីរ៉ង់។ រីឯ​ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA ប្រកាសប្រជុំជាបន្ទាន់ នៅថ្ងៃចន្ទ ទី​២៣មិថុនា​។

កម្ពុជាថាទាហានថៃនាំមនុស្ស១៥០នាក់មកប្រាសាទតាមាន់ធំដោយបំពាន

នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៥ ទាហាន​ថៃ​ចំនួន​០៣​នាក់ ​បាន​ដឹក​នាំ​ក្រុម​អ្នក​ជិះកង់​

កម្ពុជាថាទាហានថៃនាំមនុស្ស១៥០នាក់មកប្រាសាទតាមាន់ធំដោយបំពាន

នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៥ ទាហាន​ថៃ​ចំនួន​០៣​នាក់ ​បាន​ដឹក​នាំ​ក្រុម​អ្នក​ជិះកង់​ដែល​ជា​ជន​ជាតិ​ថៃ​ប្រមាណ​១៥០​នាក់ ចូល​មក​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ ​ដោយមិន​បាន​ជូន​ដំណឹង​ដល់​ភាគី​កម្ពុជា​ជាមុន​ទេ​។ ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ចាត់ទុក​សកម្មភាព​ដែល​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​គឺ​ជា​ការ​បំពាន​យ៉ាង​ច្បាស់​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ទាំង​ពីរ​ ដែល​កំណត់​ពេល​វេលា​ជាក់​លាក់​បើក​ឱ្យ​ចូល​ប្រាសាទ ចាប់ពី​ម៉ោង​៩:០០ព្រឹក និង​បិទ​នៅ​ម៉ោង​៣:០០​រសៀល​។

រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលព័ត៌មានថា វៀតណាមចូលកាន់កាប់កោះឬស្សី

រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ នៅ​ថ្ងៃ​ទី​២០ ​ខែ​មិថុនា​ ឆ្នាំ​២០២៥ ​បាន​ចេញ​មក​ច្រាន​ចោល​ព័ត

រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលព័ត៌មានថា វៀតណាមចូលកាន់កាប់កោះឬស្សី

រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ នៅ​ថ្ងៃ​ទី​២០ ​ខែ​មិថុនា​ ឆ្នាំ​២០២៥ ​បាន​ចេញ​មក​ច្រាន​ចោល​ព័ត៌​មាន​លើ​បណ្តាញ ​សង្គម​ TikTok​ ដែល​ថា​ «ស្ងាត់ៗ​វៀត​ណាម​បាន​កាន់​កាប់​កោះ​ឬស្សី​ហើយ»​។​ តែ​រដ្ឋ​បាល​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​ចាត់​ទុក​ថា​នេះ​គឺ​ជា​ព័ត៌​មាន​មិន​ពិត​ និង​បាន​បង្កប់​នូវ​ចេតនា​ទុច្ចរិត​ បំភាន់​ ញុះ​ញង់ សាធារណ​មតិ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​ តាម​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​កោះឬស្សី ​គឺ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​អុង សង្កាត់រាម ក្រុងកំពង់​សោម​ ខេត្ត​ព្រះសីហនុ​។​

ការផ្សាយឡើងវិញរបស់វីអូអេទំនងទៅមិនរួច ខណៈបុគ្គលិកសឹងទាំងអស់ត្រូវបានបញ្ឈប់

រដ្ឋបាលអាមេរិក កាលពីថ្ងៃសុក្រទី២០​ខែមិថុនា​ បានសម្រេចកាត់បន្ថយបុគ្គលិករបស់សំឡេងសហរដ្ឋអា

ការផ្សាយឡើងវិញរបស់វីអូអេទំនងទៅមិនរួច ខណៈបុគ្គលិកសឹងទាំងអស់ត្រូវបានបញ្ឈប់

រដ្ឋបាលអាមេរិក កាលពីថ្ងៃសុក្រទី២០​ខែមិថុនា​ បានសម្រេចកាត់បន្ថយបុគ្គលិករបស់សំឡេងសហរដ្ឋអាមេរិក​ (វីអូអេ) បន្ថែមទៀតដល់ទៅ១៤០០កន្លែង រួមទាំងបុគ្គលិកជនជាតិខ្មែរផង ដែលស្មើនឹងចំនួន៨៥ភាគរយនៃបុគ្គលិកដែលត្រូវបានបញ្ឈប់តាំងពីខែមិនា។ ការបញ្ឈប់បុគ្គលរបស់វីអូអេ ដែលជាទីភ្នាក់ងារសហព័ន្ធសម្រាប់ការផ្សព្វផ្សាយព័ត៌មានរបស់អាមេរិកមួយនេះ ធ្វើឡើងទៅតាមបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលចុះកាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ ២០២៥។

លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទច្រកព្រំដែន២កន្លែងក្នុងខេត្តឧត្តរមានជ័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ មិថុនា បានបញ្ជាឱ្យបិទច្រកព្រំដែនចំនួន២ក្នុ

លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទច្រកព្រំដែន២កន្លែងក្នុងខេត្តឧត្តរមានជ័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ មិថុនា បានបញ្ជាឱ្យបិទច្រកព្រំដែនចំនួន២ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យជាប់ព្រំដែនថៃ។ ចំណាត់ការរបស់ភាគីកម្ពុជា ធ្វើឡើងភ្លាមៗក្រោយយោធភូមិភាគ២នៃកងទ័ពថៃបានជូនដំណឹងមកអភិបាលខេត្តឧត្តរមានជ័យថា ថៃនឹងបិទច្រកព្រំដែនសាយតាគូ-ជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃទី២១ មិថុនាតទៅ។ ជាមួយនឹងវិធានការតបតទៅកាន់ភាគីថៃ ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កម្ពុជាអាចកំដរបានគ្រប់ពេល ប្រសិនកងទ័ពថៃបន្តប្រើវិធីដាក់គំនាបមកលើកម្ពុជា។

Get more results via ClueGoal