Cambodia



AIEA ថា អ៊ីរ៉ង់អាចចាប់ផ្តើមចម្រើនធាតុអ៊ុយរ៉ាញ៉ូមឡើងវិញនៅប៉ុន្មានខែខាងមុខ

អ៊ីរ៉ង់មានសមត្ថភាព និងបច្ចេកទេសដើម្បីអាចចាប់ផ្តើមចម្រើនធាតុអ៊ុយរ៉ាញ៉ូមឡើងវិញនៅក្នុងរយៈព

ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតីប៉ះពាល់ដល់អ្នកនេសាទនៅក្រុងបូកគោ

ជារៀងរាល់ព្រឹក ប្រជានេសាទផ្តើមចេញទូកទៅនេសាទ ឬរាវខ្យងក្រោមបាតសមុទ្រដើម្បីផ្គត់ផ្គង់ជីវភា

ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតីប៉ះពាល់ដល់អ្នកនេសាទនៅក្រុងបូកគោ

ជារៀងរាល់ព្រឹក ប្រជានេសាទផ្តើមចេញទូកទៅនេសាទ ឬរាវខ្យងក្រោមបាតសមុទ្រដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ននេះ ទីតាំងដែលអ្នកនេសាទធ្លាប់អាស្រ័យផល ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតី និងឡើងកករកើតជាភក់។ ផលវិបាកនេះធ្វើឲ្យប្រជានេសាទនៅភូមិព្រែកអំពិល ត្រូវបង្ខំចិត្តធ្វើដំណើរទៅរាវខ្យងកាន់តែឆ្ងាយទៅៗពីដីគោក។

ចិនបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងទៅធ្វើសមយុទ្ធរួមគ្នានៅមិនឆ្ងាយពី កោះGuamរបស់អាមេរិក

កងទ័ពរំដោះប្រជាជនចិន (The People’s Libération Army) PLAបានប្រកាស កាលពីថ្ងៃចន្ទទី ៣០មិថុនា ថា នាវាផ្ទុកយន្តហោះចម

ចិនបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងទៅធ្វើសមយុទ្ធរួមគ្នានៅមិនឆ្ងាយពី កោះGuamរបស់អាមេរិក

កងទ័ពរំដោះប្រជាជនចិន (The People’s Libération Army) PLAបានប្រកាស កាលពីថ្ងៃចន្ទទី ៣០មិថុនា ថា នាវាផ្ទុកយន្តហោះចម្បាំងធំៗពីរគ្រឿង គឺShandong និងLiaoning បានវិលត្រលប់ចូលមូលដ្ឋានទ័ពជើងទឹកវិញដោយសុវត្ថិភាព បន្ទាប់ពីចូលរួមយ៉ាងសកម្មនៅក្នុងសមយុទ្ធ នៅមហាសមុទ្រប៉ាស៊ីហ្វិក។ សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពចិនមិនបានបញ្ជាក់ច្បាស់ពីពេលវេលា និងទីកន្លែងធ្វើសមយុទ្ធនោះទេ ប៉ុន្តែ ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃទី១០មិថុនាធ្លាប់បានសំដែងក្តីបារម្ភ ព្រោះថា នេះជាលើកទី១ដែលចិនបញ្ជូននាវាដឹកយន្តហោះចម្បាំងដ៏ធំរបស់ខ្លួនទាំងពីរគ្រឿងឲ្យទៅធ្វើសមយុទ្ធនៅតំបន់ទឹកអន្តរជាតិក្បែរកោះGuam របស់អាមេរិក។

OMI៖ ជនអន្តោប្រវេសន៍អាហ្វហ្កានីស្ថានជាង ២ សែននាក់បង្ខំចិត្តចាកចេញពីអ៊ីរ៉ង់

ក្នុងខែមិថុនានេះ សង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែល រួមទាំងឱសានវាទបណ្តេញចេញជិតដល់កំណត់បានតម្រ

OMI៖ ជនអន្តោប្រវេសន៍អាហ្វហ្កានីស្ថានជាង ២ សែននាក់បង្ខំចិត្តចាកចេញពីអ៊ីរ៉ង់

ក្នុងខែមិថុនានេះ សង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែល រួមទាំងឱសានវាទបណ្តេញចេញជិតដល់កំណត់បានតម្រូវឲ្យបណ្តាជនអន្តោប្រវេសន៍អាហ្វហ្កានីស្ថានរាប់ពាន់នាក់នាំគ្នាវេចបង្វេចចាកចេញពីប្រទេសអ៊ីរ៉ង់ត្រឡប់ទៅអាហ្វហ្កានីស្ថានវិញ។ អង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា មានជនអន្តោប្រវេសន៍អាហ្វហ្កានីស្ថានចំនួនជាង ២ សែននាក់បានបង្ខំចិត្តចាកចេញពីអ៊ីរ៉ង់ក្នុងខែមិថុនានេះ និងថា ក្នុងមួយថ្ងៃៗ មានប្រជាជនអាហ្វហ្កានីស្ថានចន្លោះពី៦ ទៅ៧ពាន់នាក់បានឆ្លងកាត់ព្រំដែនអ៊ីរ៉ង់ចូលទៅទឹកដីអាហ្វហ្កានីស្ថាន។​

សមាគមអ្នកផ្គត់ផ្គង់ត្រីស្នើឲ្យក្រសួងកសិកម្មពង្រឹងតម្លាភាពគ្រប់គ្រងការនាំចូលត្រី

សមាជិកនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានចាត់ទុកថា វិធានការរឹតបន្តឹងលើការនាំចូលត្រីព

សមាគមអ្នកផ្គត់ផ្គង់ត្រីស្នើឲ្យក្រសួងកសិកម្មពង្រឹងតម្លាភាពគ្រប់គ្រងការនាំចូលត្រី

សមាជិកនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានចាត់ទុកថា វិធានការរឹតបន្តឹងលើការនាំចូលត្រីពីក្រៅប្រទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមិនទាន់មានប្រសិទ្ធភាពពេញលេញ ដោយសារតែកង្វះតម្លាភាពនៃការ​ផ្តល់កូតាអនុញ្ញាតឲ្យនាំចូលត្រីដែលធ្វើឲ្យតម្លៃត្រីកើនឡើងក្នុងទីផ្សារ។ សមាជិកសមាគម អះអាងថា ក្រសួង ក៏មិនមានយន្តការតម្លាភាពដែលបញ្ជាក់អំពីលទ្ធភាពនៃការបង្កើនផលត្រីនៅក្នុងស្រុកផងដែរ។

លោក​ ហ៊ុន​ សែន​ ប្រាប់​ឱ្យ​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ក្រោយ​ជន​អនាមិក​បង្កើត​វីដេអូ​លោក​ក្នុង​ទម្រង់​ AI

អតី​ត​នាយ​ក​រដ្ឋ​មន្រ្តី​កម្ពុជាលោក​ ហ៊ុន​ សែន​ ​បាន​បដិសេធ​ចំពោះ​ការ​បង្កើត​វីដេអូ​​ក្ល

លោក​ ហ៊ុន​ សែន​ ប្រាប់​ឱ្យ​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ក្រោយ​ជន​អនាមិក​បង្កើត​វីដេអូ​លោក​ក្នុង​ទម្រង់​ AI

អតី​ត​នាយ​ក​រដ្ឋ​មន្រ្តី​កម្ពុជាលោក​ ហ៊ុន​ សែន​ ​បាន​បដិសេធ​ចំពោះ​ការ​បង្កើត​វីដេអូ​​ក្លែង​ក្លាយ ​ក្នុងទម្រង់ជា​វីដេអូបញ្ញា​​សិប្បនិមិ្មត ឬ deepfake ដោយ​និយាយភាសាថៃ ដើម្បីប្រកាសប្រមូលមូនិធិជួយដល់ទ័ពខ្មែរ​ក្នុង​ការ​ច្បាំង​ជាមួយ​ទ័ព​ថៃ​។ នេះ​បើ​តាម​សំណេរ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ ហ៊ុន​ សែន នៅ​ថ្ងៃ​ទី​២៩​ មិថុនា​ ២០២៥​។ ដោយ​ឡែក​អ្នក​ជំនាញ​ផ្នែក​សន្តិ​សុខ​ឌី​ជី​ថល​​យល់​ថា​​ deepfake មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ពល​រដ្ឋ​ទូទៅ​ដែល​ពិ​បាក​ក្នុង​ការ​វិភាគ​ និង​ខ្វះ​ខាត​ជំនាញ​ក្នុង​ការសម្គាល់​​ពី​វីដេអូ​​​ពិត​ និង​បង្កើត​ដោយ​ AI។​​

តើព័ត៌មានបែបAI មានផលប៉ះពាល់យ៉ាងណាសម្រាប់បរិបទជម្លោះកម្ពុជា-ថៃ?

កម្ពុជា និងថៃ បានបន្តប្រឈមមុខដាក់គ្នាខាងនយោបាយ និងយោធាចាប់តាំងពីមានការផ្ទុះអាវុធកាលពីថ្ង

តើព័ត៌មានបែបAI មានផលប៉ះពាល់យ៉ាងណាសម្រាប់បរិបទជម្លោះកម្ពុជា-ថៃ?

កម្ពុជា និងថៃ បានបន្តប្រឈមមុខដាក់គ្នាខាងនយោបាយ និងយោធាចាប់តាំងពីមានការផ្ទុះអាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ នៃខេត្តព្រះវិហារ។ ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នានេះ មានមាតិការព័ត៌មាន រូបភាព និងវីដេអូតាមទម្រង់បញ្ញាសិប្បនិម្មិត(AI) ត្រូវបាន​បង្កើតឡើង​យ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម។ អ្នកតាមដានសង្គមនានា​មើលឃើញ​ថា AI ពិតជាមានសារសំខាន់ចំពោះវិស័យបច្ចេកវិទ្យា តែវាជាហានិភ័យចំពោះការប្រើប្រាស់បែបអវិជ្ជមាន និងកាលៈទេសៈនៃជម្លោះរវាងកម្ពុជា និងថៃ។

ថៃនឹងខាតប្រាក់ជិត២ពាន់លានដុល្លារ បើការបិទព្រំដែនជាមួយកម្ពុជានៅបន្ត

នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់រដ្ឋាភិបាលថៃ បានវាយតម្លៃថា ថៃនឹងខាតបង់ប្រាក់ជាង ៦០ពាន់លានបា

ថៃនឹងខាតប្រាក់ជិត២ពាន់លានដុល្លារ បើការបិទព្រំដែនជាមួយកម្ពុជានៅបន្ត

នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់រដ្ឋាភិបាលថៃ បានវាយតម្លៃថា ថៃនឹងខាតបង់ប្រាក់ជាង ៦០ពាន់លានបាត ឬជិត២ពាន់លានដុល្លារអាមេរិក បើការបិទព្រំដែនជាមួយកម្ពុជាដូចសព្វថ្ងៃនៅបន្តដល់ដំណាច់ឆ្នាំ ២០២៥នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ។ ការវាយតម្លៃនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលថៃបានសម្រេចបិទច្រកទ្វារព្រំដែនទាំងស្រុងកាលពីថ្ងៃ២៤ ខែមិថុនា ហើយចំពេលកម្ពុជាមិនព្រមបើកច្រកទ្វារព្រំដែនដែរ ទោះមានសំណើពីយោធាថៃក៏ដោយ។

សហព័ន្ធស្រូវអង្ករកម្ពុជា បដិសេធអង្ករវេចខ្ចប់ស្រដៀងទង់ជាតិថៃ ដែលលក់នៅទីផ្សារចិន

សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញមកបដិសេធចំពោះសម្បកវេចខ្ចប់អង្ករមួយប្រភេទ ដែលមានមានរូបដូច

សហព័ន្ធស្រូវអង្ករកម្ពុជា បដិសេធអង្ករវេចខ្ចប់ស្រដៀងទង់ជាតិថៃ ដែលលក់នៅទីផ្សារចិន

សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញមកបដិសេធចំពោះសម្បកវេចខ្ចប់អង្ករមួយប្រភេទ ដែលមានមានរូបដូចទៅនឹងទង់ជាតិរបស់ប្រទេសថៃ។ ការចេញមកអះអាងយ៉ាងដូច្នេះរបស់សហព័ន្ធស្រូវអង្ករកម្ពុជា គឺក្រោយមានការបង្ហោះលក់រាយជាប្រភេទអង្ករវេចខ្ចប់ទម្ងន់៥គីឡូក្រាម តាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។

អ៊ុយក្រែន​ត្រៀម​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​​ប្រឆាំង​ការ​ប្រើប្រាស់​គ្រាប់​មីន

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ចុះ​ហត្ថលេខា​លើ​​ក្រិត្យ ដែល​គ្រោង​​

អ៊ុយក្រែន​ត្រៀម​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​​ប្រឆាំង​ការ​ប្រើប្រាស់​គ្រាប់​មីន

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ចុះ​ហត្ថលេខា​លើ​​ក្រិត្យ ដែល​គ្រោង​​ដកអ៊ុយក្រែន​​ចេញ​ពី​សន្ធិសញ្ញាហាមឃាត់​ការ​ប្រើប្រាស់​​គ្រាប់​មីន​ប្រឆាំង​មនុស្ស។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​របស់​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន តាម​បណ្តាញ​អ៊ីនធ័រនែត។

ទាហានជើងទឹកកម្ពុជាបណ្តេញកប៉ាល់ដឹកប្រេងរបស់ថៃចេញពីដែនសមុទ្រខ្មែរ

កងកម្លាំងទាហានជើងទឹកកម្ពុជា កាលពីថ្ងៃសុក្រទី២៧ ខែមិថុនា បានបណ្តេញកប៉ាល់ដឹកប្រេងមួយគ្រឿងរ

ទាហានជើងទឹកកម្ពុជាបណ្តេញកប៉ាល់ដឹកប្រេងរបស់ថៃចេញពីដែនសមុទ្រខ្មែរ

កងកម្លាំងទាហានជើងទឹកកម្ពុជា កាលពីថ្ងៃសុក្រទី២៧ ខែមិថុនា បានបណ្តេញកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ថៃ ឈ្មោះ «Chetthanabodi 6» ដែលបានសំចតក្នុងដែនទឹកសមុទ្រនៃខេត្តព្រះសីហនុប្រទេសកម្ពុជា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ប្រទេសថៃ។ ការបណ្តេញកប៉ាល់ដឹកប្រេងរបស់ថៃចេញពីដែនសមុទ្រកម្ពុជា កើតឡើង ក្រោយរដ្ឋាភិបាលកម្ពុជា បានដាក់បម្រាមហាមឃាត់ការនាំចូលប្រេងពីថៃ ខណៈភាគីយោធាថៃមិនព្រមបើកច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរឲ្យដូចដើមវិញ។

លោក ហ៊ុន ម៉ាណែតប្រាប់ភាគីថៃឲ្យបើកព្រំដែនដូចដើមវិញ បើចង់បន្ថយសម្ពាធលើពលរដ្ឋខ្លួន

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានឆ្លើយតបនឹងសំណើយោធាថៃឲ្យបើកច្រកទ្វារព្រំដែនខ្មែរ

លោក ហ៊ុន ម៉ាណែតប្រាប់ភាគីថៃឲ្យបើកព្រំដែនដូចដើមវិញ បើចង់បន្ថយសម្ពាធលើពលរដ្ឋខ្លួន

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានឆ្លើយតបនឹងសំណើយោធាថៃឲ្យបើកច្រកទ្វារព្រំដែនខ្មែរមួយចំនួនជាប់ខេត្តស្រះកែវប្រទេសថៃថា ​កម្ពុជាចាំមើលតែភាគីថៃ លើការសម្រេចបើកច្រកទ្វារព្រំដែនឲ្យដូចមុនព្រឹត្តិការណ៍ថ្ងៃទី៧មិថុនា ដែលយោធាថៃ បានសម្រេចបិទច្រកទ្វារព្រំដែនជាឯកតោភាគី។ នេះជាការឆ្លើយតបរបស់លោក ហ៊ុន​ ម៉ាណែត ទៅភាគីថៃនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីភាគីថៃថាប្រជាពលរដ្ឋរបស់ខ្លួនកំពុងទទួលរងផលប៉ះពាល់ពីការបិទច្រកទ្វារព្រំដែននេះ។

តើការបិទខ្ទប់ទំនិញថៃមួយចំនួនដោយរដ្ឋាភិបាលកម្ពុជាជាសញ្ញានៃសង្គ្រាមពាណិជ្ជកម្ម?

គិតចាប់តាំងពីជម្លោះព្រំដែនកម្ពុជា-ថៃ បានកើតឡើងមក ភាគីកម្ពុជាបានសម្រេចបិទការនាំចូលទំនិញមួ

តើការបិទខ្ទប់ទំនិញថៃមួយចំនួនដោយរដ្ឋាភិបាលកម្ពុជាជាសញ្ញានៃសង្គ្រាមពាណិជ្ជកម្ម?

គិតចាប់តាំងពីជម្លោះព្រំដែនកម្ពុជា-ថៃ បានកើតឡើងមក ភាគីកម្ពុជាបានសម្រេចបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ មានដូចជា បន្លែ ផ្លែឈើ ប្រេងនិងឧស្ម័ន។ ការសម្រេចរបស់កម្ពុជា ក៏ដោយសារតែភាគីថៃបានគំរាមជាញឹកញយក្នុងការផ្អាកការនាំចេញប្រេងចូលមកកម្ពុជា។ អ្នកសេដ្ឋកិច្ចយល់ថា បញ្ហានេះមិនមែនជាសញ្ញានៃសង្រ្គាមពាណិជ្ជកម្មរវាងកម្ពុជា-ថៃឡើយ។ តែអ្នកតាមដានភូមិសាស្ត្រនយោបាយវិញ គិតថា នេះជាសញ្ញាដែលឈានទៅរកសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងពេលខាងមុខ។

៥​ឆ្នាំ​ក្រោយ​កំណើត​ច្បាប់​សន្តិសុខ ហុងកុងលែង​មាន​បក្ស​ប្រឆាំង

​ថ្ងៃ​ចន្ទទី​៣០​មិថុនា​ ជា​គម្រប់​ខួប​៥​ឆ្នាំ​គត់​ដែល​ហុងកុង​មាន​ច្បាប់​សន្តិសុខ​ជាតិ ត

៥​ឆ្នាំ​ក្រោយ​កំណើត​ច្បាប់​សន្តិសុខ ហុងកុងលែង​មាន​បក្ស​ប្រឆាំង

​ថ្ងៃ​ចន្ទទី​៣០​មិថុនា​ ជា​គម្រប់​ខួប​៥​ឆ្នាំ​គត់​ដែល​ហុងកុង​មាន​ច្បាប់​សន្តិសុខ​ជាតិ តាក់តែងដោយ​ចិន​។ តាំងពី​ចូល​ជា​ធរមាន​មក​ មាន​សកម្មជន​ប្រជាធិបតេយ្យ​មិន​តិច​ជាង​១៦៥​នាក់ ត្រូវ​រង​ការ​កាត់ទោស។ បច្ចុប្បន្ន សំណុំ​រឿង​ក្តីប្តឹង​ផ្តល់​​ទៅ​តុលាការ​បាន​ចុះ​ថយ ​ប៉ុន្តែ​ការ​ចាប់​ខ្លួនយក​ទៅសួរ​​បាន​កើន​ឡើងយ៉ាងខ្លាំង​ ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​ចិន ផ្តើម​ចូល​រួម​សួរ​ចម្លើយ​ ជា​លើក​ទី​មួយ​ចាប់​ពី​ដើម​ខែ​មិថុនា​មក។ តើ​នេះ​ជា​ទម្រង់​ថ្មី​នៃ​ការ​បង្ក្រាប​ឬ?

អ៊ីស្រាអែល វាយប្រហារលើពន្ធនាគារអ៊ីរ៉ង់ ស្លាប់យ៉ាងហោចណាស់ ៧១នាក់

នៅអ៊ីរ៉ង់ យ៉ាងហោចណាស់មនុស្សជាង ៧០នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅទ

អ៊ីស្រាអែល វាយប្រហារលើពន្ធនាគារអ៊ីរ៉ង់ ស្លាប់យ៉ាងហោចណាស់ ៧១នាក់

នៅអ៊ីរ៉ង់ យ៉ាងហោចណាស់មនុស្សជាង ៧០នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅទីក្រុងតេហេរ៉ង់។ បើតាមការបញ្ជាក់របស់ភាគីអ៊ីស្រាអែល ការវាយប្រហារនេះ គឺសំដៅទៅលើពន្ធនាគារមួយកន្លែង ដែលមានទណ្ឌិតនយោបាយសំខាន់ៗ។

រវ៉ាន់ដា និង​សាធារណរដ្ឋ​កុងហ្កោ​ ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ ក្រោម​ម្លប់​អាមេរិក

មាន​ជម្លោះ​នឹង​គ្នា​អស់​ជិត​៣០​ឆ្នាំ រវ៉ាន់ដា​និង​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​កុងហ្កោ បាន

រវ៉ាន់ដា និង​សាធារណរដ្ឋ​កុងហ្កោ​ ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ ក្រោម​ម្លប់​អាមេរិក

មាន​ជម្លោះ​នឹង​គ្នា​អស់​ជិត​៣០​ឆ្នាំ រវ៉ាន់ដា​និង​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​កុងហ្កោ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នៅទីក្រុង​វ៉ាស៊ីនតោន ក្រោម​ម្លប់​សហរដ្ឋ​អាមេរិក​ នា​យប់ថ្ងៃសុក្រ​ទី​២៧​មិថុនា​២០២៥។ ជំនួប​កំពូល​អន្តរប្រទេស​រវ៉ាន់ដា​និង​សាធារណរដ្ឋ​កុងហ្កោ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ ដោយ​មាន​ជំនួប​ថ្នាក់​ប្រធានាធិបតី​នៃ​ប្រទេស​ទាំងពីរ​ជាមួយ​លោក​ដូណាល់​ត្រាំ​ទៀត។ ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំចាត់​ទុក​កិច្ចព្រមព្រៀងនេះ​ថា​ការ​បើក​ទំព័រ​ថ្មី​នៃ​ក្តី​សង្ឃឹម។ ចំណែក​ប្រធាន​សហភាព​អាហ្វ្រិក​យល់​ថា​កិច្ចព្រមព្រៀង​នេះ​ជា​ការ​បោះជំហាន​ទៅ​រក​សន្តិភាព​សម្រាប់​តំបន់​ទាំង​មូល។

ក្រសួងសុខាភិបាលដាក់ឲ្យប្រើជាផ្លូវការនូវឱសថបង្ការការឆ្លងមេរោគអេដស៍

ក្រ​សួង​សុខា​ភិ​បាល​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា​ ឆ្នាំ​២០២៥​បាន​ដាក់​ឲ្យ​ប្រើ​ប្រា

ក្រសួងសុខាភិបាលដាក់ឲ្យប្រើជាផ្លូវការនូវឱសថបង្ការការឆ្លងមេរោគអេដស៍

ក្រ​សួង​សុខា​ភិ​បាល​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា​ ឆ្នាំ​២០២៥​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ឱសថ​ឈ្មោះ​កាបូតេ​ក្រា​វៀ (Cabotegravir) ដែល​ជា​ប្រភេទ ​ឱសថ​ចាក់ ​ដែល​មាន​សកម្មភាព​យូរ ​សម្រាប់​បង្ការ​មុន​ពេល​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​ (CAB-PrEP)​។​ តាម​ក្រសួង​សុខា​ភិបាល​ នេះ​គឺ​ជាការ​ផ្តល់ជម្រើស​ថ្មី​មួយ សម្រាប់​ក្រុម​ប្រជាជន​ដែល​មាន​ការ​ប្រឈម​មុខ ដើម្បី​ជ្រើស​រើស​ក្នុង​ការ​បង្ការ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​អេដស៍​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។

បណ្ឌិត គិន ភា៖ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី អាចជាឱកាសឲ្យកម្ពុជាចរចាទិញប្រេងពីសិង្ហបុរី

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃសៅរ៍ទី២៨មិថុនា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ន

បណ្ឌិត គិន ភា៖ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី អាចជាឱកាសឲ្យកម្ពុជាចរចាទិញប្រេងពីសិង្ហបុរី

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃសៅរ៍ទី២៨មិថុនា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២កក្កដាខាងមុខ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមានការពិភាក្សាពីទំនាក់ទំនងបន្ថែមលើវិស័យនយោបាយ ពាណិជ្ជកម្ម រវាងកម្ពុជានិងសិង្ហបុរី។ ម្យ៉ាងវិញទៀត ការចរចាការទិញប្រេងពីសិង្ហបុរី ក៏អាចជាប្រធានបទមួយ នៅក្នុងពេលដែលកម្ពុជាបានបញ្ឈប់ការនាំចូលប្រេងពីប្រទេសថៃ។

ពលរដ្ឋ​ថៃ​ចេញ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង

នៅ​ថ្ងៃសៅរ៍ទី​២៨​មិថុនា​២០២៥​នេះ ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ថៃ​រាប់​ពាន់​នាក់ បាន​នា

ពលរដ្ឋ​ថៃ​ចេញ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង

នៅ​ថ្ងៃសៅរ៍ទី​២៨​មិថុនា​២០២៥​នេះ ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ថៃ​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅទីក្រុង​បាង​កក ដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ ចុះ​ចេញ​ពី​តំណែង។ មតិសាធារណៈថៃ ខឹង​នឹង​របៀប​ដឹកនាំ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ ក្រោយ​ពី​មានការ​​ធ្លាយ​ព័ត៌មាន​លោកស្រី ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។

កម្ពុជាជំរុញថៃឲ្យឡើងតុលាការអន្តរជាតិ ខណៈថៃពឹងបារាំងឲ្យគាំទ្រការចរចាទ្វេភាគីជាមួយកម្ពុជា

កម្ពុជា តាមរយៈអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ជំហររបស់ខ្លួន ជាថ្មីម្តងទៀតថា កម្ពុជាបន្តរ

កម្ពុជាជំរុញថៃឲ្យឡើងតុលាការអន្តរជាតិ ខណៈថៃពឹងបារាំងឲ្យគាំទ្រការចរចាទ្វេភាគីជាមួយកម្ពុជា

កម្ពុជា តាមរយៈអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ជំហររបស់ខ្លួន ជាថ្មីម្តងទៀតថា កម្ពុជាបន្តរក្សាយន្តការចរចាទ្វេភាគីជាមួយថៃ ជុំវិញបញ្ហាព្រំដែន។ ក៏ប៉ុន្តែសម្រាប់តំបន់ជម្លោះទាំង៤ កន្លងមកនេះ កម្ពុជាដាច់ខាតជ្រើសយកយន្តការតុលាការយុត្តិធម៌អន្តរជាតិ ដោយមិនជជែកជាមួយភាគីថៃទៀតឡើយ។ ការបញ្ជាក់នេះធ្វើឡើង នាគ្រាដែលនាយករដ្ឋមន្ត្រីថៃ បានជួបជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង ដោយស្នើឲ្យបារាំងជួយគាំទ្រដល់កិច្ចការចរចាទ្វេភាគីរវាងកម្ពុជា-ថៃ ជុំវិញបញ្ហាព្រំដែន។

សារមន្ទីរបារាំង ហ្គីមេ បង្ហាញឲ្យគេស្គាល់ជាលើកទី១ ប្រវត្តិ និងស្នាដៃសំរឹទ្ធខ្មែរ

សារមន្ទីរបារាំង ហ្គីមេ បង្ហាញឲ្យគេ​ស្គាល់​ជាលើកទី១ ប្រវត្តិ ​និងស្នាដៃសំរឹទ្ធខ្មែរ នៅតែ២ថ

សារមន្ទីរបារាំង ហ្គីមេ បង្ហាញឲ្យគេស្គាល់ជាលើកទី១ ប្រវត្តិ និងស្នាដៃសំរឹទ្ធខ្មែរ

សារមន្ទីរបារាំង ហ្គីមេ បង្ហាញឲ្យគេ​ស្គាល់​ជាលើកទី១ ប្រវត្តិ ​និងស្នាដៃសំរឹទ្ធខ្មែរ នៅតែ២ថ្ងៃទៀតប៉ុណ្ណោះ នឹង​មានរយៈពេល​២ខែ​គត់ ដែល​ព្រះវិស្ណុផ្ទំមកពីប្រាសាទមេបុណ្យ​ខាងលិច​ និង​វត្ថុសិល្បៈធ្វើសំរឹទ្ធជាង​២០០​របស់​កម្ពុជា​ត្រូវ​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៌​នៅ​សារមន្ទីរជាតិបារាំង ហ្គីមេ។ ពិព័រណ៌​ដែល​មានឈ្មោះថា ព្រះរាជសំរឹទ្ធសម័យអង្គរ៖ សិល្បៈល្អឯក ជា​ឱកាស​ណែនាំ​ឲ្យ​គេ​បាន​ស្គាល់​ពីប្រវត្តិសំរឹទ្ធខ្មែរ ដែលមាន​តាំង​ពី​សម័យបុរេប្រវត្តិសាស្រ្ត។ យើងស្តាប់​ការពន្យល់​របស់​លោក Brice Vincent បុរាណវិទូ និងជា​គ្រូសន្និសីទ​របស់​សាលាបារាំង​ចុងបូព៌ាបទេស ដែលជា​អ្នកជំនាញម្នាក់​ក្នុងចំណោមអ្នកជំនាញ​រៀបចំ​ពិព័រណ៌​វត្ថុសិល្បៈខ្មែរ​ធ្វើពីសំរឹទ្ធ នៅ​ប្រទេស​បារាំង។

កូរ៉េខាងជើងកាន់តែប្តេជ្ញា​ចិត្ត​បន្ត​កម្ម​វិធីនុយក្លេអ៊ែរ បន្ទាប់ពីឃើញ​អ៊ីរ៉ង់ត្រូវគេវាយ

របបកូរ៉េខាងជើង​ បានតាម​ដានយ៉ាងយកចិត្តទុកដាក់​បំផុត ស្តីពីស្ថានការណ៍​នៅអ៊ីរ៉ង់ ដែល​ស្ថានី

កូរ៉េខាងជើងកាន់តែប្តេជ្ញា​ចិត្ត​បន្ត​កម្ម​វិធីនុយក្លេអ៊ែរ បន្ទាប់ពីឃើញ​អ៊ីរ៉ង់ត្រូវគេវាយ

របបកូរ៉េខាងជើង​ បានតាម​ដានយ៉ាងយកចិត្តទុកដាក់​បំផុត ស្តីពីស្ថានការណ៍​នៅអ៊ីរ៉ង់ ដែល​ស្ថានីយ៍​នុយក្លេអ៊ែរត្រូវបាន​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក​បាញ់ប្លោងគ្រាប់វាយ​កម្ទេច កាលពីចុងសប្តាហ៍​កន្លងទៅ​។ ស្ថានការណ៍​នេះ បានញ៉ាំងការប្តេជ្ញាចិត្តរបស់របបដឹកនាំ​​កូរ៉េខាងជើងឲ្យ​កាន់តែខ្លាំង ថានឹង​បន្ត​កម្មវិធី​ផលិត​សព្វាវុធនុយក្លេអ៊ែរដើម្បី​ការពារខ្លួន​។

របាយការណ៍​៖ រនាំងពន្ធគយអាមេរិកជាបញ្ហាចម្បងក្នុងវិស័យកាត់ដេរនៅកម្ពុជា

របាយការណ៍រោងចក្រកាន់តែប្រសើរនៅកម្ពុជា ឬ Better Factories Cambodia រកឃើញថា វិបត្តិរនាំងពន្ធគយជាកត្តាធំមួយដ

របាយការណ៍​៖ រនាំងពន្ធគយអាមេរិកជាបញ្ហាចម្បងក្នុងវិស័យកាត់ដេរនៅកម្ពុជា

របាយការណ៍រោងចក្រកាន់តែប្រសើរនៅកម្ពុជា ឬ Better Factories Cambodia រកឃើញថា វិបត្តិរនាំងពន្ធគយជាកត្តាធំមួយដែលជំរុញ​​ឱ្យកម្ពុជារងផលប៉ះពាល់ខ្លាំងក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ។ របាយការណ៍ស្ទង់មតិដែលចេញផ្សាយនៅថ្ងៃទី២៧មិថុនានេះបានបង្ហាញថា ១ភាគ២ នៃរោងចក្រចំនួន ៣១៥ បារម្ភពីដំណើរការផលិត​។​ ក្នុងនោះ​ ២៧ ភាគរយ​ឱ្យដឹងថា អ្នកបញ្ជាទិញបាន​ស្នើ ​ទម្លាក់​​តម្លៃផលិតផលសម្រេច។

ផលប៉ះពាល់នៃការបិទទំនិញថៃនៅលើទីផ្សារបោះដុំកម្ពុជា

គិតមកត្រឹមថ្ងៃសុក្រទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០ថ្ងៃគត់ដែលផលិតផលបន្លែ និងផ្លែឈ

ផលប៉ះពាល់នៃការបិទទំនិញថៃនៅលើទីផ្សារបោះដុំកម្ពុជា

គិតមកត្រឹមថ្ងៃសុក្រទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០ថ្ងៃគត់ដែលផលិតផលបន្លែ និងផ្លែឈើនាំចូលពីប្រទេសថៃត្រូវបានបិទទាំងស្រុងនៅលើទីផ្សារកម្ពុជា។ អាជីវករទទួលការបោះដុំផលិតផលមកពីប្រទសថៃ ជាពិសេសនៅផ្សារនាគមាស និងផ្សារដើមគរគឺជាអ្នកទទួលរងផលប៉ះពាល់មុនគេ។ អាជីវករបានត្អូញត្អែរចំពោះការខ្វះខាតទំនិញដូចជាបន្លែ និងផ្លែឈើសម្រាប់លក់ដូរជូនអតិថិជន។ ប៉ុន្តែអាជីវករដែលនាំចូលផលិតផលក្នុងស្រុក ឬមកពីប្រទេសផ្សេងទៀត ហាក់មានការពេញចិត្តព្រោះការលក់ដូររបស់ពួកគេកាន់តែដាច់ជាងមុន។

តើអ្វីជាចេតនាដែលលោក ហ៊ុន សែន បកអាក្រាតផ្ទៃក្នុងគ្រួសារនាយករដ្ឋមន្ត្រីថៃ?

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រទី២៧មិថុនានេះ បានចេញមកបកអាក្រាតនយោបា

តើអ្វីជាចេតនាដែលលោក ហ៊ុន សែន បកអាក្រាតផ្ទៃក្នុងគ្រួសារនាយករដ្ឋមន្ត្រីថៃ?

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រទី២៧មិថុនានេះ បានចេញមកបកអាក្រាតនយោបាយផ្ទៃក្នុងថៃ ជាពិសេសសំណុំរឿងអាស្រូវពាក់ព័ន្ធនឹងគ្រួសារនាយករដ្ឋមន្ត្រីថៃ។ ពីខេត្តព្រះវិហារ លោក ហ៊ុន សែន ថាការសម្រេចចិត្តបកអាក្រាតនយោបាយផ្ទៃក្នុងថៃ ក៏ដោយសារតែនាយករដ្ឋមន្ត្រីថៃបានប្រមាថចំពោះលោកថាជាមនុស្សគ្មានវិជ្ជាជីវៈ។ អ្នកតាមដានកិច្ចការអន្តរជាតិយល់ថា លោក ហ៊ុន សែន កំពុងប្រើប្រាស់យុទ្ធសាស្ត្របោះអុសទៅក្នុងភ្នក់ភ្លើង ដើម្បីបង្កើតភាពមិនទុកចិត្តគ្នានៅក្នុងនយោបាយផ្ទៃក្នុងថៃ។

ក្រសួងប្រៃសណីយ៍ទទូចឱ្យអ្នកប្រើប្រាស់បច្ចេកវិទ្យា​ប្រុងប្រយ័ត្នពីការវាយប្រហារតាមអ៊ីនធឺនែត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អំពាវនាវឱ្យក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងពលរដ្ឋបង្កើនក

ក្រសួងប្រៃសណីយ៍ទទូចឱ្យអ្នកប្រើប្រាស់បច្ចេកវិទ្យា​ប្រុងប្រយ័ត្នពីការវាយប្រហារតាមអ៊ីនធឺនែត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អំពាវនាវឱ្យក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីការវាយប្រហារសាយប័រ (អ៊ីនធឺនែត) និងការឆបោកតាមប្រព័ន្ធអនឡាញ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងកត់សម្គាល់ថា វេបសាយ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាបានរងការវាយប្រហារសាយប័រកាន់តែច្រើនឡើងដែលទាមទារឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ពង្រឹងមុខងារសុវត្ថិភាពរបស់ខ្លួន។

រនាំងពន្ធគយ៖ ​សហរដ្ឋអាមេរិក​ និង ចិន ​​​ព្រមព្រៀង​ពាណិជ្ជកម្ម​នឹងគ្នា​ឡើងវិញ

​ទីបំផុត​ទៅ មហាអំណាច​អាមេរិក និង​មហាយក្ស​ចិន បាន​សម្រេច​យល់ព្រមព្រៀងគ្នា​វិញហើយក្រោយ​ពី​

រនាំងពន្ធគយ៖ ​សហរដ្ឋអាមេរិក​ និង ចិន ​​​ព្រមព្រៀង​ពាណិជ្ជកម្ម​នឹងគ្នា​ឡើងវិញ

​ទីបំផុត​ទៅ មហាអំណាច​អាមេរិក និង​មហាយក្ស​ចិន បាន​សម្រេច​យល់ព្រមព្រៀងគ្នា​វិញហើយក្រោយ​ពី​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាច្រើនខែ និង​បន្ទាប់ពី​​ចរចា​គ្នា​​ច្រើនលើកច្រើន​សា នៅ​ហ្សឺណែវផង និង​នៅទីក្រុង​ឡុងដ្រ៍​ផង។​ ប៉េកាំង​​យល់ព្រម​ឲ្យនាំចេញ​រ៉ែកម្រ​ទៅអាមេរិក ហើយ​ វ៉ាស៊ីនតោន​​ ក៏ត្រូវ​បន្ធូរ​បន្ថយ​រនាំងពន្ធគយ និង​​បើក​ទីផ្សារ​​​សម្រាប់​ទំនិញ​ចិន​ដែរ។​​ 

ឥណ្ឌាត្រូវគេចោទ​ថាចាប់បញ្ជូន​អ្នកកាន់សាសនាអ៊ីស្លាម ​ទៅបង់ក្លាដេសដោយខុសច្បាប់

អំពើហិង្សា ការរើសអើងសាសនានិងជាតិសាសន៍ កំពុង​តែ​ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌាអ្នក​កាន់សាសនាអ៊ីស

ឥណ្ឌាត្រូវគេចោទ​ថាចាប់បញ្ជូន​អ្នកកាន់សាសនាអ៊ីស្លាម ​ទៅបង់ក្លាដេសដោយខុសច្បាប់

អំពើហិង្សា ការរើសអើងសាសនានិងជាតិសាសន៍ កំពុង​តែ​ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌាអ្នក​កាន់សាសនាអ៊ីស្លាម មានការព្រួយបារម្ភជាខ្លាំង។ ផ្អែកតាម​អង្គការក្រៅរដ្ឋាភិបាល​ឥណ្ឌា​ គឺអាជ្ញាធរឥណ្ឌាបានចាប់បញ្ជូន​អ្នកកាន់សាសនាអ៊ីស្លាម ទៅកាន់ប្រទេសបង់ក្លាដេស ដោយចោទថាជាអន្តោប្រវេសន៍ខុសច្បាប់ បើទោះបីអ្នក​ខ្លះអះអាងថា គេកើតនៅឥណ្ឌា​ និងមានសញ្ជាតិ​ឥណ្ឌាក៏ដោយ​​។ អាជ្ញាធរបង់ក្លាដែស ដែល​មិន​ទទួលពួកគេ បានបណ្តេញ​​មនុស្សទាំងនោះឲ្យត្រលប់​មកឥណ្ឌា​វិញ​។ ការចាប់បញ្ជូន​មនុស្សទៅកាន់ប្រទេសផ្សេង ​ដោយ​ផ្អែក​លើលក្ខខណ្ឌជាតិសាសន៍និងសាសនា និងដោយ​គ្មានការយល់ព្រមទទួលពីភាគីម្ខាងទៀត វាគឺជាអំពើខុសច្បាប់​។

លោក ហ៊ុន ម៉ាណែត រម្លឹក​ឱ្យសមត្ថកិច្ចលុបបំបាត់ឫសគល់គ្រឿងញៀននៅកម្ពុជា

ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុ

លោក ហ៊ុន ម៉ាណែត រម្លឹក​ឱ្យសមត្ថកិច្ចលុបបំបាត់ឫសគល់គ្រឿងញៀននៅកម្ពុជា

ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែតបាន​រម្លឹកស្មារតីសមត្ថកិច្ច​​កម្ពុជា​​ឱ្យពង្រឹងភារកិច្ចខ្លួនក្នុង​​​ការបង្រ្កាប កាត់ផ្តាច់ និងលុបបំបាត់ការប្រើប្រាស់ ឬចែកចាយ​គ្រឿងញៀនគ្រប់តំបន់នៅ​ទូទាំងប្រទេស។ ក្នុងសារលិខិតក្នុងទិវា២៦មិថុនា​នេះ​ លោក ហ៊ុន ម៉ាណែតបានអំពាវនាវឱ្យមានការចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន​​ពីគ្រប់ភាគីក្រសួងស្ថាប័នរដ្ឋ និងឯកជនផងដែរ​។

ចិនទទួល​ស្វាគមន៍​រដ្ឋមន្ត្រី​ការពារ​អ៊ីរ៉ង់ ​និង​រុស្ស៊ី ក្នុង​បរិបទ​តានតឹងលើពិភព​លោក

ពិភព​លោកកំពុងតែ​ជួប​ស្ថានភាពតានតឹងនៅតំបន់​​មជ្ឈិមបូព៌ា​និង​អឺរ៉ុប។ នៅអាស៊ីឯណេះវិញ រដ្ឋអ

ចិនទទួល​ស្វាគមន៍​រដ្ឋមន្ត្រី​ការពារ​អ៊ីរ៉ង់ ​និង​រុស្ស៊ី ក្នុង​បរិបទ​តានតឹងលើពិភព​លោក

ពិភព​លោកកំពុងតែ​ជួប​ស្ថានភាពតានតឹងនៅតំបន់​​មជ្ឈិមបូព៌ា​និង​អឺរ៉ុប។ នៅអាស៊ីឯណេះវិញ រដ្ឋអំណាច​​ចិន បាន​ទទួល​​ស្វាគមន៍រដ្ឋមន្ត្រី​ការពារជាតិ​ អ៊ីរ៉ង់ និង​ ​​រុស្ស៊ី ព្រមទាំង​ប្រទេស​មហាអំណាចនុយក្លេអ៊ែរ​ផ្សេងទៀត ដូចជា ឥណ្ឌា និងប៉ាគីស្ថាន។ បន្ថែមលើ​​បរិបទសង្គ្រាម​អ៊ីរ៉ង់​និងអ៊ីស្រាអែល,​​ ការបើកប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិរៀបចំដោយប៉េកាំងនេះ ធ្វើឡើងតែ១ថ្ងៃបន្ទាប់ពី អង្គការអូតង់ ប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិ និងបញ្ជាក់ជំហររួមបន្តគាំទ្រអ៊ុយក្រែន។  ​

លោកហ្សេឡេនស្គីជួប​​លោកដូណាល់ ត្រាំ និយាយ​ពីបទឈប់បាញ់និង​លទ្ធភាព​ទិញអាវុធបន្ថែម

លោក​​ហ្សេឡេនស្គី បានជួប​ជាមួយ​លោកដូណាល់ ត្រាំ កាលពី​រសៀល ថ្ងៃពុធទី​២៥មិថុនា​ នៅក្រៅក្របខណ

លោកហ្សេឡេនស្គីជួប​​លោកដូណាល់ ត្រាំ និយាយ​ពីបទឈប់បាញ់និង​លទ្ធភាព​ទិញអាវុធបន្ថែម

លោក​​ហ្សេឡេនស្គី បានជួប​ជាមួយ​លោកដូណាល់ ត្រាំ កាលពី​រសៀល ថ្ងៃពុធទី​២៥មិថុនា​ នៅក្រៅក្របខណ្ឌ​នៃ​ជំនួបកំពូល​អូតង់ ដែលបានប្រព្រឹត្តធ្វើទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រធានាធិបតី​ទាំង​២ ដែលធ្លាប់​បានឈ្លោះប្រកែកគ្នាតឹងសរសៃកនៅឯសេតវិមាន​កាលពី​ខែកុម្ភៈនោះ បានអះអាងថាការនិយាយគ្នាលើកនេះ គឺមានលទ្ធផល​ល្អ ប្រកបដោយការស្ថាបនា​។​ លោក​ហ្សេឡេនស្គី បាន​ឲ្យ​ដឹងថា លោក​បាននិយាយជាមួយ​លោកដូណាល់ ត្រាំ អំពី​ដំណើរការឈានទៅរកបទឈប់បាញ់​ជាមួយរុស្ស៊ី និង​លទ្ធភាព​ទិញ​អាវុធបន្ថែមពីសហរដ្ឋអាមេរិក ដើម្បី​យកមកការពារ​សន្តិសុខអ៊ុយក្រែន​។

កូរ៉េខាងជើងសម្ពោធ​រមណីយដ្ឋានមាត់ឆ្នេរដ៏សម្បើម ដើម្បីទាក់ទាញទេសចរ

ក្នុង​សប្តាហ៍​នេះ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុង​អ៊ុន​ បាន​​សម្ពោធរមណីយដ្ឋាន​ទេសចរណ៍

កូរ៉េខាងជើងសម្ពោធ​រមណីយដ្ឋានមាត់ឆ្នេរដ៏សម្បើម ដើម្បីទាក់ទាញទេសចរ

ក្នុង​សប្តាហ៍​នេះ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុង​អ៊ុន​ បាន​​សម្ពោធរមណីយដ្ឋាន​ទេសចរណ៍​ដ៏​ធំ​មហិមា នៅ​តំបន់​មាត់ឆ្នេរ​ បូព៌ាប្រទេស​។ នេះបើតាម​បណ្តាញឃោសនារដ្ឋកូរ៉េខាងជើង ដោយ​បញ្ជាក់​ទៀត​ថា  ទីកន្លែង​លំហែកម្សាន្តដ៏ទំនើប​ថ្មីនេះ អាច​ទទួលស្វាគមន៍​​ភ្ញៀវ​ទេសចរ ​យ៉ាងតិច ២០ ០០០នាក់។​ ​

អតីតយុទ្ធជនប្រគុំភ្លេងខ្មែរនៅប្រាសាទបុរាណដើម្បីរកកម្រៃចិញ្ចឹមជីវិត

បុរសវ័យចំណាស់ ៦នាក់ដែល​ជាក្រុមអតីតយុទ្ធជនរងគ្រោះដោយសារគ្រាប់មីនក្នុងសង្គ្រាមស៊ីវិល បានប

អតីតយុទ្ធជនប្រគុំភ្លេងខ្មែរនៅប្រាសាទបុរាណដើម្បីរកកម្រៃចិញ្ចឹមជីវិត

បុរសវ័យចំណាស់ ៦នាក់ដែល​ជាក្រុមអតីតយុទ្ធជនរងគ្រោះដោយសារគ្រាប់មីនក្នុងសង្គ្រាមស៊ីវិល បានប្រគុំភ្លេងបុរាណខ្មែរ នៅច្រកទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។ ពួកគេចំណាយពេលជាង ៨ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់ចំណូល តាមរយៈការលេងភ្លេងកំដរដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។ ក្រុមអតីតយុទ្ធជនទាំងនោះសំណូមពរដល់ភ្ញៀវទេសចរជួយឧបត្ថម្ភថវិកា ដើម្បីចិញ្ចឹមគ្រួសារ ខណៈថ្ងៃខ្លះពួកគេត្រូវត្រឡប់ទៅផ្ទះវិញដោយដៃទទេ។

Get more results via ClueGoal