Cambodia



Be more responsive to citizens' needs, PM tells financial institutions

The Prime Minister (PM) has called on financial institutions like commercial banks and credit institutions to be more responsive to the needs of citizens.

លោក ជួន ណារិន្ទ៖ ករណីប៉ូលីសចរាចរណ៍ទារលុយជនជាតិឥណ្ឌូនេស៊ីកំពុងស្ថិតក្នុងការស៊ើបអង្កេត

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់

លោក ជួន ណារិន្ទ៖ ករណីប៉ូលីសចរាចរណ៍ទារលុយជនជាតិឥណ្ឌូនេស៊ីកំពុងស្ថិតក្នុងការស៊ើបអង្កេត

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់វិទ្យុបារាំង RFI នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះថា សមត្ថកិច្ចរបស់លោកកំពុងស៊ើបអង្កេតករណីជនជាតិឥណ្ឌូនេស៊ីចោទប្រកាន់លើនគរបាលចរាចរណ៍កម្ពុជាថាបានទាលុយពីខ្លួន។ ការលើកឡើងរបស់ស្នងការនគរបាលរាជធានីភ្នំពេញដូច្នេះ គឺក្រោយបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានបើករថយន្តរបស់ខ្លួននៅភ្នំពេញ ហើយត្រូវនគរបាលចរាចរណ៍ឃាត់រថយន្តនោះ ដើម្បីសួរនាំរកឯកសារ។ តាមរយៈបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ជនជាតិឥណ្ឌូនេស៊ីបានរៀបរាប់ជាភាសាឥណ្ឌូនេស៊ី ហើយត្រូវគេបកប្រែថាប៉ូលីសបានទារលុយចំនួន ៣០០ដុល្លារ តែបុរសឥណ្ឌូនេស៊ីបានសុំសម្រួលមកត្រឹម ៥០ដុល្លារ និងមានប៉ូលីសទារលុយបន្ថែម ៤ ០០០រៀលទៀត។ បញ្ហានេះលោក ជួន ណារិន្ទ បញ្ជាក់ថាលោកមិនអាចវិនិច្ឆ័យភ្លាមៗបានទេ ដោយរង់ចាំការស៊ើបអង្កេតសិន។  សូមបញ្ជាក់ដែរថា នៅថ្ងៃទី០៤ កក្កដានេះដែរ ក្រសួងទេសចរណ៍កម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ដោយសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសារពីសំណាក់មន្រ្តីនគរបាលចរាចរណ៍៕

រដ្ឋមន្រ្តីវប្បធម៌ថៃលោកស្រី ផែថងថាន បញ្ជាឲ្យបញ្ឈប់ការប្រគល់វត្ថុបុរាណចំនួន២០ មកកម្ពុជា

រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅរសៀលថ្ងៃសុក្រនេះបានបញ្ជាឲ្យបញ្ឈប់

រដ្ឋមន្រ្តីវប្បធម៌ថៃលោកស្រី ផែថងថាន បញ្ជាឲ្យបញ្ឈប់ការប្រគល់វត្ថុបុរាណចំនួន២០ មកកម្ពុជា

រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅរសៀលថ្ងៃសុក្រនេះបានបញ្ជាឲ្យបញ្ឈប់ការប្រគល់វត្ថុបុរាណខ្មែរចំនួន ២០ ដែលនាំចូលដោយខុសច្បាប់មកប្រទេសថៃ ដោយលើកឡើងថាថវិកាមានកំណត់។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ Khaosod English នៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២៥នេះ។ កម្ពុជានៅមិនទាន់មានប្រតិកម្មយ៉ាងណាទេ តែសំណុំរឿងប្រគល់វត្ថុបុរាណខ្មែរចំនួន២០នេះ រដ្ឋាភិបាលនៃប្រទេសទាំង២ ធ្លាប់បានព្រមព្រៀងគ្នាថានឹងបញ្ជូនមកកម្ពុជាវិញនៅខែសីហា ឆ្នាំ២០២៥នេះ។

មនុស្សស្លាប់ និងបាត់ខ្លួនច្រើននាក់​ ក្នុងព្រឹត្តិការណ៍​លិចស្រឡាង នៅឥណ្ឌូណេស៊ី

នៅប្រទេសឥណ្ឌូណេស៊ី យ៉ាងហោចមានស្លាប់ ៦នាក់ និងបាត់ខ្លួនជាង ៣០នាក់ ពីព្រោះតែលិចស្រឡាងដឹកអ្ន

មនុស្សស្លាប់ និងបាត់ខ្លួនច្រើននាក់​ ក្នុងព្រឹត្តិការណ៍​លិចស្រឡាង នៅឥណ្ឌូណេស៊ី

នៅប្រទេសឥណ្ឌូណេស៊ី យ៉ាងហោចមានស្លាប់ ៦នាក់ និងបាត់ខ្លួនជាង ៣០នាក់ ពីព្រោះតែលិចស្រឡាងដឹកអ្នកដំណើរនៅចន្លោះកោះជ្វា និងកោះបាឡី។ នេះបើតាមអាជ្ញាធរឥណ្ឌូណេស៊ីដោយបញ្ជាក់ទៀតថា ក្រុមជួយសង្គ្រោះនៅតែបន្តស្វះស្វែងរកអ្នកបាត់ខ្លួនយ៉ាងសកម្ម ដោយប្រើមធ្យោបាយជើងទឹក និងជើងអាកាស តែគ្មានតម្រុយអ្វីថ្មីសោះនៅថ្ងៃសុក្រ ទី៤ កក្កដា។ 

លោកពូទីនប្រាប់លោកត្រាំតាមទូរស័ព្ទជាថ្មី​ថា កម្មវត្ថុ​របស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនប្តូរជាដាច់ខាត

មួយថ្ងៃបន្ទាប់ពី​បាន​សម្រេច​ឈប់ផ្គត់ផ្គង់​​គ្រឿងសព្វាវុធមួយចំនួន​ទៅឲ្យអ៊ុយក្រែន លោក​ដូណ

លោកពូទីនប្រាប់លោកត្រាំតាមទូរស័ព្ទជាថ្មី​ថា កម្មវត្ថុ​របស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនប្តូរជាដាច់ខាត

មួយថ្ងៃបន្ទាប់ពី​បាន​សម្រេច​ឈប់ផ្គត់ផ្គង់​​គ្រឿងសព្វាវុធមួយចំនួន​ទៅឲ្យអ៊ុយក្រែន លោក​ដូណាល់ ត្រាំ បានទូរស័ព្ទទៅ​​លោកពូទីន កាលពី​ល្ងាចថ្ងៃព្រហស្បតិ៍ ទី​៣កក្កដាម្សិលមិញ ដើម្បីនិយាយអំពីដំណោះស្រាយ​សន្តិភាព​​។ តែ​​ដូចកាលពី​​លើកមុនៗ ការសន្ទនានេះ គ្មានបានលទ្ធផលអ្វីទាំងអស់។ លោកពូទីន បានបញ្ជាក់ប្រាប់លោកដូណាល់ ត្រាំ ជាថ្មី​ម្តង​ទៀតថា កម្មវត្ថុរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនផ្លាស់ប្តូរជាដាច់ខាត​។

លីកាដូទទូចឱ្យតុលាការដោះលែងលោក កើត សារ៉ាយ និង​សកម្មជន​ដទៃទៀត

អង្គការការពារសិទ្ធិមនុស្សលីកាដូ បាន​ទទូចឱ្យតុលាការដោះលែងលោក កើត សារ៉ាយ សកម្មជនការពារសិទ្ធ

លីកាដូទទូចឱ្យតុលាការដោះលែងលោក កើត សារ៉ាយ និង​សកម្មជន​ដទៃទៀត

អង្គការការពារសិទ្ធិមនុស្សលីកាដូ បាន​ទទូចឱ្យតុលាការដោះលែងលោក កើត សារ៉ាយ សកម្មជនការពារសិទ្ធិមនុស្ស និង​សកម្មជន​ដទៃ​ទៀត​ដោយ​ឥតលក្ខខណ្ឌ។ សំណើរ​សុំ​ដោះ​លែង​របស់​អង្គការការពារសិទ្ធិមនុស្សលីកាដូធ្វើឡើង​ក្រោយ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បានបដិសេធសំណើរសុំដោះលែងលោក កើត សារ៉ាយ កាលពី​ថ្ងៃ​ទី៣ កក្ក​ដា​ ឆ្នាំ២០២៥។​

ហេតុអ្វីប្រតិមាធ្វើពីសំរឹទ្ធ​​បែកបាក់ជា​បំណែក និងនៅ​សល់​មិនច្រើន បើធៀបនឹង​ប្រតិមាថ្ម?

ពិព័រណ៌​ប្រតិមាទេព​ និង​វត្ថុធ្វើពីសំរឹទ្ធ​នៅ​សារមន្ទីរបារាំងហ្គីមេមិនត្រឹម​ជា​បើកផ្លូវ

ហេតុអ្វីប្រតិមាធ្វើពីសំរឹទ្ធ​​បែកបាក់ជា​បំណែក និងនៅ​សល់​មិនច្រើន បើធៀបនឹង​ប្រតិមាថ្ម?

ពិព័រណ៌​ប្រតិមាទេព​ និង​វត្ថុធ្វើពីសំរឹទ្ធ​នៅ​សារមន្ទីរបារាំងហ្គីមេមិនត្រឹម​ជា​បើកផ្លូវ​ឲ្យ​សាធារណជន​បាន​ស្គាល់ពីប្រវត្តិ​ប្រើប្រាស់​សំរឹទ្ធ​នៅ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះទេ ប៉ុន្តែ ពិព័រណ៌​រៀបចំ​ដោយអ្នកជំនាញ​បារាំង​នៅបាន​បង្ហាញ​ឲ្យគេ​ដឹងពីដើមហេតុដែលធ្វើ​ឲ្យ​ប្រតិមាធ្វើពីសំរឹទ្ធរលាយបាត់បង់ នៅសេសសល់មិនច្រើន បើប្រៀបធៀបនឹង​ប្រតិមាថ្ម។ នៅក្នុង​បទយកការណ៍នៅថ្ងៃនេះ លោក Brice Vincent (​ប្រីស វ៉ាំងសង់)​ សាស្រ្តាចារ្យ​រង​​នៃ​សាលាចុងបូព៌ា និងជាអ្នកជំនាញខាងប្រវត្តិសំរឹទ្ធខ្មែរបន្តរៀបរាប់ពី​មូលហេតុដែលធ្វើ​ឲ្យ​ប្រតិមាធើ្វពីសំរឹទ្ធដូចជា​ព្រះវិស្ណុផ្ទំត្រូវ​បាក់បែកច្រើនបំណែក។

ចិន​ជំរុញ​សហភាព​អឺរ៉ុប​បញ្ចៀស​​ភាព​ប្រឈម​តតាំង​គ្នា

ក្នុង​ខណៈ​ដែល​អាមេរិក​និង​វៀតណាម​រក​ឃើញ​កិច្ចព្រមព្រៀង​ពន្ធគយ ចិន​ប្រឹង​ប្រែង​រក​ដំណោះ​

ចិន​ជំរុញ​សហភាព​អឺរ៉ុប​បញ្ចៀស​​ភាព​ប្រឈម​តតាំង​គ្នា

ក្នុង​ខណៈ​ដែល​អាមេរិក​និង​វៀតណាម​រក​ឃើញ​កិច្ចព្រមព្រៀង​ពន្ធគយ ចិន​ប្រឹង​ប្រែង​រក​ដំណោះ​ស្រាយ​ជាមួយ​សហភាពអឺរ៉ុប។ ក្នុង​ពេល​បំពេញ​​ទស្សនកិច្ច​នៅ​អឺរ៉ុប លោក​ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​ព្រមាន​​សមភាគី​អឺរ៉ុបអំពី​ហានិភ័យ​នៃ​ការ​ប្រឈម​តតាំង​គ្នា​រវាង​ចិន​និ​ងអឺរ៉ុប។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​កក្កដា​២០២៥។

ថៃ៖ លោក ភូមិថាំ វេឆៈយៈឆៃ​ ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងបរិបទអស្ថិរភាព

រដ្ឋាភិបាលថៃថ្មី បានស្បថចូលកាន់តំណែង ចំពោះមុខព្រះមហាក្សត្រថៃ​ កាលពីថ្ងៃព្រហស្បតិ៍ ទី​៣​កក

ថៃ៖ លោក ភូមិថាំ វេឆៈយៈឆៃ​ ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងបរិបទអស្ថិរភាព

រដ្ឋាភិបាលថៃថ្មី បានស្បថចូលកាន់តំណែង ចំពោះមុខព្រះមហាក្សត្រថៃ​ កាលពីថ្ងៃព្រហស្បតិ៍ ទី​៣​កក្កដា​។ គឺ​​លោក ភូមិថាំ វេឆៈយៈឆៃ អតីតរដ្ឋមន្ត្រីការពារជាតិ​កាលពីរដ្ឋាភិបាល​មុន ដែល​នឹង​ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងអំឡុងពេល​រងចាំសេចក្តីសម្រេចរបស់​តុលាការធម្មនុញ្ញថៃ ទៅលើករណី​លោកស្រី​ ផែថងថាន។ យ៉ាងណាម៉ិញ នៅក្នុងគណៈរដ្ឋមន្ត្រី​​ថ្មីនេះ លោកស្រីផែថងថាន កាន់មុខងារជារដ្ឋមន្ត្រី​ក្រសួងវប្បធម៌​។

លោក ហ៊ុន ម៉ាណែត៖ ប្រទេសចំនួន១៥០ ក្នុងចំណោម ១៩៥ ជាសមាជិករបស់ អ.ស.ប មានច្បាប់ដកសញ្ជាតិ

នៅក្នុងពិធីបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណ​បក្ស​ប្រជាជន​កម្ពុជាក្នុងខេត្តកំពង់ធំ នាព្រ

លោក ហ៊ុន ម៉ាណែត៖ ប្រទេសចំនួន១៥០ ក្នុងចំណោម ១៩៥ ជាសមាជិករបស់ អ.ស.ប មានច្បាប់ដកសញ្ជាតិ

នៅក្នុងពិធីបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណ​បក្ស​ប្រជាជន​កម្ពុជាក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអនុ​ប្រធាន​គណបក្សប្រជាជនបានថ្លែងថា អ្នកដែលមិនបានធ្វើអ្វីដែលប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ មិនត្រូវភ័យបារម្ភចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការដកសញ្ជាតិនោះទេ។ តាមលោក ហ៊ុន ម៉ាណែត មានប្រទេសចំនួន ១៥០ ក្នុងចំណោម ១៩៥ប្រទេស ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ(អ.ស.ប) មានច្បាប់ដកសញ្ជាតិ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ច្បាប់ដកសញ្ជាតិនេះ ក៏មានផងដែរនៅក្នុងចំណោមប្រទេស ដែលជាសមាជិកសហភាពអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិក។  សូមរំលឹកថាគម្រោងនៃការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពលរដ្ឋពីកំណើតនេះ បានរងនូវប្រតិកម្មពីអ្នកនយោបាយប្រឆាំង អ្នកច្បាប់ និងអ្នកវិភាគសង្គម និងនយោបាយមួយចំនួន ដោយពួកគេចាត់ទុកថាការធ្វើវិសោនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋ គឺជាអំពើប្រល័យពូជសាសន៍ ឬជាការរំលោកទៅលើគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិនយោបាយជាដើម។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថាវិសោធនកម្មច្បាប់នេះ មិនមានគោលដៅធ្វើបាបប្រជាពលរដ្ឋរបស់ខ្លួនទេ ប្រសិនបើពលរដ្ឋនោះ មិនបាន​ឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិធ្ងន់ធ្ងរ៕

កម្ពុជាគួរ​ប្រុងប្រយ័ត្នយ៉ាងណាដើម្បីពង្រីកពាណិជ្ជកម្មជាមួយវៀតណាមដោយគ្មានហានិភ័យ?

ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាមបានកើនឡើងដល់ជាង ១០ពាន់លានដុល្លារ ដោយជញ្ជីងពាណិជ្ជកម្មរវា

កម្ពុជាគួរ​ប្រុងប្រយ័ត្នយ៉ាងណាដើម្បីពង្រីកពាណិជ្ជកម្មជាមួយវៀតណាមដោយគ្មានហានិភ័យ?

ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាមបានកើនឡើងដល់ជាង ១០ពាន់លានដុល្លារ ដោយជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង ២ក្នុងឆ្នាំ២០២៤ បានផ្អៀងមកខាងកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងស្ថានភាពនៃជម្លោះព្រំដែនជាមួយថៃ អ្នកតាមដានសង្គម និងអ្នកជំនាញសេដ្ឋកិច្ចមើលឃើញស្រដៀងគ្នាថា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយវៀតណាមនឹងកើនឡើងជាលំដាប់ថែមទៀត។ តែដំណាលគ្នានេះដែរ អ្នកតាមដានសង្គម និងអ្នកសេដ្ឋកិច្ចយល់ថា កម្ពុជាចាំបាច់ត្រូវតែពង្រឹងគុណភាពនៃការធ្វើពាណិជ្ជកម្មជាមួយវៀតណាម ដែលមិនមានហានិភ័យដល់ពលរដ្ឋ និងសង្គម។ តើកម្ពុជាគួរ​ប្រុងប្រយ័ត្នយ៉ាងណាដើម្បីពង្រីកទំហំពាណិជ្ជកម្មជាមួយវៀតណាមដោយគ្មានហានិភ័យ?

សង្គ្រាម​ពន្ធ​គយ៖ វៀតណាម​រក​ឃើញ​កិច្ច​ព្រមព្រៀង​ជាមួយ​​អាមេរិក​ ក្រោម​ការ​សម្លក់​របស់​​ចិន

សហរដ្ឋ​អាមេរិក​ព្រមបោះបង់​គម្រោង​ដំឡើង​ពន្ធដ៏​ខ្ពស់​ត្រដែត​លើ​ផលិតផល​នាំ​ចូល​មក​ពី​វៀត

សង្គ្រាម​ពន្ធ​គយ៖ វៀតណាម​រក​ឃើញ​កិច្ច​ព្រមព្រៀង​ជាមួយ​​អាមេរិក​ ក្រោម​ការ​សម្លក់​របស់​​ចិន

សហរដ្ឋ​អាមេរិក​ព្រមបោះបង់​គម្រោង​ដំឡើង​ពន្ធដ៏​ខ្ពស់​ត្រដែត​លើ​ផលិតផល​នាំ​ចូល​មក​ពី​វៀតណាម​ហើយ។ ប្រទេស​ទាំងពីរ​បាន​​ព្រមព្រៀង​គ្នា​នៅ​ល្ងាច​ថ្ងៃ​ទី​២​កក្កដា​។ ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ កិច្ចព្រមព្រៀង​​បន្ធូរ​បន្ថយ​ពន្ធវៀតណាមអាមេរិក ហាក់​ដៅ​វាយ​ប្រហារ​ចិន ដោយមិន​ចំពោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​៣​កក្កដា​នេះ ព្រមាន​អំពី​ផលវិបាក​នៃ​​កិច្ចចរចាពាណិជ្ជកម្ម​​ដែល​បំផ្លាញប្រទេស​ផ្សេង។

ចំណាប់ខ្មាំង​​បារាំង​២នាក់​ដែល​ជាប់ឃុំ​​៣ឆ្នាំនៅអ៊ីរ៉ង់ ត្រូវអ៊ីរ៉ង់ចោទថាឈ្លបការណ៍​ឲ្យ​អ៊ីស្រាអែល

ចំណាប់ខ្មាំងជនជាតិ​បារាំង២នាក់​ប្តីប្រពន្ធ គឺលោកស្រី Cécile Kohler និងលោក Jacques Paris ដែលត្រូវបានអាជ្ញាធ

ចំណាប់ខ្មាំង​​បារាំង​២នាក់​ដែល​ជាប់ឃុំ​​៣ឆ្នាំនៅអ៊ីរ៉ង់ ត្រូវអ៊ីរ៉ង់ចោទថាឈ្លបការណ៍​ឲ្យ​អ៊ីស្រាអែល

ចំណាប់ខ្មាំងជនជាតិ​បារាំង២នាក់​ប្តីប្រពន្ធ គឺលោកស្រី Cécile Kohler និងលោក Jacques Paris ដែលត្រូវបានអាជ្ញាធរអ៊ីរ៉ង់ ចាប់បង្ខាំងទុក​អស់ជាង​​៣ឆ្នាំមកហើយនោះ ទើបតែត្រូវបានចៅក្រមអ៊ីរ៉ង់ចោទប្រកាន់ថាបាន​ឈ្លបយកការណ៍​ឲ្យអ៊ីស្រាអែល។ នេះបើផ្អែកតាម​ប្រភពពីមន្ត្រីទូត នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​៣កក្កដា​។​ ក្រសួងការបរទេសបារាំងបាន​អះអាងថា ការចោទនេះ​គឺគ្មានមូលដ្ឋាន ហើយថាវាគឺជាទង្វើដែល​អ៊ីរ៉ង់ធ្វើ​ ដើម្បីដាក់សំពាធការទូតមកលើ​បារាំង តាមរយៈការចាប់ចំណាប់ខ្មាំងជនស្លូតត្រង់​។

សម្តេចសង្ឃដាឡៃឡាម៉ា បញ្ជាក់ថានឹងមាន “អ្នកចាប់ជាតិថ្មី” មក​ស្នងបន្ត នៅពេលព្រះអង្គ​ចូល​​ទិវង្គត

សម្តេចសង្ឃដាឡៃឡាម៉ា ប្រមុខដឹកនាំពុទ្ធសាសនាទីបេ ដែល​បច្ចុប្បន្ន​មានព្រះជន្ម​៩០ព្រះវស្សា ប

សម្តេចសង្ឃដាឡៃឡាម៉ា បញ្ជាក់ថានឹងមាន “អ្នកចាប់ជាតិថ្មី” មក​ស្នងបន្ត នៅពេលព្រះអង្គ​ចូល​​ទិវង្គត

សម្តេចសង្ឃដាឡៃឡាម៉ា ប្រមុខដឹកនាំពុទ្ធសាសនាទីបេ ដែល​បច្ចុប្បន្ន​មានព្រះជន្ម​៩០ព្រះវស្សា បានបញ្ជាក់​ឲ្យដឹងថា នឹងមាន​អ្នកស្នងចាប់ជាតិបន្តពីព្រះអង្គ នៅក្រោយ​ពេលព្រះអង្គចូល​ទិវង្គត។ ព្រះអង្គបានបញ្ជាក់ទៀតថា នីតិវិធីសម្រេច​​​ជ្រើសរើសអ្នកដែល​នឹង “ចាប់ជាតិថ្មី​” ស្នងបន្តពីព្រះអង្គ នឹងត្រូវដំណើរការទៅ ​ដោយ​គោរពតាមប្រពៃណី​ទំនៀមទំលាប់ពុទ្ធសាសនាទីបេ។ ក្នុងន័យនេះ សម្តេចសង្ឃ​ដាឡៃឡាម៉ា បាន​បដិសេធគំនិត​ ដែលថាអាជ្ញាធរចិន អាចនឹងលូកដៃ​ សម្រេចតែងតាំងដាឡៃឡាម៉ាមួយ​អង្គថ្មី​​ ដើម្បីបម្រើគោលនយោបាយចិន​។

អាមេរិកឈប់​​ឱ្យ​​​មីស៊ីល​និង​គ្រាប់កាំភ្លើង​ទៅ​អ៊ុយក្រែន រុស្ស៊ីថា​ជិត​ចប់​សង្គ្រាម

សហរដ្ឋ​អាមេរិក​បាន​សម្រេច​នៅ​ថ្ងៃទី​១​កក្កដា ឈប់​ឱ្យ​គ្រាប់​​មីស៊ីល​និង​គ្រាប់​កាំភ្លើង

អាមេរិកឈប់​​ឱ្យ​​​មីស៊ីល​និង​គ្រាប់កាំភ្លើង​ទៅ​អ៊ុយក្រែន រុស្ស៊ីថា​ជិត​ចប់​សង្គ្រាម

សហរដ្ឋ​អាមេរិក​បាន​សម្រេច​នៅ​ថ្ងៃទី​១​កក្កដា ឈប់​ឱ្យ​គ្រាប់​​មីស៊ីល​និង​គ្រាប់​កាំភ្លើង​ធំទៅ​អ៊ុយក្រែន​ហើយ​ ក្រោម​ហេតុផល​ខ្លាច​អស់​សព្វាវុធ​ពី​ឃ្លាំង​​។ សម្រាប់កៀវ គ្មាន​ជំនួយ​គ្រាប់​ពីអាមេរិក ​​​​អ៊ុយក្រែនច្បាស់​ជា​ពិបាក​ទប់​ទល់​នឹង​រុស្ស៊ី​ខ្លាំង​ណាស់ ព្រោះ​ម្យ៉ាង​ទៀត ​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​ខ្លាំង​លើ​អ៊ុយក្រែន នាពេល​​នេះ។

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ សិង្ហបុរី និងកម្ពុជាមានជំហររួមគឺដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ

លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីកំពុងបំពេញទស្សនកិច្ច

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ សិង្ហបុរី និងកម្ពុជាមានជំហររួមគឺដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ

លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីកំពុងបំពេញទស្សនកិច្ច រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០២ ខែកក្កដានេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានមើលឃើញថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅកម្ពុជាអំឡុងពេលខួប៦០ឆ្នាំនេះ គឺជាការបង្កើនទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីកាន់តែជ្រាលជ្រៅបន្ថែមទៀត។ ទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បញ្ជាក់ថាសិង្ហបុរីក៏មានជំហរដូចកម្ពុជាដែរ គឺការដោះស្រាយគ្នាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

ក្រុមប្រឹក្សាធម្មនុញ្ញទូលព្រះមហាក្សត្រថាវិសោធនកម្មដកសញ្ជាតិខ្មែរអាចធ្វើទៅបាន

ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅថ្ងៃទី ២ ខែកក្កដា នេះ បានទូលថ្វាយព្រះមហាក្សត្រ ព្រះបាទ សម្ត

ក្រុមប្រឹក្សាធម្មនុញ្ញទូលព្រះមហាក្សត្រថាវិសោធនកម្មដកសញ្ជាតិខ្មែរអាចធ្វើទៅបាន

ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅថ្ងៃទី ២ ខែកក្កដា នេះ បានទូលថ្វាយព្រះមហាក្សត្រ ព្រះបាទ សម្តេចនរោត្តមសីហមុនី ថា វិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា៣៣ អាចធ្វើទៅបាន។ ការទូលថ្វាយព្រះមហាក្សត្រដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាយ៉ាងដូចនេះ កើតមានឡើង តែប៉ុន្មានថ្ងៃក្រោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ផ្តួចផ្តើមគំនិតឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាម្នាក់ដែលគប់គិតជាមួយបរទេសមកបំផ្លាញខ្មែរ។

ក្រុមប្រទេសQuad សន្យាសហការ​ក្នុងវិស័យធនធានរ៉ែកម្រ ដើម្បី​ឈប់ពឹងផ្អែកលើចិនតែ១

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាន​ដឹកនាំការប្រជុំមួយ​នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្

ក្រុមប្រទេសQuad សន្យាសហការ​ក្នុងវិស័យធនធានរ៉ែកម្រ ដើម្បី​ឈប់ពឹងផ្អែកលើចិនតែ១

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាន​ដឹកនាំការប្រជុំមួយ​នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារទី​១​​កក្កដា ជាមួយ​នឹង​រដ្ឋមន្ត្រីការបរទេស សមាជិក​៣ទៀតនៃ​​ក្រុមប្រទេស Quad ដែលមាន​ ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ ក្រោយកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសទាំង​៤ បានសន្យា​សហការគ្នា​នៅក្នុងវិស័យ​ធនធានរ៉ែកម្រ ដើម្បី​ធ្វើយ៉ាងណា​ឈប់ពឹងផ្អែក​លើចិន​ ហើយ​និងដើម្បីកាត់បន្ថយ​ឥទ្ធិពលចិន​ មកលើ​វិស័យ​បច្ចេកវិទ្យា សេដ្ឋកិច្ច ក៏ដូចជា​សន្តិសុខ​ជាតិ​។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃថា ហ្មដំរីនៅភ្នំតាម៉ៅ សុំលាឈប់ដោយស្ម័គ្រចិត្ត

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance Cambodia) បានចេញមកបំភ្លឺថា លោក ទ្រី ស៊ីថេង អតីតអ្នកមើលថែទាំសត

អង្គការសម្ព័ន្ធមិត្តសត្វព្រៃថា ហ្មដំរីនៅភ្នំតាម៉ៅ សុំលាឈប់ដោយស្ម័គ្រចិត្ត

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance Cambodia) បានចេញមកបំភ្លឺថា លោក ទ្រី ស៊ីថេង អតីតអ្នកមើលថែទាំសត្វនៅភ្នំតាម៉ៅ ជាអ្នកសុំលាឈប់ពីការងារដោយស្ម័គ្រចិត្ត ដោយពុំមាននរណាម្នាក់បញ្ឈប់គាត់ឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ តែលោក ទ្រី ស៊ីថេង បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការលាឈប់របស់លោកពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រោះតែបញ្ហាផ្ទៃក្នុង។

សហគ្រិនស្ត្រីជាង ៦០% កំពុងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ

ប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម(SME) ចំនួនជាង ៧៥ម៉ឺនសហគ្រាស ដែលរួមចំណែក ៩៨% នៃអាជីវកម្ម

សហគ្រិនស្ត្រីជាង ៦០% កំពុងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ

ប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម(SME) ចំនួនជាង ៧៥ម៉ឺនសហគ្រាស ដែលរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា។ ចំនួន SMEនេះ ស្មើនឹង ៦០% នៃផលិតផលក្នុងស្រុក ព្រមទាំងផ្ដល់ឱកាសការងារ ៧៣% នៃកម្លាំងពលកម្មសរុបនៅកម្ពុជា។ នៅក្នុងចំណោមនោះ សហគ្រិនស្រ្តីជាង ៦០% បានក្លាយទៅជាម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់ការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែទោះជាយ៉ាងណា ស្រី្តនៅក្នុងវិស័យ SME ហាក់នៅជួបបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការរីកចម្រើនក្នុងអាជីវកម្មរបស់ពួកគេ និងដែលទាមទារអោយមានការរជួយជ្រោមជ្រែង និងលើកទឹកចិត្តបន្ថែម។

៦ខែដើមឆ្នាំ​២០២៥៖ កម្ពុជាបានទទួលពលរដ្ឋខ្លួនដែលប្រព្រឹត្តបទល្មើសនៅបរទេសជាង៥ពាន់នាក់

អាជ្ញាធរបរទេសបាន​ចាប់បញ្ជូន​ពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តបទល្មើស​មកឱ្យកម្ពុជាវិញ​ចំនួនជា

៦ខែដើមឆ្នាំ​២០២៥៖ កម្ពុជាបានទទួលពលរដ្ឋខ្លួនដែលប្រព្រឹត្តបទល្មើសនៅបរទេសជាង៥ពាន់នាក់

អាជ្ញាធរបរទេសបាន​ចាប់បញ្ជូន​ពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តបទល្មើស​មកឱ្យកម្ពុជាវិញ​ចំនួនជាង ៥ ០០០នាក់​ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ​២០២៥នេះ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​កម្ពុជា ដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចសម្ភាសមួយដែលចាក់ផ្សាយដោយ​ទូរទស្សន៍ក្រសួងមហាផ្ទៃកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ ​ក្នុងចំណោមពលរដ្ឋខ្មែរទាំងនោះ មានប្រមាណ ១៨០នាក់ ​ជាស្ត្រីខ្មែរ ​ដែល​ត្រូវបានបញ្ជូនមកពីប្រទេសចិន ​ដោយសារការចាញ់បោកមេខ្យល់ក្រោមរូបភាពទៅរៀបការ។

អ.ស.ប.បើកកិច្ចប្រជុំ​រក​ដំណោះស្រាយ​បំណុល​សាធារណៈសម្រាប់​ប្រទេស​ក្រីក្រី

អង្គការសហប្រជាជាតិ កំពុង​តែ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បំណុលសាធារណៈរបស់​​ប្រទេស​ក្រីក្រ​

អ.ស.ប.បើកកិច្ចប្រជុំ​រក​ដំណោះស្រាយ​បំណុល​សាធារណៈសម្រាប់​ប្រទេស​ក្រីក្រី

អង្គការសហប្រជាជាតិ កំពុង​តែ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បំណុលសាធារណៈរបស់​​ប្រទេស​ក្រីក្រ​។​ បំណុល​សាធារណៈបាន​ជះឥទ្ធិពល​ប៉ះពាល់​ដល់​ប្រព័ន្ធ​នយោបាយនិង​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រីក្រ ហើយ​ជាពិសេស​វិស័យ​​សុខាភិបាល​ និង​សិក្សាធិការ​។ អាស្រ័យ​ហេតុនេះ ទើប​​បណ្តា​ប្រទេស​ក្រីក្រ​ និង ​អង្គការសហប្រជាជាតិ រួម​រួប​គ្នា​រៀបចំ​កិច្ចប្រជុំ​នៅ​ប្រទេស​អេស្ប៉ាញ ដើម្បីស្វែង​រកដំណោះស្រាយ។

ហ្កាហ្សា៖ អង្គការ​១៦៩​ទាមទារឲ្យ​បញ្ឈប់ប្រព័ន្ធចែកចាយ​ជំនួយមនុស្សធម៌ ចាត់ចែង​​ដោយអង្គការ​GHF

មានអង្គការ​ប្រមាណ​ជិត​១៧០ស្ថាប័ន បានរួមគ្នាអំពាវនាវ សុំ​ឲ្យ​បញ្ឈប់ជាបន្ទាន់នូវប្រព័ន្ធច

ហ្កាហ្សា៖ អង្គការ​១៦៩​ទាមទារឲ្យ​បញ្ឈប់ប្រព័ន្ធចែកចាយ​ជំនួយមនុស្សធម៌ ចាត់ចែង​​ដោយអង្គការ​GHF

មានអង្គការ​ប្រមាណ​ជិត​១៧០ស្ថាប័ន បានរួមគ្នាអំពាវនាវ សុំ​ឲ្យ​បញ្ឈប់ជាបន្ទាន់នូវប្រព័ន្ធចែកចាយ​ស្បៀងអាហារ​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្កហ្សា ដែលចាត់ចែង​ផ្តាច់មុខដោយអង្គការមួយ​ ហើយ​ដែលត្រូវគេដឹងថា ជាអង្គការ​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាលអ៊ីស្រាអែលនិង​សហរដ្ឋអាមេរិក។ អាជ្ញាធរហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានអះអាងថាប៉ុន្មានសប្តាហ៍មកនេះ មានប្រជាជនប៉ាឡេស្ទីនស្លាប់ច្រើនរយនាក់ នៅក្នុងការដំណើរ​ស្វះស្វែងរកចំណីអាហារ​ដោយលំបាក​។

ថៃ៖ តុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រីផែថងថាន ស៊ីណាវ៉ាត់

នៅថ្ងៃអង្គារទី​១​ កក្កដា តុលាការធម្មនុញ្ញថៃ​បាន​សម្រេច​ព្យួរ​តំណែង​នាយករដ្ឋមន្រ្តី​របស់

ថៃ៖ តុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រីផែថងថាន ស៊ីណាវ៉ាត់

នៅថ្ងៃអង្គារទី​១​ កក្កដា តុលាការធម្មនុញ្ញថៃ​បាន​សម្រេច​ព្យួរ​តំណែង​នាយករដ្ឋមន្រ្តី​របស់​លោកស្រី​ផែថងថាន ស៊ីណាវ៉ាត់ ជាបណ្តោះអាសន្ន​សិន ក្នុងពេល​រង់ចាំ​ការសម្រេច​ជាផ្លូវការ​ដែលត្រូវការពេលវេលា​យូរ ជាច្រើនសប្តាហ៍ ដល់​រាប់ខែ។ នេះបើតាម​សេចក្តីថ្លែងការណ៍​​របស់តុលាការធម្មនុញ្ញ​។​ នៅថ្ងៃដដែលនេះដែរ លោកថាក់ស៊ីន ដែលជាឪពុកក៏ត្រូវ តុលាការ​ព្រហ្មទណ្ឌថៃ​បើកសវនាការ​ជំនុំជម្រះ​ក្នុងបទ​ជេរប្រមាថព្រះមហាក្សត្រទាក់ទង​នឹង​សំដី​បរិហាររបបរាជានិយម​កាលពី​១០ឆ្នាំមុន។ តើ​ត្រកូលស៊ីណាវ៉ាត់​កំពុង​ប្រឈម​នឹងដួលរលំដោយសារសំណុំរឿង​នៅតុលាការ?

តុលាការធម្មនុញ្ញថៃព្យួរតំណែងលោកស្រីផែថងថាន ចំណែកលោកថាក់ស៊ីនត្រូវជំនុំជម្រះពីបទជេរប្រមាថព្រះមហាក្សត្រ

នៅថ្ងៃអង្គារទី​១​កក្កដា តុលាការធម្មនុញ្ញថៃ​បាន​សម្រេច​ព្យួរ​តំណែង​នាយករដ្ឋមន្រ្តី​របស់​

តុលាការធម្មនុញ្ញថៃព្យួរតំណែងលោកស្រីផែថងថាន ចំណែកលោកថាក់ស៊ីនត្រូវជំនុំជម្រះពីបទជេរប្រមាថព្រះមហាក្សត្រ

នៅថ្ងៃអង្គារទី​១​កក្កដា តុលាការធម្មនុញ្ញថៃ​បាន​សម្រេច​ព្យួរ​តំណែង​នាយករដ្ឋមន្រ្តី​របស់​លោកស្រី​ផែថងថាន ស៊ីណាវ៉ាត់ ជាបណ្តោះអាសន្ន​សិន ក្នុងពេល​រង់ចាំ​ការសម្រេច​ជាផ្លូវការ​ដែលត្រូវការពេលវេលា​យូរ ជាច្រើនសប្តាហ៍ ដល់​រាប់ខែ។ នេះបើតាម​សេចក្តីថ្លែងការណ៍​​របស់តុលាការធម្មនុញ្ញ​។​ នៅថ្ងៃដដែលនេះដែរ លោកថាក់ស៊ីន ដែលជាឪពុកក៏ត្រូវ តុលាការ​ព្រហ្មទណ្ឌថៃ​បើកសវនាការ​ជំនុំជម្រះ​ក្នុងបទ​ជេរប្រមាថព្រះមហាក្សត្រទាក់ទង​នឹង​សំដី​បរិហាររបបរាជានិយម​កាលពី​១០ឆ្នាំមុន។ តើ​ត្រកូលស៊ីណាវ៉ាត់​កំពុង​ប្រឈម​នឹងដួលរលំដោយសារសំណុំរឿង​នៅតុលាការ?

លោកប៉ែន បូណា៖ កម្ពុជាបន្តសហការជាមួយថៃ ទោះតំណែងនាយករដ្ឋមន្ត្រីថៃត្រូវបានព្យួរ

ភ្លាមៗក្រោយតុលាការធម្មនុញ្ញថៃប្រកាសព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉

លោកប៉ែន បូណា៖ កម្ពុជាបន្តសហការជាមួយថៃ ទោះតំណែងនាយករដ្ឋមន្ត្រីថៃត្រូវបានព្យួរ

ភ្លាមៗក្រោយតុលាការធម្មនុញ្ញថៃប្រកាសព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃទី១ ខែកក្កដានេះ រដ្ឋាភិបាលកម្ពុជា តាមរយៈប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានអះអាងថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ក្នុងនាមជាប្រទេសជិតខាង ទោះបីជាតំណែងនាយករដ្ឋមន្រ្តីថៃបច្ចុប្បន្នត្រូវបានព្យួរក៏ដោយ។ តាមលោក ប៉ែន បូណា ការផ្លាស់ប្តូរសមាសភាពនាយករដ្ឋមន្រ្តីថៃយ៉ាងណានោះ គឺជារឿងផ្ទៃក្នុងរបស់ថៃ ហើយវាមិនពាក់ព័ន្ធជាមួយកម្ពុជាទេ។

អង្គការសិទ្ធិមនុស្សកូរ៉េរកឃើញការកេងប្រវ័ញ្ចក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ក្រុម​អ្នកឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ (K​T​NC ​Watch​) បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួ

អង្គការសិទ្ធិមនុស្សកូរ៉េរកឃើញការកេងប្រវ័ញ្ចក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ក្រុម​អ្នកឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ (K​T​NC ​Watch​) បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃទី៣០ខែ មិថុនា ដែលបានបង្ហាញថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ចំនួន​ ​២​ ​ស្ថាប័ន​ ​ដែល​គ្រប់គ្រង​ដោយ​វិនិ​យោគិន​ជនជាតិ​កូរ៉េ​ ​បាន​ផ្តល់​ប្រាក់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ នេះបើតាមការចេញផ្សាយដោយអង្គការសិទិ្ធមនុស្សលីកាដូ។ ចំណែកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍ដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ និងថា​សមាគមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានានាដែលកើតឡើងចំពោះអ្នកខ្ចីប្រាក់។

តើស្មារតីជាតិនិយមក្នុងការគាំទ្រផលិតផលខ្មែរ អាចនឹងស្ថិតស្ថេរយូរអង្វែងឬទេ?

ចាប់តាំងពីមានភាពតានតឹងខាងព្រំដែនរវាងកម្ពុជា និងថៃ ដែលបានផ្តើមឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥

តើស្មារតីជាតិនិយមក្នុងការគាំទ្រផលិតផលខ្មែរ អាចនឹងស្ថិតស្ថេរយូរអង្វែងឬទេ?

ចាប់តាំងពីមានភាពតានតឹងខាងព្រំដែនរវាងកម្ពុជា និងថៃ ដែលបានផ្តើមឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥ ប្រជាជនកម្ពុជាហាក់បង្ហាញនូវស្មារតីជាតិនិយម ដោយងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។ អ្នកតាមដានសង្គមនានាមើលឃើញថាជាឱកាសដ៏ល្អ ដែលពលរដ្ឋខ្មែរជ្រើសរើសយកការប្រើប្រាស់ផលិតផលខ្មែរក្នុងស្រុក។ ស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរនេះ ក៏ត្រូវគេមើលឃើញថាធ្វើឡើងបានតែមួយឆាវៗ។ តែបើស្មារតីនេះអាចស្ថិតស្ថេរជារៀងរហូត នោះគឺជាការប្រសើរ។ ប្រសើរដោយនៅក្នុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្កប់ដោយលាប គឺធ្វើឲ្យខ្មែរងាកមកគាំទ្រផលិតផលខ្មែរយ៉ាងពេញទំហឹង និងកាត់បន្ថយ ឬពហិការផលិតផលនាំចូល។

ហុងកុងរម្លឹកខួប២៨ឆ្នាំនៃការទទួលអំណាចគ្រប់គ្រងពីអង់គ្លេស ក្រោមការរិះគន់ពីសហភាពអឺរ៉ុប

ហុងកុង​ប្រារព្ធពិធី​អបអរ​ខួប២៨ឆ្នាំ នៃការ​ផ្ទេរអំណា​ច​គ្រប់គ្រង​ ពី​​អាណានិគមអង់គ្លេស​ ទ

ហុងកុងរម្លឹកខួប២៨ឆ្នាំនៃការទទួលអំណាចគ្រប់គ្រងពីអង់គ្លេស ក្រោមការរិះគន់ពីសហភាពអឺរ៉ុប

ហុងកុង​ប្រារព្ធពិធី​អបអរ​ខួប២៨ឆ្នាំ នៃការ​ផ្ទេរអំណា​ច​គ្រប់គ្រង​ ពី​​អាណានិគមអង់គ្លេស​ ទៅ​ឲ្យ​ចិន​កុម្មុយនិស្ត។ តែក្នុង​ឱកាសរម្លឹកខួប​នេះ រដ្ឋបាល​ហុងកុង​ត្រូវ​រងការរិះគន់​ជាខ្លាំងពី​សំណាក់​ប្រទេស​លោក​ខាង​លិច​ ជុំវិញ​ការ​រឹត​បន្តឹង​ច្បាប់​សន្តិសុខជាតិ ដែល​តាក់តែង​ដោយ​រដ្ឋអំណាច​ចិន​ប៉េកាំង​ ដើម្បីបំបិទសិទ្ធិសកម្មជន​ប្រឆាំង​។​ សហភាព​អឺរ៉ុប បាន​លើកឡើង​​ថា ៥ឆ្នាំហើយដែល​ហុងកុង​បាត់បង់​កិត្តិយស​កេរ្តិ៍​ឈ្មោះ​លើឆាក​អន្តរជាតិ ព្រោះតែ​ច្បាប់​សន្តិសុខជាតិ​។  

លោកគីម ជុងអ៊ុន​ ធ្វើពិធីទទួលសាកសព​ទាហាន​កូរ៉េខាងជើង ដែលពលីនៅសមរភូមិអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន​រៀបចំពិធី​​ទទួលសាកសព​ទាហានកូរ៉េខាងជើង ដែល​បានពលីជីវិត

លោកគីម ជុងអ៊ុន​ ធ្វើពិធីទទួលសាកសព​ទាហាន​កូរ៉េខាងជើង ដែលពលីនៅសមរភូមិអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន​រៀបចំពិធី​​ទទួលសាកសព​ទាហានកូរ៉េខាងជើង ដែល​បានពលីជីវិតក្នុងការជួយធ្វើសង្គ្រាម​រុស្ស៊ី ​នៅ​សមរភូមិអ៊ុយក្រែន​។ នេះ​បើ​ផ្អែកតាមរូប​ភាព​វីដេអូ ផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង នៅព្រឹកថ្ងៃអង្គារទី​១កក្កដា។ កម្មវិធី​ឧទ្ទិសវិញ្ញាណក្ខន្ធទាហានកូរ៉េខាងជើងនេះ ត្រូវបាន​រៀបចំឡើងជាមួយ​នឹងវត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​រុស្ស៊ី ដែលបានធ្វើ​ដំណើរមកទីក្រុងព្យុងយ៉ាង អបអរសាទរចំណងសម្ព័ន្ធភាព​ដ៏រឹងមាំ រវាងប្រទេសទាំង​២​។

ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតីប៉ះពាល់ដល់អ្នកនេសាទនៅក្រុងបូកគោ

ជារៀងរាល់ព្រឹក ប្រជានេសាទផ្តើមចេញទូកទៅនេសាទ ឬរាវខ្យងក្រោមបាតសមុទ្រដើម្បីផ្គត់ផ្គង់ជីវភា

ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតីប៉ះពាល់ដល់អ្នកនេសាទនៅក្រុងបូកគោ

ជារៀងរាល់ព្រឹក ប្រជានេសាទផ្តើមចេញទូកទៅនេសាទ ឬរាវខ្យងក្រោមបាតសមុទ្រដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ននេះ ទីតាំងដែលអ្នកនេសាទធ្លាប់អាស្រ័យផល ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតី និងឡើងកករកើតជាភក់។ ផលវិបាកនេះធ្វើឲ្យប្រជានេសាទនៅភូមិព្រែកអំពិល ត្រូវបង្ខំចិត្តធ្វើដំណើរទៅរាវខ្យងកាន់តែឆ្ងាយទៅៗពីដីគោក។

ចិនបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងទៅធ្វើសមយុទ្ធរួមគ្នានៅមិនឆ្ងាយពី កោះGuamរបស់អាមេរិក

កងទ័ពរំដោះប្រជាជនចិន (The People’s Libération Army) PLAបានប្រកាស កាលពីថ្ងៃចន្ទទី ៣០មិថុនា ថា នាវាផ្ទុកយន្តហោះចម

ចិនបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងទៅធ្វើសមយុទ្ធរួមគ្នានៅមិនឆ្ងាយពី កោះGuamរបស់អាមេរិក

កងទ័ពរំដោះប្រជាជនចិន (The People’s Libération Army) PLAបានប្រកាស កាលពីថ្ងៃចន្ទទី ៣០មិថុនា ថា នាវាផ្ទុកយន្តហោះចម្បាំងធំៗពីរគ្រឿង គឺShandong និងLiaoning បានវិលត្រលប់ចូលមូលដ្ឋានទ័ពជើងទឹកវិញដោយសុវត្ថិភាព បន្ទាប់ពីចូលរួមយ៉ាងសកម្មនៅក្នុងសមយុទ្ធ នៅមហាសមុទ្រប៉ាស៊ីហ្វិក។ សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពចិនមិនបានបញ្ជាក់ច្បាស់ពីពេលវេលា និងទីកន្លែងធ្វើសមយុទ្ធនោះទេ ប៉ុន្តែ ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃទី១០មិថុនាធ្លាប់បានសំដែងក្តីបារម្ភ ព្រោះថា នេះជាលើកទី១ដែលចិនបញ្ជូននាវាដឹកយន្តហោះចម្បាំងដ៏ធំរបស់ខ្លួនទាំងពីរគ្រឿងឲ្យទៅធ្វើសមយុទ្ធនៅតំបន់ទឹកអន្តរជាតិក្បែរកោះGuam របស់អាមេរិក។

Get more results via ClueGoal